បច្ឆិម
?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ( បា.; សំ. បឝ្ចិម ) ដែលជាខាងក្រោយ, ខាងចុង, បំផុត ។ ច្រើនប្រើជាបទសមាស, ដូចជា បច្ឆិមកាល កាល, គ្រា ខាងចុងបំផុត គឺកាលដែលជិតអស់ជីវិត ។ បច្ឆិមជនតា ប្រជុំជន ឬពួកជនដែលកើតជាខាងក្រោយ ។ បច្ឆិមជាតិ កំណើតជាខាងចុងបំផុត គឺកំណើតសត្វដែលបានសម្រេចអរហត្តផលហើយនឹងអស់មានជាតិតទៅទៀត ។ បច្ឆិមទស្សនៈ ការឃើញជាខាងចុងបំផុត គឺឃើញគ្នាឬឃើញអ្វីៗក្នុងវេលាដែលជិតអស់ជីវិត ។ បច្ឆិមពុទ្ធវចនៈ ព្រះពុទ្ធវចនៈជាខាងចុងបំផុត គឺព្រះពុទ្ធភាសិតដែលទ្រង់ត្រាស់ផ្ដាំហើយទ្រង់ចូលបរិនិព្វានទៅ ។ បច្ឆិមភព ភពខាងក្រោយបំផុត ( ម. ព. បច្ឆិមជាតិ ) ។ បច្ឆិមភវិកសត្ត ឬ —សត្វ សត្វដែលកើតក្នុងភពជាទីបំផុត ឬដែលមានភពជាទីបំផុត គឺសត្វដែលមានបារមីគ្រប់គ្រាន់ នឹងបានសម្រេចអរហត្តផលក្នុងជាតិនេះ ។ បច្ឆិមភាគ ភាគខាងចុង ។ បច្ឆិមភោជន ភោជនក្រោយបំផុត គឺភោជនដែលបរិភោគតែម្ដងប៉ុណ្ណោះ ហើយក៏អស់ជីវិតទៅ; ហៅថា បច្ឆិមាហារ “អាហារចុងក្រោយបំផុត” ក៏បាន ។ បច្ឆិមយាម យាមខាងចុង ( ម. ព. យាម ន. ផង ) ។ បច្ឆិមវ័យ វ័យខាងចុង ( ម. ព. វ័យ ផង ) ។ ល ។
ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត
_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
-
Uncategorized (133)
-
កម្មវិធី QuickBooks រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (32)
-
ការគ្រប់គ្រង (Management) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (67)
-
ការធ្វើទីផ្សារ (Marketing) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (20)
-
គណនេយ្យ (Accounting) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (216)
-
គ្រប់គ្រង់ហិរញ្ញវត្ថុ (Finance) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (42)
-
ធនាគារនិងគ្រឹះស្ថានហិរញ្ញវត្ថុ (Banking & Financial Institution) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (6)
-
ពន្ធដារ (Cambodia Tax) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (79)
-
សវនកម្ម (Audit ) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (41)