បញ្ចង្គ
?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បា. បញ្ច “ប្រាំ” + អង្គ “អវយវៈ” > បញ្ចង្គ; សំ. បញ្ចាង្គ) ដែលមានអង្គប្រាំ; អវយវៈប្រាំ : គោរពព្រះរត្នត្រ័យដោយបញ្ចង្គ ។អង្គប្រាំនៃការគោរពនោះគឺ លុតជង្គង់ទាំង២, ដាក់ដុំដៃទាំង ២ លើផ្ទៃរាប, ឱនក្បាលចុះដល់ផ្ទៃរាប (រួមជាប្រាំ) ហៅថា គោរពដោយបញ្ចង្គ ឬ ដោយបញ្ចង្គប្រតិស្ឋ (បុ័ញ-ច័ង-គៈប្រដឹស) ។ ព. កា. ថា ។
ឧទាហរណ៍៖ ខ្ញុំសូមគោរពដោយបញ្ចង្គ ឆ្ពោះត្រង់ព្រះពុទ្ធនិងព្រះធម៌ ព្រះសង្ឃលោកមានសីលសង្វរ ខ្ញុំមានអំណរពន់ពេកក្រៃ ។
ប្រើជា បញ្ចង្គប្រតិស្ឋាន ( បុ័ញ-ច័ង-គៈប្រដឹស-ស្ឋាន ) ក៏បាន គង់មានអត្ថន័យដូចគ្នានឹង បញ្ចង្គប្រតិស្ឋ ដែរ គឺការតាំងសេចក្ដីគោរពដោយបញ្ចង្គ ។
?ថ្នាក់ពាក្យជា គុណនាម

👇 ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖
👇 ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖