បណ្ដើរ
?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ធ្វើឲ្យដើរ នាំឲ្យដើរ នាំដើរជាមួយគ្នា ។
ឧទាហរណ៍៖ មេមាន់បណ្ដើរកូន បណ្ដើរគ្នាទៅលេងផ្សារ ។
?ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ជាបណ្ដោះអាសន្នសិន ។
ឧទាហរណ៍៖ សុំអ្នកយកសៀវភៅ៥០ក្បាលនេះទៅចែកផ្សាយបណ្ដើរៗសិនទៅ ចាំដល់ថ្ងៃខានស្អែក ខ្ញុំនឹងជូន៥០ក្បាលទៀត បង្គ្រប់ជា១០០ក្បាល ។
ដែលធ្វើនេះផងនោះផងជាមួយគ្នា ។
ឧទាហរណ៍៖ ស៊ីបណ្ដើរ និយាយបណ្ដើរ ។
👇 ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖
👇 ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖