ប្រព័ន្ធគមនាគមន៍នៅខេត្តមណ្ឌលគីរីវិញ ដោយនាពេលបច្ចុប្បន្ននេះ មធ្យោបាយធ្វើដំនើរ កាន់តែមានការរីកចំរើនគ្រប់ផែ្នក។ យោងទៅតាមការរីកចំរើននេះ ខេត្តមណ្ឌលគីរីមានទំនាក់ទំនង ក្នុងប្រទេសតាមផ្លូវគោក និងផ្លូវអាកាស។
សេវាដឹកជញ្ជូនផ្លូវអាកាស
ខេត្តមណ្ឌលគីរី មានព្រលានយន្តហោះមួយសំរាប់ការហោះហើរនៅក្នុងស្រុក។ ថ្វីត្បិតតែវាមានលក្ខណះ តូចចង្អៀត និងពុំទាន់មានការរីកចំរើន ព្រមទាំងមិនទាន់បានដំនើរការហោះហើរក៏ដោយ តែយើងសង្ឃឹមថា នៅពេលអនាគតដ៏ឆាប់ខាងមុខនេះ នឹងមានការអភិវឌ្ឍនូវព្រលានយន្ត ជាមិនខានឡើយ។
សេវាដឹកជញ្ជូនផ្លូវថ្នល់
ខេត្តមណ្ឌលគីរីមានប្រព័ន្ធផ្លូវថ្នល់ ដែលរាជរដ្ឋាភិបាលកំពុងតែធ្វើការអភិវឌ្ឍ។ នាពេលបច្ចុប្បន្ននេះ ផ្លូវដែលធើ្វដំណើរពីភ្នំពេញ ទៅកាន់ខេត្តមណ្ឌលគីរី មានលក្ខណះពិបាក និងមានធូលីច្រើនដែលបង្កអោយមានការលំបាកក្នុងការធ្វើដំណើរ ប៉ុនែ្តទោះបីជាយ៉ាងណាក៏ដោយ ទាំងរាជរដ្ឋាភិបាល និងប្រជាពលរដ្ឋនៅ ទីនោះកំពុងតែធ្វើការអភិវឌ្ឍ និងខិតខំថែរក្សាការពារប្រព័ន្ធផ្លូវថ្នល់នៅទីនោះអោយមាន លក្ខណះងាយស្រួលក្នុងការធ្វើដំណើរ។ ហើយសណ្ឋានដីខេត្តមណ្ឌលគីរី ជាតំបន់ភ្នំនិងខ្ពង់រាប មានកូនភ្នំតូចៗ នាំអោយផ្លូវថ្នល់ភាគច្រើននៅក្នុងតំបន់នេះមានលក្ខណះឡើងចុះ ដែលនាំអោយពេលធើ្វដំណើរនៅដងវិថីនានា គេអាចគយគន់ ទេសភាពដ៏ស្រស់ស្អាត សណ្ឋាគារនៅលើកូនភ្នំ សំណង់តូចៗជាច្រើន និងភូមិរបស់អ្នកស្រុកនៅទីនោះ ជាពិសេសនោះនៅ ពេលថៃ្ងមានសភាពស្រស់ស្អាតជាទីបំផុត។
អត្ថបទដកស្រង់ពី៖ km.wikipedia.org/wiki/ខេត្តមណ្ឌលគិរី
👇 ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖
👇 ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖