Posted on Leave a comment

តើពាក្យ «និទស្សន៍» មានន័យដូចម្ដេច ?


និទស្សន៍


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. និទស្សន ) ការពន្យល់ឲ្យឃើញហេតុផល, គ្រឿងអាង, ឧទាហរណ៍; ព័ស្តុតាង, តឹកតាង ។
ឧទាហរណ៍៖ រឿងនេះឥតមានអ្វីជានិទស្សន៍ទេ, សូមជ្រាបតាមនិទស្សន៍នេះចុះ ។

                 នីតិកាលនៃសភាទាំងពីរ មានកំណត់តែត្រឹម ៤ ឆ្នាំ។ នីតិកោសល (—សល់) អ្នកឈ្លាសក្នុងច្បាប់, ដែលវាងវៃខាងច្បាប់ ។ នីតិក្រម លំដាប់នៃច្បាប់; ទម្រង់ការរបស់ច្បាប់ គឺរបៀបដែលចៅក្រមត្រូវធ្វើក្នុងការអង្កេតពិនិត្យសាកសួរពីបទល្មើសផ្សេងៗ ។ នីតិនិយម ការកំណត់យកតាមច្បាប់, សេចក្តីស្មោះត្រង់ចំពោះច្បាប់រាជការសម្រាប់រដ្ឋ ។ នីតិប្បញ្ញត្តិ ( —តិប-បាញ់-ញ៉ាត់ ) បញ្ញត្តិរបស់ច្បាប់, ការតែងតាំងច្បាប់, ការបង្គាប់ឲ្យធ្វើតាមច្បាប់ : នីតិប្បញ្ញត្តិជាភារៈរបស់សភា ។ នីតិបុគ្គល អ្នករៀបរៀងច្បាប់, អ្នកតែងតាំងច្បាប់ ។ នីតិប្រតិបត្តិ (—ប្រៈតិបាត់) ការប្រតិបត្តិតាមច្បាប់, សេចក្តីគោរពច្បាប់ ។ នីតិសម្បទា (—សាំ-ប៉ៈ—) ការដល់ព្រម, សមប្រកប, បរិបូណ៌ដោយច្បាប់, ការមានសិទ្ធិគ្រប់គ្រាន់តាមផ្លូវច្បាប់ ។ នីតិសាស្ត្រ គម្ពីរឬក្បួនខ្នាតស្តីពីច្បាប់ ។ ល ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Leave a Reply