បក់
?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ធ្វើអវយវៈដែលអាចកម្រើកបានឲ្យកម្រើក ។
ឧទាហរណ៍៖ បក់កន្ទុយ, បក់ស្លឹកត្រចៀក, បក់ដៃ ។
កោយប្រមូលឲ្យមានខ្យល់ ឬបោយផ្ងុបឲ្យមានខ្យល់ ។
ឧទាហរណ៍៖ បក់ផ្លិត, ដេកមិនលក់បក់មិនរហើយ ។
ផាត់ចេញ ។
ឧទាហរណ៍៖ បក់មូស, បក់ផ្សែងចេញ ។ បក់បោយ បក់ផងបោយផង ។ ខ្យល់បក់រំភើយៗ ខ្យល់បក់រហើយតិចៗល្មមត្រជាក់ស្រួល ។ ល ។
👇 ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖
👇 ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖