បណ្ដុះ
?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ធ្វើឲ្យដុះ ។
ឧទាហរណ៍៖ បណ្ដុះសណ្ដែក, បណ្ដុះស្ពៃ ។ បណ្ដុះបណ្ដាល ធ្វើឲ្យដុះដាល, ឲ្យកើតកាលវាលគុម្ព ។ បណ្ដុះអុត ជោះសាច់ដាក់ទឹកថ្នាំមានមេឆ្លងឲ្យកើតអុត ។
?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលគេធ្វើឲ្យដុះហើយ ។
ឧទាហរណ៍៖ សណ្ដែកបណ្តុះ គឺពន្លកសណ្ដែកបាយជាដើម ដែលដុះហើយដោយការបណ្តុះ សម្រាប់ប្រើជាបន្លែឬជារបោយ, ជាអន្លក់ ។
👇 ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖
👇 ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖