បច្ចុប្បន្ន
?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. បតិ “ចំពោះមុខ” តិ > ច, តម្រួតជើង ច ជា ច្ច > បច្ច + ឧប្បន្ន “ដែលកើតមាន, ដែលតាំងនៅ” > បច្ចុប្បន្ន; សំ. ប្រត្យុត្បន្ន ) ពេលដែលកំពុងតែមាននៅទីចំពោះមុខ គឺពេលឥឡូវនេះ ។ប្រើផ្សំរួមជាមួយនឹងសព្ទដទៃជាសមាសនាមអានថា ប៉័ច-ចុប-ប៉័ន-ន៉ៈ ប៉ុន្ដែតាមទម្លាប់ដែលពិបាកនឹងកែទៅហើយ អានថា ប៉័ច-ចុបន់-ន៉ៈ ដូចជា បច្ចុប្បន្នកាល, បច្ចុប្បន្ននិយម, បច្ចុប្បន្នភាព, បច្ចុប្បន្នសម័យ, បច្ចុប្បន្នហេតុ ។ ល ។ ( ម. ព. កាល, និយម, ភាព, សម័យ, ហេតុ ) ។
👇 ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖
👇 ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖