Posted on Leave a comment

រដ្ឋបាលក្នុងខេត្តត្បូងឃ្មុំ (Tboung Khmum is a Province of Cambodia)

ខេត្តត្បូងឃ្មុំ (អង់គ្លេស: $ Province)ជាដែនរដ្ឋបាលស្ថិតនៅខាងកើតទន្លេមេគង្គ ប្រទេសកម្ពុជា ត្រូវបានកាត់ចេញពីដែនរដ្ឋបាលរបស់ ខេត្តកំពង់ចាម ដែលមាន ស្រុក ឃុំ និង ភូមិ÷

ខេត្តត្បូងឃ្មុំ
លេខកូដស្រុក-ក្រុង ឈ្មោះស្រុក-ក្រុងជាអក្សរខ្មែរ ឈ្មោះស្រុក-ក្រុងជាអក្សរអង់គ្លេស ចំនួនឃុំ-សង្កាត់ ចំនួនភូមិ
២៥០១ ក្រុងសួង Suong Municipality
២៥០២ ស្រុកដំបែ Dambae District
២៥០៣ ស្រុកក្រូចឆ្មារ Krouch Chhmar District
២៥០៤ ស្រុកមេមត់ Memot District
២៥០៥ ស្រុកអូររាំងឪ Ou Reang Ov District
២៥០៦ ស្រុកពញាក្រែក Ponhea Kraek District
២៥០៧ ស្រុកត្បូងឃ្មុំ Tboung Khmum District

មាន ១ក្រុង និង ៦ស្រុក គឺ÷

  • ក្រុងសួង
  • ស្រុកក្រូចឆ្មារ
  • ស្រុកដំបែ
  • ស្រុកត្បូងឃ្មុំ
  • ស្រុកពញាក្រែក
  • ស្រុកមេមត់
  • ស្រុកអូររាំងឪ៕

អត្ថបទដកស្រង់ពី៖ km.wikipedia.org/wiki/ខេត្តត្បូងឃ្មុំ

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

ប្រវត្តិក្នុងខេត្តត្បូងឃ្មុំ (Tboung Khmum is a Province of Cambodia)

ខេត្ត​ត្បូងឃ្មុំ មានឈ្មោះ​ល្បីល្បាញ តាំងពី​សម័យ​លង្វែក​មក​ម្ល៉េះ ដោយសារ​តំបន់​នេះ​ទាក់ទង​ដល់​រឿង​ទុំ​ទាវ​។ ពី​មុន​ត្បូងឃ្មុំជា​ខេត្ត ឬ​ភូមិភាគ ដែល​បុរាណ​ហៅ​ថា “​ដី​”(​ក្សេត្រ​) គ្រប់គ្រង​ដោយ​ស្តេចត្រាញ់​មាន​ខេត្ត​ចំណុះ​ជា​ច្រើន​។ ឯ​ប្រវត្តិ​ឈ្មោះ​ខេត្ត​នេះ​មានការ​ចង​ចាំ​ត​ៗ គ្នា ពី​មនុស្ស​មួយ​ជំនាន់​ទៅ​មួយ​ជំនាន់។ ក្នុង​ដំណាល​នោះ​បាន​ពោ​លត​ៗ​គ្នា​ថា មូលហេតុ​ដែល​ស្រុក​នេះ​មានឈ្មោះ​ត្បូងឃ្មុំ ក៏​ដោយសារ​ពី​ដើម​មាន​ដើម​ស្ពុង​ធំ​មួយ​ដុះ​ជាប់​នឹង​ផ្លូវ ហើយ​នៅ​មែក​ស្ពុង​នោះ​មាន​ឃ្មុំ​ធំ​១​សំបុក​។ ឃ្មុំ​នោះ​កាច​ខ្លាំង​ណាស់ ឲ្យ​តែ​មាន​អ្នកដំណើរ​ណា​ដើរ​តាម​ផ្លូវ ហើយ​វា​ធុំក្លិន​មនុស្ស ក៏​ហើរ​មក​ទិច​រត់​មិន​សព្វ​ដី​។ ឯ​អ្នក​ដែល​ត្រូវ​ឃ្មុំ​ទិច​នោះ​ចិត្តល្អ ក៏​ប្រាប់​អ្នកស្រុក​ឯទៀត​ថា បើ​ចង់​ឆ្លងកាត់​ត្រង់​ចំណុចដើម​ស្ពុង​នោះ ត្រូវ​ដើរ​ពី​ខាងត្បូង​ឃ្មុំ (​ខាងក្រោម​ខ្យល់​) ដើម្បី​កុំ​ឲ្យ​ឃ្មុំ​វា​ធំក្លិន បើ​ពុំនោះ​ទេ ច្បាស់​ជា​វា​ហើរ មក​ទិច​មិន​ខាន​។ តាំងពី​ពេល​នោះ​មក​មនុស្ស​ក៏​ប្រាប់ត​ៗ​គ្នា ជាប់​ឈ្មោះ​ថា “​ត្បូងឃ្មុំ​” រហូត​ទល់​សព្វថ្ងៃ​។

បើ​យោង​តាម​ឯកសារ​ខ្លះ​ក៏​ចារ​ទុក​យ៉ាងនេះ​ដែរ សូ​ម្បី​តែ​កាលពី​សម័យស្រីសន្ធរក្នុង​ពេល​យាយ​ផា​ន់ កុហក​នាង​ទាវជា​កូនស្រីឲ្យ​មក​រៀប​ការ​ជាមួយម៉ឺន​ងួ​ន ក៏​ឧកញ៉ា​អជ៌ុនបាន​ចាត់​បរិវារ​ឲ្យ​បររទេះ​គោ រទេះក្របីដឹក​ភ័ស្តុភារ​ដង្ហែ​តាម​ផ្លូវ​ពី​ខាងត្បូង​ឃ្មុំ​ដែរ ហើយ​អ្នកចូលរួម​ក្នុង​ពិធី​រៀប​ការ​នោះ ត្រូវ​ទទួលទោស​ប្រហារជីវិត និង​ដាក់​បញ្ចូល​ជា “​អ្នកងារ​” ដែល​អ្នក​សិក្សា​អក្សរសិល្ប៍​ខ្មែរ រឿង​ទុំ​ទាវ សុទ្ធតែ​បានដឹង​គ្រប់​គ្នា​។ ​ដោយឡែក​យោង​តាម​ឯកសារ​ខ្លះបាន​សរសេរ​ថាដើម​ឡើយ​នៅ​ទី​អារាម​ចាស់ ដែល​មា​នទី​តាំងនៅ​លើ​ទួល​មួយ​នោះ គ្មាន​ព្រះសង្ឃ​គង់​នៅទេគឺ​មាន​តែ​យាយជី​ក្រមុំ​ម្នាក់​ឈ្មោះ កែ រស់នៅ​តែ​ម្នាក់ឯង​នៅ​ក្បែរ​វត្តមាន​ដើម​បេង​ដ៏​ធំ​មាន​ឃ្មុំ​១​សំបុកទំ​នៅ​លើ​មែក ហើយ​ឃ្មុំ​នេះ​កាច​ណាស់ គ្មាន​អ្នក​ណា​ហ៊ាន​ទៅ​ជិត​ទេ​។ ដូនជី​នោះ​តែងតែ​ប្រាប់​អ្នកដំណើរ​ឲ្យ​ដើរ​ពី​ខាងត្បូង​ឃ្មុំ ដើម្បី​កុំ​ឲ្យ​ឃ្មុំ​ធុំក្លិន វា​មក​ទិច​មិន​ខាន​។ ពាក្យ​ថា “​ដើរ​ខាងត្បូង​ឃ្មុំ​” ក៏​ហៅ​យារ​ៗ​ក្លាយទៅជា “​ត្បូងឃ្មុំ​” វិញ​ពុំ​មែន​គុជឃ្មុំ ម្យ៉ាង​ដែល​គេ​ប្រើ​ធ្វើ​ត្បូងចិញ្ចៀន​នោះ​ទេ​។ ចំណេរ​តម​ក ដើម​បេង​នោះ ត្រូវ​ដើម​ជ្រៃ ដុះ​រឹតរួត​ខ្លាំង ក៏​ងាប់​ទៅ ប៉ុន្តែ ទីនោះ អ្នកស្រុក​មាន​ជំនឿ​ថា មាន​អ្នកតា​គង់​សណ្ឋិត​ដែល​អ្នកមាន​បណ្តា​ស័ក្តិដើរ​កាត់​មិន​បាន​ឡើយ​ច្បាស់ជា​ធ្លាក់បុណ្យ​ស័ក្តិ​។

ដោយឡែក​ខេត្ត​ត្បូងឃ្មុំ ពី​បុរាណ​គ្រប់គ្រង​ដោយ​ស្តេចត្រាញ់ ស័ក្តិ​១០​ហ៊ូពាន់ មាន​គោរម្យ៍ងារ​ជា “​អ្នកឧកញ៉ា​អជ៌ូន​”​។ ស្តេចត្រាញ់ មាន​អំណាច អាច​កាប់សំលាប់​ជន​ណា​ក៏​បាន ប៉ុន្តែ ក្រោយមក ព្រះមហាក្សត្រ​បាន​ដកសិទ្ធិ​អំណាច​បន្តិច​ម្តង​ៗ​។ សព្វថ្ងៃ ក្រុង​សួង ក៏​ដូច​ផ្សារ​សួង ជា​អតីត​ដែនដី​ស្រុក​ត្បូងឃ្មុំ ដែល​មាន​ដើម​ពោធិ៍​២​ដើម កាល​គេ​ចាប់​ទុំ ទៅ​សំលាប់ និង​អតីត​ផ្ទះ​យាយ​ផា​ន់ ជា​តឹកតាង​ស្រាប់​៕

អត្ថបទដកស្រង់ពី៖ km.wikipedia.org/wiki/ខេត្តត្បូងឃ្មុំ

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

សង្ខេបពីខេត្តត្បូងឃ្មុំ (Tboung Khmum is a Province of Cambodia)

ត្បូងឃ្មុំ (អ.ស.អ.: [tɓouŋ kʰmum]) គឺជាខេត្តនៃកម្ពុជាស្ថិតនៅវាលទំនាបកណ្ដាលនៃទន្លេមេគង្គ។ មានព្រំប្រទល់ជាប់ខេត្តកំពង់ចាមនៅខាងលិច ក្រចេះនៅខាងជើង ព្រៃវែងនៅខាងត្បូង និង មានព្រំដែនអន្តរជាតិរួមជាមួយវៀតណាមនៅខាងកើត។ ទីរួមខេត្ត ហើយក៏ជាទីក្រុងធំបំផុតគឺសួង។

អត្ថបទដកស្រង់ពី៖ km.wikipedia.org/wiki/ខេត្តត្បូងឃ្មុំ

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

ផ្សារក្នុងខេត្តតាកែវ (Takéo is a Province of Cambodia)

សំរាប់ផលិតផល ត្រី ផ្លែឈើ បន្លែ សាច់ និងផលិតផលវេចខ្ចប់ មួយចំនួនជាផលិតផលក្នុងស្រុក និងភាគច្រើននាំចូលមកពីប្រទេសវៀតណាម។ ភាគច្រើននៃហាងលក់ម្ហូបអាហារ និងភេសជ្ជៈ គឺនៅជុំវិញផ្សារ។

ផ្សារនៅខេត្តតាកែវរួមមាន

  • ផ្សារកំពង់ជ្រៃ
  • ផ្សារកោះអណ្ដែត
  • ផ្សារគិរីវង់(ឃុំព្រៃរំដេង)
  • ផ្សារក្បាលពោធិ៍
  • ផ្សារតាកែវ
  • ផ្សារដើមរកា
  • ផ្សារត្រពាំងអណ្ដើក
  • ផ្សារត្រាំកក់
  • ផ្សារត្រាំខ្នារ
  • ផ្សារថ្នល់បែកគុស
  • ផ្សារទន្លាប់
  • ផ្សារធំ
  • ផ្សារបត់រកា
  • ផ្សារព្រៃល្វា
  • ផ្សារព្រៃសណ្ដែក
  • ផ្សារព្រំដែនថាម៉ូ
  • ផ្សារភ្នំដឹន
  • ផ្សារឫស្សីស្រុក
  • ផ្សារសៃវ៉ា
  • ផ្សារសំរោងយ៉ោង
  • ផ្សារអង្គតាសោម
  • ផ្សារអង្គរកា
  • ផ្សារអង្គរបុរី
អត្ថបទដកស្រង់ពី៖ km.wikipedia.org/wiki/ខេត្តតាកែវ
_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

វត្ថុអនុស្សាវរីយ៍ក្នុងតំបន់ខេត្តតាកែវ (Takéo is a Province of Cambodia)

ទាំងនេះគឺជាហូលខ្មែរ ផាមួង និងក្រមាសូត្រដែលជាស្នាដៃរបស់ស្រ្ខ្តីខ្មែរនៅក្នុងស្រុកសំរោង។ ផលិតផលទាំងអស់នេះត្រូវបានទិញនៅគ្រប់វិស័យ កីឡា ទេសចរណ៏និងទីផ្សារក្នុងស្រុក។ ហើយពួកវាត្រូវបានផលិតឡើងក្នុងគុណភាពល្អបំផុត និងមានប្រយោជន៏សម្រាប់ការតុបតែងផ្ទះ និងការប្រើប្រាស់។ យើងអាចរកទិញបាននៅតាមទីផ្សារមួយចំនួនណៅក្នុងខេត្តតាកែវ ដូចជា ផ្សារ អង្គតាសោម ផ្សារសំរោងយ៉ោង និងនៅតាមទីផ្សារផ្សេងៗទៀតនៅក្នុងខេត្តតាកែវ និងនៅក្នុងប្រទេសកម្ពុជាផងដែរ។ ទាំងនេះគឺជាផ្នែកមួយនៃអត្តសញ្ញាណខ្មែរ។ ទោះជាយ៉ាងណាពួកវាត្រូវបានគេត្បាញនៅក្នុងខេត្តជាំច្រើនក្នុងប្រទេសកម្ពុជា។ សូមអញ្ជើញមកទស្សនា និងទិញផលិតផលទាំងនេះដែលមានតម្លៃតោកសមរម្យ ហើយមានគុណភាពខ្ពស់់់់។

អត្ថបទដកស្រង់ពី៖ km.wikipedia.org/wiki/ខេត្តតាកែវ

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

ប្រវត្តិសាស្ត្រក្នុងខេត្តតាកែវ (Takéo is a Province of Cambodia)

តាកែវជាខេត្តចំណាស់មួយត្រូវបានគេចាត់ទុកថាជា “ដើមកំណើតនៃអរិយធ៌មខ្មែរ” ដោយសារតែធ្លាប់ជាតំបន់កណ្តាលនៃនគរចេនឡាបន្ទាប់ពីការធ្លាក់ចុះនៃនគរភ្នំ។ ប្រវត្តិសាស្រ្ត ជាច្រើនដែលទាក់ទងនឹងសម័យ អាណាចក្រភ្នំ និងសម័យ ចេនឡា ដោយមាន ប្រាសាទបុរាណជាច្រើនរហូតដល់៣៤ប្រាសាទដែលបានកសាងឡើងមុនសម័យអង្គររវាងសតវត្សទី៥ដល់ទី៨។ សក្ដានុពលភាពសំខាន់ក្នុងខេត្ត នេះគឺវិស័យទេសចរណ៍ ដែលជាប្រភពចំណូលជូនរដ្ឋ និងអាចឱ្យប្រជាពលរដ្ឋទាញរកប្រយោជន៍ពីវិស័យនេះផងដែរ។ តំបន់ទេសចរណ៍សំខាន់ៗក្នុងខេត្តនេះមានភាគច្រើនជាទីតាំងប្រវត្តិសាស្ត្រ ដូចជា ប្រាសាទបុរាណជាដើម ដែលធ្វើឱ្យទេសចរចូលចិត្តមកធ្វើការសិក្សាស្រាវជ្រាវ ព្រមទាំងទទួលនូវអារម្មណ៍បរិសុទ្ធ ពីទេសភាពប្រណីតៗជុំវិញតំបន់ ប្រាសាទបុរាណនោះផងដែរ។តាកែវត្រូវបានគេគិតថាជាកន្លែងកំណើតនៃអរិយធម៌ខ្មែរ។ ពាណិជ្ជករនៃប្រទេសចិនបានរៀបរាប់ថា រាជាណាចក្រខ្មែរកាលពីដើមមានទីតាំងស្ថិតនៅតាកែវ ដែលមានឈ្មោះថា “ហ្វ៊ូណន” ហើយពួកគេបាននិយាយទៀតថា នេះជាព្រះរាជាណាចក្រដែលមានកំពែងព័ទ្ធជុំវិញ។ ភស្ដុតាងនៃវត្ថុបុរាណនៅអង្គរបុរី បានបញ្ជាក់ថាទីនេះជាកន្លែងដែល ជាមូលដ្ឋាននៃព្រះរាជាណាចក្រខ្មែរយ៉ាងសំខាន់ចាប់តាំងពីដើមឆ្នាំ ៤០០ មុនគ្រិស្តសករាជ។ ក្នុងចំណោមខេត្តទាំង ២៤ ខេត្តតាកែវគឺជាខេត្តមួយដែលមានវ័យចំណាស់ជាងគេក្នុងប្រវត្តិសាស្រ្ត ដែលមានប្រវត្តិទាក់ទង់និងអាណាចក្រភ្នំ និងចេនឡា។ ខេត្តតាកែវមានប្រាសាទបុរាណចំនួន ៣៤ ដែលបុព្វបុរសខ្មែរយើងបានបន្សល់ទុក ហើយក៏ជាដួងព្រលឹងនៃប្រជាជនខ្មែរកាលជំនាន់នោះនិងប្រទេសកម្ពុជាយើងផងដែរ។ បច្ចុប្បន្នខេត្តតាកែវមានប្រាសាទ ដែលមានរូបរាងច្បាស់លាស់ចំនួន ៩កន្លែងដែលទាក់ទងនឹងប្រវត្តិសាស្រ្តគឺ៖

  • ប្រាសាទភ្នំដា ស្ថាបនាឡើងនៅក្នុងសតវត្សទី៦ ស្ថិតនៅក្នុងស្រុកអង្គរបូរី។
  • ប្រាសាទបាយ៉ង់កោរ ស្ថាបនាឡើងក្នុងសតវត្សទី៧ ស្ថិតនៅលើកំពូលភ្នំ បាយ៉ង់ ស្រុកគិរីវង់។
  • ប្រាសាទនាងខ្មៅ: ស្ថាបនាឡើងក្នុងសតវត្សទី១០ ស្ថិតនៅក្នុងស្រុកសំរោង។
  • ប្រាសាទភ្នំជីសូរ: ស្ថាបនាឡើងក្នុងសតវត្សទី១១ ស្ថិតនៅលើកំពូលភ្នំជីសូរ ក្នុងស្រុកសំរោង។
  • ប្រាសាទភ្នំតាម៉ៅ: ស្ថាបនាឡើងក្នុងសតវត្សទី១១ ស្ថិតនៅក្នុងស្រុកបាទី។
  • ប្រាសាទថ្មដុះ: ស្ថាបនាឡើងក្នុងសតវត្សទី១១ ស្ថិតនៅក្នុងស្រុកបាទី។
  • ប្រាសាទតាព្រហ្មទន្លេបាទី: ស្ថាបនាឡើងក្នុងសតវត្សទី១២ និងដើមសតវត្សទី១៣ ស្ថិតនៅក្នុងស្រុកបាទី។
  • ប្រាសាទយាយពៅ: ស្ថាបនាឡើងក្នុងសតវត្សទី១២ ស្ថិតនៅក្នុងស្រុកបាទី។
  • ប្រាសាទជប់ពល: ស្ថិតនៅក្នុងក្រុងដូនកែវ។

អត្ថបទដកស្រង់ពី៖ km.wikipedia.org/wiki/ខេត្តតាកែវ

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

រដ្ឋបាលក្នុងខេត្តតាកែវ (Takéo is a Province of Cambodia)

ខេត្តតាកែវមាន ក្រុង ០៩ ស្រុក ៩៧ ឃុំ, ៣ សង្កាត់ និង ១១១៩ ភូមិ 

លេខ ស្រុក/ក្រុង ឃុំ/សង្កាត់ ភូមិ
២១០១ ស្រុកអង្គរបូរី ៣៤
២១០២ ស្រុកបាទី ១៥ ១៦៨
២១០៣ ស្រុកបូរីជលសារ ៣៩
២១០៤ ស្រុកគីរីវង់ ១២ ១១៥
២១០៥ ស្រុកកោះអណ្តែត ៦៨
២១០៦ ស្រុកព្រៃកប្បាស ១៣ ១១០
២១០៧ ស្រុកសំរោង ១១ ១៤៧
២១០៨ ក្រុងដូនកែវ ៣(សង្កាត់) ៤០
២១០៩ ស្រុកត្រាំកក់ ១៥ ២៤៤
២១១០ ស្រុកទ្រាំង ១៤ ១៥៤

អត្ថបទដកស្រង់ពី៖ km.wikipedia.org/wiki/ខេត្តតាកែវ

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

ចំនួនប្រជាជនក្នុងខេត្តតាកែវ (Takéo is a Province of Cambodia)

តាមជំរឿនប្រជាជននៅថ្ងៃទី៣ ខែមីនា ឆ្នាំ១៩៩៨ ខេត្តតាកែវមានចំនួន ៧៩០,១៦៨នាក់ និងជំរឿនថ្ងៃទី៣ ខែមីនា ឆ្នាំ២០០៨ ប្រជាជនមានចំនួន ៨៤៤,៩០៦នាក់។ តាមការធ្វើជំរឿនប្រជាជនកម្ពុជានៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០១៩ បានបង្ហាញថា ខេត្តតាកែវមានប្រជាជនសរុបចំនួន ៨៩៩,៤៨៥នាក់ និងមានដង់ស៊ីតេចំនួន ២៥២.៥នាក់ក្នុងមួយគីឡូម៉ែត្រការ៉េ។ បើប្រៀបធៀបរវាងចន្លោះឆ្នាំ២០០៨ ដល់ឆ្នាំ២០១៩ មានកើនឡើងចំនួន ០.៥៧%

អត្ថបទដកស្រង់ពី៖ km.wikipedia.org/wiki/ខេត្តតាកែវ

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

សង្ខេបពីខេត្តតាកែវ (Takéo is a Province of Cambodia)

ខេត្តតាកែវគឺជាខេត្ដមួយស្ថិតនៅភាគខាងត្បូងនៃប្រទេសកម្ពុជា។ ខេត្តនេះមានព្រំប្រទល់ខាងលិចជាប់នឹងខេត្តកំពត ភាគពាយ័ព្យជាប់នឹងខេត្តកំពង់ស្ពឺ ខាងជើងនិងខាងកើតជាប់ខេត្តកណ្ដាល និងភាគខាងត្បូងជាប់ជាមួយព្រំដែនអន្ដរជាតិប្រទេសវៀតណាម។ ខេត្តតាកែវមានផ្ទៃដីសរុប ៣,៥៦២.៧០ គីឡូម៉ែត្កការេ។ ទីរួមខេត្តនៃខេត្តតាកែវគឺក្រុងដូនកែវ ដែលជាក្រុងតូចមួយមានប្រជាជន ៣៩,១៨៦ នាក់។ បើយើងធ្វើដំណើរពីភ្នំពេញទៅកាន់ទីរួមខេត្តតាកែវលើកំណាត់ផ្លូវជាតិលេខ ២ និងលេខ៣ គេនឹងបានឃើញស្ថានភាពប្រជាពលរដ្ឋ ការប្រកបរបររកស៊ីរបស់ពួកគេនៅក្នុងខេត្តនេះ។ មិនតែប៉ុណ្ណោះ គេក៏អាចធ្វើដំណើរតាមផ្លូវជាតិលេខ២ផងដែរ ដែលមានចម្ងាយផ្លូវប្រហែល៧៨ គីឡូម៉ែត្រ។

អត្ថបទដកស្រង់ពី៖ km.wikipedia.org/wiki/ខេត្តតាកែវ

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

បំណែងចែករដ្ឋបាលខេត្តក្នុងខេត្តស្វាយរៀង (Svay Rieng is a Province of Cambodia)

ខេត្ដស្វាយរៀង​មានស្រុក​ ក្រុងទាំងអស់​ចំនួន​៨ គឺ​ស្រុកច​ន្ទ្រា ស្រុក​កំពង់​រោ​ទិ៍ ស្រុក​រំដួល ស្រុក​រមាស​ហែក ស្រុក​ស្វាយ​ជ្រំ ក្រុង​ស្វាយ​រៀង ស្រុក​ស្វាយ​ទាប និង ក្រុងបាវិត(បានបំបែកចេញពីស្រុកចន្ទ្រា) រួម​ទាំង​ឃុំទាំងអស់​ចំនួន​៨០ និង​៦៩០​ភូមិ​។ ខេត្តស្វាយរៀង រួមមាន ៨ស្រុក ក្រុង ៖

កូដស្រុក/ក្រុង ស្រុក/ក្រុង ឈ្មោះស្រុក/ក្រុងជាអក្សរឡាតាំង ចំនួនឃុំ/សង្កាត់
២០០១ ស្រុកចន្រ្ទា​ Chanthrea District
២០០២ ស្រុកកំពង់រោទិ៍ Kampong Rou District ១១
២០០៣ ស្រុករំដួល Romdoul District ១០
២០០៤ ស្រុករមាសហែក Romeas Haek District ១៦
២០០៥ ស្រុកស្វាយជ្រំ Svay Chrom District ១៦
២០០៦ ក្រុងស្វាយរៀង Svay Rieng Municipality
២០០៧ ស្រុកស្វាយទាប Svay Theab District
២០០៨ ក្រុងបាវិត Bavet Municipality

អត្ថបទដកស្រង់ពី៖ km.wikipedia.org/wiki/ខេត្តស្វាយរៀង

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

សង្ខេបពីខេត្តស្វាយរៀង (Svay Rieng is a Province of Cambodia)

ខេត្តស្វាយរៀងជាខេត្តមួយដែលស្ថិតនៅបំបន់ភាគអាគ្នេយ៍ (ខាងត្បូងឈៀងខាងកើត) នៃប្រទេសកម្ពុជា។ ទីក្រុងរបស់ ខេត្តស្វាយរៀង ឈ្មោះ ទីក្រុងស្វាយរៀង ។

ខេត្ដស្វាយរៀង ឋិត​នៅ​ភាគ​អាគ្នេយ៍​នៃ​ប្រទេស​កម្ពុជា ជាប់​ព្រំប្រទល់​ដែន​វៀតណាម ដែល​មាន​ច្រកព្រំដែនអន្ដរជាតិ​មួយ​ល្បីឈ្មោះ​គឺ​ច្រកព្រំដែន​បា​វិត ឋិត​នៅ​ចម្ងាយ​ប្រមាណ​៤៨​គីឡូម៉ែត្រ​ពី​ទីរួមខេត្ដ​ស្វាយ​រៀង​។ ធ្វើ​ដំណើរតាម​ផ្លូវជាតិ​លេខ​១​ចម្ងាយ​ប្រមាណ​១២២​គីឡូម៉ែត្រ​ពី​ទីក្រុង​ភ្នំពេញ ។ បា​វិត​ជាច្រក​ដ៏​សំខាន់​សម្រាប់​ចរាចរ​ផ្លូវគោក ទំនាក់ទំនងរវាង​ប្រទេស​ទាំង​ពីរគឺ​កម្ពុជានិង​វៀតណាម ជា​ពិសេស​គឺ​ទីក្រុងភ្នំពេញ និង​ទីក្រុង​ហូ​ជី​មិ​ញ​។ ក្រៅពី​ការ​បង្កើត​ជា​តំបន់​កំសាន្ដ​ហើយ តំបន់​នេះ​នៅ​មាន​ផ្សារណាត់​ដែល​មាន​ទំនិញ​គ្រប់ប្រភេទ​ជា​ផលិតផល​ក្នុងស្រុក និង​ផលិតផល​ពី​ប្រទេស​វៀតណាម​។ ច្រកព្រំដែន​បា​វិត​គឺជា​មជ្ឈមណ្ឌល​ទេសចរ ដែល​ទាក់ទាញ​ភ្ញៀវ​ទេសចរ​បាន​ច្រើន​ជាងគេ​ក្នុង​ចំណោម​តំបន់​កំសាន្ដ​ក្នុងខេត្ដ​នេះ​។

អត្ថបទដកស្រង់ពី៖ km.wikipedia.org/wiki/ខេត្តស្វាយរៀង

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តំបន់ទេសចរណ៍ក្នុងខេត្តស្ទឹងត្រែង (Stung Treng is a Province of Cambodia)

  1. រមណីយដ្ឋានអូរពងមាន់ មានទីតាំងសិ្ថតនៅភូមិពងមាន់ឃុំអូរពងមាន់ស្រុកសឹ្ទងត្រែងមានចម្ងាយ៩គ.មពី ទីរួមខេត្ត។ តំបន់នេះជាប្រភេទរមណីយដ្ឋានធម្មជាតិនិង កែចៃ្ន។
  2. រមណីយដ្ឋានថាឡាបរិវាត់ មានទីតាំងសិ្ថតនៅក្នុងស្រុកថាឡាបរិវ៉ាត់ ដែលមានចម្ងាយ៤គ.មពីទីរួមខេត្ត។ តំបន់នេះត្រូវធ្វើដំណើរឆ្លងកាត់ ទនេ្លសេកុងនិង ទនេ្លមេគង្គទៅកាន់ផ្លូវខេត្តព្រះវិហារ។ ថាឡាបរិវាត់ ជាប្រភេទរមណីយដ្ឋានប្រវត្តិសា្រស្ត ដែលនៅក្នុងតំបន់នោះមានប្រាសាទព្រះគោ កសាងឡើងនៅសតវត្សទី៧-៨ធ្វើ អំពីឥដ្ឋក្រហម ក្នុងរជ្ជកាលស្តចជ័យវរ័្មនទី១។
  3. រមណីយដ្ឋានកោះខ្សាច់ មានទីតាំងនៅលើដងទនេ្លសេកុងដែលមានចម្ងាយ៥គ.មពី ទីរួមខេត្ត។ តំបន់នេះជាប្រភេទរមណីយដ្ឋានធម្មជាតិតាមរដូវគឺ អាចទៅលេង កំសាន្តបាននូវរដូវប្រាំងជាពិសេស ពេលបុណ្យចូលឆ្នាំប្រពៃណីខែ្មរយើង ។
  4. វត្តហាំងខូបា មានទីតាំងសិ្ថតនៅតាមភូមិហាំងខូបាឃុំហាំងខូស្រុកសឹ្ទងត្រែង មានចម្ងាយ៦គ.មពី ទីរួមខេត្ត។ លក្ខណៈពិសេសរបស់ខេត្តស្ទឹងត្រែងគឺ មានពីរយ៉ាង៖
    1. ផៃ្លអំពិលផែ្អម
    2. ត្រីប៉ាសេអ៊ី និងត្រីប៉ាវ៉ា

អត្ថបទដកស្រង់ពី៖ km.wikipedia.org/wiki/ខេត្តស្ទឹងត្រែង

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

សង្ខេបពីខេត្តស្ទឹងត្រែង (Stung Treng is a Province of Cambodia)

ខេត្តស្ទឹងត្រែង គឺជាខេត្តមួយនៅចុងខាងជើងនៃប្រទេសកម្ពុជា។ ឈ្មោះដើម ហៅថា សៀងតេង ។ ទីក្រុងរបស់ខេត្តស្ទឹងត្រែង មានឈ្មោះថា ទីក្រុងស្ទឹងត្រែង។

ខេត្តស្ទឹងត្រែង រួមមាន​ ១ក្រុង ៥ស្រុក ក្នុងនោះរួមមាន ៣០ឃុំ​ និង​ ៤សង្កាត់ ។

កូដស្រុក ស្រុក ឈ្មោះជាអក្សរឡាតាំង
១៩០១ សេសាន Sesan
១៩០២ សៀមបូក Siem Bouk
១៩០៣ សៀមប៉ាង Siem Pang
១៩០៤ ស្ទឹងត្រែង Stueng Traeng
១៩០៥ ថាឡាបរិវ៉ាត់ (ធារាបរិព័ទ្ធ) Thala Barivat
១៩០៦ បុរីអូរស្វាយសែនជ័យ Borey O’svay sen Chey

អត្ថបទដកស្រង់ពី៖ km.wikipedia.org/wiki/ខេត្តស្ទឹងត្រែង

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

ខេត្តសៀមរាបនៅមុនសម័យអង្គរក្នុងខេត្តសៀមរាប (Siem Reap is Province of Cambodia)

អ្នកស្រាវជ្រាវខាងប្រវត្តិវិទ្យា និងបុរាណវិទ្យាជាច្រើន បានអះអាងថាប្រវត្តិសាស្រ្តនៃតំបន់សៀមរាប អង្គរបានចាប់ផ្តើមឡើងនៅ ឆ្នាំ៨០២ នៃគ្រិស្តសករាជក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី២ ក្រោយពី ព្រះមហាក្សត្រអង្គនេះបានយាងមកពី ប្រទេសជ្វានៅឆ្នាំ៨០០ នៃគ្រិស្តសករាជ។ តាមឯកសារខាងលើបានឲ្យដឹងថា ព្រះបាទជ័យវរ្ម័នទី២ កាលក្នុងដំណាក់កាលទី២ ទ្រង់គង់នៅ ទីក្រុងឥន្រ្ទបុរៈ នៅ ខេត្តកំពង់ចាម បន្ទាប់មកគង់នៅលើ ភ្នំគូលែន និង ចុងក្រោយបំផុតទ្រង់គង់នៅ ទីក្រុងហរិហរាល័យឬ ទីក្រុងរលួស ដែលជារាជធានីដើមនា សម័យអង្គរ។ លោកបណ្ឌិតមីសែល ត្រាណេបានមានប្រសាសន៍ឲ្យដឹងថា វប្បធអង្គរបានផ្តើមឡើង នៅក្នុងឆ្នាំ៨០២ នៃគ្រិស្តសករាជ គឺនៅពេលដែល ព្រះបាទជ័យវរ្ម័នទី២ បានអភិសេកជាព្រះមហាក្សត្រ នៅលើ ភ្នំគូលែន។ ការអភិសេករបស់ទ្រង់ គឺឈរលើមូលដ្ឋាន នៃពិធីទេវរាជ ដែលបានផ្តល់ ចំពោះ ព្រះអង្គនូវ មហិទ្ធិប្ញទ្ធិ ដើម្បីធ្វើការ បង្រួបបង្រួមជាតិ ។ ការអះអាងបានបង្អាញឲ្យដឹងទៀតថា វប្បធម៌‌សម័យបុរេអង្គរ(មុនអង្គរ)គឺ ឯកសារ មួយចំនួនបាន ផែ្អកតាមកំណត់ហេតុ ចិន។ ឯកសាររបស់គេបាន សំអាងលើកំណត់ត្រាផង និង ស្ថាបត្យកម្មប្រាង្គប្រាសាទមួយចំនួនផង ។ ឯព្រឹត្តិការណ៍ ដែលគួរឲ្យកត់សម្គាល់ ជាខ្លាំងមួយទៀត គឺក្នុងអំឡុង សម័យចេនឡា នៅលើទឹកដីបវរនៃ ខេត្តសៀមរាបអង្គរ។ កំណត់ហេតុ ចិនបានឲ្យដឹងថា ទីក្រុងដំបូងបំផុត នៅខេត្តសៀមរាបមានឈ្មោះថា “នគរគម្ពីរ” ដែលសិ្ថតនៅរវាងបារាយណ៍ខាងលិច និងបារាយណ៍ខាងកើតនៃ តំបន់សៀមរាបអង្គរ។ សេ្តចខែ្មរដែលសោយរាជ្យសម្បត្តិនៅ នគរគម្ពីរនេះគឺ ព្រះបាទចន្រ្ទវរ្ម័ន ។ លោកបណ្ឌិតមីសែល ត្រាណេបានមានប្រសាសន៍ឲ្យដឹងបនែ្ថមទៀតថា កាលពីសម័យបុរេអង្គរនាអំឡុងឆ្នា៨០២ នេះ សេដ្ឋកិច្ច និង បរិយាកា សង្គមរបស់ តំបន់សៀមរាបអង្គរ មានការវិវឌ្ឍន៍ជាវិជ្ជមាន។ គេបានឃើញមានការរៀបចំដែនដី ឬនគរូបនីយកម្មដែនដីក្នុង តំបន់នីមួយៗនៃខេត្តនេះ យ៉ាងច្បាស់លាស់ទៅហើយ ចាប់តាំងពី ចុងសតវត្សរ៍ទី៦ នៃដើមសតវត្សរ៍ទី៧ នៃគ្រិស្តសករាជ។ ជនជាតិខែ្មរក្រោមការដឹកនាំរបស់ ព្រះមហាក្សត្រ និង ពួកព្រាហ្មបុរោហិត បានចាប់ផ្តើម គម្រោងការសាងសង់ ប្រាសាទឥដ្ឋដំបូងបង្អស់ជាច្រើនមានជាអាទិ ប្រាសាទព្រៃកេ្មង ប្រាសាទពោធិ ប្រាសាទគោកតាសៀន ប្រាសាទវត្តខ្នាត និងប្រាសាទព្រៃប្រាសាទជាដើម។ រីឯវិស័យសង្គមកិច្ចវិញ គេបានដឹងថា បុព្វការីជនខែ្មរ ចូលចិត្តកសាងទីលំនៅរបស់ខ្លួននៅកែ្បរៗ ទនេ្លសាបកែ្បរអូរ ស្ទឹងធម្មជាតិជាដើម។ ការកសាងប្រាសាទក៏ដូច្នោះដែរ គឺបុព្វការីជនខែ្មរតែងតែជ្រើសរើស រកទីតាំងណាខ្ពស់មិនលិចទឹក នៅរដូវវស្សា គំនិតរបស់ខែ្មរក្នុងការជ្រើសរើសទីតាំងខ្ពស់ សម្រាប់ការកសាងសំណង់ផេ្សងៗ ជាប្រយោជន៍រួម គឺនៅតែបន្តរហូតមកទល់សព្វថៃ្ងនេះ ។

អត្ថបទដកស្រង់ពី៖ km.wikipedia.org/wiki/ខេត្តសៀមរា

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តំបន់ទេសចរណ៍ខេត្តសៀមរាបក្នុងខេត្តសៀមរាប (Siem Reap is Province of Cambodia)

តាមប្រវត្តិសាស្ដ្រ ទឹកដីខេត្តសៀមរាបជាតំបន់រាជធានីរបស់ចក្រភពខ្មែរអំឡុងពីសតវត្សទី៩ដល់សតវត្សរ៍ទី១៣។ ដោយសារមូលហេតុខាងលើនេះហើយទើបរហូតមកទល់បច្ចុប្បន្ននេះគេនៅឃើញមានប្រាសាទយ៉ាងច្រើនស្អេកស្កះតំរៀបគ្នានៅក្នុងទឺកដីដ៏បវរនៃខេត្តសៀមរាប។ ប្រាសាទទាំងឡាយនៅតំបន់អង្គរ ដែលមានឈ្មោះល្បីទូទាំងពិភពលោកគឺ ស្ថិតនៅប៉ែកពាយ័ព្យនៃប្រទេសកម្ពុជាក្នុងខេត្តសៀមរាប ដែលគ្របដណ្តប់ដោយផ្ទៃក្រលា ៦០០ គ.មការ៉េ។ សព្វថ្ងៃប្រាសាទចំនួនជាង១០០ត្រូវបានរកឃើញ។ ប្រាសាទទាំងឡាយ ត្រូវបានកសាងឡើងរវាងសតវត្សទី៩ និងទី១៣។ កម្មវិធីកសាងឥតឈប់ឈរត្រូវបានប្រកាន់ដោយព្រះរាជាខ្មែរជាបន្តបន្ទាប់ អាចប្រៀបធៀបបានទៅនឹងសំនង់រាងជាពីរ៉ាមីតដោយព្រះចៅផារ៉ាអុងក្នុង ប្រទេសអេហ្សីប។ ព្រះរាជាខ្មែរបានសាងសង់ប្រាសាទទាំងនេះ ដោយប្រើកំលាំងទាសករយ៉ាងច្រើន តាមការប៉ាន់ស្មាន ការធ្វើសំនង់ថ្មីនីមួយៗអាចប្រើមនុស្សប្រហែល ៧៥០.០០០នាក់ ក្នុងអំឡុងសតវត្សទី១២ និង១៣។ ទោះបីជាបន្សល់ទុកនូវ ប្រាសាទជាច្រើនក៏ដោយ សព្វថ្ងៃនេះគឺមានភស្តុតាងបន្តិចបន្តួចចំពោះមនុស្សដែលរស់នថាប្រាកដជាទីក្រុងមួយដែលជាងគេនៅលើផែនដីនាពេលនោះ។ អ្នកដំនើរព័រទុយហ្គាល់ត្រូវបានគេជឿថាជាជនស្ចឹមប្រទេសដំបូងគេដែលបានសំលឹងមិនដាក់ភ្នែកទៅលើភាពអស្ចារ្យនៃប្រាសាទអង្គរ នាពេលទស្សនាក្នុងអំឡុងសតវត្សទី១៦។ ទោះបីយ៉ាងណាក៏ដោយ កិត្តិយសធំបំផុតចំពោះការរកឃើញអង្គរបានធ្លាក់ទៅអ្នកភូមិសាស្ដ្រជនជាតិបារាំងឈ្មោះ ហង់រី មូហូត (Henri Mouhot) ដែលបានមកទស្សនាអង្គរឆ្នាំ១៨៦០ ដែលបានតំកល់ទុកនូវឯកសារនាទីក្រុងប៉ារីសក្រាយមរណភាពក្នុងឆ្នាំ១៨៦៨។ ក្នុងសតវត្សទី ១៩និង២០ បេសកកម្មរបស់បារាំងជាច្រើនបានមកទស្សនាប្រាសាទ និង ធ្វើការកាប់ឆ្ការសំអាតព្រៃពីប្រាសាទ ហើយដែលបានប្រមូលនូវឯកសារយ៉ាងច្រើនបំផុត។ ក្នុងឆ្នាំ ១៩០៧ ប្រទេសថៃ បានប្រគល់ទឹកដីអង្គរមកអោយខ្មែរគ្រប់គ្រងវិញ ហើយនៅក្នុងនាំនោះហើយដែលភ្ញៀវទេសចរបានមកទស្សនាជាលើកដំបូង។ ប្រសិនបើពេលមានកំនត់អ្នកទស្សនាអាចជ្រើសរើសតាមវង់តូចដែលរួមមានទីក្រុងរបស់ស្តេច គឺអង្គរធំដែលមានប្រាសាទជាច្រើន ប្រាសាទអង្គរវត្ត ស្រះស្រង់ និងរមណីយដ្ឋានជាច្រើនទៀត។ ការបន្តដំនើរទស្សនាទៅវង់ធំគេនឹងបានឃើញប្រាសាទមួយចំនួនផ្សេងទៀតនិងបារាយណ៍នៅសម័យអង្គរ។ ប្រសិនបើពេលវេលាអនុញ្ញាតិ ភ្ញៀវទេសចរអាចទស្សនាប្រាសាទល្បីឈ្មោះដូចជាប្រាសាទបន្ទាយស្រី ឬប្រាសាទបន្ទាយសំរ៉ែ ដែលស្ថិតនៅឆ្ងាយពីប្រាសាទនៅតំបន់អង្គរបន្តិច។

អត្ថបទដកស្រង់ពី៖ km.wikipedia.org/wiki/ខេត្តសៀមរាប

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

សេដ្ឋកិច្ចក្នុងខេត្តសៀមរាប (Siem Reap is Province of Cambodia)

ទីផ្សារនៅខេត្តសៀមរាប

ផ្សារ៖ កណ្ដាល កំពង់ក្ដី កំពង់ថ្កូវ ក្រឡាញ់ ក្រោម ខ្វាវ ឃ្លាំង ចារឈូក ចាស់ ចុងឃ្នាស ញ៉ែ ដើមក្រឡាញ់ ដំដែក ទឹកវិល បន្ទាយស្រី បុរីប្រិមប្រិយ ពពេល ពួក ព្រៃជ្រូក ភូមិទ្រាំង ភូមិអូរ ភ្នំបូក រលួស រាត្រីសៀមរាប រាត្រីអង្គរ រ៉ូម៉ាលី លើធំថ្មី(លើ) វត្តបូព៌ សសរស្ដម្ភ សាមគ្គី ស្ពានដែក(ពោធិ៍លង្កា) ស្រីស្នំ ស្រែណូយ ស្វាយធំ ស្វាយលើ អង្គ្រង អធ្វារ អន្លង់សំណ[[ផ្សារដីហុយ]ផ្សារក្របីរៀល ផ្សារកោកថ្លោក ផ្សារក្រវ៉ាន់

អត្ថបទដកស្រង់ពី៖ km.wikipedia.org/wiki/ខេត្តសៀមរាប

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

ប្រជាសាស្រ្តក្នុងខេត្តសៀមរាប (Siem Reap is Province of Cambodia)

នៅទាំងខេត្តសៀមរាបទាំងមូល មានអត្រាប្រជាជនសរុបចំនួន ៩២០,១២៣នាក់។ ក្នុងនោះអ្នកដែលរស់ក្នុងក្រុងសៀមរាបមានចំនួន ១៩៧,៣០១នាក់។ ខេត្តសៀមរាបទាំងមូលមានផ្ទៃក្រឡាចំនួន ១០,២៩៩គីឡូម៉ែត្រការ៉េ មានក្រុងចំនួនមួយ ស្រុកមានចំនួន១១ ឃុំមានចំនួន ៨៧ សង្កាត់ចំនួន ១៣ និងភូមិចំនួន ៨៧៥។ ប្រជាជនដែលរស់នៅក្រុងសៀមរាបភាគច្រើនជាអ្នកផ្លាស់ទីលំនៅមកពីកន្លែងផ្សេងៗរបស់ប្រទេសកម្ពុជាដូចជា រាជធានីភ្នំពេញ ខេត្តកណ្តាល ខេត្តកំពង់ចាម បន្ទាយមានជ័យ ខេត្តបាត់ដំបង និងខេត្តពោធិ៍សាត់ជាដើម។ សៀមរាបគឺជាតំបន់គោលដៅទេសចរណ៍។

អត្ថបទដកស្រង់ពី៖ km.wikipedia.org/wiki/ខេត្តសៀមរាប

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

សង្ខេបពីខេត្តសៀមរាប (Siem Reap is Province of Cambodia)

ខេត្តសៀមរាបជាខេត្តមួយដែលមានទីតាំងនៅភាគខាងពាយ័ព្យនៃប្រទេសកម្ពុជា ដែលមានទីតាំងស្ថិតនៅក្បែរបឹងទន្លេសាប។ ទីរួមខេត្តរបស់ខេត្តសៀមរាបនេះគឺ ក្រុងសៀមរាប។ ខេត្តសៀមរាបត្រូវបានដាក់ឈ្មោះបែបនេះដើម្បី រំលឹកដល់ជ័យជំនះនៅកងទ័ពខ្មែរលើកងទ័ពសៀមនៅសម័យលង្វែកសតវត្ស១៦។ សព្វថ្ងៃខេត្តសៀមរាបត្រូវបានគេស្គាល់ទូទាំងពិភពលោកថាជាខេត្តតាំងនៅនៃប្រាសាទអង្គរវត្តដ៏ល្បីល្បាញ។ ខេត្តសៀមរាបស្ថិតនៅភាគពាយ័ព្យនៃប្រទេសកម្ពុជា។ ខេត្តនេះជាតំបន់ទេសចរណ៍ដ៍សំខាន់របស់ប្រទេសកម្ពុជា ដោយសារខេត្តនេះមានប្រាសាទអង្គរវត្ត ដ៏ល្បីល្បាញ និងប្រាសាទបុរាណដទៃទៀតជាច្រើន។ ថ្មីៗនេះ ក្រុងសៀមរាបកំពុងប្រែក្លាយរូបរាងជាក្រុងទំនើបតាមរយៈកំនើនសណ្ឋាគារ ភោជនីយដ្ឋាន ហាងលក់ទំនិញ ជាដើមដែលបម្រើឱ្យវិស័យទេសចរណ៍។ រមណីយដ្ឋានផ្សេងទៀតដែលនៅក្បែរក្រុងសៀមរាបមានរាជធានីអង្គរធំ ប្រាសាទអង្គរវត្ត ប្រាសាទបាយ័ន ប្រាសាទភ្នំបាខែង ប្រាសាទបក្សីចាំក្រុង ប្រាសាទបាពួន ប្រាសាទភិមានអាកាស ប្រាសាទបន្ទាយស្រី ប្រាសាទតាព្រហ្ម និងប្រាសាទរាប់រយផ្សេងទៀត។ តំបន់អង្គរត្រូវបានរងការលុកលុយជាច្រើនដងពីពួកសៀម ហើយទីបំផុតរាជធានីអង្គរត្រូវបានបោះបង់នៅឆ្នាំ ១៤៣១។ គួររំលឹកផងដែរថា រាជធានីរបស់ប្រទេសកម្ពុជាត្រូវបានពីប្តូរពីអង្គរទៅរាជធានីចតុមុខនៅឆ្នាំ ១៤៣២ រួចទៅបន្ទាយលង្វែក និង រាជធានីឧដុង្គ និងត្រលប់ទៅរាជធានីចតុមុខវិញនៅឆ្នាំ ១៨៦៦។ ជនជាតិបទេស ដែលបានមកដល់ប្រាសាទអង្គរវត្តមុនគេគឺអ្នករុករកជនជាតិបារាំង លោក ហង់រី មូហូ (Henri Mouhot)ក្នុងឆ្នាំ១៨៦០។ តំបន់សៀមរាបអង្គរគឺជាគោលដៅចម្បងសម្រាប់ភ្ញៀវទេសចរទូទាំងពិភពលោក ហើយក៏ជាតំបនដែលសម្បូរណ៍ទៅដោយសំណង់ប្រាសាទបុរាណតូចធំជាច្រើន ដែលជាទីស្ថានរបស់ពពួកអាទិទេពទាំងឡាយទាំងពួងផងដែរ។

អត្ថបទដកស្រង់ពី៖ km.wikipedia.org/wiki/ខេត្តសៀមរាប

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តំបន់ទាក់ទាញក្នុងខេត្តរតនគិរី (Ratanak Kiri is a Province of Cambodia)

ប្រភពទាក់ទាញទេសចរណ៍សំខាន់របស់ខេត្តរតនគិរីគឺ ក្រុមជនជាតិភាគតិចនិងសត្វព្រៃ ។ ជនជាតិភាគតិច ៥ ក្រុមរស់នៅខេត្តរតនៈគីរី​ មាន ជនជាតិទំពួន ជនជាតិគ្រឹង ជនជាតិចារ៉ាយ ជនជាតិកាចុក និង ជនជាតិព្រៅ ឬ ក្រវិត ។ ទិដ្ឋភាពរស់នៅនិងវប្បធម៌នៃភូមិជនជាតិទាំងនេះ បានទាក់ទាញទេសចរណ៍ពីអឺរ៉ុប និងអាមេរិកយ៉ាងច្រើន។

  • បឹងយក្សឡោម៖បឹងយក្សឡោមជារមណីយដ្ឋានដ៏មានប្រជាប្រិយភាពនៅក្នុងខេត្តរតនៈគីរី។ បឹងដែលជាស្លាកស្នាមនៃមាត់ភ្នំភ្លើងប្រមាណ ៤០០០ ឆ្នាំមុន ស្ថិតនៅប៉ែកខាងត្បូងឆៀងខាងកើតពីរួមខេត្តប្រហែល ៤,៨ គ.ម ។ ដោយបឹងនេះមានជំរៅជ្រៅរហូតដល់ ៤៨ម៉ែត្រ ទឹកបឹងមានសភាពថ្លាឆ្វង់ហើយស្អាត។ មាត់បឹងមានរាងស្ទើរជារង្វង់ដែលមានអង្កត់ផ្ចិតប្រមាណ ៧៥០ម។ នៅជុំវិញបឹង សំបូរដោយដើមឈើធំៗ ដែលជាជំរកនៃសត្វសេក និងសត្វកំរៗនានាជាច្រើន។

ភ្នំឥសីប៉ាតាម៉ាក់

  • ទឹកធ្លាក់កាចាង ៖ទឹកធ្លាក់កាចាងស្ថិតនៅ ៦ គីឡូម៉ែត្រខាងជើងឈៀងខាងលិចបានលុង ។ ទឹកធ្លាក់នេះហូរចុះទៅទន្លេស្រែពក ។ ទឹកធ្លាក់កម្ពស់ ១២ ម៉ែត្រនេះមានគ្រប់រដូវកាលពេញមួយឆ្នាំៗ ។
  • ទឹកធ្លាក់កាទៀង៖ ទឹកធ្លាក់កាទៀងទឹកធ្លាក់កាទៀងស្ថិតនៅខាងជើងឆៀងខាងលិចបានលុងចម្ងាយ ៧ គីឡូម៉ែត្រ ទឹកធ្លាក់នេះកម្ពស់ ១០ ម៉ែត្រ ហើយមានជាប់រហូតគ្រប់រដូវកាល ។
  • ទឹកធ្លាក់អូរស៊ីនឡែ : ស្ថិតនៅ ២៦ គីឡូម៉ែត្រខាងត្បូងបានលុង ។ ទឹកធ្លាក់នេះមាន ៤ ជាន់ ហើយមួយជាន់ៗ មានកម្ពស់៤ម៉ែត្រ ។ ទឹកធ្លាក់នេះមានគ្រប់រដូវ ទិដ្ឋភាពនៅជុំវិញទឹកធ្លាក់មានទិដ្ឋភាពស្រស់ស្អាតយ៉ាងខ្លាំង ។
  • ទឹកធ្លាក់អូរសែនស្រណោះ : ស្ថិតនៅ ៩ គីឡូម៉ែត្រពីបានលុង ហើយមានកម្ពស់ ១៨ ម៉ែត្រ ដោយមានទឹកធ្លាក់ គ្រប់រដូវកាល។ភ្ញៀវទេសចរអាចសម្រាកលម្ហែកាយក្នុងធម្មជាតិដ៏ប្រណីត, ស្រូបយកខ្យល់អាកាសបរិសុទ្ធ និង ស្តាប់សូរទឹកធ្លាក់និងបក្សាបក្សីយំ ។
  • ទឹកធ្លាក់ចាអ៊ុង : ស្ថិតនៅខាងលិចបានលុង ៨ គីឡូម៉ែត្រ ហើយធ្លាក់ជាប់ជាប្រចាំ ។ ប្រភពទឹកមានតំបន់ភ្នំស្វាយ ហើយនៅក្រោមទឹកធ្លាក់នេះគឺជារន្ធដ៏ធំមួយដែលអាចឱ្យភ្ញៀវទេសចរចូលទៅឈរ ឬ អង្គុយពីក្រោមទឹកធ្លាក់បាន ។
  • ឧទ្យានជាតិវីរៈជ័យ៖ ឧទ្យានជាតិវីរជ័យស្ថិតនៅ ៤៥ គីឡូម៉ែត្រខាងជើងបានលុងដោយលាតសន្ធឹងលើផ្ទៃដី ៣៣២.៥០០ ហិកតា ។ ឧទ្យាននេះមានរុក្ខជាតិ និង ដើមឈើគ្រប់ប្រភេទ ព្រមទាំងសត្វព្រៃគ្រប់ប្រភេទទៀតផង ។
  • ជម្រកសត្វព្រៃលំផាត់៖ជម្រកសត្វព្រៃលំផាត់ស្ថិតនៅ ៣៧ គីឡូម៉ែត្រខាងត្បូងបានលុងដោយស្ថិតនៅលើផ្ទៃដី ២៥០.០០០ ហិកតា ។ វាជាជម្រកសត្វព្រៃជាច្រើន ជាពិសេសខ្លា, ដំរី ជាដើម ។
  • អូចាឡយ : ស្ថិតនៅនឹងទន្លេស្រែពក នៅប៉ែកខាងត្បូងឆៀងខាងលិចបានលុងចម្ងាយ ៣៤ គីឡូម៉ែត្រ ។ កន្លែង នេះអាចបង្កើតជាតំបន់ទេសចរណ៍តែនៅរដូវប្រាំងប៉ុណ្ណោះ ។
  • ព្រៃនងកាបាត : ស្ថិតនៅ ២៥ គីឡូម៉ែត្រខាងជើងបានលុង ។ នៅទីនោះមានបឹងមួយដែលគេអាចឃើញសត្វព្រៃ និងបក្សីជាច្រើនប្រភេទមករកបឹងនេះ ។ ក្រៅពីនេះ ភ្ញៀវទេសចរអាចទស្សនាភូមិជនជាតិ, វប្បធម៌របស់ជនជាតិដូចជា ជំនឿ, ពិធីបុណ្យ, ការរាំ និង ការប្រគំភ្លេង ជាដើម។

អត្ថបទដកស្រង់ពី៖ km.wikipedia.org/wiki/ខេត្តរតនគិរី

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

សេដ្ឋកិច្ចក្នុងខេត្តរតនគិរី (Ratanak Kiri is a Province of Cambodia)

ភាគច្រើនលើសលប់នៃជនជាតិភាគតិចប្រកបរបរកសិកម្មចំការព្រៃដុត។ ពួកគេដាំដុះស្រូវ ពោត ល្ពៅ សណ្តែកដី និងស្វាយចន្ទីជាដើម។ ជនជាតិខ្មែរនិងវៀតណាម១ចំនួនដែលមានលុយ កាន់កាប់ចំការធំៗនៅជុំវិញទីរួមខេត្តបានលុង។ ពួកគេដាំដុះ សណ្តែកដី កាហ្វេ គ្រប់ស្វាយចន្ទី និង កៅស៊ូ។រ៉ែត្បួងនៅភាគខាងត្បូងនិងខាងលិចខេត្ត គឺជាប្រភពចំនូលដ៏សំខាន់ និងជា គោលដៅរបស់ទេសចរណ៍និងអ្នករកត្បូង១ចំនួន។ ខេត្តរតនគិរីល្បីថាជាកន្លែងសំបូរត្បូងកន្តឹមនិងកណ្ដៀងប្រណិតៗ។ ពាណិជ្ជកម្មភាគច្រើនធ្វើឡើងជាមួយវៀតណាម តាមរយៈផ្លួវជាតិលេខ ១៩ ដែលឆ្លងកាត់ទីរួមខេត្តបានលុង។ ទោះជាយ៉ាងណាក៏ដោយ វិស័យទេសចរណ៍បានក្លាយជាប្រភពចំនូលនាំមុខគេ ចូលរួមចំនែកក្នុងកំនើនសេដ្ឋកិច្ច។ បានលុងមានសណ្ឋាគារច្រើនជាង៤ និង ផ្ទះសំណាក់រាប់មិនអស់។ ភោជនីយដ្ឋាននិងហាងទំនិញត្រួវបានរីកដុះដាលដួចផ្សិតដើម្បីឆ្លើយតបនិងកំនើនអ្នកទេសចរណ៍នាពេលថ្មីៗនេះ។

ផ្សារ៖ ផ្សារកូនមុំ បរកែវ បានលុង អូរយ៉ាដាវ

អត្ថបទដកស្រង់ពី៖ km.wikipedia.org/wiki/ខេត្តរតនគិរី

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

សង្ខេបពីខេត្តរតនគិរី (Ratanak Kiri is a Province of Cambodia)

ខេត្តរតនគិរី ជាខេត្តនៅភាគឦសាននៃប្រទេសកម្ពុជា ។ ទីរួមខេត្តបានលុងស្ថិតនៅកណ្តាលខ្ពង់រាបនៃខេត្ត ចម្ងាយ ៥៨៦ គ.ម ពីទីក្រុងភ្នំពេញ ។ ខេត្តរតនគិរីមានព្រំប្រទល់ខាងជាប់ប្រទេសឡាវ ខាងកើតជាប់ប្រទេសវៀតណាម ខាងជើងជាប់ខេត្តមណ្ឌលគិរី និងខាងលិចជាប់ខេត្តស្ទឹងត្រែង។ ខេត្តមានទីតាំងស្ថិតនៅលើខ្ពង់រាបនៃភូមិភាគឦសានប្រទេសកម្ពុជា។ ខ្ពងរាបនេះជាគែមខាងលិចនៃប្រជុំភ្នំកន្តំនៃប្រទេសវៀតណាម។ លំផាត់ដែលជាទីប្រជុំជននៅភាគខាងត្បូងខេត្ត ជាទីរួមខេត្តកាលពីមុន ។ ខេត្តរតនគិរីជាគោលដៅទេសចរណ៍ដ៏មានប្រជាប្រិយ ទាក់ទាញភ្ញៀវទេសចរណ៍រាប់ពាន់នាក់ជារៀងរាល់ឆ្នាំ ។ភាគច្រើននៃប្រជាជនរតនៈគិរីជាជនជាតិភាគតិច ចំនែកជនជាតិខ្មែរមានប្រមាណតែ ១០ ទៅ ២០ % ប៉ុណ្ណោះ ។ ខេត្តរតនគិរីរួមមាន៩ស្រុក (ក្នុងនោះមាន៤៩ឃុំ)៖

កូដស្រុក ស្រុក ឈ្មោះជាអក្សរឡាតាំង
1601 ស្រុកអណ្តូងមាស Andoung Meas
1602 ក្រុងបានលុង Ban Lung
1603 ស្រុកបរកែវ Bar Kaev
1604 ស្រុកកូនមុំ Koun Mom
1605 ស្រុកលំផាត់ Lumphat
1606 ស្រុកអូរជុំ Ou Chum
1607 ស្រុកអូរយ៉ាដាវ Ou Ya Dav
1608 ស្រុកតាវែង Ta Veaeng
1609 ស្រុកវើនសៃ Veun Sai

អត្ថបទដកស្រង់ពី៖ km.wikipedia.org/wiki/ខេត្តរតនគិរី

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

សេដ្ឋកិច្ចក្នុងខេត្តព្រៃវែង (Prey Veng is a Province of Cambodia)

រាល់​ឆ្នាំ​ខេត្ត​ព្រៃ​វែង​​ទទួល​ដី​ភក់​​ដែល​ទន្លេ ស្ទឹង និង ព្រែក​មួយ​ចំនួន​នាំ​យក​មក​ចាក់​ក្នុង​ស្រែ​ចម្ការ​​នានា​​នៅ​ក្នុង​រដូវ​វស្សា ដូច្នោះ​ហើយ​ទើប​ធ្វើ​ឲ្យ​​​តំបន់​នេះ​មាន​ជីជាតិ​ល្អ​ងាយ​ស្រួល​​ដាំដុះ​​ស្រូវ​និង​ដំណាំ​ផ្សេងៗ​​នៅ​ក្នុង​វិស័យ​កសិកម្ម និង ប្រមូល​ជលផល​​ផ្សេងៗ ។ ខេត្ត​នេះ​ត្រូវ​បាន​​​ទទួល​ស្គាល់​ជាទូទៅ​ថា​ជា​ “ខ្សែ​ក្រវាត់​បៃតង​​ធំ” នៃ​ប្រទេស​កម្ពុជា ។ ធញ្ញជាតិ​សំខាន់​ជាង​គេ​របស់​ខេត្ត​ព្រៃ​វែង​គឺ​ស្រូវ ដែល​ខេត្ត​នេះ​ចូលរួម​ចំនួន ១០ ភាគរយ​នៃ​ផលិតផល​ស្រូវ​សរុប​របស់​ប្រទេស ។ លើស​ពី​នោះ​ទៀត​ ប្រជាកសិករ​នៅ​ក្នុង​ខេត្ត​ព្រៃវែង​ក៏​​ប្រមូល​ផល​​​ថ្នាំ​ជក់ សណ្តែក​បាយ ស្ករ​អំពៅ ស្ករ​ត្នោត ដំឡូង​ឈើ (ដំឡូង​មី ឬ ដំឡូង​បារាំង) ល្ង និង ផ្លែ​ឈើ​ច្រើន​ប្រភេទ​ទៀត ដូច​ជា​ ដូង ស្វាយ ស្វាយ​ចន្ទី ។ កាលពី​អតីតកាល ដើម​កៅស៊ូ​ក៏​បាន​ដើរ​តួ​សំខាន់​ផង​ដែរ​នៅ​ក្នុង​សេដ្ឋកិច្ច​នៃ​ខេត្ត​នេះ ក៏​ប៉ុន្តែ​ចម្ការ​កៅស៊ូ​ត្រូវ​បាន​បោះបង់​ចោល​នៅ​ក្នុង​សម័យ​សង្គ្រាម​​​បង្ហូរ​ឈាម​ជាច្រើន​ទសវត្ស​កន្លង​ទៅ៕ ផ្សារ​សំខាន់ៗ​នានា​នៅ​ក្នុង​ខេត្ត​ព្រៃវែង​មាន​ដូច​ជា ៖

  1. កញ្ជ្រៀច
  2. កន្ទួត
  3. កអណ្ដើក
  4. កំចាយមារ
  5. ផ្សារកំពង់ពពិល
  6. កំពង់ត្របែក
  7. កំពង់សិង្ហ
  8. ក្របៅ
  9. ច្រេះ
  10. ជើងទឹក
  11. ឈើកាច់
  12. ទ្រា
  13. បន្ទាយចក្រី
  14. បាភ្នំ
  15. បេងបុរី
  16. ពាមុន្ទារ
  17. ព្រៃវែង
  18. ភូមិរោង
  19. មេសាង
  20. ល្វា
  21. សាលាឃុំ
  22. ស្នាយពល
  23. ស្នេហ៍
  24. ស្វាយសុខា
  25. ស្វាយអន្ទរ
  26. ស្វាយអាង៉ោង
  27. អ្នកលឿង
  28. អ្នកលឿងក្រោម

អត្ថបទដកស្រង់ពី៖ km.wikipedia.org/wiki/ខេត្តព្រៃវែង

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តំបន់ទេសចរណ៍ក្នុងខេត្តព្រៃវែង (Prey Veng is a Province of Cambodia)

ខេត្ត​ព្រៃវែង​មាន​​តំបន់​​​ទេសចរណ៍​វប្បធម៌​ តំបន់​ទេសចរណ៍​ធម្មជាតិ និង តំបន់​ទេសចរណ៍​​កែច្នៃ មួយ​ចំនួន​ដែល​អាច​ទាក់ទាញ​ភ្ញៀវ​ក្នុង​ស្រុក ភ្ញៀវ​មក​ពី​ខេត្ត​ក្រុង​ផ្សេងៗ​ និង ភ្ញៀវ​​ទេសចរណ៍​បរទេស ។ ខាង​ក្រោម​នេះ​គឺ​ជា​តំបន់​ទេសចរណ៍ដែល​​​ទេសចរ​​ជាតិ​ និង ​អន្តរជាតិ​​អាច​មក​​​ទស្សនា​​កំសាន្តបាន​ ៖

  1. រមណីយដ្ឋាន​នគរភ្នំ​ : រមណីយដ្ឋាន​គំរូ​ស្ថិត​នៅ​ក្នុង​ស្រុក​បាភ្នំ​ គឺ​ជា​រមណីយដ្ឋាន​​​មួយដែល​មាន​​​​ទេសចរ​ជា​ច្រើន​​​​​មក​ពី​តំបន់​​ផ្សេងៗ​ជួបជុំគ្នា​ដើម្បី​ប្រារព្ធ​ធ្វើ​ពិធី​សាសនា​តាម​លទ្ធិព្រាហ្មណ៍​​មួយ គឺ បុណ្យ​ឡើងអ្នកតាមេសរ ដែល​មាន​រយៈពេល ៣ ថ្ងៃ ។ ប្រជាជន​តែង​ប្រារព្ធ​ធ្វើ​បុណ្យ​ឡើង អ្នកតាមេសរ រៀងរាល់ឆ្នាំ ព្រោះ​ពិធី​នេះ​​គឺ​ជា​ទំនៀមទម្លាប់​មាន​តាំងពី​បុរាណ ។ ប្រជាជន​ខ្មែរ​​តែង​នាំគ្នា​ប្រារព្ធធ្វើ​ពិធី​នេះ​​ដើម្បី​រំលឹក​​គុណបុព្វបុរស ដើម្បី​សុំ​សេចក្ដីសុខ​ សុំទឹកភ្លៀង និង ជាពិសេស​ដើម្បី​សុំ​​អ្នកតា​មេសរ​​ជួយការពារ​​​សុវត្ថិភាព​ និង សន្តិសុខ​ជូន​​ប្រជាជន ។
  2. ប្រាសាទ​ព្រះ​វិហារច័ន្ទ : ស្ថិត​នៅ​ក្នុង​ស្រុក​បាភ្នំ ។
  3. ទំនប់​ស្នេហ៍ : ស្ថិត​នៅ​ក្នុង​ស្រុក​បាភ្នំ​ ប៉ុន្តែ​ទី​នេះ​មិនទាន់​​មាន​ការ​​​រៀប​ចំ​កែ​ច្នៃ​ឲ្យ​ក្លាយ​ទៅ​ជា​រមណីស្ថាន​គួរ​ជា​ទី​ទាក់ចិត្ត​នៅ​ឡើយ​ទេ ។
  4. មជ្ឈមណ្ឌល​ភ្ញាស់​កូន​ត្រីពូជ​ភូមិ​បាទី : ឃុំ​ពាមរក៍​ ស្រុក​ពាមរក៍ ។
  5. ​បូជនីយដ្ឋាន​បារាយ​អណ្តែត​ : ភូមិ​បារាយណ៍​អណ្តែត​ ឃុំ​បារាយណ៍ ស្រុក​កំពង់​លាវ ។
  6. វាល​ចុង​ប៉ម : ភូមិ​លេខ​១ សង្កាត់​កំពង់លាវ ក្រុងព្រៃវែង។
  7. ប្រាសាទព្រៃដើមស្រុក : ឃុំ​ព្រៃ​ទទឹង ឃុំ​ព្រៃ​ចង្ក្រាន ស្រុក​ស៊ីធរ​កណ្តាល ។
  8. ទូកងវែងជាងគេលើលោក។
  9. កន្លែងមើលសត្វស្លាបបឹងស្នេហ៍៕

អត្ថបទដកស្រង់ពី៖ km.wikipedia.org/wiki/ខេត្តព្រៃវែង

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

បំណែងចែករដ្ឋបាលក្នុងខេត្តព្រៃវែង (Prey Veng is a Province of Cambodia)

ខេត្ត​នេះ​ត្រូវ​បានបែង​ចែកជា​ ក្រុង ចំនួន ១ និង ស្រុកចំនួន ១២ ក្នុងនោះ រួមមាន ១១៦ ឃុំ ១១៣៩ភូមិ៖ ខេត្តព្រៃវែង ស្ថិតនៅ ប្រទេសកម្ពុជា មាន ស្រុក÷

ខេត្តព្រៃវែង
លេខកូដឃុំ ឈ្មោះស្រុក-ក្រុងជាអក្សរខ្មែរ ឈ្មោះស្រុក-ក្រុងជាអក្សរឡាតាំង ចំនួនឃុំ-សង្កាត់
១៤០១ ស្រុកបាភ្នំ Ba Phnum​ District
១៤០២ ស្រុកកំចាយមារ Kamchay Mear District
១៤០៣ ស្រុកកំពង់ត្របែក Kampong Trabaek District ១៣
១៤០៤ ស្រុកកញ្ជ្រៀច Kanhchriech District
១៤០៥ ស្រុកមេសាង Me Sang District
១៤០៦ ស្រុកពាមជរ Peam Chor District ១០
១៤០៧ ស្រុកពាមរ​ក៍ Peam Ro District
១៤០៨ ស្រុកពារាំង Pea Reang District
១៤០៩ ស្រុកព្រះស្ដេច Preah Sdach District ១១
១៤១០ ស្រុកព្រៃវែង Prey Veng Municipalitya
១៤១១ ស្រុកពោធិ៍រៀង Pur Rieng District
១៤១២ ស្រុកស៊ីធរកណ្ដាល Sithor Kandal District ១១
១៤១៣ ស្រុកស្វាយអន្ទរ Svay Antor District ១១

អត្ថបទដកស្រង់ពី៖ km.wikipedia.org/wiki/ខេត្តព្រៃវែង

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

ចំនួនប្រជាជនក្នុងខេត្តព្រៃវែង (Prey Veng is a Province of Cambodia)

ចំនួន​ប្រជាជនសរុបគឺ ១ ០២៥ ៣៣១ ឬ ៧,៦៤% នៃចំនួនប្រជាជនសរុប​នៃ​ប្រទេស​កម្ពុជា ១៣ ៤១៣ ៨៩២ នាក់ (២០០១, ទិន្នន័យខេត្ត) ជាមួយនឹងកំនើន​ប្រជាជន ចំនួន ២,៤០%, ដែលក្នុងនោះ ៤៨៣ ៧៥៩ នាក់ ឬ ៤៧,១៨% ជាបុរស និង ៥៤១ ៥៧២ នាក់ ឬ៥២,៨២% ជានារីភេទ ។ នៅក្នុង​ចំនួន​ខាង​លើ​នេះដែរ ៨២៥ ៨១៨ នាក់ ឬ ៨០,៥៤% ជាកសិករ, ១៤០ ៦៨៥នាក់ ឬ ១៣,៧២% ជា​អ្នករកត្រី, ៤៤ ៥៦១ នាក់ ឬ ៤,៣៥% ជាអ្នកជួញ, ១៤ ២៦៧ នាក់ ឬ១,៣៩% ជា អ្នកធ្វើការ រាជការ។

ដង់ស៊ីតេជា​មធ្យម​នៃ​ខេត្ត​នេះ គឺ ២០៩,៩៨ នាក់ ក្នុងមួយគីឡូម៉ែតការ៉េ ។

អត្ថបទដកស្រង់ពី៖ km.wikipedia.org/wiki/ខេត្តព្រៃវែង

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

សង្ខេបពីខេត្តព្រៃវែង (Prey Veng is a Province of Cambodia)

ផ្ទៃដី​សរុបគឺ ប្រហែល ៤៨៨៣ គម² ដែលស្មើទៅនិង ២,៧០% នៃផ្ទៃដីសរុប​នៃ​ប្រទេស​កម្ពុជា (១៨១ ០៣៥ គម²), ដែល​ក្នុងនោះ ៤៤៥,១៨ គម² ឬ ៩,១២% ជាផ្ទៃដី ដែលប្រជាជន បានតាំងទី​លំនៅ, ៣១០០ គម² ឬ ៦៣,៤៩% ជាដី សំរាប់កសិកម្ម, ១៩៤,៦១ គម² ឬ ៣,៩៩% ជាផ្ទៃនៃ​តំបន់ ព្រៃឈើ, ១០៨២,៨៦ គម² ឬ ២២,១៨% ជា​ដី សាធារណៈ, ហេដ្ឋារចនាសម្ព័ន និង ធារាសាស្រ្ត, និង នៅសល់ ៦០,៣៥ គម² ឬ១,២៤% ជា ដី មិនត្រូវបានប្រើប្រាស់ ។

អត្ថបទដកស្រង់ពី៖ km.wikipedia.org/wiki/ខេត្តព្រៃវែង

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តំបន់ទេសចរណ៍ក្នុងខេត្តពោធិ៍សាត់ (Pursat is a Province of Cambodia)

  • ​បូជនីយដ្ឋាន​អ្នកតា​ឃ្លាំងមឿង៖ ​បូជនីយដ្ឋាន​អ្នកតា​ឃ្លាំងមឿងជាបូជនីដ្ឋាន​ប្រវត្តិសាស្ត្រ​​និង​ជាទី​សក្ការបូជា​របស់​ប្រជាជន​ខ្មែរ ស្ថិត​ត​នៅ​ចម្ងាយ​៦​គីឡូម៉ែត្រ​ពី​ទីរួមខេត្ដ ក្នុង​ឃុំ​ស្នាម​ព្រះ ស្រុកបាកាន​។ ទី​នេះ​ជា​តំបន់​ប្រវត្ដិសាស្ដ្រ​មួយ​យ៉ាង​សំខាន់ ជា​តំបន់​ដែល​រំលឹក​ឡើង​វិញ​ចំពោះ​វីរភាពអង់អាច​ក្លាហាន ហ៊ាន​បូជាជីវិត​របស់​បុព្វបុរស​ខ្មែរ​យើង ក្នុង​បុព្វហេតុ​ការពារ​ទឹកដី មាតុភូមិ ពី​ពួក​ចោរ​ឈ្លានពាន​។
  • ​តំបន់​បាក់​ត្រា៖ ​តំបន់​បាក់​ត្រា​ជា​រមណីយដ្ឋាន​ធម្មជាតិ មាន​ចម្ងាយ​១៦​គីឡូម៉ែត្រ​ពី​ទីរួមខេត្ដ​តាម​ផ្លូវ​លេខ៥៦​។ រមណីយដ្ឋាន​​នេះ​មានកូនភ្នំ មានព្រៃ មាន​ទឹកអូរ​ធម្មជាតិ ដែល​មាន​ទឹកជា​ប្រចាំ និង​សម្បូរ​ដោយ​រុក្ខជាតិ​ហូប​ផ្លែ​ព្រៃ​ដូច​ជា គុយ សិរមាន់ ជាដើម​។
  • ភ្នំ​បា​ឃ្នះ៖ ភ្នំ​បា​ឃ្នះ​ជា​រមណីយដ្ឋាន​វប្បធម៌ និង ធម្មជាតិ មាន​ទីតាំងស្ថិត​​នៅ ​ភូមិ​ត្នោត​ជុំ ឃុំ​ត្នោត​ជុំ ស្រុក​ក្រគរ ចម្ងាយ​២០​គីឡូម៉ែត្រ ពី​ទីរួមខេត្ដ តាម​ផ្លូវជាតិ​លេខ​៥
  • កំពង់ហ្លួង៖ កំពង់ហ្លួង​មាន​ទីតាំង​ស្ថិត​នៅ​​លើ​ផ្ទៃ​បឹង​ទន្លេសាប ក្នុង ​ឃុំកំពង់ហ្លួង ស្រុក​ក្រគរ ចម្ងាយ​៣៥​គីឡូម៉ែត្រ​ពី​ទីរួមខេត្ដ​។ តំបន់​នេះ​មាន​ជ្រោយ​ខ្សាច់​ដែល​ជា​ទី​សំរាប់​ងូត​ទឹក​លេង​កំសាន្ត​នៅ​រដូវ​ប្រាំង​នៃ​ផ្ទៃ​បឹង​ទន្លេ​សាប។ ចំណែក​នៅ​រដូវ​វស្សា​វិញ ជា​ពិសេស​ពេល​បុណ្យភ្ជុំបិណ្ឌ គេ​ឃើញ​មាន​ប្រជាជន​នាំ​គ្នា​លេងល្បែង​កំសាន្តចោល​ទឹកល័ក្ខ​ដាក់គ្នាលើ​ផ្ទៃ​បឹង​ទន្លេសាប។
  • កំពែង៖ កំពែង​មាន​ទីតាំង​ស្ថិត​នៅ​ក្នុងភូមិ​ព្រ​ងិ​ល ឃុំ​ព្រ​ងិ​ល ស្រុក​ក្រ​វ៉ា​ញ ចម្ងាយ​២០​គីឡូម៉ែត្រ​ពី​ទីរួមខេត្ដ​។
  • ភ្នំ​ដាក់​ព្រះ៖ ភ្នំ​ដាក់​ព្រះ​មាន​ចម្ងាយ​១០​គីឡូម៉ែត្រ​ពី​ទីរួមខេត្ដ ក្នុងភូមិ​រលាប ][ឃុំ​រលាប]] ស្រុក​ពោធិ៍សាត់​។
  • ​កោះ​សំពៅ​មាស៖ ​កោះ​សំពៅ​មាសមានទីតាំង​ស្ថិតនៅ​ចំ​ពីមុខ​សាលាខេត្ដ​ពោធិ៍សាត់ មាន​ផ្ទៃ​ប្រមាណ​ជាង ២​ហិច​តា​។
  • ព្រះ​ធាតុ៖ ព្រះ​ធាតុ​មាន​ទីតាំង​ស្ថិត​​នៅ​ភូមិ​ស្រែ​ស្ដុក ឃុំ​ស្រែ​ស្ដុក ស្រុក​កណ្ដៀង ចម្ងាយ​ប្រមាណ​២០​គីឡូម៉ែត្រ​ពី​ទីរួមខេត្ដ​។
  • រមណីយដ្ឋានធម្មជាតិច្រកល្អៀង៖ មានទីតាំងស្ថិតនៅភូមិបំណក់ ឃុំឈើតុំ ស្រុកក្រគរ ខេត្តតពោធិ៍សាត់
  • ទឹកធ្លាក់ថ្មដារតូច ស្ថិតនៅភ្នំ1500 ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់
  • ល្បាយកំរោញ: មានចម្ងាយប្រមាណ ៥៣គីឡូម៉ែត្រ ពីទីរួមខេត្តពោធិ៍សាត់ ធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ ៥៥ ដល់ភូមិអង្រ្គង ឃុំសំរោង ស្រុកភ្នំក្រវាញ រួចបត់ចូលតាមផ្លូវគ្រួសក្រហមចម្ងាយ៧៥០ម៉ែត្រ
  • បឹងព្រះពន្លៃ: តំបន់នេះគឺជាតំបន់ដែរមានហ្វូងសត្វកុករាបពាន់ក្បាល ដែរអ្នកទេសចរអាចទស្សនាបានដែរស្ថិត នៅបឹងព្រះពន្លៃ ឃុំផ្ទះរុង ស្រុកតាលោសែនជ័យ ខេត្តពោធិ៍សាត់
  • ភ្នំទំព័រ: មានកម្ពស់១៥៥១ ម៉ែត្រជាភ្នំខ្ពស់ជាងគេលំដាប់ទី៣នៅកម្ពុជាបន្ទាប់ពីភ្នំឱរ៉ាល់ និងភ្នំសំកុសស្ថិតនៅភូមិទំព័រ ឃុំប្រមោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ (អ្នកស្រុកមួយចំនួនហៅថាភ្នំសំព័រ)

អត្ថបទដកស្រង់ពី៖ km.wikipedia.org/wiki/ខេត្តពោធិ៍សាត់

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

រដ្ឋបាលខេត្តក្នុងខេត្តពោធិ៍សាត់ (Pursat is a Province of Cambodia)

ខេត្តពោធិ៍សាត់ ជាដែនរដ្ឋបាលស្ថិតនៅ ប្រទេសកម្ពុជា មាន ៥ស្រុក ១ក្រុង ៤០ឃុំ ១០សង្កាត់ និង ភូមិ÷

កូដស្រុក ស្រុក ជាអក្សរឡាតាំង ឃុំ សង្កាត់ ភូមិ
១៥០១ បាកាន Bakan District ១០ ១៥៣
១៥០២ កណ្តៀង Kandieng District ១១០
១៥០៣ ក្រគរ Krakor District ១១ ១០៥
១៥០៤ ភ្នំក្រវាញ Phnom Kravanh District ៥៧
១៥០៥ ក្រុងពោធិ៍សាត់ Pursat Municipality ៦៦
១៥០៦ វាលវែង Veal Veaeng District ២០
១៥០៧ តាលោសែនជ័យ Talo Sen Chy District
  • បើគ្រាន់តែចូលមកកែអត្ថបទនេះហើយបំផ្លាញ កូដ និងលុបកូដចេញសូមយកពេលវេលាដ៏ថោកទាបអ្នកទៅធ្វើរឿងអត់ប្រយោជន៍របស់អ្នកចុះ

អត្ថបទដកស្រង់ពី៖ km.wikipedia.org/wiki/ខេត្តពោធិ៍សាត់

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

ប្រវត្តិក្នុងខេត្តពោធិ៍សាត់ (Pursat is a Province of Cambodia)

តាម​ពាក្យ​ពី​ព្រេងនាយ​ដំណាល​ថា មាន​ដើម​ពោធិ៍​មួយ​ដើម​រសាត់​ច្រាស​ទឹក​ដ៏​ប្លែក​អស្ចារ្យ ឃើញ​ដូច្នេះ​អ្នក​ស្រុក​ក៏​នាំ​គ្នា​យក​ខ្សែ​ពួរ​ទៅ​ទាក់​ចង​តែ​មិន​ជាប់ ហើយ​បន្ត​រសាត់​ដល់​កន្លែង​មួយ​ត្រង់​ខាង​មុខ​ទី​ប្រាសាទ​ព្រះខ័ន។ រសាត់​មក​ដល់​ទី​នេះ ព្រះសង្ឃ និង​អ្នក​ស្រុក បាន​រៀបចំ​គ្រឿង​ពលីការ​បូជា​ទៀន ធូប ផ្កាភ្ញី ដោយ​អធិដ្ឋាន​បួង​សួង​សុំ​យាង​ដើម​ពោធិ៍ ដើម្បី​ប្រតិដ្ឋាន​ដាំ​ទុក​នៅ​ទីតាំង​នោះ។

ព្រះសង្ឃ​បាន​យក​ខ្សែ​អំបោះ ៧​សរសៃ​ទៅ​ចង​ដើម​ពោធិ៍​ រួច​ប្រគំភ្លេង​ពិណពាទ្យ​ថ្វាយ​ដើម​ពោធិ៍ ស្រាប់​តែ​ដើម​ពោធិ៍​នោះ ត្រូវ​បាន​អ្នក​ស្រុក​អូស​តាម​ជម្រាល​ដី​ឡើង​ច្រាំង​ខាង​កើត​ប្រាសាទ​ព្រះខ័ន បាន​ដោយ​ងាយ។ អ្នក​ស្រុក​ក៏​ស្រែក​អឺងកង​ឡើង​ថា “បានការ…បានការ” ហើយ​ទួល​នេះ​បាន​ជាប់​ឈ្មោះ “ទួល​បានការ” ត​រៀង​មក ដែល​បច្ចុប្បន្ន​ទួល​នេះ ឋិត​នៅ​ខាង​កើត​វត្ត​បាកាន ក្នុង​ទឹកដី​ស្រុក​បាកាន។

ដោយសារ​ប្រាសាទ​ព្រះខ័ន មាន​បារមី​ខ្លាំង​ពូកែ និង​បួងសួង​សុំ​កំណប់​ទ្រព្យ​អ្វី​បាន​នោះ ដំណឹង​បាន​លេច​ឮ​ដល់​កងទ័ព​សៀម ដែល​នៅ​ក្បែរ​ព្រំដែន​ស្វាយដូនកែវ និង​ចង់​មក​ជីក​យក​វត្ថុ​មាន​តម្លៃ​ទាំង​នោះ។ អ្នកស្រុក និង​ព្រះសង្ឃ​ក៏​នាំ​គ្នា​លើក​ដី​ពូន​លុប​ប្រាសាទ ក្នុង​បំណង​លាក់​ទុក​អាថ៌កំបាំង​ដោយ​យក​ដើម​ពោធិ៍​ទៅ​ដាំ​លើ​ចំហៀង​កូន​ភ្នំ និង​ប្ដូរ​ឈ្មោះ​មក​ជា “បាកាន” វិញ ដែល​បច្ចុប្បន្ន​គេ​ហៅ​ថា ស្រុក​បាកាន។

ក្រៅ​ពី​ខ្លឹមសារ​ដក​ស្រង់​ចេញ​ពី​សៀវភៅ​កម្ពុជសុរិយា​ឆ្នាំ​២០០៣ ត្រង់​ទំព័រ ៦២​នេះ នៅ​ក្នុង​វចនានុក្រម​សម្ដេច​សង្ឃរាជ ជួន ណាត ត្រង់​ទំព័រ ៧៧៩ បញ្ជាក់​ថា ពោធិ៍សាត់ គឺ​ជា​ឈ្មោះ​ខេត្ត​មួយ​ក្នុង​កម្ពុជា​រដ្ឋ នៅ​ជាប់​ខាង​កើត​ខេត្ត​បាត់ដំបង។ តាម​ពាក្យ​ដំណាល​ពី​ព្រេងនាយ​ថា មាន​ដើម​ពោធិ៍​តូច​មួយ​រសាត់​ច្រាស​ទឹក​មក​ជា​អស្ចារ្យ​ប្លែក ហើយ​គេ​បាន​ស្រង់​យក​ទៅ​ដាំ​នៅ​កន្លែង​មួយ។ ដោយ​ហេតុ​ដូច្នេះ ទើប​ឲ្យ​ឈ្មោះ​ភូមិ​ប្រទេស​នោះ​ថា ពោធិ៍សាត់ ព្រោះ​ពាក្យ​ថា រសាត់ និង​សាត់ ជា​ពាក្យ​តែ​មួយ​អាច​ប្រើ​ជួស​គ្នា​បាន។ លុះ​សំណេរ​ជា​យូរ​អង្វែង​មក បាន​ក្លាយ​ជា “ពោធិ៍សាត់” រហូត​ដល់​សព្វថ្ងៃ។

អត្ថបទដកស្រង់ពី៖ km.wikipedia.org/wiki/ខេត្តពោធិ៍សាត់

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

សង្ខេបពីខេត្តពោធិ៍សាត់ (Pursat is a Province of Cambodia)

ខេត្តពោធិ៍សាត់ជាខេត្តមួយនៅភាគខាងលិចនៃប្រទេសកម្ពុជា។ ខេត្តពោធិ៍សាត់មានទីរួមខេត្តនៅ ក្រុងពោធិ៍សាត់។ ខេត្តពោធិ៍សាត់គឺជាខេត្តមួយដែលសិ្ថតនៅក្នុងតំបន់ទនេ្លសាប មានទីតាំងនៅទិសបចិ្ចមនៃប្រទេស។ ខេត្តពោធិ៍សាត់មានប្រជារាស្ត្រ 360,445 នាក់ ក្នុងនោះ ប្រុស 172,890 នាក់ ស្រី 187,555 នាក់ ។ ស្រ្តី 52,0 ភាគរយ នៃប្រជារាស្ត្រ សរុបក្នុងខេត្ត ។

ខេត្តនេះរួមមាន 6ស្រុក 7​ សង្កាត់​ 42 ឃុំ និង 495 ភូមិ ។ ដោយមានការប្រយុទ្ធ ជំរឿនពុំអាចប្រតិបតិខ្ញុំការ បាននៅក្នុងស្រុកមួយគឺ ស្រុកវាលវែង ។ ប្រជារា្រស្តនៅក្នុងខេត្តនេះមាន 3,2 ភាគរយនៃប្រជារា្រស្តទូទាំងប្រទេសកម្ពុជា។ ដង់ស៊ីតេប្រជារា្រស្តរបស់ខេត្ត គឺ28 នាក់ ក្នុងមួយ គីឡូម៉ែត្រ ការ៉េ ទាបជាង ដង់ស៊ីតេថ្នាក់ជាតិដែលមានតែ 64 នាក់ ក្នុងមួយគីឡូម៉ែត្រការ៉េ ។

អត្ថបទដកស្រង់ពី៖ km.wikipedia.org/wiki/ខេត្តពោធិ៍សាត់

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

ប្រាសាទក្រពុំឈូកក្នុងខេត្តព្រះវិហារ (Preah Vihear is a Province of Cambodia)

ប្រាសាទក្រពុំឈូកមានទីតាំងស្ថិតនៅក្នុងរំដោះ ស្រុករវៀង ខេត្តព្រះវិហារ។ ប្រាសាទនេះមានចំងាយប្រហែល ៤៥គីឡូម៉ែត្រពីទីរួមខេត្តព្រះវិហារ។ ប្រាសាទក្រពុំឈូកស្ថិតនៅក្នុងឃុំរំដោះ ស្រុករវៀង ខេត្តព្រះវិហារ ចំងាយប្រមាណ៤៥គីឡូម៉ែត្រពីទីរួមខេត្តព្រះវិហារ។ ប្រាសាទនេះត្រូវបានស្ថាបនាឡើងពីថ្មបាយក្រៀម និងថ្មភក់ ក្នុងសតវត្សទី១០ ដើម្បីឧទ្ទឹសថ្វាយដល់ព្រហ្មមញ្ញសាសនា។

អត្ថបទដកស្រង់ពី៖ km.wikipedia.org/wiki/ខេត្តព្រះវិហារ

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

ប្រាសាទកោះកែរក្នុងខេត្តព្រះវិហារ (Preah Vihear is a Province of Cambodia)

តំបន់រមណីយដ្ឋានប្រាសាទកោះកែរមានទីតាំងស្ថិតនៅភូមិស្រយ៉ង់ជើងឃុំស្រយ៉ង់ ស្រុកគូលែន ដែលស្ថិតនៅជិតព្រំប្រទល់ខេត្តសៀមរាប មានចម្ងាយ៧២គីឡូម៉ែត្រ ពីទីរួមខេត្តព្រះវិហារ។ ក្រុមប្រាសាទកោះកែរមានប្រាសាទព័ទ្ធជុំវិញចំនួន៣៨ប្រាសាទដែលមានចំងាយពីប្រាសាទមួយទៅប្រាសាទមួយពី២ទៅ៥គម។ ប្រាសាទកោះកែរត្រូវបានកសាងកសាងឡើងដោយព្រះបាទជ័យវរ្ម័នទី៤ នៅក្នុងឆ្នាំ៩២១ដល់ ៩៤២ ប្រាសាទនេះស្ថិតនៅ៨០គីឡូម៉ែត្រនៃទិសឥសានអង្គរធំ។ ប្រាសាទនេះមានលក្ខណៈជាប្រាសាទភ្នំមាន៧ថ្នាក់កំពស់៣៥ម។ តំបន់រមណីយដ្ឋានប្រាសាទកោះកែរ ដែលមានឈ្មោះដើមថាឆោគគីតាមរយៈសិលាចារឹកប្រាសាទដំរី។ រមណីយដ្ឋានប្រាសាទកោះកែរមានប្រាសាទជាច្រើននៅក្នុងនោះមានដូចជា ប្រាសាទធំ ប្រាសាទចិន ប្រាសាទដំរី ប្រាសាទលិង្គ ប្រាសាទច្រាប ប្រាសាទក្រចាប់។ល។ តំបន់រមណីយដ្ឋានប្រាសាទកោះកែរជារាជធានីរបស់ព្រះបាទជ័យវរ្ម័នទី៤ បន្ទាប់ពីព្រះអង្គបានផ្លាស់ប្តូររាជធានីពីយសោធរេបុរៈរបស់ព្រះបាទយសោវរ្ម័នទី១។ ភាគច្រើនប្រាសាទនៅក្នុងតំបន់កោះកែរសាងសង់អំពីថ្មភក់។

អត្ថបទដកស្រង់ពី៖ km.wikipedia.org/wiki/ខេត្តព្រះវិហារ

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

ប្រាសាទព្រះខ័ន(កំពង់ស្វាយ) ក្នុងខេត្តព្រះវិហារ (Preah Vihear is a Province of Cambodia)

ប្រាសាទព្រះខ័នកំពង់ស្វាយ(អ្នកស្រុកហៅថា ប្រាសាទបាកាណ)ដែលមានទីតាំងស្ថិតនៅភូមិតាសែង ឃុំរណសិរ្ស ស្រុកសង្គមថ្មី នៅជិតព្រំប្រទល់ខេត្តកំពង់ធំនិងសៀមរាប ស្ថិតនៅភាគនិរតីចំងាយចំនួន១០៥គម ពីទីរួមខេត្ត។ ប្រាសាទបាកានមានក្បូរក្បាច់រចនាប្រហាក់ប្រហែលនឹងប្រាសាទអង្គរវត្តដែរតែកសាងមុនពេលលើករាជធានីទៅអង្គរវត្ត។ ប្រាសាទបាកានមានឈ្មោះដើមហៅថាជ័យស្រីប្រាសាទនេះកសាងដោយព្រះបាទសុរ្យវរ្ម័នទី១ (គស១០០២) លើបូជនីយដ្ឋានចាស់របស់ព្រះបាទយសោវរ្ម័នទី១និងមានបន្ថែមរចនាបថមុខ៤ខ្លះដោយព្រះបាទជ័យវរ្ម័នទី៧មុនពេលឡើងគ្រងរាជនៅអង្គរ (គស១១៨១)ដែលព្រះអង្គបានកសាងប្រាសាទនេះដើម្បីតំកល់អដ្ឋិធាតុញាតិវង្សនិងព្រះបរមគ្រូរបស់ព្រះអង្គ។ ប្រាសាទព្រះខ័នកំពង់ស្វាយស្ថិតនៅលើទីតាំងយុទ្ធសាស្រ្តទ័ពដែលមានលក្ខណពិសេសដូចជាមានទឺកព័ន្ធជុំវិញនិងស្ថិតក្បែរប្រាសាទមានកន្លែងស្លដែកសម្រាប់ធ្វើជាអាវុធទៀតផង។ ប្រាសាទត្រូវបានកសាងដោយព្រះបាទជ័យវរ្ម័នទី៧ ដើម្បីបង្ហាញពីការឈ្នះចម្បាំងជាមួយប្រទេសចម្ប៉ាផងដែរ។

អត្ថបទដកស្រង់ពី៖ km.wikipedia.org/wiki/ខេត្តព្រះវិហារ

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

ប្រាសាទព្រះវិហារ (Preah Vihear is a Province of Cambodia)

  • ប្រាសាទព្រះវិហារមានទីតាំងនៅភូមិធម្មជាតិ ឃុំស្រអែម ស្រុកជាំក្សាន្ត នៅលើជួរភ្នំដងរែក ជាប់ព្រំប្រទល់អន្តជាតិកម្ពុជានិងប្រទេសថៃ។ ប្រាសាទព្រះវិហារមានចំងាយផ្លូវ ៤០០គមពីភ្នំពេញ តាមផ្លូវជាតិលេខ៦២ និង១៥០គមពីទីរួមខេត្តព្រះវិហារ។ ប្រាសាទព្រះវិហារត្រូវបានកសាងឡើងក្នុងសម័យអង្គរ ដោយព្រះមហាក្សត្រព្រះបាទសូរ្យវរ្ម័នទី១ នៅក្នុងសតវត្សរ៍ទី១១ និងត្រូវបានកសាងដោយព្រះមហាក្សត្រជាច្រើនអង្គរទៀត។ ប្រាសាទព្រះវិហារមានឈ្មោះតាមសិវលិង្គនៅក្នុងប្រាសាទដែលមានឈ្មោះថា ស្រី សិខារិស្វរៈ ដែលមានន័យថាអំណាចនៃកំពូលភ្នំ។ សិវលិង្គដែលតម្កល់នៅក្នុងប្រាសាទនេះត្រូវបាននាំយកមកពីប្រាសាទវត្តភូ(ប្រទេសឡាវ)ដើម្បីតម្កល់ទុកនៅក្នុងប្រាសាទនេះ។ ប្រាសាទព្រះវិហារមានគោបុរៈ(ខ្លោងទ្វារ)ចំនួន៥ ដែលរៀបចំពីគោបុរៈទី១នៅខាងលើរហូតដល់គោបុរៈទី៥ ប្រាសាទព្រះវិហារបែរមុខទៅទិសខាងជើង។ ភ្នំនេះមានកំពស់៧៤០ម ធៀបកំពស់ទឹកសមុទ្រ។ ដោយមានផ្ទៃក្រលា៨០០ម៤០០ម ចំនោតខ្លាំងពីទឹកដីកម្ពុជានិងរាងទេរទៅរកទឹកដីប្រទេសថៃ។ ប្រាសាទព្រះវិហារត្រូវបានដាក់បញ្ជូលក្នុងបញ្ជីជាសម្បត្តិបេតិកភណ្ឌពិភពលោកនៅថ្ងៃទី៧ខែកក្កដាឆ្នាំ២០០៨។

អត្ថបទដកស្រង់ពី៖ km.wikipedia.org/wiki/ខេត្តព្រះវិហារ

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តំបន់សក្តានុពលទេសចរណ៍ក្នុងខេត្តព្រះវិហារ (Preah Vihear is a Province of Cambodia)

ខេត្តព្រះវិហារជាខេត្តមួយសំបូរទៅដោយផលិតផលទេសចរណ៍ច្រើនជាងគេសំរាប់អភិវឌ្ឍ ដើម្បីទាក់ទាញទេសចរណ៍ឱ្យមានការចាប់អារម្មណ៍ និងមកកំសាន្តប៉ុន្តែមានចំនុចលំបាកជាច្រើនដែលធ្វើឱ្យវិស័យទេសចរណ៍មានការធ្លាក់ចុះនិងរាំងស្ទះដល់ការអភិវឌ្ឍន៍គឺគ្មានមធ្យោបាយគ្រប់គ្រាន់សំរាប់ធ្វើការផ្សព្វផ្សាយលើឆាកអន្តរជាតិឱ្យទូលំទូលាយប៉ុន្តែប្រាសាទព្រះវិហារវិញក៏បានបើកឱ្យភ្ញៀវជាតិ អន្តរជាតិចូលទស្សនាយ៉ាងច្រើនកុះករ។ នាពេលបច្ចុប្បន្ន ខេត្តព្រះវិហារមានសន្តិសុខល្អគ្រប់គ្រាន់សម្រាប់ឱ្យភ្ញៀវទេសចរណ៍មកទស្សនា។ ខេត្តព្រះវិហារមានតំបន់ទេសចរណ៍ទាក់ទាញជាច្រើននិងមានប្រាសាទបុរាណប្រហែល២៤៥ប្រាសាទ។

អត្ថបទដកស្រង់ពី៖ km.wikipedia.org/wiki/ខេត្តព្រះវិហារ

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

គ្រប់គ្រងរដ្ឋបាលក្នុងខេត្តព្រះវិហារ (Preah Vihear is a Province of Cambodia)

ខេត្តព្រះវិហារត្រូវចែកជា ស្រុក និង ១ ក្រុង ក្នុងនោះមាន ៤៨ឃុំ និង ២ សង្កាត់។

កូដស្រុក ស្រុក ឈ្មោះស្រុកជាអក្សរឡាតាំង
ក្រុងព្រះវិហារ Preah Vihear city
១៣០១ ស្រុកជ័យសែន Chey Saen
១៣០២ ស្រុកឆែប Chhaeb
១៣០៣ ស្រុកជាំក្សាន្ត Choam Khsant
១៣០៤ ស្រុកគូលែន Kuleaen
១៣០៥ ស្រុករវៀង Rovieng
១៣០៦ ស្រុកសង្គមថ្មី Sangkom Thmei
១៣០៧ ស្រុកត្បែងមានជ័យ Tbaeng Mean chey

អត្ថបទដកស្រង់ពី៖ km.wikipedia.org/wiki/ខេត្តព្រះវិហារ

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

សង្ខេបពីខេត្តព្រះវិហារ (Preah Vihear is a Province of Cambodia)

ខេត្តព្រះវិហារស្ថិតនៅក្នុងភូមិសាស្រ្តទិសឧត្តរនៃព្រះរាជាណាចក្រកម្ពុជា ដែលមានចម្ងាយពីរាជធានីភ្នំពេញ ប្រមាណចំងាយ ២៩៤គីឡូម៉ែត្រ (Km)ជាខេត្តស្ថិតនៅតំបន់ខ្ពង់រាប តំបន់ព្រៃភ្នំ ភូមិសាស្ត្រដែលមានភាពទូលាយ សំបូរព្រៃឈើធំៗជាជំរកសត្វព្រៃគ្រប់ប្រភេទ រ៉ែ ធនធានធម្មជាតិ និងសំនង់ប្រវត្តិសាស្ត្រ ប្រាសាទបុរាណ។ ព្រំប្រទល់ខាងជើងទល់នឹងប្រទេសថៃ និងប្រទេសឡាវ ប៉ែកខាងត្បូងទល់នឹងខេត្តកំពង់ធំ ប៉ែកខាងលិចទល់នឹង ខេត្តសៀមរាប និងឧត្តរមានជ័យ ប៉ែកខាងកើតទល់នឹង ខេត្តស្ទឹងត្រែង។ ខេត្តព្រះវិហារមានផ្ទៃដីសរុប ១៣.៧៨៨ គីឡូម៉ែត្រការ៉េ ក្នុងនោះផ្ទៃដីបង្ករបង្កើនផលមានចំនួន ៣០.០០០ហិចតា និងមានចំនួន៨៥%ជាព្រៃឈើ។ ខេត្តចែកចេញជា ៧ស្រុកក្រុងរួមមាន ៤៧ឃុំដែលមានភូមិសរុប ២០៨ភូមិ និងសង្កាត់មាន២។ ប្រជាពលរដ្ឋនៅខេត្តព្រះវិហារភាគច្រើនជាជនជាតិខ្មែរនិងមានជនជាតិភាគតិច កួយ មានប្រមាណ២០% មានរបរធ្វើស្រែចម្ការ រកជ័រ រកវល្លិ៍ លក់ដូរ និងនេសាទត្រីបន្តិចបន្តួច។ ការងារធ្វើស្រែចំការពុំសូវទទួលបានទិន្នផលខ្ពស់ឡើយ ព្រោះដោយបងប្អូនធ្វើតាមរបៀបអភិរក្សនិយម គឺធ្វើស្រែប្រវាស់មេឃ។ ខេត្តព្រះវិហារត្រូវបានដាក់ឈ្មោះតាមប្រាសាទព្រះវិហារ។ ខេត្តព្រះវិហារត្រូវបានបង្កើតឡើងនៅក្នុងខែមីនា ឆ្នាំ១៩៦៤ ដោយកាត់យកដីពីខេត្តកំពង់ធំ ខេត្តស្ទឹងត្រែង និងខេត្តសៀមរាប។ ខេត្តព្រះវិហារមានប្រជាជនសរុបចំនួន ១៦១,៥៤៣នាក់ និងដង់ស៊ីតេប្រជាជនមានចំនួន ១១នាក់ក្នុង១គីលូម៉ែត្រការ៉េ។ ក្រុងត្បែងមានជ័យគឺជាទីរួមខេត្តរបស់ខេត្តព្រះវិហារ ដែលត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ១៩៨២ រហូតដល់ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០០៩។ ក្រុងត្បែងមានជ័យត្រូវបានប្តូរទៅជាក្រុងព្រះវិហារវិញនៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០០៩។ ខេត្តនេះមានស្ទឹងមួយដែលហូរកាត់គឺស្ទឹងសែន។

អត្ថបទដកស្រង់ពី៖ km.wikipedia.org/wiki/ខេត្តព្រះវិហារ

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

សេដ្ឋកិច្ចក្នុងខេត្តព្រះសីហនុ (Preah Sihanouk​ is a Province of Cambodia)

ផ្សារ៖ កងកេង កំពង់សិលា ឃ្លាំងលើ តូច ទំនប់រលក ពិភពថ្មី ពេជ្រនិល ព្រៃនប់ មិត្តភាព រាត្រី រាម វាលរេញ លើក្រុងព្រះសីហនុ(ធំ) សាមូដេរ៉ា សំរោង ស្ទឹងហាវ ស្មាច់ដែង អរ៉េង អាសយដ្ឋាន IP ហើយ​អ្នកនឹងទទួលបាន​អត្ថប្រយោជន៍ជាច្រើន។ សូមកុំរក្សាទុកនូវកំនែប្រែដែលជាការសាកល្បង។ ប្រសិនបើអ្នកចង់ធ្វើពិសោធន៍ សូមប្រើប្រាស់ទំព័រសំរាប់សាកល្បង ។

អត្ថបទដកស្រង់ពី៖ km.wikipedia.org/wiki/ខេត្តព្រះសីហនុ

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

ប្រវត្តិក្រុងព្រះសីហនុក្នុងខេត្តព្រះសីហនុ (Preah Sihanouk​ is a Province of Cambodia)

​*ឆ្នាំ ១៩៥៥​ រដ្ឋាភិបាលបានចាប់ផ្តើម​ធ្វើកំពង់ផែ នៅចំកណ្តាលព្រៃជិតមាត់សមុទ្រ នៅកន្លែងមួយដែលបច្ចុប្បន្ននេះមានឈ្មោះថា ឆ្នេរហាវៃ ​ហើយធ្វើការសាងសង់រួច នៅឆ្នាំ ១៩៦០ ដោយមានជំនួយឧបត្ថមពីប្រទេសបារាំង ហើយនិងគេបានធ្វើផ្លូវពីក្រុង ភ្នំពេញ ដល់កំពង់ផែថ្មី ដោយមានជំនួយឧបត្ថបពី សហរដ្ឋអាមេរិក ប្រជាជនដែល បានរស់នៅទីនោះគឺពួ​កគេធ្វើការនៅកំពង់ផែនោះ៕ ​ពេលកំពុងផែបានសាងសង់រូចហើយ គេបានហៅទីក្រុងនោះ ថា ក្រុងព្រះសីហនុ សំរាប់ធ្វើជាការគោរពចំពោះបិតាជាតិ

  • ឆ្នាំ​ ១៩៦៣ គេចាប់ផ្តើមសាង​សង់​សណ្ឋាគារ ឯករាជ្យ ហើយមានមនុស្សជាច្រើនបានមកដើរលេងកំសាន្តនៅទីនេះ ហើយនៅក្នុងឆ្នាំដដែល គេចាប់ផ្តើមធ្វើពង្រីកកំពង់ផែ ។
  • ឆ្នាំ​ ១៩៧​០ ពួក​គេ​ឈប់​រស់​នៅ ពីព្រោះ លន់ នល់បានធ្វើ​រដ្ឋប្រហារ​ទម្លាក់​ព្រះបាទនរោត្តម​​សីហនុ និង​បានមកកាន់កាប់ប្រទេសកម្ពុជា ។
  • ឆ្នាំ ១៩៧០- ១៩៧៥ គេប្រើកំពង់ផែសំរាប់ដាក់អាវុធសំរាប់ធ្វើសង្គ្រាម ។
  • ថ្ងៃទី​១៣ ខែឧសភា ឆ្នាំ ១៩៧៥ ខ្មែរក្រហម បានកាន់កាប់ ទីក្រុងព្រះសីហនុ ហើយនិងខ្មែរក្រហមបានចាប់យកកប៉ាលរបស់ សហរដ្ឋអាមេរិក ដែលមានឈ្មោះ S.S Mayaguez ជាកម្មករដែលធ្វើការ នៅលើកប៉ាល់នោះ ហើយសហរដ្ឋអាមេរិក​បានទម្លាក់គ្រាប់បែកដែលធ្វើអោយក្រុងព្រះសីហនុមានការខូចខាត់យ៉ាងខ្លាំង រហូតដល់ពួកខ្មែរក្រហមប្រគល់កប៉ាល់និងមនុស្សទៅអោយសហរដ្ឋអាមេរិកវិញ​​ ។
  • ឆ្នាំ ១៩៨០ សង្គ្រាម​បាន​បញ្ចប់ គេបានចាប់ផ្តើមសាងសង់ទីក្រុងសាជាថ្មី
  • ឆ្នាំ ១៩៩៧ រដ្ឋាភិបាល បាន អោយកន្លែងសំរាប់អង្គការ ដុនបូស្កូកម្ពូជា សំរាប់ធ្វើសាលាបច្ចេកទេស នៅផ្លូវអូរប្រាំ សំរាប់យុជនក្រីក្រនៅទីក្រុងនេះ និងមកពីខេត្តផ្សេងៗទៀតដែលនៅភាគខាងត្បូងនៃប្រទេស កម្ពុជា ។
  • ថ្ងៃទី ១១ ខែ កុម្ភះ ឆ្នាំ​២០០៧ ព្រះបាទនរោត្តម សីហមុនី បានយាងមកក្រុងព្រះសីហនុ ​​ ឯកឧត្តម ស្បោង សារ៉ាត់ អភិបាល​ក្រុង​ បានទទួលព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាមួយនឹង​​ ព្រះសង្ឃនិមន្តមកពីគ្រប់វត្ត​និង ថ្នាក់អ្នកដឹកនាំគ្រប់ជាន់ថ្នាក់ នៅក្រុងព្រះសីហនុ និងលោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ហើយ និងសាលាបច្ចេកទេស ដុនបូស្កូ ក្រុងព្រះសីហនុ៕​

អត្ថបទដកស្រង់ពី៖ km.wikipedia.org/wiki/ខេត្តព្រះសីហនុ

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

អាកាសធាតុក្នុងខេត្តព្រះសីហនុ (Preah Sihanouk​ is a Province of Cambodia)

ទីក្រុងព្រះសីហនុមានរដូវរងា ចាប់ពី វិច្ឆិកាដល់ខែកុម្ភះ និង មានរដូវលំមានប្រាំង ចាប់ ខែមិនា ដល់ខែឧសភា រដូវភ្លៀង មានចាប់ពី ខែមិថុនា ដល់ខែតុលា៕ ទីក្រុងព្រះសីហនុ គឺជាក្រុងដែលមានភ្លៀងធ្លាក់ច្រើនជាងគេ នៅប្រទេសកម្ពុជាយើង ពីព្រោះមាន ភ្នំបូគោ នៅខាងជើង។ ​នៅ​ថ្ងៃដែលក្តៅជាងនៅទីក្រុងព្រះសីហនុ មានកំដៅរហូតទៅដល់ ៣៥អង្សា ហើយបើត្រជាក់ជាងគេវិញមានរហូត ២០អង្សា ៕

អត្ថបទដកស្រង់ពី៖ km.wikipedia.org/wiki/ខេត្តព្រះសីហនុ

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

រដ្ឋបាលខេត្តព្រះសីហនុឆ្នាំ២០១២ (Preah Sihanouk​ is a Province of Cambodia)

ខេត្តព្រះសីហនុ ជាដែនរដ្ឋបាលស្ថិតនៅ ប្រទេសកម្ពុជា មាន ក្រុង១ ស្រុក៣ ឃុំ និង ភូមិ÷

លេខកូដស្រុក ឈ្មោះស្រុកជាអក្សរខ្មែរ ឈ្មោះស្រុកជាអក្សរឡាតាំង
ក្រុងព្រះសីហនុ Krong Preah Sihanouk
ស្រុកព្រៃនប់ Prey Nop district
ស្រុកស្ទឹងហាវ Stung Hao district
ស្រុកកំពង់សីលា Kampong Seila district

អត្ថបទដកស្រង់ពី៖ km.wikipedia.org/wiki/ខេត្តព្រះសីហនុ

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

សង្ខេបពីខេត្តព្រះសីហនុ (Preah Sihanouk​ is a Province of Cambodia)

ក្រុងព្រះសីហនុ ជាក្រុងធំបង្អស់នៅប៉ែកខាងត្បូងនៃប្រទេសកម្ពុជា ។ នេះជាក្រុងដែលត្រូវបានបង្កើតថ្មី នៅឆ្នាំ១៩៦៤ ។ ការបង្កើតក្រុងព្រះសីហនុ គឺដើម្បីរំឭកដល់ស្នាដៃរបស់ព្រះបាទនរោត្តមសីហនុ ។ ឈ្មោះដើមរបស់ក្រុងព្រះសីហនុ មុនឆ្នាំ១៩៦៤គឺកំពង់សោម ។
ក្រុងព្រះសីហនុ ជាទីក្រុងកំពងផែសមុទ្រធំបង្អស់នៅឆ្នេរសមុទ្ររបស់ប្រទេសកម្ពុជា ។ ក្រុងព្រះសីហនុស្ថិតនៅពាក់កណ្តាល ចន្លោះប្រទេសថៃ និងប្រទេសវៀតណាម ហើយក្រុងព្រះសីហនុជាទីក្រុងសំខាន់ជាងគេ នៅឈូងសមុទ្រថៃ ។ ក្រុងព្រះសីហ​នុជាកន្លែងដែលគួរឱ្យចាប់អារម្មណ៍ណាស់ សម្រាប់ទេសចរណ៍ជាតិនិងអន្តរជាតិ ។ យោងតាមឯកសារក្រសួងទេសចរណ៍នៃប្រទេសកម្ពុជា បានឱ្យដឹងថា ក្នុងឆ្នាំ២០០៦ មានចំនួនទេសចរណ៍អន្តរជាតិ ប្រមាណជាង ៣២០,០០០ នាក់ មកទស្សនាក្រុងព្រះសីហនុ ។ នៅខែមករា ឆ្នាំ២០០៧ ព្រលានយន្តហោះនៅក្រុងព្រះសីហនុ ត្រូវបានបើកសម្ពោធដើម្បីការហោះហើរជាសំខាន់ ក្រុងសៀមរាប-ក្រុងព្រះសីហនុ ហើយតាមគម្រោងនៃរាជរដ្ឋាភិបាល បានឱ្យដឹងថាព្រលានយន្តហោះនៃក្រុងព្រះសីហនុនឹងក្លាយជាព្រលានយន្តហោះអន្តរជាតិនៅឆ្នាំ២០១០ ។​ ​

អត្ថបទដកស្រង់ពី៖ km.wikipedia.org/wiki/ខេត្តព្រះសីហនុ

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តំបន់​ទេសចរណ៍ក្នុងខេត្តប៉ៃលិន (Pailin is a Province of Cambodia)

តំបន់ទេសចរណ៍ទាំងនោះ ជាតំបន់ទេសចរណ៍ធម្មជាតិពិតៗ ទឹកធ្លាក់ ហូរពីលើកំពូលភ្នំ មានព្រៃឈើអមជាមួយ គួរជាទីរម្យនា នាពេលលំហែរកាយ សម្រាប់គ្រួសារ ឬ សម្រាប់ លំហែរចិត្ត ដូចខាងក្រោម៖

រមណីយដ្ឋាន​ភ្នំយ៉ាត

ជា​តំបន់​រមណីយដ្ឋាន​វប្បធម៌ និង​ប្រវត្តិសាស្រ្ត ដែល​ជា​វត្ត​ចាស់​សាង​សង់​ជា​រាង​វត្ត​កូឡា។​ ភ្នំ​យ៉ាត​មាន​ទី​តាំង​ស្ថិត​នៅ​ក្រុង​ប៉ៃលិន​ខាង​ស្តាំ​ដៃ​ពី​ទីក្រុង​ប៉ៃលិន​តាម​ផ្លូវ​ជាតិ​លេខ​១០។​ ភ្នំ​យ៉ាត​ជា​តំបន់​ដែល​មាន​អបិយជំនឿ​ខ្លាំង​ក្លា​ណាស់​សំរាប់​អ្នក​ដែល​រស់​នៅ​ក្រុង​ប៉ៃលិន និង​អ្នក​ដំនើរ​ឆ្លង​កាត់​តំបន់​នោះ​ ជា​ពិសេស​ជា​តំបន់​ដែល​នៅ​សល់​រ៉ែ​ត្បូង​ច្រើន​ជាង​គេ​បង្អស់​នៅ​ក្នុង​ក្រុង​ប៉ៃ​លិន។

រមណីយដ្ឋាន​ភ្នំកុយ​

ជា​តំបន់​ទេសចរណ៍​ធម្មជាតិ។​ តំបន់​នេះ​មាន​ចំងាយ​២០​គម ពី​ក្រុង​ប៉ៃលិន តាម​ផ្លូវ​ស្ទឹង​កាច់ សាសាលាក្រៅក្នុង ឃុំស្ទឹងកាច់ ស្រុកសាលា​ក្រៅ។

រមណីយដ្ឋាន​អូរអែម

ជា​តំបន់​រមណីយដ្ឋាន​ចាស់​ ដែល​ស្ថិត​នៅ​ក្នុង​សង្កាត់​អូរ​ច្រារ ខ័ណ្ឌ​ប៉ៃលិន​មាន​ចំងាយ​១០គម​ពីក្រុង​ប៉ៃលិន​ហើយ​រមណីយដ្ឋាន​នេះ​ជារមណីយដ្ឋាន​ធម្មជាតិ។

រមណីយដ្ឋាន​ក្បាលអូរតាវ៉ៅ

ជារមណីយដ្ឋាន​ធម្មជាតិ​ដែល​ពោរពេញទៅ​ដោយ​ទេសភាព​ល្អ​ត្រកាល រួម​ផ្សំ​ជាមួយ​នឹង​អូរ​ថ្លា​ឆ្វេង។ តំបន់នេះ​មាន​ទី​តាំង​ស្ថិត​នៅ​ក្នុង​សង្កាត់​អូរ​តាវ៉ៅ ខ័ណ្ឌ​ប៉ៃលិន មាន​ចំងាយ ៥គម ពី​ក្រុង​ប៉ៃលិន។

រមណីយដ្ឋាន​ទំនប់ទឹកភ្នំជីងចក់

ជា​តំបន់​ទេសចរណ៍​ទើប​បង្កើត​ថ្មី​ចំងាយ​ប្រមាណ​៤​គម​ពី​ទីក្រុង​មាន​លក្ខណៈ​ជា​ទំ​នប់​ស្ទាក់​ទឹក​សំរាប់​បំរើ​អោយ​វិស័យ​កសិកម្ម​ហើយ​មាន​ធ្វើ​ស្ពាន​ឆ្លង​កាត់​មាន​ទូក​សំ​រាប់​អុំ​និង​តូប​តូច សំរាប់​អង្គុយ​ព្រម​ទាំង​មាន​សួន​ច្បារ​ផ្កា​ចំរុះ​ពណ៌​គួរ​ជា​ទី​គយ​គន់។​

ក្រៅ​ពី​នេះ​គេ​សង្កេត​ឃើញ​មាន​រមណីយដ្ឋាន​ធម្មជាតិ​ផ្សេង​ទៀត​ដូចជា​ទឹក​ធ្លាក់​ភ្នំ​ខៀវ ៣២​ជាន់​និង​ទឹក​ធ្លាក់​បរ​ហ៊ុយ។

អត្ថបទដកស្រង់ពី៖ km.wikipedia.org/wiki/ខេត្តប៉ៃលិន

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

ផ្សារក្នុងខេត្តប៉ៃលិន (Pailin is a Province of Cambodia)

  • ផ្សារប៉ាងរលឹម
  • ផ្សារប៉ាហ៊ី
  • ផ្សារព្រំ
  • ផ្សារសាលាក្រៅ
  • ផ្សារភ្នំព្រាល

អត្ថបទដកស្រង់ពី៖ km.wikipedia.org/wiki/ខេត្តប៉ៃលិន

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

រដ្ឋបាលក្នុងខេត្តប៉ៃលិន (Pailin is a Province of Cambodia)

ខេត្ត​ប៉ៃលិន មាន​ស្រុក​ពីរ គឺ ៖

កូដស្រុក​និង​ក្រុង ឈ្មោះស្រុកនិង​ក្រុងជាភាសាខ្មែរ ឈ្មោះស្រុក​និង​ក្រុងជាអក្សរឡាតាំង
២៣០១ ក្រុងប៉ៃលិន​ Pailin
២៣០២ ស្រុកសាលា​​ក្រៅ Salakrao

អត្ថបទដកស្រង់ពី៖ km.wikipedia.org/wiki/ខេត្តប៉ៃលិន

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

និរុត្តិសាស្ត្រក្នុងខេត្តប៉ៃលិន (Pailin is a Province of Cambodia)

តាមអ្នកស្រុកឲ្យការណ៍ថាពាក្យ” ប៉ៃលិន” នេះក្លាយមកពីពាក្យ “ភេលេង” ព្រោះមាននិទានរឿងដើមបញ្ជាក់ផងថាៈ កាលនោះ “នៅសតវត្សទី១៩ មានអ្នកប្រមាញ់ដេញ តាមដានសត្វព្រៃចេះតែឆ្ងាយទៅៗ រហូតដល់ភូមិភាគប៉ៃលិនសព្វថៃ្ងនេះដែលគ្រានោះ នៅជាព្រៃស្រោង មានវាលចន្លោះខ្លះតែត្រង់ប្រឡាយទឹកដែលហៅថា ” អូរ ” មាន អូរទុងជាដើម។ កែ្បរមាត់អូរនេះអ្នកប្រមាញ់បានប្រទះឃើញសត្វភេកំពុងហែលទឹកលុះឃើញ មនុស្សមកដល់ភេក៏រត់ទៅ ។ អ្នកប្រមាញ់ចូលទៅមើលត្រង់កនែ្លង ភេប្រែឡងគ្នានោះលុះឃើញដុំថ្មតូចៗ មានពន្លឺផេ្លកៗក៏នាំគ្នារើសយកម្នាក់មួយដុំទុកយកទៅ បង្ហាញញាតិមិត្តឯស្រុកខ្លួនវិញ។ លុះទៅដល់ស្រុកមានអ្នកស្រុកនោះ ” តាមនិយាយថាពួកកូឡាដែលមករស់នៅ ក្នុងខេត្តចន្ជប៊ុន ស្រុកសៀម ” ស្គាល់ថាថ្មនេះមានតមៃ្លគេក៏យកទៅវាយ បំបែករួចចៃ្នជាត្បូងឡើង ក៏ឃើញថាមានទឹកល្អ ។ កាល បើដូចេ្នះគេក៏នាំគ្នាទៅសួរទិញពីពួកប្រមាញ់នោះទៀត ។ ពួកប្រមាញ់យល់ថាជាផ្លូវរកស៊ីមួយហើយក៏ព្យាយាមនាំ គ្នាឆ្នោះទៅយក ថ្មនេះពីកនែ្លងមុនជាញឹកញាប់ ។ ដោយ មានការទៅមកញឹកញាប់នេះ ហើយទើបអ្នកទាំងនោះសន្មតឈ្មោះទីកនែ្លងត្រង់នេះថា ” កនែ្លង ភេលេង “យកតាម ហេតុការណ៍ដែលគាត់ប្រទះ ឃើញជាលើកតំបូង នោះ ។ ប៉ុនែ្តដោយហេតុពួកអ្នកទាំងនេះ នៅស្រុកសៀមក៏អានពាក្យនេះក្លាយទៅតាមសមេ្លងសៀមបន្តិចទៅគឺ ” ភេ” ទៅជា “ផេ” ឯ ” លេង ” ទៅជា “ឡេនឬ ឡិន” ដូចេ្នះរួមមកទៅជា ” ផេឡិន ” ។ លុះសម័យបារាំងមកកាន់កាប់ទីកនែ្លងតំបន់នេះ “គ.ស១៩០៩” គេក៏សរសេរឈ្មោះនេះជាអក្សររ៉ូមាំង តាម សមេ្លង ផង តាមរូបសាស្រ្ត ផង ជា PHAI-LINគឺ PH ជា អក្សរ  AIជាស្រះអេ Lជាអក្សរ I ជា ស្រះ អិ ផ្សំនឹងN ជាអក្សរ។ ចំណេរ តមកដើម្បីកុំឲ្យពិបាកសរសេរគេក៏ភ្ជាប់លែង ឲ្យមានសហសញ្ញាក៏ក្លាយទៅជា PAILIN ។​ ហើយក្រោយមកដោយបារាំងអានគ្មានអក្សរ H គេក៏លុបចោលទៅនៅសល់ PHAILIN ។

សេចក្តីអធិប្បាយមកនេះមានទំនងជាដើមកំណើតស្រុក(Monographie) ជារឿងព្រេងដើម្បីជាប្រយោជន៍ដល់អ្នកស្រាវជ្រាវទៅពេលមុខទៀត។ ការណ៍នេះយើងសង្ឃឹមថា លោកអ្នកអានណាចេះចាំរឿងព្រេង នៅភូមិភាគនេះវែងឆ្ងាយទៅទៀតក៏សូមបញ្ជូមកឲ្យ យើងផងដើម្បីកែសម្រួលទៅលើកក្រោយ។

ក្រោយពីយើងបានដឹងអំពីប្រវត្តិឈ្មោះ ប៉ៃលិន រួចមកយើងអាចយល់ថាហេតុផលដែលមានបញ្ជាក់ ខាងលើជាសក្ខីភាពមួយអាចយកជាការបានសម្រាប់ការសិក្សាតទៅ ថៃ្ងអនាគតទៀត។ ចាប់តាំងពីការធ្វើ អាណានិគមពីសំណាក់បារាំងសែស ” ១៩៦៣-១៩៥៣” សម័យខែ្មរយើង បានទទួលរាជ្យពីបារាំងសែស ” ០៩ វិច្ឆិកាឆ្នាំ១៩៥៣ ” មកដល់សម័យសង្គមរាស្រ្តនិយម និង ក្នុងសម័យសាធារណរដ្ឋខែ្មរ ” ១៩៧០ ” ប៉ៃលិនគឺជាស្រុកមួយស្ថិតនៅ ក្នុងខេត្តបាត់ដំបង។ ក្រោយពេល ដែលសង្រ្គាមបានឆាបឆេះ អស់រយៈ ពេលរាប់ទសវត្សរ៍កន្លងមកនេះប៉ៃលិនជាលេណដ្ឋាន ជាតំបន់យុទ្ធសាស្រ្ត និងជាតំបន់បង្ហូរឈាមគ្នាយ៉ាងក្តៅ គគុកមួយ។

អត្ថបទដកស្រង់ពី៖ km.wikipedia.org/wiki/ខេត្តប៉ៃលិន

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

សង្ខេបពីខេត្តប៉ៃលិន (Pailin is a Province of Cambodia)

ប៉ៃលិន ជា​ខេត្ត​មួយ​ឋិត​នៅ​ជ្រុង​ខាង​ជើង​នៃ​ជួរ​ភ្នំ​ក្រវាញ ត្រូវ​ជា​ភាគ​ខាង​លិច​នៃ​ព្រះរាជាណាចក្រ​កម្ពុជា មាន​ព្រំ​ប្រទល់​ជាប់​ជា​មួយ​ប្រទេស​ថៃ​។ ខេត្ត​នេះ​ព័ទ្ធ​ជុំ​វិញ​ដោយ​ខេត្ត​បាត់ដំបង និង ត្រូវ​បាន​ផ្ដាច់​ចេញ​ពី​ខេត្ត​បាត់ដំបង ឱ្យ​ក្លាយ​ជា​តំបន់​រដ្ឋបាល​ដាច់​ដោយ​ឡែក បន្ទាប់​ពី​ការ​ចុះ​ចូល​របស់​ក្រុម​លោក​អៀង​ សារី នៅ​ឆ្នាំ ១៩៩៦។ ប៉ៃលិន​ត្រូវ​បាន​ពិភពលោក​ស្គាល់​ថា ជា​ជម្រក​ចុងក្រោយ​នៃ​ពួក​ខ្មែរ​ក្រហម ដែល​ឋិត​នៅ​ក្រោម​ការ​គ្រប់គ្រង​របស់​ពួក​គេ បន្ទាប់​ពី​បាន​ចាញ់​សង្គ្រាម​ នៅ​ឆ្នាំ ១៩៧៩ និង ដើរ​តួ​ជា រដ្ឋធានី​នៃ រដ្ឋាភិបាល​បណ្ដោះ​អាសន្ននៃការ​រួបរួម​ជាតិ និង សង្គ្រោះ​ជាតិ​កម្ពុជា ។

នៅ​ថ្ងៃ​ទី ២២ ធ្នូ ២០០៨ ព្រះ​បាទ​នរោត្តម សីហមុនី បាន​ចុះ​ព្រះហស្ថលេខា លើ​រាជក្រឹត្យ​​មួយ ដើម្បី​ផ្លាស់ប្ដូរ ក្រុងកែប ក្រុងប៉ៃលិន និង ក្រុងព្រះ​សីហនុ ឱ្យ​ទៅ​ជា​ខេត្ត ព្រម​ទាំង​កែ​តម្រូវ​ព្រំ​ប្រទល់​ខេត្ត​ផ្សេង​ៗ​ទៀត​ផង​ដែរ​។[២] ប្រជាជននៅទីនោះភាគច្រើនជាកសិករ មានដាំដំណាំ ជាច្រើន ប្រភេទដូចជា ពោត ដំឡូង ។ដំណាំដែលទទួលផលល្អ ជាងគេ ហើយនាំចេញច្រើនគឺ ពោត។ ទន្ទឹមនឹងដំណាំទាំងនេះ មានដាំផ្លែឈើហូបផ្លែ មាន ដូចជា​​ ស្វាយ ចេក សាវម៉ាវ ធុរ៉េន មង្ឃុត ជាពិសេស គឺ ក្ងែន​ ជាផ្លែឈើមួយប្រភេទ ដែលដុះនៅតែតំបន់ ប៉ៃលិន ហើយក៏មានការដាំបន្តហើយ​នៅតាមបណ្ដា ខេត្តនានា​។ ក្ងែន មិនខុសពី មៀនទេ ប៉ុន្តែវាមិនផ្អែមដូចមៀនទេ​ ហើយវាមានសាច់ច្រើនជាង​មៀន។ ការរស់នៅរបស់ប្រជាជនគឺ ពួកគេចេះស្រឡាញ់គ្នាទៅវិញទៅមក ហើយបើមានកម្មវិធី បុណ្យទានផ្សេងៗ គេជួយគ្នាទៅវិញទៅមក ប្រកបដោយការយោគយល់។

អត្ថបទដកស្រង់ពី៖ km.wikipedia.org/wiki/ខេត្តប៉ៃលិន

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

សង្ខេបពីខេត្តប៉ៃលិន (Pailin is a Province of Cambodia)

ប៉ៃលិន ជា​ខេត្ត​មួយ​ឋិត​នៅ​ជ្រុង​ខាង​ជើង​នៃ​ជួរ​ភ្នំ​ក្រវាញ ត្រូវ​ជា​ភាគ​ខាង​លិច​នៃ​ព្រះរាជាណាចក្រ​កម្ពុជា មាន​ព្រំ​ប្រទល់​ជាប់​ជា​មួយ​ប្រទេស​ថៃ​។ ខេត្ត​នេះ​ព័ទ្ធ​ជុំ​វិញ​ដោយ​ខេត្ត​បាត់ដំបង និង ត្រូវ​បាន​ផ្ដាច់​ចេញ​ពី​ខេត្ត​បាត់ដំបង ឱ្យ​ក្លាយ​ជា​តំបន់​រដ្ឋបាល​ដាច់​ដោយ​ឡែក បន្ទាប់​ពី​ការ​ចុះ​ចូល​របស់​ក្រុម​លោក​អៀង​ សារី នៅ​ឆ្នាំ ១៩៩៦។ ប៉ៃលិន​ត្រូវ​បាន​ពិភពលោក​ស្គាល់​ថា ជា​ជម្រក​ចុងក្រោយ​នៃ​ពួក​ខ្មែរ​ក្រហម ដែល​ឋិត​នៅ​ក្រោម​ការ​គ្រប់គ្រង​របស់​ពួក​គេ បន្ទាប់​ពី​បាន​ចាញ់​សង្គ្រាម​ នៅ​ឆ្នាំ ១៩៧៩ និង ដើរ​តួ​ជា រដ្ឋធានី​នៃ រដ្ឋាភិបាល​បណ្ដោះ​អាសន្ននៃការ​រួបរួម​ជាតិ និង សង្គ្រោះ​ជាតិ​កម្ពុជា ។

នៅ​ថ្ងៃ​ទី ២២ ធ្នូ ២០០៨ ព្រះ​បាទ​នរោត្តម សីហមុនី បាន​ចុះ​ព្រះហស្ថលេខា លើ​រាជក្រឹត្យ​​មួយ ដើម្បី​ផ្លាស់ប្ដូរ ក្រុងកែប ក្រុងប៉ៃលិន និង ក្រុងព្រះ​សីហនុ ឱ្យ​ទៅ​ជា​ខេត្ត ព្រម​ទាំង​កែ​តម្រូវ​ព្រំ​ប្រទល់​ខេត្ត​ផ្សេង​ៗ​ទៀត​ផង​ដែរ​។[២] ប្រជាជននៅទីនោះភាគច្រើនជាកសិករ មានដាំដំណាំ ជាច្រើន ប្រភេទដូចជា ពោត ដំឡូង ។ដំណាំដែលទទួលផលល្អ ជាងគេ ហើយនាំចេញច្រើនគឺ ពោត។ ទន្ទឹមនឹងដំណាំទាំងនេះ មានដាំផ្លែឈើហូបផ្លែ មាន ដូចជា​​ ស្វាយ ចេក សាវម៉ាវ ធុរ៉េន មង្ឃុត ជាពិសេស គឺ ក្ងែន​ ជាផ្លែឈើមួយប្រភេទ ដែលដុះនៅតែតំបន់ ប៉ៃលិន ហើយក៏មានការដាំបន្តហើយ​នៅតាមបណ្ដា ខេត្តនានា​។ ក្ងែន មិនខុសពី មៀនទេ ប៉ុន្តែវាមិនផ្អែមដូចមៀនទេ​ ហើយវាមានសាច់ច្រើនជាង​មៀន។ ការរស់នៅរបស់ប្រជាជនគឺ ពួកគេចេះស្រឡាញ់គ្នាទៅវិញទៅមក ហើយបើមានកម្មវិធី បុណ្យទានផ្សេងៗ គេជួយគ្នាទៅវិញទៅមក ប្រកបដោយការយោគយល់។

អត្ថបទដកស្រង់ពី៖ km.wikipedia.org/wiki/ខេត្តប៉ៃលិន

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

សេដ្ឋកិច្ចក្នុងខេត្តឧត្តរមានជ័យ (Oddar Meanchey is a Province of Cambodia)

សេដ្ឋកិច្ចខេត្តឧត្តរមានជ័យ​៩៣%ពឹងផ្អែក​លើ​កសិកម្មហើយ៧%ទៀត​ពឹងលើការនេសាទនិងជំនួញ។ ដោយសារតែ​ខេត្តនេះ​មានព្រំប្រទល់​ជាប់នឹង​ប្រទេសថៃ ពាណិជ្ជកម្មអន្តរជាតិ​មានសកម្មភាព​គួរកត់សំគាល់ ដែលបានក្លាយជាវិស័យសំខាន់សំរាប់ទ្រទ្រង់​សេដ្ឋកិច្ចខេត្ត។ ហេដ្ឋារចនាសំព័ន្ធសេដ្ឋកិច្ច​ខេត្ត​ទទួលរង​ការបំផ្លិចបំផ្លាញ​យ៉ាងខ្លាំងក្លា​នាសម័យ​ខ្មែរក្រហម។ ហេតុនេះការស្ដារ​រចនាសំព័ន្ធថ្មី​មានសារសំខាន់ខ្លាំងណាស់​សំរាប់សេដ្ឋកិច្ចខេត្ត។

ខេត្តឧត្តរមានជ័យគ្មានស្ទឹងឬទន្លេហូរកាត់ទេ ប្រជាជនប្រើប្រាស់តាំងពីបូរាណរហូតដល់ពេល បច្ចុប្បន្ន គឺប្រើប្រាស់ទឹកស្រះជាមូលដ្ឋាន ឯទឹកអណ្ដូងមិនអាចហូបបានទេដោយមានជាតិកំបោរ ។ឯសក្តានុពល សេដ្ឋកិច្ចរបស់ខេត្ត គេសង្កេតឃើញមានដូចជា រ៉ែក្រោមដី (ធ្យូងថ្ម រ៉ែមាស និល ថ្មកំបោរ ដែក និង សំណជាដើមនៅក្រោមដី)។ ឯនៅលើដីវិញមានព្រៃឈើ ដំណាំស្រូវ ដំណាំកសិឧស្សាហកម្មសត្វ ព្រៃ ក្រៅពីនេះមានតំបន់ទេសចរណ៍ធម្មជាតិជាច្រើនកន្លែង និង តំបន់ទេសចរណ៍ប្រវត្តិសាស្ត្រ គឺ កន្លែងដែលពួកមេខ្មែរក្រហមជាន់ខ្ពស់រស់នៅក្នុងអំឡុងពេលខ្លួន ដឹកនាំប្រទេស រយៈពេល៣ឆ្នាំ ៨ខែ និង២០ថ្ងៃ គឺឋិតនៅលើជួរភ្នំដងរ៉ែក ម្ដុំច្រកជាំសាង៉ាមក្នុងស្រុក អន្លង់វែងខេត្តឧត្តរមានជ័យ។ ក្រៅពីនេះ​​ ខេត្តមានប្រាសាទបុរាណចំនួន១៨ផងដែរ ដើម្បីជូនភ្ញៀវជាតិនិង អន្តរជាតិទស្សនាកំសាន្ត ។

  • ផ្សារ៖ គោកមន ចុងកាល់ ច្រកអន្តរជាតិជាំ ជប់គគីរ ត្រពាំងប្រាសាទ បន្ទាយអំពិល សំរោង អន្លង់វែង

កសិកម្ម

ផ្ទៃដីសរុបរបស់ខេត្តមានទំហំ ៦១៥.៨០០ ហិចតា ។ ទិន្នន័យឃុំប្រភេទដីចំនួន ៧ ប្រភេទ គឺ​ប្រភេទ​ដី​ស្រូវ​វស្សា​ ដីស្រែបង្កើនរដូវ ដីស្រែប្រាំងស្រោចស្រព ដីស្រែប្រាំងប្រដេញទឹក ដីស្រូវចំការ ដីដាំដុះដំណាំផ្សេងៗ និងដីចំការមីនដោយសារគ្មានទិន្នន័យស្តីពី ផ្ទះសម្បែង និងដីផ្សេងៗ ហេតុទើបផលបូកប្រភេទផ្ទៃដីទាំង ៧ ប្រភេទខាងលើនេះមិនស្មើរនឹងផ្ទៃដីសរុបរបស់ខេត្ត ។

ផលស្រូវសរុបនៃស្រុកបន្ទាយអំពិលមានចំនួនលើសស្រុកនានា គឺ ១៤.៦០៣ តោន ឯស្រុកលំដាបខ្ញុំទី២ ក្នុងការផលិតស្រូវគឺស្រុក សំរោង ។ ការគណនាក្នុងប្រជាជនម្នាក់ជាមធ្យម ត្រូវការហូបស្រូវ២៦០គីឡូក្រាមក្នុងមួយឆ្នាំ បើ​ពិនិត្យ​លើ​ផលិត​ផល​ស្រូវ ឃើញថាស្រុកបន្ទាយអំពិលអាចនាំស្រូវចេញបាន ចំណែកស្រុក៤ទៀត មិន​អាច​នាំ​ផលិត​ផល​ស្រូវ​ចេញ​ទេ ព្រោះការផលិតតិចជាងសេចក្តីត្រូវការក្នុងស្រុកនីមួយ ជា​រួម​ខេត្ត​ឧត្តរមានជ័យ​មិន​អាច​សល់​ផលិត​ផល​ស្រូវ​សំរាប់​នាំ​ចេញ​បាន​ ឡើយ ។

ខេត្តឧត្តរមានជ័យជាខេត្តមួយមិនសំបូរមុខរបរ សំរាប់រកស៊ីប៉ុន្មានទេបន្ទាប់ពីរដូវធ្វើស្រែ មាន​មុខ​របរ​មួយ​ចំនួន​ទៀត ដែលក្រៅពីធ្វើចំណាកស្រុកទៅធ្វើកម្មករនៅប្រទេសថៃ ហើយនិងធ្វើអ្វីផ្សេងៗទៀតដែលអាច ផ្គត់ផ្គង់ជីវភាពរបស់ពួកគាត់ ។ ជាពិសេសនៅស្រុកបន្ទាយអំពិល ក្រៅពីរដូវស្រែចំការចប់ ពួក​គាត់​តែង​តែ​ត្បាញ​ក្រមា ដែល​មាន​លក្ខណៈ​ខុស​ប្លែក​ពី​បណ្តា​ក្រមា​ខេត្តផ្សេងៗ មានលក្ខណៈក្បាច់ទំពក់រូបសេះ រូបដំរី និងរូបផ្សេងៗសំរាប់ចែក ជូនកូនចៅ រឺក៏ជូនចាស់ទុំក្នុងភូមិ និងយកទៅវត្ត ដើម្បី​ប្រគេន​ព្រះសង្ឃ​ក្នុង​ពិធី​បុណ្យ​ភ្ជុំបិណ្ឌ រឺបុណ្យចូលឆ្នាំ ។

ទេសចរណ៍

ខេត្ត​ឧត្តរមានជ័យ​បានទទួលកេរ្តិ៍ដំណែលវប្បធម៌​មួយចំនួន ដែលសព្វថ្ងៃ​បានក្លាយជា​តំបន់ទេសចរណ៍​ដ៏គួរអោយ​ចាប់អារម្មណ៍​ពីសំណាក់ភ្ញៀវទេសចរជាតិ​និង​អន្តរជាតិយ៉ាងច្រើន។ ខេត្តឧត្តរមានជ័យរមណីយដ្ឋាន​វប្បធម៌​ជាច្រើនរួមមានប្រាសាទបុរាណ(នៅមានរូបរាង) ១៨កន្លែង ស្ពានបុរាណ៧កន្លែង ទួលប្រាសាទ៨២កន្លែងនិងស្រះបុរាណ១៤កន្លែង។ ប្រាសាទសំខាន់​នៅខេត្តឧត្តរមានជ័យ មានដូចជា ប្រាសាទតាមន្ត ជាដើម។ ក្រៅពីនេះនៅមានរមណីយដ្ឋានធម្មជាតិ៦កន្លែង​ទៀត​សំរាប់ទាក់ទាញទេសចរណ៍។

អត្ថបទដកស្រង់ពី៖ km.wikipedia.org/wiki/ខេត្តឧត្ដរមានជ័យ

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

ប្រជាសាស្ត្រក្នុងខេត្តឧត្តរមានជ័យ (Oddar Meanchey is a Province of Cambodia)

ប្រជាជនក្នុងខេត្តឧត្តរមានជ័យសរុបមាន ១៦០ ១៩៦នាក់ក្នុងនោះមានបរុស ៨០ ៤៦៥នាក់ និងស្ត្រីចំនួន ៧៩ ៧៣១នាក់។ ចំនួន​ខុស​គ្នា​រវាង​បុរស និងស្ត្រីដែលមានលក្ខណៈខុសគ្នាធំធេងនោះគឺមាននៅក្នុងស្រុក ចុងកាល់ប៉ុណ្ណោះ ។ ចំណែក​ស្រុក​អន្លង់វែង បន្ទាយអំពិល សំរោង និងត្រពាំងប្រាសាទ ចំនួនខុសគ្នារវាងស្ត្រី និងបុរសមានចំនួនតិច ។

ខេត្តឧត្តរមានជ័យមានផ្ទៃដីសរុបចំនួន ៦១ ៥៨ គីឡូម៉ែត្រការ៉េ ហើយមានដង់ស៊ីតេប្រជាជន ២៦,១៧នាក់ ក្នុងមួយគីឡូម៉ែត្រការ៉េ (ស្ថិតិខែមករា ២០០៧) ទាបជាងដង់ស៊ីតេប្រជាជនទូទាំងប្រទេស ដែលស្រុកសំរោងគឺជាស្រុកទីរួមខេត្តរបស់ខេត្តឧត្តរមានជ័យ ដែល​មាន​សុវត្តិភាព​ជាង​គេ​បង្អស់​ បើ​ប្រៀប​ធៀប​ជា​មួយនឹង​បណ្តា​ស្រុក​ដទៃ​ទៀត​ក្នុង​ខេត្ត អំឡុងពេលធ្វើសង្គ្រាម ។ ស្រុក​សំរោង​មាន​ប្រជា​ជន​គិត​ជា​ភាគ​រយ​ប្រមាណ ២៨% ស្រុកអន្លង់វែងប្រមាណ ១៨% ស្រុកបន្ទាយអំពិលប្រមាណ ២៦% ស្រុក​ចុងកាល់​ប្រមាណ​១៦% និង​ស្រុក​ត្រពាំង​ប្រាសាទ​ប្រមាណ ១២% ។

តាមទិន្នន័យឃុំឆ្នាំ ២០០៧បានបញ្ជាក់ថាខេត្តឧត្តរមានជ័យមានចំនួនគ្រួសារសរុប ៣៣ ១៣៣គ្រួសារ ឯគ្រួសារ​ជាមធ្យម ៤.៨៣ នាក់ក្នុងមួយគ្រួសារ និងចំនួនស្ត្រីជាមេគ្រួសារប្រមាណ ៣.៦៧៨ គ្រួសារ បើ​គិត​ជា​ភាគរយ​នៃ​ចំនួន​គ្រួសារ​សរុប​គឺ ១៤.០៧ ភាគរយ ។ អត្រា​ស្ត្រីជា​មេ​គ្រួសារ​តាម​បណ្តា​ស្រុក​បាន​បញ្ជាក់​ថា​ស្រុក​អន្លង់វែង ​មាន ចំនួនស្ត្រីជាមេគ្រួសារ ១៧.៥៥ ភាគរយ គឺច្រើនជាងស្រុកនានា ចំណែក​ស្រុក​ដែល​មាន​ចំនួន​ស្ត្រី​ជា​មេ​គ្រួសារ​តិច​ជាង​គេ គឺស្រុកត្រពាំងប្រាសាទ ដែលមានភាគរយស្ត្រីមេគ្រួសារប្រមាណ ១១.១១ ភាគរយ ។

អត្ថបទដកស្រង់ពី៖ km.wikipedia.org/wiki/ខេត្តឧត្ដរមានជ័យ

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

ប្រាសាទក្នុងខេត្តឧត្តរមានជ័យ (Oddar Meanchey is a Province of Cambodia)

*ប្រាសាទតាមាន់តូច

*ប្រាសាទតាមាន់ធំ

*ប្រាសាទតាក្របី

*ប្រាសាទដំរីទ្រោម

*ប្រាសាទខ្នារ

*ប្រាសាទព្រហ្មកិល

អត្ថបទដកស្រង់ពី៖ km.wikipedia.org/wiki/ខេត្តឧត្ដរមានជ័យ

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

រដ្ឋបាលក្នុងខេត្តឧត្តរមានជ័យ (Oddar Meanchey is a Province of Cambodia)

ខេត្តឧត្ដរមានជ័យចែកចេញជា​​​​​​​​​​​​​​​​ ៤ ស្រុកនិងក្រុង២គឺ៖

កូដខណ្ឌនិងក្រុង ឈ្មោះខណ្ឌនិងក្រុងជាភាសាខ្មែរ ឈ្មោះខណ្ឌនិងក្រុងជាអក្សរឡាតាំង ចំនួនប្រជាជន ចំនួនផ្ទៃដី
២២០១ ស្រុកអន្លង់វែង Anlong Veng
២២០២ ស្រុកបន្ទាយអំពិល Banteay Ampil
២២០៣ ស្រុកចុងកាល់ Chong Kal
២២០៤ ក្រុងសំរោង Samraong
២២០៥ ស្រុកត្រពាំងប្រាសាទ Trapeang Prasat
២២០៦ ក្រុងព្រះនគរ គ្មានឈ្មោះក្រុងអក្សរឡាតាំង
ក្រុងនគររាជមុន្នី

អត្ថបទដកស្រង់ពី៖ km.wikipedia.org/wiki/ខេត្តឧត្ដរមានជ័យ

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

ភូមិវិទ្យាក្នុងខេត្តឧត្តរមានជ័យ (Oddar Meanchey is a Province of Cambodia)

ខេត្តឧត្តរមានជ័យស្ថិតនៅប៉ែកខាងជើងឈៀងខាងលិចនៃប្រទេសកម្ពុជា ដែលមានព្រំប្រទល់ៈ – ខាងជើងជាប់នឹងប្រទេសថៃគឺ៖ ខេត្តបូរីរ៉ាំ,សុរិន និង ស៊ីសាកេត ដែលមានប្រវែង២២៤គ.ម ខ័ណ្ឌចែកដីយើងនិងថៃដោយភ្នំដងរ៉ែក (គ្មានដីវាលរាបទេជាមួយ ប្រទេសថៃ គឺសុទ្ធតែភ្នំដោយមានតែច្រក៥សម្រាប់ចេញចូលប៉ុណ្ណោះគឺ៖ ច្រកជុបគគី,ច្រកថ្មដូន, ច្រកអូស្មាច់, ច្រកជាំសាង៉ាម និងច្រកព្រះប្រឡាយ ។ – ខាងត្បូងជាប់នឹងខេត្តសៀមរាប – ខាងកើតជាប់នឹងខេត្តព្រះវិហារ – ខាងលិចជាប់នឹងខេត្តបន្ទាយមានជ័យ ខេត្តឧត្តរមានជ័យមានចំងាយប្រមាណ ៤៣៩ គីឡូម៉ែត្រពីទីក្រុងភ្នំពេញ ដោយ​ធ្វើ​ដំណើរ​តាម​ផ្លូវ​ជាតិ​លេខ​៦អា និង​កាត់​តាម​ខេត្ត​កណ្តាល កំពង់ចាម និង​បន្ត​ដំណើរ តាមផ្លូវជាតិលេខ៦ ពីចំនុច​បំបែក​ស្គន់​កាត់​តាម​ខេត្ត​កំពង់ធំ សៀមរាប ដល់ចំណុច ស្រុកក្រឡាញ់នៃខេត្តសៀមរាប មានផ្លូវ​បំបែក​ឆ្ពោះ​ទៅ​ទិស​ខាង​ជើង​តាម​ផ្លូវ​លេខ ៦៨ ទៅកាន់ខេត្តឧត្តរមានជ័យ ។ ខេត្ត​មាន​ផ្ទៃដី​សរុប ៦ ១៥៨ គ.ម២។

ខេត្តឧត្តរមានជ័យ​មានអាកាសធាតុ​ក្ដៅសើមដូចនៅទូទាំងប្រទេស​កម្ពុជាដែរ។ រដូវក្ដៅ​ចាប់ពីខែមិនាដល់ឧសភា(សីតុណ្ហភាពពី២៧ទៅ៣៥អង្សា) រដូវវស្សាចាប់ពីខែឧសភា​ដល់តុលា(សីតុណ្ហភាពពី២៤ទៅ៣២អង្សា និងសំនើម៩០%) និងរដូវរងារចាប់ពីខែវិច្ឆិការដល់ខែមិនា(សីតុណ្ហភាពណី២២​ទៅ២៨អង្សា) thumb|right|400px|ផែនទីស្រុក-ក្រុងទាំង៥​នៃខេត្តឧត្តរមានជ័យ។

អត្ថបទដកស្រង់ពី៖ km.wikipedia.org/wiki/ខេត្តឧត្ដរមានជ័យ

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

សង្ខេបពីខេត្តឧត្តរមានជ័យ (Oddar Meanchey is a Province of Cambodia)

រាជធានីព្រះនគរ ជារាជធានីមួយនៅភាគខាងជើងប្រទេសកម្ពុជា។រាជធានីព្រះនគរ ទីរួមរាជធានីនៅក្រុងសំរោងសែនមានជ័យ។

ខេត្ត​ឧត្តរមានជ័យ​បាន​​​បង្កើត​នៅ​ឆ្នាំ​១៩៦៤ តាម​ព្រះរាជក្រម​លេខ ១៩៤ ប.ក ចុះ​ថ្ងៃ​ទី​១២ ខែ​កក្កដា ឆ្នាំ​១៩៦៤ នៅ​សម័យ​សង្គម​រាស្ត្រនិយម (១៩៥៣-១៩៧០)​ ក្រោម​ព្រះ​រាជកិច្ច​ដឹកនាំ​ដោយ​សម្ដេច​ព្រះបាទ នរោត្តម​សីហនុ ប៉ុន្តែ​ក្រោយ​ឆ្នាំ​១៩៧០ សង្គ្រាម​បាន​ឆាបឆេះ​ឡើង​ រាល់​រចនាសម្ព័ន្ធ​រដ្ឋបាល​ត្រូវ​បាន​លើក​ទីតាំង​ដាក់​នៅ​ខេត្ត​សៀមរាប​។

យោង​ព្រះរាជក្រឹត្យ​លេខ/រកត/០១៩៥/០៧ ចុះ​ថ្ងៃ​ទី​២៧ ខែ​មករា ឆ្នាំ​១៩៩៥ ខេត្ត​នេះ​ត្រូវ​បាន​បង្កើត​ឡើង​សារ​ជា​ថ្មី​ផ្ដាច់​ចេញ​ពី​ខេត្ត​សៀមរាប ​នៅ​ពេល​នោះ​ រាល់​រចនាសម្ព័ន្ធ​ពុំ​ទាន់​ដំណើរ​ការ​នៅ​ឡើយ លុះ​ដល់​ថ្ងៃ​ទី​២៧ ខែ​មេសា ឆ្នាំ​១៩៩៩ ស្ថិត​ក្រោម​អធិបតីភាព ឯកឧត្ដម ស ខេង​ ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ ​ក៏​បាន​ប្រកាស​ដាក់​ឲ្យ​ដំណើរការ​ ការងារ​រដ្ឋបាល​ជា​ផ្លូវ​ការ។

អត្ថបទដកស្រង់ពី៖ km.wikipedia.org/wiki/ខេត្តឧត្ដរមានជ័យ

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

គមនាគមន៍ក្នុងខេត្តមណ្ឌលគិរី (Mondulkiri is a Province of Cambodia)

ប្រព័ន្ធគមនាគមន៍នៅខេត្តមណ្ឌលគីរីវិញ ដោយនាពេលបច្ចុប្បន្ននេះ មធ្យោបាយធ្វើដំនើរ កាន់តែមានការរីកចំរើនគ្រប់ផែ្នក។ យោងទៅតាមការរីកចំរើននេះ ខេត្តមណ្ឌលគីរីមានទំនាក់ទំនង ក្នុងប្រទេសតាមផ្លូវគោក និងផ្លូវអាកាស។

សេវាដឹកជញ្ជូនផ្លូវអាកាស

ខេត្តមណ្ឌលគីរី មានព្រលានយន្តហោះមួយសំរាប់ការហោះហើរនៅក្នុងស្រុក។ ថ្វីត្បិតតែវាមានលក្ខណះ តូចចង្អៀត និងពុំទាន់មានការរីកចំរើន ព្រមទាំងមិនទាន់បានដំនើរការហោះហើរក៏ដោយ តែយើងសង្ឃឹមថា នៅពេលអនាគតដ៏ឆាប់ខាងមុខនេះ នឹងមានការអភិវឌ្ឍនូវព្រលានយន្ត ជាមិនខានឡើយ។

សេវាដឹកជញ្ជូនផ្លូវថ្នល់

ខេត្តមណ្ឌលគីរីមានប្រព័ន្ធផ្លូវថ្នល់ ដែលរាជរដ្ឋាភិបាលកំពុងតែធ្វើការអភិវឌ្ឍ។ នាពេលបច្ចុប្បន្ននេះ ផ្លូវដែលធើ្វដំណើរពីភ្នំពេញ ទៅកាន់ខេត្តមណ្ឌលគីរី មានលក្ខណះពិបាក និងមានធូលីច្រើនដែលបង្កអោយមានការលំបាកក្នុងការធ្វើដំណើរ ប៉ុនែ្តទោះបីជាយ៉ាងណាក៏ដោយ ទាំងរាជរដ្ឋាភិបាល និងប្រជាពលរដ្ឋនៅ ទីនោះកំពុងតែធ្វើការអភិវឌ្ឍ និងខិតខំថែរក្សាការពារប្រព័ន្ធផ្លូវថ្នល់នៅទីនោះអោយមាន លក្ខណះងាយស្រួលក្នុងការធ្វើដំណើរ។ ហើយសណ្ឋានដីខេត្តមណ្ឌលគីរី ជាតំបន់ភ្នំនិងខ្ពង់រាប មានកូនភ្នំតូចៗ នាំអោយផ្លូវថ្នល់ភាគច្រើននៅក្នុងតំបន់នេះមានលក្ខណះឡើងចុះ ដែលនាំអោយពេលធើ្វដំណើរនៅដងវិថីនានា គេអាចគយគន់ ទេសភាពដ៏ស្រស់ស្អាត សណ្ឋាគារនៅលើកូនភ្នំ សំណង់តូចៗជាច្រើន និងភូមិរបស់អ្នកស្រុកនៅទីនោះ ជាពិសេសនោះនៅ ពេលថៃ្ងមានសភាពស្រស់ស្អាតជាទីបំផុត។

អត្ថបទដកស្រង់ពី៖ km.wikipedia.org/wiki/ខេត្តមណ្ឌលគិរី

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

ទេសចរណ៍ក្នុងខេត្តមណ្ឌលគិរី (Mondulkiri is a Province of Cambodia)

ខេត្តមណ្ឌលគីរីសំបូរទៅដោយរមណីយដ្ឋានធម្មជាតិ ជាពិសេសទឹកជ្រោះដ៏ស្រស់ត្រកាលជាច្រើន។ ក្រៅពីនេះនៅមានរមណីយដ្ឋាន ឆ្នេរទន្លេ ចំការស្រល់ ដែនជំរកសត្វព្រៃ និងភូមិជនជាតិភាគតិចជាដើម។ នៅខេត្តមណ្ឌលគីរីវិញការផ្តល់នូវសេវាកម្មលើ ការស្នាក់នៅ ការហូបចុក ទោះបីជាមិនមាន ភាពសំបូរបែបដូចនៅក្រុងភ្នំពេញក៏ដោយ ក៏នៅទីនោះមានការរៀបចំ និងផ្តល់នូវភាពងាយស្រួលដល់អ្នកទេសចរ ដែលទៅលេងនៅទីនោះដែរ ព្រោះការផ្តល់អោយនូវសេវាកម្មម្អូបអាហារមានសារះ សំខាន់ខ្លាំងណាស់សំរាប់ ទេសចរដែលទៅកំសាន្តនៅទីរមណីយដ្ឋានណាមួយក៏ដូចណាមួយដែរ តែងតែមានតំរូវការជាចំបងចំពោះការហូប ចុកជាប្រចាំថៃ្ង។ ចំពោះសេវាកម្មស្នាក់នៅវិញ មានសណ្ឋាគារ និងផ្ទះសំណាក់ជាច្រើនកនែ្លងដែលផ្តល់ភាពងាយស្រួល ដល់ការស្នាក់ របស់ភ្ញៀវទេសចរ ដែលទៅកំសាន្តនៅតាមរមណីយដ្ឋាននានា។

នៅ ក្នុងខេត្តមណ្ឌលគីរីនេះ តាមរបាយការណ៏របស់ក្រសួងទេសចរណ៏បានអោយដឹងថា នៅទូទាំងខេត្តមណ្ឌលគីរីទាំងមូលមានសណ្ឋាគារចំនួន៥ ផ្ទះសំណាក់ចំនួន១២ មានបន្ទប់ចំនួន១៤៨បន្ទប់ និងភោជនីយដ្ឋានមានចំនួន១១កនែ្លង។ សណ្ឋាគារ និង ប្រភេទដទៃទៀតនៃសេវាកម្មស្នាក់នៅ ភោជនីយដ្ឋាន ហាងកាហេ្វ ភេសជ្ជះ ទីភ្នាក់ងារទេសចរណ៍ ដែលផ្តល់សេវាកម្មព័ត៌មានទេសចរណ៍ សាលប្រជុំ មូលដ្ឋានសម្ភារះសំរាប់ព្យាបាលជំងឺ ថ្នាំពេទ្យ និង សេវាកម្មពេទ្យ ធនាគារ កនែ្លងប្តូរបា្រក់ ហាងលក់ទំនិញ សេវាកម្មឯកជន សេវាកម្មប្រៃសណីយ៍ និងសេវាកម្មជាច្រើនទៀត គឺសុទ្ធសឹងតែជាសេវាកម្មទេសចរណ៍យ៉ាងសំខាន់ដើម្បីទាក់ទាញ និងធ្វើអោយភ្ញៀវទេសចរមានទំនុកចិត្ត ទៅលើការផ្តល់អោយនូវសម្បទាន និងការបំពេញតំរូវការរបសគេអោយបានគ្រប់គ្រាន់។ ហើយអ្វីៗទាំងនេះយើងឃើញមានបំរើជូននៅខេត្តមណ្ឌលគីរី ទោះបីជាវាមិនមានលក្ខណះទំនើបដូចនៅក្រុងភ្នំពេញក៏ដោយ។

ទឹកជ្រោះប៊ូស្រា

ស្ថិតនៅស្រុកពេជ្រចិន្ដា ចំងាយប្រមាណ ៣២ គ.មពីសែនមនោរម្យ។ ទឹកជ្រោះប៊ូស្រាជាទឹកជ្រោះធំជាងគេនៅក្នុងប្រទេស។ ប្រជាជនកម្ពុជាគ្រប់គ្នាស្គាល់ទឹកជ្រោះនេះតាមរយៈបទចំរៀងផ្តោះផ្តង ទឹកជ្រោះប៊ូស្រា ច្រៀងដោយអធិរាជសំលេងមាស ស៊ីន ស៊ីសាមុត និង អ្នកស្រី ម៉ៅ សារ៉េត។

ទឹកជ្រោះសែនមនោរម្យ

ស្ថិតនៅចំងាយ ៥ គ.ម ពីទីរួមខេត្ត។ ជាទីកន្លែងសំរាប់ការធ្វើពីកនីក(ការបោះជំរុំលំហែកាយ)។

ទឹកជ្រោះរមនា

ស្ថិតនៅចំងាយ ៣០ គ.ម ពីសែនមនោរម្យ។ ជាទឹកជ្រោះ៣ជាន់ ដែលត្រូវបានគេឆ្ការព្រៃនិងបើកអោយសាធារណជនទូទៅចូលទៅកំសាន្ត។

ទឹកជ្រោះជ្រៃធំ

ស្ថិតនៅក្នុងក្រុងសែនមនោរម្យ មានចំងាយ ៣៤គីឡូម៉ែត្រ ពីទីរួមខេត្ត។

អត្ថបទដកស្រង់ពី៖ km.wikipedia.org/wiki/ខេត្តមណ្ឌលគិរី

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

រដ្ឋបាលក្នុងខេត្តមណ្ឌលគិរី (Mondulkiri is a Province of Cambodia)

ស្រុក

ខេត្តមណ្ឌលគិរី (អង់គ្លេស: Mondul Kiri Province) ស្ថិតនៅ ខេត្ត មាន ៤ស្រុក ១៧ឃុំ និង ៩២ភូមិ÷

ខេត្តមណ្ឌលគិរី
លេខកូដស្រុក/ក្រុង ឈ្មោះស្រុក/ក្រុងជាអក្សរខ្មែរ ឈ្មោះស្រុក/ក្រុងជាអក្សរឡាតាំង ចំនួនឃុំ/សង្កាត់
១១០១ ស្រុកកែវសីមា Kaev Seima
១១០២ ស្រុកកោះញែក Kaoh Nheaek
១១០៣ ស្រុកអូររាំង Ou Reang
១១០៤ ស្រុកពេជ្រាដា Pech Chreada
១១០៥ ក្រុងសែនមនោរម្យ Senmonorom

ភូមិ

  • ពូលុង(Pou Lung) 10 គម (15នាទី) ពី សែនមនោរម្យ
  • ពូទ្រូ(Pou Trou) 20 គម (មួយម៉ោង) ពី សែនមនោរម្យ
  • ពូត្រាង(Pou Tang) 8 គម (30នាទី) ពី សែនមនោរម្យ និង ជាទីតាំង ដែលហ្វូងដំរី ធ្វើដំណើរឆ្លងកាត់

អត្ថបទដកស្រង់ពី៖ km.wikipedia.org/wiki/ខេត្តមណ្ឌលគិរី

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

ប្រជាសាស្រ្តខេត្តមណ្ឌលគិរី (Mondulkiri is a Province of Cambodia)

ខេត្តមណ្ឌលគីរីមានផៃ្ទដីសរុបទាំងអស់ ១៤២៨៨គីឡូម៉ែត្រការ៉េ ដែលមានប្រជាជនសរុប ៣២៤០៧នាក់ មាន៥៦៥៧គ្រួសារ ប្រុស១៦៣៨០នាក់ និង ស្រី១៦០២៧នាក់ (តាមរបាយការណ៍ជំរឿនឆ្នាំ១៩៩៨) ហើយដង់ស៊ីតេប្រជាជនគិតជាមធ្យម ២នាក់ក្នុង ១គីឡូម៉ែត្រការ៉េ អត្រាកំនើនប្រជាជន ០.៣២ភាគរយ។ ខេត្តមណ្ឌលគីរី ជាតំបន់ភ្នំ និង ខ្ពង់រាបស្ថិតនៅប៉ែកឥសាននៃប្រទេសកម្ពុជា ដែលប្រជាពលរដ្ឋភាគច្រើន ជាជនជាតិភាគតិច ខេត្តមណ្ឌលគីរីមានប្រជាជនព្នង ៨០ភាគរយ ក្រៅពីនេះមានជនជាតិចំរុះគ្នាផេ្សងៗទៀត ដូចជា ខែ្មរ ចិន វៀតណាម ថៃ ខែ្មរឥស្លាម និង មាន ជនជាតិភាគតិចមួយចំនួនទៀត ហើយការប្រកបរបរកស៊ីរបស់ពួកគេនៅទីប្រជុំជន គឺទីរួមខេត្តគេប្រកបមុខរបរពាណិជ្ជកម្ម បើនៅឯជនបទវិញគេ ដើរបោចវល្លិ ដើរប្រមាញ់សត្វតាមរបៀបបុរាណ ចំពោះការធ្វើស្រែវិញមានតែនៅស្រុកកោះញែកមួយប៉ុណ្ណោះ គេធ្វើ ស្រែបុកដាំនៅលើខ្នងភ្នំ ដូច្នេះអំណោយផលវាទទួលបានតិចណាស់ព្រោះវាអាស្រ័យទៅលើទឹក ភ្លៀង ប្រសិន បើភ្លៀងធ្លាក់ជោកជាំទើប ដំណាំស្រូវរបស់ពួកគាត់ បានផលល្អ ជីវភាពរបស់ពលរដ្ឋនៅខេត្តមណ្ឌលគីរី មានកំរិតទាបណាស់ក្នុង មួយថៃ្ងមនុស្សម្នាក់មិនអាចរកចំណូល បាន៥០០រៀលផង។ ក្រៅពីមុខរបរធ្វើស្រែ ប្រជាជនខ្លះទៀតមានមុខរបរ ជាអ្នកចំការ មន្រ្តីរាជការ រីឯខ្លះទៀត ប្រកបរបរនៅក្នុងវិស័យទេសចរណ៍ដោយធ្វើការផ្គត់ផ្គង់ដល់សេវាកម្ម ស្នាក់នៅ បំរើសេវាកម្មម្ហូបអាហារ ព្រមទាំងសេវាកម្មបន្ទាប់បន្សំជាច្រើនទៀតផងដែរ។

ប្រជាជន៨០%ជាជនជាតិភាគតិច១០ជនជាតិ។ ជនជាតិដែលមានច្រើនជាងគេគឺជនជាតិព្នង។ នៅសល់២០%ទៀតជាជនជាតិខ្មែរ ចិន និង ចាម។ ប្រជាជននៅទីនោះប្រកបរបរជាចំបងគឺ ដាំដុះស្រូវ ដើមឈើហូបផ្លែ និងបន្លែបង្កាផ្សេងៗ។ ក្រៅពីនេះពួកគេដាំ ស្ត្របឺរី កាហ្វេ កៅស៊ូ និងគ្រប់ស្វាយចន្ទី។

ចាប់តាំងពីខេត្តមណ្ឌលគិរីមានការរិកចំរើនមកខេត្តនេះបានធ្វើអោយប្រជាជនមានមុខរបរដើម្បីបង្គើនជីវភាពរស់នៅ ឈានទៅរកការអភិវឌ្ប ហើយចំងាយធ្លូវក៏តិចជាងមុនដោយអោយនៅសល់ត្រឹម៣៨១គិឡូមែត។ ចំនែកឯប្រជាជនក៏មានគំនិតការក្នុងការផ្លាស់ប្តូរបៀបរស់នៅរបស់គេដែរ។

អត្ថបទដកស្រង់ពី៖ km.wikipedia.org/wiki/ខេត្តមណ្ឌលគិរី

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

ទីទាំងភូមិសាស្រ្តក្នុងខេត្តមណ្ឌលគិរី (Mondulkiri is a Province of Cambodia)

ខេត្តមណ្ឌលគីរីជាខេត្តមួយដែលសិ្ថតនៅភូមិភាគឦសាននៃប្រទេសកម្ពុជា ដែលមានព្រំប្រទល់ខាងកើតជាប់នឹង ប្រទេស វៀតណាមខាងជើងជាប់នឹង ខេត្តរតនគីរី ខាងជើងឈាងខាងលិចជាប់នឹង ខេត្តស្ទឹងត្រែងខាងលិចជាប់នឹងខេត្តក្រចេះ ហើយមានចំងាយ ៣៨០គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ ដោយធ្វើដំណើរតាមផ្លូវជាតិលេខ៨ ៧ និង៧៦ដោយឆ្លងកាត់តាមខេត្តកណ្ដាល ព្រៃវែង ត្បូងឃ្មុំកំពង់ចាម និងក្រចេះ ផ្លូវដែលអាចធ្វើដំណើរទៅដល់ខេត្តមណ្ឌលគីរី បានមានផ្លូវគោក និងផ្លូវអាកាស បើយើង ធ្វើដំណើរតាមផ្លូវគោកយើងនិងឃើញថាកំណាត់ផ្លូវពី ភ្នំពេញទៅមណ្ឌលគិរី ជាផ្លូវ កៅស៊ូដែលផ្តល់នូវលក្ខណះងាយស្រួលក្នុងការធ្វើដំណើរ ។ ខេត្តនេះមានអាកាសធាតុខុសពីខេត្តផេ្សងៗទៀតនៅកម្ពុជា ដោយនៅក្នុងរដូវក្តៅ សីតុណ្ហភាពចាប់ពី ២៧°C ទៅ ៣១°C ដែលអាចចុះត្រជាក់នៅពេលយប់ ខេត្តមណ្ឌលគីរីជាតំបន់ទេសចរណ៏ធម្មជាតិ ធំមួយនៃព្រះរាជាណាចក្រកម្ពុជា ដែលមានតំបន់ទេសចរណ៏ធម្មជាតិជាច្រើនដូចជា ទឹកជ្រោះប្រកបដោយហ្វូងមច្ឆា ជាច្រើនប្រភេទ ព្រមទាំង រុក្ខជាតិ សត្វព្រៃ ព្រៃកោងកាង និងភ្នំតូច ធំ ជាច្រើន។

អត្ថបទដកស្រង់ពី៖ km.wikipedia.org/wiki/ខេត្តមណ្ឌលគិរី

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

សង្ខេបពីខេត្តមណ្ឌលគិរី (Mondulkiri is a Province of Cambodia)

ខេត្តមណ្ឌលគីរីជាខេត្តស្ថិតនៅភាគខាងកើតប្រទេសកម្ពុជា។ ខេត្តនេះមានផ្ទៃដីធំជាងគេ តែមានប្រជាជនតិចជាងគេ។ ទីរួមខេត្តឈ្មោះក្រុងសែនមនោរម្យ។ ខេត្តមណ្ឌលគីរីជាតំបន់ទេសចរណ៏ធម្មជាតិធំមួយនៃព្រះរាជាណាចក្រកម្ពុជា ដែលមានតំបន់ទេសចរណ៏ធម្មជាតិជាច្រើនដូចជាទឹកជ្រោះប្រកបដោយហ្វូងមច្ឆាជាច្រើនប្រភេទ ព្រមទាំងរុក្ខជាតិ សត្វព្រៃ ព្រៃកោងកាង និងភ្នំតូចធំជាច្រើន។

អត្ថបទដកស្រង់ពី៖ km.wikipedia.org/wiki/ខេត្តមណ្ឌលគិរី

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

ស្រុក-ក្រុងក្នុងខេត្តក្រចេះ (Kratié is a Province of Cambodia)

ខេត្តក្រចេះ រួមមាន ៦ ស្រុក-ក្រុង ៖ ឃុំ

ក្រមស្រុក-ក្រុង ស្រុក-ក្រុង ឡាតាំង
១០០១ ឆ្លូង​ Chhloung
១០០២ ក្រចេះ Kratie
១០០៣ ព្រែកប្រសព្វ Preaek Prasab
១០០៤ សំបូរ Sambour
១០០៥ ស្នួល Snuol
១០០៦ ចិត្របុរី Chet Borei

អត្ថបទដកស្រង់៖ km.wikipedia.org/wiki/ខេត្តក្រចេះ

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

វិស័យដឹកជញ្ជូនក្នុងខេត្តក្រចេះ (Kratié is a Province of Cambodia)

ក្នុងខេត្តរថយន្តក្រុង០៣ ក្រុមហ៊ុន គឺក្រុមហ៊ុន សូរិយា, ក្រុមហ៊ុន រិទ្ធិមុន្នី និងក្រុមហ៊ុន ហ៊ួរលាន ក្រៅពីនេះ នៅមានរថយន្តឈ្នួលតូច និងមធ្យមជាច្រើនទៀត សំរាប់ដឹកជញ្ជូនអ្នក ដំណើរក្នុងខេត្ត និងក្រៅខេត្ត ។ នៅក្នុងខេត្តមាន ម៉ូតូឌុបភ្ញៀវទេសចរ ៥៧ គឿ្រង និងមគ្គុទេសន៍ទេសចរណ៍ ២៣នាក់។

ចំងាយផ្លូវ

  • ក្រចេះ-ភ្នំពេញ ៣៤០ គម
  • ក្រចេះ-ស្ទឹងត្រែង ១៤២ គម
  • ក្រចេះ-រតនៈគីរី ១៤៣ គម
  • ក្រចេះ-មណ្ឌលគីរី ២១១ គម
  • ក្រចេះ-កំពង់ចាម ២១៦ គម
  • ក្រចេះ-ព្រុំដែនវៀតណាម ១០១ គម

ផ្លូវទឹក

  • ក្រចេះ-ភ្នំពេញ ២២១ គ,ម
  • ក្រចេះ-កំពង់ចាម ១១៦ គ,ម
  • ក្រចេះ-ស្ទឹងត្រែង ១២៨ គ,ម

ផ្លូវអាកាស

មានព្រលានយន្តហោះមួយនៅវាលវង់ បច្ចុប្បន្នពុំទាន់ដំណើរការ។ ហើយគេក៍អាចចុះចតបណ្ដោះអាសន្ននៅទីធ្លាតារាងបាល់ខេត្តក្រចេះ។

ការដឹកជញ្ជូនក្នុងខេត្ត

  • ក្រចេះ-ចំបក់ ៥២ គម តាមរថយន្តប្រភេទទេសចរណ៍ ១២ កៅអីមាន២គ្រឿង
  • ក្រចេះ-ឆ្លូង ៣៦ គ,ម តាមរថយន្តប្រភេទទេសចរណ៍ ៤ កៅអី មាន ៤ គ្រឿង, រថយន្តប្រភេទ ទេសចរណ៍ ១២ កៅអីមាន ២ គ្រឿងនិងរថយន្តប្រភេទដឹកទំនិញ ២,៥ តោនមាន ៤គ្រឿង
  • ក្រចេះ-សំបូរ ៣៦ គ.ម តាមរថយន្តប្រភេទទេសចរណ៍ ៤ កៅអីមាន ៦ គ្រឿង និងប្រភេទដឹកទំនិញ ១តោន និង ២,៥ តោនមាន ៩ គ្រឿង
  • ក្រចេះ-កន្ទួត ២២ គ.ម តាមរថយន្តប្រភេទដឹកទំនិញ ១ តោនមាន ៨ គ្រឿង
  • ក្រចេះ-ស្វាយជ្រះ តាមរថយន្តប្រភេទដឹកទំនិញ ១តោន និង ២,៥ តោនមាន ៥ គ្រឿង
  • ក្រចេះ-ស្នួល ៨៣ គ.ម តាមរថយន្តប្រភេទទេសចរណ៍ ១២ កៅអីមាន ៤ គឿ្រង រថយន្តក្រុង និងរថយន្ត ប្រភេទដឹកទំនិញមួយបាំងកន្លះមាន ៦ គ្រឿង

ការដឹកជញ្ជូនក្រៅខេត្ត

  • ក្រចេះ-ស្ទឹងត្រែង តាមរថយន្តទេសចរណ៍ ១៥ កៅអី មាន២ គ្រឿងរថយន្ត ៤ កៅអី មាន៦គ្រឿង និងរថយន្តក្រុង មាន៣ គ្រឿង
  • ក្រចេះ-រតនៈគិរី តាមរថយន្ត៤ កៅអី មាន ១២ គ្រឿង
  • ក្រចេះ-ភ្នំពេញ តាមរថយន្ត ៤កៅអីមាន ១២គ្រឿង រថយន្តទេសចរណ៍ ១២ ទៅ ១៥ កៅអី មាន ៣២ គ្រឿងនិងរថយន្តក្រុងមាន៣ក្រុមហ៊ុន

អត្ថបទដកស្រង់៖ km.wikipedia.org/wiki/ខេត្តក្រចេះ

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

ភូមិសាស្ត្រខេត្តក្រចេះ (Kratié is a Province of Cambodia)

ខេត្តក្រចេះស្ថិតនៅតំបន់ខ្ពង់រាបប៉ែកឦសាននៃ ប្រទេសកម្ពុជា សំបូរទៅដោយសម្បត្តិវប្បធម៌‌ប្រវត្តិសាស្រ្ត និងធម្មជាតិជាច្រើន ដែលទាក់ទាញចំណាប់អារម្មណ៍ ភ្ញៀវជាតិ និងអន្តរជាតិអោយមក ទស្សនាកំសាន្ត និងសិក្សាស្រាវជ្រាវ ដើម្បីបាន ឃើញបានយល់ និងបានស្គាល់ពីទិដ្ឋភាពពិតនៃ សម្បតិ្តទាំងនោះដោយខានពុំបាន។ ក្រៅអំពី លទ្ធភាពខាងផែ្នកទេសចរណ៍ខេត្តក្រចេះអាចផ្តល់ លទ្ធភាពលើវិស័យផេ្សងៗទៀតជាច្រើន ដូចជាវិស័យសេដ្ឋកិច្ច សង្គមកិច្ច វប្បធម៌‌ និងអរិយធម៌‌ ដែលជាកេរ្តិ៍ដំណែលពីដូនតារបស់ខែ្មរបានបន្សល់ទុកអោយយ៉ាងច្រើនសន្ធឹកសន្ធាប់ដល់កូនចៅជំនាន់ក្រោយផងដែរ។ ក្រចេះក្រុងជាទីប្រជុំជនតូចប៉ុនែ្តស្អាតលំអទៅដោយអាគារស្ថាបនាតាំងពីទសវត្ស ១៩៤០-១៩៥០ និង១៩៦០ ដែលមាន រចនាបថល្អប្រណិត។ នៅគ្រប់ទីកនែ្លងក្នុងខេត្តប្រកបដោយ ធម្មជាតិពិតដ៏សែនមនោរម្យ នៅខាងមុខមានដងទនេ្ល និងកោះនៅខាងក្រោយមានបឹងដ៏ធំ ដែលមានជំនោរបរិសុទ្ធ។ អ្នកដែលបានមកដល់ខេត្តក្រចេះ ជាលើកដំបូងប្រាកដជាមានអារម្មណ៏ សប្បាយរីករាយ នឹងបានគយគន់ទេសភាព ហើយនិងស្រូបខ្យល់រំភើយៗនាពេលរសៀលថៃ្ងរៀបលិច ដ៏ស្រស់ត្រកាល។ ខេត្តក្រចេះមានសត្វផ្សោតទឹកសាបដែលជាប្រភេទសត្វដ៏កម្រក្នុងពិភពលោកក៏ដូចជាក្នុងតំបន់ និងសំបូរទៅដោយរមណីយដ្ឋានបែបប្រវត្តិសាស្រ្តនិងធម្មជាតិដ៏ប្រពៃ ដែលមានការទាក់ទាញការចាប់អារម្មណ៏ពី គ្រប់មជ្ឈដ្ឋានទាំងក្នុងនិងក្រៅប្រទេស និងមាន សារៈសំខាន់សំរាប់អ្នកសិក្សាស្រាវជ្រាវសែ្វងយល់។ លើសពីនេះខេត្តក្រចេះមានជនជាតិដើម ភាគតិចរស់នៅចំនួន៧ ជនជាតិដូចជា ព្នង ស្ទៀង គួយ ខោញ មិល ក្រោល ថ្មូន។ ខេត្តមានរមណីយដ្ឋានចំនួន ១៣ កនែ្លង ក្នុងនោះមានរមណីយដ្ឋានវប្បធម៌‌ប្រវត្តិសាស្រ្តចំនួន ៦ កនែ្លង និងរមណីយដ្ឋានធម្មជាតិចំនួន ៧ កនែ្លង។ ការធ្វើដំណើរតាមផ្លូវជាតិលេខ៧ ដែលមានចម្ងាយ ៣៤០ គ.ម. មានភាពងាយស្រួលគ្រប់រដូវកាលដោយបច្ចុប្បន្នផ្លូវជាតិត្រូវបានក្រាលកៅស៊ូរួចរាល់ហើយអ្នកទេសចរណ៍អាចធ្វើដំណើរ មកកាន់ខេត្តក្រចេះតាមមធ្យោបាយផ្ទាល់ខ្លួន រថយន្តតាក់ស៊ី រថយន្តក្រុង អ្នកទេសចរណ៍ក៏អាចធ្វើដំណើរតាមទនេ្លមេគង្គដែលមានចម្ងាយ ២២០ គម. ដោយប្រើមធ្យោបាយនាវាលឿន អ្នកធ្វើដំណើរអាចគយគន់ទេសភាពតាមដងទនេ្ល។ ការធ្វើដំណើរតាមផ្លូវអាកាសពុំទាន់អាចប្រព្រឹត្ត ទៅបាននៅឡើយដោយសារ អាកាសយាន្តដ្ឋានពុំទាន់បានកែលំអនិងពុំទាន់មានជើងហោះហើរនៅឡើយ។ លើសពីនេះភ្ញៀវទេសចរណ៍អាចបន្តដំណើរទៅកាន់ខេត្តស្ទឹងត្រែង រតនគិរី មណ្ឌលគិរី និងទៅប្រទេសជិតខាងដូចជា ប្រទេសលាវ និង វៀតណាម។

ទន្លេមេគង្គហូរចាប់ពីខាងជើងទៅខាងត្បូងខេត្ត មានប្រវែងប្រហែល ១៤០ គ.ម.ដែលហូរឆ្លងកាត់ក្នុងខេត្តក្រចេះ។ ទន្លេនេះគឺជាទីលំនៅរបស់ផ្សោត មច្ឆា និង បក្សាបក្សី។ លំហូរនៃទន្លេមេគង្គនៅក្រុងក្រចេះប្រែប្រួលយ៉ាងខ្លាំង។ មានកោះរាប់រយលិចទឹកនៅរដូវវស្សាជាច្រើននៅក្នុងទន្លេនេះ។ នៅឆ្នាំ ២០០៧ ដដែលនោះ រដ្ឋាភិបាលកម្ពុជាបានគ្រោងសាងសង់ទំនប់នៅក្នុងទន្លេមេគង្គក្បែរក្រុងក្រចេះ។ ខេត្តនេះក៏មានព្រៃឈើជាច្រើន ជួរភ្នំព្រះពាន់ ភ្នំព្រិច និងចម្ការកៅស៊ូ។ ភាគខាងកើតក្រចេះគឺជាតំបន់សត្វបក្សីដ៏សំខាន់មួយ។

ខេត្តនេះបានគ្របដណ្ដប់ភាគច្រើនបំផុតដោយព្រៃយ៉ាងក្រាស់។ រណ្ដៅជាច្រើនកើតចេញពីការទម្លាក់គ្រាប់បែកប្រតិបត្តិការបញ្ជីកំឡុងសង្គ្រាមវៀតណាម រណ្ដៅខ្លះត្រូវបានពេញប្រៀបដោយទឹក ដែលនៅតែមានឃើញនៅជនបទ។ ដែនដីភាគខ្លះនៅខេត្តក្រចេះគឺត្រូវបានប្រើសម្រាប់កសិកម្ម ទោះបីជាភាគរយរបស់ដីកសិកម្មទាំងនេះតូចជាងកន្លែងផ្សេងៗទៀតនៅក្នុងប្រទេសកម្ពុជាក៏ពិតមែនក្ដី។

ខេត្តនេះមានអាកាសធាតុខ្យល់រដូវ ដែលមានរដូវរងារចាប់ពីខែ វិច្ឆិកា ទៅដល់ មីនា រដូវក្ដៅចាប់ពីខែ មីនា ទៅដល់ ខែឧសភា និងរដូវវស្សាចាប់ពីខែ ឧសភា ដល់ តុលា។ មានទឹកជំនន់ជានិច្ចជាកាលនៅខេត្តក្រចេះ ទន្លេមេគង្គអាចមានទឹកហូរកាត់លើសលប់ខ្លាំងស្មើនឹង ៤ ម កំឡុងរដូវវស្សា។

ក្រចេះត្រូវបានគេស្គាល់ដោយទស្សនីយភាពមាត់ទន្លេគួរឱ្យទាក់ទាញ និង ភូមិស្រុក ហើយនិងវាលស្រែដ៏ខៀវស្រងាត់។

នេសាទដ្ឋានជាច្រើនជាផ្នែកនៃភូមភាគិទន្លេមេគង្គលើ ដែលមានសារៈសំខាន់ទ្រទ្រង់ដល់ប្រភេទសត្វបំលាស់ទី និងការនេសាទចិញ្ចឹមពោះ ប៉ុន្តែមិនបានដើរតួនាទីសំខាន់ខាងការនេសាទបែបពាណិជ្ជកម្មទេ។

ព្រៃឈើនៅក្រចេះប្រែទៅជាស្រឡះ និងមានកម្រាស់តិចជាងទីកន្លែងផ្សេងទៀតនៅក្នុងប្រទេសកម្ពុជា ដែលព្រៃទាំងនោះបានក្លាយជាដើមឈើរុះរោយ ជ្រុះស្លឹកកំឡុងរដូវប្រាំង។

អត្ថបទដកស្រង់៖ km.wikipedia.org/wiki/ខេត្តក្រចេះ

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

ប្រវត្តិខេត្តក្រចេះ (Kratié is a Province of Cambodia)

ធ្លាប់ជាអតីតរាជធានីសម្ភុបុរៈកំឡុងសម័យចេនឡាដែលរាជធានីនោះមានទីតាំងស្ថិតនៅស្រុកសំបូរ។ ខេត្តក្រចេះក៏បាន បន្សល់នូវប្រាសាទបុរាណមួយចំនួនដែលបានកសាងឡើងនៅសតវត្សទី៨ ផងដែរ ដូចជា ប្រាសាទនាងពៅ ស្ថិតនៅឃុំសំបុក ប្រាសាទព្រះធាតុខ្វាន់ពីរ ស្ថិតនៅក្នុងស្រុកក្រចេះ ប្រាសាទទួល ត្រពាំងថ្ម ស្ថិតនៅស្រុកសំបូរនៅខាងកើត ប្រាសាទប្រាំ ប្រាសាទកោះគ្រីង ដែលមានរូបទេវៈដ៏ល្អវិចិត្រៗជាច្រើន សាលបុរាណៗ ព្រះវិហារសសរមួយរយដែលបានកសាងនៅសតវត្សទី១៦ វត្តនេះមានជាប់ទាក់ទងនឹងរឿងព្រេងខ្មែរ រឿងក្រពើនេនធន ផ្ទះបុរាណៗរបស់ខ្មែរ អគាររចនាបថបារាំង និងប្រាសាទជាច្រើនទៀត ដែលគេមិន អាចស្គាល់់ឈ្មោះ ព្រោះបានបែកបាក់អស់ហើយ ក្រៅពីប្រាសាទមានផ្ទាំងសិលាចារឹកដែលជា ស្នាដៃរបស់បុព្វបុរសខែ្មរ មាននៅសេសសល់រហូតដល់សព្វថៃ្ង ទាំងអស់នេះសបញ្ជាក់ឲ្យឃើញថាខេត្តក្រចេះពិតជា មានសម្បត្តិវប្បធម៌‌ប្រវត្តិសាស្រ្ត សម្រាប់អ្នកសិក្សា ស្រាវជ្រាវជាតិ និង អន្តរជាតិ ដើម្បីសែ្វងយល់បានកាន់តែច្រើន។

តំបន់នៅក្បែរៗក្រចេះតាមបណ្ដោយទន្លេមេគង្គធ្លាប់ជាតំបន់មួយដែលមានមនុស្សរស់នៅច្រើនក្រាស់ក្រែលក្នុងសម័យបុរេអង្គរក្នុងប្រទេសកម្ពុជា។

អត្ថបទដកស្រង់៖ km.wikipedia.org/wiki/ខេត្តក្រចេះ

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

ប្រវត្តិសាស្ត្រខេត្តក្រចេះ (Kratié is a Province of Cambodia)

តាមចាស់ព្រឹទ្ធាចារ្យក្នុងតំបន់នេះបានអោយដឹងថា ក្រចេះ គឺជាពាក្សក្លាយពីភាសាបារាំងថា GATILLE ដោយអ្នកបកប្រែ អោយអាជ្ញាធរបារាំងពេលនោះ និយាយពុំត្រឹមត្រូវតាមភាសាបារាំង។ ពាក្យ GATILLE ក្លាយមកជា ក្រចេះ។ ដោយមានការបះបោរពីជនជាតិដើមភាគតិច “ព្នង” ប្រឆាំងនឹងការត្រួតត្រារបស់បារាំង អាណា ព្យាបាលបារាំងពេលនោះបានបញ្ជូនទ័ព និងចាត់លោក GATILLE ឲ្យផ្គត់ផ្គង់សម្ភារៈសឹក ភស្តុភារ និងបោះទីតាំងក្នុងទីក្រុង ក្រចេះសព្វថៃ្ងដោយ តាំងនាមមូលដ្ឋាននោះថា CAMP LOGISTIQUE DE GATILLE មានន័យថា ជំរុំភស្តុភារ Gatille។ ដូចនេះអ្នកខ្លះយល់ថា ក្រចេះ គឺជាពាក្យក្លាយមក ពីឈ្មោះនាយទាហានបារាំងរូបនេះ។

តាមវចនានុក្រមខែ្មរ របស់សមេ្តចសង្ឃរាជ ជួន-ណាត ភាគទី១ និង ភាគទី២ ត្រង់ទំព័រ៩៣០ បោះពុម្ពឆ្នា១៩៦៧ សរសេរថា “ក្រចេ” (ន) (ពាក្យជនជាតិស្ទៀង) ក្របី កំពង់ក្រចេ កំពង់ចម្លងក្របី (ក្លាយមកជា ក្រចេះ)។ តាមការរៀបរាប់របស់ចាស់ទុំរស់នៅក្នុងតំបន់នេះ បានឲ្យដឹងថានៅសម័យដើមខេត្តក្រចេះ មានជនជាតិដើមភាគតិច ជាច្រើនរស់នៅ ហើយមានទំនាក់ទំនងពាណិជ្ជកម្មផេ្សងៗ នៅភូមិភាគឦសាន្តទាំងមូលតាមច្រក “កំពង់ចម្លងក្របី” របស់ ជនជាតិស្ទៀងឆ្លងពីក្រចេះទៅតំបន់ ខាងលើ និងក្រចេះមកតំបន់ខាងក្រោម ហើយតែងតែមកផ្លាស់ប្តូរទំនិញទៅវិញទៅមកនៅ កំពង់ចម្លងនេះ។ ផែ្អកតាមឯកសារយោង របស់លោក ជួប-ឃាន កំណើត និងប្រវតិ្តនាមខេត្តក្រចេះ ចុះថៃ្ងទី ១៨ មេសា ២០០១ បព្ជាក់ថាសម័យកាល ក្រុងសម្ភុបុរៈ (សំបូរ) សេ្តចលាវតែងតែនាំសួយសារ ផេ្សងៗ មកថ្វាយសេ្តចខែ្មរ តាមរយៈកំពង់ចម្លងនេះដែរ។

អត្ថបទដកស្រង់៖ km.wikipedia.org/wiki/ខេត្តក្រចេះ

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

សង្ខេបពីខេត្តក្រចេះ (Kratié is a Province of Cambodia)

ក្រចេះ (អ.ស.អ.: [krɑˈceh]) គឺជាខេត្តមួយក្នុងប្រទេសកម្ពុជា។ ក្រុងរបស់ខេត្តមានឈ្មោះថា ក្រចេះដែលជាទីរួមខេត្ត។ ក្រចេះគឺជាខេត្តតូចមួយតែគួរឲ្យចាប់ចិត្ត សិ្ថតនៅប៉ែកឦសាននៃ រាជធានី ភំ្នពេញ។ វាមានព្រំប្រទល់ជាប់នឹងស្ទឹងត្រែងនៅភាគខាងជើង មណ្ឌលគីរីនៅខាងកើត កំពង់ធំ និង កំពង់ចាមនៅខាងលិច ហើយត្បូងឃ្មុំ និងវៀតណាមនៅខាងត្បូង។ មានផ្លូវគមនាគមន៍តភ្ជាប់ ៣ខែ្ស គឺផ្លូវជាតិលេខ៧ ចម្ងាយ ៣៤0 គីឡូម៉ែត្រ ផ្លូវលំក្រាលក្រួសក្រហម កាត់ស្រុកតំបែរ-ស្រុកឆ្លូង មួយខែ្ស និងតាមមាត់ទនេ្លមួយខែ្សទៀត មានចម្ងាយប្រហាក់ប្រហែល នឹងផ្លូវទឹកទនេ្លមេគង្គ ២២០ គីឡូម៉ែត្រ។ ការធ្វើដំណើរ ទោះបីតាមរថយន្តកី្ត តាមកាណូតលឿនកី្ត មិនលើសពី ៥ម៉ោងទេ ពិតជាបានមកដល់ក្រុងក្រចេះដោយសុវតិ្ថភាព។ ខេត្តក្រចេះ សម្បូរដោយធនធានធម្មជាតិ នៅលើដី មានព្រៃព្រឹក្សា វាលស្រែ ដីមានជីជាតិ នៅក្នុងទឹកសម្បូរដោយត្រី ពិសេសមេពូជត្រីធំៗ នៅតាមអន្លង់មេគង្គ ក្នុងស្រុកសំបូរ និងមានសត្វផ្សោតទឹកសាប ដែលទាក់ទាញភ្ញៀវ ទេសចរជាតិ និងអន្តរជាតិ។ ក្រៅពីនេះ នៅមានទេសភាព ដ៏ស្រស់សោភ័ណ ថៃ្ងលិចគងព្រៃកោះទ្រង់ដ៏ស្អាត គួរឱ្យចង់ទស្សនាទៀតផង។ ទាំងអស់ដែលបានបរិយាយចោះៗ ខាងលើ ធ្វើឲ្យខេត្តក្រចេះមានកំណើនភ្ញៀវទេសចរណ៍ទេ្វដងក្នុង មួយឆ្នាំៗ។ កត្តាទាំងនេះបាន ចង្អុលឲ្យខេត្តក្រចេះជ្រើសរើសយក វិស័យទេសចរណ៍ ជាវិស័យអាទិភាពក្នុងកិច្ចការស្តារ និងអភិវឌ្ឍសេដ្ឋកិច្ច ទោះតាមរយៈចំណូលដោយផ្ទាល់កី្ត ដោយប្រយោលកី្ត ក៏វិស័យទេសចរណ៍បានកំពុងជំរុញយ៉ាងស្វាហាប់ ដើម្បីធ្វើជាឧបករណ៍វិជ្ជមានមួយក្នុងការកាត់បន្ថយភាពក្រីក្រ បង្កើនការងារសម្រាប់ប្រជាពលរដ្ឋ ជាង ២៨ ម៉ឺននាក់ នៅខេត្តក្រចេះ។

អត្ថបទដកស្រង់៖ km.wikipedia.org/wiki/ខេត្តក្រចេះ

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

ហេដ្ឋារចនាសម័្ពន្ធខេត្តកែប (Kep is a Province of Cambodia)

ខេត្តកែបមានកង្វះខាតផ្នែកហេដ្ឋារចនាសម្ព័ន្ឋ។ រហូតមកទល់ឆ្នាំ ២០០៥ ខេត្តកែបប្រើប្រាស់ភ្លើង​អគ្គីសនីផ្គត់ផ្គង់ដោយម៉ាស៊ីនប្រើប្រេងម៉ាស៊ូត រយៈពេល ២ ម៉ោងក្នុង ១ ថ្ងៃ គឺចាប់ពីម៉ោង ៧ ដល់ម៉ោង៩ យប់តែ ប៉ុណ្ណោះ។ កត្តានេះជំរុញអោយអាជីវកម្មទាំងអស់បង្ខំចិត្តផលិតភ្លើងដោយខ្លួនឯង។ នៅឆ្នាំ ២០០៧ ខេត្តបានជំរុញអោយមានការទាញភ្លើងពីប្រទេសវៀតណាមដែលមានតម្លៃ ៨០០រៀល ក្នុង១គីឡូវ៉ាត់ម៉ោង Kwh។ មកទល់ពេលនេះក្រុងគ្នានបណ្តាញផ្គត់ផ្គង់ទឹកស្អាតទេ។ ប្រជាជននិងអាជីវកម្មនានាប្រើប្រាស់ ទឹកអណ្តូងតាមផ្ទះរៀងខ្លួន។មកទល់ពេលនេះ ក្រុងគ្មានបណ្តាញគ្រប់គ្រងកាកសំណល់ទេ។ ប្រជាជននិងអាជីវកម្មនានាត្រូវ ដោះស្រាយការបោះកាកសំណល់ និង សំរាមដោយខ្លួនពួកគេ។​ ហើយប្រជាជននៅទីនេះកំពុងតែព្យាយាមសំអាតទីក្រុងរបស់ពួកគេ។

អត្ថបទដកស្រង់ពី៖ km.wikipedia.org/wiki/ខេត្តកែប

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

វិស័យដឹកជញ្ជូនក្នុងខេត្តកែប (Kep is a Province of Cambodia)

ផ្លូវជាតិលេខ៣៣ ឆ្លងកាត់ខេត្តនេះពីខាងលិចទៅខាងកើត ដែលរត់ពីក្រុងកំពតទៅស្រុកកំពង់ត្រាច បន្ទាប់មកឆ្ពោះទៅមុខដល់ព្រំដែនវៀតណាម។ផ្លូវបំបែកចេញពីផ្លូវជាតិលេខ៣៣ មានឈ្មោះថា ផ្លូវជាតិលេខ៣៣A វាងទៅកាន់បូជនីយដ្ឋានសេះសកែបនៅស្រុកដំណាក់ចង្អើរ ដែលរត់តាមបណ្ដោយឆ្នេរក្រោយមកភ្ជាប់ផ្លូវជាតិលេខ៣៣ ប្រហែល ៣ សហាតិមាត្រ ទៅភាគខាងកើត។ កែបគ្មានសេវាដឹកជញ្ជូនឡានក្រុងសាធារណៈ រឺ ក៏ឡានឈ្នួលទេ។ ចន្លោះប្រហោងនេះត្រូវបានបំពេញដោយសេវាម៉ូតូឌុប និង ធុកធុក។ ក្រុមហ៊ុនឡានក្រុងឯកជនដូចជា ក្រុមហ៊ុនដឹកជញ្ជូនសូរិយាខូ.អិលធីឌី មានខ្សែរវាងភ្នំពេញ – កែប និង កំពតឆ្លងកាត់ ផ្លូវជាតិលេខ៣៣។ ធ្វើដំណើរពីកែបទៅកាន់ព្រះសីហនុត្រូវបានបម្រើដោយសេវាឡានក្រុងទៅមក។ ខេត្តនេះត្រូវបានឆ្លងកាត់ដោយផ្លូវដែកមួយខ្សែដែលតភ្ជាប់ភ្នំពេញនិងកំពង់ផែព្រះសីហនុដែលមានស្ថានីយ៍មួយនៅកែប។ យ៉ាងណាក្ដីនៅក្នុងឆ្នាំ ២០១៣ ខ្សែនេះនៅមិនទាន់បានដំណើរការនៅឡើយ។ កំពង់ផែកែបតូចមួយនេះត្រូវបានបម្រើសេវាដោយទូកទេសចរណ៍តូចៗតែប៉ុណ្ណោះដែលជិះទៅកាន់ប្រជុំកោះកែប ជាពិសេសកោះទន្សាយ។ គ្មានជើងសមុទ្រកំណត់ពេលជាក់លាក់ទៅកានកំពង់ផែឆ្នេរក្នុងស្រុក រឺ ក៏កំពង់ផែវៀតណាម និង ថៃ ដែលជាប្រទេសជិតខាងឡើយ។ ចម្ងាយរវាងកែបនិងខេត្តនៃកម្ពុជាសំខាន់ៗដទៃទៀតមានដូចជាៈ

  • ភ្នំពេញ: ១៦៤ សហាតិមាត្រ នៅភាគខាងជើង (ពីកែប)។
  • ព្រះសីហនុ: ១៣០ នៅខាងលិចតាមបណ្ដោយឆ្នេរ។
  • កំពត: ២៥ សហាតិមាត្រ នៅខាងលិច
  • ស្ថានីយ៍ភ្នំបូកគោ: ៦៧ សហាតិមាត្រ នៅខាងលិច។
  • ព្រំដែនវៀតណាម: ២៥ សហាតិមាត្រ នៅខាងកើត។
  • សៀមរាប: ៤៧៨ សហាតិមាត្រ នៅខាងជើង។
  • បាត់ដំបង: ៤៥៥ សហាតិមាត្រ នៅភាគពាយព្យ។
  • ខេត្តកោះកុង និង ព្រំដែនថៃ: ៣៦៤ សហាតិមាត្រ នៅខាងលិច។

អត្ថបទដកស្រង់ពី៖ km.wikipedia.org/wiki/ខេត្តកែប

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

សេដ្ឋកិច្ចក្នុងខេត្តកែប (Kep is a Province of Cambodia)

ខេត្តកែបសេដ្ឋកិច្ចពឹងផ្អែកលើវិស័យ កសិកម្ម នេសាទ ទេសចរណ៍ និង ផលិតកម្មអំបិល។ ប្រជាជនក្នុងខេត្ត ៩២% មានមុខរបរខាងកសិកម្មនៅឆ្នាំ ២០០៨ (ដាំស្រូវ ៧៥%)។ នៅក្នុងឆ្នាំដដែលនោះមានផ្ទះសំណាក់ ១០ បានចុះបញ្ជី។ នៅឆ្នាំ​ ២០១៣ មានសណ្ឋាគារធំៗ ១៦ បានចុះបញ្ជីដោយមន្ទីរទេសចរណ៍ និង ៦៥ ទៀតដោយសមាគមទេសចរណ៍ក្នុងតំបន់តាមរយៈ www.visitkep.com)។ កែបអិចស្ប៉ូគឺជាគំនិតផ្ចុងផ្ដើមជាផ្លូវការដើម្បីផ្សព្វផ្សាយខេត្តកែបជាចំណុចទេសចរណ៍ និង អភិវឌ្ឍន៍ សិល្បករ ផលិតកម្ម ហើយនិងការការពារបរិស្ថានរបស់ខេត្តនេះ។ ចំណែលផ្សារមានដូចជា កែប ដំណាក់ចង្អើរ ផ្សារសេះស និងផ្សារក្ដាម។

អត្ថបទដកស្រង់ពី៖ km.wikipedia.org/wiki/ខេត្តកែប

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តំបន់ទេសចរណ៍ក្នុងខេត្តកែប (Kep is a Province of Cambodia)

កោះទន្សាយប្រហែលជាទីទាក់ទាញភ្ញៀវទេសចរណ៍ដ៏សំខាន់នៅក្នុងខេត្តកែប យ៉ាងណាមិញខេត្តរបស់កម្ពុជាដ៏តូចបំផុតមួយនេះមានកន្លែងជាទីចាប់អារម្មណ៍ជាច្រើនបានលើកកម្ពស់ឱ្យយើងប្រមើលមើលឃើញនូវទស្សនៈវិស័យខាងបរិស្ថានដែលបង្កើតបានជាបរិស្ថានទេសចរណ៍ មិនត្រឹមតែដោយសារ រដ្ឋាភិបាលដែនដីតែប៉ុណ្ណោះទេ ក៏ប៉ុន្តែក៏ដោយសារតែគំនិតផ្ចុងផ្ដើមជាលក្ខណៈឯកជនតាមរយៈសមាគមទេសចរណ៍កែបដែលបានប្រមែប្រមូលបានសណ្ឋាគារ និង ភោជនីយដ្ឋានជាច្រើនក្នុងតំបន់នៃខេត្តនេះ។ ឆ្នេរកែបមានទីតាំងនៅក្នុងក្រុងកែប នៅចុងនៃទៀបកោះកែប។ តំបន់នេះគឺជាទីស្ថាននៃមនុគ្រឹះរបស់បារាំងដែលបាក់បែកជាច្រើន។ ភាគច្រើនជាខ្សាច់ពណ៌ខ្មៅ ដែលបានចាក់បំពេញឡើងវិញជាមួយខ្សាច់សក្បុសពីក្រុងព្រះសីហនុ។ ព្រៃត្រែក មានទីតាំងនៅខាងក្នុងឧទ្យានជាតិកែបដែលមានត្រែក៨សហតិមាត្រការ៉េនៅពាសពេញប្រជុំកូនភ្នំកែប។[១៣]ត្រពាំងធម្មជាតិជ្រោះផ្កាម្លិះគឺជារណ្ដៅអាចហែលទឹកបាននៅរដូវវស្សាដែលពោរពេញទៅដោយត្រីខាំជើង។ កាលណាត្រពាំងសើមខ្លាំង ព្រោះតែមានទឹកធ្លាក់ចូលទៅក្នុងត្រពាំងនោះ ហើយបង្កើតជាច្រាំងហូរចូលទៅកាន់ប្រភពទឹកធម្មជាតិដែលហូរចុះមកកាន់ជ្រោះនោះ។ វាលរំអិលជ្រោះផ្កាម្លិះគឺជាវាលក្ដាររំអិលតែមួយគត់ក្នុងតំបន់នេះ។ កីឡាកររំអិលមកពីទូទាំងពិភពលោកមកទីនេះដើម្បីរំអិលក្នុងព្រៃនេះជាមួយនឹងពួកកីឡាកររំអិលកម្ពុជាជំនាន់ទីមួយ។វាលរំអិលជ្រោះផ្កាម្លិះ។កសិដ្ឋានមេអំបៅគឺជាសួនបរិស្ថានវិទ្យាលក្ខណៈឯកជននៅលើផ្លូវលំជ្រោះផ្កាម្លិះដែលបើកឡើងដើម្បី​អភិរក្សបរិស្ថានក្នុងតំបន់ដឹកនាំដោយពួកអ្នកមានចិត្តស្រលាញ់មនុស្សធម៌ដែលឃ្លាតឆ្ងាយពីមាតុភូមិរបស់ខ្លួន។ [១៤]បូជនីយដ្ឋានផ្ទះកំណើតដុនបូស្កូត្រូវបានសម្ពោធឡើងនៅខែ ឧសភា ២០១២ ជាទីសក្ការៈបូជាទៅលោកដុនបូស្កូ និងក៏ជាការបង្កើតឡើងវិញនៃផ្ទះដែលលោកចន-បូស្កូបានចាប់កំណើតនៅឆ្នាំ ១៨១៦ នៅកាស្តិលន័រវ៉ូដុនបូស្កូ អ៊ីតាលី។ ផ្ទះនេះស្ថិតនៅខាងក្នុងនៃបរិវេណមជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈដុនបូស្កូ។

ភ្នំសសៀរ

នៅប្រមាណ ១៤ គីឡូម៉ែត្រពីក្រុងកែប មានរមណីយដ្ឋានមួយទៀតដែលមានឈ្មោះ ថា ភ្នំសសៀរ ភ្នំនេះស្ថិតនៅចម្ងាយប្រហែល ២-៣ គីឡូម៉ែត្រពីរង្វង់មូលសេះស។ នៅទីនោះមានរូងថ្មសំខាន់ៗចំនួនបួន គឺ ល្អាងស្តេចដំរីស ល្អាងវាលស្រែមួយរយ ល្អាងស-ខ្មៅ និង ល្អាងប្រចៀវ។ ល្អាងស្តេច ដំរីស គឺជាល្អាងមួយធំហើយសំខាន់ជាងគេ សម្រាប់គោរពបូជា ព្រោះទីនេះមានថ្មពណ៌ស ដុះដូចរូបសត្វដំរី រីឯល្អាងប្រចៀវនៅផ្នែកម្ខាងទៀតនៃភ្នំ មុននឹងចូលមកដល់ទីនេះលោកអ្នកអាចនឹងឮស្នូរ សំឡេងរងំនៃសត្វប្រចៀវ។វាក៏ជារូងធំហើយជ្រៅ និង មានទឹកខួបប្រាំងខួបវស្សានៅទីនោះ។ ទោះបីទីនេះមានភាពល្បីល្បាញយ៉ាងណាក្តី ក៏ពុំសូវមានទេសចរក្នុងស្រុកទៅទស្សនាច្រើន ប៉ុន្មានឡើយ នៅភ្នំសសៀរនេះ ពោល​គឺ​ភាគ​ច្រើន​ទៅហួសមកហួស ប៉ុន្តែសម្រាប់ភ្ញៀវបរទេសវិញ រមណីយដ្ឋានភ្នំសសៀរ គឺជារមណីយដ្ឋានវប្បធម៌ និង ទេសចរណ៍ដ៏សំខាន់សម្រាប់ពួកគេ ។ រមណីយដ្ឋានទេសចរណ៍ភ្នំពោន ភ្នំពោនជារមណីយដ្ឋានធម្មជាតិមាត់សមុទ្រដែលមានទីតាំងស្ថិតក្នុងភូមិសាស្ត្រ ភូមិភ្នំលាវ ឃុំពងទឹក ស្រុកដំណាក់ចង្អើរ ទីនេះអំណោយផលល្អសម្រាប់ការកម្សាន្តរបស់ភ្ញៀវទេសចរណ៍។ ភ្នំពោនមានធម្មជាតិព្រៃព្រឹក្សាយ៉ាងស្រស់បំព្រង មានឆ្នេរខ្សាច់យ៉ាងល្អស្អាតជាប់ មាត់សមុទ្រ និង អាកាសធាតុបរិសុទ្ធបក់មកគ្របដណ្តប់គ្រប់រដូវកាល។ ទិសដៅទៅអនាគត ខេត្តចង់ប្រែក្លាយឱ្យទៅជាទីសម្រាប់លំហែ និង សាងសង់កំពង់ផែខ្នាតអន្តរជាតិទៀតផង។ អ្វីដែលទន្ទឹងរង់ចាំដំបូងនាពេលនេះ នោះគឺ បញ្ហាផ្លូវសម្រាប់ភ្ជាប់ទីកន្លែងនេះទៅក្រុងកែប និង ផ្លូវសេដ្ឋកិច្ចឆ្ពោះទៅតំបន់ច្រកទ្វារអន្តរជាតិព្រែកចាក។ នៅថ្ងៃអនាគតខេត្តសង្ឃឹមថាតំបន់នេះនឹងក្លាយទៅ ជារមណីយដ្ឋានទេសចរណ៍មួយយ៉ាងសំខាន់នៅខេត្តកែប។ ភ្នំវល្លិ៍ ភ្នំវល្លិ៍បានក្លាយទៅជាតំបន់គួរឱ្យទាក់ទាញយ៉ាងខ្លាំងចាប់តាំងពីពាក់កណ្តាលទសវត្សរ៍ឆ្នាំ ១៩៩០ ពោលគឺតាំងពីតំបន់នេះត្រូវខ្មែរក្រហមធ្វើសមាហរណកម្ម ចូលជាមួយរាជរដ្ឋាភិបាលមកម៉្លេះ ពិសេសទីនេះមានការចាប់អារម្មណ៍យ៉ាងខ្លាំងពីភ្ញៀវបរទេស ដោយសារតែនៅភ្នំវល្លិជាកន្លែងដែលមេបញ្ជាការខ្មែរក្រហមម្នាក់ ឈ្មោះឈូក-រិន សម្លាប់ចំណាប់ខ្មាំងលោកខាងលិចបីនាក់។ សព្វថ្ងៃផ្នូររបស់ជនបរទេសទាំងបីនាក់ដែលមាន បារាំង អង់គ្លេស និង អូស្ត្រាលី នៅក្នុងភូមិចម្ការបី ឃុំភ្នំវល្លិ ស្រុកដំណាក់ចង្អើរ បានក្លាយទៅជាកន្លែង ជាទីចាប់អារម្មណ៍របស់ភ្ញៀវទេសចរជាតិ និង បរទេស។ ចំណុចដែលជាទីចាប់អារម្មណ៍ថ្មីមួយទៀតនោះ គឺចម្ការម្រេចនៅភ្នំវល្លិបានទាក់ទាញភ្ញៀវទេសចរមកពី អាមេរិក និង បារាំង ឱ្យចង់មកទស្សនាទេសភាពដ៏ស្រស់ត្រកាលនៃចម្ការម្រេច ចម្ការទុរេន ចម្ការស្វាយ។ បើចង់ទៅទស្សនាភ្នំវល្លិដោយចេញពីទីប្រជុំជន កំពង់ត្រាចឆ្ពោះទៅកែបបានប្រមាណជិត ១០ គីឡូម៉ែត្រ នឹងបានឃើញស្លាកសញ្ញាចូលភ្នំវល្លិនៅខាងស្តាំដៃ ហើយបន្តដំណើរតែជាង ៥ គីឡូម៉ែត្រទៀត នឹងបាន ដល់ភ្នំវល្លិ។

អត្ថបទដកស្រង់ពី៖ km.wikipedia.org/wiki/ខេត្តកែប

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

វិស័យអប់រំរបស់ខេត្ត (Kep is a Province of Cambodia)

សាលាចំនួនប្រាំជាកន្លែងអប់រំកម្រិតទុតិយសិក្សាដែលស្ថិតនៅក្នុងខេត្តនេះមានសិស្សចូលរៀនចំនួន ៥៨៨ នាក់ ក្នុងចំណោមនោះមានសិស្សស្រី ២៤៦ នាក់នៅឆ្នាំ ២០០៨។ ក្នុងឆ្នាំដដែលនោះដែរក៏មានសាលាមត្តេយ្យចំនួន ៩ និង សាលាបឋមសិក្សា ២១ ដែលមានចំនួនសិស្សសរុប ៩ ៦៤៤ នាក់ ក្នុងចំណោមនោះសិស្សជាកុមារីមាន ៤ ៥៨០ នាក់។[៨] ខណៈពេលនោះដែរ ភូមិគ្រឹះបារាំងចាស់មួយ នៅកែបធ្លាប់ជាទីកន្លែងនៃសាលារៀនបារាំងដូចជាសាលាបងស្រីនៃបុរេវេទដែលត្រូវបានបិទទ្វារនៅឆ្នាំ ១៩៧៥ នៅពេលពួកខ្មែរក្រោមកាន់អំណាច។ អគារនេះត្រូវបានវាយកម្ទេចចោលនៅដើមឆ្នាំ ២០១២ និងដីត្រូវប្រគល់ឱ្យទៅរដ្ឋកាន់កាប់វិញ។ កេរដំណែលរបស់បារាំងក្នុងវិស័យអប់រំត្រូវបានបង្ហាញឱ្យឃើញនៅពេលបច្ចុប្បន្នតាមរយៈ Ecole pour Tous ដែលលះបង់យ៉ាងខ្លាំងចំពោះក្មេងៗក្នុងតំបន់នេះ។[៩] ខេត្តនេះគ្មានសកលវិទ្យាល័យទេ ដោយហេតុថាវាមាននៅក្នុងខេត្តកំពតក្បែរខាងរួចស្រាប់ហើយ។ សាលាបច្ចេកទេសដុនបូស្កូកែប ផ្ដល់ការបណ្ដុះបណ្ដាលបច្ចេកទេសទៅដល់ប្រជាជនវ័យក្មេងក្នុងតំបន់ [១០] និង សមាគមសួនកែប[១១] វិទ្យាស្ថានទាំងពីរជាវិទ្យាស្ថានសម្រាប់មនុស្សវ័យកុមារ និង មនុស្សវ័យជំទង់។ សាលាអន្តរជាតិកែប (ស.អ.ក.)[១២] គឺជាសាលាភាសាអង់គ្លេសដំបូងនៅក្នុងខេត្តកែបដែលដើរតាមលំអានកម្មវិធីសិក្សារបស់ឃែមប៊្រិជ (Cambridge) នៅពេលព្រឹក និង នៅពេលល្ងាចបានផ្ដល់ឱ្យសិស្សខ្មែរដូចជា ការអាន ការសរសេរ និង ប្រវត្តិសាស្ត្រ ក្នុងប្រធានបទផ្សេងៗ។ ក្នុងនោះខត្តមានសាលាមត្តេយ្យមួយគឺសាលាមត្តេយ្យដុនបូស្កូខេត្តកែប និងសាលាបឋមសិក្សាមាន៣គឺ សាលាបឋមសិក្សាកំពង់ត្រឡាច សាលាបឋមសិក្សាប៊ុនរ៉ានីហ៊ុនសែន សាលាបឋមសិក្សាស្បូវ និងសាលាបឋមសិក្សាអូរក្រសា។ សាលាអនុវិទ្យាល័យមានពីរគឺ អនុវិទ្យាល័យសង្គមរាស្រ្តនិយម និងអនុវិទ្យាល័យហ៊ុនសែនក្រុងកែប។ ចំណែកឯវិទ្យាល័យមានពីរគឺវិទ្យាល័យប៊ុនរ៉ានីហ៊ុនសែនចរិយារង្ស និងវិទ្យាល័យហ៊ុនសែនចម្ការដូង។

អត្ថបទដកស្រង់ពី៖ km.wikipedia.org/wiki/ខេត្តកែប

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

ប្រវត្តិនៃខេត្តកែបក្នុងខេត្តកែប (Kep is a Province of Cambodia)

នៅសម័យសង្គមរាស្ត្រនិយមមានបង្កើតខេត្តបន្ថែមចំនួន៥ និងក្រុង ៣ គឺៈ ខេត្តព្រះវិហារ ខេត្តមណ្ឌលគីរី ខេត្តរតនគីរី ខេត្តឧត្ដរមានជ័យ ខេត្តកោះកុង និង ក្រុងព្រះសីហនុ (១៩៥៧) ក្រុងកែប (១៩៥៩) និងក្រុងគីរីរម្យ។ ខេត្តកែបទើបតែផ្ទេរពីឈ្មោះក្រុងកែបនាពេលកន្លងទៅប៉ុណ្ណោះ។ ក្រុងកែបបានកសាងឡើងតាំងពីកំឡុងឆ្នាំ ១៩០៨ ក្នុងសម័យអាណានិគមបារាំង។ ទីក្រុងនេះបានកែលម្អឱ្យក្លាយជាទីក្រុងទេសចរណ៍ឆ្នេរសមុទ្រដ៏ប្រណីតមួយក្នុង ទសវត្សរ៍ឆ្នាំ ១៩៦០ នាសម័យរាជរដ្ឋាភិបាលសង្គមរាស្ត្រនិយម។ តាមការតំណាលរបស់អ្នកខ្លះ ឈ្មោះទីក្រុងកែបនេះ បានក្លាយពីពាក្យបារាំង ឡឺកាប (Le cap) ប្រែមកជាពាក្យខ្មែរគឺ “ជ្រោយ” ដែលមានន័យថា ដីដុះលយទៅសមុទ្រ។មុននោះក្រុងឆ្នេរដ៏ពេញនិយមនិងល្បីល្បាញបំផុត កែបបានធ្លាក់ក្នុងកាលៈទេសៈយ៉ាប់យ៉ឺនក្នុងរយៈកាលប៉ុន្មានឆ្នាំដែរ។ ចាប់ពីដើមទសវត្ស១៩០០ រហូតដល់ ទសវត្ស១៩៦០ វាធ្លាប់ជាក្រុងរមណីយដ្ឋានជឿនលឿនសម្បូរណ៍សប្បាយសម្រាប់ឥស្សរជនបារាំងនិងខ្មែរ។

អគារចាស់នៅកែប
ការភាន់ច្រឡំដ៏ធំមួយបានយល់ថាកំឡុងសម័យខ្មែរក្រហម ភាគច្រើននៃមនុគ្រឹះនិងភូមិគ្រឹះត្រូវបានគេកម្ទេចចោល។ ជាក់ស្ដែង អ្នកស្រុកដែលរស់នៅប្រចាំនៅទីនោះ ដោយសារតែខ្វះខាតលុយកាក់ និង ស្បៀងអាហារ ក៏បានរំលំភូមិគ្រឹះមួយចំនួនដូច្នេះហើយ ទើបពួកគាត់អាចយកចំណែកដែលអាចលក់បានដោះដូរនៅវៀតណាមដើម្បីបានជាប្រាក់សុទ្ធ និងអង្ករ។[ត្រូវការអំណះអំណាង] ភូមិគ្រឹះកែបជាច្រើនត្រូវបានគេបោះបង់ចោល ប៉ុន្តែភាពរុងរឿងខ្លះៗរបស់អតីតក្រុងមួយនេះនៅតែឃើញមានដដែល។ មហាសាគរបានអូសបន្លាយជាខ្សែ រួមនិងកន្លែងដើរលេងដ៏ទូលាយនិងរូបចម្លាក់ធំៗ។ ព្រះបាទសីហនុបានកសាងព្រះរាជដំណាក់មួយដែលបែរមុខទៅឈូងសមុទ្រថៃ ប៉ុន្តែដំណាក់នោះមិនមានអ្នកកាន់កាប់ រឺ ក៏អ្នកស្នាក់នៅឡើយ។ ផ្លូវក្រាលថ្មមួយភ្ជាប់ក្រុងនេះជាមួយក្រុងកំពត។ ឆ្នេរកែបសម្បូរដោយដើមកោងកាង និង ផ្ទាំងថ្មខ្មៅៗខុសពីឆ្នេរដែលមានខ្សាច់សក្បុសនៃក្រុងព្រះសីហនុ យ៉ាងណានោះការចាក់បំពេញជាមួយខ្សាច់សនៃក្រុងព្រះសីហនុបានធ្វើឱ្យឆ្នេរកាន់តែធំ និង ស្រស់ស្អាត។ បច្ចុប្បន្នមានផ្ទះសំណាក់ រមណីយដ្ឋាន និងសណ្ឋាគារច្រើនជាង ៦០ នៅក្នុងខេត្តកែបនេះ។ ខេត្តនេះគឺជាតំបន់ទេសចរណ៍ដែលមានការរីកចម្រើនលូតលាស់លឿនបំផុតនៅពេលថ្មីៗនេះ​នៅក្នុងប្រទេសកម្ពុជាជាមួយការផ្ដោតជាមធ្យមទៅលើអាជីវកម្មដែលប្រកបដោយភាពថ្លៃថ្នូរ។

អត្ថបទដកស្រង់ពី៖ km.wikipedia.org/wiki/ខេត្តកែប

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

កោះពោធិ៍ក្នុងខេត្តកែប (Kep is a Province of Cambodia)

កោះពោធិ៍គឺជាកោះមួយទៀតដែលមានទេសភាពស្រស់ស្អាតដែល ត្រូវនឹងចំណូលចិត្តចំពោះភ្ញៀវដែលនិយមគោលដៅបរិស្ថានទេសចរណ៍ ហើយ វាក៏មានឆ្នេរខ្សាច់ល្អប្រកបដោយភាពស្ងប់ស្ងាត់ផងដែរ។ កោះនេះលម្អដោយឆ្នេរខ្សាច់ពណ៌ពងមាន់ ព័ទ្ធជុំវិញដោយព្រៃឈើពណ៌បៃតងស្រស់។ កោះពោធិ៍ គឺជាភូមិដ្ឋានរបស់អ្នកនេសាទប្រមាណជា ៥០ គ្រួសារ ដែលរស់នៅ យ៉ាងស្ងាត់ស្ងៀមលើកោះនៃភូមិសាស្ត្រខេត្តកែបនេះ។ វាក៏ដូចនឹងសហគមន៍ អ្នកនេសាទឯទៀតៗផងដែរ អ្នកភូមិកោះពោធិ៍រស់នៅដោយសេចក្តីថ្លៃថ្នូរ និង សកម្មក្នុងអាជីពជាអ្នកនេសាទរបស់ខ្លួន។ ប្រជាពលរដ្ឋនៅកោះពោធិ៍ ១០០ ភាគរយគឺជាអ្នកនេសាទ ពួកគេពុំដែលចាកចេញពីមហាសាគរទៅរកដី គោកឡើយ។ ទីនោះពុំមានសាលារៀនសម្រាប់កុមារ គ្មានមន្ទីរពេទ្យ ហើយ ក៏គ្មានអគ្គិសនីប្រើប្រាស់ដែរ។ វាជាភូមិដាច់ស្រយាលដែលមានចម្ងាយប្រហែល ១០ សហាតិមាត្រពីក្រុងកែប។ដើម្បីទៅដល់កោះពោធិ៍គឺត្រូវធ្វើដំណើរពីមួយម៉ោងទៅពីរម៉ោង ពោលគឺយឺត ឬ លឿនទៅតាមអាកាសធាតុសមុទ្រដែលមានរលកធំ ឬ តូច។ ដើម្បីចំណាយតិច ភ្ញៀវទាំងឡាយគួរទិញសំបុត្រទូកទៅកោះពោធិ៍វិញ ត្រូវចំណាយ ៤០ ដុល្លារទាំងទៅទាំងមក ឬក៏ភ្ញៀវទៅកោះទន្សាយ ក្នុងតម្លៃទៅមក ២០ ដុល្លារ សិន ហើយនៅពេលជិះអ្នកអាចចរចាជាមួយអ្នកបើកទូកដោយផ្ទាល់ឱ្យជូនទៅ កោះពោធិ៍បន្តទៀតក៏បាន។

អត្ថបទដកស្រង់ពី៖ km.wikipedia.org/wiki/ខេត្តកែប

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

កោះទន្សាយក្នុងខេត្តកែប (Kep is a Province of Cambodia)

កោះទន្សាយតាំងនៅប្រហែល ៤,៥ សហាតិមាត្រ ភាគនិរតីនៃខេត្តកែប។ ពួកអ្នកទេសចរណ៍ត្រូវបានទាក់ទាញដោយឆ្នេរខ្សាច់សក្បុសពីរកន្លែង និងទឹកសមុទ្ររាក់ដែលសាកសមសម្រាប់ការហែលទឹកលេង។ បាតសមុទ្រមាន ផ្កាថ្មប៉ប្រះទឹកចម្រុះផ្សេងៗ សត្វ និង រុក្ខជាតិសមុទ្រដែលទាក់ទាញឱ្យមានពួកអ្នកស្រាវជ្រាវ និង អ្នកបរិស្ថានវិទ្យាចូលមកសិក្សា។ឈ្មោះកោះទន្សាយបានមកពីពាក្យថា រំសាយ។ កាលមួយនោះដើម្បីចៀសឱ្យផុតពីកងទ័ពរបស់នាយបញ្ជាការ ព្រះអង្គម្ចាស់សាគររាជមានការអស់សង្ឃឹមយ៉ាងខ្លាំងដោយសារតែពួករាជបរិវាររបស់ទ្រង់មានសភាពនឿយហត់អស់ទៅហើយ។ ព្រះអង្គបានដឹកនាំកងទ័ពដែលសេសសល់ឆ្លងកាត់សមុទ្រទៅកាន់កោះមួយនៅចំពីមុខក្រុងកែប ដែលជាកន្លែងកងទ័ពបានចែកផ្លូវគ្នា។ ដោយហេតុនោះហើយ កោះនេះក៏ត្រូវគេហៅថាកោះរំសាយ កោះអម្សាយ កោះអន្សាយ និង កោះទន្សាយ ដែលយើងបានស្គាល់ដូចសព្វថ្ងៃនេះ។ រឿងមួយទៀត តាមរយៈអ្នកស្រុកដែលបានរស់នៅទីនោះតាំងពីក្មេងនៅកែបមុនឆ្នាំ ១៩៧៥ ថាកោះនេះពីមុនហៅថា កោះអន្តាយ។ វាមិនមានន័យច្បាស់លាស់ទេចំពោះពាក្យមួយនេះ។ កោះទន្សាយមានផ្ទៃដី ពីរសហាតិមាត្រក្រឡា។ នៅក្នុងសម័យសង្គមរាស្ត្រនិយមដឹកនាំដោយព្រះបាទនរោត្តម-សីហនុ កោះទន្សាយបានក្លាយជាកន្លែងឃុំឃាំងអ្នកទោស ហើយពួកអ្នកទោសទាំងនោះក៏ជាអ្នកការពារកោះនោះដែរ។ គេនៅឃើញមានស្លាកស្នាមខ្លះៗ បន្សល់ទុកដូចជា ផ្លូវរទេះសេះ និង ផ្ទះឈើប្រក់ស្បូវដែលសាងសង់ឡើងនាសម័យនោះ។ ភាគច្រើននៃហេដ្ឋារចនាសម្ព័ន្ធនេះត្រូវបានបំផ្លិចបំផ្លាញដោយធាតុអាកាស និង សង្គ្រាមជាច្រើនទសវត្ស។ សព្វថ្ងៃនេះកោះទន្សាយគឺជាកន្លែងទាក់ទាញទេសចរណ៍ដ៏សំខាន់សម្រាប់ខេត្តកែប។ មានផ្ទះសំណាក់ប្រហែល ៨ និង ភោជនីយដ្ឋានប្រហែល ៥ បានបើកក្នុងមូលដ្ឋានកោះនោះ ដែលបម្រើសេវាអាហារសមុទ្រស្រស់ៗដ៏សំខាន់ដូចជា ក្ដាម ព្រោនបង្កង និង ត្រី។ ពេលថ្ងៃ កោះអាចនឹងមមាញឹកខ្លាំងជាមួយពួកទេសចរណ៍នៅពេលថ្ងៃ ដែលចាកចេញរង្វង់ម៉ោង៤ល្ងាច អញ្ជឹងហើយនៅពេលថ្ងៃលិចមានតែមនុស្សពីរបីនាក់ទេស្នាក់នៅពេញមួយយប់នៅទីនោះ។ អគ្គីសនីមានត្រឹមតែពីម៉ោង ៦-៩ យប់ តាមរយៈម៉ាស៊ីនភ្លើង។ ទឹកមានក្នុងរយៈពេលខ្លីកំឡុងខែប្រាំង (ធ្នូ-មេសា) និង ទូកវែងៗដែលមានធុងទឹកធំៗផ្គត់ផ្គង់នូវភាពខ្វះខាត។ សព្វថ្ងៃ មានប្រជាជន ៧ គ្រួសាររស់នៅលើកោះនេះ។ ពួកគេប្រកបរបរនេសាទនិងដាំដើមដូង។

អត្ថបទដកស្រង់ពី៖ km.wikipedia.org/wiki/ខេត្តកែប

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

កោះរបស់ខេត្តកែប (Kep is a Province of Cambodia)

ទៀបកោះកែបលយទៅទិសនិរតីនៃឆកកែបជារាងត្រីកោណ។ ប្រជុំកោះ និងកូនកោះតូចៗទាំង ១៣ ស្ថិតនៅខាងកើតនៃទៀបកោះមួយនេះ: កោះកុក កោះត្បាល់ កោះទន្សាយ កោះពោធិ៍ កោះម៉ាកប្រាង កោះម៉ាតាយ កោះសារ៉ាង កោះសេះ កោះស្ងួត កោះស្វាយ កោះស្វាយព្រៃ កោះហាលត្រី កោះអង្គ្រង និងកោះខ្ទះ។

អត្ថបទដកស្រង់ពី៖ km.wikipedia.org/wiki/ខេត្តកែប

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

រដ្ឋបាលខេត្តក្នុងខេត្តកែប (Kep is a Province of Cambodia)

ស្រុកដំណាក់ចង្អើរ វាគឺជាស្រុកមួយធំបំផុតក្នុងខេត្តនេះហើយត្រូវបានបែងចែកទៅជាពីរ ឃុំ គឺឃុំអង្កោលនៅខាងលិច និង ឃុំពងទឹកនៅខាងកើត និង ១១ ក្រុម។ វាជាកន្លែងដែលជនជាតិអូស្ត្រាលី ឌែវិដ-វិលសុន អាយុ ២៩ ឆ្នាំ ជនជាតិប៊្រិតថេន ម៉ាខ-ស៊្លែតថឺរ អាយុ ២៨ ឆ្នាំ និងបុរសជនជាតិបារាំង ហ្សង់មីឈែល-ប្រាកេត អាយុ ២៧ ឆ្នាំ ត្រូវបានគេចាប់ខ្លួនដោយអង្គភាពទ័ពព្រៃខ្មែរក្រហមដឹកនាំដោយលោកមេបញ្ជាការឈូក-រិន នៅខែ មិថុនា ១៩៩៤។ កែប ក្រុងកែប ស្ថិតនៅចំកណ្ដាលនៃខេត្ត ត្រូវបានបែងចែកទៅជាបីសង្កាត់ គឺ សង្កាត់កែប នៅខាងកើតនៃទៀបកោះកែប សង្កាត់អូរក្រសារ និង សង្កាត់ព្រៃធំ នៅខាងលិច និងប្រាំក្រុម។​ ការផ្លាស់ប្ដូរឈ្មោះពីក្រុងកែប ទៅជាខេត្តកែប(ក្នុងឆ្នាំ២០០៩)  តាមគោលដៅរដ្ឋបាល, ខេត្តកែបជាខេត្តមួយ មានស្ថានភាពការងារ ដូចនឹង ស្ថានភាពការងារនៃខេត្តមួយដែរ។ ខេត្តកែប ត្រូវបានចែកចេញជា ក្រុង១ និងស្រុក១ ក្នុងនោះរួមមាន ៥ ឃុំ និង សង្កាត់៖

កូដស្រុកក្រុង ស្រុក-ក្រុងជាខ្មែរ ស្រុក-ក្រុងជាឡាតាំង
២២០១ ស្រុកដំណាក់ចង្អើរ Damnak Chang’aeur
២២០២ ក្រុងកែប Kep

អត្ថបទដកស្រង់ពី៖ km.wikipedia.org/wiki/ខេត្តកែប

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

ទីតាំងភូមិសាស្រ្តក្នុងខេត្តកែប (Kep is a Province of Cambodia)

ខេត្តកែបគឺជាខេត្តមួយដ៏តូចបំផុតរបស់ប្រទេសកម្ពុជា [២] ដែលគ្របដណ្ដប់ផ្ទៃដីប្រមាណ 336 km2 (130 sq mi) និងមានប្រជាជនចំនួន ៤០ ២៨០ នាក់។ វាគឺជាខេត្តមួយក្នុងចំណោមខេត្តថ្មីៗបំផុតនៃកម្ពុជា រួមជាមួយ ប៉ៃលិន ព្រះសីហនុ និង ត្បូងឃ្មុំ ដែលត្រូវបានបង្កើតឡើងតាមរាជក្រឹត្យថ្ងៃ ២២ ធ្នូ ២០០៨ ត្រូវបានបំបែកចេញពីខេត្តកំពត ស្របនឹងការសម្របសម្រួលព្រំសីមាខេត្តជាច្រើន។ ទីរួមខេត្តគឺក្រុងកែប ហើយក៏មានឧទ្យានជាតិមួយដែរ ដែលគេហៅថាឧទ្យានជាតិកែប។ ខេត្តកែបជាខេត្តមួយក្នុងចំណោមខេត្តទាំង៤ដែលស្ថិតនៅតាមឆ្នេរសមុទ្រភាគនិរតីនៃប្រទេសកម្ពុជា។ ខេត្តកែបស្ថិតនៅមិនប៉ុន្មានសហាតិមាត្រពីព្រំដែនកម្ពុជា-វៀតណាមឡើយ។ ក្រុងកែបធ្លាប់ជាទីក្រុងឆ្នេរសមុទ្រដ៏ពេញនិយមរបស់កម្ពុជា។ ឆ្នេរសមុទ្រនៅក្រុងកែបជាឆ្នេរព្រៃកោងកាង និង គ្រួសខ្មៅៗ ។​ ក្រុងកែបសំបូរគ្រឿងសមុទ្រថោកៗតែឆ្ងាញ់ ជាពិសេសគឺ ក្ដាមសមុទ្រ។ ខេត្តកែបក៍មាននូវផលិតផលជាច្រើនផងដែរដូចជា ម្រេច អំបិល ផ្លែឈើ ធុរ៉េន ស្វាយ ដូង សាវម៉ាវ ហើយនិងមានតំបន់ទេសចរណ៏ ជាច្រើនដូចជា ឆ្នេរសមុទ្រ ភ្នំ កោះ រូងភ្នំ និងរមណីយដ្ឋានជាច្រើន ។ ជាពិសេសក៍មានសណ្ឋាគារសម្រាប់ ភ្ញៀវទេសចរណ៍ជាតិ និង អន្តរជាតិសម្រាប់ស្នាក់នៅទីនោះផងដែរ។ ទឹកដីកែបហ៊ុំព័ទ្ធទាំងស្រុងដោយខេត្តកំពត លើកលែងតែឆ្នេរសមុទ្រ ១៦ គ.ម. ចេញ នៅខាងត្បូងជាប់ព្រំប្រទល់ឈូងសមុទ្រថៃ និង កោះភូគុក (កោះត្រល់) នៃវៀតណាម។ ព្រំខេត្តខាងលិចមានចម្ងាយ ២០ គ.ម. ពីក្រុងកំពត។ ព្រំខេត្តខាងកើតមានចម្ងាយប្រហែល ២០ គីឡូម៉ែត្រពីព្រំដែនវៀតណាម។

អត្ថបទដកស្រង់ពី៖ km.wikipedia.org/wiki/ខេត្តកែប

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

ការអប់រំខេត្តកោះកុង (Koh Kong is a Province of Cambodia)

វិទ្យាល័យ

  • វិទ្យាល័យកោះកុង
  • វិទ្យាល័យបាក់ខ្លង
  • វិទ្យាល័យបុទុមសាគរ
  • វិទ្យាល័យស្រែអំបិល
  • វិទ្យាល័យឫស្សីជ្រុំ

អនុវិទ្យាល័យជ្រោយស្វាយ

  • អនុវិទ្យាល័យកំពង់សិលា
  • អនុវិទ្យាល័យជាស៊ីមស្មាច់មានជ័យ

សាលាបឋមសិក្សា

  • សាលបឋមទីរួមខេត្ត មានទីតាំនៅជិតរវង់មូលស្ពាន់កោះកុង
  • សាលាបឋមសិក្សាចាំ​យាម
  • សាលាបឋមសិក្សាជំនាប់
  • សាលាបឋមសិក្សា​បឹង​ឃុន​ឆាង

អត្ថបទដកស្រង់ពី៖ km.wikipedia.org/wiki/ខេត្តកោះកុង

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

សេដ្ឋកិច្ចក្នុងខេត្តកោះកុង (Koh Kong is a Province of Cambodia)

ផ្សារ៖

  1. ដងទង់
  2. ស្រែអំបិល

អត្ថបទដកស្រង់ពី៖ km.wikipedia.org/wiki/ខេត្តកោះកុង

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

ការឆ្លងកាត់ព្រំដែនក្នុងខេត្តកោះកុង (Koh Kong is a Province of Cambodia)

ខេត្តនេះគឺជាច្រកចេញយ៉ាងពេញនិយមមួយមកកម្ពុជាពីហាតលេកនៅក្នុងប្រទេសថៃភាគខាងកើត ដោយឡែកដោយសារតែហេតុផល វាជាច្រកចូលដោយផ្ទាល់ទៅកាន់កំពង់ផែ និង រមណីយដ្ឋានឆ្នេរ នៃក្រុងព្រះសីហនុ។ ព្រំប្រទល់នេះស្ថិតនៅចាំយាម ប្រហែល១៤ គម ពីក្រុងខេមរភូមិន្ទ។

ការធ្វើដំណើរទៅកោះកុងជាការធ្វើដំណើរដ៏សប្បាយរីករាយ ដែលស្ពានមួយចំនួនត្រូវបានគេកសាងឡើង ដំណាក់កាលទីមួយនៅឆ្នាំ២០០២។ ភូមិសញ្ញានៃខេត្តកោះកុងអាចបានបង្កើតឡើងដោយសម្ព័ន្ធល.យ.ផ. ស្ពានដែលមិនធ្លាប់មានសាងសង់វែងបំផុតនៅកម្ពុជា ដែលលោកអ្នកនឹងឆ្លងកាត់មានប្រវែង ១ ៩០០ មាត្រ កាត់សមុទ្រភ្ជាប់ក្រុងខេមរភូមិន្ទទៅនឹងរមណីយដ្ឋានកោះកុង និង ទីត្រួតពិនិត្យអន្តរជាតិ។ នៅឆ្នាំ ២០០៧ ផ្លូវជួសជុលថ្មីមួយខ្សែ (ផ្លូវជាតិលេខ៤៨) ត្រូវបានបញ្ចប់បង្ហើយពីទីប្រជុំជនកោះកុងទៅកាន់ស្រែអំបិល តាមបណ្ដោយផ្លូវជាតិពីភ្នំពេញទៅព្រះសីហនុ រួមមានច្រកឆ្លងកាត់ទន្លេ ៤ នៅសល់ដែលស្ពានមួយចំនួនត្រូវបានបើកសម្ពោធនៅខែ ឧសភា ២០០៨ ដែលគឺជាអំណោយរបស់រដ្ឋាភិបាលថៃផ្ដល់មកឱ្យកម្ពុជា។

អត្ថបទដកស្រង់ពី៖ km.wikipedia.org/wiki/ខេត្តកោះកុង

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

ស្រុក-ក្រុង (បច្ចុប្បន្ន)ខេត្តកោះកុង (Koh Kong is a Province of Cambodia)

ខេត្តនេះត្រូវបានបែងចែកទៅជា​​ ៧ស្រុក និង ក្រុងមួយ។

ក្រមអ.ម.អ. ស្រុក-ក្រុង ឡាតាំង
០៩០១ បទុមសាគរ Botum Sakor
០៩០២ គីរីសាគរ Kiri Sakor
០៩០៣ កោះកុង Koh Kong
០៩០៤ ខេមរភូមិន្ទ (អតីតស្រុកស្មាច់មានជ័យ) Kamarakpumin
០៩០៥ មណ្ឌលសីមា Mondol Seima
០៩០៦ ស្រែអំបិល Srae Ambel
០៩០៧ ថ្មបាំង Thmar Bang

អត្ថបទដកស្រង់ពី៖ km.wikipedia.org/wiki/ខេត្តកោះកុង

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

ការរីកចម្រើនយ៉ាងរហ័សក្នុងខេត្តកោះកុង (Koh Kong is a Province of Cambodia)

បន្ទាប់ពីការរំដោះពីរបបខ្មែរក្រហមនៅឆ្នាំ ១៩៧៩ កោះកុងនៅតែមិនទាន់មានប្រជាជនច្រើននៅឡើយ។ ក្រោយមកគោលនយោបាយរដ្ឋាភិបាលថ្នាក់ជាតិបានជម្រុញលើកទឹកចិត្តឱ្យប្រជាជនមករស់នៅកោះកុង ក៏ធ្វើឱ្យមានលំហូរចូលមនុស្សយ៉ាងគំហុក។ វាត្រូវបានគេប៉ាន់ប្រមាណថាអត្រាកំណើនប្រចាំឆ្នាំជាមធ្យមនៅកោះកុងគឺ ១៦ ភាគរយ ដែលបានគំរាមកំហែងដល់ធនធានព្រៃកោងកាងនៅក្នុងខេត្តនេះ។ ទីប្រជុំជនរបស់ខេត្តកោះកុងបានរីកចម្រើនយ៉ាងលឿនជាអន្លើៗដើម្បីឆ្លើយតបទៅនឹងសំពាធខាងទីផ្សារពីប្រទេសថៃ និងដោយសារការបំលាស់ទីចូលមកខេត្តពីប៉ែកផ្សេងៗនៃកម្ពុជា។

អត្ថបទដកស្រង់ពី៖ km.wikipedia.org/wiki/ខេត្តកោះកុង

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

ភូមិសាស្រ្តក្នុងខេត្តកោះកុង (Koh Kong is a Province of Cambodia)

ខេត្តនៅចុងនិរតីបំផុតនៃប្រទេសកម្ពុជា គឺកោះកុងមានខ្សែឆ្នេរសមុទ្រដ៏វែងដែលមិនទាន់បានអភិវឌ្ឍ និង ទីខាងក្នុងព្រៃ ភ្នំ ដែលមិនអាចចូលទៅដល់ដ៏ធំល្វឹងល្វើយហ៊ុំព័ទ្ធដោយផ្នែកនៃជួរភ្នំក្រវាញ ឧទ្យានជាតិដ៏ធំបំផុតរបស់កម្ពុជា គឺឧទ្យានជាតិបទុមសាគរ និងក៏ជាផ្នែកមួយនៃឧទ្យានជាតិគីរីរម្យ។ អ្វីដែលជាភាពទាក់ទាញទេសចរណ៍របស់ខេត្តនេះរួមមានបនល្បែង និង ទឹកធ្លាក់ ខណៈនោះដែរតំបន់នេះក៏ជាតំបន់នាំចេញ ហើយសុខូបត្ថម្ភវត្ថុកំពង់ផែថ្មីៗត្រូវបានគេអភិវឌ្ឍឡើងដើម្បីធ្វើពាណិជ្ជកម្ម។

ភ្នំ

  • ភ្នំក្រវាញ

អត្ថបទដកស្រង់ពី៖ km.wikipedia.org/wiki/ខេត្តកោះកុង

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

សង្ខេបពីខេត្តកោះកុង (Koh Kong is a Province of Cambodia)

កោះកុង (អ.ស.អ.: [kɑh koŋ]) គឺជាខេត្តនៃកម្ពុជា។ ទីរួមខេត្តគឺក្រុងខេមរភូមិន្ទ។ខេត្តនេះដែលមានក្រុងខេមរភូមិន្ទជាទីរួមខេត្តស្ថិតនៅភាគនិរតីនៃប្រទេសកម្ពុជា។ ខេត្តកោះកុងមានព្រំប្រទល់ ខាងជើងជាប់នឹងខេត្តពោធិ៍សាត់ ខាងកើតជាប់នឹងខេត្តកំពង់ស្ពឺ កំពត និង ព្រះសីហនុ ខាងត្បូងនិងខាងលិចជាប់នឹងឈូងសមុទ្រថៃ និងមួយផែ្នកនៃ ចង្វាតត្រាច(ខេត្តត្រាច)ប្រទេសថៃ។

អត្ថបទដកស្រង់ពី៖ km.wikipedia.org/wiki/ខេត្តកោះកុង

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

បំណែងចែករដ្ឋបាលខេត្តកណ្តាល (Kandal is a Province of Cambodia)

ខេត្តកណ្តាលជាខេត្តមួយក្នុងចំណោមខេត្ត- រាជធានីទាំង ២៥ នៃព្រះរាជាណាចក្រកម្ពុជា ដែលលាតសន្ធឹងហ៊ុំព័ទ្ធរាជធានីភ្នំពេញ តាមបណ្តោយដងទនេ្លមេគង្គ ទនេ្លសាប ទន្លេបាសាក់ និងមានព្រំប្រទល់ :

– ខាងជើងជាប់នឹងខេត្តកំពង់ចាម និង ខេត្តកំពង់ឆ្នាំង
– ខាងលិចជាប់​នឹង​ខេត្តកំពង់ស្ពឺ
– ខាងត្បូង​ជាប់នឹង​ខេត្តតាកែវ និង ព្រំប្រទល់ប្រទេសវៀតណាម
– ខាងកើតជាប់នឹងខេត្តព្រៃវែង

ខេត្តកណ្ដាលចែកចេញជា ១១ ស្រុក-ក្រុង, ១១៧ឃុំ, ១០សង្កាត់ និង ១,០១០ ភូមិ[៥]

ក្រមស្រុក-ក្រុង ស្រុក-ក្រុង ជាឡាតាំង ចំនួនឃុំ-សង្កាត់ ចំនួនភូមិ
០៨០១ កណ្ដាលស្ទឹង Kandal Stueng ១៨ ១២៧
០៨០២ កៀនស្វាយ Kien Svay ៦៧
០៨០៣ ខ្សាច់កណ្តាល Khsach Kandal ១៨ ៩៣
០៨០៤ កោះធំ Kaoh Thum ១១ ១១៣
០៨០៥ លើកដែក Leuk Daek ២៥
០៨០៦ ល្វាឯម Lvea Aem ១៥ ៤៣
០៨០៧ មុខកំពូល Mukh Kampul ៣៩
០៨០៨ អង្គស្នួល Angk Snuol ១០ ២០០
០៨០៩ ពញាឮ Ponhea Lueu ១១ ១២៤
០៨១០ ស្អាង S’ang ១២ ១២០
០៨១១ តាខ្មៅ Ta Khmau ១០ ៥៩
សរុប ១២៧ ១,០១០

អត្ថបទដកស្រង់ពី៖ km.wikipedia.org/wiki/ខេត្តកណ្ដាល

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

សេដ្ឋកិច្ចក្នុងខេត្តកណ្តាល (Kandal is a Province of Cambodia)

ខេត្តកណ្ដាលដើរតួជាខ្សែក្រវាត់សេដ្ឋកិច្ចនៃរាជធានីភ្នំពេញ។ ការធ្វើកសិកម្ម និង ការនេសាទគឺជាឧស្សាហកម្មសំខាន់ពីរនៃខេត្តនេះ។ ផលិតផលសំខាន់រួមមាន ប្រេងដូង សណ្ដែកដី ស្រូវ និង ម្រេច។ បន្ថែមពីការធ្វើស្រែចម្ការ និង ការនេសាទត្រី ខេត្តនេះក៏ទ្រទ្រង់ឧស្សាហកម្មផលិតតាមផ្ទះដែលកំពុងរីកលូតលាស់ មានឯកទេសខាងចម្លាក់ឈើ សូត្រ និង សិប្បកម្ម។ រោងចក្រកាត់ដេរជាច្រើនស្ថិតនៅខេត្តកណ្ដាល ដែលបានផ្ដល់ការងារដល់កម្មករច្រើនជាង ៥០០ ០០០ នាក់។

ផ្សារនានានៅតាមបណ្ដាស្រុក និង ក្រុងនៃខេត្តកណ្ដាល៖

  1. កាច់ជ្រុង
  2. កោះធំ
  3. កំពង់ចម្លង
  4. កំពង់ហ្លួង
  5. គគីរ
  6. ឈូងលៀប
  7. ដើមអង្គ្រង
  8. ឌុយលុច្សតាខ្មៅ
  9. តាខ្មៅ
  10. តាខ្មៅតូច
  11. តាខ្មៅថ្មី
  12. ទំនប់
  13. បែកចាន
  14. ផ្លូវថ្មី
  15. ពរពូន
  16. ព្រែកឃ្លោក
  17. ផ្សារព្រែកតាមាក់
  18. ព្រែកតូច(ខាងត្បូង)
  19. ផ្សារព្រែកស្ដី
  20. ព្រែកប៉ុក
  21. ព្រែកបែក
  22. ព្រែកលួង
  23. ព្រែកហូរ
  24. ព្រែកអញ្ចាញ
  25. ព្រែកអញ្ចាញថ្មី
  26. ព្រែកអំបិល
  27. ព្រៃទទឹង
  28. ព្រះប្រសប់
  29. រកាកោង
  30. វត្តកៀនស្វាយក្រៅ
  31. វិហារសួគ៌
  32. សំប៉ាន
  33. សំរោង
  34. សៀមរាប
  35. ស្ដៅកន្លែង
  36. ស្ទឹង
  37. ស្វាយរមៀត
  38. ស្អាងព្រែកតូច
  39. អង្គស្នួល
  40. អរិយក្សត្រ

អត្ថបទដកស្រង់ពី៖ km.wikipedia.org/wiki/ខេត្តកណ្ដាល

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

ប្រវត្តិខេត្តកណ្តាល (Kandal is a Province of Cambodia)

ខេត្តកណ្តាល​​ជា​ឈ្មោះខេត្ត​មួយ​ក្នុង​រចនាសម្ព័ន្ធគ្រប់គ្រង​រដ្ឋបាល​នៃ​ប្រទេស​កម្ពុជា ពាក្យ​នេះ​ពុំ​ដឹង​ជា​មាន​ប្រវត្តិ​និង​ប្រភពដើម​យ៉ាងណា​ទេ​តែ​តាម​ការ​ស្រាវ​ជ្រាវ​បាន​ឱ្យ​ដឹង​ថា​ក្នុង​​ផែន​ដី​ព្រះ​បាទ​នរោត្តម (១៨៦០-១៩០៤) និង​ផែន​ដី​ព្រះបាទ​ស៊ីសុវត្ថិ (១៩០៤-១៩២៧) ព្រះរាជាណាចក្រ​កម្ពុជា​ចែក​ចេញ​ជា​ច្រើន​ខេត្ត​ក្នុង​នោះ​ពុំ​មាន​ឈ្មោះខេត្ត​កណ្តាលទេ កាលនោះឈ្មោះខេត្តមួយ​ចំនួន​ជា​ឈ្មោះស្រុក​សព្វថ្ងៃ​ដូចជា​ ស្រុកល្វាឯម ស្រុកស្អាង ស្រុកកោះធំ ស្រុកកណ្តាលស្ទឹង​ ជាដើម (ឯកសារមហាបុរសខ្មែរ)។ បើតាម​កំណត់​ត្រា​ចារឹក​នៅចេតិយអង្គឌួង​និង​ចេតិយ​បុរាណ​ជាច្រើន​ទៀត​លើ​ភ្នំព្រះ​រាជទ្រព្យ​ ស្រុកពញាឮ យើងយល់ថា​ក្នុង​រាជ​ព្រះបាទ​នរោត្តម ស៊ីសុវត្ថិ ភ្នំព្រះរាជទ្រព្យនេះ​ស្ថិត​ក្នុង ស្រុកសំរោងទង​ (ឈ្មោះ​ស្រុកមួយរបស់ខេត្តកំពង់ស្ពឺសព្វថ្ងៃ) តែ​ក្រោយ​មកក្នុង​រាជ្យ​ព្រះ​បាទ​ស៊ីសុវត្ថិ-​មុនីវង្ស (១៩២៧-១៩៤១) មាន​ការ​រៀបចំ​ព្រំ​ប្រទល់​ខេត្ត​ជា​ថ្មី​ទើប​បាន​ជា​ភ្នំព្រះ​រាជទ្រព្យត្រូវ​ស្ថិត​នៅ​ក្នុង​ខេត្ត​កណ្តាល​វិញ (កំណត់ត្រា​ចារឹកចេតិយ​ព្រះ​ស៊ីសុវត្ថិ) ដូចនេះ យើង​អាច​សន្និដ្ឋាន​បាន​ថា​ខេត្ត​កណ្តាល​កើត​មាន​ក្នុង​រចនា​សម្ព័ន្ធរដ្ឋបាល​ចាប់​តាំង​ពី​រាជ្យ​ព្រះ​បាទ​ស៊ីសុវត្ថិ​-មុនីវង្ស សម័យដែល​អាណានិគម​បារាំង​គ្រប់គ្រង។

១៩២៧-១៩៤១

ខេត្តកណ្ដាល កាលសម័យ​រជ្ជកាល​ព្រះបាទ​ស៊ីសុវត្ថិ​មុន្នីវង្ស (១៩២៧‑១៩៤១) ត្រូវបានបែងចែកជាស្រុក និង តំបន់ ទាំងអស់ ១២ ក្នុងនោះមានស្រុកចំនួន ១០ និង តំបន់ចំនួន ២៖

រដ្ឋបាល

លេខរៀង ប្រភេទ ឈ្មោះ តំណែង គោរម្យងារ បាឡាត់ ភូឈួយ
ខេត្ត កណ្ដាល ចៅហ្វាយខេត្ត ឧកញ៉ា​រាជាមេត្រីសិរីមជ្ឈឹមគ្រាស​ សេដ្ឋាវរារក្ស សិទ្ធិស័ក្តិ ឧត្ដមក្រមពាហុ គិរិរដ្ឋា ទី១ ជំនិតមេត្រី, ទី២ ពិភ័តមេត្រី
ស្រុក ភ្នំពេញ ចៅហ្វាយស្រុក បំរុងរាជា ពិភ័ត្តរាជាសង្គ្រាម
តំបន់ ថ្នល់ទទឹង ចៅតំបន់ ជំនិតភូធរ
ស្រុក ពញាឮ ចៅហ្វាយស្រុក ឧទ័យសេនា
ស្រុក ខ្សាច់កណ្ដាល ចៅហ្វាយស្រុក សេនាមេត្រី មេត្រីសេនា
ស្រុក មុខកំពូល ចៅហ្វាយស្រុក ជលសាភិមុខ
តំបន់ វិហារសួគ៌ ចៅតំបន់ សូគ៌ានុរក្ស
ស្រុក គៀនស្វាយ ចៅហ្វាយស្រុក មេត្រីភូធរ ពិភ័ត្តិភូធរ
ស្រុក ល្វាឯម ចៅហ្វាយស្រុក ឥសូរមេត្រី អនុរក្សមេត្រី
ស្រុក កណ្ដាលស្ទឹង ចៅហ្វាយស្រុក វង្សាភូធរ ភូធរពិភ័ត្តិ
១០ ស្រុក លើកដែក ចៅហ្វាយស្រុក ឥទ្ធរវិជ័យតេជោ ពិជ័យតេជោ
១១ តំបន់ លើកដែក ចៅតំបន់ តេជោនុរក្ស
១២ ស្រុក ស្អាង ចៅហ្វាយស្រុក វស្សាមេត្រី
១៣ ស្រុក កោះធំ ចៅហ្វាយស្រុក ភក្ដីតេជោ

អត្ថបទដកស្រង់ពី៖ km.wikipedia.org/wiki/ខេត្តកណ្ដាល

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

ភូមិសាស្ត្រក្នុងខេត្តកណ្តាល (Kandal is a Province of Cambodia)

ខេត្តកណ្ដាលព័ទ្ធជុំវិញរាជធានីភ្នំពេញទាំងមូល។ ខេត្តនេះក៏ជាប៉ែកមួយនៃផ្ទៃទីក្រុងមេភ្នំពេញធំជាងគេដែលមានប្រជាជនមួយលាននាក់រស់នៅក្នុង និង ព័ទ្ធជុំវិញខេត្ត។ កាលណាយើងធ្វើដំណើរចេញពីភ្នំពេញ ព្រំដែនរវាងខេត្ត-រាជធានីទាំងពីរស្ទើរតែមើលមិនដឹង។

ខេត្តនេះប្រកបដោយផ្ទៃដីសើមទំនាបមានលក្ខណៈធម្មតា ដែលគ្របដណ្ដប់ដោយវាលស្រែ និង ដីដាំដំណាំកសិកម្មដទៃទៀត។ រយៈកំពស់មធ្យមរបស់ខេត្តមិនលើសពី ១០ មាត្រ លើកំរិតទឹកសមុទ្រឡើយ។ ខេត្តក៏មានលក្ខណៈពិសេសដោយសារទន្លេធំបំផុតពីរនៅក្នុងប្រទេសនេះហូរកាត់ ទន្លេទាំងពីរនោះគឺ ទន្លេបាសាក់ និង មេគង្គ។

ភ្នំប្រសិទិ្ធ

  1. ភ្នំប្រសិទ្ធិ
  2. ភ្នំ​ស្អាង
  3. ភ្នំ​អដ្ឋរស្ស

អាកាសធាតុ

ខេត្តនេះមានអាកាសធាតុក្ដៅហើយសើមតាមបែបនិវត្តន៍។ រដូវខ្យល់មូសុងជាធម្មតាចាប់ផ្ដើមនៅខែ ឧសភា និង មានរហូតដល់ខែ តុលា ដែលក្រៅពីនោះពេញមួយឆ្នាំគឺជារដូវប្រាំង។ រយៈពេលក្ដៅគួរសមបំផុតប្រចាំឆ្នាំចាប់ផ្ដើមនៅរវាងខែ មីនា និង ឧសភា ពេលអាកាសធាតុត្រជាក់បំផុតគឺចាប់ពី ខែ វិច្ឆិកា រហូត ខែ មីនា។

អត្ថបទដកស្រង់ពី៖ km.wikipedia.org/wiki/ខេត្តកណ្ដាល

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

សង្ខេបពីខេត្តកណ្តាល (Kandal is a Province of Cambodia)

កណ្ដាល (ការបញ្ចេញសំឡេងខ្មែរ: [kɑnn’daːl], អានថា: កន់’ដាល) គឺជាខេត្តនៃប្រទេសកម្ពុជាដែលមានទីតាំងនៅប៉ែកអាគ្នេយ៍នៃប្រទេសនេះ។
ខេត្តមានព្រំដែន

  • ខាងកើតជាប់ខេត្តព្រៃវែង
  • ខាងត្បូងជាប់ ខេត្តតាកែវ
  • ខាងកើតឈៀងខាងជើងជាប់ ខេត្តកំពង់ចាម
  • ខាងកើតឈៀងខាងត្បូងជាប់នឹង វៀតណាម។ ទីរួមខេត្ត គឺក្រុងតាខ្មៅ ដែលមានចំងាយ ១១ គម ខាងត្បូងនៃ[ភ្នំពេញ]។ កណ្ដាលគឺជាខេត្តមួយក្នុងចំណោមខេត្តដែលស្ដុកស្ដម្ភជាងគេក្នុងប្រទេស។ ខេត្តកណា្តលមានស្រុកចំនួន១១ ក្រុង១ ឃុំ១៤​៧ ភូមិចំនួន១០៨៧ និង១៤៧សង្កាត់ មានប្រជាជនចំនួន ១០៧៥១២៥នាក់ ហើយខេត្តនេះផងដែរមានផែ្ទដី ៣៥៦៨គីឡូម៉ែតការេ។ ហើយខេត្តនេះផងដែរមានផែ្ទដី ៣៥៦៨ សហាតិមាត្រការ៉េ។ ប្រជាជនខេត្តកណា្តលភាគច្រើនប្រកបរបរកសិកម្ម ដាំដំណាំ ក្រៅពីនេះរដូវធើ្វស្រែ ពួកគាត់មានរបរមួយទៀតគឺ របរឡើងត្នោត និងធើ្វស្រូវប្រាំង ព្រមទាំងដាំដំណាំផ្សេងៗទៀត ដើម្បីផ្គត់ផ្គង់ជីវភាពគ្រួសាររបស់ខ្លួន។

អត្ថបទដកស្រង់ពី៖ km.wikipedia.org/wiki/ខេត្តកណ្ដាល

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

វិស័យអប់រំក្នុងខេត្តកំពត (Kampot is a Province of Cambodia)

សព្វថ្ងៃ ខេត្តកំពតមានសិស្សានុសិស្សជាង ១៥០ ០០០នាក់ កំពុងតែសិក្សានៅសាលាបឋមសិក្សាចំនួន ២៩៨ និង ៧៩ វិទ្យាល័យផ្សេងទៀត។ ស្ថិតនៅ ២៦,៥% នៃប្រជាជនសរុប ខេត្តកំពតទទួលបានការចុះឈ្មោះចូល រៀនច្រើនជាងគេនៅទូទាំងប្រទេស។

ស្ថាប័នអប់រំ ចំនួន
សាលាបឋមសិក្សា ២៩៨
វិទ្យាល័យ និង អនុវិទ្យាល័យ ៧៩
សាលាឯកជន
សាកលវិទ្យាល័យ
មហាវិទ្យាល័យគរុកោសល្យ
មហាវិទ្យាល័យហ្វឹកហ្វឺនភាសា

សាកលវិទ្យាល័យបី ត្រូវបានបើកឲ្យដំណើរការនៅខេត្តកំពត រួមជាមួយនឹងមហាវិទ្យាល័យគរុកោសល្យពីរ និងមជ្ឈមណ្ឌលហ្វឹកហ្វឺនភាសាបួន។ ជំនាញក្នុងតំបន់បានអភិវឌ្ឍ ជាពិសេសនៅតំបន់ដែលទទួលបាន ទេសចរណ៍ច្រើនបំផុត ដោយភាសាអង់គ្លេស ត្រូវបានគេផ្តោតអារម្មណ៍យ៉ាងខ្លាំង។ ការចំណាយលើការអប់រំនៅបឋមសិក្សា ដែលជាចំណែកមួយនៃផ.ស.ស. បានកើនឡើងគួរឲ្យកត់សម្គាល់នៅកម្ពុជាកាលពីប៉ុន្មានឆ្នាំនេះ ហើយឥឡូវនេះកំពុងតែចាប់ដៃគូជាមួយប្រទេសថៃ។ ការអភិវឌ្ឍខេត្ត នឹងមិនត្រូវបានគេបញ្ចប់ត្រឹមប៉ុណ្ណេះទេ។ រដ្ឋាភិបាល មានគម្រោងបន្តការចំណាយលើការអប់រំជាបន្តទៀត។ ការផ្តល់នូវប្រព័ន្ធអប់រំ ដ៏មានប្រសិទ្ធិភាពមួយ វាមិនចម្លែកពេកទេដែល ពលកម្មខេត្តកំពត បានរីកចម្រើន ២៩% នៅក្នុងវិស័យសេវាកម្ម ដែលមានទំនាក់ទំនង យ៉ាងសំខាន់ទៅនឹងការអប់រំ។ កម្មករគ្មានជំនាញនៅខេត្តកំពតទទួលបានប្រាក់ខែតែ ៤០ ដុល្លារ ទៅ ៧០ ដុល្លារតែប៉ុណ្ណោះ (បូករួមទាំងអាហារ និងកន្លែងស្នាក់នៅក្នុងករណីខ្លះ)។ រីឯកម្មករជំនាញ និងមានបទពិសោធន៍ អាចទទួលបានប្រាក់ខែយ៉ាងតិចក៏ ១០០ ដុល្លារក្នុងមួយខែដែរ។ “យើងមានមោទនភាពយ៉ាងខ្លាំង ដោយបានដឹកនាំបង្កើតឲ្យមានធនធានមនុស្សដើម្បីជួយគាំទ្រ នូវជំនួញរបស់យើង ហើយយើងជឿជាក់ថានេះគឺជា គុណសម្បត្តិនៃការប្រកួតប្រជែងដ៏ខ្លាំងក្លាមួយ ដែលប្រជាពលរដ្ឋរបស់យើងអាចជួយបង្កើនការលូតលាស់នៃសហគ្រាស របស់យើង។” ប៉ុន្តែទន្ទឹមនឹងមោទនភាពនេះ ការលំបាកមួយចំនួនក៏នៅតែចោទជាបញ្ហាដល់កុមារ និងយុវជន ដើម្បីចូលមកសិក្សាផងដែរ ដែលកត្តាទាំងនោះរួមមានប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ ប្រពៃណី ភាពក្រីក្រជាដើម។

សាលាបឋមសិក្សា

  1. សាលាបឋមសិក្សាប៊ុនរ៉ានីហ៊ុនសែនកោះស្លា
  2. សាលាបឋមសិក្សាប៊ុនរ៉ានីហ៊ុនសែនក្បាលដំរី]
  3. សាលាបឋមសិក្សា​អនុវត្ត
  4. ​សាលាបឋមសិក្សា​វត្តម្រោម
  5. សាលាបឋមសិក្សា​វត្តឈើទាល
  6. ​សាលាបឋមសិក្សា​វត្តភ្នំឆ្មារ
  7. សាលាបឋមសិក្សា​វត្តច្រាប
  8. សាលាបឋមសិក្សា​អេងមាស តានី
  9. សាលាបឋមសិក្សាពោធិ៍ជុំ

អនុវិទ្យាល័យ

  1. សាលា​បឋមសិក្សានិង​អនុវិទ្យាល័យស្ទឹង​កែវ
  2. អនុវិទ្យាល័យកំពត​ក្រុង
  3. អនុវិទ្យាល័យអ៊ីម៉ាំសើសូរីអ៊ីកំពង់កែស
  4. អនុវិទ្យាល័យ​ឧត្តម​មានជ័យ
  5. អនុវិទ្យាល័យតេជោសែន ម្រោម
  6. អនុវិទ្យាល័យមានរិទ្ធ

វិទ្យាល័យ

  1. វិទ្យាល័យកន្សោមអក
  2. វិទ្យាល័យតានី
  3. វិទ្យាល័យទូកមាស
  4. វិទ្យាល័យនរោត្តមសីហមុនីម្រោម
  5. វិទ្យាល័យព្រះរាជសម្ភារ
  6. វិទ្យាល័យសម្ដេចហ៊ុនសែនអង្គសុរភី
  7. វិទ្យាល័យព្រះបិតាជាតិ
  8. វិទ្យាល័យសម្ដេចហ៊ុនសែនបរិវាស
  9. វិទ្យាល័យហ៊ុនសែនសេត្រកា
  10. វិទ្យាល័យប៊ុនរ៉ានី ហ៊ុនសែន ដងទង់
  11. វិទ្យាល័យអង្គស្វាយពុំសែន

អត្ថបទដកស្រង់ពី៖ km.wikipedia.org/wiki/ខេត្តកំពត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

ភ្នំនៅក្នុងខេត្តកំពត (Kampot is a Province of Cambodia)

ខេត្តកំពតសំបូរដោយភ្នំជាច្រើនដែលមានទេសភាពស្រស់ស្អាតខៀវស្រងាត់។ ភ្នំទាំងនោះរួមមាន៖
  • ភ្នំស្រមោច
  • ភ្នំសែនហាន
  • ភ្នំត្រែល
  • ភ្នំត្នោត
  • ភ្នំបូកគោ
  • ភ្នំទូកមាស
  • ភ្នំកំចាយ
  • ភ្នំទទុង
  • ភ្នំព្រះ
  • ភ្នំស
  • ភ្នំក្បាលដំរី

អត្ថបទដកស្រង់ពី៖ km.wikipedia.org/wiki/ខេត្តកំពត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

ទេសចរណ៍ក្នុងខេត្តកំពត (Kampot is a Province of Cambodia)

“ខេត្តកំពតបានក្លាយជាទីតាំងដ៏ល្បីល្បាញយ៉ាងឆាប់រហ័ស សម្រាប់អ្នកទេសចរណ៍ជាតិ និងអន្តរជាតិ។ មានចំណុចទាក់ទាញ និងគួរឲ្យចាប់អារម្មណ៍ជាច្រើនសម្រាប់បំពេញចិត្តរបស់ភ្ញៀវទេសចរណ៍ទាំងឡាយ។ ទីនោះ គឺជាកូនទីក្រុងតាមមាត់ទន្លេមួយដោយច្នៃម៉ូដឡើងតាមបែបស្ថាបត្យកម្មបារាំង ជាមួយនិងរបាំង ភ្នំខែមជ័យនៅពីក្រោយ គឺជាទេសភាពមួយនិងកម្ររកបាន។ខេត្តមួយនៃប្រទេសកម្ពុជាដែលល្បី ល្បាញបំផុត សូមអរគុណដល់ការរួមបញ្ចូលគ្នាដ៏គួរឲ្យកោតសរសើរនៃអតីតទីក្រុងអាណានិគម ដែល ត្រូវបានគេបោះបង់ចោល បោះបង់ចោលនូវទេសភាពដ៏គួរឲ្យទាក់ទាញ ហើយនិងភាពងាយស្រួលក្នុង ការធ្វើដំណើរជុំវិញទីក្រុង… ទីក្រុងដែលមានទន្លេលំហែកាយជាមួយនិងការរៀបចំដ៏គួរឲ្យស្ញប់ស្ញែង និងទីតាំងសម្រាប់ការស្រាវជ្រាវទៅលើគុហា និងអារាមទាំងឡាយ។”

  • ឧទ្យានជាតិមុនីវង្យបូកគោ​៖ មាន​ចម្ងាយ​ប្រមាណ ​៤២ ​គីឡូ​ម៉ែត្រ] ពីទី​រួម​ខេត្ត​កំពត​ឆ្ពោះ​ទៅ​ភាគ​ខាង​លិច​។ នៅ​លើ​កំពូល​ភ្នំ​មាន​កាស៊ីណូ​មួយ​កសាង​ឡើង​ក្នុង​ជំនាន់អាណានិគម​បារាំង ​សម្រាប់​ពួក​គេ​មក​កំសាន្ត​លេង​នៅ​គ្រប់​រដូវ​។ ​ក្រៅ​ពីនោះ​នៅ​មាន​ទី​វត្ត​អារាមដែល​មាន​ឈ្មោះ​ថា​ វត្ត​សំពៅប្រាំ​ យក​តាម​លំនាំ​រូប​ផ្ទាំង​ថ្ម​នៅ​ទីនោះ​មាន​រាង​ដូច​សំពៅ​ចំនួន​ប្រាំ​។ ​នៅ​ទីនោះ​គេ​ក៏​អាច​គយគន់​នូវ​ទស្សនីយភាព​ធម្មជាតិ ​ដែល​ស្ទើរ​តែ​មិន​អាច​ដក​ចិត្ត​បាន​នោះ​គឺ ជ្រលងជ្រោះសែន​ជ្រៅ​ប្រកប​ដោយ​ព្រៃឈើ​ខៀវ​ស្រងាត់​មានពពកបាំង​តិច​ៗ​ផង​។ ​គេ​ក៏​អាច​គយគន់​ទិដ្ឋភាព​ទីរួម​ខេត្ត​កំពត​ពីលើ​កំពូល​ភ្នំ​កំពស់ ​១ ០៧៥ ​ម៉ែត្រ​នេះ​ផងដែរ​។ ​ក្រៅពី​ការ​ទស្សនា​សំណង់​ អគារប្រវត្តិសាស្ត្រ​រួច​ហើយ​ ទេសចរ​អាច​ទៅ​កំសាន្ត​ជាមួយ​និងធម្មជាតិ​វិញម្ដង​គឺ ​ទឹកជ្រោះ​ដ៏​សែន​ត្រជាក់​ ៣ ​ថ្នាក់ ​និង​តំបន់​ពពក​វិល​ដែល​មាន​អាកាសធាតុត្រជាក់​ខួបប្រាំង​ខួប​វស្សា​មាន​ពពក​ផាត់​ទៅ​ផាត់​មក​។
  • រមណីយដ្ឋាន​ទឹកឈូ៖ គឹ​ជា​រមណីយដ្ឋាន​ធម្មជាតិ​មួយ​​ដែល​មាន​ចម្ងាយ​ ៨​ គីឡូ​ម៉ែត្រ​ ពីទីរួម​ខេត្ត​កំពត។​ តំបន់​នេះ​មាន​ទឹកធ្លាក់​តាម​ជ្រលង​ភ្នំ​កំចាយ​រហូត​ដល់​ទីរួម​ខេត្ត​កំពត ​ដែល​ជា​ប្រភព​ទឹកសាបយ៉ាង​សំខាន់ ​សម្រាប់​ផ្គត់ផ្គង់​ដល់​ការ​ប្រើប្រាស់​របស់​ប្រជាពលរដ្ឋ​នៅ​ជុំវិញ​ទីរួម​ខេត្ត​។ ​ទឹកធ្លាក់​ថ្លា​ឈ្វេង​មើល​ឃើញ​បាត​ហូរ​រេញ​ៗ ​ពេល​ខ្លះ​ហូរ​ខ្លាំង​កាត់​ផ្ទាំង​ថ្មដា​ធំ​ៗ​បែក​ផ្កាត្រែង​គេ​អាច​ធ្វើ​ដំណើរ​ឆ្លង​កាត់​ផ្ទៃទឹក​បាន​តាម​រយៈ​ស្ពាន​យោលមួយ​ខ្សែ​ ដែល​សន្ធឹង​ខ្លួន​រង់ចាំ​ទទួល​ទេសចរ​។ ​ក្រៅពី​ការ​ងូត​ទឹក​កំសាន្ត​ គេក៏​អាច​គយគន់​នូវ​ទេសភាព​ ចម្ការ​ដំណាំ​ហូប​ផ្លែរបស់​ប្រជាពលរដ្ឋនៅ​អម​សង​ខាង​ទឹកធ្លាក់​នោះ​ផងដែរ ​ជាពិសេស ​ចម្ការទុរេនដ៏​ល្បីល្បាញ​របស់​ខេត្ត​នេះ​។ ​មិន​ឆ្ងាយ​ពី​ទីនេះ​ប៉ុន្មាន ​សួន​សត្វ ​និង​ សួន​ដំណាំ​ទឹកឈូ​បាន​កំពុង​អន្ទង​អារម្មណ៍​អ្នក​ទស្សនា​ឱ្យ​ឈាន​ជើង​ចេញ​មិនរួច​ក្រោយ​ពី​ត្រលប់​ពី​កំសាន្ត​នៅ​ទឹកធ្លាក់​ហើយ​នោះ​។ ​គេ​តែង​ឆៀង​ចូល​ទៅ​មើល​សត្វប្លែក​ៗ ​ច្រើន​ប្រភេទ​រួមទាំង​ទទួល​អារម្មណ៍​ស្រស់ថ្លា​ជាមួយ​ចម្ការ​ដំណាំ​ផ្លែឈើ​ មាន​ដូចជា​ ទុរេន សាវម៉ាវ ​មង្ឃុត ជាដើម​។
    • ភ្នំកំពង់ត្រាច៖ ភ្នំកំពង់ត្រាច​មាន​ទីតាំង​ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវ​ជាតិ​លេខ​៣៦ ក្នុង​ឃុំដំណាក់កន្ទួត​ខាង​ត្បូង​ ស្រុក​កំពង់ត្រាច ចម្ងាយ ៣៨ គ.ម ប៉ែក​ខាង​កើត​ក្រុង​កំពត។ រមណីយដ្ឋាន​នេះ​ជា​ថ្មភ្នំ មានរូង​ភ្នំប្រកប​ដោយល្អាងតូចធំ​ជាច្រើន។ នៅទីនោះមានល្អាងមួយមានវិជ្ឈមាត្រ ប្រមាណ ៣០ ម ហើយមានពណ៌ ៧ ផ្សេងៗគ្នា។
    • រមណីយដ្ឋាន​ព្រែកអំបិល៖ ​ព្រែកអំបិល​ជា​រមណីយដ្ឋាន​មួយស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវ​ជាតិ​លេខ៣ ក្នុង​ឃុំកោះតូច ស្រុកកំពត មាន​ចម្ងាយ​ ១៨ គ.ម ពីប៉ែក​ខាង​លិច​ក្រុង​កំពត។
    • រមណីយដ្ឋាន​ទេសចរណ៍តាដា ដែល​ស្ថិត​ក្នុងស្រុក​ទឹកឈូ ខេត្ត​កំពត ត្រូវ​បាន​សម្ពោធ​ជាផ្លូវការ​ហើយ នៅ​ព្រឹកថ្ងៃទី១៧ ខែ​តុលា ឆ្នាំ​២០១៨។ ពិធីនេះ ធ្វើឡើង​ក្រោម​អធិបតីភាព លោក​ទេសរដ្ឋមន្ត្រី ញឹម វណ្ណដា ​អនុប្រធាន​ទី១នៃ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ និង​មាន​ការ​ចូលរួម​ពី​អាជ្ញាធរ​ដែនដី​ និង​ប្រជាពលរដ្ឋ​ រួមទាំង​អាជីវករ​លក់ដូររ​ក្នុង​រមណីដ្ឋាន​ទេសចរណ៍​នេះផងដែរ។បើតាម​លោក ញឹម វណ្ណដា រមណីយដ្ឋាន​ទេសចរណ៍​ធម្មជាតិ​កោះ​តាដា ដែលពី​ដើមឡើយ​ជា​តំបន់​ជ្រលង​ភំ្ន ត្រូវបាន​ចាប់ផ្ដើម​ធ្វើការ​អភិវឌ្ឍ​ជា​ជំហានៗ តាំងពី​ចុងឆ្នាំ​២០១៥ មក​ម្ល៉េះ។ គិតមក​ដល់​បច្ចុប្បន្ន រមណីយដ្ឋាន​ទេសចរណ៍​ធម្មជាតិ​កោះ​តាដា ត្រូវ​បាន​ចំណាយ​ដើមទុន​ជាច្រើន ក្នុងការ​រៀបចំ​កែលំអរ គៀ​ពង្រាប​ដី​តាម​ចំរៀក​ភ្នំ ដើម្បី​សម្រួលដល់​ការធ្វើ​ដំណើរ​ដែលមាន​ប្រវែង​ផ្លូវ​ចម្ងាយផ្លូវ​ជាង ៣​គីឡូម៉ែត្រ ព្រម​ជាមួយ​នឹង​ការ​រៀបចំ​ដាក់​ប្រព័ន្ធ រំដោះ​ទឹក សាងសង់​ស្ពាន និង​ការ​រៀបចំ​កន្លែង​លំហែ​កម្សាន្ត​ផងដែរ។ កន្លែង​កម្សាន្ត​មាន​ដូចជា៖ ទឹកធ្លាក់​តាដា​រូងច័ន្ទ ទឹកធ្លាក់​តាដា​សច្ចំ អាង​ទំនប់​បង្ហៀទឹក​សម្រាប់​ទឹកងូត​តាមថ្នាក់​នីមួយៗ ដែល​ទឹកហូរ​ធ្លាក់​ពី​ជ្រលង​ភ្នំ​ធម្មជាតិ ទៅ​តាម​តម្រូវការ​មនុស្ស​ចាស់ យុវវ័យ និង​កុមារ​តូចៗ។ ពាក់ព័ន្ធ​ទៅនឹង​គម្រោង​អភិវឌ្ឍន៍ រមណីយដ្ឋាន​ទេសចរណ៍​ធម្មជាតិ​កោះ​តាដា​នេះដែរ លោក​ទេសរដ្ឋមន្រ្តី លើកឡើង​ថា គឺ​អាស្រ័យ​​លើ​ការ​កើនឡើង​ជា​លំដាប់​នូវ​ចំនួន​ភ្ញៀវ​ជាតិ និង​អន្ដរជាតិ៕
    • រមណីយដ្ឋាន​ទេសដូងទេរ​​​ ស្ថិតក្នុង​ទឹកដីភូមិស្នំប្រាំពីរ ឃុំម៉ាក់ប្រាង្គ ស្រុកទឹកឈូ ខេត្តកំពត គឺជាគោលដៅទេសចរណ៍សម្រាប់ការសម្រាកលំហែរកាយនាចុងសប្ដាហ៍ដែលភ្ញៀវ​ទេសចរ​ទាំងឡាយត្រូវធ្វើដំណើរ​លើដងផ្លូវឆ្ពោះទៅកាន់រមណីយដ្ឋាន​ទឹកឈូ ក្នុងចម្ងាយប្រហែល ៦គីឡូម៉ែត្រពី​ចំណុច​រង្វង់មូលរូបសំណាក​ទឹករលកក្បែរស្ពានមិត្តភាព​កម្ពុជា-កូរ៉េ កំពង់បាយទីរួមខេត្តកំពត រួចបត់ចុះទៅផ្នែក​ខាង​ស្តាំដៃប្រមាណ​ប្រហែល ៤០០ម៉ែត្របន្ថែមទៀត។

អត្ថបទដកស្រង់ពី៖ km.wikipedia.org/wiki/ខេត្តកំពត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

ផ្លូវគមនាគមន៍ក្នុងខេត្តកំពត (Kampot is a Province of Cambodia)

ខេត្តកំពតភ្ជាប់ដោយផ្លូវជាតិសរុបចំនួន ៤ ដែលមានប្រវែងប្រហែល ២២៦ គីឡូម៉ែត្រ (ប្រហែល ៥% នៃផ្លូវជាតិសរុបនៃប្រទេសកម្ពុជា)។ ផ្លូវទៅកាន់ខេត្តព្រះសីហនុគឺជាផ្នែកនៃប្រព័ន្ធផ្លូវអាស៊ាន។ ការដឹក ជញ្ជូនធំៗជាច្រើនប្រើប្រាស់ផ្លូវនេះ (ឧទាហរណ៍ ការដឹកជញ្ជូនទៅកាន់រោងចក្រស៊ីម៉ង់ត៍ក្នុងស្រុក)។ ផ្លូវទៅកាន់ភ្នំបូកគោ កំពុងត្រូវបានជួសជុលកែលំអ ដែលនិងជួយជំរុញយ៉ាងខ្លំាងបំផុតសម្រាប់វិស័យ ទេសចរណ៍។ សភាពផ្លូវថ្នល់ ត្រូវបានកែលំអគួរអោយកត់សំគាល់ នៅក្នុងរយៈពេល ប៉ុន្មានឆ្នាំនីមួយៗ នេះហើយអាជីវកម្មក្នុងស្រុកបានរាយការណ៍ថាបានកាត់បន្ថយពេលវេលា និងតម្លៃក្នុងការដឹកជញ្ជូន រហូតដល់ ៥០ %។ ការធ្វើពាណិជ្ជកម្មជាមួយប្រទេសវៀតណាម ត្រូវបានគាំទ្រដោយច្រកព្រំដែនពីរ (ច្រកអន្តរជាតិមួយ និងច្រកតំបន់មួយ)។ ផ្លូវជាតិលេខ៣១ តភា្ជប់ពីខេត្តកំពតទៅកាន់ព្រំដែន វៀតណាមនៅ តុងហុង និង ព្រែកចាក ដែលមានរយៈ ប្រហែល ១ ម៉ោងពីទីរួមខេត្តកំពត។ នៅរយៈពេល ឆាប់ៗខាងមុខនេះ រាជរដ្ឋាភិបាលនឹងវិនិយោគប្រាក់ប្រហែល ៣០ លានដុល្លារអាមេរិចទៅលើការជួសជុល កែលំអផ្លូវថ្នល់ជាពិសេសពង្រីកផ្លូវជាតិលេខ៣ និងផ្លូវសំខាន់ៗផ្សេងទៀត ដូចជាផ្លូវទៅកាន់ ប្រទេសវៀតណាម និងចំណុចភ្ជាប់ផ្នែកសេដ្ឋកិច្ចសំខាន់ៗក្នុងមូលដ្ឋាន។ រាជរដ្ឋាភិបាលនៃព្រះរាជណាចក្រកម្ពុជា បានចាប់ផ្ដើមការងារជួសជុលកែលំអ ខ្សែផ្លូវរថភ្លើងពីរាជធានីភ្នំពេញ ទៅកាន់ខេត្តព្រះសីហនុ ដែលឆ្លងកាត់ខេត្តកំពត។ ផ្លូវមួយខ្សែនេះនិងកែលំអដឹកជញ្ជូន និងពាណិជ្ជកម្មអោយកាន់តែប្រសើរឡើង។ ខេត្តកំពតផ្គត់ផ្គង់ទឹកដោយស្ទឹងកំពត ដែលហូរពីភ្នំប៉ែកខាងលិច ទៅកាន់តំបន់ឆ្នេរជិតៗ នោះដែលមានសភាពល្អប្រសើរបំផុតសម្រាប់ការធ្វើដំណើរ និងការដឹកជញ្ជូន។ ស្ទឹងនេះ គឺជាកត្តាគន្លឹះ នៃអត្តសញ្ញាណខេត្ត ហើយក៏ត្រូវបានប្រើប្រាស់សម្រាប់ការដឹកជញ្ជូនផងដែរ។ ក្រុមហ៊ុនឯកជនមួយ ត្រូវបានរាជរដ្ឋាភិបាលផ្ដល់អាជ្ញាបណ្ណអោយបូមដីធ្វើអោយទន្លេមានជម្រៅជ្រៅ ដើម្បីអោយកប៉ាល់ធំៗអាចដឹកកុងទីន័រ និងទំនិញធំៗ ឆ្ពោះទៅកាន់កំពង់ផែខេត្តព្រះសីហនុ។ លើសពីនេះទៅទៀតកំពង់ផែដ៏ធំមួយ ដែលត្រូវនឹងគ្រប់គ្រងដោយក្រុមហ៊ុនកំពង់ផែខេត្តកំពតកំពុងត្រូវបានកសាងរួមជាមួយនិង តំបន់សេដ្ឋកិច្ចពិសេសដើម្បីលើកទឹកចិត្តដល់ការវិនិយោគទុនខាងពាណិជ្ជកម្ម។

អត្ថបទដកស្រង់ពី៖ km.wikipedia.org/wiki/ខេត្តកំពត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

អតីតភាពរបស់ខេត្តកំពត (Kampot is a Province of Cambodia)

យើងបានដឹងពីប្រវត្តិខេត្តកំពតនៅតិចតួចណាស់ ដោយសារខ្វះឯកសារស្រាវជ្រាវ។ អ្វីដែលយើងនឹង លើកយកមកបរិយាយពីអតីតកាលខេត្តកំពត មានច្រើននិយាយពីម្រេច អំបិល និងរមណីយដ្ឋាន នានាដែលបង្កើតឡើងកាលពីសម័យអាណាព្យាបាលតែប៉ុណ្ណោះ។ ជីវតាក្វាន់ ធ្លាប់បានពណ៌នាអំពី ការផលិតម្រេចនៅដើមសតវត្សទី១៣ ប៉ុន្តែការផលិតម្រេចពិត ប្រាកដគឺចាប់ផ្តើមពីសង្រ្គាមអាឆេ (Aceh War) នៅឥណ្ឌូណេស៊ីចន្លោះឆ្នាំ ១៨៧៣-១៩០៨។ ស្តេចស៊ុលតង់នៅអាឆេ បានដុតកម្ទេចចោលចម្ការម្រេចនៅឆ្នាំ ១៨៧៣-១៨៧៤ ដោយសារខ្លួនមិនចង់ឲ្យពួកហូឡង់កាន់កាប់លើចម្ការម្រេច ដ៏ស្តុកស្តម្ភឡើយ។ ហេតុដូចនេះហើយទើប ការផលិតម្រេចមួយផ្នែក បានត្រូវបង្វែរមកធ្វើនៅខេត្តកំពតជំនួសវិញ។ ក្នុងឆ្នាំ ១៩៣០ ក្នុងសៀវភៅឈ្មោះ “Un Empire francaise, L’Indochine” ក្រោមការដឹកនាំដោយលោក ម៉ាស្ប៉េរ៉ូ (G.Maspero) បានសរសេរថា ម្រេចគឺជាផលិតផលនាំចេញ សំខាន់បំផុតរបស់ពួកអាណានិគម។ ម្រេចស្ទើរតែទាំងអស់ ត្រូវបានគេនាំយកទៅប្រើប្រាស់ នៅប្រទេសបារាំងគឺ ២ ១០០ តោន ក្នុងឆ្នាំ ១៩២៧ , ២ ៦០០ តោន ក្នុងឆ្នាំ ១៩២៨ ចេញពីដែនដីឥណ្ឌូចិន រហូតដល់ខែ មេសា ឆ្នាំ ១៩២៨ មានច្បាប់ចែងពីការនាំចេញម្រេចដោយគ្មានដែនកំណត់ ចេញពីប្រទេស អាណានិគម។

ដែនដីអាណានិគម របស់បារាំងអាចនាំចេញ លើសពី ៣ ពាន់តោនជាមធ្យមក្នុងរយៈពេលបីឆ្នាំ ហើយនាំចេញបាន ៤ ២៣៥ តោនក្នុងឆ្នាំ ១៩២៧។ ផលិតកម្មម្រេច ស្ទើរតែបាត់ស្រមោលនៅក្នុង ដែនដីកូសាំងស៊ីន នៅពេលដែលចម្ការម្រេចធ្លាក់ទៅក្នុងដៃអ្នកដាំម្រេចខេត្តហៃណាន ប្រទេសចិន ដែលនៅក្នុងខេត្តហៃទៀន ប៉ុន្តែការផលិតនៅមាន ភាពនឹងនរនៅកម្ពុជា។ ម្រេច គឺតែងតែដើរតួសំខាន់ ក្នុងឧស្សាហកម្មខេត្តកំពត។ រសជាតិប្រហើរ និងម្សៅ ម្រេច (ម្រេចម៉ត់) បានធ្វើឲ្យម្រេចកំពត ក្លាយជាម្រេច ពិសេសបំផុតនៅលើពិភពលោក ជាស្តេចនៃគ្រឿងទេស ដែលគ្មានគូប្រជែងប្រចាំផ្ទះបាយ របស់ចុងភៅបារាំង។ ជាអកុសលដោយសារតែ ព្រឹត្តិការណ៍អាក្រក់មួយ ចំនួនបានកើតឡើងនៅកម្ពុជា បានបំផ្លិចបំផ្លាញនូវ វិសាលភាពនៃផលិតកម្មរបស់កម្ពុជា។ ហេដ្ឋារចនាសម្ព័ន្ធត្រូវបានកម្ទេច ឧបករណ៍ និងគ្រឿងយន្ត ត្រូវបានគេបោះបង់ចោល កម្រិតអក្ខរភាពបានធ្លាក់ចុះយ៉ាងគំហុក។ សព្វថ្ងៃ ប្រជាជនប្រមាណ ៣៥% រស់នៅក្រោមបន្ទាត់ភាពក្រីក្រ។

អត្ថបទដកស្រង់ពី៖ km.wikipedia.org/wiki/ខេត្តកំពត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

រដ្ឋបាល​ខេត្តក្នុងខេត្តកំពត (Kampot is a Province of Cambodia)

ខេត្តកំពត ត្រូវបានចែកចេញជាក្រុង​ចំនួន ​១ និង​ស្រុកចំនួន​ ៨

ស្រុក-ក្រុង ផ្ទៃក្រលា​ (ហិចតា) ឃុំ-សង្កាត់ ភូមិ
ស្រុកអង្គរជ័យ ២២ ២៣៧ ១១ ៧៩
ស្រុកបន្ទាយមាស ៤០ ១០៦ ១៥ ៨៨
ស្រុកឈូក ១២៦ ២៤៨ ១៥ ៨០
ស្រុកជុំគីរី ៣១ ៥៥៧ ៣៧
ស្រុកដងទង់ ៣៤ ៥០០ ១០ ៥៤
ស្រុកកំពង់ត្រាច ៣៥ ៣០០ ១៤ ៦៩
ស្រុកទឹកឈូ ប្ដូរពីស្រុកកំពត ១៥១ ៤០០ ១៦ ៦៦
ក្រុងកំពត​ ប្ដូរ​ពី​ស្រុកកំពង់បាយ​ ៥ ៤០០ ១៥

អត្ថបទដកស្រង់ពី៖ km.wikipedia.org/wiki/ខេត្តកំពត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

សង្ខេបពីខេត្តកំពត (Kampot is a Province of Cambodia)

ខេត្តកំពត ជា ខេត្តមួយស្ថិតនៅប៉ែកខាងត្បូងនៃប្រទេសកម្ពុជា ដែលមានចម្ងាយ ១៤៨ គ.ម. ពីទីក្រុងភ្នំពេញ មានព្រំប្រទល់ខាងជើងទល់នឹងស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ ខាងកើតជាប់នឹងស្រុកត្រាំកក់ និង ស្រុកគីរីវង់ ខេត្តតាកែវ ខាងត្បូងជាប់នឹងឈូងសមុទ្រ ខាងលិចជាប់នឹងស្រុកកំពង់សិលា និងស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដូចគ្នាដែរ ខ្សែឆ្នេរដ៏វែងស្ថិតនៅលើឈូងសមុទ្រថៃទៅខាងត្បូង ខេត្តកំពតមានទីក្រុងឈ្មោះក្រុងកំពត។ កំពតមានប្រជាជន ៦២៧ ៨៨៤ នាក់[២] និងប្រកបដោយស្រុកនិងក្រុងចំនួនប្រាំបីដែលបានចែកទៅជាឃុំ-សង្កាត់ ៩២ ជាមួយនិងភូមិសរុប ៤៧៧ ភូមិ។[៣] ខេត្ត​កំពត​មាន​សំណង់​ប្រវត្តិសាស្រ្តជាច្រើន​ដូចជា ​ផ្ទះ ផ្សារ​លក់​ទំនិញ រោងភាពយន្ត​ សាលារៀន​ ផ្លូវគមនាគមន៏ មន្ទីរពេទ្យជាដើម​ សុទ្ធ​សឹង​​ជា​ភស្ដុតាង]បង្ហាញ​ឱ្យ​ឃើញ​ពី​ការ​ចាប់​អារម្មណ៍​របស់​ពួក​បារាំង​ទៅ​លើ​ទឹក​ដី​ខ្មែរខេត្ត​កំពតមួយ​នេះ​។​ហើយក៏មានភ្នំបូកគោដែលជាទីចាប់អារម្មណ៍របស់ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិគ្រប់ៗរូបផងដែរ។ នៅលើនោះក៏មានកាស៊ីណូ និង មាន កន្លែងកម្សាន្តជាច្រើនដូចជា៖ វាលស្រែមួយរយ ទឹកធ្លាក់អាចមើលទេសភាព មកខាងក្រោមយ៉ាងស្រស់ស្អាត អាចចាប់ពពកបាន។-ល-។ ស្រុកទូកមាសបានតាំងទីនៅខេត្តកំពត។ទេសភាពនៃព្រែកកំពត មើលពីក្រុងកំពត ក្បែរសាលាខេត្ត ចំពីមុខភ្នំបូកគោ។ ខេត្ដតាកែវ បានចូលដែនរដ្ឋបាលខេត្ដកំពត នៅត្រង់ស្រុកជុំគី ត្រង់ចំនុចវត្ដពុទ្ធគីរី រហូតដល់ រមណីយដ្ឋានកំពូលពេជ្រ។

អត្ថបទដកស្រង់ពី៖ km.wikipedia.org/wiki/ខេត្តកំពត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តំបន់ទេសចរណ៍ក្នុងខេត្តកំពង់ធំ (Kampong Thom​ is a Province of Cambodia)

  ខេត្តកំពង់ធំមានតំបន់ទេសចរណ៍ជាច្រើនកន្លែង ដែលមានភ្ញៀវទេសចរណ៍ ទៅដើរកំសាន្តសំខាន់ៗចំនួន​ ៣ កន្លែង ដូចជា​ :

តំបន់ទេសចរណ៍ទី១

ភ្នំសន្ទុកស្ថិតនៅក្នុង ភូមិកកោះ ឃុំកកោះ ស្រុកសន្ទុក ខេត្តកំពង់ធំ និងមានចម្ងាយ ១៧ គម ពីទីរួមខេត្តកំពង់ធំ តាមបណ្តោយ ផ្លូវជាតិលេខ៦ដែលជាតំបន់ទេសចរណ៍ ធម្មជាតិនិងវប្បធម៌​ មួយកន្លែងស្ថិតក្នុងខេត្តនេះ។ នៅពេលមានពិធីបុណ្យផ្សេងៗ និងថ្ងៃឈប់សម្រាកនានា ប្រជាជនតែងតែនាំគ្នាទៅ ដើរកំសាន្តនៅទីនោះ លក្ខណៈជាក្រុមគ្រួសារ ឬមិត្តភក្ដិ។ ដើម្បីធ្វើដំណើរទៅកាន់ភ្នំសន្ទុក យើងត្រូវធ្វើដំណើរ​ចុះពីថ្នល់ជាតិ បន្តិចតាមក្លោងទ្វាររហូតដល់ជើងភ្នំដោយមានទេសភាពស្រស់ត្រកាលអមដងផ្លូវ។ ពេលមកដល់ជើងភ្នំ យើងនឹងមើលឃើញទេសភាពដ៍ស្រស់បំព្រងនៅជាប់នឹងជើងភ្នំ ហើយអាចឡើងទៅលើកំពូលភ្នំបានតាម២របៀប។​ របៀបទី១ យើងអាច ធ្វើ​ដំណើរដោយបើកបរយានយន្ត ឬ ម៉ូតូឡើងតាមផ្លូវដែលក្រវិចក្រវៀន តាមចង្កេះភ្នំរហូតដល់កំពូលភ្នំ តាមរយៈ ថ្នល់ចាក់បេតុងយ៉ាងមាំ និងមានចំណតយានយន្តយ៉ាងធំទូលាយសម្រាប់ចត។ របៀបទី២យើងអាចឡើងទៅលើកំពូលភ្នំបាន តាមរយៈកាំជណ្តើរពីជើងភ្នំ ដល់កំពូលភ្នំ ដែលមានកាំជណ្តើរសរុប ៨០៩​ កាំ ហើយកាំជណ្តើរខ្លះទាប កាំជណ្តើរខ្លះខ្ពស់តាមកន្លែង និងមានបង្កាន់ដៃអមតាមផ្លូវ។ ពេលឡើងដល់កំពូលភ្នំ យើងនឹងពើបប្រទះ ព្រះវិហារ១ នៅជាប់មាត់កាំជណ្តើរ អាស្រមអ្នកតាថ្មអណ្តែត ហើយអាចមើលឃើញ ទេសភាពយ៉ាងស្អាតនៅជុំវិញ ខ្លួនយើងពីលើកំពូលភ្នំមកមាន វាលស្រែព្រៃឈើពណ៌បៃតង លំនៅស្ថានប្រជាជន ទឹកទន្លេ ស្ទឹង បឹងបួរ ផ្ទៃមេឃខៀវស្រងាត់ រួមជាមួយខ្យល់អាកាសបរិសុទ្ធធម្មជាតិ ទៀតផង។​

បន្ទាប់ពីចុះពីលើភ្នំមកគេអាចទៅដើរកំសាន្តនៅ តាមប្រាសាទបុរាណវិញ គឺនៅប្រាសាទសំបូរព្រៃគុក ។

តំបន់ទេសចរណ៍ទី២

ប្រាសាទសំបូរព្រៃគុក ស្ថិតនៅភូមិសំបូរ ឃុំសំបូរ ស្រុកសំបូរ ចម្ងាយប្រមាណ ៣៥ គីឡូម៉ែត្រពីទីរួមខេត្តកំពង់ធំដែលសង់លើដី រាបស្មើមានទំហំ ៣ ០០០ ហិកតា និងជារមណីយដ្ឋាន ទេសចរណ៍វប្បធម៌បុរាណ មួយកន្លែងនៅខេត្តនេះ។ ប្រាសាទនេះសង់ពីថ្មបាយកៀ្រម ឥដ្ឋតាន់ និងថ្មភក់ ក្នុងរជ្ជកាលព្រះបាទឦសានវរ្ម័ន (គ.ស. ៦១៦-៦៣៥) នាសម័យចេនឡា ដើម្បីឧទ្ទិសថ្វាយ ព្រះសិវៈក្នុងលទ្ធិព្រហ្មញ្ញសាសនា។ ប្រាសាទសំបូរព្រៃគុក​ នេះមានប្រាសាទប្រហែល ជាង ១២០ ប្រាសាទ ស្ថិតនៅជាក្រុម។ ​ប្រាសាទនេះមានក្រុមប្រាសាទ ដូចជា ក្រុមប្រាសាទតោ ក្រុមប្រាសាទយាយព័ន្ធ ប្រាសាទបិទមុខ ….។​ ប្រាសាទនេះក៏មានលក្ខណៈដូចប្រាសាទដទៃទៀត នៅប្រទេសកម្ពុជាដែរ វាមានកំពែងព័ទ្ធជុំវិញ មានស្រះទឹក មានកន្លែងបូជាផ្សេងៗ និងនៅព័ទ្ធជុំវិញប្រាសាទមាន ដើមឈើតូចធំ រុក្ខជាតិ​ សត្វផ្សេងៗ គួរអោយចាប់អារម្មណ៍​។ ម្យ៉ាងវិញទៀត ប្រាសាទសំបូរព្រៃគុកបានទាក់ទាញភ្ញៀវទេសចរណ៍ បរទេស និងក្នុងស្រុកជាច្រើន អោយមកទស្សនាកំសាន្ត ដែលជាហេតុជួយបង្កើនកម្រិតជីវភាពប្រជាជនរស់នៅតាមតំបន់នោះ និងជួយផ្សព្វផ្សាយនូវវប្បធម៌ របស់ខ្មែរអោយកាន់តែច្រើន ទៀតផង។ ប្រាសាទសំបូរព្រៃគុក ក៏ជួយចូលរួមចំណែកក្នុងការ អភិវឌ្ឍប្រទេសជាតិ ក្នុងគ្រប់រូបភាពផងដែរ​។[៨]
បន្ទាប់ពីការធ្វើដំណើរកំសាន្ត ហត់នឿយអស់កម្លាំងមក ខេត្តកំពង់ធំ មានកន្លែងសម្រាប់បំបាត់ការនឿយហត់ដែរ គឺស្ទឹងព្រៃប្រស់​។

តំបន់ទេសចរណ៍ទី៣

ស្ទឹងព្រៃប្រស់ជាស្ទឹងមួយ ដែលហូរកាត់ខេត្តកំពង់ធំស្ថិតក្នុងស្រុកកំពង់ស្វាយ នៅតាមបណ្តោយផ្លូវជាតិលេខ៦ ពីភ្នំពេញទៅ សៀមរាប។ ស្ទឹងនេះជារមណីយដ្ឋាន ទេសចរណ៍ធម្មជាតិមួយកន្លែង​ ដែលល្បីក្នុងខេត្តកំពង់ធំ។​នៅថ្ងៃមានបុណ្យទានម្តងៗ ឬមានពិធីផ្សេងៗតែងតែមាន ភ្ញៀវទេសចរណ៍នានាទៅ ដើរកំសាន្តទាំងជនជាតិខ្មែរ​ និងជនបរទេស។ នៅរដូវវស្សាស្ទឹងព្រៃប្រស់មានទឹក ដ៏ថ្លាឈ្វេងនិង ស្រស់ស្អាតសម្រាប់ លេងកំសាន្ត ប្រកបដោយទេសភាពស្រស់បំព្រង។ នៅអបមាត់ទឹក មានរមណីយដ្ឋាន​ និងអាហារដ្ឋាន ដែលអ្នកស្រុករស់នៅតាមតំបន់នោះជាអ្នកបើក​ ដើម្បីបម្រើដល់សេចក្តីត្រូវការរបស់ភ្ញៀវទេសចរណ៍។ អាហារដ្ឋានទាំងនោះ គឺធ្វើឡើងយ៉ាងស្អាត មានអង្រឹងសម្រាប់អង្គុយ​ នៅលើមាត់ទឹកជាមួយខ្យល់អាកាសដ៏បរិសុទ្ធ​ បន្ថែមជាមួយរសជាតិអាហារយ៉ាងឈ្ងុយឆ្ងាញ់។ យើងអាចកម៉្មង់អាហារ បានជាច្រើន តាមតម្រូវការ ដូចជា មាន់ដុត បាញ់ឆែវ ត្រីដុត​ បុកល្ហុង​ ប្រហិត……. ផ្លែឈើគ្រប់មុខ​ និងភេសជ្ជៈ គ្រប់ប្រភេទ ជាមួយសេវាកម្មរហ័សទាន់ចិត្ត។​ និយាយរួមស្ទឹងព្រៃប្រស់ សមជាកន្លែងសម្រាប់លំហែកាយជាលក្ខណៈក្រុមគ្រួសារ និងដំណើរកំសាន្តផ្សេងៗ សម្រាប់ប្រជាជនយើង។ ម្យ៉ាងទៀតនៅមានស្ទឹងមួយទៀតដែលមានសារៈសំខាន់សម្រាប់ខេត្តកំពង់ធំគឺស្ទឹងសែន។ ស្ទឹងសែនជាស្ទឹងមួយដែលហូរកាត់ខេត្តកំពង់ធំ មានប្រភពមកពីទីខ្ពង់រាប។ វាផ្តល់អត្ថប្រយោជន៍ច្រើនណាស់ដល់ប្រជាជន រស់នៅតំបន់នោះ ដូចជា ផ្តល់ទឹកសម្រាប់ធ្វើកសិកម្ម ដំណាំស្រូវ ដំណាំចម្ការទាំងប្រាំង និងវស្សា ផ្តល់ត្រីសម្រាប់បំពេញនូវតម្រូវការម្ហូបអាហារប្រចាំថ្ងៃ ជាផ្លូវគមនាគមន៍ ផ្តល់ទឹកសម្រាប់ ប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃ ជាកន្លែងទេសចរណ៍ និង ផ្តល់នូវគ្រប់តម្រូវការផ្សេងៗ។

ក្រៅពីតំបន់ទេសចរណ៍ធំៗទាំង៣ មានតំបន់ទេសចរណ៍តូចៗផ្សេងៗទៀតដែរដូចជា:

  • -ទំនប់ទឹកធ្លាក់៧មករានៅកំពង់ថ្ម
  • -សួនច្បារនៅទីរួមខេត្ត
  • -បុស្សម្កាក់នៅស្រុកកំពង់ស្វាយ
  • -ទឹកស្រះដងអន្ទាក់
  • -និងតាមវត្តអារ៉ាមផ្សេងៗ ។​

អត្ថបទដកស្រង់ពី៖ km.wikipedia.​ org/wiki/ខេត្តកំពង់ធំ

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

សិប្បកម្មថ្មក្នុងខេត្តកំពង់ធំ (Kampong Thom​ is a Province of Cambodia)

កន្លែងដែលធ្វើសិប្បកម្មថ្ម គឺមានទីតាំងស្តិតនៅ ភូមិកកោះ ឃុំកកោះ ស្រុកសន្ទុក ដែលមានចម្ងាយពីទីរួមខេត្តកំពង់ធំ ១៦ គីឡូម៉ែត្រ តាមផ្លូវជាតិលេខ៦។ សិប្បករបានយកថ្មពីជើងភ្នំសន្ទុក មកធ្វើជារូបចម្លាក់ និងរូបរាងផ្សេងៗគ្នា សម្រាប់ជាគ្រឿងលំអតាមគេហដ្ឋាន។ ចម្លាក់ថ្មនេះបានលក់នៅលើទីផ្សារជាតិ និងអន្តរជាតិ។ ក្រៅពីថ្មចម្លាក់ ខេត្តកំពង់ធំក៏មានការកែច្នៃដោយដៃដូចជា៖ ក្រមា ហូល ផាមួង អាវចាក់ និងសម្លៀកបំពាក់ កាបូប តាមបែបប្រពៃណីខ្មែរផងដែរ។

អត្ថបទដកស្រង់ពី៖ km.wikipedia.​ org/wiki/ខេត្តកំពង់ធំ

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

សេដ្ឋកិច្ចក្នុង​ខេត្តកំពង់ធំ (Kampong Thom​ is a Province of Cambodia)

ខេត្តកំពង់ធំ គឹជាខេត្តដែលមាន សក្តានុពលខាង វិស័យទេសចរណ៍ ដែលទាក់ទាញចិត្តភ្ញៀវទេសចរណ៍ ជាមួយនិងទីកន្លែងដ៏កម្រៗ ដូចជា បឹង ស្ទឹង ព្រៃឈើ ភ្នំ ហើយនិង ប្រាសាទបុរាណ ជាច្រើនជាង ២០០ ប្រាសាទទៀតផង។ កំពង់ធំ ស្ថិតនៅជាប់នឹង បឹងទន្លេសាប ហើយ នៅក្នុងឆ្នាំ ២០០៣ ដល់ ២០០៤ គេបានចាប់ទុកថាជាខេត្តនៃប្រភពត្រីដ៏ច្រើនលើសលុបប្រហែល (១៨ ៨០០ តោន) និង ជាតំបន់ជាប់ចំណាត់ថ្នាក់លេខ ៤ ដែលមានត្រីច្រើន​ជាងគេបំផុត ដែលអាចចិញ្ចឹមប្រទេសកម្ពុជាបាន (១​ ៨០០ តោន)។ ត្រីភាគច្រើនដែល បានកើនឡើងគឺដោយសារមានការចិញ្ចឹមនៅតាម គ្រួសារនានា ជាមួយនិងការខិតខំប្រឹងប្រែងចិញ្ចឹម នៅតាមវាលស្រែ។​ កំពង់ធំក៏ជាផ្នែកមួយដ៏ធំបំផុតចំពោះ ផលិផល គ្រាប់ស្វាយចន្ទី នៅក្នុង ប្រទេសកម្ពុជា ជាមួយផ្ទៃដីដាំដុះនៅក្នុងឆ្នាំ ២០០៣ ដល់ ២០០៤ ប្រមាណ ៦ ​៣៧១ ហិកតា។ នៅក្នុងខេត្តនេះក៏មានផ្សារតាមឃុំ ស្រុក ជាច្រើនដែលជាកន្លែងចែកចាយផលិតផលនានា រួមមានឈ្មោះផ្សារដូចតទៅ៖

  • កំពង់ឈើទាល
  • កំពង់ថ្ម
  • កំពង់ធំ
  • កំពង់ធំថ្មី
  • តាំងក្រសាំង
  • តាំងគោក
  • ត្រពាំងឈូក
  • ត្រពាំងវែង
  • ទំរីង
  • បារាយណ៍
  • ព្រៃទទឹង
  • រំលង
  • សណ្ដាន់
  • សានគរ
  • សាលាវិស័យ
  • សំបូរ
  • ស្ទឹងសែន(ចាស់)
  • ស្ទោង
  • ស្រយូវ
  • ថ្នល់បំបែក។

អត្ថបទដកស្រង់ពី៖ km.wikipedia.​ org/wiki/ខេត្តកំពង់ធំ

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

មធ្យោបាយធ្វើដំណើរក្នុងខេត្តកំពង់ធំ (Kampong Thom​ is a Province of Cambodia)

ធ្វើដំណើរដោយរថយន្តក្រុង
ខេត្តនេះគឺមានបណ្តាញផ្លូវជាតិ ដែលភ្ជាប់ពី ក្រុងភ្នំពេញ ចម្ងាយ ១៦៨ គីឡូម៉ែត និង ខេត្តសៀមរាបចម្ងាយ ១៥០ គីឡូម៉ែត ជាមួយនិងផ្លូវជាតិលេខ៦ ហើយ និង មានផ្លូវបំបែកចេញពីខេត្ត ទៅ​ ខេត្តព្រះវិហារ តាមផ្លូវជាតិលេខ៦៤ ដោយមានចម្ងាយ ១២៦ គីឡូម៉ែត។ នៅទីនេះគឺមានក្រុមហ៊ុនរថយន្តក្រុងជាច្រើន​ទៅមកពី ក្រុងភ្នំពេញ ទៅ ខេត្តសៀមរាប។ ក្រុមហ៊ុនរថយន្តក្រុង មានដូចជា សូរិយា​​ នៅជិតផ្សារកណ្តាល, ជីអេសធី ឬ កាប់ពីតូ ជាធម្មតា គឺធ្វើដំណើរពី ម៉ោង ៧, ៨, ៩ ពេលព្រឹក ហើយនិង ម៉ោង ១២, ១, ២ ពេលល្ងាច ទៅ ខេត្តសៀមរាប ក្នុងតម្លៃ ប្រមាណ ៣ ដល់ ៥ ដុល្លារ។

ធ្វើដំណើរដោយរថយន្តឈ្នួល
ប្រសិនបើ លោកអ្នកធ្វើ ដំណើររយៈពេលខ្លីទៅ ខេត្តកំពង់ធំ អ្នកអាចធ្វើដំណើរបានតាមរថយន្តឈ្នួលបាន​ ដោយចេញដំណើរពីផ្សារថ្មី ប៉ុន្តែវាពុំសូវមានសុវត្តិភាព ដូចការ ធ្វើដំណើរតាមរថយន្តក្រុងនោះទេ។

-ពីក្រុងភ្នំពេញ ទៅ ខេត្តកំពង់ធំ តម្លៃ ១២ ០០០ រៀល
-ពី ខេត្តកំពង់ធំ ទៅ ខេត្តសៀមរាប តម្លៃ ១៥ ០០០រៀល រយៈពេល ២​ ទៅ ៣ ម៉ោង
-ពី ខេត្តកំពង់ធំ ទៅ ត្បែងមានជ័យ ខេត្តព្រះវិហារ តម្លៃ ២៦ ០០០ រៀល រយៈពេល ៤​ ទៅ ៦ ម៉ោង

អត្ថបទដកស្រង់ពី៖ km.wikipedia.​ org/wiki/ខេត្តកំពង់ធំ

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖