បណ្តូលពេជ្យ
?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះវល្លិរឹងមួយប្រភេទ ដុះក្រោមឈើធំៗ ក្នុងព្រៃក្រាស់ និងព្រៃល្បោះ នៃអាស៊ីផ្នែកអាគ្នេយ៍។ ដើមមានរសល្វីងណាស់ គេប្រើសម្រាប់ជាថ្នាំផឹកអោយបរិភោគបាយបាន និងផឹកក្រោយពេលបាយដើម្បីអោយឆាប់រលាយអាហរ។ គេច្រើនត្រាំដើមក្នុងស្រា ជាថ្នាំលើកកម្លាំង។ គ្រូថ្នាំបុរាណប្រើដើមផ្សំធ្វើជាថ្នាំរម្ងាប់រោគសន្លាក់ឆ្អឹង។ គេឆុងឫសព្យាបាលជំងឺគ្រុនចាញ់។
👇 ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖
👇 ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖