Posted on Leave a comment

តើពាក្យ «បណ្ដាក់» មានន័យដូចម្ដេច ?


បណ្ដាក់


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ទិញឬដូរដោយដាក់ដើមទុនមុន គឺដាក់ប្រាក់ឬទំនិញអ្វីមួយជឿឲ្យទៅអ្នកដែលទ័លក្រត្រូវការយកថ្លៃមុនហើយនឹងយករបស់ដែលត្រូវទិញដូរនោះជាខាងក្រោយ ក្នុងកំណត់រដូវរបរ មានស្រូវនិងគ្រាប់ពោតជាដើម ដើម្បីឲ្យមានចំណេញជាងទិញដូរដល់ដៃ ។
ឧទាហរណ៍៖ បណ្តាក់ស្រូវ, បណ្តាក់គ្រាប់ពោត, បណ្តាក់ស្ករ ។

                  ដាក់រាយគ្នាឲ្យនៅបន្តហែៗបណ្តោយតាមដងផ្លូវឬទីផ្សេងៗ ។
ឧទាហរណ៍៖ កងទ័ពបណ្តាក់គ្នាតាមដងព្រៃដើម្បីចាំស្កាត់ប្រយុទ្ធនឹងពួកខ្មាំង; តាមរឿងព្រេងខ្មែរថា ទន្សាយចាញ់ប្រាជ្ញាខ្យង ក្នុងរឿងភ្នាល់រត់ប្រណាំងគ្នា ព្រោះខ្យងបណ្ដាក់គ្នាហែតាមមាត់បឹង ឲ្យឆ្លើយកូ៎កៗ នៅខាងមុខជាដរាបគ្រប់តែខណៈដែលទន្សាយស្រែកហៅ ។ ពាក្យដែលគេតែងនិយាយថា បណ្ដាក់គ្នារដឹកដូចខ្យង គឺជាប់ទាក់ទងមកពីរឿងនោះឯង ។

?ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ដែលសន្មតកំណត់ផ្លាស់ប្តូរវេនគ្នា គឺម្នាក់ចេញទៅម្នាក់ចូលមកដល់, ម្នាក់ចុះទៅម្នាក់ឡើងមកដល់, ម្នាក់ដេកម្នាក់ភ្ញាក់ឡើង, ម្នាក់ទៅ ម្នាក់នៅចាំ ជាបន្តបន្ទាប់គ្នាយ៉ាងនេះជាដើម ក៏ហៅថា បណ្តាក់ ដែរ ។
ឧទាហរណ៍៖ ដេកបណ្តាក់គ្នា, រត់បណ្តាក់គ្នា, ថ្ងៃនេះ ផ្ទះខ្ញុំមានភ្ញៀវច្រើនម្នាក់ចេញម្នាក់ចូលដូចគេបណ្តាក់គ្នា ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Leave a Reply