Posted on Leave a comment

តើពាក្យ «បន្ទាត់» មានន័យដូចម្ដេច ?


បន្ទាត់


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ខ្សែ ​ឬ​ប្រដាប់​ជា​ខ្នាត សម្រាប់​ទាញ​តម្រង់​សម្រាប់​វាយ ដឹក គូស​ឲ្យ​មាន​ជា​ស្នាម ឲ្យ​ទៀង​ទាត់; ស្នាម​គំនូស​ដែល​បាន​វាយ បាន​ដឹក បាន​គូស​ហើយ ។
ឧទាហរណ៍៖ បន្ទាត់​ក្រឡា​ចត្រង្គ, បន្ទាត់​ខ្វែង, បន្ទាត់​ស្រប។

                   ព. ទ. បុ. ថា ។
ឧទាហរណ៍៖ បន្ទាត់​ប្រើ​ត្រង់ ស្ទឹង​ទឹក​ប្រើ​ស្មើ។

                   តាម​សម័យ​និយម​គួរ​ថា ។
ឧទាហរណ៍៖ បន្ទាត់​ប្រើ​ត្រង់ កែង​ស្ទង់​ប្រើ​ស្មើ យុត្តិ​ធម៌​ប្រើ​ធ្វើ ក្ដី​សុខ​សន្តិភាព។ គំរូ​ ឬ​ច្បាប់ សណ្ដាប់​ដែល​ត្រូវ​ធ្វើ​តាម​ ឬ​ត្រូវ​ប្រតិបត្តិ​តាម។

?ថ្នាក់ពាក្យជា រាជសព្ទ
មានន័យថា ព្រះតន្តិ (ព្រះតន្តី) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Leave a Reply