បាញ់
?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ប្រហារ ឬលោះដោយអាវុធមានកាំ គឺអាវុធដែលមានគ្រាប់ មានរំសេវ ឬមានព្រួញ ។
ឧទាហរណ៍៖ លើកកាំភ្លើងបាញ់, បាញ់កាំភ្លើង; យឹតធ្នូបាញ់, ផ្គងស្នាឡើងនឹងបាញ់។
តម្រង់ដាក់ សំដៅដាក់ ។
ឧទាហរណ៍៖ ចោលកន្ទុយភ្នែកក្រឡេកបាញ់ចំមក…; ដើរបាញ់សំដៅមក…; តាំងចិត្តបាញ់សំដៅទៅ…។
ខ្ពុរខ្ពស់ឡើង ។
ឧទាហរណ៍៖ ទឹកផុសបាញ់ឡើងដូចគេឆ្វាយ ។
ធ្វើឲ្យខ្ពុរទឹកចេញដោយកម្លាំងស្នប់ ឬកាំជ្រួច ។
ឧទាហរណ៍៖ យកកាំជ្រួចបាញ់ទឹកលត់ភ្លើង ។
បង្វិលខ្ញាល់ដូចគេត្របាញ់ ។
ឧទាហរណ៍៖ បាញ់អាប៉ោង។ល។
?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ដុំថ្នាំជក់ដែលគេបត់ធ្វើជាផ្ទាំងតូចៗរាងទ្រវែងសំប៉ែត
ឧទាហរណ៍៖ ថ្នាំមួយបាញ់ ។
👇 ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖
👇 ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖