Posted on Leave a comment

ទេសចរណ៍ក្នុងខេត្តកំពត (Kampot is a Province of Cambodia)

“ខេត្តកំពតបានក្លាយជាទីតាំងដ៏ល្បីល្បាញយ៉ាងឆាប់រហ័ស សម្រាប់អ្នកទេសចរណ៍ជាតិ និងអន្តរជាតិ។ មានចំណុចទាក់ទាញ និងគួរឲ្យចាប់អារម្មណ៍ជាច្រើនសម្រាប់បំពេញចិត្តរបស់ភ្ញៀវទេសចរណ៍ទាំងឡាយ។ ទីនោះ គឺជាកូនទីក្រុងតាមមាត់ទន្លេមួយដោយច្នៃម៉ូដឡើងតាមបែបស្ថាបត្យកម្មបារាំង ជាមួយនិងរបាំង ភ្នំខែមជ័យនៅពីក្រោយ គឺជាទេសភាពមួយនិងកម្ររកបាន។ខេត្តមួយនៃប្រទេសកម្ពុជាដែលល្បី ល្បាញបំផុត សូមអរគុណដល់ការរួមបញ្ចូលគ្នាដ៏គួរឲ្យកោតសរសើរនៃអតីតទីក្រុងអាណានិគម ដែល ត្រូវបានគេបោះបង់ចោល បោះបង់ចោលនូវទេសភាពដ៏គួរឲ្យទាក់ទាញ ហើយនិងភាពងាយស្រួលក្នុង ការធ្វើដំណើរជុំវិញទីក្រុង… ទីក្រុងដែលមានទន្លេលំហែកាយជាមួយនិងការរៀបចំដ៏គួរឲ្យស្ញប់ស្ញែង និងទីតាំងសម្រាប់ការស្រាវជ្រាវទៅលើគុហា និងអារាមទាំងឡាយ។”

  • ឧទ្យានជាតិមុនីវង្យបូកគោ​៖ មាន​ចម្ងាយ​ប្រមាណ ​៤២ ​គីឡូ​ម៉ែត្រ] ពីទី​រួម​ខេត្ត​កំពត​ឆ្ពោះ​ទៅ​ភាគ​ខាង​លិច​។ នៅ​លើ​កំពូល​ភ្នំ​មាន​កាស៊ីណូ​មួយ​កសាង​ឡើង​ក្នុង​ជំនាន់អាណានិគម​បារាំង ​សម្រាប់​ពួក​គេ​មក​កំសាន្ត​លេង​នៅ​គ្រប់​រដូវ​។ ​ក្រៅ​ពីនោះ​នៅ​មាន​ទី​វត្ត​អារាមដែល​មាន​ឈ្មោះ​ថា​ វត្ត​សំពៅប្រាំ​ យក​តាម​លំនាំ​រូប​ផ្ទាំង​ថ្ម​នៅ​ទីនោះ​មាន​រាង​ដូច​សំពៅ​ចំនួន​ប្រាំ​។ ​នៅ​ទីនោះ​គេ​ក៏​អាច​គយគន់​នូវ​ទស្សនីយភាព​ធម្មជាតិ ​ដែល​ស្ទើរ​តែ​មិន​អាច​ដក​ចិត្ត​បាន​នោះ​គឺ ជ្រលងជ្រោះសែន​ជ្រៅ​ប្រកប​ដោយ​ព្រៃឈើ​ខៀវ​ស្រងាត់​មានពពកបាំង​តិច​ៗ​ផង​។ ​គេ​ក៏​អាច​គយគន់​ទិដ្ឋភាព​ទីរួម​ខេត្ត​កំពត​ពីលើ​កំពូល​ភ្នំ​កំពស់ ​១ ០៧៥ ​ម៉ែត្រ​នេះ​ផងដែរ​។ ​ក្រៅពី​ការ​ទស្សនា​សំណង់​ អគារប្រវត្តិសាស្ត្រ​រួច​ហើយ​ ទេសចរ​អាច​ទៅ​កំសាន្ត​ជាមួយ​និងធម្មជាតិ​វិញម្ដង​គឺ ​ទឹកជ្រោះ​ដ៏​សែន​ត្រជាក់​ ៣ ​ថ្នាក់ ​និង​តំបន់​ពពក​វិល​ដែល​មាន​អាកាសធាតុត្រជាក់​ខួបប្រាំង​ខួប​វស្សា​មាន​ពពក​ផាត់​ទៅ​ផាត់​មក​។
  • រមណីយដ្ឋាន​ទឹកឈូ៖ គឹ​ជា​រមណីយដ្ឋាន​ធម្មជាតិ​មួយ​​ដែល​មាន​ចម្ងាយ​ ៨​ គីឡូ​ម៉ែត្រ​ ពីទីរួម​ខេត្ត​កំពត។​ តំបន់​នេះ​មាន​ទឹកធ្លាក់​តាម​ជ្រលង​ភ្នំ​កំចាយ​រហូត​ដល់​ទីរួម​ខេត្ត​កំពត ​ដែល​ជា​ប្រភព​ទឹកសាបយ៉ាង​សំខាន់ ​សម្រាប់​ផ្គត់ផ្គង់​ដល់​ការ​ប្រើប្រាស់​របស់​ប្រជាពលរដ្ឋ​នៅ​ជុំវិញ​ទីរួម​ខេត្ត​។ ​ទឹកធ្លាក់​ថ្លា​ឈ្វេង​មើល​ឃើញ​បាត​ហូរ​រេញ​ៗ ​ពេល​ខ្លះ​ហូរ​ខ្លាំង​កាត់​ផ្ទាំង​ថ្មដា​ធំ​ៗ​បែក​ផ្កាត្រែង​គេ​អាច​ធ្វើ​ដំណើរ​ឆ្លង​កាត់​ផ្ទៃទឹក​បាន​តាម​រយៈ​ស្ពាន​យោលមួយ​ខ្សែ​ ដែល​សន្ធឹង​ខ្លួន​រង់ចាំ​ទទួល​ទេសចរ​។ ​ក្រៅពី​ការ​ងូត​ទឹក​កំសាន្ត​ គេក៏​អាច​គយគន់​នូវ​ទេសភាព​ ចម្ការ​ដំណាំ​ហូប​ផ្លែរបស់​ប្រជាពលរដ្ឋនៅ​អម​សង​ខាង​ទឹកធ្លាក់​នោះ​ផងដែរ ​ជាពិសេស ​ចម្ការទុរេនដ៏​ល្បីល្បាញ​របស់​ខេត្ត​នេះ​។ ​មិន​ឆ្ងាយ​ពី​ទីនេះ​ប៉ុន្មាន ​សួន​សត្វ ​និង​ សួន​ដំណាំ​ទឹកឈូ​បាន​កំពុង​អន្ទង​អារម្មណ៍​អ្នក​ទស្សនា​ឱ្យ​ឈាន​ជើង​ចេញ​មិនរួច​ក្រោយ​ពី​ត្រលប់​ពី​កំសាន្ត​នៅ​ទឹកធ្លាក់​ហើយ​នោះ​។ ​គេ​តែង​ឆៀង​ចូល​ទៅ​មើល​សត្វប្លែក​ៗ ​ច្រើន​ប្រភេទ​រួមទាំង​ទទួល​អារម្មណ៍​ស្រស់ថ្លា​ជាមួយ​ចម្ការ​ដំណាំ​ផ្លែឈើ​ មាន​ដូចជា​ ទុរេន សាវម៉ាវ ​មង្ឃុត ជាដើម​។
    • ភ្នំកំពង់ត្រាច៖ ភ្នំកំពង់ត្រាច​មាន​ទីតាំង​ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវ​ជាតិ​លេខ​៣៦ ក្នុង​ឃុំដំណាក់កន្ទួត​ខាង​ត្បូង​ ស្រុក​កំពង់ត្រាច ចម្ងាយ ៣៨ គ.ម ប៉ែក​ខាង​កើត​ក្រុង​កំពត។ រមណីយដ្ឋាន​នេះ​ជា​ថ្មភ្នំ មានរូង​ភ្នំប្រកប​ដោយល្អាងតូចធំ​ជាច្រើន។ នៅទីនោះមានល្អាងមួយមានវិជ្ឈមាត្រ ប្រមាណ ៣០ ម ហើយមានពណ៌ ៧ ផ្សេងៗគ្នា។
    • រមណីយដ្ឋាន​ព្រែកអំបិល៖ ​ព្រែកអំបិល​ជា​រមណីយដ្ឋាន​មួយស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវ​ជាតិ​លេខ៣ ក្នុង​ឃុំកោះតូច ស្រុកកំពត មាន​ចម្ងាយ​ ១៨ គ.ម ពីប៉ែក​ខាង​លិច​ក្រុង​កំពត។
    • រមណីយដ្ឋាន​ទេសចរណ៍តាដា ដែល​ស្ថិត​ក្នុងស្រុក​ទឹកឈូ ខេត្ត​កំពត ត្រូវ​បាន​សម្ពោធ​ជាផ្លូវការ​ហើយ នៅ​ព្រឹកថ្ងៃទី១៧ ខែ​តុលា ឆ្នាំ​២០១៨។ ពិធីនេះ ធ្វើឡើង​ក្រោម​អធិបតីភាព លោក​ទេសរដ្ឋមន្ត្រី ញឹម វណ្ណដា ​អនុប្រធាន​ទី១នៃ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ និង​មាន​ការ​ចូលរួម​ពី​អាជ្ញាធរ​ដែនដី​ និង​ប្រជាពលរដ្ឋ​ រួមទាំង​អាជីវករ​លក់ដូររ​ក្នុង​រមណីដ្ឋាន​ទេសចរណ៍​នេះផងដែរ។បើតាម​លោក ញឹម វណ្ណដា រមណីយដ្ឋាន​ទេសចរណ៍​ធម្មជាតិ​កោះ​តាដា ដែលពី​ដើមឡើយ​ជា​តំបន់​ជ្រលង​ភំ្ន ត្រូវបាន​ចាប់ផ្ដើម​ធ្វើការ​អភិវឌ្ឍ​ជា​ជំហានៗ តាំងពី​ចុងឆ្នាំ​២០១៥ មក​ម្ល៉េះ។ គិតមក​ដល់​បច្ចុប្បន្ន រមណីយដ្ឋាន​ទេសចរណ៍​ធម្មជាតិ​កោះ​តាដា ត្រូវ​បាន​ចំណាយ​ដើមទុន​ជាច្រើន ក្នុងការ​រៀបចំ​កែលំអរ គៀ​ពង្រាប​ដី​តាម​ចំរៀក​ភ្នំ ដើម្បី​សម្រួលដល់​ការធ្វើ​ដំណើរ​ដែលមាន​ប្រវែង​ផ្លូវ​ចម្ងាយផ្លូវ​ជាង ៣​គីឡូម៉ែត្រ ព្រម​ជាមួយ​នឹង​ការ​រៀបចំ​ដាក់​ប្រព័ន្ធ រំដោះ​ទឹក សាងសង់​ស្ពាន និង​ការ​រៀបចំ​កន្លែង​លំហែ​កម្សាន្ត​ផងដែរ។ កន្លែង​កម្សាន្ត​មាន​ដូចជា៖ ទឹកធ្លាក់​តាដា​រូងច័ន្ទ ទឹកធ្លាក់​តាដា​សច្ចំ អាង​ទំនប់​បង្ហៀទឹក​សម្រាប់​ទឹកងូត​តាមថ្នាក់​នីមួយៗ ដែល​ទឹកហូរ​ធ្លាក់​ពី​ជ្រលង​ភ្នំ​ធម្មជាតិ ទៅ​តាម​តម្រូវការ​មនុស្ស​ចាស់ យុវវ័យ និង​កុមារ​តូចៗ។ ពាក់ព័ន្ធ​ទៅនឹង​គម្រោង​អភិវឌ្ឍន៍ រមណីយដ្ឋាន​ទេសចរណ៍​ធម្មជាតិ​កោះ​តាដា​នេះដែរ លោក​ទេសរដ្ឋមន្រ្តី លើកឡើង​ថា គឺ​អាស្រ័យ​​លើ​ការ​កើនឡើង​ជា​លំដាប់​នូវ​ចំនួន​ភ្ញៀវ​ជាតិ និង​អន្ដរជាតិ៕
    • រមណីយដ្ឋាន​ទេសដូងទេរ​​​ ស្ថិតក្នុង​ទឹកដីភូមិស្នំប្រាំពីរ ឃុំម៉ាក់ប្រាង្គ ស្រុកទឹកឈូ ខេត្តកំពត គឺជាគោលដៅទេសចរណ៍សម្រាប់ការសម្រាកលំហែរកាយនាចុងសប្ដាហ៍ដែលភ្ញៀវ​ទេសចរ​ទាំងឡាយត្រូវធ្វើដំណើរ​លើដងផ្លូវឆ្ពោះទៅកាន់រមណីយដ្ឋាន​ទឹកឈូ ក្នុងចម្ងាយប្រហែល ៦គីឡូម៉ែត្រពី​ចំណុច​រង្វង់មូលរូបសំណាក​ទឹករលកក្បែរស្ពានមិត្តភាព​កម្ពុជា-កូរ៉េ កំពង់បាយទីរួមខេត្តកំពត រួចបត់ចុះទៅផ្នែក​ខាង​ស្តាំដៃប្រមាណ​ប្រហែល ៤០០ម៉ែត្របន្ថែមទៀត។

អត្ថបទដកស្រង់ពី៖ km.wikipedia.org/wiki/ខេត្តកំពត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Leave a Reply