Posted on Leave a comment

តើពាក្យ «បង់បត់» មានន័យដូចម្ដេច ?


បង់បត់


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ទេព្រក្ស អ្នក​តា នៅ​ព្រៃ​ធំ ឬ​នៅ​ដើម​ឈើ​ធំ ឬ​ក៏​នៅ​ភ្នំ នៅ​ទួល​ធំ នៅ​កោះ ដែល​មនុស្ស​អ្នក​ប្រកាន់​ជឿ​ៗ​ថា មាន​ឫទ្ធិ​ស័ក្តិសិទ្ធិ (ប្រហែល​ជា​ក្លាយ​មក​ពី​ពាក្យ​ថា បាំងបាត់ ទេ​ដឹង ? ដ្បិត​មាន​គេ​និយាយ​តំណាល​ថា ទេព្រក្ស ឬ​អ្នក​តា​ទាំង​នោះ ចួន​កាល​បំបាំង​ទ្រព្យ​របស់​មនុស្ស​ណា​មួយ​ដែល​ធ្វើ​ទាស់​ខុស​ឲ្យ​បាំង​បាត់​មើល​មិន​ឃើញ លុះ​តែ​អង្វរ​ករ​បន់​ស្រន់​ត្រូវ ទើប​ឲ្យ​មើល​ឃើញ​វិញ; អ្នក​ស្រុក​ខ្លះ ហៅ​ថា អស់​លោក)។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Leave a Reply