ខេត្តត្បូងឃ្មុំ មានឈ្មោះល្បីល្បាញ តាំងពីសម័យលង្វែកមកម្ល៉េះ ដោយសារតំបន់នេះទាក់ទងដល់រឿងទុំទាវ។ ពីមុនត្បូងឃ្មុំជាខេត្ត ឬភូមិភាគ ដែលបុរាណហៅថា “ដី”(ក្សេត្រ) គ្រប់គ្រងដោយស្តេចត្រាញ់មានខេត្តចំណុះជាច្រើន។ ឯប្រវត្តិឈ្មោះខេត្តនេះមានការចងចាំតៗ គ្នា ពីមនុស្សមួយជំនាន់ទៅមួយជំនាន់។ ក្នុងដំណាលនោះបានពោលតៗគ្នាថា មូលហេតុដែលស្រុកនេះមានឈ្មោះត្បូងឃ្មុំ ក៏ដោយសារពីដើមមានដើមស្ពុងធំមួយដុះជាប់នឹងផ្លូវ ហើយនៅមែកស្ពុងនោះមានឃ្មុំធំ១សំបុក។ ឃ្មុំនោះកាចខ្លាំងណាស់ ឲ្យតែមានអ្នកដំណើរណាដើរតាមផ្លូវ ហើយវាធុំក្លិនមនុស្ស ក៏ហើរមកទិចរត់មិនសព្វដី។ ឯអ្នកដែលត្រូវឃ្មុំទិចនោះចិត្តល្អ ក៏ប្រាប់អ្នកស្រុកឯទៀតថា បើចង់ឆ្លងកាត់ត្រង់ចំណុចដើមស្ពុងនោះ ត្រូវដើរពីខាងត្បូងឃ្មុំ (ខាងក្រោមខ្យល់) ដើម្បីកុំឲ្យឃ្មុំវាធំក្លិន បើពុំនោះទេ ច្បាស់ជាវាហើរ មកទិចមិនខាន។ តាំងពីពេលនោះមកមនុស្សក៏ប្រាប់តៗគ្នា ជាប់ឈ្មោះថា “ត្បូងឃ្មុំ” រហូតទល់សព្វថ្ងៃ។
បើយោងតាមឯកសារខ្លះក៏ចារទុកយ៉ាងនេះដែរ សូម្បីតែកាលពីសម័យស្រីសន្ធរក្នុងពេលយាយផាន់ កុហកនាងទាវជាកូនស្រីឲ្យមករៀបការជាមួយម៉ឺនងួន ក៏ឧកញ៉ាអជ៌ុនបានចាត់បរិវារឲ្យបររទេះគោ រទេះក្របីដឹកភ័ស្តុភារដង្ហែតាមផ្លូវពីខាងត្បូងឃ្មុំដែរ ហើយអ្នកចូលរួមក្នុងពិធីរៀបការនោះ ត្រូវទទួលទោសប្រហារជីវិត និងដាក់បញ្ចូលជា “អ្នកងារ” ដែលអ្នកសិក្សាអក្សរសិល្ប៍ខ្មែរ រឿងទុំទាវ សុទ្ធតែបានដឹងគ្រប់គ្នា។ ដោយឡែកយោងតាមឯកសារខ្លះបានសរសេរថាដើមឡើយនៅទីអារាមចាស់ ដែលមានទីតាំងនៅលើទួលមួយនោះ គ្មានព្រះសង្ឃគង់នៅទេគឺមានតែយាយជីក្រមុំម្នាក់ឈ្មោះ កែ រស់នៅតែម្នាក់ឯងនៅក្បែរវត្តមានដើមបេងដ៏ធំមានឃ្មុំ១សំបុកទំនៅលើមែក ហើយឃ្មុំនេះកាចណាស់ គ្មានអ្នកណាហ៊ានទៅជិតទេ។ ដូនជីនោះតែងតែប្រាប់អ្នកដំណើរឲ្យដើរពីខាងត្បូងឃ្មុំ ដើម្បីកុំឲ្យឃ្មុំធុំក្លិន វាមកទិចមិនខាន។ ពាក្យថា “ដើរខាងត្បូងឃ្មុំ” ក៏ហៅយារៗក្លាយទៅជា “ត្បូងឃ្មុំ” វិញពុំមែនគុជឃ្មុំ ម្យ៉ាងដែលគេប្រើធ្វើត្បូងចិញ្ចៀននោះទេ។ ចំណេរតមក ដើមបេងនោះ ត្រូវដើមជ្រៃ ដុះរឹតរួតខ្លាំង ក៏ងាប់ទៅ ប៉ុន្តែ ទីនោះ អ្នកស្រុកមានជំនឿថា មានអ្នកតាគង់សណ្ឋិតដែលអ្នកមានបណ្តាស័ក្តិដើរកាត់មិនបានឡើយច្បាស់ជាធ្លាក់បុណ្យស័ក្តិ។
ដោយឡែកខេត្តត្បូងឃ្មុំ ពីបុរាណគ្រប់គ្រងដោយស្តេចត្រាញ់ ស័ក្តិ១០ហ៊ូពាន់ មានគោរម្យ៍ងារជា “អ្នកឧកញ៉ាអជ៌ូន”។ ស្តេចត្រាញ់ មានអំណាច អាចកាប់សំលាប់ជនណាក៏បាន ប៉ុន្តែ ក្រោយមក ព្រះមហាក្សត្របានដកសិទ្ធិអំណាចបន្តិចម្តងៗ។ សព្វថ្ងៃ ក្រុងសួង ក៏ដូចផ្សារសួង ជាអតីតដែនដីស្រុកត្បូងឃ្មុំ ដែលមានដើមពោធិ៍២ដើម កាលគេចាប់ទុំ ទៅសំលាប់ និងអតីតផ្ទះយាយផាន់ ជាតឹកតាងស្រាប់៕
អត្ថបទដកស្រង់ពី៖ km.wikipedia.org/wiki/ខេត្តត្បូងឃ្មុំ
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
-
Uncategorized (133)
-
កម្មវិធី QuickBooks រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (32)
-
ការគ្រប់គ្រង (Management) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (67)
-
ការធ្វើទីផ្សារ (Marketing) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (20)
-
គណនេយ្យ (Accounting) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (216)
-
គ្រប់គ្រង់ហិរញ្ញវត្ថុ (Finance) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (42)
-
ធនាគារនិងគ្រឹះស្ថានហិរញ្ញវត្ថុ (Banking & Financial Institution) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (6)
-
ពន្ធដារ (Cambodia Tax) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (79)
-
សវនកម្ម (Audit ) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (41)