*ឆ្នាំ ១៩៥៥ រដ្ឋាភិបាលបានចាប់ផ្តើមធ្វើកំពង់ផែ នៅចំកណ្តាលព្រៃជិតមាត់សមុទ្រ នៅកន្លែងមួយដែលបច្ចុប្បន្ននេះមានឈ្មោះថា ឆ្នេរហាវៃ ហើយធ្វើការសាងសង់រួច នៅឆ្នាំ ១៩៦០ ដោយមានជំនួយឧបត្ថមពីប្រទេសបារាំង ហើយនិងគេបានធ្វើផ្លូវពីក្រុង ភ្នំពេញ ដល់កំពង់ផែថ្មី ដោយមានជំនួយឧបត្ថបពី សហរដ្ឋអាមេរិក ប្រជាជនដែល បានរស់នៅទីនោះគឺពួកគេធ្វើការនៅកំពង់ផែនោះ៕ ពេលកំពុងផែបានសាងសង់រូចហើយ គេបានហៅទីក្រុងនោះ ថា ក្រុងព្រះសីហនុ សំរាប់ធ្វើជាការគោរពចំពោះបិតាជាតិ
- ឆ្នាំ ១៩៦៣ គេចាប់ផ្តើមសាងសង់សណ្ឋាគារ ឯករាជ្យ ហើយមានមនុស្សជាច្រើនបានមកដើរលេងកំសាន្តនៅទីនេះ ហើយនៅក្នុងឆ្នាំដដែល គេចាប់ផ្តើមធ្វើពង្រីកកំពង់ផែ ។
- ឆ្នាំ ១៩៧០ ពួកគេឈប់រស់នៅ ពីព្រោះ លន់ នល់បានធ្វើរដ្ឋប្រហារទម្លាក់ព្រះបាទនរោត្តមសីហនុ និងបានមកកាន់កាប់ប្រទេសកម្ពុជា ។
- ឆ្នាំ ១៩៧០- ១៩៧៥ គេប្រើកំពង់ផែសំរាប់ដាក់អាវុធសំរាប់ធ្វើសង្គ្រាម ។
- ថ្ងៃទី១៣ ខែឧសភា ឆ្នាំ ១៩៧៥ ខ្មែរក្រហម បានកាន់កាប់ ទីក្រុងព្រះសីហនុ ហើយនិងខ្មែរក្រហមបានចាប់យកកប៉ាលរបស់ សហរដ្ឋអាមេរិក ដែលមានឈ្មោះ S.S Mayaguez ជាកម្មករដែលធ្វើការ នៅលើកប៉ាល់នោះ ហើយសហរដ្ឋអាមេរិកបានទម្លាក់គ្រាប់បែកដែលធ្វើអោយក្រុងព្រះសីហនុមានការខូចខាត់យ៉ាងខ្លាំង រហូតដល់ពួកខ្មែរក្រហមប្រគល់កប៉ាល់និងមនុស្សទៅអោយសហរដ្ឋអាមេរិកវិញ ។
- ឆ្នាំ ១៩៨០ សង្គ្រាមបានបញ្ចប់ គេបានចាប់ផ្តើមសាងសង់ទីក្រុងសាជាថ្មី
- ឆ្នាំ ១៩៩៧ រដ្ឋាភិបាល បាន អោយកន្លែងសំរាប់អង្គការ ដុនបូស្កូកម្ពូជា សំរាប់ធ្វើសាលាបច្ចេកទេស នៅផ្លូវអូរប្រាំ សំរាប់យុជនក្រីក្រនៅទីក្រុងនេះ និងមកពីខេត្តផ្សេងៗទៀតដែលនៅភាគខាងត្បូងនៃប្រទេស កម្ពុជា ។
- ថ្ងៃទី ១១ ខែ កុម្ភះ ឆ្នាំ២០០៧ ព្រះបាទនរោត្តម សីហមុនី បានយាងមកក្រុងព្រះសីហនុ ឯកឧត្តម ស្បោង សារ៉ាត់ អភិបាលក្រុង បានទទួលព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាមួយនឹង ព្រះសង្ឃនិមន្តមកពីគ្រប់វត្តនិង ថ្នាក់អ្នកដឹកនាំគ្រប់ជាន់ថ្នាក់ នៅក្រុងព្រះសីហនុ និងលោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ហើយ និងសាលាបច្ចេកទេស ដុនបូស្កូ ក្រុងព្រះសីហនុ៕
អត្ថបទដកស្រង់ពី៖ km.wikipedia.org/wiki/ខេត្តព្រះសីហនុ
👇 ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖
👇 ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖