បឋម
?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ( បា.; សំ. ប្រថម ) ដំបូង, មុន, មុនគេ, ទី១ : គ្រាជាបឋម ។ ពាក្យនេះច្រើនប្រើជាបទសមាសរួមភ្ជាប់ជាមួយនឹងសព្ទដទៃ ដូចជា បឋមកប្ប (ប៉ៈឋំម៉ៈក័ប) ឬ ប្រថមកល្ប (ប្រៈថំម៉ៈក័ល) ន. ( បា. ឬ សំ. ) កប្បឬកល្បដំបូង គឺសម័យដែលទើបនឹងកទឹកកដីជាដំបូង ដែលមានជាប់ដរាបមកដល់សព្វថ្ងៃនេះ ( ម. ព. កប្ប និង កល្ប ផង ) ។ បឋមជ្ឈាន ( ប៉ៈឋៈម័ចឈាន ) ន. ( បា.; សំ. ប្រថមធ្យាន ) ឈានឬធ្យានទី១ ( ម. ព. ឈាន ន. ) ។ បឋមពុទ្ធវចនៈ ( ប៉ៈឋៈម៉ៈពុត-ធៈវៈចៈន៉ៈ ) ន. ( បា. ) ពុទ្ធវចនៈដែលទ្រង់ត្រាស់បន្លឺជាដំបូងបំផុតក្នុងកាលដែលព្រះពុទ្ធទ្រង់ទើបបានត្រាស់ថ្មីៗ ។ បឋមយាម ( ប៉ៈឋំម៉ៈយាម ) ន. ( បា. ) យាមទី១ ( ម. ព. យាម ន. ផង ) ។ បឋមវ័យ ( ប៉ៈឋំម៉ៈវៃ ) ន. ( បា. –វយ ) វ័យទី ១ ( ម. ព. វ័យ ទៀតផង ) ។ បឋមសង្គាយនា ( ប៉ៈឋៈម៉ៈ ឬ ប៉ៈឋំម៉ៈសង់គាយៈនា ) ន. ( បា. ច្រើនប្រើជា បឋមសង្គីតិ ) ការប្រជុំផ្ទៀងរួបរួមធម្មវិន័យព្រះពុទ្ធសាសនាជាដំបូងបំផុត ក្នុងកាលដែលព្រះសក្យមុនីសម្ពុទ្ធ ទ្រង់ចូលបរិនិព្វានទៅបាន ៨៩ ថ្ងៃ . . . ។ បឋមសម្ពោធិ ( ប៉ៈឋៈម៉ៈស័មពោធិ ឬ –ពោត ) ន. ( បា. ) ការទើបបានត្រាស់នៃព្រះសព្វញ្ញុពុទ្ធ ។ ឈ្មោះគម្ពីរនិយាយអំពីប្រវត្តិ (ពង្សាវតារ) នៃព្រះសម្មាសម្ពុទ្ធ។ បឋមហេតុ ( ប៉ៈឋំម៉ៈហែត ) ន. ( បា. បឋម + ហេតុ ) ហេតុដំបូង គឺហេតុដែលកឬផ្តើមឡើងជាដំបូង ។ ល ។
ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត
_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
-
Uncategorized (132)
-
កម្មវិធី QuickBooks រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (32)
-
ការគ្រប់គ្រង (Management) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (67)
-
ការធ្វើទីផ្សារ (Marketing) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (20)
-
គណនេយ្យ (Accounting) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (216)
-
គ្រប់គ្រង់ហិរញ្ញវត្ថុ (Finance) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (42)
-
ធនាគារនិងគ្រឹះស្ថានហិរញ្ញវត្ថុ (Banking & Financial Institution) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (6)
-
ពន្ធដារ (Cambodia Tax) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (79)
-
សវនកម្ម (Audit ) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (41)