Posted on Leave a comment

រដ្ឋបាលក្នុងខេត្តត្បូងឃ្មុំ (Tboung Khmum is a Province of Cambodia)

ខេត្តត្បូងឃ្មុំ (អង់គ្លេស: $ Province)ជាដែនរដ្ឋបាលស្ថិតនៅខាងកើតទន្លេមេគង្គ ប្រទេសកម្ពុជា ត្រូវបានកាត់ចេញពីដែនរដ្ឋបាលរបស់ ខេត្តកំពង់ចាម ដែលមាន ស្រុក ឃុំ និង ភូមិ÷

ខេត្តត្បូងឃ្មុំ
លេខកូដស្រុក-ក្រុង ឈ្មោះស្រុក-ក្រុងជាអក្សរខ្មែរ ឈ្មោះស្រុក-ក្រុងជាអក្សរអង់គ្លេស ចំនួនឃុំ-សង្កាត់ ចំនួនភូមិ
២៥០១ ក្រុងសួង Suong Municipality
២៥០២ ស្រុកដំបែ Dambae District
២៥០៣ ស្រុកក្រូចឆ្មារ Krouch Chhmar District
២៥០៤ ស្រុកមេមត់ Memot District
២៥០៥ ស្រុកអូររាំងឪ Ou Reang Ov District
២៥០៦ ស្រុកពញាក្រែក Ponhea Kraek District
២៥០៧ ស្រុកត្បូងឃ្មុំ Tboung Khmum District

មាន ១ក្រុង និង ៦ស្រុក គឺ÷

  • ក្រុងសួង
  • ស្រុកក្រូចឆ្មារ
  • ស្រុកដំបែ
  • ស្រុកត្បូងឃ្មុំ
  • ស្រុកពញាក្រែក
  • ស្រុកមេមត់
  • ស្រុកអូររាំងឪ៕

អត្ថបទដកស្រង់ពី៖ km.wikipedia.org/wiki/ខេត្តត្បូងឃ្មុំ

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

ប្រវត្តិក្នុងខេត្តត្បូងឃ្មុំ (Tboung Khmum is a Province of Cambodia)

ខេត្ត​ត្បូងឃ្មុំ មានឈ្មោះ​ល្បីល្បាញ តាំងពី​សម័យ​លង្វែក​មក​ម្ល៉េះ ដោយសារ​តំបន់​នេះ​ទាក់ទង​ដល់​រឿង​ទុំ​ទាវ​។ ពី​មុន​ត្បូងឃ្មុំជា​ខេត្ត ឬ​ភូមិភាគ ដែល​បុរាណ​ហៅ​ថា “​ដី​”(​ក្សេត្រ​) គ្រប់គ្រង​ដោយ​ស្តេចត្រាញ់​មាន​ខេត្ត​ចំណុះ​ជា​ច្រើន​។ ឯ​ប្រវត្តិ​ឈ្មោះ​ខេត្ត​នេះ​មានការ​ចង​ចាំ​ត​ៗ គ្នា ពី​មនុស្ស​មួយ​ជំនាន់​ទៅ​មួយ​ជំនាន់។ ក្នុង​ដំណាល​នោះ​បាន​ពោ​លត​ៗ​គ្នា​ថា មូលហេតុ​ដែល​ស្រុក​នេះ​មានឈ្មោះ​ត្បូងឃ្មុំ ក៏​ដោយសារ​ពី​ដើម​មាន​ដើម​ស្ពុង​ធំ​មួយ​ដុះ​ជាប់​នឹង​ផ្លូវ ហើយ​នៅ​មែក​ស្ពុង​នោះ​មាន​ឃ្មុំ​ធំ​១​សំបុក​។ ឃ្មុំ​នោះ​កាច​ខ្លាំង​ណាស់ ឲ្យ​តែ​មាន​អ្នកដំណើរ​ណា​ដើរ​តាម​ផ្លូវ ហើយ​វា​ធុំក្លិន​មនុស្ស ក៏​ហើរ​មក​ទិច​រត់​មិន​សព្វ​ដី​។ ឯ​អ្នក​ដែល​ត្រូវ​ឃ្មុំ​ទិច​នោះ​ចិត្តល្អ ក៏​ប្រាប់​អ្នកស្រុក​ឯទៀត​ថា បើ​ចង់​ឆ្លងកាត់​ត្រង់​ចំណុចដើម​ស្ពុង​នោះ ត្រូវ​ដើរ​ពី​ខាងត្បូង​ឃ្មុំ (​ខាងក្រោម​ខ្យល់​) ដើម្បី​កុំ​ឲ្យ​ឃ្មុំ​វា​ធំក្លិន បើ​ពុំនោះ​ទេ ច្បាស់​ជា​វា​ហើរ មក​ទិច​មិន​ខាន​។ តាំងពី​ពេល​នោះ​មក​មនុស្ស​ក៏​ប្រាប់ត​ៗ​គ្នា ជាប់​ឈ្មោះ​ថា “​ត្បូងឃ្មុំ​” រហូត​ទល់​សព្វថ្ងៃ​។

បើ​យោង​តាម​ឯកសារ​ខ្លះ​ក៏​ចារ​ទុក​យ៉ាងនេះ​ដែរ សូ​ម្បី​តែ​កាលពី​សម័យស្រីសន្ធរក្នុង​ពេល​យាយ​ផា​ន់ កុហក​នាង​ទាវជា​កូនស្រីឲ្យ​មក​រៀប​ការ​ជាមួយម៉ឺន​ងួ​ន ក៏​ឧកញ៉ា​អជ៌ុនបាន​ចាត់​បរិវារ​ឲ្យ​បររទេះ​គោ រទេះក្របីដឹក​ភ័ស្តុភារ​ដង្ហែ​តាម​ផ្លូវ​ពី​ខាងត្បូង​ឃ្មុំ​ដែរ ហើយ​អ្នកចូលរួម​ក្នុង​ពិធី​រៀប​ការ​នោះ ត្រូវ​ទទួលទោស​ប្រហារជីវិត និង​ដាក់​បញ្ចូល​ជា “​អ្នកងារ​” ដែល​អ្នក​សិក្សា​អក្សរសិល្ប៍​ខ្មែរ រឿង​ទុំ​ទាវ សុទ្ធតែ​បានដឹង​គ្រប់​គ្នា​។ ​ដោយឡែក​យោង​តាម​ឯកសារ​ខ្លះបាន​សរសេរ​ថាដើម​ឡើយ​នៅ​ទី​អារាម​ចាស់ ដែល​មា​នទី​តាំងនៅ​លើ​ទួល​មួយ​នោះ គ្មាន​ព្រះសង្ឃ​គង់​នៅទេគឺ​មាន​តែ​យាយជី​ក្រមុំ​ម្នាក់​ឈ្មោះ កែ រស់នៅ​តែ​ម្នាក់ឯង​នៅ​ក្បែរ​វត្តមាន​ដើម​បេង​ដ៏​ធំ​មាន​ឃ្មុំ​១​សំបុកទំ​នៅ​លើ​មែក ហើយ​ឃ្មុំ​នេះ​កាច​ណាស់ គ្មាន​អ្នក​ណា​ហ៊ាន​ទៅ​ជិត​ទេ​។ ដូនជី​នោះ​តែងតែ​ប្រាប់​អ្នកដំណើរ​ឲ្យ​ដើរ​ពី​ខាងត្បូង​ឃ្មុំ ដើម្បី​កុំ​ឲ្យ​ឃ្មុំ​ធុំក្លិន វា​មក​ទិច​មិន​ខាន​។ ពាក្យ​ថា “​ដើរ​ខាងត្បូង​ឃ្មុំ​” ក៏​ហៅ​យារ​ៗ​ក្លាយទៅជា “​ត្បូងឃ្មុំ​” វិញ​ពុំ​មែន​គុជឃ្មុំ ម្យ៉ាង​ដែល​គេ​ប្រើ​ធ្វើ​ត្បូងចិញ្ចៀន​នោះ​ទេ​។ ចំណេរ​តម​ក ដើម​បេង​នោះ ត្រូវ​ដើម​ជ្រៃ ដុះ​រឹតរួត​ខ្លាំង ក៏​ងាប់​ទៅ ប៉ុន្តែ ទីនោះ អ្នកស្រុក​មាន​ជំនឿ​ថា មាន​អ្នកតា​គង់​សណ្ឋិត​ដែល​អ្នកមាន​បណ្តា​ស័ក្តិដើរ​កាត់​មិន​បាន​ឡើយ​ច្បាស់ជា​ធ្លាក់បុណ្យ​ស័ក្តិ​។

ដោយឡែក​ខេត្ត​ត្បូងឃ្មុំ ពី​បុរាណ​គ្រប់គ្រង​ដោយ​ស្តេចត្រាញ់ ស័ក្តិ​១០​ហ៊ូពាន់ មាន​គោរម្យ៍ងារ​ជា “​អ្នកឧកញ៉ា​អជ៌ូន​”​។ ស្តេចត្រាញ់ មាន​អំណាច អាច​កាប់សំលាប់​ជន​ណា​ក៏​បាន ប៉ុន្តែ ក្រោយមក ព្រះមហាក្សត្រ​បាន​ដកសិទ្ធិ​អំណាច​បន្តិច​ម្តង​ៗ​។ សព្វថ្ងៃ ក្រុង​សួង ក៏​ដូច​ផ្សារ​សួង ជា​អតីត​ដែនដី​ស្រុក​ត្បូងឃ្មុំ ដែល​មាន​ដើម​ពោធិ៍​២​ដើម កាល​គេ​ចាប់​ទុំ ទៅ​សំលាប់ និង​អតីត​ផ្ទះ​យាយ​ផា​ន់ ជា​តឹកតាង​ស្រាប់​៕

អត្ថបទដកស្រង់ពី៖ km.wikipedia.org/wiki/ខេត្តត្បូងឃ្មុំ

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

សង្ខេបពីខេត្តត្បូងឃ្មុំ (Tboung Khmum is a Province of Cambodia)

ត្បូងឃ្មុំ (អ.ស.អ.: [tɓouŋ kʰmum]) គឺជាខេត្តនៃកម្ពុជាស្ថិតនៅវាលទំនាបកណ្ដាលនៃទន្លេមេគង្គ។ មានព្រំប្រទល់ជាប់ខេត្តកំពង់ចាមនៅខាងលិច ក្រចេះនៅខាងជើង ព្រៃវែងនៅខាងត្បូង និង មានព្រំដែនអន្តរជាតិរួមជាមួយវៀតណាមនៅខាងកើត។ ទីរួមខេត្ត ហើយក៏ជាទីក្រុងធំបំផុតគឺសួង។

អត្ថបទដកស្រង់ពី៖ km.wikipedia.org/wiki/ខេត្តត្បូងឃ្មុំ

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖