ខេត្តបាត់ដំបង គឺជាខេត្តមួយនៅភាគពាយ័ព្យនៃព្រះរាជាណាចក្រកម្ពុជា។ ខេត្តបាត់ដំបង មានទីប្រជុំជនធំនៅក្រុងបាត់ដំបង។ ខេត្តបាត់ដំបងមានព្រំប្រទល់ ខាងជើងជាប់ខេត្តបន្ទាយមានជ័យ ខាងកើតជាប់ខេត្តសៀមរាបនិងបឹងទន្លេសាប ខាងត្បូងជាប់ខេត្តពោធិ៍សាត់ ខាងលិចជាប់ខេត្តប៉ៃលិននិងខេត្តច័ន្ទបុរី(ប្រទេសថៃ)។
បើតាមសិលាចារិកថ្មប្រាសាទដែលយើងមាន និងបានរកឃើញរហូតសព្វថ្ងៃ នៅមុនសម័យ និងសម័យអង្គរគេពុំបានឃើញចែងអោយយើងដឹងថា តើសម័យនោះ មាន ភូមិស្រុកណាមួយដែលមានឈ្មោះ បាត់ដំបងនោះទេ ។ ប៉ុន្តែយើងក៏មិនហ៊ានសន្និដ្ឋានថា ឈ្មោះបាត់ដំបង នេះមានប្រើឬមិនប្រើក្នុងសម័យនោះដែរ ។ ប៉ុន្តែក្នុងសម័យអង្គរនិងក្រោយអង្គរតាមឯកសារមហាជនខ្មែរមាន ប្រើឈ្មោះស្រុកបាត់ដំបង។ ហេតុអ្វីបានជាហៅឈ្មោះបាត់ដំបង ប្រវត្តិសាស្ត្រសរសេរលើសិលាចារិកមិនបានឆ្លើយឲ្យដឹងឡើយ គឺមានតែនៅក្នុងរឿងព្រេងប៉ុណ្ណោះគឺរឿងតាដំបងក្រញូងដែលខ្មែរ យើងយល់ថាជារឿងកើតមានតាំងពីសម័យអង្គរដែលបានពន្យល់ពីដើមហេតុ ដែលនាំអោយយើងហៅឈ្មោះបាត់ដំបងឬអូរដំបង ។ ឯឈ្មោះ ព្រះដំបង គឺស្តេចរាមាទី១បានកំណត់ឲ្យហៅឈ្មោះភូមិសង្កែថាជា ព្រះដំបង ។
អត្ថបទដកស្រង់ពី៖ km.wikipedia.org/wiki/ខេត្តបាត់ដំបង
👇 ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖
👇 ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖