បាត់
?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ខូច វិនាស អស់ មិនមាននៅ ។
ឧទាហរណ៍៖ បាត់ប្រាក់ បាត់ដាន បាត់ឈឺហើយ បាត់ចង់ បាត់គោ ឬគោបាត់…។
បាត់ឈ្មោះ ខូចឈ្មោះ ឬកំបាំងឈ្មោះលែងលេចឮ ។
បាត់ដំបូលផ្ទះ ខាតបង់វិនាសទ្រព្យធនអស់លែងមានផ្ទះលំនៅ ។
បាត់ផ្សែង ឆ្ងាយមើលផ្សែង ឬមើលធូលីហុយមិនឃើញ : ឆ្ងាយបាត់ផ្សែង, លឿនទៅមុនបាត់ផ្សែង ។
បាត់យស ខូចយសស័ក្តិ អស់បរិវារ អស់គ្នីគ្នា។
បាត់វិញ្ញាណ គាំងវិញ្ញាណ ស្លន់ភាន់ភាំងគាំងបាត់សេចក្ដីដឹងជាក់ (ស្លាប់)។
បាត់ស្មារតី គាំងស្មារតី ស្លន់ភាន់ភាំងគាំងស្មារតីនឹកមិនឃើញ ព្រោះភ័យខ្លាច: ភ័យបាត់ស្មារតី។ល។
👇 ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖
👇 ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖