រាល់ឆ្នាំខេត្តព្រៃវែងទទួលដីភក់ដែលទន្លេ ស្ទឹង និង ព្រែកមួយចំនួននាំយកមកចាក់ក្នុងស្រែចម្ការនានានៅក្នុងរដូវវស្សា ដូច្នោះហើយទើបធ្វើឲ្យតំបន់នេះមានជីជាតិល្អងាយស្រួលដាំដុះស្រូវនិងដំណាំផ្សេងៗនៅក្នុងវិស័យកសិកម្ម និង ប្រមូលជលផលផ្សេងៗ ។ ខេត្តនេះត្រូវបានទទួលស្គាល់ជាទូទៅថាជា “ខ្សែក្រវាត់បៃតងធំ” នៃប្រទេសកម្ពុជា ។ ធញ្ញជាតិសំខាន់ជាងគេរបស់ខេត្តព្រៃវែងគឺស្រូវ ដែលខេត្តនេះចូលរួមចំនួន ១០ ភាគរយនៃផលិតផលស្រូវសរុបរបស់ប្រទេស ។ លើសពីនោះទៀត ប្រជាកសិករនៅក្នុងខេត្តព្រៃវែងក៏ប្រមូលផលថ្នាំជក់ សណ្តែកបាយ ស្ករអំពៅ ស្ករត្នោត ដំឡូងឈើ (ដំឡូងមី ឬ ដំឡូងបារាំង) ល្ង និង ផ្លែឈើច្រើនប្រភេទទៀត ដូចជា ដូង ស្វាយ ស្វាយចន្ទី ។ កាលពីអតីតកាល ដើមកៅស៊ូក៏បានដើរតួសំខាន់ផងដែរនៅក្នុងសេដ្ឋកិច្ចនៃខេត្តនេះ ក៏ប៉ុន្តែចម្ការកៅស៊ូត្រូវបានបោះបង់ចោលនៅក្នុងសម័យសង្គ្រាមបង្ហូរឈាមជាច្រើនទសវត្សកន្លងទៅ៕ ផ្សារសំខាន់ៗនានានៅក្នុងខេត្តព្រៃវែងមានដូចជា ៖
- កញ្ជ្រៀច
- កន្ទួត
- កអណ្ដើក
- កំចាយមារ
- ផ្សារកំពង់ពពិល
- កំពង់ត្របែក
- កំពង់សិង្ហ
- ក្របៅ
- ច្រេះ
- ជើងទឹក
- ឈើកាច់
- ទ្រា
- បន្ទាយចក្រី
- បាភ្នំ
- បេងបុរី
- ពាមុន្ទារ
- ព្រៃវែង
- ភូមិរោង
- មេសាង
- ល្វា
- សាលាឃុំ
- ស្នាយពល
- ស្នេហ៍
- ស្វាយសុខា
- ស្វាយអន្ទរ
- ស្វាយអាង៉ោង
- អ្នកលឿង
- អ្នកលឿងក្រោម
អត្ថបទដកស្រង់ពី៖ km.wikipedia.org/wiki/ខេត្តព្រៃវែង
👇 ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖
👇 ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖