និក្ខេបបទ
?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. ) បទ ឬមាតិការឿងដែលលើកយកមកដាក់ជាគោល ដើម្បីអធិប្បាយពង្រីកសេចក្តីឲ្យល្មមស្ដាប់បាន ។ ពាក្យនេះ សព្វថ្ងៃប្រើសំដៅយកសៀវភៅដែលបេក្ខជនតែងឡើងហើយដាក់ជូនឲ្យគណៈមេប្រយោគពិនិត្យក្នុងការប្រឡងយកថ្នាក់បណ្ឌិតផ្នែកវិជ្ជាណាមួយ ។
ឧទាហរណ៍៖ និក្ខេបបទផ្នែកខាងទស្សនវិជ្ជា; ខ្ញុំបានជូននិក្ខេបបទដល់គណៈមេប្រយោគរួចហើយ ( បារ. Thése ) ។
សៀវភៅរបស់បេក្ខជន ដែលប្រឡងយកថ្នាក់បណ្ឌិតក្នុងវិជ្ជាណាមួយ ដាក់ជូនទៅឱ្យគណៈមេប្រយោគពិនិត្យ សេចក្តីស្នើគំនិតរបស់ជនណាមួយ ។
👇 ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖
👇 ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖