បពិត្រ
?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. បវិត្រ; បា. បវិត្ត “ការលាង, ជម្រះ, សម្អាត; សម្បត្តិជាគ្រឿងនាំចិត្តឲ្យរីករាយ; មង្គល, សួស្តី” ) អ្នកដែលមានសម្បត្តិជាគ្រឿងនាំចិត្តឲ្យរីករាយ ឬអ្នកដែលឆ្អែតឆ្អន់ ស្កប់ស្កល់ដោយសម្បត្តិ ។ ពាក្យសម្រាប់បព្វជិតក្នុងពុទ្ធសាសនាហៅក្សត្រិយ៍ឬសេនាបតី : សូមបពិត្រទ្រង់ជ្រាប, សូមបពិត្រជ្រាប . . . ; ច្រើនប្រើជាបទសមាសភ្ជាប់ជាមួយនឹងពាក្យថា មហា, បរម ជា មហាបពិត្រ, បរមបពិត្រ ចួនកាលប្រើជាគោរម្យព្រះនាមព្រះមហាក្សត្រិយ៍ទ្រង់រាជ្យក៏មាន : ព្រះបរមនាថ បរមបពិត្រ . . . ។ ប្រើជាពាក្យអាលបនៈដោយគោរព ជាជំនួសពាក្យថា ម្នាល, នែ, ហៃ ក៏បាន : បពិត្រមហារាជ, បពិត្រមហាសេដ្ឋី, បពិត្របិតា ។ ល ។
👇 ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖
👇 ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖