បរមាភិសេក
?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. បរម + អភិសេក ) ការអភិសេកដ៏ឧត្តម គឺការបានត្រាស់នៃព្រះសម្មាសម្ពុទ្ធ ដែលពួកទេវតាត្រេកអរបាចសាចផ្កាទិព្វផ្សេងៗ និងការរលាស់ទឹកក្រអូបបូជាថ្វាយជយមង្គល ។ ការស្រោចទឹកក្លស់ទឹកស័ង្ខ ដ៏ឧត្តុង្គឧត្តមចំពោះក្សត្រិយ៍ ដើម្បីលើកតម្កើងព្រះអង្គឲ្យបានជាក្សត្រិយ៍ទ្រង់រាជ្យពេញទី ។
ឧទាហរណ៍៖ ព្រះមហាក្សត្រិយ៍អង្គនេះ តាំងពីទ្រង់បានទទួលបរមាភិសេកហើយមកទ្រង់ប្រព្រឹត្តកាន់ខ្ជាប់នូវទសពិធរាជធម៌ជាដរាប។
👇 ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖
👇 ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖