Posted on Leave a comment

តើពាក្យ «នឹង» មានន័យដូចម្ដេច ?


នឹង


?ថ្នាក់ពាក្យជា កិរិយានុគ្រោះ
មានន័យថា ពាក្យជាកិរិយានុគ្រោះសម្រាប់និយាយនាំមុខកិរិយាសព្ទប្រាប់អនាគតកាលទៅខាងមុខថា មុខជា, ប្រាកដជា, គង់, គង់តែ ។
ឧទាហរណ៍៖ ស្អែកនឹងទៅផ្ទះអ្នក, យើងគង់តែនឹងបានចួបគ្នាទៀតក្នុងថ្ងៃណាមួយពុំខាន ។

?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ស្ងៀម, ជើយ, មិនកម្រើក ។
ឧទាហរណ៍៖ អង្គុយនឹងថ្កល់ គឺអង្គុយនឹងដូចគេថ្កល់ ។

                មិនប្រែប្រួល, មិនឡើងមិនចុះ, នៅដូចដែល ។

ឧទាហរណ៍៖ ជំងឺនុ៎ះនៅនឹង ។ ទឹកនឹងគឺទឹកដែលមិនឡើងមិនស្រកឬមិនហូរ ។

?ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ស្ងៀម, ជើយ, មិនកម្រើក ។
ឧទាហរណ៍៖ អង្គុយនឹងថ្កល់ គឺអង្គុយនឹងដូចគេថ្កល់ ។

                មិនប្រែប្រួល, មិនឡើងមិនចុះ, នៅដូចដែល ។
ឧទាហរណ៍៖​ ​ជំងឺនុ៎ះនៅនឹង ។ ទឹកនឹងគឺទឹកដែលមិនឡើងមិនស្រកឬមិនហូរ ។

?ថ្នាក់ពាក្យជា អាយតនិបាត
មានន័យថា ពាក្យប្រាប់ដំណើរសម្រេចនូវអំពើ, សម្រាប់ប្រើនិយាយនាំមុខនាមស័ព្ទ មានន័យថា ដោយ; ជាមួយ, ដោយសារ; ឰដ៏, នៅត្រង់
ឧទាហរណ៍៖ ដួសសម្លនឹងវែក, ដាំបាយនឹងឆ្នាំង, កាប់ឈើនឹងប៉ូវថៅ គឺដួសសម្លដោយវែក, ដាំបាយដោយឆ្នាំង, កាប់ឈើដោយប៉ូវថៅ; ទៅនឹងខ្ញុំ, នៅនឹងគេ, ដេកនឹងគេ, ស៊ីនឹងគេ គឺទៅជាមួយនឹងខ្ញុំ, នៅជាមួយនឹងគេ, ដេកដោយសារគេ, ស៊ីដោយសារគេ; ព្យួរអាវនឹងដៃកែវ, បោះដែកគោលនឹងជញ្ជាំង គឺព្យួរអាវឰដ៏ដៃកែវ, បោះដែកគោលនៅត្រង់ជញ្ជាំង ។ ល ។

                   ជា អកថិតកម្ម គឺកម្មរងបន្ទាប់ពី អា. និ. ជា កថិតកម្ម ដែលនិយាយថា នូវ គឺ នូវ ជាទី១ នឹង ជាទី២ ដើម្បីកុំឲ្យថា នូវ ទាំង២ដង ។
ឧទាហរណ៍៖ ពីម្សិលមិញ គេបាននិយាយនូវពាក្យនេះនឹងខ្ញុំថា… ( ពីម្សិលមិញ គេបាននិយាយនឹងខ្ញុំថា… ) ។ ធៀបនឹងបាលីថា ហិយ្យោ សោ មំ ឯតទវោច ( ប្រែដូចឧទាហរណ៍ខាងលើ ) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Leave a Reply