និរុត្តិ
?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា.; សំ. និរុក្តិ ) ការបញ្ចេញសូរសព្ទតាមទម្លាប់នៃការរលាស់អណ្ដាតថាកើត ទោះបីសរសេរត្រូវគ្នា ទាំងអត្ថន័យរបស់ពាក្យ ទោះត្រូវគ្នាតែមួយក៏គង់ឮសូរសព្ទផ្សេងពីគ្នាដែរ ។
ឧទាហរណ៍៖ ពាក្យថា មង្គល ពីរព្យាង្គនេះ អ្នកពុទ្ធសាសនិកក្នុងនានាប្រទេស បញ្ចេញនិរុត្តិឮផ្សេងៗគ្នា តាមទម្លាប់រាល់ជាតិ ព្រោះមានការរលាស់អណ្ដាតថាខុសគ្នា ។
ឈ្មោះគម្ពីរមួយនិយាយពីវេទាង្គទាំង ៦ ( ម. ព. វេទាង្គ ផង ) ។និរុត្តិប្បដិសម្ភិទា ( —ប៉ៈដិសាំភិ— ) ការបែកប្រាជ្ញាយល់ធ្លុះធ្លាយខាងភាសា, ការចេះច្បាប់ប្រាកដឥតទើសទាក់ខាងភាសាផ្សេងៗ ។ និរុត្តិសាស្ត្រ (—សាស) គម្ពីរឬក្បួនខ្នាតចែងអំពីភាសា, ភាសាសាស្ត្រ ។ល
👇 ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖
👇 ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖