Posted on Leave a comment

វិស័យអប់រំក្នុងខេត្តកំពត (Kampot is a Province of Cambodia)

សព្វថ្ងៃ ខេត្តកំពតមានសិស្សានុសិស្សជាង ១៥០ ០០០នាក់ កំពុងតែសិក្សានៅសាលាបឋមសិក្សាចំនួន ២៩៨ និង ៧៩ វិទ្យាល័យផ្សេងទៀត។ ស្ថិតនៅ ២៦,៥% នៃប្រជាជនសរុប ខេត្តកំពតទទួលបានការចុះឈ្មោះចូល រៀនច្រើនជាងគេនៅទូទាំងប្រទេស។

ស្ថាប័នអប់រំ ចំនួន
សាលាបឋមសិក្សា ២៩៨
វិទ្យាល័យ និង អនុវិទ្យាល័យ ៧៩
សាលាឯកជន
សាកលវិទ្យាល័យ
មហាវិទ្យាល័យគរុកោសល្យ
មហាវិទ្យាល័យហ្វឹកហ្វឺនភាសា

សាកលវិទ្យាល័យបី ត្រូវបានបើកឲ្យដំណើរការនៅខេត្តកំពត រួមជាមួយនឹងមហាវិទ្យាល័យគរុកោសល្យពីរ និងមជ្ឈមណ្ឌលហ្វឹកហ្វឺនភាសាបួន។ ជំនាញក្នុងតំបន់បានអភិវឌ្ឍ ជាពិសេសនៅតំបន់ដែលទទួលបាន ទេសចរណ៍ច្រើនបំផុត ដោយភាសាអង់គ្លេស ត្រូវបានគេផ្តោតអារម្មណ៍យ៉ាងខ្លាំង។ ការចំណាយលើការអប់រំនៅបឋមសិក្សា ដែលជាចំណែកមួយនៃផ.ស.ស. បានកើនឡើងគួរឲ្យកត់សម្គាល់នៅកម្ពុជាកាលពីប៉ុន្មានឆ្នាំនេះ ហើយឥឡូវនេះកំពុងតែចាប់ដៃគូជាមួយប្រទេសថៃ។ ការអភិវឌ្ឍខេត្ត នឹងមិនត្រូវបានគេបញ្ចប់ត្រឹមប៉ុណ្ណេះទេ។ រដ្ឋាភិបាល មានគម្រោងបន្តការចំណាយលើការអប់រំជាបន្តទៀត។ ការផ្តល់នូវប្រព័ន្ធអប់រំ ដ៏មានប្រសិទ្ធិភាពមួយ វាមិនចម្លែកពេកទេដែល ពលកម្មខេត្តកំពត បានរីកចម្រើន ២៩% នៅក្នុងវិស័យសេវាកម្ម ដែលមានទំនាក់ទំនង យ៉ាងសំខាន់ទៅនឹងការអប់រំ។ កម្មករគ្មានជំនាញនៅខេត្តកំពតទទួលបានប្រាក់ខែតែ ៤០ ដុល្លារ ទៅ ៧០ ដុល្លារតែប៉ុណ្ណោះ (បូករួមទាំងអាហារ និងកន្លែងស្នាក់នៅក្នុងករណីខ្លះ)។ រីឯកម្មករជំនាញ និងមានបទពិសោធន៍ អាចទទួលបានប្រាក់ខែយ៉ាងតិចក៏ ១០០ ដុល្លារក្នុងមួយខែដែរ។ “យើងមានមោទនភាពយ៉ាងខ្លាំង ដោយបានដឹកនាំបង្កើតឲ្យមានធនធានមនុស្សដើម្បីជួយគាំទ្រ នូវជំនួញរបស់យើង ហើយយើងជឿជាក់ថានេះគឺជា គុណសម្បត្តិនៃការប្រកួតប្រជែងដ៏ខ្លាំងក្លាមួយ ដែលប្រជាពលរដ្ឋរបស់យើងអាចជួយបង្កើនការលូតលាស់នៃសហគ្រាស របស់យើង។” ប៉ុន្តែទន្ទឹមនឹងមោទនភាពនេះ ការលំបាកមួយចំនួនក៏នៅតែចោទជាបញ្ហាដល់កុមារ និងយុវជន ដើម្បីចូលមកសិក្សាផងដែរ ដែលកត្តាទាំងនោះរួមមានប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ ប្រពៃណី ភាពក្រីក្រជាដើម។

សាលាបឋមសិក្សា

  1. សាលាបឋមសិក្សាប៊ុនរ៉ានីហ៊ុនសែនកោះស្លា
  2. សាលាបឋមសិក្សាប៊ុនរ៉ានីហ៊ុនសែនក្បាលដំរី]
  3. សាលាបឋមសិក្សា​អនុវត្ត
  4. ​សាលាបឋមសិក្សា​វត្តម្រោម
  5. សាលាបឋមសិក្សា​វត្តឈើទាល
  6. ​សាលាបឋមសិក្សា​វត្តភ្នំឆ្មារ
  7. សាលាបឋមសិក្សា​វត្តច្រាប
  8. សាលាបឋមសិក្សា​អេងមាស តានី
  9. សាលាបឋមសិក្សាពោធិ៍ជុំ

អនុវិទ្យាល័យ

  1. សាលា​បឋមសិក្សានិង​អនុវិទ្យាល័យស្ទឹង​កែវ
  2. អនុវិទ្យាល័យកំពត​ក្រុង
  3. អនុវិទ្យាល័យអ៊ីម៉ាំសើសូរីអ៊ីកំពង់កែស
  4. អនុវិទ្យាល័យ​ឧត្តម​មានជ័យ
  5. អនុវិទ្យាល័យតេជោសែន ម្រោម
  6. អនុវិទ្យាល័យមានរិទ្ធ

វិទ្យាល័យ

  1. វិទ្យាល័យកន្សោមអក
  2. វិទ្យាល័យតានី
  3. វិទ្យាល័យទូកមាស
  4. វិទ្យាល័យនរោត្តមសីហមុនីម្រោម
  5. វិទ្យាល័យព្រះរាជសម្ភារ
  6. វិទ្យាល័យសម្ដេចហ៊ុនសែនអង្គសុរភី
  7. វិទ្យាល័យព្រះបិតាជាតិ
  8. វិទ្យាល័យសម្ដេចហ៊ុនសែនបរិវាស
  9. វិទ្យាល័យហ៊ុនសែនសេត្រកា
  10. វិទ្យាល័យប៊ុនរ៉ានី ហ៊ុនសែន ដងទង់
  11. វិទ្យាល័យអង្គស្វាយពុំសែន

អត្ថបទដកស្រង់ពី៖ km.wikipedia.org/wiki/ខេត្តកំពត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

ភ្នំនៅក្នុងខេត្តកំពត (Kampot is a Province of Cambodia)

ខេត្តកំពតសំបូរដោយភ្នំជាច្រើនដែលមានទេសភាពស្រស់ស្អាតខៀវស្រងាត់។ ភ្នំទាំងនោះរួមមាន៖
  • ភ្នំស្រមោច
  • ភ្នំសែនហាន
  • ភ្នំត្រែល
  • ភ្នំត្នោត
  • ភ្នំបូកគោ
  • ភ្នំទូកមាស
  • ភ្នំកំចាយ
  • ភ្នំទទុង
  • ភ្នំព្រះ
  • ភ្នំស
  • ភ្នំក្បាលដំរី

អត្ថបទដកស្រង់ពី៖ km.wikipedia.org/wiki/ខេត្តកំពត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

ទេសចរណ៍ក្នុងខេត្តកំពត (Kampot is a Province of Cambodia)

“ខេត្តកំពតបានក្លាយជាទីតាំងដ៏ល្បីល្បាញយ៉ាងឆាប់រហ័ស សម្រាប់អ្នកទេសចរណ៍ជាតិ និងអន្តរជាតិ។ មានចំណុចទាក់ទាញ និងគួរឲ្យចាប់អារម្មណ៍ជាច្រើនសម្រាប់បំពេញចិត្តរបស់ភ្ញៀវទេសចរណ៍ទាំងឡាយ។ ទីនោះ គឺជាកូនទីក្រុងតាមមាត់ទន្លេមួយដោយច្នៃម៉ូដឡើងតាមបែបស្ថាបត្យកម្មបារាំង ជាមួយនិងរបាំង ភ្នំខែមជ័យនៅពីក្រោយ គឺជាទេសភាពមួយនិងកម្ររកបាន។ខេត្តមួយនៃប្រទេសកម្ពុជាដែលល្បី ល្បាញបំផុត សូមអរគុណដល់ការរួមបញ្ចូលគ្នាដ៏គួរឲ្យកោតសរសើរនៃអតីតទីក្រុងអាណានិគម ដែល ត្រូវបានគេបោះបង់ចោល បោះបង់ចោលនូវទេសភាពដ៏គួរឲ្យទាក់ទាញ ហើយនិងភាពងាយស្រួលក្នុង ការធ្វើដំណើរជុំវិញទីក្រុង… ទីក្រុងដែលមានទន្លេលំហែកាយជាមួយនិងការរៀបចំដ៏គួរឲ្យស្ញប់ស្ញែង និងទីតាំងសម្រាប់ការស្រាវជ្រាវទៅលើគុហា និងអារាមទាំងឡាយ។”

  • ឧទ្យានជាតិមុនីវង្យបូកគោ​៖ មាន​ចម្ងាយ​ប្រមាណ ​៤២ ​គីឡូ​ម៉ែត្រ] ពីទី​រួម​ខេត្ត​កំពត​ឆ្ពោះ​ទៅ​ភាគ​ខាង​លិច​។ នៅ​លើ​កំពូល​ភ្នំ​មាន​កាស៊ីណូ​មួយ​កសាង​ឡើង​ក្នុង​ជំនាន់អាណានិគម​បារាំង ​សម្រាប់​ពួក​គេ​មក​កំសាន្ត​លេង​នៅ​គ្រប់​រដូវ​។ ​ក្រៅ​ពីនោះ​នៅ​មាន​ទី​វត្ត​អារាមដែល​មាន​ឈ្មោះ​ថា​ វត្ត​សំពៅប្រាំ​ យក​តាម​លំនាំ​រូប​ផ្ទាំង​ថ្ម​នៅ​ទីនោះ​មាន​រាង​ដូច​សំពៅ​ចំនួន​ប្រាំ​។ ​នៅ​ទីនោះ​គេ​ក៏​អាច​គយគន់​នូវ​ទស្សនីយភាព​ធម្មជាតិ ​ដែល​ស្ទើរ​តែ​មិន​អាច​ដក​ចិត្ត​បាន​នោះ​គឺ ជ្រលងជ្រោះសែន​ជ្រៅ​ប្រកប​ដោយ​ព្រៃឈើ​ខៀវ​ស្រងាត់​មានពពកបាំង​តិច​ៗ​ផង​។ ​គេ​ក៏​អាច​គយគន់​ទិដ្ឋភាព​ទីរួម​ខេត្ត​កំពត​ពីលើ​កំពូល​ភ្នំ​កំពស់ ​១ ០៧៥ ​ម៉ែត្រ​នេះ​ផងដែរ​។ ​ក្រៅពី​ការ​ទស្សនា​សំណង់​ អគារប្រវត្តិសាស្ត្រ​រួច​ហើយ​ ទេសចរ​អាច​ទៅ​កំសាន្ត​ជាមួយ​និងធម្មជាតិ​វិញម្ដង​គឺ ​ទឹកជ្រោះ​ដ៏​សែន​ត្រជាក់​ ៣ ​ថ្នាក់ ​និង​តំបន់​ពពក​វិល​ដែល​មាន​អាកាសធាតុត្រជាក់​ខួបប្រាំង​ខួប​វស្សា​មាន​ពពក​ផាត់​ទៅ​ផាត់​មក​។
  • រមណីយដ្ឋាន​ទឹកឈូ៖ គឹ​ជា​រមណីយដ្ឋាន​ធម្មជាតិ​មួយ​​ដែល​មាន​ចម្ងាយ​ ៨​ គីឡូ​ម៉ែត្រ​ ពីទីរួម​ខេត្ត​កំពត។​ តំបន់​នេះ​មាន​ទឹកធ្លាក់​តាម​ជ្រលង​ភ្នំ​កំចាយ​រហូត​ដល់​ទីរួម​ខេត្ត​កំពត ​ដែល​ជា​ប្រភព​ទឹកសាបយ៉ាង​សំខាន់ ​សម្រាប់​ផ្គត់ផ្គង់​ដល់​ការ​ប្រើប្រាស់​របស់​ប្រជាពលរដ្ឋ​នៅ​ជុំវិញ​ទីរួម​ខេត្ត​។ ​ទឹកធ្លាក់​ថ្លា​ឈ្វេង​មើល​ឃើញ​បាត​ហូរ​រេញ​ៗ ​ពេល​ខ្លះ​ហូរ​ខ្លាំង​កាត់​ផ្ទាំង​ថ្មដា​ធំ​ៗ​បែក​ផ្កាត្រែង​គេ​អាច​ធ្វើ​ដំណើរ​ឆ្លង​កាត់​ផ្ទៃទឹក​បាន​តាម​រយៈ​ស្ពាន​យោលមួយ​ខ្សែ​ ដែល​សន្ធឹង​ខ្លួន​រង់ចាំ​ទទួល​ទេសចរ​។ ​ក្រៅពី​ការ​ងូត​ទឹក​កំសាន្ត​ គេក៏​អាច​គយគន់​នូវ​ទេសភាព​ ចម្ការ​ដំណាំ​ហូប​ផ្លែរបស់​ប្រជាពលរដ្ឋនៅ​អម​សង​ខាង​ទឹកធ្លាក់​នោះ​ផងដែរ ​ជាពិសេស ​ចម្ការទុរេនដ៏​ល្បីល្បាញ​របស់​ខេត្ត​នេះ​។ ​មិន​ឆ្ងាយ​ពី​ទីនេះ​ប៉ុន្មាន ​សួន​សត្វ ​និង​ សួន​ដំណាំ​ទឹកឈូ​បាន​កំពុង​អន្ទង​អារម្មណ៍​អ្នក​ទស្សនា​ឱ្យ​ឈាន​ជើង​ចេញ​មិនរួច​ក្រោយ​ពី​ត្រលប់​ពី​កំសាន្ត​នៅ​ទឹកធ្លាក់​ហើយ​នោះ​។ ​គេ​តែង​ឆៀង​ចូល​ទៅ​មើល​សត្វប្លែក​ៗ ​ច្រើន​ប្រភេទ​រួមទាំង​ទទួល​អារម្មណ៍​ស្រស់ថ្លា​ជាមួយ​ចម្ការ​ដំណាំ​ផ្លែឈើ​ មាន​ដូចជា​ ទុរេន សាវម៉ាវ ​មង្ឃុត ជាដើម​។
    • ភ្នំកំពង់ត្រាច៖ ភ្នំកំពង់ត្រាច​មាន​ទីតាំង​ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវ​ជាតិ​លេខ​៣៦ ក្នុង​ឃុំដំណាក់កន្ទួត​ខាង​ត្បូង​ ស្រុក​កំពង់ត្រាច ចម្ងាយ ៣៨ គ.ម ប៉ែក​ខាង​កើត​ក្រុង​កំពត។ រមណីយដ្ឋាន​នេះ​ជា​ថ្មភ្នំ មានរូង​ភ្នំប្រកប​ដោយល្អាងតូចធំ​ជាច្រើន។ នៅទីនោះមានល្អាងមួយមានវិជ្ឈមាត្រ ប្រមាណ ៣០ ម ហើយមានពណ៌ ៧ ផ្សេងៗគ្នា។
    • រមណីយដ្ឋាន​ព្រែកអំបិល៖ ​ព្រែកអំបិល​ជា​រមណីយដ្ឋាន​មួយស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវ​ជាតិ​លេខ៣ ក្នុង​ឃុំកោះតូច ស្រុកកំពត មាន​ចម្ងាយ​ ១៨ គ.ម ពីប៉ែក​ខាង​លិច​ក្រុង​កំពត។
    • រមណីយដ្ឋាន​ទេសចរណ៍តាដា ដែល​ស្ថិត​ក្នុងស្រុក​ទឹកឈូ ខេត្ត​កំពត ត្រូវ​បាន​សម្ពោធ​ជាផ្លូវការ​ហើយ នៅ​ព្រឹកថ្ងៃទី១៧ ខែ​តុលា ឆ្នាំ​២០១៨។ ពិធីនេះ ធ្វើឡើង​ក្រោម​អធិបតីភាព លោក​ទេសរដ្ឋមន្ត្រី ញឹម វណ្ណដា ​អនុប្រធាន​ទី១នៃ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ និង​មាន​ការ​ចូលរួម​ពី​អាជ្ញាធរ​ដែនដី​ និង​ប្រជាពលរដ្ឋ​ រួមទាំង​អាជីវករ​លក់ដូររ​ក្នុង​រមណីដ្ឋាន​ទេសចរណ៍​នេះផងដែរ។បើតាម​លោក ញឹម វណ្ណដា រមណីយដ្ឋាន​ទេសចរណ៍​ធម្មជាតិ​កោះ​តាដា ដែលពី​ដើមឡើយ​ជា​តំបន់​ជ្រលង​ភំ្ន ត្រូវបាន​ចាប់ផ្ដើម​ធ្វើការ​អភិវឌ្ឍ​ជា​ជំហានៗ តាំងពី​ចុងឆ្នាំ​២០១៥ មក​ម្ល៉េះ។ គិតមក​ដល់​បច្ចុប្បន្ន រមណីយដ្ឋាន​ទេសចរណ៍​ធម្មជាតិ​កោះ​តាដា ត្រូវ​បាន​ចំណាយ​ដើមទុន​ជាច្រើន ក្នុងការ​រៀបចំ​កែលំអរ គៀ​ពង្រាប​ដី​តាម​ចំរៀក​ភ្នំ ដើម្បី​សម្រួលដល់​ការធ្វើ​ដំណើរ​ដែលមាន​ប្រវែង​ផ្លូវ​ចម្ងាយផ្លូវ​ជាង ៣​គីឡូម៉ែត្រ ព្រម​ជាមួយ​នឹង​ការ​រៀបចំ​ដាក់​ប្រព័ន្ធ រំដោះ​ទឹក សាងសង់​ស្ពាន និង​ការ​រៀបចំ​កន្លែង​លំហែ​កម្សាន្ត​ផងដែរ។ កន្លែង​កម្សាន្ត​មាន​ដូចជា៖ ទឹកធ្លាក់​តាដា​រូងច័ន្ទ ទឹកធ្លាក់​តាដា​សច្ចំ អាង​ទំនប់​បង្ហៀទឹក​សម្រាប់​ទឹកងូត​តាមថ្នាក់​នីមួយៗ ដែល​ទឹកហូរ​ធ្លាក់​ពី​ជ្រលង​ភ្នំ​ធម្មជាតិ ទៅ​តាម​តម្រូវការ​មនុស្ស​ចាស់ យុវវ័យ និង​កុមារ​តូចៗ។ ពាក់ព័ន្ធ​ទៅនឹង​គម្រោង​អភិវឌ្ឍន៍ រមណីយដ្ឋាន​ទេសចរណ៍​ធម្មជាតិ​កោះ​តាដា​នេះដែរ លោក​ទេសរដ្ឋមន្រ្តី លើកឡើង​ថា គឺ​អាស្រ័យ​​លើ​ការ​កើនឡើង​ជា​លំដាប់​នូវ​ចំនួន​ភ្ញៀវ​ជាតិ និង​អន្ដរជាតិ៕
    • រមណីយដ្ឋាន​ទេសដូងទេរ​​​ ស្ថិតក្នុង​ទឹកដីភូមិស្នំប្រាំពីរ ឃុំម៉ាក់ប្រាង្គ ស្រុកទឹកឈូ ខេត្តកំពត គឺជាគោលដៅទេសចរណ៍សម្រាប់ការសម្រាកលំហែរកាយនាចុងសប្ដាហ៍ដែលភ្ញៀវ​ទេសចរ​ទាំងឡាយត្រូវធ្វើដំណើរ​លើដងផ្លូវឆ្ពោះទៅកាន់រមណីយដ្ឋាន​ទឹកឈូ ក្នុងចម្ងាយប្រហែល ៦គីឡូម៉ែត្រពី​ចំណុច​រង្វង់មូលរូបសំណាក​ទឹករលកក្បែរស្ពានមិត្តភាព​កម្ពុជា-កូរ៉េ កំពង់បាយទីរួមខេត្តកំពត រួចបត់ចុះទៅផ្នែក​ខាង​ស្តាំដៃប្រមាណ​ប្រហែល ៤០០ម៉ែត្របន្ថែមទៀត។

អត្ថបទដកស្រង់ពី៖ km.wikipedia.org/wiki/ខេត្តកំពត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

ផ្លូវគមនាគមន៍ក្នុងខេត្តកំពត (Kampot is a Province of Cambodia)

ខេត្តកំពតភ្ជាប់ដោយផ្លូវជាតិសរុបចំនួន ៤ ដែលមានប្រវែងប្រហែល ២២៦ គីឡូម៉ែត្រ (ប្រហែល ៥% នៃផ្លូវជាតិសរុបនៃប្រទេសកម្ពុជា)។ ផ្លូវទៅកាន់ខេត្តព្រះសីហនុគឺជាផ្នែកនៃប្រព័ន្ធផ្លូវអាស៊ាន។ ការដឹក ជញ្ជូនធំៗជាច្រើនប្រើប្រាស់ផ្លូវនេះ (ឧទាហរណ៍ ការដឹកជញ្ជូនទៅកាន់រោងចក្រស៊ីម៉ង់ត៍ក្នុងស្រុក)។ ផ្លូវទៅកាន់ភ្នំបូកគោ កំពុងត្រូវបានជួសជុលកែលំអ ដែលនិងជួយជំរុញយ៉ាងខ្លំាងបំផុតសម្រាប់វិស័យ ទេសចរណ៍។ សភាពផ្លូវថ្នល់ ត្រូវបានកែលំអគួរអោយកត់សំគាល់ នៅក្នុងរយៈពេល ប៉ុន្មានឆ្នាំនីមួយៗ នេះហើយអាជីវកម្មក្នុងស្រុកបានរាយការណ៍ថាបានកាត់បន្ថយពេលវេលា និងតម្លៃក្នុងការដឹកជញ្ជូន រហូតដល់ ៥០ %។ ការធ្វើពាណិជ្ជកម្មជាមួយប្រទេសវៀតណាម ត្រូវបានគាំទ្រដោយច្រកព្រំដែនពីរ (ច្រកអន្តរជាតិមួយ និងច្រកតំបន់មួយ)។ ផ្លូវជាតិលេខ៣១ តភា្ជប់ពីខេត្តកំពតទៅកាន់ព្រំដែន វៀតណាមនៅ តុងហុង និង ព្រែកចាក ដែលមានរយៈ ប្រហែល ១ ម៉ោងពីទីរួមខេត្តកំពត។ នៅរយៈពេល ឆាប់ៗខាងមុខនេះ រាជរដ្ឋាភិបាលនឹងវិនិយោគប្រាក់ប្រហែល ៣០ លានដុល្លារអាមេរិចទៅលើការជួសជុល កែលំអផ្លូវថ្នល់ជាពិសេសពង្រីកផ្លូវជាតិលេខ៣ និងផ្លូវសំខាន់ៗផ្សេងទៀត ដូចជាផ្លូវទៅកាន់ ប្រទេសវៀតណាម និងចំណុចភ្ជាប់ផ្នែកសេដ្ឋកិច្ចសំខាន់ៗក្នុងមូលដ្ឋាន។ រាជរដ្ឋាភិបាលនៃព្រះរាជណាចក្រកម្ពុជា បានចាប់ផ្ដើមការងារជួសជុលកែលំអ ខ្សែផ្លូវរថភ្លើងពីរាជធានីភ្នំពេញ ទៅកាន់ខេត្តព្រះសីហនុ ដែលឆ្លងកាត់ខេត្តកំពត។ ផ្លូវមួយខ្សែនេះនិងកែលំអដឹកជញ្ជូន និងពាណិជ្ជកម្មអោយកាន់តែប្រសើរឡើង។ ខេត្តកំពតផ្គត់ផ្គង់ទឹកដោយស្ទឹងកំពត ដែលហូរពីភ្នំប៉ែកខាងលិច ទៅកាន់តំបន់ឆ្នេរជិតៗ នោះដែលមានសភាពល្អប្រសើរបំផុតសម្រាប់ការធ្វើដំណើរ និងការដឹកជញ្ជូន។ ស្ទឹងនេះ គឺជាកត្តាគន្លឹះ នៃអត្តសញ្ញាណខេត្ត ហើយក៏ត្រូវបានប្រើប្រាស់សម្រាប់ការដឹកជញ្ជូនផងដែរ។ ក្រុមហ៊ុនឯកជនមួយ ត្រូវបានរាជរដ្ឋាភិបាលផ្ដល់អាជ្ញាបណ្ណអោយបូមដីធ្វើអោយទន្លេមានជម្រៅជ្រៅ ដើម្បីអោយកប៉ាល់ធំៗអាចដឹកកុងទីន័រ និងទំនិញធំៗ ឆ្ពោះទៅកាន់កំពង់ផែខេត្តព្រះសីហនុ។ លើសពីនេះទៅទៀតកំពង់ផែដ៏ធំមួយ ដែលត្រូវនឹងគ្រប់គ្រងដោយក្រុមហ៊ុនកំពង់ផែខេត្តកំពតកំពុងត្រូវបានកសាងរួមជាមួយនិង តំបន់សេដ្ឋកិច្ចពិសេសដើម្បីលើកទឹកចិត្តដល់ការវិនិយោគទុនខាងពាណិជ្ជកម្ម។

អត្ថបទដកស្រង់ពី៖ km.wikipedia.org/wiki/ខេត្តកំពត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

អតីតភាពរបស់ខេត្តកំពត (Kampot is a Province of Cambodia)

យើងបានដឹងពីប្រវត្តិខេត្តកំពតនៅតិចតួចណាស់ ដោយសារខ្វះឯកសារស្រាវជ្រាវ។ អ្វីដែលយើងនឹង លើកយកមកបរិយាយពីអតីតកាលខេត្តកំពត មានច្រើននិយាយពីម្រេច អំបិល និងរមណីយដ្ឋាន នានាដែលបង្កើតឡើងកាលពីសម័យអាណាព្យាបាលតែប៉ុណ្ណោះ។ ជីវតាក្វាន់ ធ្លាប់បានពណ៌នាអំពី ការផលិតម្រេចនៅដើមសតវត្សទី១៣ ប៉ុន្តែការផលិតម្រេចពិត ប្រាកដគឺចាប់ផ្តើមពីសង្រ្គាមអាឆេ (Aceh War) នៅឥណ្ឌូណេស៊ីចន្លោះឆ្នាំ ១៨៧៣-១៩០៨។ ស្តេចស៊ុលតង់នៅអាឆេ បានដុតកម្ទេចចោលចម្ការម្រេចនៅឆ្នាំ ១៨៧៣-១៨៧៤ ដោយសារខ្លួនមិនចង់ឲ្យពួកហូឡង់កាន់កាប់លើចម្ការម្រេច ដ៏ស្តុកស្តម្ភឡើយ។ ហេតុដូចនេះហើយទើប ការផលិតម្រេចមួយផ្នែក បានត្រូវបង្វែរមកធ្វើនៅខេត្តកំពតជំនួសវិញ។ ក្នុងឆ្នាំ ១៩៣០ ក្នុងសៀវភៅឈ្មោះ “Un Empire francaise, L’Indochine” ក្រោមការដឹកនាំដោយលោក ម៉ាស្ប៉េរ៉ូ (G.Maspero) បានសរសេរថា ម្រេចគឺជាផលិតផលនាំចេញ សំខាន់បំផុតរបស់ពួកអាណានិគម។ ម្រេចស្ទើរតែទាំងអស់ ត្រូវបានគេនាំយកទៅប្រើប្រាស់ នៅប្រទេសបារាំងគឺ ២ ១០០ តោន ក្នុងឆ្នាំ ១៩២៧ , ២ ៦០០ តោន ក្នុងឆ្នាំ ១៩២៨ ចេញពីដែនដីឥណ្ឌូចិន រហូតដល់ខែ មេសា ឆ្នាំ ១៩២៨ មានច្បាប់ចែងពីការនាំចេញម្រេចដោយគ្មានដែនកំណត់ ចេញពីប្រទេស អាណានិគម។

ដែនដីអាណានិគម របស់បារាំងអាចនាំចេញ លើសពី ៣ ពាន់តោនជាមធ្យមក្នុងរយៈពេលបីឆ្នាំ ហើយនាំចេញបាន ៤ ២៣៥ តោនក្នុងឆ្នាំ ១៩២៧។ ផលិតកម្មម្រេច ស្ទើរតែបាត់ស្រមោលនៅក្នុង ដែនដីកូសាំងស៊ីន នៅពេលដែលចម្ការម្រេចធ្លាក់ទៅក្នុងដៃអ្នកដាំម្រេចខេត្តហៃណាន ប្រទេសចិន ដែលនៅក្នុងខេត្តហៃទៀន ប៉ុន្តែការផលិតនៅមាន ភាពនឹងនរនៅកម្ពុជា។ ម្រេច គឺតែងតែដើរតួសំខាន់ ក្នុងឧស្សាហកម្មខេត្តកំពត។ រសជាតិប្រហើរ និងម្សៅ ម្រេច (ម្រេចម៉ត់) បានធ្វើឲ្យម្រេចកំពត ក្លាយជាម្រេច ពិសេសបំផុតនៅលើពិភពលោក ជាស្តេចនៃគ្រឿងទេស ដែលគ្មានគូប្រជែងប្រចាំផ្ទះបាយ របស់ចុងភៅបារាំង។ ជាអកុសលដោយសារតែ ព្រឹត្តិការណ៍អាក្រក់មួយ ចំនួនបានកើតឡើងនៅកម្ពុជា បានបំផ្លិចបំផ្លាញនូវ វិសាលភាពនៃផលិតកម្មរបស់កម្ពុជា។ ហេដ្ឋារចនាសម្ព័ន្ធត្រូវបានកម្ទេច ឧបករណ៍ និងគ្រឿងយន្ត ត្រូវបានគេបោះបង់ចោល កម្រិតអក្ខរភាពបានធ្លាក់ចុះយ៉ាងគំហុក។ សព្វថ្ងៃ ប្រជាជនប្រមាណ ៣៥% រស់នៅក្រោមបន្ទាត់ភាពក្រីក្រ។

អត្ថបទដកស្រង់ពី៖ km.wikipedia.org/wiki/ខេត្តកំពត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

រដ្ឋបាល​ខេត្តក្នុងខេត្តកំពត (Kampot is a Province of Cambodia)

ខេត្តកំពត ត្រូវបានចែកចេញជាក្រុង​ចំនួន ​១ និង​ស្រុកចំនួន​ ៨

ស្រុក-ក្រុង ផ្ទៃក្រលា​ (ហិចតា) ឃុំ-សង្កាត់ ភូមិ
ស្រុកអង្គរជ័យ ២២ ២៣៧ ១១ ៧៩
ស្រុកបន្ទាយមាស ៤០ ១០៦ ១៥ ៨៨
ស្រុកឈូក ១២៦ ២៤៨ ១៥ ៨០
ស្រុកជុំគីរី ៣១ ៥៥៧ ៣៧
ស្រុកដងទង់ ៣៤ ៥០០ ១០ ៥៤
ស្រុកកំពង់ត្រាច ៣៥ ៣០០ ១៤ ៦៩
ស្រុកទឹកឈូ ប្ដូរពីស្រុកកំពត ១៥១ ៤០០ ១៦ ៦៦
ក្រុងកំពត​ ប្ដូរ​ពី​ស្រុកកំពង់បាយ​ ៥ ៤០០ ១៥

អត្ថបទដកស្រង់ពី៖ km.wikipedia.org/wiki/ខេត្តកំពត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

សង្ខេបពីខេត្តកំពត (Kampot is a Province of Cambodia)

ខេត្តកំពត ជា ខេត្តមួយស្ថិតនៅប៉ែកខាងត្បូងនៃប្រទេសកម្ពុជា ដែលមានចម្ងាយ ១៤៨ គ.ម. ពីទីក្រុងភ្នំពេញ មានព្រំប្រទល់ខាងជើងទល់នឹងស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ ខាងកើតជាប់នឹងស្រុកត្រាំកក់ និង ស្រុកគីរីវង់ ខេត្តតាកែវ ខាងត្បូងជាប់នឹងឈូងសមុទ្រ ខាងលិចជាប់នឹងស្រុកកំពង់សិលា និងស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដូចគ្នាដែរ ខ្សែឆ្នេរដ៏វែងស្ថិតនៅលើឈូងសមុទ្រថៃទៅខាងត្បូង ខេត្តកំពតមានទីក្រុងឈ្មោះក្រុងកំពត។ កំពតមានប្រជាជន ៦២៧ ៨៨៤ នាក់[២] និងប្រកបដោយស្រុកនិងក្រុងចំនួនប្រាំបីដែលបានចែកទៅជាឃុំ-សង្កាត់ ៩២ ជាមួយនិងភូមិសរុប ៤៧៧ ភូមិ។[៣] ខេត្ត​កំពត​មាន​សំណង់​ប្រវត្តិសាស្រ្តជាច្រើន​ដូចជា ​ផ្ទះ ផ្សារ​លក់​ទំនិញ រោងភាពយន្ត​ សាលារៀន​ ផ្លូវគមនាគមន៏ មន្ទីរពេទ្យជាដើម​ សុទ្ធ​សឹង​​ជា​ភស្ដុតាង]បង្ហាញ​ឱ្យ​ឃើញ​ពី​ការ​ចាប់​អារម្មណ៍​របស់​ពួក​បារាំង​ទៅ​លើ​ទឹក​ដី​ខ្មែរខេត្ត​កំពតមួយ​នេះ​។​ហើយក៏មានភ្នំបូកគោដែលជាទីចាប់អារម្មណ៍របស់ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិគ្រប់ៗរូបផងដែរ។ នៅលើនោះក៏មានកាស៊ីណូ និង មាន កន្លែងកម្សាន្តជាច្រើនដូចជា៖ វាលស្រែមួយរយ ទឹកធ្លាក់អាចមើលទេសភាព មកខាងក្រោមយ៉ាងស្រស់ស្អាត អាចចាប់ពពកបាន។-ល-។ ស្រុកទូកមាសបានតាំងទីនៅខេត្តកំពត។ទេសភាពនៃព្រែកកំពត មើលពីក្រុងកំពត ក្បែរសាលាខេត្ត ចំពីមុខភ្នំបូកគោ។ ខេត្ដតាកែវ បានចូលដែនរដ្ឋបាលខេត្ដកំពត នៅត្រង់ស្រុកជុំគី ត្រង់ចំនុចវត្ដពុទ្ធគីរី រហូតដល់ រមណីយដ្ឋានកំពូលពេជ្រ។

អត្ថបទដកស្រង់ពី៖ km.wikipedia.org/wiki/ខេត្តកំពត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖