Posted on Leave a comment

សេដ្ឋកិច្ចក្នុងខេត្តឧត្តរមានជ័យ (Oddar Meanchey is a Province of Cambodia)

សេដ្ឋកិច្ចខេត្តឧត្តរមានជ័យ​៩៣%ពឹងផ្អែក​លើ​កសិកម្មហើយ៧%ទៀត​ពឹងលើការនេសាទនិងជំនួញ។ ដោយសារតែ​ខេត្តនេះ​មានព្រំប្រទល់​ជាប់នឹង​ប្រទេសថៃ ពាណិជ្ជកម្មអន្តរជាតិ​មានសកម្មភាព​គួរកត់សំគាល់ ដែលបានក្លាយជាវិស័យសំខាន់សំរាប់ទ្រទ្រង់​សេដ្ឋកិច្ចខេត្ត។ ហេដ្ឋារចនាសំព័ន្ធសេដ្ឋកិច្ច​ខេត្ត​ទទួលរង​ការបំផ្លិចបំផ្លាញ​យ៉ាងខ្លាំងក្លា​នាសម័យ​ខ្មែរក្រហម។ ហេតុនេះការស្ដារ​រចនាសំព័ន្ធថ្មី​មានសារសំខាន់ខ្លាំងណាស់​សំរាប់សេដ្ឋកិច្ចខេត្ត។

ខេត្តឧត្តរមានជ័យគ្មានស្ទឹងឬទន្លេហូរកាត់ទេ ប្រជាជនប្រើប្រាស់តាំងពីបូរាណរហូតដល់ពេល បច្ចុប្បន្ន គឺប្រើប្រាស់ទឹកស្រះជាមូលដ្ឋាន ឯទឹកអណ្ដូងមិនអាចហូបបានទេដោយមានជាតិកំបោរ ។ឯសក្តានុពល សេដ្ឋកិច្ចរបស់ខេត្ត គេសង្កេតឃើញមានដូចជា រ៉ែក្រោមដី (ធ្យូងថ្ម រ៉ែមាស និល ថ្មកំបោរ ដែក និង សំណជាដើមនៅក្រោមដី)។ ឯនៅលើដីវិញមានព្រៃឈើ ដំណាំស្រូវ ដំណាំកសិឧស្សាហកម្មសត្វ ព្រៃ ក្រៅពីនេះមានតំបន់ទេសចរណ៍ធម្មជាតិជាច្រើនកន្លែង និង តំបន់ទេសចរណ៍ប្រវត្តិសាស្ត្រ គឺ កន្លែងដែលពួកមេខ្មែរក្រហមជាន់ខ្ពស់រស់នៅក្នុងអំឡុងពេលខ្លួន ដឹកនាំប្រទេស រយៈពេល៣ឆ្នាំ ៨ខែ និង២០ថ្ងៃ គឺឋិតនៅលើជួរភ្នំដងរ៉ែក ម្ដុំច្រកជាំសាង៉ាមក្នុងស្រុក អន្លង់វែងខេត្តឧត្តរមានជ័យ។ ក្រៅពីនេះ​​ ខេត្តមានប្រាសាទបុរាណចំនួន១៨ផងដែរ ដើម្បីជូនភ្ញៀវជាតិនិង អន្តរជាតិទស្សនាកំសាន្ត ។

  • ផ្សារ៖ គោកមន ចុងកាល់ ច្រកអន្តរជាតិជាំ ជប់គគីរ ត្រពាំងប្រាសាទ បន្ទាយអំពិល សំរោង អន្លង់វែង

កសិកម្ម

ផ្ទៃដីសរុបរបស់ខេត្តមានទំហំ ៦១៥.៨០០ ហិចតា ។ ទិន្នន័យឃុំប្រភេទដីចំនួន ៧ ប្រភេទ គឺ​ប្រភេទ​ដី​ស្រូវ​វស្សា​ ដីស្រែបង្កើនរដូវ ដីស្រែប្រាំងស្រោចស្រព ដីស្រែប្រាំងប្រដេញទឹក ដីស្រូវចំការ ដីដាំដុះដំណាំផ្សេងៗ និងដីចំការមីនដោយសារគ្មានទិន្នន័យស្តីពី ផ្ទះសម្បែង និងដីផ្សេងៗ ហេតុទើបផលបូកប្រភេទផ្ទៃដីទាំង ៧ ប្រភេទខាងលើនេះមិនស្មើរនឹងផ្ទៃដីសរុបរបស់ខេត្ត ។

ផលស្រូវសរុបនៃស្រុកបន្ទាយអំពិលមានចំនួនលើសស្រុកនានា គឺ ១៤.៦០៣ តោន ឯស្រុកលំដាបខ្ញុំទី២ ក្នុងការផលិតស្រូវគឺស្រុក សំរោង ។ ការគណនាក្នុងប្រជាជនម្នាក់ជាមធ្យម ត្រូវការហូបស្រូវ២៦០គីឡូក្រាមក្នុងមួយឆ្នាំ បើ​ពិនិត្យ​លើ​ផលិត​ផល​ស្រូវ ឃើញថាស្រុកបន្ទាយអំពិលអាចនាំស្រូវចេញបាន ចំណែកស្រុក៤ទៀត មិន​អាច​នាំ​ផលិត​ផល​ស្រូវ​ចេញ​ទេ ព្រោះការផលិតតិចជាងសេចក្តីត្រូវការក្នុងស្រុកនីមួយ ជា​រួម​ខេត្ត​ឧត្តរមានជ័យ​មិន​អាច​សល់​ផលិត​ផល​ស្រូវ​សំរាប់​នាំ​ចេញ​បាន​ ឡើយ ។

ខេត្តឧត្តរមានជ័យជាខេត្តមួយមិនសំបូរមុខរបរ សំរាប់រកស៊ីប៉ុន្មានទេបន្ទាប់ពីរដូវធ្វើស្រែ មាន​មុខ​របរ​មួយ​ចំនួន​ទៀត ដែលក្រៅពីធ្វើចំណាកស្រុកទៅធ្វើកម្មករនៅប្រទេសថៃ ហើយនិងធ្វើអ្វីផ្សេងៗទៀតដែលអាច ផ្គត់ផ្គង់ជីវភាពរបស់ពួកគាត់ ។ ជាពិសេសនៅស្រុកបន្ទាយអំពិល ក្រៅពីរដូវស្រែចំការចប់ ពួក​គាត់​តែង​តែ​ត្បាញ​ក្រមា ដែល​មាន​លក្ខណៈ​ខុស​ប្លែក​ពី​បណ្តា​ក្រមា​ខេត្តផ្សេងៗ មានលក្ខណៈក្បាច់ទំពក់រូបសេះ រូបដំរី និងរូបផ្សេងៗសំរាប់ចែក ជូនកូនចៅ រឺក៏ជូនចាស់ទុំក្នុងភូមិ និងយកទៅវត្ត ដើម្បី​ប្រគេន​ព្រះសង្ឃ​ក្នុង​ពិធី​បុណ្យ​ភ្ជុំបិណ្ឌ រឺបុណ្យចូលឆ្នាំ ។

ទេសចរណ៍

ខេត្ត​ឧត្តរមានជ័យ​បានទទួលកេរ្តិ៍ដំណែលវប្បធម៌​មួយចំនួន ដែលសព្វថ្ងៃ​បានក្លាយជា​តំបន់ទេសចរណ៍​ដ៏គួរអោយ​ចាប់អារម្មណ៍​ពីសំណាក់ភ្ញៀវទេសចរជាតិ​និង​អន្តរជាតិយ៉ាងច្រើន។ ខេត្តឧត្តរមានជ័យរមណីយដ្ឋាន​វប្បធម៌​ជាច្រើនរួមមានប្រាសាទបុរាណ(នៅមានរូបរាង) ១៨កន្លែង ស្ពានបុរាណ៧កន្លែង ទួលប្រាសាទ៨២កន្លែងនិងស្រះបុរាណ១៤កន្លែង។ ប្រាសាទសំខាន់​នៅខេត្តឧត្តរមានជ័យ មានដូចជា ប្រាសាទតាមន្ត ជាដើម។ ក្រៅពីនេះនៅមានរមណីយដ្ឋានធម្មជាតិ៦កន្លែង​ទៀត​សំរាប់ទាក់ទាញទេសចរណ៍។

អត្ថបទដកស្រង់ពី៖ km.wikipedia.org/wiki/ខេត្តឧត្ដរមានជ័យ

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

ប្រជាសាស្ត្រក្នុងខេត្តឧត្តរមានជ័យ (Oddar Meanchey is a Province of Cambodia)

ប្រជាជនក្នុងខេត្តឧត្តរមានជ័យសរុបមាន ១៦០ ១៩៦នាក់ក្នុងនោះមានបរុស ៨០ ៤៦៥នាក់ និងស្ត្រីចំនួន ៧៩ ៧៣១នាក់។ ចំនួន​ខុស​គ្នា​រវាង​បុរស និងស្ត្រីដែលមានលក្ខណៈខុសគ្នាធំធេងនោះគឺមាននៅក្នុងស្រុក ចុងកាល់ប៉ុណ្ណោះ ។ ចំណែក​ស្រុក​អន្លង់វែង បន្ទាយអំពិល សំរោង និងត្រពាំងប្រាសាទ ចំនួនខុសគ្នារវាងស្ត្រី និងបុរសមានចំនួនតិច ។

ខេត្តឧត្តរមានជ័យមានផ្ទៃដីសរុបចំនួន ៦១ ៥៨ គីឡូម៉ែត្រការ៉េ ហើយមានដង់ស៊ីតេប្រជាជន ២៦,១៧នាក់ ក្នុងមួយគីឡូម៉ែត្រការ៉េ (ស្ថិតិខែមករា ២០០៧) ទាបជាងដង់ស៊ីតេប្រជាជនទូទាំងប្រទេស ដែលស្រុកសំរោងគឺជាស្រុកទីរួមខេត្តរបស់ខេត្តឧត្តរមានជ័យ ដែល​មាន​សុវត្តិភាព​ជាង​គេ​បង្អស់​ បើ​ប្រៀប​ធៀប​ជា​មួយនឹង​បណ្តា​ស្រុក​ដទៃ​ទៀត​ក្នុង​ខេត្ត អំឡុងពេលធ្វើសង្គ្រាម ។ ស្រុក​សំរោង​មាន​ប្រជា​ជន​គិត​ជា​ភាគ​រយ​ប្រមាណ ២៨% ស្រុកអន្លង់វែងប្រមាណ ១៨% ស្រុកបន្ទាយអំពិលប្រមាណ ២៦% ស្រុក​ចុងកាល់​ប្រមាណ​១៦% និង​ស្រុក​ត្រពាំង​ប្រាសាទ​ប្រមាណ ១២% ។

តាមទិន្នន័យឃុំឆ្នាំ ២០០៧បានបញ្ជាក់ថាខេត្តឧត្តរមានជ័យមានចំនួនគ្រួសារសរុប ៣៣ ១៣៣គ្រួសារ ឯគ្រួសារ​ជាមធ្យម ៤.៨៣ នាក់ក្នុងមួយគ្រួសារ និងចំនួនស្ត្រីជាមេគ្រួសារប្រមាណ ៣.៦៧៨ គ្រួសារ បើ​គិត​ជា​ភាគរយ​នៃ​ចំនួន​គ្រួសារ​សរុប​គឺ ១៤.០៧ ភាគរយ ។ អត្រា​ស្ត្រីជា​មេ​គ្រួសារ​តាម​បណ្តា​ស្រុក​បាន​បញ្ជាក់​ថា​ស្រុក​អន្លង់វែង ​មាន ចំនួនស្ត្រីជាមេគ្រួសារ ១៧.៥៥ ភាគរយ គឺច្រើនជាងស្រុកនានា ចំណែក​ស្រុក​ដែល​មាន​ចំនួន​ស្ត្រី​ជា​មេ​គ្រួសារ​តិច​ជាង​គេ គឺស្រុកត្រពាំងប្រាសាទ ដែលមានភាគរយស្ត្រីមេគ្រួសារប្រមាណ ១១.១១ ភាគរយ ។

អត្ថបទដកស្រង់ពី៖ km.wikipedia.org/wiki/ខេត្តឧត្ដរមានជ័យ

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

ប្រាសាទក្នុងខេត្តឧត្តរមានជ័យ (Oddar Meanchey is a Province of Cambodia)

*ប្រាសាទតាមាន់តូច

*ប្រាសាទតាមាន់ធំ

*ប្រាសាទតាក្របី

*ប្រាសាទដំរីទ្រោម

*ប្រាសាទខ្នារ

*ប្រាសាទព្រហ្មកិល

អត្ថបទដកស្រង់ពី៖ km.wikipedia.org/wiki/ខេត្តឧត្ដរមានជ័យ

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

រដ្ឋបាលក្នុងខេត្តឧត្តរមានជ័យ (Oddar Meanchey is a Province of Cambodia)

ខេត្តឧត្ដរមានជ័យចែកចេញជា​​​​​​​​​​​​​​​​ ៤ ស្រុកនិងក្រុង២គឺ៖

កូដខណ្ឌនិងក្រុង ឈ្មោះខណ្ឌនិងក្រុងជាភាសាខ្មែរ ឈ្មោះខណ្ឌនិងក្រុងជាអក្សរឡាតាំង ចំនួនប្រជាជន ចំនួនផ្ទៃដី
២២០១ ស្រុកអន្លង់វែង Anlong Veng
២២០២ ស្រុកបន្ទាយអំពិល Banteay Ampil
២២០៣ ស្រុកចុងកាល់ Chong Kal
២២០៤ ក្រុងសំរោង Samraong
២២០៥ ស្រុកត្រពាំងប្រាសាទ Trapeang Prasat
២២០៦ ក្រុងព្រះនគរ គ្មានឈ្មោះក្រុងអក្សរឡាតាំង
ក្រុងនគររាជមុន្នី

អត្ថបទដកស្រង់ពី៖ km.wikipedia.org/wiki/ខេត្តឧត្ដរមានជ័យ

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

ភូមិវិទ្យាក្នុងខេត្តឧត្តរមានជ័យ (Oddar Meanchey is a Province of Cambodia)

ខេត្តឧត្តរមានជ័យស្ថិតនៅប៉ែកខាងជើងឈៀងខាងលិចនៃប្រទេសកម្ពុជា ដែលមានព្រំប្រទល់ៈ – ខាងជើងជាប់នឹងប្រទេសថៃគឺ៖ ខេត្តបូរីរ៉ាំ,សុរិន និង ស៊ីសាកេត ដែលមានប្រវែង២២៤គ.ម ខ័ណ្ឌចែកដីយើងនិងថៃដោយភ្នំដងរ៉ែក (គ្មានដីវាលរាបទេជាមួយ ប្រទេសថៃ គឺសុទ្ធតែភ្នំដោយមានតែច្រក៥សម្រាប់ចេញចូលប៉ុណ្ណោះគឺ៖ ច្រកជុបគគី,ច្រកថ្មដូន, ច្រកអូស្មាច់, ច្រកជាំសាង៉ាម និងច្រកព្រះប្រឡាយ ។ – ខាងត្បូងជាប់នឹងខេត្តសៀមរាប – ខាងកើតជាប់នឹងខេត្តព្រះវិហារ – ខាងលិចជាប់នឹងខេត្តបន្ទាយមានជ័យ ខេត្តឧត្តរមានជ័យមានចំងាយប្រមាណ ៤៣៩ គីឡូម៉ែត្រពីទីក្រុងភ្នំពេញ ដោយ​ធ្វើ​ដំណើរ​តាម​ផ្លូវ​ជាតិ​លេខ​៦អា និង​កាត់​តាម​ខេត្ត​កណ្តាល កំពង់ចាម និង​បន្ត​ដំណើរ តាមផ្លូវជាតិលេខ៦ ពីចំនុច​បំបែក​ស្គន់​កាត់​តាម​ខេត្ត​កំពង់ធំ សៀមរាប ដល់ចំណុច ស្រុកក្រឡាញ់នៃខេត្តសៀមរាប មានផ្លូវ​បំបែក​ឆ្ពោះ​ទៅ​ទិស​ខាង​ជើង​តាម​ផ្លូវ​លេខ ៦៨ ទៅកាន់ខេត្តឧត្តរមានជ័យ ។ ខេត្ត​មាន​ផ្ទៃដី​សរុប ៦ ១៥៨ គ.ម២។

ខេត្តឧត្តរមានជ័យ​មានអាកាសធាតុ​ក្ដៅសើមដូចនៅទូទាំងប្រទេស​កម្ពុជាដែរ។ រដូវក្ដៅ​ចាប់ពីខែមិនាដល់ឧសភា(សីតុណ្ហភាពពី២៧ទៅ៣៥អង្សា) រដូវវស្សាចាប់ពីខែឧសភា​ដល់តុលា(សីតុណ្ហភាពពី២៤ទៅ៣២អង្សា និងសំនើម៩០%) និងរដូវរងារចាប់ពីខែវិច្ឆិការដល់ខែមិនា(សីតុណ្ហភាពណី២២​ទៅ២៨អង្សា) thumb|right|400px|ផែនទីស្រុក-ក្រុងទាំង៥​នៃខេត្តឧត្តរមានជ័យ។

អត្ថបទដកស្រង់ពី៖ km.wikipedia.org/wiki/ខេត្តឧត្ដរមានជ័យ

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

សង្ខេបពីខេត្តឧត្តរមានជ័យ (Oddar Meanchey is a Province of Cambodia)

រាជធានីព្រះនគរ ជារាជធានីមួយនៅភាគខាងជើងប្រទេសកម្ពុជា។រាជធានីព្រះនគរ ទីរួមរាជធានីនៅក្រុងសំរោងសែនមានជ័យ។

ខេត្ត​ឧត្តរមានជ័យ​បាន​​​បង្កើត​នៅ​ឆ្នាំ​១៩៦៤ តាម​ព្រះរាជក្រម​លេខ ១៩៤ ប.ក ចុះ​ថ្ងៃ​ទី​១២ ខែ​កក្កដា ឆ្នាំ​១៩៦៤ នៅ​សម័យ​សង្គម​រាស្ត្រនិយម (១៩៥៣-១៩៧០)​ ក្រោម​ព្រះ​រាជកិច្ច​ដឹកនាំ​ដោយ​សម្ដេច​ព្រះបាទ នរោត្តម​សីហនុ ប៉ុន្តែ​ក្រោយ​ឆ្នាំ​១៩៧០ សង្គ្រាម​បាន​ឆាបឆេះ​ឡើង​ រាល់​រចនាសម្ព័ន្ធ​រដ្ឋបាល​ត្រូវ​បាន​លើក​ទីតាំង​ដាក់​នៅ​ខេត្ត​សៀមរាប​។

យោង​ព្រះរាជក្រឹត្យ​លេខ/រកត/០១៩៥/០៧ ចុះ​ថ្ងៃ​ទី​២៧ ខែ​មករា ឆ្នាំ​១៩៩៥ ខេត្ត​នេះ​ត្រូវ​បាន​បង្កើត​ឡើង​សារ​ជា​ថ្មី​ផ្ដាច់​ចេញ​ពី​ខេត្ត​សៀមរាប ​នៅ​ពេល​នោះ​ រាល់​រចនាសម្ព័ន្ធ​ពុំ​ទាន់​ដំណើរ​ការ​នៅ​ឡើយ លុះ​ដល់​ថ្ងៃ​ទី​២៧ ខែ​មេសា ឆ្នាំ​១៩៩៩ ស្ថិត​ក្រោម​អធិបតីភាព ឯកឧត្ដម ស ខេង​ ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ ​ក៏​បាន​ប្រកាស​ដាក់​ឲ្យ​ដំណើរការ​ ការងារ​រដ្ឋបាល​ជា​ផ្លូវ​ការ។

អត្ថបទដកស្រង់ពី៖ km.wikipedia.org/wiki/ខេត្តឧត្ដរមានជ័យ

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

គមនាគមន៍ក្នុងខេត្តមណ្ឌលគិរី (Mondulkiri is a Province of Cambodia)

ប្រព័ន្ធគមនាគមន៍នៅខេត្តមណ្ឌលគីរីវិញ ដោយនាពេលបច្ចុប្បន្ននេះ មធ្យោបាយធ្វើដំនើរ កាន់តែមានការរីកចំរើនគ្រប់ផែ្នក។ យោងទៅតាមការរីកចំរើននេះ ខេត្តមណ្ឌលគីរីមានទំនាក់ទំនង ក្នុងប្រទេសតាមផ្លូវគោក និងផ្លូវអាកាស។

សេវាដឹកជញ្ជូនផ្លូវអាកាស

ខេត្តមណ្ឌលគីរី មានព្រលានយន្តហោះមួយសំរាប់ការហោះហើរនៅក្នុងស្រុក។ ថ្វីត្បិតតែវាមានលក្ខណះ តូចចង្អៀត និងពុំទាន់មានការរីកចំរើន ព្រមទាំងមិនទាន់បានដំនើរការហោះហើរក៏ដោយ តែយើងសង្ឃឹមថា នៅពេលអនាគតដ៏ឆាប់ខាងមុខនេះ នឹងមានការអភិវឌ្ឍនូវព្រលានយន្ត ជាមិនខានឡើយ។

សេវាដឹកជញ្ជូនផ្លូវថ្នល់

ខេត្តមណ្ឌលគីរីមានប្រព័ន្ធផ្លូវថ្នល់ ដែលរាជរដ្ឋាភិបាលកំពុងតែធ្វើការអភិវឌ្ឍ។ នាពេលបច្ចុប្បន្ននេះ ផ្លូវដែលធើ្វដំណើរពីភ្នំពេញ ទៅកាន់ខេត្តមណ្ឌលគីរី មានលក្ខណះពិបាក និងមានធូលីច្រើនដែលបង្កអោយមានការលំបាកក្នុងការធ្វើដំណើរ ប៉ុនែ្តទោះបីជាយ៉ាងណាក៏ដោយ ទាំងរាជរដ្ឋាភិបាល និងប្រជាពលរដ្ឋនៅ ទីនោះកំពុងតែធ្វើការអភិវឌ្ឍ និងខិតខំថែរក្សាការពារប្រព័ន្ធផ្លូវថ្នល់នៅទីនោះអោយមាន លក្ខណះងាយស្រួលក្នុងការធ្វើដំណើរ។ ហើយសណ្ឋានដីខេត្តមណ្ឌលគីរី ជាតំបន់ភ្នំនិងខ្ពង់រាប មានកូនភ្នំតូចៗ នាំអោយផ្លូវថ្នល់ភាគច្រើននៅក្នុងតំបន់នេះមានលក្ខណះឡើងចុះ ដែលនាំអោយពេលធើ្វដំណើរនៅដងវិថីនានា គេអាចគយគន់ ទេសភាពដ៏ស្រស់ស្អាត សណ្ឋាគារនៅលើកូនភ្នំ សំណង់តូចៗជាច្រើន និងភូមិរបស់អ្នកស្រុកនៅទីនោះ ជាពិសេសនោះនៅ ពេលថៃ្ងមានសភាពស្រស់ស្អាតជាទីបំផុត។

អត្ថបទដកស្រង់ពី៖ km.wikipedia.org/wiki/ខេត្តមណ្ឌលគិរី

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

ទេសចរណ៍ក្នុងខេត្តមណ្ឌលគិរី (Mondulkiri is a Province of Cambodia)

ខេត្តមណ្ឌលគីរីសំបូរទៅដោយរមណីយដ្ឋានធម្មជាតិ ជាពិសេសទឹកជ្រោះដ៏ស្រស់ត្រកាលជាច្រើន។ ក្រៅពីនេះនៅមានរមណីយដ្ឋាន ឆ្នេរទន្លេ ចំការស្រល់ ដែនជំរកសត្វព្រៃ និងភូមិជនជាតិភាគតិចជាដើម។ នៅខេត្តមណ្ឌលគីរីវិញការផ្តល់នូវសេវាកម្មលើ ការស្នាក់នៅ ការហូបចុក ទោះបីជាមិនមាន ភាពសំបូរបែបដូចនៅក្រុងភ្នំពេញក៏ដោយ ក៏នៅទីនោះមានការរៀបចំ និងផ្តល់នូវភាពងាយស្រួលដល់អ្នកទេសចរ ដែលទៅលេងនៅទីនោះដែរ ព្រោះការផ្តល់អោយនូវសេវាកម្មម្អូបអាហារមានសារះ សំខាន់ខ្លាំងណាស់សំរាប់ ទេសចរដែលទៅកំសាន្តនៅទីរមណីយដ្ឋានណាមួយក៏ដូចណាមួយដែរ តែងតែមានតំរូវការជាចំបងចំពោះការហូប ចុកជាប្រចាំថៃ្ង។ ចំពោះសេវាកម្មស្នាក់នៅវិញ មានសណ្ឋាគារ និងផ្ទះសំណាក់ជាច្រើនកនែ្លងដែលផ្តល់ភាពងាយស្រួល ដល់ការស្នាក់ របស់ភ្ញៀវទេសចរ ដែលទៅកំសាន្តនៅតាមរមណីយដ្ឋាននានា។

នៅ ក្នុងខេត្តមណ្ឌលគីរីនេះ តាមរបាយការណ៏របស់ក្រសួងទេសចរណ៏បានអោយដឹងថា នៅទូទាំងខេត្តមណ្ឌលគីរីទាំងមូលមានសណ្ឋាគារចំនួន៥ ផ្ទះសំណាក់ចំនួន១២ មានបន្ទប់ចំនួន១៤៨បន្ទប់ និងភោជនីយដ្ឋានមានចំនួន១១កនែ្លង។ សណ្ឋាគារ និង ប្រភេទដទៃទៀតនៃសេវាកម្មស្នាក់នៅ ភោជនីយដ្ឋាន ហាងកាហេ្វ ភេសជ្ជះ ទីភ្នាក់ងារទេសចរណ៍ ដែលផ្តល់សេវាកម្មព័ត៌មានទេសចរណ៍ សាលប្រជុំ មូលដ្ឋានសម្ភារះសំរាប់ព្យាបាលជំងឺ ថ្នាំពេទ្យ និង សេវាកម្មពេទ្យ ធនាគារ កនែ្លងប្តូរបា្រក់ ហាងលក់ទំនិញ សេវាកម្មឯកជន សេវាកម្មប្រៃសណីយ៍ និងសេវាកម្មជាច្រើនទៀត គឺសុទ្ធសឹងតែជាសេវាកម្មទេសចរណ៍យ៉ាងសំខាន់ដើម្បីទាក់ទាញ និងធ្វើអោយភ្ញៀវទេសចរមានទំនុកចិត្ត ទៅលើការផ្តល់អោយនូវសម្បទាន និងការបំពេញតំរូវការរបសគេអោយបានគ្រប់គ្រាន់។ ហើយអ្វីៗទាំងនេះយើងឃើញមានបំរើជូននៅខេត្តមណ្ឌលគីរី ទោះបីជាវាមិនមានលក្ខណះទំនើបដូចនៅក្រុងភ្នំពេញក៏ដោយ។

ទឹកជ្រោះប៊ូស្រា

ស្ថិតនៅស្រុកពេជ្រចិន្ដា ចំងាយប្រមាណ ៣២ គ.មពីសែនមនោរម្យ។ ទឹកជ្រោះប៊ូស្រាជាទឹកជ្រោះធំជាងគេនៅក្នុងប្រទេស។ ប្រជាជនកម្ពុជាគ្រប់គ្នាស្គាល់ទឹកជ្រោះនេះតាមរយៈបទចំរៀងផ្តោះផ្តង ទឹកជ្រោះប៊ូស្រា ច្រៀងដោយអធិរាជសំលេងមាស ស៊ីន ស៊ីសាមុត និង អ្នកស្រី ម៉ៅ សារ៉េត។

ទឹកជ្រោះសែនមនោរម្យ

ស្ថិតនៅចំងាយ ៥ គ.ម ពីទីរួមខេត្ត។ ជាទីកន្លែងសំរាប់ការធ្វើពីកនីក(ការបោះជំរុំលំហែកាយ)។

ទឹកជ្រោះរមនា

ស្ថិតនៅចំងាយ ៣០ គ.ម ពីសែនមនោរម្យ។ ជាទឹកជ្រោះ៣ជាន់ ដែលត្រូវបានគេឆ្ការព្រៃនិងបើកអោយសាធារណជនទូទៅចូលទៅកំសាន្ត។

ទឹកជ្រោះជ្រៃធំ

ស្ថិតនៅក្នុងក្រុងសែនមនោរម្យ មានចំងាយ ៣៤គីឡូម៉ែត្រ ពីទីរួមខេត្ត។

អត្ថបទដកស្រង់ពី៖ km.wikipedia.org/wiki/ខេត្តមណ្ឌលគិរី

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

រដ្ឋបាលក្នុងខេត្តមណ្ឌលគិរី (Mondulkiri is a Province of Cambodia)

ស្រុក

ខេត្តមណ្ឌលគិរី (អង់គ្លេស: Mondul Kiri Province) ស្ថិតនៅ ខេត្ត មាន ៤ស្រុក ១៧ឃុំ និង ៩២ភូមិ÷

ខេត្តមណ្ឌលគិរី
លេខកូដស្រុក/ក្រុង ឈ្មោះស្រុក/ក្រុងជាអក្សរខ្មែរ ឈ្មោះស្រុក/ក្រុងជាអក្សរឡាតាំង ចំនួនឃុំ/សង្កាត់
១១០១ ស្រុកកែវសីមា Kaev Seima
១១០២ ស្រុកកោះញែក Kaoh Nheaek
១១០៣ ស្រុកអូររាំង Ou Reang
១១០៤ ស្រុកពេជ្រាដា Pech Chreada
១១០៥ ក្រុងសែនមនោរម្យ Senmonorom

ភូមិ

  • ពូលុង(Pou Lung) 10 គម (15នាទី) ពី សែនមនោរម្យ
  • ពូទ្រូ(Pou Trou) 20 គម (មួយម៉ោង) ពី សែនមនោរម្យ
  • ពូត្រាង(Pou Tang) 8 គម (30នាទី) ពី សែនមនោរម្យ និង ជាទីតាំង ដែលហ្វូងដំរី ធ្វើដំណើរឆ្លងកាត់

អត្ថបទដកស្រង់ពី៖ km.wikipedia.org/wiki/ខេត្តមណ្ឌលគិរី

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

ប្រជាសាស្រ្តខេត្តមណ្ឌលគិរី (Mondulkiri is a Province of Cambodia)

ខេត្តមណ្ឌលគីរីមានផៃ្ទដីសរុបទាំងអស់ ១៤២៨៨គីឡូម៉ែត្រការ៉េ ដែលមានប្រជាជនសរុប ៣២៤០៧នាក់ មាន៥៦៥៧គ្រួសារ ប្រុស១៦៣៨០នាក់ និង ស្រី១៦០២៧នាក់ (តាមរបាយការណ៍ជំរឿនឆ្នាំ១៩៩៨) ហើយដង់ស៊ីតេប្រជាជនគិតជាមធ្យម ២នាក់ក្នុង ១គីឡូម៉ែត្រការ៉េ អត្រាកំនើនប្រជាជន ០.៣២ភាគរយ។ ខេត្តមណ្ឌលគីរី ជាតំបន់ភ្នំ និង ខ្ពង់រាបស្ថិតនៅប៉ែកឥសាននៃប្រទេសកម្ពុជា ដែលប្រជាពលរដ្ឋភាគច្រើន ជាជនជាតិភាគតិច ខេត្តមណ្ឌលគីរីមានប្រជាជនព្នង ៨០ភាគរយ ក្រៅពីនេះមានជនជាតិចំរុះគ្នាផេ្សងៗទៀត ដូចជា ខែ្មរ ចិន វៀតណាម ថៃ ខែ្មរឥស្លាម និង មាន ជនជាតិភាគតិចមួយចំនួនទៀត ហើយការប្រកបរបរកស៊ីរបស់ពួកគេនៅទីប្រជុំជន គឺទីរួមខេត្តគេប្រកបមុខរបរពាណិជ្ជកម្ម បើនៅឯជនបទវិញគេ ដើរបោចវល្លិ ដើរប្រមាញ់សត្វតាមរបៀបបុរាណ ចំពោះការធ្វើស្រែវិញមានតែនៅស្រុកកោះញែកមួយប៉ុណ្ណោះ គេធ្វើ ស្រែបុកដាំនៅលើខ្នងភ្នំ ដូច្នេះអំណោយផលវាទទួលបានតិចណាស់ព្រោះវាអាស្រ័យទៅលើទឹក ភ្លៀង ប្រសិន បើភ្លៀងធ្លាក់ជោកជាំទើប ដំណាំស្រូវរបស់ពួកគាត់ បានផលល្អ ជីវភាពរបស់ពលរដ្ឋនៅខេត្តមណ្ឌលគីរី មានកំរិតទាបណាស់ក្នុង មួយថៃ្ងមនុស្សម្នាក់មិនអាចរកចំណូល បាន៥០០រៀលផង។ ក្រៅពីមុខរបរធ្វើស្រែ ប្រជាជនខ្លះទៀតមានមុខរបរ ជាអ្នកចំការ មន្រ្តីរាជការ រីឯខ្លះទៀត ប្រកបរបរនៅក្នុងវិស័យទេសចរណ៍ដោយធ្វើការផ្គត់ផ្គង់ដល់សេវាកម្ម ស្នាក់នៅ បំរើសេវាកម្មម្ហូបអាហារ ព្រមទាំងសេវាកម្មបន្ទាប់បន្សំជាច្រើនទៀតផងដែរ។

ប្រជាជន៨០%ជាជនជាតិភាគតិច១០ជនជាតិ។ ជនជាតិដែលមានច្រើនជាងគេគឺជនជាតិព្នង។ នៅសល់២០%ទៀតជាជនជាតិខ្មែរ ចិន និង ចាម។ ប្រជាជននៅទីនោះប្រកបរបរជាចំបងគឺ ដាំដុះស្រូវ ដើមឈើហូបផ្លែ និងបន្លែបង្កាផ្សេងៗ។ ក្រៅពីនេះពួកគេដាំ ស្ត្របឺរី កាហ្វេ កៅស៊ូ និងគ្រប់ស្វាយចន្ទី។

ចាប់តាំងពីខេត្តមណ្ឌលគិរីមានការរិកចំរើនមកខេត្តនេះបានធ្វើអោយប្រជាជនមានមុខរបរដើម្បីបង្គើនជីវភាពរស់នៅ ឈានទៅរកការអភិវឌ្ប ហើយចំងាយធ្លូវក៏តិចជាងមុនដោយអោយនៅសល់ត្រឹម៣៨១គិឡូមែត។ ចំនែកឯប្រជាជនក៏មានគំនិតការក្នុងការផ្លាស់ប្តូរបៀបរស់នៅរបស់គេដែរ។

អត្ថបទដកស្រង់ពី៖ km.wikipedia.org/wiki/ខេត្តមណ្ឌលគិរី

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

ទីទាំងភូមិសាស្រ្តក្នុងខេត្តមណ្ឌលគិរី (Mondulkiri is a Province of Cambodia)

ខេត្តមណ្ឌលគីរីជាខេត្តមួយដែលសិ្ថតនៅភូមិភាគឦសាននៃប្រទេសកម្ពុជា ដែលមានព្រំប្រទល់ខាងកើតជាប់នឹង ប្រទេស វៀតណាមខាងជើងជាប់នឹង ខេត្តរតនគីរី ខាងជើងឈាងខាងលិចជាប់នឹង ខេត្តស្ទឹងត្រែងខាងលិចជាប់នឹងខេត្តក្រចេះ ហើយមានចំងាយ ៣៨០គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ ដោយធ្វើដំណើរតាមផ្លូវជាតិលេខ៨ ៧ និង៧៦ដោយឆ្លងកាត់តាមខេត្តកណ្ដាល ព្រៃវែង ត្បូងឃ្មុំកំពង់ចាម និងក្រចេះ ផ្លូវដែលអាចធ្វើដំណើរទៅដល់ខេត្តមណ្ឌលគីរី បានមានផ្លូវគោក និងផ្លូវអាកាស បើយើង ធ្វើដំណើរតាមផ្លូវគោកយើងនិងឃើញថាកំណាត់ផ្លូវពី ភ្នំពេញទៅមណ្ឌលគិរី ជាផ្លូវ កៅស៊ូដែលផ្តល់នូវលក្ខណះងាយស្រួលក្នុងការធ្វើដំណើរ ។ ខេត្តនេះមានអាកាសធាតុខុសពីខេត្តផេ្សងៗទៀតនៅកម្ពុជា ដោយនៅក្នុងរដូវក្តៅ សីតុណ្ហភាពចាប់ពី ២៧°C ទៅ ៣១°C ដែលអាចចុះត្រជាក់នៅពេលយប់ ខេត្តមណ្ឌលគីរីជាតំបន់ទេសចរណ៏ធម្មជាតិ ធំមួយនៃព្រះរាជាណាចក្រកម្ពុជា ដែលមានតំបន់ទេសចរណ៏ធម្មជាតិជាច្រើនដូចជា ទឹកជ្រោះប្រកបដោយហ្វូងមច្ឆា ជាច្រើនប្រភេទ ព្រមទាំង រុក្ខជាតិ សត្វព្រៃ ព្រៃកោងកាង និងភ្នំតូច ធំ ជាច្រើន។

អត្ថបទដកស្រង់ពី៖ km.wikipedia.org/wiki/ខេត្តមណ្ឌលគិរី

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

សង្ខេបពីខេត្តមណ្ឌលគិរី (Mondulkiri is a Province of Cambodia)

ខេត្តមណ្ឌលគីរីជាខេត្តស្ថិតនៅភាគខាងកើតប្រទេសកម្ពុជា។ ខេត្តនេះមានផ្ទៃដីធំជាងគេ តែមានប្រជាជនតិចជាងគេ។ ទីរួមខេត្តឈ្មោះក្រុងសែនមនោរម្យ។ ខេត្តមណ្ឌលគីរីជាតំបន់ទេសចរណ៏ធម្មជាតិធំមួយនៃព្រះរាជាណាចក្រកម្ពុជា ដែលមានតំបន់ទេសចរណ៏ធម្មជាតិជាច្រើនដូចជាទឹកជ្រោះប្រកបដោយហ្វូងមច្ឆាជាច្រើនប្រភេទ ព្រមទាំងរុក្ខជាតិ សត្វព្រៃ ព្រៃកោងកាង និងភ្នំតូចធំជាច្រើន។

អត្ថបទដកស្រង់ពី៖ km.wikipedia.org/wiki/ខេត្តមណ្ឌលគិរី

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

ស្រុក-ក្រុងក្នុងខេត្តក្រចេះ (Kratié is a Province of Cambodia)

ខេត្តក្រចេះ រួមមាន ៦ ស្រុក-ក្រុង ៖ ឃុំ

ក្រមស្រុក-ក្រុង ស្រុក-ក្រុង ឡាតាំង
១០០១ ឆ្លូង​ Chhloung
១០០២ ក្រចេះ Kratie
១០០៣ ព្រែកប្រសព្វ Preaek Prasab
១០០៤ សំបូរ Sambour
១០០៥ ស្នួល Snuol
១០០៦ ចិត្របុរី Chet Borei

អត្ថបទដកស្រង់៖ km.wikipedia.org/wiki/ខេត្តក្រចេះ

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

វិស័យដឹកជញ្ជូនក្នុងខេត្តក្រចេះ (Kratié is a Province of Cambodia)

ក្នុងខេត្តរថយន្តក្រុង០៣ ក្រុមហ៊ុន គឺក្រុមហ៊ុន សូរិយា, ក្រុមហ៊ុន រិទ្ធិមុន្នី និងក្រុមហ៊ុន ហ៊ួរលាន ក្រៅពីនេះ នៅមានរថយន្តឈ្នួលតូច និងមធ្យមជាច្រើនទៀត សំរាប់ដឹកជញ្ជូនអ្នក ដំណើរក្នុងខេត្ត និងក្រៅខេត្ត ។ នៅក្នុងខេត្តមាន ម៉ូតូឌុបភ្ញៀវទេសចរ ៥៧ គឿ្រង និងមគ្គុទេសន៍ទេសចរណ៍ ២៣នាក់។

ចំងាយផ្លូវ

  • ក្រចេះ-ភ្នំពេញ ៣៤០ គម
  • ក្រចេះ-ស្ទឹងត្រែង ១៤២ គម
  • ក្រចេះ-រតនៈគីរី ១៤៣ គម
  • ក្រចេះ-មណ្ឌលគីរី ២១១ គម
  • ក្រចេះ-កំពង់ចាម ២១៦ គម
  • ក្រចេះ-ព្រុំដែនវៀតណាម ១០១ គម

ផ្លូវទឹក

  • ក្រចេះ-ភ្នំពេញ ២២១ គ,ម
  • ក្រចេះ-កំពង់ចាម ១១៦ គ,ម
  • ក្រចេះ-ស្ទឹងត្រែង ១២៨ គ,ម

ផ្លូវអាកាស

មានព្រលានយន្តហោះមួយនៅវាលវង់ បច្ចុប្បន្នពុំទាន់ដំណើរការ។ ហើយគេក៍អាចចុះចតបណ្ដោះអាសន្ននៅទីធ្លាតារាងបាល់ខេត្តក្រចេះ។

ការដឹកជញ្ជូនក្នុងខេត្ត

  • ក្រចេះ-ចំបក់ ៥២ គម តាមរថយន្តប្រភេទទេសចរណ៍ ១២ កៅអីមាន២គ្រឿង
  • ក្រចេះ-ឆ្លូង ៣៦ គ,ម តាមរថយន្តប្រភេទទេសចរណ៍ ៤ កៅអី មាន ៤ គ្រឿង, រថយន្តប្រភេទ ទេសចរណ៍ ១២ កៅអីមាន ២ គ្រឿងនិងរថយន្តប្រភេទដឹកទំនិញ ២,៥ តោនមាន ៤គ្រឿង
  • ក្រចេះ-សំបូរ ៣៦ គ.ម តាមរថយន្តប្រភេទទេសចរណ៍ ៤ កៅអីមាន ៦ គ្រឿង និងប្រភេទដឹកទំនិញ ១តោន និង ២,៥ តោនមាន ៩ គ្រឿង
  • ក្រចេះ-កន្ទួត ២២ គ.ម តាមរថយន្តប្រភេទដឹកទំនិញ ១ តោនមាន ៨ គ្រឿង
  • ក្រចេះ-ស្វាយជ្រះ តាមរថយន្តប្រភេទដឹកទំនិញ ១តោន និង ២,៥ តោនមាន ៥ គ្រឿង
  • ក្រចេះ-ស្នួល ៨៣ គ.ម តាមរថយន្តប្រភេទទេសចរណ៍ ១២ កៅអីមាន ៤ គឿ្រង រថយន្តក្រុង និងរថយន្ត ប្រភេទដឹកទំនិញមួយបាំងកន្លះមាន ៦ គ្រឿង

ការដឹកជញ្ជូនក្រៅខេត្ត

  • ក្រចេះ-ស្ទឹងត្រែង តាមរថយន្តទេសចរណ៍ ១៥ កៅអី មាន២ គ្រឿងរថយន្ត ៤ កៅអី មាន៦គ្រឿង និងរថយន្តក្រុង មាន៣ គ្រឿង
  • ក្រចេះ-រតនៈគិរី តាមរថយន្ត៤ កៅអី មាន ១២ គ្រឿង
  • ក្រចេះ-ភ្នំពេញ តាមរថយន្ត ៤កៅអីមាន ១២គ្រឿង រថយន្តទេសចរណ៍ ១២ ទៅ ១៥ កៅអី មាន ៣២ គ្រឿងនិងរថយន្តក្រុងមាន៣ក្រុមហ៊ុន

អត្ថបទដកស្រង់៖ km.wikipedia.org/wiki/ខេត្តក្រចេះ

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

ភូមិសាស្ត្រខេត្តក្រចេះ (Kratié is a Province of Cambodia)

ខេត្តក្រចេះស្ថិតនៅតំបន់ខ្ពង់រាបប៉ែកឦសាននៃ ប្រទេសកម្ពុជា សំបូរទៅដោយសម្បត្តិវប្បធម៌‌ប្រវត្តិសាស្រ្ត និងធម្មជាតិជាច្រើន ដែលទាក់ទាញចំណាប់អារម្មណ៍ ភ្ញៀវជាតិ និងអន្តរជាតិអោយមក ទស្សនាកំសាន្ត និងសិក្សាស្រាវជ្រាវ ដើម្បីបាន ឃើញបានយល់ និងបានស្គាល់ពីទិដ្ឋភាពពិតនៃ សម្បតិ្តទាំងនោះដោយខានពុំបាន។ ក្រៅអំពី លទ្ធភាពខាងផែ្នកទេសចរណ៍ខេត្តក្រចេះអាចផ្តល់ លទ្ធភាពលើវិស័យផេ្សងៗទៀតជាច្រើន ដូចជាវិស័យសេដ្ឋកិច្ច សង្គមកិច្ច វប្បធម៌‌ និងអរិយធម៌‌ ដែលជាកេរ្តិ៍ដំណែលពីដូនតារបស់ខែ្មរបានបន្សល់ទុកអោយយ៉ាងច្រើនសន្ធឹកសន្ធាប់ដល់កូនចៅជំនាន់ក្រោយផងដែរ។ ក្រចេះក្រុងជាទីប្រជុំជនតូចប៉ុនែ្តស្អាតលំអទៅដោយអាគារស្ថាបនាតាំងពីទសវត្ស ១៩៤០-១៩៥០ និង១៩៦០ ដែលមាន រចនាបថល្អប្រណិត។ នៅគ្រប់ទីកនែ្លងក្នុងខេត្តប្រកបដោយ ធម្មជាតិពិតដ៏សែនមនោរម្យ នៅខាងមុខមានដងទនេ្ល និងកោះនៅខាងក្រោយមានបឹងដ៏ធំ ដែលមានជំនោរបរិសុទ្ធ។ អ្នកដែលបានមកដល់ខេត្តក្រចេះ ជាលើកដំបូងប្រាកដជាមានអារម្មណ៏ សប្បាយរីករាយ នឹងបានគយគន់ទេសភាព ហើយនិងស្រូបខ្យល់រំភើយៗនាពេលរសៀលថៃ្ងរៀបលិច ដ៏ស្រស់ត្រកាល។ ខេត្តក្រចេះមានសត្វផ្សោតទឹកសាបដែលជាប្រភេទសត្វដ៏កម្រក្នុងពិភពលោកក៏ដូចជាក្នុងតំបន់ និងសំបូរទៅដោយរមណីយដ្ឋានបែបប្រវត្តិសាស្រ្តនិងធម្មជាតិដ៏ប្រពៃ ដែលមានការទាក់ទាញការចាប់អារម្មណ៏ពី គ្រប់មជ្ឈដ្ឋានទាំងក្នុងនិងក្រៅប្រទេស និងមាន សារៈសំខាន់សំរាប់អ្នកសិក្សាស្រាវជ្រាវសែ្វងយល់។ លើសពីនេះខេត្តក្រចេះមានជនជាតិដើម ភាគតិចរស់នៅចំនួន៧ ជនជាតិដូចជា ព្នង ស្ទៀង គួយ ខោញ មិល ក្រោល ថ្មូន។ ខេត្តមានរមណីយដ្ឋានចំនួន ១៣ កនែ្លង ក្នុងនោះមានរមណីយដ្ឋានវប្បធម៌‌ប្រវត្តិសាស្រ្តចំនួន ៦ កនែ្លង និងរមណីយដ្ឋានធម្មជាតិចំនួន ៧ កនែ្លង។ ការធ្វើដំណើរតាមផ្លូវជាតិលេខ៧ ដែលមានចម្ងាយ ៣៤០ គ.ម. មានភាពងាយស្រួលគ្រប់រដូវកាលដោយបច្ចុប្បន្នផ្លូវជាតិត្រូវបានក្រាលកៅស៊ូរួចរាល់ហើយអ្នកទេសចរណ៍អាចធ្វើដំណើរ មកកាន់ខេត្តក្រចេះតាមមធ្យោបាយផ្ទាល់ខ្លួន រថយន្តតាក់ស៊ី រថយន្តក្រុង អ្នកទេសចរណ៍ក៏អាចធ្វើដំណើរតាមទនេ្លមេគង្គដែលមានចម្ងាយ ២២០ គម. ដោយប្រើមធ្យោបាយនាវាលឿន អ្នកធ្វើដំណើរអាចគយគន់ទេសភាពតាមដងទនេ្ល។ ការធ្វើដំណើរតាមផ្លូវអាកាសពុំទាន់អាចប្រព្រឹត្ត ទៅបាននៅឡើយដោយសារ អាកាសយាន្តដ្ឋានពុំទាន់បានកែលំអនិងពុំទាន់មានជើងហោះហើរនៅឡើយ។ លើសពីនេះភ្ញៀវទេសចរណ៍អាចបន្តដំណើរទៅកាន់ខេត្តស្ទឹងត្រែង រតនគិរី មណ្ឌលគិរី និងទៅប្រទេសជិតខាងដូចជា ប្រទេសលាវ និង វៀតណាម។

ទន្លេមេគង្គហូរចាប់ពីខាងជើងទៅខាងត្បូងខេត្ត មានប្រវែងប្រហែល ១៤០ គ.ម.ដែលហូរឆ្លងកាត់ក្នុងខេត្តក្រចេះ។ ទន្លេនេះគឺជាទីលំនៅរបស់ផ្សោត មច្ឆា និង បក្សាបក្សី។ លំហូរនៃទន្លេមេគង្គនៅក្រុងក្រចេះប្រែប្រួលយ៉ាងខ្លាំង។ មានកោះរាប់រយលិចទឹកនៅរដូវវស្សាជាច្រើននៅក្នុងទន្លេនេះ។ នៅឆ្នាំ ២០០៧ ដដែលនោះ រដ្ឋាភិបាលកម្ពុជាបានគ្រោងសាងសង់ទំនប់នៅក្នុងទន្លេមេគង្គក្បែរក្រុងក្រចេះ។ ខេត្តនេះក៏មានព្រៃឈើជាច្រើន ជួរភ្នំព្រះពាន់ ភ្នំព្រិច និងចម្ការកៅស៊ូ។ ភាគខាងកើតក្រចេះគឺជាតំបន់សត្វបក្សីដ៏សំខាន់មួយ។

ខេត្តនេះបានគ្របដណ្ដប់ភាគច្រើនបំផុតដោយព្រៃយ៉ាងក្រាស់។ រណ្ដៅជាច្រើនកើតចេញពីការទម្លាក់គ្រាប់បែកប្រតិបត្តិការបញ្ជីកំឡុងសង្គ្រាមវៀតណាម រណ្ដៅខ្លះត្រូវបានពេញប្រៀបដោយទឹក ដែលនៅតែមានឃើញនៅជនបទ។ ដែនដីភាគខ្លះនៅខេត្តក្រចេះគឺត្រូវបានប្រើសម្រាប់កសិកម្ម ទោះបីជាភាគរយរបស់ដីកសិកម្មទាំងនេះតូចជាងកន្លែងផ្សេងៗទៀតនៅក្នុងប្រទេសកម្ពុជាក៏ពិតមែនក្ដី។

ខេត្តនេះមានអាកាសធាតុខ្យល់រដូវ ដែលមានរដូវរងារចាប់ពីខែ វិច្ឆិកា ទៅដល់ មីនា រដូវក្ដៅចាប់ពីខែ មីនា ទៅដល់ ខែឧសភា និងរដូវវស្សាចាប់ពីខែ ឧសភា ដល់ តុលា។ មានទឹកជំនន់ជានិច្ចជាកាលនៅខេត្តក្រចេះ ទន្លេមេគង្គអាចមានទឹកហូរកាត់លើសលប់ខ្លាំងស្មើនឹង ៤ ម កំឡុងរដូវវស្សា។

ក្រចេះត្រូវបានគេស្គាល់ដោយទស្សនីយភាពមាត់ទន្លេគួរឱ្យទាក់ទាញ និង ភូមិស្រុក ហើយនិងវាលស្រែដ៏ខៀវស្រងាត់។

នេសាទដ្ឋានជាច្រើនជាផ្នែកនៃភូមភាគិទន្លេមេគង្គលើ ដែលមានសារៈសំខាន់ទ្រទ្រង់ដល់ប្រភេទសត្វបំលាស់ទី និងការនេសាទចិញ្ចឹមពោះ ប៉ុន្តែមិនបានដើរតួនាទីសំខាន់ខាងការនេសាទបែបពាណិជ្ជកម្មទេ។

ព្រៃឈើនៅក្រចេះប្រែទៅជាស្រឡះ និងមានកម្រាស់តិចជាងទីកន្លែងផ្សេងទៀតនៅក្នុងប្រទេសកម្ពុជា ដែលព្រៃទាំងនោះបានក្លាយជាដើមឈើរុះរោយ ជ្រុះស្លឹកកំឡុងរដូវប្រាំង។

អត្ថបទដកស្រង់៖ km.wikipedia.org/wiki/ខេត្តក្រចេះ

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

ប្រវត្តិខេត្តក្រចេះ (Kratié is a Province of Cambodia)

ធ្លាប់ជាអតីតរាជធានីសម្ភុបុរៈកំឡុងសម័យចេនឡាដែលរាជធានីនោះមានទីតាំងស្ថិតនៅស្រុកសំបូរ។ ខេត្តក្រចេះក៏បាន បន្សល់នូវប្រាសាទបុរាណមួយចំនួនដែលបានកសាងឡើងនៅសតវត្សទី៨ ផងដែរ ដូចជា ប្រាសាទនាងពៅ ស្ថិតនៅឃុំសំបុក ប្រាសាទព្រះធាតុខ្វាន់ពីរ ស្ថិតនៅក្នុងស្រុកក្រចេះ ប្រាសាទទួល ត្រពាំងថ្ម ស្ថិតនៅស្រុកសំបូរនៅខាងកើត ប្រាសាទប្រាំ ប្រាសាទកោះគ្រីង ដែលមានរូបទេវៈដ៏ល្អវិចិត្រៗជាច្រើន សាលបុរាណៗ ព្រះវិហារសសរមួយរយដែលបានកសាងនៅសតវត្សទី១៦ វត្តនេះមានជាប់ទាក់ទងនឹងរឿងព្រេងខ្មែរ រឿងក្រពើនេនធន ផ្ទះបុរាណៗរបស់ខ្មែរ អគាររចនាបថបារាំង និងប្រាសាទជាច្រើនទៀត ដែលគេមិន អាចស្គាល់់ឈ្មោះ ព្រោះបានបែកបាក់អស់ហើយ ក្រៅពីប្រាសាទមានផ្ទាំងសិលាចារឹកដែលជា ស្នាដៃរបស់បុព្វបុរសខែ្មរ មាននៅសេសសល់រហូតដល់សព្វថៃ្ង ទាំងអស់នេះសបញ្ជាក់ឲ្យឃើញថាខេត្តក្រចេះពិតជា មានសម្បត្តិវប្បធម៌‌ប្រវត្តិសាស្រ្ត សម្រាប់អ្នកសិក្សា ស្រាវជ្រាវជាតិ និង អន្តរជាតិ ដើម្បីសែ្វងយល់បានកាន់តែច្រើន។

តំបន់នៅក្បែរៗក្រចេះតាមបណ្ដោយទន្លេមេគង្គធ្លាប់ជាតំបន់មួយដែលមានមនុស្សរស់នៅច្រើនក្រាស់ក្រែលក្នុងសម័យបុរេអង្គរក្នុងប្រទេសកម្ពុជា។

អត្ថបទដកស្រង់៖ km.wikipedia.org/wiki/ខេត្តក្រចេះ

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

ប្រវត្តិសាស្ត្រខេត្តក្រចេះ (Kratié is a Province of Cambodia)

តាមចាស់ព្រឹទ្ធាចារ្យក្នុងតំបន់នេះបានអោយដឹងថា ក្រចេះ គឺជាពាក្សក្លាយពីភាសាបារាំងថា GATILLE ដោយអ្នកបកប្រែ អោយអាជ្ញាធរបារាំងពេលនោះ និយាយពុំត្រឹមត្រូវតាមភាសាបារាំង។ ពាក្យ GATILLE ក្លាយមកជា ក្រចេះ។ ដោយមានការបះបោរពីជនជាតិដើមភាគតិច “ព្នង” ប្រឆាំងនឹងការត្រួតត្រារបស់បារាំង អាណា ព្យាបាលបារាំងពេលនោះបានបញ្ជូនទ័ព និងចាត់លោក GATILLE ឲ្យផ្គត់ផ្គង់សម្ភារៈសឹក ភស្តុភារ និងបោះទីតាំងក្នុងទីក្រុង ក្រចេះសព្វថៃ្ងដោយ តាំងនាមមូលដ្ឋាននោះថា CAMP LOGISTIQUE DE GATILLE មានន័យថា ជំរុំភស្តុភារ Gatille។ ដូចនេះអ្នកខ្លះយល់ថា ក្រចេះ គឺជាពាក្យក្លាយមក ពីឈ្មោះនាយទាហានបារាំងរូបនេះ។

តាមវចនានុក្រមខែ្មរ របស់សមេ្តចសង្ឃរាជ ជួន-ណាត ភាគទី១ និង ភាគទី២ ត្រង់ទំព័រ៩៣០ បោះពុម្ពឆ្នា១៩៦៧ សរសេរថា “ក្រចេ” (ន) (ពាក្យជនជាតិស្ទៀង) ក្របី កំពង់ក្រចេ កំពង់ចម្លងក្របី (ក្លាយមកជា ក្រចេះ)។ តាមការរៀបរាប់របស់ចាស់ទុំរស់នៅក្នុងតំបន់នេះ បានឲ្យដឹងថានៅសម័យដើមខេត្តក្រចេះ មានជនជាតិដើមភាគតិច ជាច្រើនរស់នៅ ហើយមានទំនាក់ទំនងពាណិជ្ជកម្មផេ្សងៗ នៅភូមិភាគឦសាន្តទាំងមូលតាមច្រក “កំពង់ចម្លងក្របី” របស់ ជនជាតិស្ទៀងឆ្លងពីក្រចេះទៅតំបន់ ខាងលើ និងក្រចេះមកតំបន់ខាងក្រោម ហើយតែងតែមកផ្លាស់ប្តូរទំនិញទៅវិញទៅមកនៅ កំពង់ចម្លងនេះ។ ផែ្អកតាមឯកសារយោង របស់លោក ជួប-ឃាន កំណើត និងប្រវតិ្តនាមខេត្តក្រចេះ ចុះថៃ្ងទី ១៨ មេសា ២០០១ បព្ជាក់ថាសម័យកាល ក្រុងសម្ភុបុរៈ (សំបូរ) សេ្តចលាវតែងតែនាំសួយសារ ផេ្សងៗ មកថ្វាយសេ្តចខែ្មរ តាមរយៈកំពង់ចម្លងនេះដែរ។

អត្ថបទដកស្រង់៖ km.wikipedia.org/wiki/ខេត្តក្រចេះ

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

សង្ខេបពីខេត្តក្រចេះ (Kratié is a Province of Cambodia)

ក្រចេះ (អ.ស.អ.: [krɑˈceh]) គឺជាខេត្តមួយក្នុងប្រទេសកម្ពុជា។ ក្រុងរបស់ខេត្តមានឈ្មោះថា ក្រចេះដែលជាទីរួមខេត្ត។ ក្រចេះគឺជាខេត្តតូចមួយតែគួរឲ្យចាប់ចិត្ត សិ្ថតនៅប៉ែកឦសាននៃ រាជធានី ភំ្នពេញ។ វាមានព្រំប្រទល់ជាប់នឹងស្ទឹងត្រែងនៅភាគខាងជើង មណ្ឌលគីរីនៅខាងកើត កំពង់ធំ និង កំពង់ចាមនៅខាងលិច ហើយត្បូងឃ្មុំ និងវៀតណាមនៅខាងត្បូង។ មានផ្លូវគមនាគមន៍តភ្ជាប់ ៣ខែ្ស គឺផ្លូវជាតិលេខ៧ ចម្ងាយ ៣៤0 គីឡូម៉ែត្រ ផ្លូវលំក្រាលក្រួសក្រហម កាត់ស្រុកតំបែរ-ស្រុកឆ្លូង មួយខែ្ស និងតាមមាត់ទនេ្លមួយខែ្សទៀត មានចម្ងាយប្រហាក់ប្រហែល នឹងផ្លូវទឹកទនេ្លមេគង្គ ២២០ គីឡូម៉ែត្រ។ ការធ្វើដំណើរ ទោះបីតាមរថយន្តកី្ត តាមកាណូតលឿនកី្ត មិនលើសពី ៥ម៉ោងទេ ពិតជាបានមកដល់ក្រុងក្រចេះដោយសុវតិ្ថភាព។ ខេត្តក្រចេះ សម្បូរដោយធនធានធម្មជាតិ នៅលើដី មានព្រៃព្រឹក្សា វាលស្រែ ដីមានជីជាតិ នៅក្នុងទឹកសម្បូរដោយត្រី ពិសេសមេពូជត្រីធំៗ នៅតាមអន្លង់មេគង្គ ក្នុងស្រុកសំបូរ និងមានសត្វផ្សោតទឹកសាប ដែលទាក់ទាញភ្ញៀវ ទេសចរជាតិ និងអន្តរជាតិ។ ក្រៅពីនេះ នៅមានទេសភាព ដ៏ស្រស់សោភ័ណ ថៃ្ងលិចគងព្រៃកោះទ្រង់ដ៏ស្អាត គួរឱ្យចង់ទស្សនាទៀតផង។ ទាំងអស់ដែលបានបរិយាយចោះៗ ខាងលើ ធ្វើឲ្យខេត្តក្រចេះមានកំណើនភ្ញៀវទេសចរណ៍ទេ្វដងក្នុង មួយឆ្នាំៗ។ កត្តាទាំងនេះបាន ចង្អុលឲ្យខេត្តក្រចេះជ្រើសរើសយក វិស័យទេសចរណ៍ ជាវិស័យអាទិភាពក្នុងកិច្ចការស្តារ និងអភិវឌ្ឍសេដ្ឋកិច្ច ទោះតាមរយៈចំណូលដោយផ្ទាល់កី្ត ដោយប្រយោលកី្ត ក៏វិស័យទេសចរណ៍បានកំពុងជំរុញយ៉ាងស្វាហាប់ ដើម្បីធ្វើជាឧបករណ៍វិជ្ជមានមួយក្នុងការកាត់បន្ថយភាពក្រីក្រ បង្កើនការងារសម្រាប់ប្រជាពលរដ្ឋ ជាង ២៨ ម៉ឺននាក់ នៅខេត្តក្រចេះ។

អត្ថបទដកស្រង់៖ km.wikipedia.org/wiki/ខេត្តក្រចេះ

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

ហេដ្ឋារចនាសម័្ពន្ធខេត្តកែប (Kep is a Province of Cambodia)

ខេត្តកែបមានកង្វះខាតផ្នែកហេដ្ឋារចនាសម្ព័ន្ឋ។ រហូតមកទល់ឆ្នាំ ២០០៥ ខេត្តកែបប្រើប្រាស់ភ្លើង​អគ្គីសនីផ្គត់ផ្គង់ដោយម៉ាស៊ីនប្រើប្រេងម៉ាស៊ូត រយៈពេល ២ ម៉ោងក្នុង ១ ថ្ងៃ គឺចាប់ពីម៉ោង ៧ ដល់ម៉ោង៩ យប់តែ ប៉ុណ្ណោះ។ កត្តានេះជំរុញអោយអាជីវកម្មទាំងអស់បង្ខំចិត្តផលិតភ្លើងដោយខ្លួនឯង។ នៅឆ្នាំ ២០០៧ ខេត្តបានជំរុញអោយមានការទាញភ្លើងពីប្រទេសវៀតណាមដែលមានតម្លៃ ៨០០រៀល ក្នុង១គីឡូវ៉ាត់ម៉ោង Kwh។ មកទល់ពេលនេះក្រុងគ្នានបណ្តាញផ្គត់ផ្គង់ទឹកស្អាតទេ។ ប្រជាជននិងអាជីវកម្មនានាប្រើប្រាស់ ទឹកអណ្តូងតាមផ្ទះរៀងខ្លួន។មកទល់ពេលនេះ ក្រុងគ្មានបណ្តាញគ្រប់គ្រងកាកសំណល់ទេ។ ប្រជាជននិងអាជីវកម្មនានាត្រូវ ដោះស្រាយការបោះកាកសំណល់ និង សំរាមដោយខ្លួនពួកគេ។​ ហើយប្រជាជននៅទីនេះកំពុងតែព្យាយាមសំអាតទីក្រុងរបស់ពួកគេ។

អត្ថបទដកស្រង់ពី៖ km.wikipedia.org/wiki/ខេត្តកែប

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

វិស័យដឹកជញ្ជូនក្នុងខេត្តកែប (Kep is a Province of Cambodia)

ផ្លូវជាតិលេខ៣៣ ឆ្លងកាត់ខេត្តនេះពីខាងលិចទៅខាងកើត ដែលរត់ពីក្រុងកំពតទៅស្រុកកំពង់ត្រាច បន្ទាប់មកឆ្ពោះទៅមុខដល់ព្រំដែនវៀតណាម។ផ្លូវបំបែកចេញពីផ្លូវជាតិលេខ៣៣ មានឈ្មោះថា ផ្លូវជាតិលេខ៣៣A វាងទៅកាន់បូជនីយដ្ឋានសេះសកែបនៅស្រុកដំណាក់ចង្អើរ ដែលរត់តាមបណ្ដោយឆ្នេរក្រោយមកភ្ជាប់ផ្លូវជាតិលេខ៣៣ ប្រហែល ៣ សហាតិមាត្រ ទៅភាគខាងកើត។ កែបគ្មានសេវាដឹកជញ្ជូនឡានក្រុងសាធារណៈ រឺ ក៏ឡានឈ្នួលទេ។ ចន្លោះប្រហោងនេះត្រូវបានបំពេញដោយសេវាម៉ូតូឌុប និង ធុកធុក។ ក្រុមហ៊ុនឡានក្រុងឯកជនដូចជា ក្រុមហ៊ុនដឹកជញ្ជូនសូរិយាខូ.អិលធីឌី មានខ្សែរវាងភ្នំពេញ – កែប និង កំពតឆ្លងកាត់ ផ្លូវជាតិលេខ៣៣។ ធ្វើដំណើរពីកែបទៅកាន់ព្រះសីហនុត្រូវបានបម្រើដោយសេវាឡានក្រុងទៅមក។ ខេត្តនេះត្រូវបានឆ្លងកាត់ដោយផ្លូវដែកមួយខ្សែដែលតភ្ជាប់ភ្នំពេញនិងកំពង់ផែព្រះសីហនុដែលមានស្ថានីយ៍មួយនៅកែប។ យ៉ាងណាក្ដីនៅក្នុងឆ្នាំ ២០១៣ ខ្សែនេះនៅមិនទាន់បានដំណើរការនៅឡើយ។ កំពង់ផែកែបតូចមួយនេះត្រូវបានបម្រើសេវាដោយទូកទេសចរណ៍តូចៗតែប៉ុណ្ណោះដែលជិះទៅកាន់ប្រជុំកោះកែប ជាពិសេសកោះទន្សាយ។ គ្មានជើងសមុទ្រកំណត់ពេលជាក់លាក់ទៅកានកំពង់ផែឆ្នេរក្នុងស្រុក រឺ ក៏កំពង់ផែវៀតណាម និង ថៃ ដែលជាប្រទេសជិតខាងឡើយ។ ចម្ងាយរវាងកែបនិងខេត្តនៃកម្ពុជាសំខាន់ៗដទៃទៀតមានដូចជាៈ

  • ភ្នំពេញ: ១៦៤ សហាតិមាត្រ នៅភាគខាងជើង (ពីកែប)។
  • ព្រះសីហនុ: ១៣០ នៅខាងលិចតាមបណ្ដោយឆ្នេរ។
  • កំពត: ២៥ សហាតិមាត្រ នៅខាងលិច
  • ស្ថានីយ៍ភ្នំបូកគោ: ៦៧ សហាតិមាត្រ នៅខាងលិច។
  • ព្រំដែនវៀតណាម: ២៥ សហាតិមាត្រ នៅខាងកើត។
  • សៀមរាប: ៤៧៨ សហាតិមាត្រ នៅខាងជើង។
  • បាត់ដំបង: ៤៥៥ សហាតិមាត្រ នៅភាគពាយព្យ។
  • ខេត្តកោះកុង និង ព្រំដែនថៃ: ៣៦៤ សហាតិមាត្រ នៅខាងលិច។

អត្ថបទដកស្រង់ពី៖ km.wikipedia.org/wiki/ខេត្តកែប

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

សេដ្ឋកិច្ចក្នុងខេត្តកែប (Kep is a Province of Cambodia)

ខេត្តកែបសេដ្ឋកិច្ចពឹងផ្អែកលើវិស័យ កសិកម្ម នេសាទ ទេសចរណ៍ និង ផលិតកម្មអំបិល។ ប្រជាជនក្នុងខេត្ត ៩២% មានមុខរបរខាងកសិកម្មនៅឆ្នាំ ២០០៨ (ដាំស្រូវ ៧៥%)។ នៅក្នុងឆ្នាំដដែលនោះមានផ្ទះសំណាក់ ១០ បានចុះបញ្ជី។ នៅឆ្នាំ​ ២០១៣ មានសណ្ឋាគារធំៗ ១៦ បានចុះបញ្ជីដោយមន្ទីរទេសចរណ៍ និង ៦៥ ទៀតដោយសមាគមទេសចរណ៍ក្នុងតំបន់តាមរយៈ www.visitkep.com)។ កែបអិចស្ប៉ូគឺជាគំនិតផ្ចុងផ្ដើមជាផ្លូវការដើម្បីផ្សព្វផ្សាយខេត្តកែបជាចំណុចទេសចរណ៍ និង អភិវឌ្ឍន៍ សិល្បករ ផលិតកម្ម ហើយនិងការការពារបរិស្ថានរបស់ខេត្តនេះ។ ចំណែលផ្សារមានដូចជា កែប ដំណាក់ចង្អើរ ផ្សារសេះស និងផ្សារក្ដាម។

អត្ថបទដកស្រង់ពី៖ km.wikipedia.org/wiki/ខេត្តកែប

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តំបន់ទេសចរណ៍ក្នុងខេត្តកែប (Kep is a Province of Cambodia)

កោះទន្សាយប្រហែលជាទីទាក់ទាញភ្ញៀវទេសចរណ៍ដ៏សំខាន់នៅក្នុងខេត្តកែប យ៉ាងណាមិញខេត្តរបស់កម្ពុជាដ៏តូចបំផុតមួយនេះមានកន្លែងជាទីចាប់អារម្មណ៍ជាច្រើនបានលើកកម្ពស់ឱ្យយើងប្រមើលមើលឃើញនូវទស្សនៈវិស័យខាងបរិស្ថានដែលបង្កើតបានជាបរិស្ថានទេសចរណ៍ មិនត្រឹមតែដោយសារ រដ្ឋាភិបាលដែនដីតែប៉ុណ្ណោះទេ ក៏ប៉ុន្តែក៏ដោយសារតែគំនិតផ្ចុងផ្ដើមជាលក្ខណៈឯកជនតាមរយៈសមាគមទេសចរណ៍កែបដែលបានប្រមែប្រមូលបានសណ្ឋាគារ និង ភោជនីយដ្ឋានជាច្រើនក្នុងតំបន់នៃខេត្តនេះ។ ឆ្នេរកែបមានទីតាំងនៅក្នុងក្រុងកែប នៅចុងនៃទៀបកោះកែប។ តំបន់នេះគឺជាទីស្ថាននៃមនុគ្រឹះរបស់បារាំងដែលបាក់បែកជាច្រើន។ ភាគច្រើនជាខ្សាច់ពណ៌ខ្មៅ ដែលបានចាក់បំពេញឡើងវិញជាមួយខ្សាច់សក្បុសពីក្រុងព្រះសីហនុ។ ព្រៃត្រែក មានទីតាំងនៅខាងក្នុងឧទ្យានជាតិកែបដែលមានត្រែក៨សហតិមាត្រការ៉េនៅពាសពេញប្រជុំកូនភ្នំកែប។[១៣]ត្រពាំងធម្មជាតិជ្រោះផ្កាម្លិះគឺជារណ្ដៅអាចហែលទឹកបាននៅរដូវវស្សាដែលពោរពេញទៅដោយត្រីខាំជើង។ កាលណាត្រពាំងសើមខ្លាំង ព្រោះតែមានទឹកធ្លាក់ចូលទៅក្នុងត្រពាំងនោះ ហើយបង្កើតជាច្រាំងហូរចូលទៅកាន់ប្រភពទឹកធម្មជាតិដែលហូរចុះមកកាន់ជ្រោះនោះ។ វាលរំអិលជ្រោះផ្កាម្លិះគឺជាវាលក្ដាររំអិលតែមួយគត់ក្នុងតំបន់នេះ។ កីឡាកររំអិលមកពីទូទាំងពិភពលោកមកទីនេះដើម្បីរំអិលក្នុងព្រៃនេះជាមួយនឹងពួកកីឡាកររំអិលកម្ពុជាជំនាន់ទីមួយ។វាលរំអិលជ្រោះផ្កាម្លិះ។កសិដ្ឋានមេអំបៅគឺជាសួនបរិស្ថានវិទ្យាលក្ខណៈឯកជននៅលើផ្លូវលំជ្រោះផ្កាម្លិះដែលបើកឡើងដើម្បី​អភិរក្សបរិស្ថានក្នុងតំបន់ដឹកនាំដោយពួកអ្នកមានចិត្តស្រលាញ់មនុស្សធម៌ដែលឃ្លាតឆ្ងាយពីមាតុភូមិរបស់ខ្លួន។ [១៤]បូជនីយដ្ឋានផ្ទះកំណើតដុនបូស្កូត្រូវបានសម្ពោធឡើងនៅខែ ឧសភា ២០១២ ជាទីសក្ការៈបូជាទៅលោកដុនបូស្កូ និងក៏ជាការបង្កើតឡើងវិញនៃផ្ទះដែលលោកចន-បូស្កូបានចាប់កំណើតនៅឆ្នាំ ១៨១៦ នៅកាស្តិលន័រវ៉ូដុនបូស្កូ អ៊ីតាលី។ ផ្ទះនេះស្ថិតនៅខាងក្នុងនៃបរិវេណមជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈដុនបូស្កូ។

ភ្នំសសៀរ

នៅប្រមាណ ១៤ គីឡូម៉ែត្រពីក្រុងកែប មានរមណីយដ្ឋានមួយទៀតដែលមានឈ្មោះ ថា ភ្នំសសៀរ ភ្នំនេះស្ថិតនៅចម្ងាយប្រហែល ២-៣ គីឡូម៉ែត្រពីរង្វង់មូលសេះស។ នៅទីនោះមានរូងថ្មសំខាន់ៗចំនួនបួន គឺ ល្អាងស្តេចដំរីស ល្អាងវាលស្រែមួយរយ ល្អាងស-ខ្មៅ និង ល្អាងប្រចៀវ។ ល្អាងស្តេច ដំរីស គឺជាល្អាងមួយធំហើយសំខាន់ជាងគេ សម្រាប់គោរពបូជា ព្រោះទីនេះមានថ្មពណ៌ស ដុះដូចរូបសត្វដំរី រីឯល្អាងប្រចៀវនៅផ្នែកម្ខាងទៀតនៃភ្នំ មុននឹងចូលមកដល់ទីនេះលោកអ្នកអាចនឹងឮស្នូរ សំឡេងរងំនៃសត្វប្រចៀវ។វាក៏ជារូងធំហើយជ្រៅ និង មានទឹកខួបប្រាំងខួបវស្សានៅទីនោះ។ ទោះបីទីនេះមានភាពល្បីល្បាញយ៉ាងណាក្តី ក៏ពុំសូវមានទេសចរក្នុងស្រុកទៅទស្សនាច្រើន ប៉ុន្មានឡើយ នៅភ្នំសសៀរនេះ ពោល​គឺ​ភាគ​ច្រើន​ទៅហួសមកហួស ប៉ុន្តែសម្រាប់ភ្ញៀវបរទេសវិញ រមណីយដ្ឋានភ្នំសសៀរ គឺជារមណីយដ្ឋានវប្បធម៌ និង ទេសចរណ៍ដ៏សំខាន់សម្រាប់ពួកគេ ។ រមណីយដ្ឋានទេសចរណ៍ភ្នំពោន ភ្នំពោនជារមណីយដ្ឋានធម្មជាតិមាត់សមុទ្រដែលមានទីតាំងស្ថិតក្នុងភូមិសាស្ត្រ ភូមិភ្នំលាវ ឃុំពងទឹក ស្រុកដំណាក់ចង្អើរ ទីនេះអំណោយផលល្អសម្រាប់ការកម្សាន្តរបស់ភ្ញៀវទេសចរណ៍។ ភ្នំពោនមានធម្មជាតិព្រៃព្រឹក្សាយ៉ាងស្រស់បំព្រង មានឆ្នេរខ្សាច់យ៉ាងល្អស្អាតជាប់ មាត់សមុទ្រ និង អាកាសធាតុបរិសុទ្ធបក់មកគ្របដណ្តប់គ្រប់រដូវកាល។ ទិសដៅទៅអនាគត ខេត្តចង់ប្រែក្លាយឱ្យទៅជាទីសម្រាប់លំហែ និង សាងសង់កំពង់ផែខ្នាតអន្តរជាតិទៀតផង។ អ្វីដែលទន្ទឹងរង់ចាំដំបូងនាពេលនេះ នោះគឺ បញ្ហាផ្លូវសម្រាប់ភ្ជាប់ទីកន្លែងនេះទៅក្រុងកែប និង ផ្លូវសេដ្ឋកិច្ចឆ្ពោះទៅតំបន់ច្រកទ្វារអន្តរជាតិព្រែកចាក។ នៅថ្ងៃអនាគតខេត្តសង្ឃឹមថាតំបន់នេះនឹងក្លាយទៅ ជារមណីយដ្ឋានទេសចរណ៍មួយយ៉ាងសំខាន់នៅខេត្តកែប។ ភ្នំវល្លិ៍ ភ្នំវល្លិ៍បានក្លាយទៅជាតំបន់គួរឱ្យទាក់ទាញយ៉ាងខ្លាំងចាប់តាំងពីពាក់កណ្តាលទសវត្សរ៍ឆ្នាំ ១៩៩០ ពោលគឺតាំងពីតំបន់នេះត្រូវខ្មែរក្រហមធ្វើសមាហរណកម្ម ចូលជាមួយរាជរដ្ឋាភិបាលមកម៉្លេះ ពិសេសទីនេះមានការចាប់អារម្មណ៍យ៉ាងខ្លាំងពីភ្ញៀវបរទេស ដោយសារតែនៅភ្នំវល្លិជាកន្លែងដែលមេបញ្ជាការខ្មែរក្រហមម្នាក់ ឈ្មោះឈូក-រិន សម្លាប់ចំណាប់ខ្មាំងលោកខាងលិចបីនាក់។ សព្វថ្ងៃផ្នូររបស់ជនបរទេសទាំងបីនាក់ដែលមាន បារាំង អង់គ្លេស និង អូស្ត្រាលី នៅក្នុងភូមិចម្ការបី ឃុំភ្នំវល្លិ ស្រុកដំណាក់ចង្អើរ បានក្លាយទៅជាកន្លែង ជាទីចាប់អារម្មណ៍របស់ភ្ញៀវទេសចរជាតិ និង បរទេស។ ចំណុចដែលជាទីចាប់អារម្មណ៍ថ្មីមួយទៀតនោះ គឺចម្ការម្រេចនៅភ្នំវល្លិបានទាក់ទាញភ្ញៀវទេសចរមកពី អាមេរិក និង បារាំង ឱ្យចង់មកទស្សនាទេសភាពដ៏ស្រស់ត្រកាលនៃចម្ការម្រេច ចម្ការទុរេន ចម្ការស្វាយ។ បើចង់ទៅទស្សនាភ្នំវល្លិដោយចេញពីទីប្រជុំជន កំពង់ត្រាចឆ្ពោះទៅកែបបានប្រមាណជិត ១០ គីឡូម៉ែត្រ នឹងបានឃើញស្លាកសញ្ញាចូលភ្នំវល្លិនៅខាងស្តាំដៃ ហើយបន្តដំណើរតែជាង ៥ គីឡូម៉ែត្រទៀត នឹងបាន ដល់ភ្នំវល្លិ។

អត្ថបទដកស្រង់ពី៖ km.wikipedia.org/wiki/ខេត្តកែប

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

វិស័យអប់រំរបស់ខេត្ត (Kep is a Province of Cambodia)

សាលាចំនួនប្រាំជាកន្លែងអប់រំកម្រិតទុតិយសិក្សាដែលស្ថិតនៅក្នុងខេត្តនេះមានសិស្សចូលរៀនចំនួន ៥៨៨ នាក់ ក្នុងចំណោមនោះមានសិស្សស្រី ២៤៦ នាក់នៅឆ្នាំ ២០០៨។ ក្នុងឆ្នាំដដែលនោះដែរក៏មានសាលាមត្តេយ្យចំនួន ៩ និង សាលាបឋមសិក្សា ២១ ដែលមានចំនួនសិស្សសរុប ៩ ៦៤៤ នាក់ ក្នុងចំណោមនោះសិស្សជាកុមារីមាន ៤ ៥៨០ នាក់។[៨] ខណៈពេលនោះដែរ ភូមិគ្រឹះបារាំងចាស់មួយ នៅកែបធ្លាប់ជាទីកន្លែងនៃសាលារៀនបារាំងដូចជាសាលាបងស្រីនៃបុរេវេទដែលត្រូវបានបិទទ្វារនៅឆ្នាំ ១៩៧៥ នៅពេលពួកខ្មែរក្រោមកាន់អំណាច។ អគារនេះត្រូវបានវាយកម្ទេចចោលនៅដើមឆ្នាំ ២០១២ និងដីត្រូវប្រគល់ឱ្យទៅរដ្ឋកាន់កាប់វិញ។ កេរដំណែលរបស់បារាំងក្នុងវិស័យអប់រំត្រូវបានបង្ហាញឱ្យឃើញនៅពេលបច្ចុប្បន្នតាមរយៈ Ecole pour Tous ដែលលះបង់យ៉ាងខ្លាំងចំពោះក្មេងៗក្នុងតំបន់នេះ។[៩] ខេត្តនេះគ្មានសកលវិទ្យាល័យទេ ដោយហេតុថាវាមាននៅក្នុងខេត្តកំពតក្បែរខាងរួចស្រាប់ហើយ។ សាលាបច្ចេកទេសដុនបូស្កូកែប ផ្ដល់ការបណ្ដុះបណ្ដាលបច្ចេកទេសទៅដល់ប្រជាជនវ័យក្មេងក្នុងតំបន់ [១០] និង សមាគមសួនកែប[១១] វិទ្យាស្ថានទាំងពីរជាវិទ្យាស្ថានសម្រាប់មនុស្សវ័យកុមារ និង មនុស្សវ័យជំទង់។ សាលាអន្តរជាតិកែប (ស.អ.ក.)[១២] គឺជាសាលាភាសាអង់គ្លេសដំបូងនៅក្នុងខេត្តកែបដែលដើរតាមលំអានកម្មវិធីសិក្សារបស់ឃែមប៊្រិជ (Cambridge) នៅពេលព្រឹក និង នៅពេលល្ងាចបានផ្ដល់ឱ្យសិស្សខ្មែរដូចជា ការអាន ការសរសេរ និង ប្រវត្តិសាស្ត្រ ក្នុងប្រធានបទផ្សេងៗ។ ក្នុងនោះខត្តមានសាលាមត្តេយ្យមួយគឺសាលាមត្តេយ្យដុនបូស្កូខេត្តកែប និងសាលាបឋមសិក្សាមាន៣គឺ សាលាបឋមសិក្សាកំពង់ត្រឡាច សាលាបឋមសិក្សាប៊ុនរ៉ានីហ៊ុនសែន សាលាបឋមសិក្សាស្បូវ និងសាលាបឋមសិក្សាអូរក្រសា។ សាលាអនុវិទ្យាល័យមានពីរគឺ អនុវិទ្យាល័យសង្គមរាស្រ្តនិយម និងអនុវិទ្យាល័យហ៊ុនសែនក្រុងកែប។ ចំណែកឯវិទ្យាល័យមានពីរគឺវិទ្យាល័យប៊ុនរ៉ានីហ៊ុនសែនចរិយារង្ស និងវិទ្យាល័យហ៊ុនសែនចម្ការដូង។

អត្ថបទដកស្រង់ពី៖ km.wikipedia.org/wiki/ខេត្តកែប

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

ប្រវត្តិនៃខេត្តកែបក្នុងខេត្តកែប (Kep is a Province of Cambodia)

នៅសម័យសង្គមរាស្ត្រនិយមមានបង្កើតខេត្តបន្ថែមចំនួន៥ និងក្រុង ៣ គឺៈ ខេត្តព្រះវិហារ ខេត្តមណ្ឌលគីរី ខេត្តរតនគីរី ខេត្តឧត្ដរមានជ័យ ខេត្តកោះកុង និង ក្រុងព្រះសីហនុ (១៩៥៧) ក្រុងកែប (១៩៥៩) និងក្រុងគីរីរម្យ។ ខេត្តកែបទើបតែផ្ទេរពីឈ្មោះក្រុងកែបនាពេលកន្លងទៅប៉ុណ្ណោះ។ ក្រុងកែបបានកសាងឡើងតាំងពីកំឡុងឆ្នាំ ១៩០៨ ក្នុងសម័យអាណានិគមបារាំង។ ទីក្រុងនេះបានកែលម្អឱ្យក្លាយជាទីក្រុងទេសចរណ៍ឆ្នេរសមុទ្រដ៏ប្រណីតមួយក្នុង ទសវត្សរ៍ឆ្នាំ ១៩៦០ នាសម័យរាជរដ្ឋាភិបាលសង្គមរាស្ត្រនិយម។ តាមការតំណាលរបស់អ្នកខ្លះ ឈ្មោះទីក្រុងកែបនេះ បានក្លាយពីពាក្យបារាំង ឡឺកាប (Le cap) ប្រែមកជាពាក្យខ្មែរគឺ “ជ្រោយ” ដែលមានន័យថា ដីដុះលយទៅសមុទ្រ។មុននោះក្រុងឆ្នេរដ៏ពេញនិយមនិងល្បីល្បាញបំផុត កែបបានធ្លាក់ក្នុងកាលៈទេសៈយ៉ាប់យ៉ឺនក្នុងរយៈកាលប៉ុន្មានឆ្នាំដែរ។ ចាប់ពីដើមទសវត្ស១៩០០ រហូតដល់ ទសវត្ស១៩៦០ វាធ្លាប់ជាក្រុងរមណីយដ្ឋានជឿនលឿនសម្បូរណ៍សប្បាយសម្រាប់ឥស្សរជនបារាំងនិងខ្មែរ។

អគារចាស់នៅកែប
ការភាន់ច្រឡំដ៏ធំមួយបានយល់ថាកំឡុងសម័យខ្មែរក្រហម ភាគច្រើននៃមនុគ្រឹះនិងភូមិគ្រឹះត្រូវបានគេកម្ទេចចោល។ ជាក់ស្ដែង អ្នកស្រុកដែលរស់នៅប្រចាំនៅទីនោះ ដោយសារតែខ្វះខាតលុយកាក់ និង ស្បៀងអាហារ ក៏បានរំលំភូមិគ្រឹះមួយចំនួនដូច្នេះហើយ ទើបពួកគាត់អាចយកចំណែកដែលអាចលក់បានដោះដូរនៅវៀតណាមដើម្បីបានជាប្រាក់សុទ្ធ និងអង្ករ។[ត្រូវការអំណះអំណាង] ភូមិគ្រឹះកែបជាច្រើនត្រូវបានគេបោះបង់ចោល ប៉ុន្តែភាពរុងរឿងខ្លះៗរបស់អតីតក្រុងមួយនេះនៅតែឃើញមានដដែល។ មហាសាគរបានអូសបន្លាយជាខ្សែ រួមនិងកន្លែងដើរលេងដ៏ទូលាយនិងរូបចម្លាក់ធំៗ។ ព្រះបាទសីហនុបានកសាងព្រះរាជដំណាក់មួយដែលបែរមុខទៅឈូងសមុទ្រថៃ ប៉ុន្តែដំណាក់នោះមិនមានអ្នកកាន់កាប់ រឺ ក៏អ្នកស្នាក់នៅឡើយ។ ផ្លូវក្រាលថ្មមួយភ្ជាប់ក្រុងនេះជាមួយក្រុងកំពត។ ឆ្នេរកែបសម្បូរដោយដើមកោងកាង និង ផ្ទាំងថ្មខ្មៅៗខុសពីឆ្នេរដែលមានខ្សាច់សក្បុសនៃក្រុងព្រះសីហនុ យ៉ាងណានោះការចាក់បំពេញជាមួយខ្សាច់សនៃក្រុងព្រះសីហនុបានធ្វើឱ្យឆ្នេរកាន់តែធំ និង ស្រស់ស្អាត។ បច្ចុប្បន្នមានផ្ទះសំណាក់ រមណីយដ្ឋាន និងសណ្ឋាគារច្រើនជាង ៦០ នៅក្នុងខេត្តកែបនេះ។ ខេត្តនេះគឺជាតំបន់ទេសចរណ៍ដែលមានការរីកចម្រើនលូតលាស់លឿនបំផុតនៅពេលថ្មីៗនេះ​នៅក្នុងប្រទេសកម្ពុជាជាមួយការផ្ដោតជាមធ្យមទៅលើអាជីវកម្មដែលប្រកបដោយភាពថ្លៃថ្នូរ។

អត្ថបទដកស្រង់ពី៖ km.wikipedia.org/wiki/ខេត្តកែប

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

កោះពោធិ៍ក្នុងខេត្តកែប (Kep is a Province of Cambodia)

កោះពោធិ៍គឺជាកោះមួយទៀតដែលមានទេសភាពស្រស់ស្អាតដែល ត្រូវនឹងចំណូលចិត្តចំពោះភ្ញៀវដែលនិយមគោលដៅបរិស្ថានទេសចរណ៍ ហើយ វាក៏មានឆ្នេរខ្សាច់ល្អប្រកបដោយភាពស្ងប់ស្ងាត់ផងដែរ។ កោះនេះលម្អដោយឆ្នេរខ្សាច់ពណ៌ពងមាន់ ព័ទ្ធជុំវិញដោយព្រៃឈើពណ៌បៃតងស្រស់។ កោះពោធិ៍ គឺជាភូមិដ្ឋានរបស់អ្នកនេសាទប្រមាណជា ៥០ គ្រួសារ ដែលរស់នៅ យ៉ាងស្ងាត់ស្ងៀមលើកោះនៃភូមិសាស្ត្រខេត្តកែបនេះ។ វាក៏ដូចនឹងសហគមន៍ អ្នកនេសាទឯទៀតៗផងដែរ អ្នកភូមិកោះពោធិ៍រស់នៅដោយសេចក្តីថ្លៃថ្នូរ និង សកម្មក្នុងអាជីពជាអ្នកនេសាទរបស់ខ្លួន។ ប្រជាពលរដ្ឋនៅកោះពោធិ៍ ១០០ ភាគរយគឺជាអ្នកនេសាទ ពួកគេពុំដែលចាកចេញពីមហាសាគរទៅរកដី គោកឡើយ។ ទីនោះពុំមានសាលារៀនសម្រាប់កុមារ គ្មានមន្ទីរពេទ្យ ហើយ ក៏គ្មានអគ្គិសនីប្រើប្រាស់ដែរ។ វាជាភូមិដាច់ស្រយាលដែលមានចម្ងាយប្រហែល ១០ សហាតិមាត្រពីក្រុងកែប។ដើម្បីទៅដល់កោះពោធិ៍គឺត្រូវធ្វើដំណើរពីមួយម៉ោងទៅពីរម៉ោង ពោលគឺយឺត ឬ លឿនទៅតាមអាកាសធាតុសមុទ្រដែលមានរលកធំ ឬ តូច។ ដើម្បីចំណាយតិច ភ្ញៀវទាំងឡាយគួរទិញសំបុត្រទូកទៅកោះពោធិ៍វិញ ត្រូវចំណាយ ៤០ ដុល្លារទាំងទៅទាំងមក ឬក៏ភ្ញៀវទៅកោះទន្សាយ ក្នុងតម្លៃទៅមក ២០ ដុល្លារ សិន ហើយនៅពេលជិះអ្នកអាចចរចាជាមួយអ្នកបើកទូកដោយផ្ទាល់ឱ្យជូនទៅ កោះពោធិ៍បន្តទៀតក៏បាន។

អត្ថបទដកស្រង់ពី៖ km.wikipedia.org/wiki/ខេត្តកែប

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

កោះទន្សាយក្នុងខេត្តកែប (Kep is a Province of Cambodia)

កោះទន្សាយតាំងនៅប្រហែល ៤,៥ សហាតិមាត្រ ភាគនិរតីនៃខេត្តកែប។ ពួកអ្នកទេសចរណ៍ត្រូវបានទាក់ទាញដោយឆ្នេរខ្សាច់សក្បុសពីរកន្លែង និងទឹកសមុទ្ររាក់ដែលសាកសមសម្រាប់ការហែលទឹកលេង។ បាតសមុទ្រមាន ផ្កាថ្មប៉ប្រះទឹកចម្រុះផ្សេងៗ សត្វ និង រុក្ខជាតិសមុទ្រដែលទាក់ទាញឱ្យមានពួកអ្នកស្រាវជ្រាវ និង អ្នកបរិស្ថានវិទ្យាចូលមកសិក្សា។ឈ្មោះកោះទន្សាយបានមកពីពាក្យថា រំសាយ។ កាលមួយនោះដើម្បីចៀសឱ្យផុតពីកងទ័ពរបស់នាយបញ្ជាការ ព្រះអង្គម្ចាស់សាគររាជមានការអស់សង្ឃឹមយ៉ាងខ្លាំងដោយសារតែពួករាជបរិវាររបស់ទ្រង់មានសភាពនឿយហត់អស់ទៅហើយ។ ព្រះអង្គបានដឹកនាំកងទ័ពដែលសេសសល់ឆ្លងកាត់សមុទ្រទៅកាន់កោះមួយនៅចំពីមុខក្រុងកែប ដែលជាកន្លែងកងទ័ពបានចែកផ្លូវគ្នា។ ដោយហេតុនោះហើយ កោះនេះក៏ត្រូវគេហៅថាកោះរំសាយ កោះអម្សាយ កោះអន្សាយ និង កោះទន្សាយ ដែលយើងបានស្គាល់ដូចសព្វថ្ងៃនេះ។ រឿងមួយទៀត តាមរយៈអ្នកស្រុកដែលបានរស់នៅទីនោះតាំងពីក្មេងនៅកែបមុនឆ្នាំ ១៩៧៥ ថាកោះនេះពីមុនហៅថា កោះអន្តាយ។ វាមិនមានន័យច្បាស់លាស់ទេចំពោះពាក្យមួយនេះ។ កោះទន្សាយមានផ្ទៃដី ពីរសហាតិមាត្រក្រឡា។ នៅក្នុងសម័យសង្គមរាស្ត្រនិយមដឹកនាំដោយព្រះបាទនរោត្តម-សីហនុ កោះទន្សាយបានក្លាយជាកន្លែងឃុំឃាំងអ្នកទោស ហើយពួកអ្នកទោសទាំងនោះក៏ជាអ្នកការពារកោះនោះដែរ។ គេនៅឃើញមានស្លាកស្នាមខ្លះៗ បន្សល់ទុកដូចជា ផ្លូវរទេះសេះ និង ផ្ទះឈើប្រក់ស្បូវដែលសាងសង់ឡើងនាសម័យនោះ។ ភាគច្រើននៃហេដ្ឋារចនាសម្ព័ន្ធនេះត្រូវបានបំផ្លិចបំផ្លាញដោយធាតុអាកាស និង សង្គ្រាមជាច្រើនទសវត្ស។ សព្វថ្ងៃនេះកោះទន្សាយគឺជាកន្លែងទាក់ទាញទេសចរណ៍ដ៏សំខាន់សម្រាប់ខេត្តកែប។ មានផ្ទះសំណាក់ប្រហែល ៨ និង ភោជនីយដ្ឋានប្រហែល ៥ បានបើកក្នុងមូលដ្ឋានកោះនោះ ដែលបម្រើសេវាអាហារសមុទ្រស្រស់ៗដ៏សំខាន់ដូចជា ក្ដាម ព្រោនបង្កង និង ត្រី។ ពេលថ្ងៃ កោះអាចនឹងមមាញឹកខ្លាំងជាមួយពួកទេសចរណ៍នៅពេលថ្ងៃ ដែលចាកចេញរង្វង់ម៉ោង៤ល្ងាច អញ្ជឹងហើយនៅពេលថ្ងៃលិចមានតែមនុស្សពីរបីនាក់ទេស្នាក់នៅពេញមួយយប់នៅទីនោះ។ អគ្គីសនីមានត្រឹមតែពីម៉ោង ៦-៩ យប់ តាមរយៈម៉ាស៊ីនភ្លើង។ ទឹកមានក្នុងរយៈពេលខ្លីកំឡុងខែប្រាំង (ធ្នូ-មេសា) និង ទូកវែងៗដែលមានធុងទឹកធំៗផ្គត់ផ្គង់នូវភាពខ្វះខាត។ សព្វថ្ងៃ មានប្រជាជន ៧ គ្រួសាររស់នៅលើកោះនេះ។ ពួកគេប្រកបរបរនេសាទនិងដាំដើមដូង។

អត្ថបទដកស្រង់ពី៖ km.wikipedia.org/wiki/ខេត្តកែប

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

កោះរបស់ខេត្តកែប (Kep is a Province of Cambodia)

ទៀបកោះកែបលយទៅទិសនិរតីនៃឆកកែបជារាងត្រីកោណ។ ប្រជុំកោះ និងកូនកោះតូចៗទាំង ១៣ ស្ថិតនៅខាងកើតនៃទៀបកោះមួយនេះ: កោះកុក កោះត្បាល់ កោះទន្សាយ កោះពោធិ៍ កោះម៉ាកប្រាង កោះម៉ាតាយ កោះសារ៉ាង កោះសេះ កោះស្ងួត កោះស្វាយ កោះស្វាយព្រៃ កោះហាលត្រី កោះអង្គ្រង និងកោះខ្ទះ។

អត្ថបទដកស្រង់ពី៖ km.wikipedia.org/wiki/ខេត្តកែប

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

រដ្ឋបាលខេត្តក្នុងខេត្តកែប (Kep is a Province of Cambodia)

ស្រុកដំណាក់ចង្អើរ វាគឺជាស្រុកមួយធំបំផុតក្នុងខេត្តនេះហើយត្រូវបានបែងចែកទៅជាពីរ ឃុំ គឺឃុំអង្កោលនៅខាងលិច និង ឃុំពងទឹកនៅខាងកើត និង ១១ ក្រុម។ វាជាកន្លែងដែលជនជាតិអូស្ត្រាលី ឌែវិដ-វិលសុន អាយុ ២៩ ឆ្នាំ ជនជាតិប៊្រិតថេន ម៉ាខ-ស៊្លែតថឺរ អាយុ ២៨ ឆ្នាំ និងបុរសជនជាតិបារាំង ហ្សង់មីឈែល-ប្រាកេត អាយុ ២៧ ឆ្នាំ ត្រូវបានគេចាប់ខ្លួនដោយអង្គភាពទ័ពព្រៃខ្មែរក្រហមដឹកនាំដោយលោកមេបញ្ជាការឈូក-រិន នៅខែ មិថុនា ១៩៩៤។ កែប ក្រុងកែប ស្ថិតនៅចំកណ្ដាលនៃខេត្ត ត្រូវបានបែងចែកទៅជាបីសង្កាត់ គឺ សង្កាត់កែប នៅខាងកើតនៃទៀបកោះកែប សង្កាត់អូរក្រសារ និង សង្កាត់ព្រៃធំ នៅខាងលិច និងប្រាំក្រុម។​ ការផ្លាស់ប្ដូរឈ្មោះពីក្រុងកែប ទៅជាខេត្តកែប(ក្នុងឆ្នាំ២០០៩)  តាមគោលដៅរដ្ឋបាល, ខេត្តកែបជាខេត្តមួយ មានស្ថានភាពការងារ ដូចនឹង ស្ថានភាពការងារនៃខេត្តមួយដែរ។ ខេត្តកែប ត្រូវបានចែកចេញជា ក្រុង១ និងស្រុក១ ក្នុងនោះរួមមាន ៥ ឃុំ និង សង្កាត់៖

កូដស្រុកក្រុង ស្រុក-ក្រុងជាខ្មែរ ស្រុក-ក្រុងជាឡាតាំង
២២០១ ស្រុកដំណាក់ចង្អើរ Damnak Chang’aeur
២២០២ ក្រុងកែប Kep

អត្ថបទដកស្រង់ពី៖ km.wikipedia.org/wiki/ខេត្តកែប

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

ទីតាំងភូមិសាស្រ្តក្នុងខេត្តកែប (Kep is a Province of Cambodia)

ខេត្តកែបគឺជាខេត្តមួយដ៏តូចបំផុតរបស់ប្រទេសកម្ពុជា [២] ដែលគ្របដណ្ដប់ផ្ទៃដីប្រមាណ 336 km2 (130 sq mi) និងមានប្រជាជនចំនួន ៤០ ២៨០ នាក់។ វាគឺជាខេត្តមួយក្នុងចំណោមខេត្តថ្មីៗបំផុតនៃកម្ពុជា រួមជាមួយ ប៉ៃលិន ព្រះសីហនុ និង ត្បូងឃ្មុំ ដែលត្រូវបានបង្កើតឡើងតាមរាជក្រឹត្យថ្ងៃ ២២ ធ្នូ ២០០៨ ត្រូវបានបំបែកចេញពីខេត្តកំពត ស្របនឹងការសម្របសម្រួលព្រំសីមាខេត្តជាច្រើន។ ទីរួមខេត្តគឺក្រុងកែប ហើយក៏មានឧទ្យានជាតិមួយដែរ ដែលគេហៅថាឧទ្យានជាតិកែប។ ខេត្តកែបជាខេត្តមួយក្នុងចំណោមខេត្តទាំង៤ដែលស្ថិតនៅតាមឆ្នេរសមុទ្រភាគនិរតីនៃប្រទេសកម្ពុជា។ ខេត្តកែបស្ថិតនៅមិនប៉ុន្មានសហាតិមាត្រពីព្រំដែនកម្ពុជា-វៀតណាមឡើយ។ ក្រុងកែបធ្លាប់ជាទីក្រុងឆ្នេរសមុទ្រដ៏ពេញនិយមរបស់កម្ពុជា។ ឆ្នេរសមុទ្រនៅក្រុងកែបជាឆ្នេរព្រៃកោងកាង និង គ្រួសខ្មៅៗ ។​ ក្រុងកែបសំបូរគ្រឿងសមុទ្រថោកៗតែឆ្ងាញ់ ជាពិសេសគឺ ក្ដាមសមុទ្រ។ ខេត្តកែបក៍មាននូវផលិតផលជាច្រើនផងដែរដូចជា ម្រេច អំបិល ផ្លែឈើ ធុរ៉េន ស្វាយ ដូង សាវម៉ាវ ហើយនិងមានតំបន់ទេសចរណ៏ ជាច្រើនដូចជា ឆ្នេរសមុទ្រ ភ្នំ កោះ រូងភ្នំ និងរមណីយដ្ឋានជាច្រើន ។ ជាពិសេសក៍មានសណ្ឋាគារសម្រាប់ ភ្ញៀវទេសចរណ៍ជាតិ និង អន្តរជាតិសម្រាប់ស្នាក់នៅទីនោះផងដែរ។ ទឹកដីកែបហ៊ុំព័ទ្ធទាំងស្រុងដោយខេត្តកំពត លើកលែងតែឆ្នេរសមុទ្រ ១៦ គ.ម. ចេញ នៅខាងត្បូងជាប់ព្រំប្រទល់ឈូងសមុទ្រថៃ និង កោះភូគុក (កោះត្រល់) នៃវៀតណាម។ ព្រំខេត្តខាងលិចមានចម្ងាយ ២០ គ.ម. ពីក្រុងកំពត។ ព្រំខេត្តខាងកើតមានចម្ងាយប្រហែល ២០ គីឡូម៉ែត្រពីព្រំដែនវៀតណាម។

អត្ថបទដកស្រង់ពី៖ km.wikipedia.org/wiki/ខេត្តកែប

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

ការអប់រំខេត្តកោះកុង (Koh Kong is a Province of Cambodia)

វិទ្យាល័យ

  • វិទ្យាល័យកោះកុង
  • វិទ្យាល័យបាក់ខ្លង
  • វិទ្យាល័យបុទុមសាគរ
  • វិទ្យាល័យស្រែអំបិល
  • វិទ្យាល័យឫស្សីជ្រុំ

អនុវិទ្យាល័យជ្រោយស្វាយ

  • អនុវិទ្យាល័យកំពង់សិលា
  • អនុវិទ្យាល័យជាស៊ីមស្មាច់មានជ័យ

សាលាបឋមសិក្សា

  • សាលបឋមទីរួមខេត្ត មានទីតាំនៅជិតរវង់មូលស្ពាន់កោះកុង
  • សាលាបឋមសិក្សាចាំ​យាម
  • សាលាបឋមសិក្សាជំនាប់
  • សាលាបឋមសិក្សា​បឹង​ឃុន​ឆាង

អត្ថបទដកស្រង់ពី៖ km.wikipedia.org/wiki/ខេត្តកោះកុង

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

សេដ្ឋកិច្ចក្នុងខេត្តកោះកុង (Koh Kong is a Province of Cambodia)

ផ្សារ៖

  1. ដងទង់
  2. ស្រែអំបិល

អត្ថបទដកស្រង់ពី៖ km.wikipedia.org/wiki/ខេត្តកោះកុង

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

ការឆ្លងកាត់ព្រំដែនក្នុងខេត្តកោះកុង (Koh Kong is a Province of Cambodia)

ខេត្តនេះគឺជាច្រកចេញយ៉ាងពេញនិយមមួយមកកម្ពុជាពីហាតលេកនៅក្នុងប្រទេសថៃភាគខាងកើត ដោយឡែកដោយសារតែហេតុផល វាជាច្រកចូលដោយផ្ទាល់ទៅកាន់កំពង់ផែ និង រមណីយដ្ឋានឆ្នេរ នៃក្រុងព្រះសីហនុ។ ព្រំប្រទល់នេះស្ថិតនៅចាំយាម ប្រហែល១៤ គម ពីក្រុងខេមរភូមិន្ទ។

ការធ្វើដំណើរទៅកោះកុងជាការធ្វើដំណើរដ៏សប្បាយរីករាយ ដែលស្ពានមួយចំនួនត្រូវបានគេកសាងឡើង ដំណាក់កាលទីមួយនៅឆ្នាំ២០០២។ ភូមិសញ្ញានៃខេត្តកោះកុងអាចបានបង្កើតឡើងដោយសម្ព័ន្ធល.យ.ផ. ស្ពានដែលមិនធ្លាប់មានសាងសង់វែងបំផុតនៅកម្ពុជា ដែលលោកអ្នកនឹងឆ្លងកាត់មានប្រវែង ១ ៩០០ មាត្រ កាត់សមុទ្រភ្ជាប់ក្រុងខេមរភូមិន្ទទៅនឹងរមណីយដ្ឋានកោះកុង និង ទីត្រួតពិនិត្យអន្តរជាតិ។ នៅឆ្នាំ ២០០៧ ផ្លូវជួសជុលថ្មីមួយខ្សែ (ផ្លូវជាតិលេខ៤៨) ត្រូវបានបញ្ចប់បង្ហើយពីទីប្រជុំជនកោះកុងទៅកាន់ស្រែអំបិល តាមបណ្ដោយផ្លូវជាតិពីភ្នំពេញទៅព្រះសីហនុ រួមមានច្រកឆ្លងកាត់ទន្លេ ៤ នៅសល់ដែលស្ពានមួយចំនួនត្រូវបានបើកសម្ពោធនៅខែ ឧសភា ២០០៨ ដែលគឺជាអំណោយរបស់រដ្ឋាភិបាលថៃផ្ដល់មកឱ្យកម្ពុជា។

អត្ថបទដកស្រង់ពី៖ km.wikipedia.org/wiki/ខេត្តកោះកុង

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

ស្រុក-ក្រុង (បច្ចុប្បន្ន)ខេត្តកោះកុង (Koh Kong is a Province of Cambodia)

ខេត្តនេះត្រូវបានបែងចែកទៅជា​​ ៧ស្រុក និង ក្រុងមួយ។

ក្រមអ.ម.អ. ស្រុក-ក្រុង ឡាតាំង
០៩០១ បទុមសាគរ Botum Sakor
០៩០២ គីរីសាគរ Kiri Sakor
០៩០៣ កោះកុង Koh Kong
០៩០៤ ខេមរភូមិន្ទ (អតីតស្រុកស្មាច់មានជ័យ) Kamarakpumin
០៩០៥ មណ្ឌលសីមា Mondol Seima
០៩០៦ ស្រែអំបិល Srae Ambel
០៩០៧ ថ្មបាំង Thmar Bang

អត្ថបទដកស្រង់ពី៖ km.wikipedia.org/wiki/ខេត្តកោះកុង

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

ការរីកចម្រើនយ៉ាងរហ័សក្នុងខេត្តកោះកុង (Koh Kong is a Province of Cambodia)

បន្ទាប់ពីការរំដោះពីរបបខ្មែរក្រហមនៅឆ្នាំ ១៩៧៩ កោះកុងនៅតែមិនទាន់មានប្រជាជនច្រើននៅឡើយ។ ក្រោយមកគោលនយោបាយរដ្ឋាភិបាលថ្នាក់ជាតិបានជម្រុញលើកទឹកចិត្តឱ្យប្រជាជនមករស់នៅកោះកុង ក៏ធ្វើឱ្យមានលំហូរចូលមនុស្សយ៉ាងគំហុក។ វាត្រូវបានគេប៉ាន់ប្រមាណថាអត្រាកំណើនប្រចាំឆ្នាំជាមធ្យមនៅកោះកុងគឺ ១៦ ភាគរយ ដែលបានគំរាមកំហែងដល់ធនធានព្រៃកោងកាងនៅក្នុងខេត្តនេះ។ ទីប្រជុំជនរបស់ខេត្តកោះកុងបានរីកចម្រើនយ៉ាងលឿនជាអន្លើៗដើម្បីឆ្លើយតបទៅនឹងសំពាធខាងទីផ្សារពីប្រទេសថៃ និងដោយសារការបំលាស់ទីចូលមកខេត្តពីប៉ែកផ្សេងៗនៃកម្ពុជា។

អត្ថបទដកស្រង់ពី៖ km.wikipedia.org/wiki/ខេត្តកោះកុង

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

ភូមិសាស្រ្តក្នុងខេត្តកោះកុង (Koh Kong is a Province of Cambodia)

ខេត្តនៅចុងនិរតីបំផុតនៃប្រទេសកម្ពុជា គឺកោះកុងមានខ្សែឆ្នេរសមុទ្រដ៏វែងដែលមិនទាន់បានអភិវឌ្ឍ និង ទីខាងក្នុងព្រៃ ភ្នំ ដែលមិនអាចចូលទៅដល់ដ៏ធំល្វឹងល្វើយហ៊ុំព័ទ្ធដោយផ្នែកនៃជួរភ្នំក្រវាញ ឧទ្យានជាតិដ៏ធំបំផុតរបស់កម្ពុជា គឺឧទ្យានជាតិបទុមសាគរ និងក៏ជាផ្នែកមួយនៃឧទ្យានជាតិគីរីរម្យ។ អ្វីដែលជាភាពទាក់ទាញទេសចរណ៍របស់ខេត្តនេះរួមមានបនល្បែង និង ទឹកធ្លាក់ ខណៈនោះដែរតំបន់នេះក៏ជាតំបន់នាំចេញ ហើយសុខូបត្ថម្ភវត្ថុកំពង់ផែថ្មីៗត្រូវបានគេអភិវឌ្ឍឡើងដើម្បីធ្វើពាណិជ្ជកម្ម។

ភ្នំ

  • ភ្នំក្រវាញ

អត្ថបទដកស្រង់ពី៖ km.wikipedia.org/wiki/ខេត្តកោះកុង

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

សង្ខេបពីខេត្តកោះកុង (Koh Kong is a Province of Cambodia)

កោះកុង (អ.ស.អ.: [kɑh koŋ]) គឺជាខេត្តនៃកម្ពុជា។ ទីរួមខេត្តគឺក្រុងខេមរភូមិន្ទ។ខេត្តនេះដែលមានក្រុងខេមរភូមិន្ទជាទីរួមខេត្តស្ថិតនៅភាគនិរតីនៃប្រទេសកម្ពុជា។ ខេត្តកោះកុងមានព្រំប្រទល់ ខាងជើងជាប់នឹងខេត្តពោធិ៍សាត់ ខាងកើតជាប់នឹងខេត្តកំពង់ស្ពឺ កំពត និង ព្រះសីហនុ ខាងត្បូងនិងខាងលិចជាប់នឹងឈូងសមុទ្រថៃ និងមួយផែ្នកនៃ ចង្វាតត្រាច(ខេត្តត្រាច)ប្រទេសថៃ។

អត្ថបទដកស្រង់ពី៖ km.wikipedia.org/wiki/ខេត្តកោះកុង

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

បំណែងចែករដ្ឋបាលខេត្តកណ្តាល (Kandal is a Province of Cambodia)

ខេត្តកណ្តាលជាខេត្តមួយក្នុងចំណោមខេត្ត- រាជធានីទាំង ២៥ នៃព្រះរាជាណាចក្រកម្ពុជា ដែលលាតសន្ធឹងហ៊ុំព័ទ្ធរាជធានីភ្នំពេញ តាមបណ្តោយដងទនេ្លមេគង្គ ទនេ្លសាប ទន្លេបាសាក់ និងមានព្រំប្រទល់ :

– ខាងជើងជាប់នឹងខេត្តកំពង់ចាម និង ខេត្តកំពង់ឆ្នាំង
– ខាងលិចជាប់​នឹង​ខេត្តកំពង់ស្ពឺ
– ខាងត្បូង​ជាប់នឹង​ខេត្តតាកែវ និង ព្រំប្រទល់ប្រទេសវៀតណាម
– ខាងកើតជាប់នឹងខេត្តព្រៃវែង

ខេត្តកណ្ដាលចែកចេញជា ១១ ស្រុក-ក្រុង, ១១៧ឃុំ, ១០សង្កាត់ និង ១,០១០ ភូមិ[៥]

ក្រមស្រុក-ក្រុង ស្រុក-ក្រុង ជាឡាតាំង ចំនួនឃុំ-សង្កាត់ ចំនួនភូមិ
០៨០១ កណ្ដាលស្ទឹង Kandal Stueng ១៨ ១២៧
០៨០២ កៀនស្វាយ Kien Svay ៦៧
០៨០៣ ខ្សាច់កណ្តាល Khsach Kandal ១៨ ៩៣
០៨០៤ កោះធំ Kaoh Thum ១១ ១១៣
០៨០៥ លើកដែក Leuk Daek ២៥
០៨០៦ ល្វាឯម Lvea Aem ១៥ ៤៣
០៨០៧ មុខកំពូល Mukh Kampul ៣៩
០៨០៨ អង្គស្នួល Angk Snuol ១០ ២០០
០៨០៩ ពញាឮ Ponhea Lueu ១១ ១២៤
០៨១០ ស្អាង S’ang ១២ ១២០
០៨១១ តាខ្មៅ Ta Khmau ១០ ៥៩
សរុប ១២៧ ១,០១០

អត្ថបទដកស្រង់ពី៖ km.wikipedia.org/wiki/ខេត្តកណ្ដាល

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

សេដ្ឋកិច្ចក្នុងខេត្តកណ្តាល (Kandal is a Province of Cambodia)

ខេត្តកណ្ដាលដើរតួជាខ្សែក្រវាត់សេដ្ឋកិច្ចនៃរាជធានីភ្នំពេញ។ ការធ្វើកសិកម្ម និង ការនេសាទគឺជាឧស្សាហកម្មសំខាន់ពីរនៃខេត្តនេះ។ ផលិតផលសំខាន់រួមមាន ប្រេងដូង សណ្ដែកដី ស្រូវ និង ម្រេច។ បន្ថែមពីការធ្វើស្រែចម្ការ និង ការនេសាទត្រី ខេត្តនេះក៏ទ្រទ្រង់ឧស្សាហកម្មផលិតតាមផ្ទះដែលកំពុងរីកលូតលាស់ មានឯកទេសខាងចម្លាក់ឈើ សូត្រ និង សិប្បកម្ម។ រោងចក្រកាត់ដេរជាច្រើនស្ថិតនៅខេត្តកណ្ដាល ដែលបានផ្ដល់ការងារដល់កម្មករច្រើនជាង ៥០០ ០០០ នាក់។

ផ្សារនានានៅតាមបណ្ដាស្រុក និង ក្រុងនៃខេត្តកណ្ដាល៖

  1. កាច់ជ្រុង
  2. កោះធំ
  3. កំពង់ចម្លង
  4. កំពង់ហ្លួង
  5. គគីរ
  6. ឈូងលៀប
  7. ដើមអង្គ្រង
  8. ឌុយលុច្សតាខ្មៅ
  9. តាខ្មៅ
  10. តាខ្មៅតូច
  11. តាខ្មៅថ្មី
  12. ទំនប់
  13. បែកចាន
  14. ផ្លូវថ្មី
  15. ពរពូន
  16. ព្រែកឃ្លោក
  17. ផ្សារព្រែកតាមាក់
  18. ព្រែកតូច(ខាងត្បូង)
  19. ផ្សារព្រែកស្ដី
  20. ព្រែកប៉ុក
  21. ព្រែកបែក
  22. ព្រែកលួង
  23. ព្រែកហូរ
  24. ព្រែកអញ្ចាញ
  25. ព្រែកអញ្ចាញថ្មី
  26. ព្រែកអំបិល
  27. ព្រៃទទឹង
  28. ព្រះប្រសប់
  29. រកាកោង
  30. វត្តកៀនស្វាយក្រៅ
  31. វិហារសួគ៌
  32. សំប៉ាន
  33. សំរោង
  34. សៀមរាប
  35. ស្ដៅកន្លែង
  36. ស្ទឹង
  37. ស្វាយរមៀត
  38. ស្អាងព្រែកតូច
  39. អង្គស្នួល
  40. អរិយក្សត្រ

អត្ថបទដកស្រង់ពី៖ km.wikipedia.org/wiki/ខេត្តកណ្ដាល

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

ប្រវត្តិខេត្តកណ្តាល (Kandal is a Province of Cambodia)

ខេត្តកណ្តាល​​ជា​ឈ្មោះខេត្ត​មួយ​ក្នុង​រចនាសម្ព័ន្ធគ្រប់គ្រង​រដ្ឋបាល​នៃ​ប្រទេស​កម្ពុជា ពាក្យ​នេះ​ពុំ​ដឹង​ជា​មាន​ប្រវត្តិ​និង​ប្រភពដើម​យ៉ាងណា​ទេ​តែ​តាម​ការ​ស្រាវ​ជ្រាវ​បាន​ឱ្យ​ដឹង​ថា​ក្នុង​​ផែន​ដី​ព្រះ​បាទ​នរោត្តម (១៨៦០-១៩០៤) និង​ផែន​ដី​ព្រះបាទ​ស៊ីសុវត្ថិ (១៩០៤-១៩២៧) ព្រះរាជាណាចក្រ​កម្ពុជា​ចែក​ចេញ​ជា​ច្រើន​ខេត្ត​ក្នុង​នោះ​ពុំ​មាន​ឈ្មោះខេត្ត​កណ្តាលទេ កាលនោះឈ្មោះខេត្តមួយ​ចំនួន​ជា​ឈ្មោះស្រុក​សព្វថ្ងៃ​ដូចជា​ ស្រុកល្វាឯម ស្រុកស្អាង ស្រុកកោះធំ ស្រុកកណ្តាលស្ទឹង​ ជាដើម (ឯកសារមហាបុរសខ្មែរ)។ បើតាម​កំណត់​ត្រា​ចារឹក​នៅចេតិយអង្គឌួង​និង​ចេតិយ​បុរាណ​ជាច្រើន​ទៀត​លើ​ភ្នំព្រះ​រាជទ្រព្យ​ ស្រុកពញាឮ យើងយល់ថា​ក្នុង​រាជ​ព្រះបាទ​នរោត្តម ស៊ីសុវត្ថិ ភ្នំព្រះរាជទ្រព្យនេះ​ស្ថិត​ក្នុង ស្រុកសំរោងទង​ (ឈ្មោះ​ស្រុកមួយរបស់ខេត្តកំពង់ស្ពឺសព្វថ្ងៃ) តែ​ក្រោយ​មកក្នុង​រាជ្យ​ព្រះ​បាទ​ស៊ីសុវត្ថិ-​មុនីវង្ស (១៩២៧-១៩៤១) មាន​ការ​រៀបចំ​ព្រំ​ប្រទល់​ខេត្ត​ជា​ថ្មី​ទើប​បាន​ជា​ភ្នំព្រះ​រាជទ្រព្យត្រូវ​ស្ថិត​នៅ​ក្នុង​ខេត្ត​កណ្តាល​វិញ (កំណត់ត្រា​ចារឹកចេតិយ​ព្រះ​ស៊ីសុវត្ថិ) ដូចនេះ យើង​អាច​សន្និដ្ឋាន​បាន​ថា​ខេត្ត​កណ្តាល​កើត​មាន​ក្នុង​រចនា​សម្ព័ន្ធរដ្ឋបាល​ចាប់​តាំង​ពី​រាជ្យ​ព្រះ​បាទ​ស៊ីសុវត្ថិ​-មុនីវង្ស សម័យដែល​អាណានិគម​បារាំង​គ្រប់គ្រង។

១៩២៧-១៩៤១

ខេត្តកណ្ដាល កាលសម័យ​រជ្ជកាល​ព្រះបាទ​ស៊ីសុវត្ថិ​មុន្នីវង្ស (១៩២៧‑១៩៤១) ត្រូវបានបែងចែកជាស្រុក និង តំបន់ ទាំងអស់ ១២ ក្នុងនោះមានស្រុកចំនួន ១០ និង តំបន់ចំនួន ២៖

រដ្ឋបាល

លេខរៀង ប្រភេទ ឈ្មោះ តំណែង គោរម្យងារ បាឡាត់ ភូឈួយ
ខេត្ត កណ្ដាល ចៅហ្វាយខេត្ត ឧកញ៉ា​រាជាមេត្រីសិរីមជ្ឈឹមគ្រាស​ សេដ្ឋាវរារក្ស សិទ្ធិស័ក្តិ ឧត្ដមក្រមពាហុ គិរិរដ្ឋា ទី១ ជំនិតមេត្រី, ទី២ ពិភ័តមេត្រី
ស្រុក ភ្នំពេញ ចៅហ្វាយស្រុក បំរុងរាជា ពិភ័ត្តរាជាសង្គ្រាម
តំបន់ ថ្នល់ទទឹង ចៅតំបន់ ជំនិតភូធរ
ស្រុក ពញាឮ ចៅហ្វាយស្រុក ឧទ័យសេនា
ស្រុក ខ្សាច់កណ្ដាល ចៅហ្វាយស្រុក សេនាមេត្រី មេត្រីសេនា
ស្រុក មុខកំពូល ចៅហ្វាយស្រុក ជលសាភិមុខ
តំបន់ វិហារសួគ៌ ចៅតំបន់ សូគ៌ានុរក្ស
ស្រុក គៀនស្វាយ ចៅហ្វាយស្រុក មេត្រីភូធរ ពិភ័ត្តិភូធរ
ស្រុក ល្វាឯម ចៅហ្វាយស្រុក ឥសូរមេត្រី អនុរក្សមេត្រី
ស្រុក កណ្ដាលស្ទឹង ចៅហ្វាយស្រុក វង្សាភូធរ ភូធរពិភ័ត្តិ
១០ ស្រុក លើកដែក ចៅហ្វាយស្រុក ឥទ្ធរវិជ័យតេជោ ពិជ័យតេជោ
១១ តំបន់ លើកដែក ចៅតំបន់ តេជោនុរក្ស
១២ ស្រុក ស្អាង ចៅហ្វាយស្រុក វស្សាមេត្រី
១៣ ស្រុក កោះធំ ចៅហ្វាយស្រុក ភក្ដីតេជោ

អត្ថបទដកស្រង់ពី៖ km.wikipedia.org/wiki/ខេត្តកណ្ដាល

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

ភូមិសាស្ត្រក្នុងខេត្តកណ្តាល (Kandal is a Province of Cambodia)

ខេត្តកណ្ដាលព័ទ្ធជុំវិញរាជធានីភ្នំពេញទាំងមូល។ ខេត្តនេះក៏ជាប៉ែកមួយនៃផ្ទៃទីក្រុងមេភ្នំពេញធំជាងគេដែលមានប្រជាជនមួយលាននាក់រស់នៅក្នុង និង ព័ទ្ធជុំវិញខេត្ត។ កាលណាយើងធ្វើដំណើរចេញពីភ្នំពេញ ព្រំដែនរវាងខេត្ត-រាជធានីទាំងពីរស្ទើរតែមើលមិនដឹង។

ខេត្តនេះប្រកបដោយផ្ទៃដីសើមទំនាបមានលក្ខណៈធម្មតា ដែលគ្របដណ្ដប់ដោយវាលស្រែ និង ដីដាំដំណាំកសិកម្មដទៃទៀត។ រយៈកំពស់មធ្យមរបស់ខេត្តមិនលើសពី ១០ មាត្រ លើកំរិតទឹកសមុទ្រឡើយ។ ខេត្តក៏មានលក្ខណៈពិសេសដោយសារទន្លេធំបំផុតពីរនៅក្នុងប្រទេសនេះហូរកាត់ ទន្លេទាំងពីរនោះគឺ ទន្លេបាសាក់ និង មេគង្គ។

ភ្នំប្រសិទិ្ធ

  1. ភ្នំប្រសិទ្ធិ
  2. ភ្នំ​ស្អាង
  3. ភ្នំ​អដ្ឋរស្ស

អាកាសធាតុ

ខេត្តនេះមានអាកាសធាតុក្ដៅហើយសើមតាមបែបនិវត្តន៍។ រដូវខ្យល់មូសុងជាធម្មតាចាប់ផ្ដើមនៅខែ ឧសភា និង មានរហូតដល់ខែ តុលា ដែលក្រៅពីនោះពេញមួយឆ្នាំគឺជារដូវប្រាំង។ រយៈពេលក្ដៅគួរសមបំផុតប្រចាំឆ្នាំចាប់ផ្ដើមនៅរវាងខែ មីនា និង ឧសភា ពេលអាកាសធាតុត្រជាក់បំផុតគឺចាប់ពី ខែ វិច្ឆិកា រហូត ខែ មីនា។

អត្ថបទដកស្រង់ពី៖ km.wikipedia.org/wiki/ខេត្តកណ្ដាល

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

សង្ខេបពីខេត្តកណ្តាល (Kandal is a Province of Cambodia)

កណ្ដាល (ការបញ្ចេញសំឡេងខ្មែរ: [kɑnn’daːl], អានថា: កន់’ដាល) គឺជាខេត្តនៃប្រទេសកម្ពុជាដែលមានទីតាំងនៅប៉ែកអាគ្នេយ៍នៃប្រទេសនេះ។
ខេត្តមានព្រំដែន

  • ខាងកើតជាប់ខេត្តព្រៃវែង
  • ខាងត្បូងជាប់ ខេត្តតាកែវ
  • ខាងកើតឈៀងខាងជើងជាប់ ខេត្តកំពង់ចាម
  • ខាងកើតឈៀងខាងត្បូងជាប់នឹង វៀតណាម។ ទីរួមខេត្ត គឺក្រុងតាខ្មៅ ដែលមានចំងាយ ១១ គម ខាងត្បូងនៃ[ភ្នំពេញ]។ កណ្ដាលគឺជាខេត្តមួយក្នុងចំណោមខេត្តដែលស្ដុកស្ដម្ភជាងគេក្នុងប្រទេស។ ខេត្តកណា្តលមានស្រុកចំនួន១១ ក្រុង១ ឃុំ១៤​៧ ភូមិចំនួន១០៨៧ និង១៤៧សង្កាត់ មានប្រជាជនចំនួន ១០៧៥១២៥នាក់ ហើយខេត្តនេះផងដែរមានផែ្ទដី ៣៥៦៨គីឡូម៉ែតការេ។ ហើយខេត្តនេះផងដែរមានផែ្ទដី ៣៥៦៨ សហាតិមាត្រការ៉េ។ ប្រជាជនខេត្តកណា្តលភាគច្រើនប្រកបរបរកសិកម្ម ដាំដំណាំ ក្រៅពីនេះរដូវធើ្វស្រែ ពួកគាត់មានរបរមួយទៀតគឺ របរឡើងត្នោត និងធើ្វស្រូវប្រាំង ព្រមទាំងដាំដំណាំផ្សេងៗទៀត ដើម្បីផ្គត់ផ្គង់ជីវភាពគ្រួសាររបស់ខ្លួន។

អត្ថបទដកស្រង់ពី៖ km.wikipedia.org/wiki/ខេត្តកណ្ដាល

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

វិស័យអប់រំក្នុងខេត្តកំពត (Kampot is a Province of Cambodia)

សព្វថ្ងៃ ខេត្តកំពតមានសិស្សានុសិស្សជាង ១៥០ ០០០នាក់ កំពុងតែសិក្សានៅសាលាបឋមសិក្សាចំនួន ២៩៨ និង ៧៩ វិទ្យាល័យផ្សេងទៀត។ ស្ថិតនៅ ២៦,៥% នៃប្រជាជនសរុប ខេត្តកំពតទទួលបានការចុះឈ្មោះចូល រៀនច្រើនជាងគេនៅទូទាំងប្រទេស។

ស្ថាប័នអប់រំ ចំនួន
សាលាបឋមសិក្សា ២៩៨
វិទ្យាល័យ និង អនុវិទ្យាល័យ ៧៩
សាលាឯកជន
សាកលវិទ្យាល័យ
មហាវិទ្យាល័យគរុកោសល្យ
មហាវិទ្យាល័យហ្វឹកហ្វឺនភាសា

សាកលវិទ្យាល័យបី ត្រូវបានបើកឲ្យដំណើរការនៅខេត្តកំពត រួមជាមួយនឹងមហាវិទ្យាល័យគរុកោសល្យពីរ និងមជ្ឈមណ្ឌលហ្វឹកហ្វឺនភាសាបួន។ ជំនាញក្នុងតំបន់បានអភិវឌ្ឍ ជាពិសេសនៅតំបន់ដែលទទួលបាន ទេសចរណ៍ច្រើនបំផុត ដោយភាសាអង់គ្លេស ត្រូវបានគេផ្តោតអារម្មណ៍យ៉ាងខ្លាំង។ ការចំណាយលើការអប់រំនៅបឋមសិក្សា ដែលជាចំណែកមួយនៃផ.ស.ស. បានកើនឡើងគួរឲ្យកត់សម្គាល់នៅកម្ពុជាកាលពីប៉ុន្មានឆ្នាំនេះ ហើយឥឡូវនេះកំពុងតែចាប់ដៃគូជាមួយប្រទេសថៃ។ ការអភិវឌ្ឍខេត្ត នឹងមិនត្រូវបានគេបញ្ចប់ត្រឹមប៉ុណ្ណេះទេ។ រដ្ឋាភិបាល មានគម្រោងបន្តការចំណាយលើការអប់រំជាបន្តទៀត។ ការផ្តល់នូវប្រព័ន្ធអប់រំ ដ៏មានប្រសិទ្ធិភាពមួយ វាមិនចម្លែកពេកទេដែល ពលកម្មខេត្តកំពត បានរីកចម្រើន ២៩% នៅក្នុងវិស័យសេវាកម្ម ដែលមានទំនាក់ទំនង យ៉ាងសំខាន់ទៅនឹងការអប់រំ។ កម្មករគ្មានជំនាញនៅខេត្តកំពតទទួលបានប្រាក់ខែតែ ៤០ ដុល្លារ ទៅ ៧០ ដុល្លារតែប៉ុណ្ណោះ (បូករួមទាំងអាហារ និងកន្លែងស្នាក់នៅក្នុងករណីខ្លះ)។ រីឯកម្មករជំនាញ និងមានបទពិសោធន៍ អាចទទួលបានប្រាក់ខែយ៉ាងតិចក៏ ១០០ ដុល្លារក្នុងមួយខែដែរ។ “យើងមានមោទនភាពយ៉ាងខ្លាំង ដោយបានដឹកនាំបង្កើតឲ្យមានធនធានមនុស្សដើម្បីជួយគាំទ្រ នូវជំនួញរបស់យើង ហើយយើងជឿជាក់ថានេះគឺជា គុណសម្បត្តិនៃការប្រកួតប្រជែងដ៏ខ្លាំងក្លាមួយ ដែលប្រជាពលរដ្ឋរបស់យើងអាចជួយបង្កើនការលូតលាស់នៃសហគ្រាស របស់យើង។” ប៉ុន្តែទន្ទឹមនឹងមោទនភាពនេះ ការលំបាកមួយចំនួនក៏នៅតែចោទជាបញ្ហាដល់កុមារ និងយុវជន ដើម្បីចូលមកសិក្សាផងដែរ ដែលកត្តាទាំងនោះរួមមានប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ ប្រពៃណី ភាពក្រីក្រជាដើម។

សាលាបឋមសិក្សា

  1. សាលាបឋមសិក្សាប៊ុនរ៉ានីហ៊ុនសែនកោះស្លា
  2. សាលាបឋមសិក្សាប៊ុនរ៉ានីហ៊ុនសែនក្បាលដំរី]
  3. សាលាបឋមសិក្សា​អនុវត្ត
  4. ​សាលាបឋមសិក្សា​វត្តម្រោម
  5. សាលាបឋមសិក្សា​វត្តឈើទាល
  6. ​សាលាបឋមសិក្សា​វត្តភ្នំឆ្មារ
  7. សាលាបឋមសិក្សា​វត្តច្រាប
  8. សាលាបឋមសិក្សា​អេងមាស តានី
  9. សាលាបឋមសិក្សាពោធិ៍ជុំ

អនុវិទ្យាល័យ

  1. សាលា​បឋមសិក្សានិង​អនុវិទ្យាល័យស្ទឹង​កែវ
  2. អនុវិទ្យាល័យកំពត​ក្រុង
  3. អនុវិទ្យាល័យអ៊ីម៉ាំសើសូរីអ៊ីកំពង់កែស
  4. អនុវិទ្យាល័យ​ឧត្តម​មានជ័យ
  5. អនុវិទ្យាល័យតេជោសែន ម្រោម
  6. អនុវិទ្យាល័យមានរិទ្ធ

វិទ្យាល័យ

  1. វិទ្យាល័យកន្សោមអក
  2. វិទ្យាល័យតានី
  3. វិទ្យាល័យទូកមាស
  4. វិទ្យាល័យនរោត្តមសីហមុនីម្រោម
  5. វិទ្យាល័យព្រះរាជសម្ភារ
  6. វិទ្យាល័យសម្ដេចហ៊ុនសែនអង្គសុរភី
  7. វិទ្យាល័យព្រះបិតាជាតិ
  8. វិទ្យាល័យសម្ដេចហ៊ុនសែនបរិវាស
  9. វិទ្យាល័យហ៊ុនសែនសេត្រកា
  10. វិទ្យាល័យប៊ុនរ៉ានី ហ៊ុនសែន ដងទង់
  11. វិទ្យាល័យអង្គស្វាយពុំសែន

អត្ថបទដកស្រង់ពី៖ km.wikipedia.org/wiki/ខេត្តកំពត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

ភ្នំនៅក្នុងខេត្តកំពត (Kampot is a Province of Cambodia)

ខេត្តកំពតសំបូរដោយភ្នំជាច្រើនដែលមានទេសភាពស្រស់ស្អាតខៀវស្រងាត់។ ភ្នំទាំងនោះរួមមាន៖
  • ភ្នំស្រមោច
  • ភ្នំសែនហាន
  • ភ្នំត្រែល
  • ភ្នំត្នោត
  • ភ្នំបូកគោ
  • ភ្នំទូកមាស
  • ភ្នំកំចាយ
  • ភ្នំទទុង
  • ភ្នំព្រះ
  • ភ្នំស
  • ភ្នំក្បាលដំរី

អត្ថបទដកស្រង់ពី៖ km.wikipedia.org/wiki/ខេត្តកំពត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

ទេសចរណ៍ក្នុងខេត្តកំពត (Kampot is a Province of Cambodia)

“ខេត្តកំពតបានក្លាយជាទីតាំងដ៏ល្បីល្បាញយ៉ាងឆាប់រហ័ស សម្រាប់អ្នកទេសចរណ៍ជាតិ និងអន្តរជាតិ។ មានចំណុចទាក់ទាញ និងគួរឲ្យចាប់អារម្មណ៍ជាច្រើនសម្រាប់បំពេញចិត្តរបស់ភ្ញៀវទេសចរណ៍ទាំងឡាយ។ ទីនោះ គឺជាកូនទីក្រុងតាមមាត់ទន្លេមួយដោយច្នៃម៉ូដឡើងតាមបែបស្ថាបត្យកម្មបារាំង ជាមួយនិងរបាំង ភ្នំខែមជ័យនៅពីក្រោយ គឺជាទេសភាពមួយនិងកម្ររកបាន។ខេត្តមួយនៃប្រទេសកម្ពុជាដែលល្បី ល្បាញបំផុត សូមអរគុណដល់ការរួមបញ្ចូលគ្នាដ៏គួរឲ្យកោតសរសើរនៃអតីតទីក្រុងអាណានិគម ដែល ត្រូវបានគេបោះបង់ចោល បោះបង់ចោលនូវទេសភាពដ៏គួរឲ្យទាក់ទាញ ហើយនិងភាពងាយស្រួលក្នុង ការធ្វើដំណើរជុំវិញទីក្រុង… ទីក្រុងដែលមានទន្លេលំហែកាយជាមួយនិងការរៀបចំដ៏គួរឲ្យស្ញប់ស្ញែង និងទីតាំងសម្រាប់ការស្រាវជ្រាវទៅលើគុហា និងអារាមទាំងឡាយ។”

  • ឧទ្យានជាតិមុនីវង្យបូកគោ​៖ មាន​ចម្ងាយ​ប្រមាណ ​៤២ ​គីឡូ​ម៉ែត្រ] ពីទី​រួម​ខេត្ត​កំពត​ឆ្ពោះ​ទៅ​ភាគ​ខាង​លិច​។ នៅ​លើ​កំពូល​ភ្នំ​មាន​កាស៊ីណូ​មួយ​កសាង​ឡើង​ក្នុង​ជំនាន់អាណានិគម​បារាំង ​សម្រាប់​ពួក​គេ​មក​កំសាន្ត​លេង​នៅ​គ្រប់​រដូវ​។ ​ក្រៅ​ពីនោះ​នៅ​មាន​ទី​វត្ត​អារាមដែល​មាន​ឈ្មោះ​ថា​ វត្ត​សំពៅប្រាំ​ យក​តាម​លំនាំ​រូប​ផ្ទាំង​ថ្ម​នៅ​ទីនោះ​មាន​រាង​ដូច​សំពៅ​ចំនួន​ប្រាំ​។ ​នៅ​ទីនោះ​គេ​ក៏​អាច​គយគន់​នូវ​ទស្សនីយភាព​ធម្មជាតិ ​ដែល​ស្ទើរ​តែ​មិន​អាច​ដក​ចិត្ត​បាន​នោះ​គឺ ជ្រលងជ្រោះសែន​ជ្រៅ​ប្រកប​ដោយ​ព្រៃឈើ​ខៀវ​ស្រងាត់​មានពពកបាំង​តិច​ៗ​ផង​។ ​គេ​ក៏​អាច​គយគន់​ទិដ្ឋភាព​ទីរួម​ខេត្ត​កំពត​ពីលើ​កំពូល​ភ្នំ​កំពស់ ​១ ០៧៥ ​ម៉ែត្រ​នេះ​ផងដែរ​។ ​ក្រៅពី​ការ​ទស្សនា​សំណង់​ អគារប្រវត្តិសាស្ត្រ​រួច​ហើយ​ ទេសចរ​អាច​ទៅ​កំសាន្ត​ជាមួយ​និងធម្មជាតិ​វិញម្ដង​គឺ ​ទឹកជ្រោះ​ដ៏​សែន​ត្រជាក់​ ៣ ​ថ្នាក់ ​និង​តំបន់​ពពក​វិល​ដែល​មាន​អាកាសធាតុត្រជាក់​ខួបប្រាំង​ខួប​វស្សា​មាន​ពពក​ផាត់​ទៅ​ផាត់​មក​។
  • រមណីយដ្ឋាន​ទឹកឈូ៖ គឹ​ជា​រមណីយដ្ឋាន​ធម្មជាតិ​មួយ​​ដែល​មាន​ចម្ងាយ​ ៨​ គីឡូ​ម៉ែត្រ​ ពីទីរួម​ខេត្ត​កំពត។​ តំបន់​នេះ​មាន​ទឹកធ្លាក់​តាម​ជ្រលង​ភ្នំ​កំចាយ​រហូត​ដល់​ទីរួម​ខេត្ត​កំពត ​ដែល​ជា​ប្រភព​ទឹកសាបយ៉ាង​សំខាន់ ​សម្រាប់​ផ្គត់ផ្គង់​ដល់​ការ​ប្រើប្រាស់​របស់​ប្រជាពលរដ្ឋ​នៅ​ជុំវិញ​ទីរួម​ខេត្ត​។ ​ទឹកធ្លាក់​ថ្លា​ឈ្វេង​មើល​ឃើញ​បាត​ហូរ​រេញ​ៗ ​ពេល​ខ្លះ​ហូរ​ខ្លាំង​កាត់​ផ្ទាំង​ថ្មដា​ធំ​ៗ​បែក​ផ្កាត្រែង​គេ​អាច​ធ្វើ​ដំណើរ​ឆ្លង​កាត់​ផ្ទៃទឹក​បាន​តាម​រយៈ​ស្ពាន​យោលមួយ​ខ្សែ​ ដែល​សន្ធឹង​ខ្លួន​រង់ចាំ​ទទួល​ទេសចរ​។ ​ក្រៅពី​ការ​ងូត​ទឹក​កំសាន្ត​ គេក៏​អាច​គយគន់​នូវ​ទេសភាព​ ចម្ការ​ដំណាំ​ហូប​ផ្លែរបស់​ប្រជាពលរដ្ឋនៅ​អម​សង​ខាង​ទឹកធ្លាក់​នោះ​ផងដែរ ​ជាពិសេស ​ចម្ការទុរេនដ៏​ល្បីល្បាញ​របស់​ខេត្ត​នេះ​។ ​មិន​ឆ្ងាយ​ពី​ទីនេះ​ប៉ុន្មាន ​សួន​សត្វ ​និង​ សួន​ដំណាំ​ទឹកឈូ​បាន​កំពុង​អន្ទង​អារម្មណ៍​អ្នក​ទស្សនា​ឱ្យ​ឈាន​ជើង​ចេញ​មិនរួច​ក្រោយ​ពី​ត្រលប់​ពី​កំសាន្ត​នៅ​ទឹកធ្លាក់​ហើយ​នោះ​។ ​គេ​តែង​ឆៀង​ចូល​ទៅ​មើល​សត្វប្លែក​ៗ ​ច្រើន​ប្រភេទ​រួមទាំង​ទទួល​អារម្មណ៍​ស្រស់ថ្លា​ជាមួយ​ចម្ការ​ដំណាំ​ផ្លែឈើ​ មាន​ដូចជា​ ទុរេន សាវម៉ាវ ​មង្ឃុត ជាដើម​។
    • ភ្នំកំពង់ត្រាច៖ ភ្នំកំពង់ត្រាច​មាន​ទីតាំង​ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវ​ជាតិ​លេខ​៣៦ ក្នុង​ឃុំដំណាក់កន្ទួត​ខាង​ត្បូង​ ស្រុក​កំពង់ត្រាច ចម្ងាយ ៣៨ គ.ម ប៉ែក​ខាង​កើត​ក្រុង​កំពត។ រមណីយដ្ឋាន​នេះ​ជា​ថ្មភ្នំ មានរូង​ភ្នំប្រកប​ដោយល្អាងតូចធំ​ជាច្រើន។ នៅទីនោះមានល្អាងមួយមានវិជ្ឈមាត្រ ប្រមាណ ៣០ ម ហើយមានពណ៌ ៧ ផ្សេងៗគ្នា។
    • រមណីយដ្ឋាន​ព្រែកអំបិល៖ ​ព្រែកអំបិល​ជា​រមណីយដ្ឋាន​មួយស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវ​ជាតិ​លេខ៣ ក្នុង​ឃុំកោះតូច ស្រុកកំពត មាន​ចម្ងាយ​ ១៨ គ.ម ពីប៉ែក​ខាង​លិច​ក្រុង​កំពត។
    • រមណីយដ្ឋាន​ទេសចរណ៍តាដា ដែល​ស្ថិត​ក្នុងស្រុក​ទឹកឈូ ខេត្ត​កំពត ត្រូវ​បាន​សម្ពោធ​ជាផ្លូវការ​ហើយ នៅ​ព្រឹកថ្ងៃទី១៧ ខែ​តុលា ឆ្នាំ​២០១៨។ ពិធីនេះ ធ្វើឡើង​ក្រោម​អធិបតីភាព លោក​ទេសរដ្ឋមន្ត្រី ញឹម វណ្ណដា ​អនុប្រធាន​ទី១នៃ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ និង​មាន​ការ​ចូលរួម​ពី​អាជ្ញាធរ​ដែនដី​ និង​ប្រជាពលរដ្ឋ​ រួមទាំង​អាជីវករ​លក់ដូររ​ក្នុង​រមណីដ្ឋាន​ទេសចរណ៍​នេះផងដែរ។បើតាម​លោក ញឹម វណ្ណដា រមណីយដ្ឋាន​ទេសចរណ៍​ធម្មជាតិ​កោះ​តាដា ដែលពី​ដើមឡើយ​ជា​តំបន់​ជ្រលង​ភំ្ន ត្រូវបាន​ចាប់ផ្ដើម​ធ្វើការ​អភិវឌ្ឍ​ជា​ជំហានៗ តាំងពី​ចុងឆ្នាំ​២០១៥ មក​ម្ល៉េះ។ គិតមក​ដល់​បច្ចុប្បន្ន រមណីយដ្ឋាន​ទេសចរណ៍​ធម្មជាតិ​កោះ​តាដា ត្រូវ​បាន​ចំណាយ​ដើមទុន​ជាច្រើន ក្នុងការ​រៀបចំ​កែលំអរ គៀ​ពង្រាប​ដី​តាម​ចំរៀក​ភ្នំ ដើម្បី​សម្រួលដល់​ការធ្វើ​ដំណើរ​ដែលមាន​ប្រវែង​ផ្លូវ​ចម្ងាយផ្លូវ​ជាង ៣​គីឡូម៉ែត្រ ព្រម​ជាមួយ​នឹង​ការ​រៀបចំ​ដាក់​ប្រព័ន្ធ រំដោះ​ទឹក សាងសង់​ស្ពាន និង​ការ​រៀបចំ​កន្លែង​លំហែ​កម្សាន្ត​ផងដែរ។ កន្លែង​កម្សាន្ត​មាន​ដូចជា៖ ទឹកធ្លាក់​តាដា​រូងច័ន្ទ ទឹកធ្លាក់​តាដា​សច្ចំ អាង​ទំនប់​បង្ហៀទឹក​សម្រាប់​ទឹកងូត​តាមថ្នាក់​នីមួយៗ ដែល​ទឹកហូរ​ធ្លាក់​ពី​ជ្រលង​ភ្នំ​ធម្មជាតិ ទៅ​តាម​តម្រូវការ​មនុស្ស​ចាស់ យុវវ័យ និង​កុមារ​តូចៗ។ ពាក់ព័ន្ធ​ទៅនឹង​គម្រោង​អភិវឌ្ឍន៍ រមណីយដ្ឋាន​ទេសចរណ៍​ធម្មជាតិ​កោះ​តាដា​នេះដែរ លោក​ទេសរដ្ឋមន្រ្តី លើកឡើង​ថា គឺ​អាស្រ័យ​​លើ​ការ​កើនឡើង​ជា​លំដាប់​នូវ​ចំនួន​ភ្ញៀវ​ជាតិ និង​អន្ដរជាតិ៕
    • រមណីយដ្ឋាន​ទេសដូងទេរ​​​ ស្ថិតក្នុង​ទឹកដីភូមិស្នំប្រាំពីរ ឃុំម៉ាក់ប្រាង្គ ស្រុកទឹកឈូ ខេត្តកំពត គឺជាគោលដៅទេសចរណ៍សម្រាប់ការសម្រាកលំហែរកាយនាចុងសប្ដាហ៍ដែលភ្ញៀវ​ទេសចរ​ទាំងឡាយត្រូវធ្វើដំណើរ​លើដងផ្លូវឆ្ពោះទៅកាន់រមណីយដ្ឋាន​ទឹកឈូ ក្នុងចម្ងាយប្រហែល ៦គីឡូម៉ែត្រពី​ចំណុច​រង្វង់មូលរូបសំណាក​ទឹករលកក្បែរស្ពានមិត្តភាព​កម្ពុជា-កូរ៉េ កំពង់បាយទីរួមខេត្តកំពត រួចបត់ចុះទៅផ្នែក​ខាង​ស្តាំដៃប្រមាណ​ប្រហែល ៤០០ម៉ែត្របន្ថែមទៀត។

អត្ថបទដកស្រង់ពី៖ km.wikipedia.org/wiki/ខេត្តកំពត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

ផ្លូវគមនាគមន៍ក្នុងខេត្តកំពត (Kampot is a Province of Cambodia)

ខេត្តកំពតភ្ជាប់ដោយផ្លូវជាតិសរុបចំនួន ៤ ដែលមានប្រវែងប្រហែល ២២៦ គីឡូម៉ែត្រ (ប្រហែល ៥% នៃផ្លូវជាតិសរុបនៃប្រទេសកម្ពុជា)។ ផ្លូវទៅកាន់ខេត្តព្រះសីហនុគឺជាផ្នែកនៃប្រព័ន្ធផ្លូវអាស៊ាន។ ការដឹក ជញ្ជូនធំៗជាច្រើនប្រើប្រាស់ផ្លូវនេះ (ឧទាហរណ៍ ការដឹកជញ្ជូនទៅកាន់រោងចក្រស៊ីម៉ង់ត៍ក្នុងស្រុក)។ ផ្លូវទៅកាន់ភ្នំបូកគោ កំពុងត្រូវបានជួសជុលកែលំអ ដែលនិងជួយជំរុញយ៉ាងខ្លំាងបំផុតសម្រាប់វិស័យ ទេសចរណ៍។ សភាពផ្លូវថ្នល់ ត្រូវបានកែលំអគួរអោយកត់សំគាល់ នៅក្នុងរយៈពេល ប៉ុន្មានឆ្នាំនីមួយៗ នេះហើយអាជីវកម្មក្នុងស្រុកបានរាយការណ៍ថាបានកាត់បន្ថយពេលវេលា និងតម្លៃក្នុងការដឹកជញ្ជូន រហូតដល់ ៥០ %។ ការធ្វើពាណិជ្ជកម្មជាមួយប្រទេសវៀតណាម ត្រូវបានគាំទ្រដោយច្រកព្រំដែនពីរ (ច្រកអន្តរជាតិមួយ និងច្រកតំបន់មួយ)។ ផ្លូវជាតិលេខ៣១ តភា្ជប់ពីខេត្តកំពតទៅកាន់ព្រំដែន វៀតណាមនៅ តុងហុង និង ព្រែកចាក ដែលមានរយៈ ប្រហែល ១ ម៉ោងពីទីរួមខេត្តកំពត។ នៅរយៈពេល ឆាប់ៗខាងមុខនេះ រាជរដ្ឋាភិបាលនឹងវិនិយោគប្រាក់ប្រហែល ៣០ លានដុល្លារអាមេរិចទៅលើការជួសជុល កែលំអផ្លូវថ្នល់ជាពិសេសពង្រីកផ្លូវជាតិលេខ៣ និងផ្លូវសំខាន់ៗផ្សេងទៀត ដូចជាផ្លូវទៅកាន់ ប្រទេសវៀតណាម និងចំណុចភ្ជាប់ផ្នែកសេដ្ឋកិច្ចសំខាន់ៗក្នុងមូលដ្ឋាន។ រាជរដ្ឋាភិបាលនៃព្រះរាជណាចក្រកម្ពុជា បានចាប់ផ្ដើមការងារជួសជុលកែលំអ ខ្សែផ្លូវរថភ្លើងពីរាជធានីភ្នំពេញ ទៅកាន់ខេត្តព្រះសីហនុ ដែលឆ្លងកាត់ខេត្តកំពត។ ផ្លូវមួយខ្សែនេះនិងកែលំអដឹកជញ្ជូន និងពាណិជ្ជកម្មអោយកាន់តែប្រសើរឡើង។ ខេត្តកំពតផ្គត់ផ្គង់ទឹកដោយស្ទឹងកំពត ដែលហូរពីភ្នំប៉ែកខាងលិច ទៅកាន់តំបន់ឆ្នេរជិតៗ នោះដែលមានសភាពល្អប្រសើរបំផុតសម្រាប់ការធ្វើដំណើរ និងការដឹកជញ្ជូន។ ស្ទឹងនេះ គឺជាកត្តាគន្លឹះ នៃអត្តសញ្ញាណខេត្ត ហើយក៏ត្រូវបានប្រើប្រាស់សម្រាប់ការដឹកជញ្ជូនផងដែរ។ ក្រុមហ៊ុនឯកជនមួយ ត្រូវបានរាជរដ្ឋាភិបាលផ្ដល់អាជ្ញាបណ្ណអោយបូមដីធ្វើអោយទន្លេមានជម្រៅជ្រៅ ដើម្បីអោយកប៉ាល់ធំៗអាចដឹកកុងទីន័រ និងទំនិញធំៗ ឆ្ពោះទៅកាន់កំពង់ផែខេត្តព្រះសីហនុ។ លើសពីនេះទៅទៀតកំពង់ផែដ៏ធំមួយ ដែលត្រូវនឹងគ្រប់គ្រងដោយក្រុមហ៊ុនកំពង់ផែខេត្តកំពតកំពុងត្រូវបានកសាងរួមជាមួយនិង តំបន់សេដ្ឋកិច្ចពិសេសដើម្បីលើកទឹកចិត្តដល់ការវិនិយោគទុនខាងពាណិជ្ជកម្ម។

អត្ថបទដកស្រង់ពី៖ km.wikipedia.org/wiki/ខេត្តកំពត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

អតីតភាពរបស់ខេត្តកំពត (Kampot is a Province of Cambodia)

យើងបានដឹងពីប្រវត្តិខេត្តកំពតនៅតិចតួចណាស់ ដោយសារខ្វះឯកសារស្រាវជ្រាវ។ អ្វីដែលយើងនឹង លើកយកមកបរិយាយពីអតីតកាលខេត្តកំពត មានច្រើននិយាយពីម្រេច អំបិល និងរមណីយដ្ឋាន នានាដែលបង្កើតឡើងកាលពីសម័យអាណាព្យាបាលតែប៉ុណ្ណោះ។ ជីវតាក្វាន់ ធ្លាប់បានពណ៌នាអំពី ការផលិតម្រេចនៅដើមសតវត្សទី១៣ ប៉ុន្តែការផលិតម្រេចពិត ប្រាកដគឺចាប់ផ្តើមពីសង្រ្គាមអាឆេ (Aceh War) នៅឥណ្ឌូណេស៊ីចន្លោះឆ្នាំ ១៨៧៣-១៩០៨។ ស្តេចស៊ុលតង់នៅអាឆេ បានដុតកម្ទេចចោលចម្ការម្រេចនៅឆ្នាំ ១៨៧៣-១៨៧៤ ដោយសារខ្លួនមិនចង់ឲ្យពួកហូឡង់កាន់កាប់លើចម្ការម្រេច ដ៏ស្តុកស្តម្ភឡើយ។ ហេតុដូចនេះហើយទើប ការផលិតម្រេចមួយផ្នែក បានត្រូវបង្វែរមកធ្វើនៅខេត្តកំពតជំនួសវិញ។ ក្នុងឆ្នាំ ១៩៣០ ក្នុងសៀវភៅឈ្មោះ “Un Empire francaise, L’Indochine” ក្រោមការដឹកនាំដោយលោក ម៉ាស្ប៉េរ៉ូ (G.Maspero) បានសរសេរថា ម្រេចគឺជាផលិតផលនាំចេញ សំខាន់បំផុតរបស់ពួកអាណានិគម។ ម្រេចស្ទើរតែទាំងអស់ ត្រូវបានគេនាំយកទៅប្រើប្រាស់ នៅប្រទេសបារាំងគឺ ២ ១០០ តោន ក្នុងឆ្នាំ ១៩២៧ , ២ ៦០០ តោន ក្នុងឆ្នាំ ១៩២៨ ចេញពីដែនដីឥណ្ឌូចិន រហូតដល់ខែ មេសា ឆ្នាំ ១៩២៨ មានច្បាប់ចែងពីការនាំចេញម្រេចដោយគ្មានដែនកំណត់ ចេញពីប្រទេស អាណានិគម។

ដែនដីអាណានិគម របស់បារាំងអាចនាំចេញ លើសពី ៣ ពាន់តោនជាមធ្យមក្នុងរយៈពេលបីឆ្នាំ ហើយនាំចេញបាន ៤ ២៣៥ តោនក្នុងឆ្នាំ ១៩២៧។ ផលិតកម្មម្រេច ស្ទើរតែបាត់ស្រមោលនៅក្នុង ដែនដីកូសាំងស៊ីន នៅពេលដែលចម្ការម្រេចធ្លាក់ទៅក្នុងដៃអ្នកដាំម្រេចខេត្តហៃណាន ប្រទេសចិន ដែលនៅក្នុងខេត្តហៃទៀន ប៉ុន្តែការផលិតនៅមាន ភាពនឹងនរនៅកម្ពុជា។ ម្រេច គឺតែងតែដើរតួសំខាន់ ក្នុងឧស្សាហកម្មខេត្តកំពត។ រសជាតិប្រហើរ និងម្សៅ ម្រេច (ម្រេចម៉ត់) បានធ្វើឲ្យម្រេចកំពត ក្លាយជាម្រេច ពិសេសបំផុតនៅលើពិភពលោក ជាស្តេចនៃគ្រឿងទេស ដែលគ្មានគូប្រជែងប្រចាំផ្ទះបាយ របស់ចុងភៅបារាំង។ ជាអកុសលដោយសារតែ ព្រឹត្តិការណ៍អាក្រក់មួយ ចំនួនបានកើតឡើងនៅកម្ពុជា បានបំផ្លិចបំផ្លាញនូវ វិសាលភាពនៃផលិតកម្មរបស់កម្ពុជា។ ហេដ្ឋារចនាសម្ព័ន្ធត្រូវបានកម្ទេច ឧបករណ៍ និងគ្រឿងយន្ត ត្រូវបានគេបោះបង់ចោល កម្រិតអក្ខរភាពបានធ្លាក់ចុះយ៉ាងគំហុក។ សព្វថ្ងៃ ប្រជាជនប្រមាណ ៣៥% រស់នៅក្រោមបន្ទាត់ភាពក្រីក្រ។

អត្ថបទដកស្រង់ពី៖ km.wikipedia.org/wiki/ខេត្តកំពត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

រដ្ឋបាល​ខេត្តក្នុងខេត្តកំពត (Kampot is a Province of Cambodia)

ខេត្តកំពត ត្រូវបានចែកចេញជាក្រុង​ចំនួន ​១ និង​ស្រុកចំនួន​ ៨

ស្រុក-ក្រុង ផ្ទៃក្រលា​ (ហិចតា) ឃុំ-សង្កាត់ ភូមិ
ស្រុកអង្គរជ័យ ២២ ២៣៧ ១១ ៧៩
ស្រុកបន្ទាយមាស ៤០ ១០៦ ១៥ ៨៨
ស្រុកឈូក ១២៦ ២៤៨ ១៥ ៨០
ស្រុកជុំគីរី ៣១ ៥៥៧ ៣៧
ស្រុកដងទង់ ៣៤ ៥០០ ១០ ៥៤
ស្រុកកំពង់ត្រាច ៣៥ ៣០០ ១៤ ៦៩
ស្រុកទឹកឈូ ប្ដូរពីស្រុកកំពត ១៥១ ៤០០ ១៦ ៦៦
ក្រុងកំពត​ ប្ដូរ​ពី​ស្រុកកំពង់បាយ​ ៥ ៤០០ ១៥

អត្ថបទដកស្រង់ពី៖ km.wikipedia.org/wiki/ខេត្តកំពត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

សង្ខេបពីខេត្តកំពត (Kampot is a Province of Cambodia)

ខេត្តកំពត ជា ខេត្តមួយស្ថិតនៅប៉ែកខាងត្បូងនៃប្រទេសកម្ពុជា ដែលមានចម្ងាយ ១៤៨ គ.ម. ពីទីក្រុងភ្នំពេញ មានព្រំប្រទល់ខាងជើងទល់នឹងស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ ខាងកើតជាប់នឹងស្រុកត្រាំកក់ និង ស្រុកគីរីវង់ ខេត្តតាកែវ ខាងត្បូងជាប់នឹងឈូងសមុទ្រ ខាងលិចជាប់នឹងស្រុកកំពង់សិលា និងស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដូចគ្នាដែរ ខ្សែឆ្នេរដ៏វែងស្ថិតនៅលើឈូងសមុទ្រថៃទៅខាងត្បូង ខេត្តកំពតមានទីក្រុងឈ្មោះក្រុងកំពត។ កំពតមានប្រជាជន ៦២៧ ៨៨៤ នាក់[២] និងប្រកបដោយស្រុកនិងក្រុងចំនួនប្រាំបីដែលបានចែកទៅជាឃុំ-សង្កាត់ ៩២ ជាមួយនិងភូមិសរុប ៤៧៧ ភូមិ។[៣] ខេត្ត​កំពត​មាន​សំណង់​ប្រវត្តិសាស្រ្តជាច្រើន​ដូចជា ​ផ្ទះ ផ្សារ​លក់​ទំនិញ រោងភាពយន្ត​ សាលារៀន​ ផ្លូវគមនាគមន៏ មន្ទីរពេទ្យជាដើម​ សុទ្ធ​សឹង​​ជា​ភស្ដុតាង]បង្ហាញ​ឱ្យ​ឃើញ​ពី​ការ​ចាប់​អារម្មណ៍​របស់​ពួក​បារាំង​ទៅ​លើ​ទឹក​ដី​ខ្មែរខេត្ត​កំពតមួយ​នេះ​។​ហើយក៏មានភ្នំបូកគោដែលជាទីចាប់អារម្មណ៍របស់ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិគ្រប់ៗរូបផងដែរ។ នៅលើនោះក៏មានកាស៊ីណូ និង មាន កន្លែងកម្សាន្តជាច្រើនដូចជា៖ វាលស្រែមួយរយ ទឹកធ្លាក់អាចមើលទេសភាព មកខាងក្រោមយ៉ាងស្រស់ស្អាត អាចចាប់ពពកបាន។-ល-។ ស្រុកទូកមាសបានតាំងទីនៅខេត្តកំពត។ទេសភាពនៃព្រែកកំពត មើលពីក្រុងកំពត ក្បែរសាលាខេត្ត ចំពីមុខភ្នំបូកគោ។ ខេត្ដតាកែវ បានចូលដែនរដ្ឋបាលខេត្ដកំពត នៅត្រង់ស្រុកជុំគី ត្រង់ចំនុចវត្ដពុទ្ធគីរី រហូតដល់ រមណីយដ្ឋានកំពូលពេជ្រ។

អត្ថបទដកស្រង់ពី៖ km.wikipedia.org/wiki/ខេត្តកំពត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តំបន់ទេសចរណ៍ក្នុងខេត្តកំពង់ធំ (Kampong Thom​ is a Province of Cambodia)

  ខេត្តកំពង់ធំមានតំបន់ទេសចរណ៍ជាច្រើនកន្លែង ដែលមានភ្ញៀវទេសចរណ៍ ទៅដើរកំសាន្តសំខាន់ៗចំនួន​ ៣ កន្លែង ដូចជា​ :

តំបន់ទេសចរណ៍ទី១

ភ្នំសន្ទុកស្ថិតនៅក្នុង ភូមិកកោះ ឃុំកកោះ ស្រុកសន្ទុក ខេត្តកំពង់ធំ និងមានចម្ងាយ ១៧ គម ពីទីរួមខេត្តកំពង់ធំ តាមបណ្តោយ ផ្លូវជាតិលេខ៦ដែលជាតំបន់ទេសចរណ៍ ធម្មជាតិនិងវប្បធម៌​ មួយកន្លែងស្ថិតក្នុងខេត្តនេះ។ នៅពេលមានពិធីបុណ្យផ្សេងៗ និងថ្ងៃឈប់សម្រាកនានា ប្រជាជនតែងតែនាំគ្នាទៅ ដើរកំសាន្តនៅទីនោះ លក្ខណៈជាក្រុមគ្រួសារ ឬមិត្តភក្ដិ។ ដើម្បីធ្វើដំណើរទៅកាន់ភ្នំសន្ទុក យើងត្រូវធ្វើដំណើរ​ចុះពីថ្នល់ជាតិ បន្តិចតាមក្លោងទ្វាររហូតដល់ជើងភ្នំដោយមានទេសភាពស្រស់ត្រកាលអមដងផ្លូវ។ ពេលមកដល់ជើងភ្នំ យើងនឹងមើលឃើញទេសភាពដ៍ស្រស់បំព្រងនៅជាប់នឹងជើងភ្នំ ហើយអាចឡើងទៅលើកំពូលភ្នំបានតាម២របៀប។​ របៀបទី១ យើងអាច ធ្វើ​ដំណើរដោយបើកបរយានយន្ត ឬ ម៉ូតូឡើងតាមផ្លូវដែលក្រវិចក្រវៀន តាមចង្កេះភ្នំរហូតដល់កំពូលភ្នំ តាមរយៈ ថ្នល់ចាក់បេតុងយ៉ាងមាំ និងមានចំណតយានយន្តយ៉ាងធំទូលាយសម្រាប់ចត។ របៀបទី២យើងអាចឡើងទៅលើកំពូលភ្នំបាន តាមរយៈកាំជណ្តើរពីជើងភ្នំ ដល់កំពូលភ្នំ ដែលមានកាំជណ្តើរសរុប ៨០៩​ កាំ ហើយកាំជណ្តើរខ្លះទាប កាំជណ្តើរខ្លះខ្ពស់តាមកន្លែង និងមានបង្កាន់ដៃអមតាមផ្លូវ។ ពេលឡើងដល់កំពូលភ្នំ យើងនឹងពើបប្រទះ ព្រះវិហារ១ នៅជាប់មាត់កាំជណ្តើរ អាស្រមអ្នកតាថ្មអណ្តែត ហើយអាចមើលឃើញ ទេសភាពយ៉ាងស្អាតនៅជុំវិញ ខ្លួនយើងពីលើកំពូលភ្នំមកមាន វាលស្រែព្រៃឈើពណ៌បៃតង លំនៅស្ថានប្រជាជន ទឹកទន្លេ ស្ទឹង បឹងបួរ ផ្ទៃមេឃខៀវស្រងាត់ រួមជាមួយខ្យល់អាកាសបរិសុទ្ធធម្មជាតិ ទៀតផង។​

បន្ទាប់ពីចុះពីលើភ្នំមកគេអាចទៅដើរកំសាន្តនៅ តាមប្រាសាទបុរាណវិញ គឺនៅប្រាសាទសំបូរព្រៃគុក ។

តំបន់ទេសចរណ៍ទី២

ប្រាសាទសំបូរព្រៃគុក ស្ថិតនៅភូមិសំបូរ ឃុំសំបូរ ស្រុកសំបូរ ចម្ងាយប្រមាណ ៣៥ គីឡូម៉ែត្រពីទីរួមខេត្តកំពង់ធំដែលសង់លើដី រាបស្មើមានទំហំ ៣ ០០០ ហិកតា និងជារមណីយដ្ឋាន ទេសចរណ៍វប្បធម៌បុរាណ មួយកន្លែងនៅខេត្តនេះ។ ប្រាសាទនេះសង់ពីថ្មបាយកៀ្រម ឥដ្ឋតាន់ និងថ្មភក់ ក្នុងរជ្ជកាលព្រះបាទឦសានវរ្ម័ន (គ.ស. ៦១៦-៦៣៥) នាសម័យចេនឡា ដើម្បីឧទ្ទិសថ្វាយ ព្រះសិវៈក្នុងលទ្ធិព្រហ្មញ្ញសាសនា។ ប្រាសាទសំបូរព្រៃគុក​ នេះមានប្រាសាទប្រហែល ជាង ១២០ ប្រាសាទ ស្ថិតនៅជាក្រុម។ ​ប្រាសាទនេះមានក្រុមប្រាសាទ ដូចជា ក្រុមប្រាសាទតោ ក្រុមប្រាសាទយាយព័ន្ធ ប្រាសាទបិទមុខ ….។​ ប្រាសាទនេះក៏មានលក្ខណៈដូចប្រាសាទដទៃទៀត នៅប្រទេសកម្ពុជាដែរ វាមានកំពែងព័ទ្ធជុំវិញ មានស្រះទឹក មានកន្លែងបូជាផ្សេងៗ និងនៅព័ទ្ធជុំវិញប្រាសាទមាន ដើមឈើតូចធំ រុក្ខជាតិ​ សត្វផ្សេងៗ គួរអោយចាប់អារម្មណ៍​។ ម្យ៉ាងវិញទៀត ប្រាសាទសំបូរព្រៃគុកបានទាក់ទាញភ្ញៀវទេសចរណ៍ បរទេស និងក្នុងស្រុកជាច្រើន អោយមកទស្សនាកំសាន្ត ដែលជាហេតុជួយបង្កើនកម្រិតជីវភាពប្រជាជនរស់នៅតាមតំបន់នោះ និងជួយផ្សព្វផ្សាយនូវវប្បធម៌ របស់ខ្មែរអោយកាន់តែច្រើន ទៀតផង។ ប្រាសាទសំបូរព្រៃគុក ក៏ជួយចូលរួមចំណែកក្នុងការ អភិវឌ្ឍប្រទេសជាតិ ក្នុងគ្រប់រូបភាពផងដែរ​។[៨]
បន្ទាប់ពីការធ្វើដំណើរកំសាន្ត ហត់នឿយអស់កម្លាំងមក ខេត្តកំពង់ធំ មានកន្លែងសម្រាប់បំបាត់ការនឿយហត់ដែរ គឺស្ទឹងព្រៃប្រស់​។

តំបន់ទេសចរណ៍ទី៣

ស្ទឹងព្រៃប្រស់ជាស្ទឹងមួយ ដែលហូរកាត់ខេត្តកំពង់ធំស្ថិតក្នុងស្រុកកំពង់ស្វាយ នៅតាមបណ្តោយផ្លូវជាតិលេខ៦ ពីភ្នំពេញទៅ សៀមរាប។ ស្ទឹងនេះជារមណីយដ្ឋាន ទេសចរណ៍ធម្មជាតិមួយកន្លែង​ ដែលល្បីក្នុងខេត្តកំពង់ធំ។​នៅថ្ងៃមានបុណ្យទានម្តងៗ ឬមានពិធីផ្សេងៗតែងតែមាន ភ្ញៀវទេសចរណ៍នានាទៅ ដើរកំសាន្តទាំងជនជាតិខ្មែរ​ និងជនបរទេស។ នៅរដូវវស្សាស្ទឹងព្រៃប្រស់មានទឹក ដ៏ថ្លាឈ្វេងនិង ស្រស់ស្អាតសម្រាប់ លេងកំសាន្ត ប្រកបដោយទេសភាពស្រស់បំព្រង។ នៅអបមាត់ទឹក មានរមណីយដ្ឋាន​ និងអាហារដ្ឋាន ដែលអ្នកស្រុករស់នៅតាមតំបន់នោះជាអ្នកបើក​ ដើម្បីបម្រើដល់សេចក្តីត្រូវការរបស់ភ្ញៀវទេសចរណ៍។ អាហារដ្ឋានទាំងនោះ គឺធ្វើឡើងយ៉ាងស្អាត មានអង្រឹងសម្រាប់អង្គុយ​ នៅលើមាត់ទឹកជាមួយខ្យល់អាកាសដ៏បរិសុទ្ធ​ បន្ថែមជាមួយរសជាតិអាហារយ៉ាងឈ្ងុយឆ្ងាញ់។ យើងអាចកម៉្មង់អាហារ បានជាច្រើន តាមតម្រូវការ ដូចជា មាន់ដុត បាញ់ឆែវ ត្រីដុត​ បុកល្ហុង​ ប្រហិត……. ផ្លែឈើគ្រប់មុខ​ និងភេសជ្ជៈ គ្រប់ប្រភេទ ជាមួយសេវាកម្មរហ័សទាន់ចិត្ត។​ និយាយរួមស្ទឹងព្រៃប្រស់ សមជាកន្លែងសម្រាប់លំហែកាយជាលក្ខណៈក្រុមគ្រួសារ និងដំណើរកំសាន្តផ្សេងៗ សម្រាប់ប្រជាជនយើង។ ម្យ៉ាងទៀតនៅមានស្ទឹងមួយទៀតដែលមានសារៈសំខាន់សម្រាប់ខេត្តកំពង់ធំគឺស្ទឹងសែន។ ស្ទឹងសែនជាស្ទឹងមួយដែលហូរកាត់ខេត្តកំពង់ធំ មានប្រភពមកពីទីខ្ពង់រាប។ វាផ្តល់អត្ថប្រយោជន៍ច្រើនណាស់ដល់ប្រជាជន រស់នៅតំបន់នោះ ដូចជា ផ្តល់ទឹកសម្រាប់ធ្វើកសិកម្ម ដំណាំស្រូវ ដំណាំចម្ការទាំងប្រាំង និងវស្សា ផ្តល់ត្រីសម្រាប់បំពេញនូវតម្រូវការម្ហូបអាហារប្រចាំថ្ងៃ ជាផ្លូវគមនាគមន៍ ផ្តល់ទឹកសម្រាប់ ប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃ ជាកន្លែងទេសចរណ៍ និង ផ្តល់នូវគ្រប់តម្រូវការផ្សេងៗ។

ក្រៅពីតំបន់ទេសចរណ៍ធំៗទាំង៣ មានតំបន់ទេសចរណ៍តូចៗផ្សេងៗទៀតដែរដូចជា:

  • -ទំនប់ទឹកធ្លាក់៧មករានៅកំពង់ថ្ម
  • -សួនច្បារនៅទីរួមខេត្ត
  • -បុស្សម្កាក់នៅស្រុកកំពង់ស្វាយ
  • -ទឹកស្រះដងអន្ទាក់
  • -និងតាមវត្តអារ៉ាមផ្សេងៗ ។​

អត្ថបទដកស្រង់ពី៖ km.wikipedia.​ org/wiki/ខេត្តកំពង់ធំ

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

សិប្បកម្មថ្មក្នុងខេត្តកំពង់ធំ (Kampong Thom​ is a Province of Cambodia)

កន្លែងដែលធ្វើសិប្បកម្មថ្ម គឺមានទីតាំងស្តិតនៅ ភូមិកកោះ ឃុំកកោះ ស្រុកសន្ទុក ដែលមានចម្ងាយពីទីរួមខេត្តកំពង់ធំ ១៦ គីឡូម៉ែត្រ តាមផ្លូវជាតិលេខ៦។ សិប្បករបានយកថ្មពីជើងភ្នំសន្ទុក មកធ្វើជារូបចម្លាក់ និងរូបរាងផ្សេងៗគ្នា សម្រាប់ជាគ្រឿងលំអតាមគេហដ្ឋាន។ ចម្លាក់ថ្មនេះបានលក់នៅលើទីផ្សារជាតិ និងអន្តរជាតិ។ ក្រៅពីថ្មចម្លាក់ ខេត្តកំពង់ធំក៏មានការកែច្នៃដោយដៃដូចជា៖ ក្រមា ហូល ផាមួង អាវចាក់ និងសម្លៀកបំពាក់ កាបូប តាមបែបប្រពៃណីខ្មែរផងដែរ។

អត្ថបទដកស្រង់ពី៖ km.wikipedia.​ org/wiki/ខេត្តកំពង់ធំ

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

សេដ្ឋកិច្ចក្នុង​ខេត្តកំពង់ធំ (Kampong Thom​ is a Province of Cambodia)

ខេត្តកំពង់ធំ គឹជាខេត្តដែលមាន សក្តានុពលខាង វិស័យទេសចរណ៍ ដែលទាក់ទាញចិត្តភ្ញៀវទេសចរណ៍ ជាមួយនិងទីកន្លែងដ៏កម្រៗ ដូចជា បឹង ស្ទឹង ព្រៃឈើ ភ្នំ ហើយនិង ប្រាសាទបុរាណ ជាច្រើនជាង ២០០ ប្រាសាទទៀតផង។ កំពង់ធំ ស្ថិតនៅជាប់នឹង បឹងទន្លេសាប ហើយ នៅក្នុងឆ្នាំ ២០០៣ ដល់ ២០០៤ គេបានចាប់ទុកថាជាខេត្តនៃប្រភពត្រីដ៏ច្រើនលើសលុបប្រហែល (១៨ ៨០០ តោន) និង ជាតំបន់ជាប់ចំណាត់ថ្នាក់លេខ ៤ ដែលមានត្រីច្រើន​ជាងគេបំផុត ដែលអាចចិញ្ចឹមប្រទេសកម្ពុជាបាន (១​ ៨០០ តោន)។ ត្រីភាគច្រើនដែល បានកើនឡើងគឺដោយសារមានការចិញ្ចឹមនៅតាម គ្រួសារនានា ជាមួយនិងការខិតខំប្រឹងប្រែងចិញ្ចឹម នៅតាមវាលស្រែ។​ កំពង់ធំក៏ជាផ្នែកមួយដ៏ធំបំផុតចំពោះ ផលិផល គ្រាប់ស្វាយចន្ទី នៅក្នុង ប្រទេសកម្ពុជា ជាមួយផ្ទៃដីដាំដុះនៅក្នុងឆ្នាំ ២០០៣ ដល់ ២០០៤ ប្រមាណ ៦ ​៣៧១ ហិកតា។ នៅក្នុងខេត្តនេះក៏មានផ្សារតាមឃុំ ស្រុក ជាច្រើនដែលជាកន្លែងចែកចាយផលិតផលនានា រួមមានឈ្មោះផ្សារដូចតទៅ៖

  • កំពង់ឈើទាល
  • កំពង់ថ្ម
  • កំពង់ធំ
  • កំពង់ធំថ្មី
  • តាំងក្រសាំង
  • តាំងគោក
  • ត្រពាំងឈូក
  • ត្រពាំងវែង
  • ទំរីង
  • បារាយណ៍
  • ព្រៃទទឹង
  • រំលង
  • សណ្ដាន់
  • សានគរ
  • សាលាវិស័យ
  • សំបូរ
  • ស្ទឹងសែន(ចាស់)
  • ស្ទោង
  • ស្រយូវ
  • ថ្នល់បំបែក។

អត្ថបទដកស្រង់ពី៖ km.wikipedia.​ org/wiki/ខេត្តកំពង់ធំ

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

មធ្យោបាយធ្វើដំណើរក្នុងខេត្តកំពង់ធំ (Kampong Thom​ is a Province of Cambodia)

ធ្វើដំណើរដោយរថយន្តក្រុង
ខេត្តនេះគឺមានបណ្តាញផ្លូវជាតិ ដែលភ្ជាប់ពី ក្រុងភ្នំពេញ ចម្ងាយ ១៦៨ គីឡូម៉ែត និង ខេត្តសៀមរាបចម្ងាយ ១៥០ គីឡូម៉ែត ជាមួយនិងផ្លូវជាតិលេខ៦ ហើយ និង មានផ្លូវបំបែកចេញពីខេត្ត ទៅ​ ខេត្តព្រះវិហារ តាមផ្លូវជាតិលេខ៦៤ ដោយមានចម្ងាយ ១២៦ គីឡូម៉ែត។ នៅទីនេះគឺមានក្រុមហ៊ុនរថយន្តក្រុងជាច្រើន​ទៅមកពី ក្រុងភ្នំពេញ ទៅ ខេត្តសៀមរាប។ ក្រុមហ៊ុនរថយន្តក្រុង មានដូចជា សូរិយា​​ នៅជិតផ្សារកណ្តាល, ជីអេសធី ឬ កាប់ពីតូ ជាធម្មតា គឺធ្វើដំណើរពី ម៉ោង ៧, ៨, ៩ ពេលព្រឹក ហើយនិង ម៉ោង ១២, ១, ២ ពេលល្ងាច ទៅ ខេត្តសៀមរាប ក្នុងតម្លៃ ប្រមាណ ៣ ដល់ ៥ ដុល្លារ។

ធ្វើដំណើរដោយរថយន្តឈ្នួល
ប្រសិនបើ លោកអ្នកធ្វើ ដំណើររយៈពេលខ្លីទៅ ខេត្តកំពង់ធំ អ្នកអាចធ្វើដំណើរបានតាមរថយន្តឈ្នួលបាន​ ដោយចេញដំណើរពីផ្សារថ្មី ប៉ុន្តែវាពុំសូវមានសុវត្តិភាព ដូចការ ធ្វើដំណើរតាមរថយន្តក្រុងនោះទេ។

-ពីក្រុងភ្នំពេញ ទៅ ខេត្តកំពង់ធំ តម្លៃ ១២ ០០០ រៀល
-ពី ខេត្តកំពង់ធំ ទៅ ខេត្តសៀមរាប តម្លៃ ១៥ ០០០រៀល រយៈពេល ២​ ទៅ ៣ ម៉ោង
-ពី ខេត្តកំពង់ធំ ទៅ ត្បែងមានជ័យ ខេត្តព្រះវិហារ តម្លៃ ២៦ ០០០ រៀល រយៈពេល ៤​ ទៅ ៦ ម៉ោង

អត្ថបទដកស្រង់ពី៖ km.wikipedia.​ org/wiki/ខេត្តកំពង់ធំ

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

អាកាសធាតុក្នុងខេត្តកំពង់ធំ (Kampong Thom​ is a Province of Cambodia)

នៅក្នុងខេត្តក៏ដូចជានៅទូទាំងប្រទេស គឺទទួលនូវខ្យល់មកពីតំបន់ត្រូពិច ដែលមានអាកាសធាតុក្តៅ ហើយសើម។ នៅរដូវដែលមានខ្យល់មូសុង គឺបានពាំនាំមក​នូវចំនួនទឹកភ្លៀងយ៉ាងច្រើនមកជាមួយ ដែលអំណោយផលទៅដល់ការធ្វើកសិកម្មនានា និងដាំដំណាំផ្សេងៗ។ នៅរដូវកាលនេះ អាកាសធាតុ បានធ្វើអោយ​មានការទាក់ទាញដល់ភ្ញៀវទេសចរណ៍យ៉ាងច្រើនមកទស្សនា។ អ្នកដំណើរមិនចង់ជួបនូវគ្រោះធម្មជាតិនោះទេ ដូចជា ការផ្ទុះភ្នំភ្លើង ឬបណ្តាលមកពី​ខ្យល់ព្យុះនៅតំបន់ត្រូពិចឡើយ។ អំពីអាកាសធាតុ៖

  • – រដូវរងារ៖ ខែ វិច្ឆិកា ដល់ ខែ មីនា (២០ ទៅ ២៨ អង្សា)
  • – រដូវក្តៅ៖ ខែ មីនា ដល់ ខែ ឧសភា (៣០ ទៅ ៣៥ អង្សា)
  • – រដូវភ្លៀង៖ ខែ ឧសភា ដល់ ខែ តុលា (២៣​ ទៅ ៣០ អង្សា ជាមួយនិងការឡើងសំណើម​ទៅដល់ ៩០ ភាគរយ) នៅរដូវនេះជារៀងរាល់ឆ្នាំ គឺមានភ្លៀងធ្លាក់ខ្លាំង នៅពេលព្រឹក។

អត្ថបទដកស្រង់ពី៖ km.wikipedia.​ org/wiki/ខេត្តកំពង់ធំ

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

ចំនួនប្រជាជនក្នុងខេត្តកំពង់ធំ (Kampong Thom​ is a Province of Cambodia)

ចំនួនប្រជាជនសរុបនៅខេត្តកំពង់ធំ គឺ ចំនួន ៧០៨ ៣៩៨ នាក់ ​ឬក៏ ៤,៥ ភាគរយ នៃចំនួនសរុប ជាមួយនិងការរីកចម្រើននៃចំនួនប្រជាជន ក្នុងនោះមានចំនួនបុរស ៣៤៣ ៤៧៨ នាក់ ឬ ៤៨,៣ ភាគរយ និង ចំនួនស្ត្រី ៣៦៤ ៩២០ នាក់។ ចំនួនប្រជាជនសរុបទាំងអស់នោះ ក្នុងនោះមានចំនួនប្រជាកសិករ ៥១៧ ០៧២ នាក់ ​ឬ ៨៥ ភាគរយ​និង ២៨ ១៥០ នាក់ ​ឬ ៤,៦ ភាគរយ គឺជាអ្នកនេសាទ រីឯ ៩១ ២៤៨ នាក់ ​ឬ ១៥ ភាគរយ ជាគ្រូបង្រៀន និង ៥ ៨៨៤ ឬ ០,៩៧ ភាគរយ ជាមន្រី្តរាជការ ឬការងាររដ្ឋាភិបាល។

អត្ថបទដកស្រង់ពី៖ km.wikipedia.​ org/wiki/ខេត្តកំពង់ធំ

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

ប្រវត្តិខេត្តខេត្តកំពង់ធំ (Kampong Thom​ is a Province of Cambodia)

កំពង់ពស់ធំ ជាឈ្មោះដើមកំណើតនៃខេត្តកំពង់ធំនាពេលបច្ចុប្បន្ននេះដែល​ គេហៅថា កំពង់ធំ។​ ពីដើមជាយូរយារណាស់មកហើយ នៅឯកំពង់ស្ទឹងសែន ដែលស្ថិតនៅក្បែរនឹងបឹងមួយ គឺមាន រូងថ្មមួយយ៉ាងធំ ដែលក្នុុងនោះមាន សត្វពស់មួយគូរស់នៅទីនោះ។ ប្រជាជនដែលរស់នៅក្បែរៗតំបន់នោះ បានឃើញពស់ដ៏ធំនោះ ជាញឹកញយនៅពេលមានថ្ងៃសីលម្តងៗ។ ពេលវេលាក្រោយមក សត្វពស់នោះក៏បានបាត់ខ្លួន ហើយមនុស្សម្នារស់នៅតំបន់នោះ បានហៅតំបន់នោះថា កំពង់ពស់ធំ។ ពេលក្រោយមក ពាក្យគេនិយាយកាត់ខ្លីក្លាយជា កំពង់ធំ។ អំឡុងពេលមានពួក អាណានិគមនិយមបារាំង ត្រួតត្រាលើ ប្រទេសកម្ពុជាមក ច្បាប់បារាំង ហើយនិងទឹកដី ប្រទេសកម្ពុជា ត្រូវបានបែងចែកជា ព្រំប្រទល់ខេត្តនានា​ ហើយបានដាក់ឈ្មោះខេត្ត ដែលប្រជាជនរស់នៅក្បែរនោះធ្លាប់បានហៅពីមុនមក។ កំពង់ធំជារាជធានីមួយដែលមានអំណាចលើសគេ នៅភាគអាស៊ីអាគ្នេយ៍ នៅសម័យនគរភ្នំ។ កំពង់ធំ មាន ប្រាសាទសំបូរព្រៃគុក ដែលជាកន្លែងល្បីល្បាញនៅ​ សម័យចេនឡា។

== ភូមិសាស្រ្តភូមិឬស្សីជៈឃុំត្បែងស្រុកកំពង់ស្វាយខេត្តកំពង់ធំ

ខេត្តកំពង់ធំបែងចែកជាពីរតំបន់៖

ភាគខាងជើងផ្លូវជាតិលេខ៦៖ គឺផ្ទៃដីគ្របដណ្តប់ទៅដោយផ្ទៃដីខ្ពង់រាប និងព្រៃឈើប្រមាណ ៧០ ភាគរយ ហើយអាកាសធាតុផ្តល់ផលល្អសម្រាប់របរកសិកម្មនានា ដូចជាការធ្វើស្រែចម្ការ ហើយរុក្ខសាស្រ្ត​ និង សត្វពាហនៈគឺអោយទិន្នផលល្អ។
ភាគខាងលិចផ្លូវជាតិលេខ៦៖ គឺផ្ទៃដីគ្របដណ្តប់ទៅដោយតំបន់វាលរាបដែលលាតសន្ធឹងទៅដល់ បឹងទន្លេសាប។ នៅតំបន់នេះអាកាសធាតុផ្តល់ផលល្អសម្រាប់របរកសិកម្ម និងនេសាទត្រី ដើម្បីបំពេញតម្រូវការ នៅតាមខេត្ត និងការនាំចេញទៅក្រៅប្រទេសជិតខាងផងដែរ។
ពីរក្នុងចំណោមតំបន់ស្នូលទាំងបីនៅក្នុងឋបនីយដ្ឋានជីវមណ្ឌលទន្លេសាប ស្ថិតនៅកំពង់ធំ។

បឹងឆ្មារ (១៤ ៥៦០ ហិកតា) និង
ស្ទឹងសែន (៦ ៣៥៥ ហិកតា)។
ភ្នំ
ភ្នំសន្ទុក

អត្ថបទដកស្រង់ពី៖ km.wikipedia.​ org/wiki/ខេត្តកំពង់ធំ

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

រដ្ឋបាលក្នុងខេត្តកំពង់ធំ (Kampong Thom​ is a Province of Cambodia)

ខេត្តកំពង់ធំមានផ្ទៃក្រលា ១៣ ៨១៤ គីឡូម៉ែត្រការ៉េ ត្រូវបានចែកចេញជា ៨ ក្រុង-ស្រុក, ៨១ សង្កាត់-ឃុំ និង ៧៣៤ ភូមិ៖

ក្រមស្រុក-ក្រុង ស្រុក-ក្រុង ឈ្មោះជាអក្សរឡាតាំង ចំនួនឃុំ ចំនួនភូមិ
០៦០១ បារាយណ៍ Baray District ១៨ ១៨១
០៦០២ កំពង់ស្វាយ Kampong Svay ៨២
០៦០៣ ស្ទឹងសែន Stueng Saen ១១ ៥៥
០៦០៤ ប្រាសាទបល្ល័ង្ក Prasat Balang ៦៤
០៦០៥ ប្រាសាទសំបូរ Prasat Sambour ៦៥
០៦០៦ សណ្ដាន់ Sandan ៨០
០៦០៧ សន្ទុក Santuk ៧២
០៦០៨ ស្ទោង Stoung ១៣ ១៣៣
សរុប ៨១ ៧៣៤

អត្ថបទដកស្រង់ពី៖ km.wikipedia.​ org/wiki/ខេត្តកំពង់ធំ

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

សង្ខេបពីខេត្តកំពង់ធំ (Kampong Thom​ is a Province of Cambodia)

កំពង់ធំ (អ.ស.អ.: [kɑmpɔːŋ tʰom]) គឺជាខេត្តមួយក្នុងប្រទេសកម្ពុជា ។ វាមានព្រំប្រទល់ជាប់ខេត្តសៀមរាប នៅភាគពាយព្យ ព្រះវិហារ នៅភាគខាងជើង ស្ទឹងត្រែងនៅភាគឦសាន ក្រចេះនៅខាងកើត កំពង់ចាម កំពង់ឆ្នាំង នៅខាងត្បូង និង បឹងទន្លេសាបនៅភាគខាងលិច។ ខេត្តកំពង់ធំមានទីរួមខេត្តឈ្មោះក្រុងស្ទឹងសែន​ ដែលជាទីក្រុងមួយដែលមានប្រជាជន ៣០ ០០០ នាក់ មានទេសភាពដ៏ល្អប្រណីត គួរអោយចាប់ចិត្ត ស្ថិតនៅតាម​បណ្តោយនៃច្រាំងដងស្ទឹងសែន។ កំពង់ធំ គឺជាខេត្ត មួយដែលស្ថិតនៅចំកណ្តាលផ្ទៃប្រទេសកម្ពុជា។ ខេត្តនេះមានផ្ទៃដីសរុប ១៣ ៨១៤ សហាតិមាត្រការ៉េ ហើយបែងចែកជា ៨ ស្រុក-ក្រុង, ៨១ ឃុំ-សង្កាត់ និង ៧៣៤ ភូមិ[២]។ ខេត្តកំពង់ធំជាខេត្តមានផ្ទៃដីធំទី២នៅក្នុងប្រទេសកម្ពុជា។ ក្រុមប្រាសាទសំបូរព្រៃគុហ៍ ដែលសរុបមានប្រមាណជិតពីររយប្រាសាទផ្សេងទៀត មានសារៈសំខាន់ណាស់សម្រាប់ការសិក្សាអំពីអារ្យធម៌ខ្មែរ មុនសម័យអង្គរ។ ក្រុមប្រាសាទទាំងនេះមានការទាក់ទាញទេសចរណ៍ និង អ្នកស្រាវជ្រាវដូចជាប្រាសាទដទៃទៀតក្នុងតំបន់អង្គរដែរ ហើយដែលត្រូវបានគេចាប់អារម្មណ៍យ៉ាងខ្លាំងនៅពេលបានទៅ ទស្សនាផ្ទាល់។ មានស្ថានីយ៍បុរាណសម័យអង្គរគួរឱ្យចាប់អារម្មណ៍ជាច្រើនក្នុងតំបន់នេះ រួមមានប្រាសាទសំបូរព្រៃគុក និង ប្រាសាទអណ្ដែត។ ជាពិសេសនៅពេលបានទៅកំសាន្តហើយៗបានស្នាក់នៅ ១ យប់ ឬ ពីរយប់ជាមួយប្រជាជននៅទីនោះ ជាពិសេសនៅភូមិកំពង់ឈើទាលនាមាត់ស្ទឹងសែន។ នោះគឺ ផ្ទះស្នាក់ របស់សហគមន៍នៅទីនោះ។​ ខេត្តនេះ មានបណ្តាញផ្លូវជាតិលេខ៦ ភ្ជាប់ពី ក្រុងភ្នំពេញ ទៅ ខេត្តសៀមរាប ហើយ មានផ្លូវបំបែកទៅ ខេត្តព្រះវិហារ តាមរយៈផ្លូវជាតិលេខ៦៤ ដែលមានចម្ងាយ ១២៦ សហាតិមាត្រ។ ខេត្តកំពង់ធំជាខេត្តមួយផងដែរដែលសំបូរទៅដោយសក្តានុពលទេសចរណ៍ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិនិងអន្ដរជាតិដូចជាការកម្រនិងអសកម្មបឹង, ទន្លេ, ព្រៃភ្នំនិងប្រាសាទបុរាណចំនួនជាង 200 ។ ក៏ជាខេត្តមួយក្នុងចំណោមខេត្តទាំងប្រាំបួនដែលមានព្រំប្រទល់ជាប់បឹងទន្លេសាបដែរ កំពង់ធំជាប៉ែកនៃឋបនីយដ្ឋានជីវមណ្ឌលបឹងទន្លេសាប។

​ ខាងលិចនៃផ្នែកមួយនៃផ្លូវជាតិលេខ ៦ គ្របដណ្តប់ 30% ផ្ទៃធម្មតានេះគឺជាតំបន់ពង្រីកទៅដល់បឹងទន្លេសាប។ តំបន់នេះគឺជាការល្អសម្រាប់ការដាំដុះស្រូវនិងការនេសាទត្រីសម្រាប់គាំទ្រដល់តម្រូវការនៃខេត្តនេះនិងនាំចេញទៅទៀត។

អត្ថបទដកស្រង់ពី៖ km.wikipedia.​ org/wiki/ខេត្តកំពង់ធំ

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

វត្តអារាមក្នុងខេត្តកំពង់ស្ពឺ (Kampong Speu is a Province of Cambodia)

  1. វត្ត​ក្រាំង
  2. វត្ត​ចំប៉ា​ចារ​
  3. វត្ត​ចំប៉ា​ចារុ
  4. វត្តពុទ្រារាម
  5. វត្ត​សុខា​រាម
  6. វត្តសុពណ៌ទេព
  7. វត្ត​អង្គតាភេម
  8. វត្តអង្គខ្មៅ
  9. វត្តអំពែភ្នំ
  10. វត្តភ្នំពេជ្រនិល
  11. វត្តបទុមវ័ន្ត ( វត្តក្រាំងក្រូច​)
  12. វត្តកលព្រឹក្ស ( វត្តជង្រុក​ )
  13. វត្តសុវណ្ណគិរី ( វត្តក្ដីពេញ )
  14. វត្តអង្គលំទង
  15. វត្តជោត្តនាតរាម ( វត្តថ្មី )
  16. វត្តកក់
  17. វត្តទួលស្គរ
  18. វត្តកាត់ភ្លក់
  19. វត្តភូមិព្រីង
  20. វត្តភ្នំតូច
  21. វត្តរលាំងគ្រើល
  22. វត្តអន្តត្តី
  23. វត្តដើមភ្ដៀក
  24. វត្ត អង្គតាព្រះ

អត្ថបទដកស្រង់់ពី៖ km.wikipedia.​org/wiki/ខេត្តកំពង់ស្ពឺ

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

ការអប់រំខេត្តកំពង់ស្ពឺ (Kampong Speu is a Province of Cambodia)

សាលាមត្តេយ្យ

  1. សាលាមត្តេយ្យ និង សាលាបឋមសិក្សាអ៊ីហ្វាស្រង់
  2. សាលាគរុកោសល្យ និង វិក្រឹតការខេត្តកំពង់ស្ពឺ
  3. សាលាមត្តេយ្យ ស៊ិន ស៊ីសាមុត
  4. សាលាមត្តេយ្យ​វល្លិ៍ស

សាលាបឋមសិក្សា

  1. សាលាបឋមសិក្សាក្រសាំងខ្ពស់
  2. សាលាបឋមសិក្សា​ចំបក់​
  3. សាលាបឋមសិក្សា​ពាម​ខ្វាវ
  4. សាលាបឋមសិក្សា​ភូមិ​ថ្មី
  5. សាលាបឋមសិក្សា​រកាធំ
  6. សាលាបឋមសិក្សា​វត្តវាំងចាស់]
  7. សាលាបឋមសិក្សាវល្លិ៍ស
  8. សាលាបឋមសិក្សា​សន្តិភាព
  9. សាលាបឋមសិក្សាស្រង់
  10. សាលាបឋមសិក្សាអង្គជុំ
  11. សាលាបឋមសិក្សាអង្គរយាត
  12. សាលាបឋមសិក្សាអង្គ​សិរី
  13. សាលាបឋមសិក្សាម្រុំជើង
  14. សាលាបឋមសិក្សាម្រុំត្បូង
  15. សាលាបឋមសិក្សា៧មករា
  16. សាលាបឋមសិក្សាអំពែភ្នំ
  17. សាលាបឋមសិក្សាវាលមានជ័យ
  18. សាលាបឋមសិក្សាត្រែងត្រយឹង
  19. សាលាបឋមសិក្សាពេជ្រនិល
  20. សាលាបឋមសិក្សាបទុមវ័ន្ត
  21. សាលាបឋមសិក្សាពីរធ្នូ
  22. សាលាបឋមសិក្សាអូកូនត្រុំ
  23. សាលាបឋមសិក្សាវត្តដើមផ្ដៀក
  24. សាលាបឋមសិក្សាភូមិព្រីង
  25. សាលាបឋមសិក្សា​ភ្នំតូច
  26. សាលាបឋមសិក្សាវត្តកក់
  27. សាលាបឋមសិក្សាវត្តកាត់ភ្លក់
  28. សាលាបឋមសិក្សា ជង្រុក
  29. សាលាបឋមសិក្សាវត្តអង្គរមាស
  30. សាលាបឋមសិក្សា វត្តផុង
  31. សាលាបឋមសិក្សា ទួលដង្ហិត

អនុវិទ្យាល័យ

  1. អនុវិទ្យាល័យ​គិរី​វ័ន្ត
  2. អនុវិទ្យាល័យឆាយ​ឆុប
  3. អនុ​វ​ទ្យា​ល័យ​ទី​រួម​ខេត្ត
  4. ​អនុវិទ្យាល័យ​បន្ទាយ​ខ្មែរ
  5. អនុវិទ្យាល័យ​ម្រុំ​ខាង​ត្បួ​ង
  6. អនុវិទ្យាល័យត្រែងត្រយឹង
  7. អនុវិទ្យាល័យស្រី​អង្គ​សាយ
  8. អនុវិទ្យាល័យ សុវណ្ណគិរី
  9. អនុវិទ្យាល័យ ភ្នំតូច
  10. អនុវិទ្យាល័យ ភ្នំជាល
  11. អនុវិទ្យាល័យ ទន្លេកន្ទឹល

វិទ្យាល័យ

  1. វិទ្យាល័យ​កំពង់ស្ពឺ
  2. វិទ្យាល័យ​ទ័ព​មានជ័យ
  3. វិទ្យា​សុខា​ផល្លី
  4. == វិទ្យាល័យហ៊ុនសែនចំបក់ ==
  5. វិទ្យាល័យហ៊ុនសែនបាត់ដឹង
  6. វិទ្យាល័យព្រះបិតាឯករាជ្យ
  7. វិទ្យាល័យ ហ៊ុន សែន ជ្រៃហូរព្នៅ
  8. វិទ្យាល័យទ័ពមានជ័យ
  9. វិទ្យាល័យហុនសែនអង្គមេត្រី
  10. វិទ្យាល័យ​ ឧដុង្គ​
  11. វិទ្យាល័យត្រែងត្រយឹង
  12. វិទ្យាល័យព្រះនរោត្តមសានមុនី​(​ព្រះនរោត្តមរណឫទ្ធិ)
  13. វិទ្យាល័យបសេដ្ឋ
  14. វិទ្យាល័យស្លាបលែង
  15. វិទ្យាល័យ២៤កញ្ញា
  16. វិទ្យាល័យ អុិជិយីគិ វាលពង់
  17. វិទ្យាល័យ ហ៊ុនសែន ចាន់ថ្នាល
  18. វិទ្យាល័យ ហ៊ុនសែន រលាំងឈូក
  19. វិទ្យាល័យ ជា ស៊ីម ឱរ៉ាល់

អត្ថបទដកស្រង់់ពី៖ km.wikipedia.org/wiki/ខេត្តកំពង់ស្ពឺ

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

សេដ្ឋកិច្ចក្នុងខេត្តកំពង់ស្ពឺ (Kampong Speu is a Province of Cambodia)

ផ្សារ៖

  1. កន្ទួត
  2. កំពង់ស្ពឺ
  3. ក្រាំងចេក
  4. តាឡាត់
  5. តាអ៊ឹម
  6. ត្រពាំងក្រឡឹង
  7. ត្រពាំងអំពិល
  8. ត្រាច
  9. ត្រែងត្រយឹង
  10. ថ្នល់ទទឹង
  11. ថ្ពង
  12. បន្ទាយខ្មែរ
  13. បាត់ដឹង
  14. ផ្លូវទទឹង
  15. ពេជ្រនិល
  16. ព្រៃផ្ដៅ
  17. វត្តអង្គ
  18. ស័ង្កសី
  19. ស្រង់
  20. ស្លាបលែង
  21. ឧដុង្គ

អត្ថបទដកស្រង់់ពី៖ km.wikipedia.org/wiki/ខេត្តកំពង់ស្ពឺ

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តំបន់​ទាក់ទាញក្នុងខេត្តកំពង់ស្ពឺ (Kampong Speu is a Province of Cambodia)

  • សារមន្ទីរនរៈបូរី សារមន្ទីរ​នេះ​ស្ថិត​នៅ​តាមដងផ្លូវជាតិលេខ៤ ត្រង់ចំណុចភូមិ​​ចំបក់ ឃុំវល្លិ៍ស ស្រុកសំរោងទង។ សារមន្ទីរ​នេះ​ត្រូវ​បាន​សាងសង់​ឡើង​ជា​លក្ខណៈគ្រួសារ​មួយ​ក្នុង​បំណង​ទុក​ជា​សម្បត្តិ​ផ្ទាល់​ខ្លួន​របស់គេផង ហើយ​និង​ជា​ការ​ចូលរួមចំណែក​រក្សាទុក​នូវ​បេតិកភណ្ឌ​សម្បត្តិ​វប្បធម៌​ជាតិ​ឲ្យ​គង់វង្ស​ផង​ដែរ។ សារមន្ទីរនរៈបូរី​មាន​​​វត្ថុ​បុរាណ​តាំង​ពី​សម័យបុរេប្រវត្តិ រហូត​មក​ដល់​បច្ចុប្បន្ន​នេះ​ហើយ​វត្ថុ​ទាំង​នោះ​ភាគ​ច្រើន​ជា​រូបបដិមា ធ្វើ​ពី​ឈើ ពី​ថ្ម​ និង កុលាភាជន៍​ដែលសរុប​ទាំង​អស់​មាន​រាប់ពាន់​វត្ថុបុរាណ។ នៅក្នុងសារមន្ទីរនេះគេបានដាក់តាំងនូវវត្ថុជាច្រើនប្រភេទធ្វើ អំពីថ្មភក់ ថ្មភ្នំ ពីឈើ ដូចជា ព្រះពុទ្ធបដិមា រូបចម្លាក់ព្រះបាទជយវរ្ម័នទី៧ រូប​ឆ្មាំប្រាសាទ រូបនាងចេកនាងចម៘ ហើយ​និង វត្ថុ​ប្រើប្រាស់​ពី​ជំនាន់​បុរាណ​រួម​មាន​ឆ្នាំងស្ពាន់ កុលាភាជន៍ ឬ ចាន ឆ្នាំង​ធ្វើ​ពីដីឥដ្ឋ ក្រឡ ពួច ជាដើម។ ក្រៅ​ពី​នេះ​ទៀត​មាន​ក្បាច់ចម្លាក់ តុ ទូ កៅអី ដែល​ធ្វើ​ពី​ឈើ​ពី​គល់​ឈើ​ធំៗ​មាន​អាយុកាល ជា​ច្រើនឆ្នាំ ធ្វើអំពីថ្ម និង អំពីសំបកខ្យង ឬ លៀសសមុទ្រ ជាដើម។ វត្ថុទាំងអស់នេះត្រូវបានគេតម្កល់ទុកដាក់ដោយ ឡែកពីគ្នា និង ដាក់នៅតាមថែវនីមួយៗនៃសារមន្ទីរនោះ។ វត្ថុ​ទាំង​ប៉ុន្មាន​នេះ មុន​នឹង​បាន​យក​មក​ដាក់​តាំង​នៅ​ក្នុងសារមន្ទីរនេះ ត្រូវ​បាន​ម្ចាស់​ប្រមែ​ប្រមូល​ទិញ​ពី​អ្នក​ស្រុក​នៅតាម ខេត្ត​ផ្សេងៗ​តាំង​ពី​ក្រោយ​ប្រទេស​ជាតិ​បាន​រំដោះ​ពី​របបខ្មែរក្រហមឆ្នាំ ១៩៧៩ មកម៉្លេះ។
  • អំពែភ្នំ ៖ អំពែភ្នំជា​រមណីយដ្ឋាន​វប្បធម៌ និង ធម្មជាតិ មាន​ទីតាំង​ស្ថិត​នៅ​ភូមិតាំងទនេ្ល និង​ភូមិអំពែភ្នំ ឃុំសុពណ៌ទេព និង ឃុំស្វាយក្រវាន់ ក្រុងច្បារមន មានចម្ងាយ ៤៨ គ.ម. ពីភ្នំពេញ រួច​បត់​ឆ្វេង ២ គ.ម. និង​ដល់​រមណីយដ្ឋាន​នេះ។ តំបន់​នេះ​មាន​ទេសភាព​នៃ​ទឹក​ស្ទឹង​ឆ្លងកាត់ រួម​ផ្សំ​ដើម​ឈើ​តូច​ធំ​ដុះ​ប្រជ្រៀត​គ្នា​តាម​ដង​ស្ទឹង​បង្កើត​បាន​ជា​ទេសភាព​គួរ​ឧ្យ​ចង់​គយគន់​ក្រៃលែង។​ នៅ​ជើង​ភ្នំ​អំពែភ្នំ​មាន​​ស្ពាន​យោល​មួយ​ឆ្លង​កាត់​ពី​ត្រើយ​ម្ខាង​ទៅ​ត្រើយ​ម្ខាង​ទៀត​ដើម្បី​តភ្ជាប់ ភូមិតាំងទន្លេ របស់ ​ឃុំសុពណ៌ទេព​ទៅ​ភូមិអំពែភ្នំ ឃុំអំពែភ្នំ។ នៅ​រដូវប្រាំង​បើ​យើង​ឈរ​ពី​លើ​ស្ពាន​យោល​សំឡឹង​ចុះ​ទៅ​ក្នុង​បាត​ស្ទឹង​នោះ​យើង​នឹង​បាន​ឃើញ​ទឹក​ស្ទឹង​ហូ​ររឹមៗ​គេច ផ្ទាំងថ្ម និង​ពំ​នូក​ខ្សាច់​ដោយ​មាន​ហ្វូង​ចង្វា​តូចៗ​ហែល​ប្រដេញ​គ្នា​ឆ្វាត់​ឆ្វែង និង​ជា​យូរ​ៗ​ម្តង​គេ​សង្កេត​ឃើញ​មាន​ហ្វូង​សត្វ​ស្វា​នាំ​គ្នា​ចុះងូត​ទឹក​បាត​ស្ទឹង យ៉ាង​សប្បាយ​​រីករាយ។ ឯ​នៅ​រដូវ​វស្សា​វិញ​បើ​យើង​ឈរ​នៅ​លើ​ស្ពាន​យោល​សំឡឹង​ចុះ​ទៅ​ស្ទឹង​វិញ​នោះ​យើង​នឹង​បាន​ឃើញ​ខ្សែ​ទឹក​ហូរ​យ៉ាង​ខ្មួល​ខ្មាញ​បែក​ពពុះ​គួរ​ឱ្យ​ព្រឺខ្លាច​ក្រៃលែង ដែល​អ្នកទេសចរណ៍​មួយ​ចំនួន​ឈរ​លើ​ស្ពាន​សឹង​មិន​សំឡឹង​ចុះ​ទឹក​ឡើយ។ នៅ​ត្រើយ​ខាង​ត្បូង​ស្ទឹង យើង​នៅ​សង្កេត​ឃើញ​មាន​វត្ត​ចាស់បុរាណ​មួយនៅ​លើ​កូន​ភ្នំ ដែល​ជា​ទី​សក្ការៈ​របស់​ប្រជាពលរដ្ឋ ទៅធ្វើបុណ្យ​ទាន​តាម​ប្រពៃណី​ជាតិ។ នៅ​តំបន់​អំពែភ្នំ​គេ​អាច​ទៅងូតទឹក ឆ្លង​ស្ពាន​យោល និង អង្គុយ​លេង​កម្សាន្ត​តាម​តូប​នានា​សម្រាក​តាម​មាត់​ស្ទឹង​ដើម្បី​លំហែ​អារម្មណ៍ ហើយ​នៅ​តាម​តូប​នីមួយៗ​គេអាចកំម៉្មង់​ម្ហូប​សាច់​សត្វព្រៃ​បាន​តាម​ចិត្ត​ប្រាថ្នា នេះ​សបញ្ជាក់​ថា​ការ​លួច​បរបាញ់​សត្វ​ព្រៃ​នៅ​តែ​មាន។
  • ឧទ្យានជាតិព្រះសុរាម្រិតកុសមៈ ៖ គីរីរម្យ​ជា​រមណីយដ្ឋាន​ធម្មជាតិ តំបន់​នេះ​មាន​លក្ខណៈពិសេស​សម្រាប់​ភ្ញៀវទេសចរណ៍ ដូច​ជា​ព្រៃដើម​ស្រល់​យ៉ាង​ក្រាស់​មាន​ម្លប់​ជា​ទីមនោរម្យ ព្រម​ទាំង​មាន​ខ្យល់​អាកាស​ដ៏​បរិសុទ្ឋ​ដែល​ធ្វើ​ឱ្យ​អារម្មណ៍​ស្រស់ស្រាយ​ក្រៃលែង ឧទ្យាន​ជាតិ​នេះ​ស្ថិត​នៅ​ក្នុង ភូមិដំរីផុង ឃុំគីរីរម្យ ស្រុកភ្នំស្រួច​មានចម្ងាយ ​១១៧ គ.ម. ​ពី​ភ្នំពេញ​តាម​ផ្លូវជាតិលេខ៤ លើ​កំពូលភ្នំកំពស់ ៧០០ ម។
  • រមណីយដ្ឋានគីរីរម្យ(ក្រោម) ៖ រមណីយដ្ឋាន​នេះ​ស្ថិត​នៅ​ក្បែរ​ជើង​ភ្នំគីរីរម្យ ទី​នេះ​ភាគ​ច្រើន​ត្រូវ​បាន​គេ​កែ​ច្នៃ​ឱ្យមាន​ភាព​រស់​រវើក​ល្អ​ស្អាត​ដើម្បី​ទាក់​ទាញ​ភ្ញៀវទេសចរណ៍។ ទី​នោះ​មាន​សណ្ឋាគារ កន្លែង​ក្មេង​លេង សួន​​រូបចម្លាក់​ដាយ​ណូស័រ ទីលាន​លេង​កីឡា និង​កន្លែង​ងូត​ទឹក​ជាដើម។
  • ចំបក់ ៖ ចំបក់​ជារមណីយដ្ឋាន​ធម្មជាតិ​ដ៏​ស្រស់​បំព្រង​ ហើយ​កំពង់​ពេញ​និយម​ពី​សំណាក់​ភ្ញៀវទេសចរណ៍​ជាតិ ​និង​បរទេស ទី​នោះ​មាន​ទឹក​ធ្លាក់​ដ៏​ស្រស់​ត្រកាលមាន​មាន​ដង​អូរ​ដ៏​វែង​អន្លាយ​ទឹក​ហូរ​បត់​បែន​កាត់​ផ្ទាំង​ថ្ម​ដោយ​មាន​ម្លប់​ឈើ​ពិសេស​ម្លប់ឫស្សី​នៅ​អម​សង​ខាង​ផ្លូវ​ធ្វើ​ដំណើរ​គួរ​ឱ្យ​ត្រជាក់​ចិត្ត​ចាប់​អារម្មណ៍​ក្រៃលែង។​​​​​​​​​​​​​​​ ចំបក់​មាន​ចម្ងាយ​ជាង​ ១ គ.ម. ខាង​ជើង​គីរីរម្យស្ថិត​នៅ​ក្នុង ឃុំចំបក់ ស្រុកភ្នំស្រូច។ អ្នកធ្វើ​ដំណើរ​ចេញ​ពីទីស្នាក់​ការទេសចរ​ណ៍សហគមន៍ ​ប្រមាណ​ ៤ គ.ម. ដោយ​ជិះ​រទេះគោ ដោយ​កង់​ឬ​ក៏​ដោយ​ថ្មើ​រជើង​ក៏​បាន​តាម​ចំណង់​ចំណូល​ចិត្ត​រៀងៗ​ខ្លួន ហើយ​ចម្ងាយ​ផ្លូវ ​១ គ.ម. ទៅ​ដល់​ទឹក​ធ្លាក់​គឺ​ត្រូវ​ដើរ​ដោយ​ថ្មើ​ជើង​ទើប​បាន។
  • ទឹកជ្រោះអន្លង់រ័ត្ន ៖ ទឹក​ជ្រោះ​អន្លង់រ័ត្ន​ស្ថិត​នៅ​ចម្ងាយ​ប្រមាណ ៤​ គីឡូម៉ែត្រ​ខាងជើង​ឧទ្យានជាតិគីរីរម្យ និង​មាន​ចម្ងាយ​ប្រមាណ​ ៣ ​គីឡូម៉ែត្រ​ ពី​រមណីយដ្ឋាន​ទឹក​ធ្លាក់​ចំបក់ មាន​ទីតាំង​ស្ថិត​នៅ​ក្នុង​ឃុំចំបក់ ស្រុកភ្នំស្រួច។ រមណីយដ្ឋាន​ទឹក​ជ្រោះ​អន្លង់រ័ត្ន​នេះ​ត្រូវ​បាន​បង្កើត​ឡើង​នៅ​ចុង​ឆ្នាំ ២០០៨ ក្រោម​ការ​បង្ហាត់​បង្រៀន​របស់​អង្គការ​ម្លប់​បៃតង​និង​មន្ទីរ​ទេសចរណ៍​ខេត្តកំពង់ស្ពឺ ក្រោម​ការឧបត្ថម្ភ​របស់​អង្កការ វីស៊ីអិនរបស់ប្រទេសហូឡង់។
  • រមណីយដ្ឋានល្អាងភ្នំចាស់ ៖ រមណីយដ្ឋាន​ល្អាង​ភ្នំចាស់ ស្ថិត​នៅ​ក្នុង ស្រុកឱរ៉ាល់​។ ‘រមណីយដ្ឋាន​ជា​រមណីយដ្ឋាន​ប្រវត្តិ​សាស្ត្រ​ដែល​គេ​ទើប​នឹង​រក​ឃើញ​ថ្មីៗ​នេះ។ នៅ​ទី​នោះ​សំបូរ​ទៅ​ដោយ​ល្អាង​ភ្នំធំៗ ជា​ពិសេស​អ្នក​ទៅ​កំសាន្ត​នៅទី​នោះនឹង​បាន​ទស្សនា​របាំ និង​ស្គាល់​ពី​ទំនៀម​ទំលាប់​របស់​ជនជាតិ​ភាគ​តិច​មួយ​ដែល​នៅ​ទីនោះ​​​​​​​​​​ នោះគឺជនជាតិសួយ។
  • រមណីយដ្ឋានវប្បធម៌ធម្មជាតិ​ភ្នំព្រះ ៖ ភ្នំព្រះ​ជា​កន្លែង​ប្រមូល​ផ្តុំ​ប្រជាពលរដ្ឋ​ពីទីជិតទីឆ្ងាយ​ឱ្យ​មកគោរព បូជាបន់ស្រន់តាម​ជុំ​នឿ​របស់​ពួក​គាត់​ព្រោះ​ទី​នោះ​មាន​ភាព​អច្ឆរិយៈខ្លាំង​ណាស់​ខាង​ជុំនឿ។ ឱ្យតែ​រដូវ​បន់​ស្រន់​ចូល​មក​ដល់​ពួក​គាត់​នាំ​គ្នា​សម្រុក​មក​ទីនេះ​រាប់​ពាន់​នាក់ ដើម្បី​ធ្វើ​បុណ្យ​ទាន តាម​ចំណង់​ចំណូល​ចិត្ត​របស់​ពូក​គាត់។ ទីនោះ​ជាកន្លែង​បួង​សួង​ពូកែ​ស័ក្ដិសិទ្ធិណាស់ នៅ​តាម​ជើង​ភ្នំ​ព្រះ​មានសំណង់​បែប​សាសនា​ផ្សេងៗ​ពី​គ្នា​យ៉ាង​ច្រើន​បាន​សង់​ព័ទ្ធនៅ​ជុំវិញ​ភ្នំព្រះ ពិសេស​នៅ​អំឡុង​ខែ​ មីនា​ និង​ មេសា​ មាន​ប្រជាជន​រាប់​ម៉ឺន​នាក់​នាំគ្នា​ទៅ​ធ្វើ​បុណ្យទាន​ និង​គោរព​សក្ការៈ​តាមជំនឿរបស់​គាត់​រៀងៗ​ខ្លួន។ ភ្នំ​ព្រះ​មាន​រូងភ្នំ និង ល្អាងភ្នំ ជា​ច្រើន​មាន​លក្ខណៈ​ធម្មជាតិ​ពិតៗ​ល្អាងភ្នំ និង​រូង​ភ្នំ​ខ្លះ​ត្រូវ​បាន​គេរៀប​ចំជា​កន្លែង​គោរព​សក្ការៈ។ រមណីយដ្ឋាន​វប្បធម៌​ទេសចរណ៍​ភ្នំចាស់​មាន​មាន​ផ្ទៃ​ដី ១០០ ​ហិកតា​ស្ថិត​នៅក្នុង​ស្រុកឱរ៉ាល់ តាម​ផ្លូវ​ទៅ​ចម្ការ​អំពៅលី​យ៉ុងផាត់​មាន ចម្ងាយ​ជាង ៥០ គ.ម. ​ពីទីរួម​ខេត្តកំពង់ស្ពឺ។
  • ប្រាសាទសាតក្អែកពង ៖ ប្រាសាទ​នេះ​ជា​ប្រាសាតលោល​មាន​ចម្ងាយ​ ១៥ គ.ម. ពី​ខេត្តកំពង់ស្ពឺ​ស្ថិត​នៅ​ក្នុង​ ឃុំតាំងយាក ស្រុកភ្នំស្រួច។ ប្រាសាទ​ក្អែក​ពង​ត្រូវ​បាន​កសាង​នៅ​លើ​កំពូល​ភ្នំ​មួយ​ដែល​មាន​កំពស់​ប្រមាណ​ ៣០០ ម មាន​ជ្រុង​ទាំង​៤​ប៉ុន​គ្នា​កំពូល​ប្រសាទ​បាន​បាក់​បែក​អស់​ ហើយ​ប្រាសាទវិញ​ប្រេះ​ស្រាំ​ស្ទើរ​គ្មាន​សល់។
  • តំបន់ទេសចរណ៍ជនជាតិសួយ ៖ តំបន់​នេះ​មាន​ប្រជាជន ជនជាតិសួយ​រស់​នៅ​ចំនួន ​៣ ៦០០ ​គ្រួសារ​រស់​នៅ​ក្នុង​ភូមិ​ចំនួន​៥ ក្នុង​ឃុំ​ត្រពាំជោ ស្រុកឱរ៉ាល់។ ភ្ញៀវទេសចរណ៍ ដែល​ទៅ​ទី​នោះ​ច្រើន​តែ​ចង់​ទស្សនា​វប្បធម៌​ទំនៀម​ទម្លាប់ ប្រពៃណី​ និង​ការ​រស់​នៅ​ប្រចាំ​ថ្ងៃ​របស់​ពួកគេ ហើយ​រឹត​តែ​ពិសេស​ទៀត​នោះ​ភ្ញៀវ​ទេសចរ​ណ៍ចង់​ទៅ​ទស្សនា​របាំ​របស់​ជនជាតិសួយ និង​របាំ​ផ្សេងៗ​ទៀត​របស់​ពួក​គាត់។

អត្ថបទដកស្រង់់ពី៖ km.wikipedia.org/wiki/ខេត្តកំពង់ស្ពឺ

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

រដ្ឋបាលខេត្តកំពង់ស្ពឺ (Kampong Speu is a Province of Cambodia)

ខេត្តកំពង់ស្ពឺ មាន ៨ ស្រុក-ក្រុង រួមមាន ៨៧ ឃុំ

ខេត្តកំពង់ស្ពឺ
ក្រមស្រុក ស្រុក-ក្រុង ជាឡាតាំង ចំនួនឃុំ-សង្កាត់
០៥០១ បរសេដ្ឋ Borsedth ១៥
០៥០២ ច្បារមន Chbar Mon
០៥០៣ គងពិសី Kong Pisei ១៣
០៥០៤ ឱរ៉ាល់ Aoral
០៥០៥ ឧដុង្គ Odongk ១៥
០៥០៦ ភ្នំស្រួច Phnum Sruoch ១២
០៥០៧ សំរោងទង Samraong Tong ១៥
០៥០៨ ថ្ពង Thpong
សរុបចំនួនឃុំ-សង្កាត់ ៨២ឃុំ និង ៥សង្កាត់

អត្ថបទដកស្រង់់ពី៖ km.wikipedia.org/wiki/ខេត្តកំពង់ស្ពឺ

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

សង្ខេបពីខេត្តកំពង់ស្ពឺ (Kampong Speu is a Province of Cambodia)

ជាអក្សរឡាតាំង Kampong Speu) ជាខេត្តនៃកម្ពុជា។ ខេត្តមានព្រំប្រទល់ជាប់ខេត្តពោធិ៍សាត់ និង កំពង់ឆ្នាំងនៅខាងជើង ខេត្តកណ្ដាលនៅខាងកើត តាកែវនៅខាងភាគអាគ្នេយ៍ កំពតខាងត្បូង និងកោះកុងនៅភាគខាងលិច។ ទីរួមខេត្តគឺក្រុងច្បារមន។

ខេត្តកំពង់សឺ្ពសិ្ថតនៅក្នុងតំបន់ខ្ពង់រាប និង ព្រៃភ្នំមានប្រជាជនសរុប ៥៩៨ ៨៨២ នាក់ ក្នុងនោះមានប្រុស ២៨៧ ៣៩២ នាក់ ស្រី ៣១១ ៤៩០ នាក់។ ជាភាគរយនៃប្រជាជនជា ស្ត្រីមាន ៥២ ភាគរយ។ ខេត្តនេះរួមមាន ៨ ស្រុក, ៨៩ ឃុំ-សង្កាត់ និង ១៣១៩ ភូមិ។ ចំនួន ប្រជារា្រស្តទូទាំងខេត្តនេះ សើ្មនឹង ៥,២ ភាគរយនៃប្រជាជនទូទាំងប្រទេសកម្ពុជា។ សន្ទភាពប្រជាជនរបស់ខេត្តគឺ ៨៥ នាក់ក្នុងមួយគីឡូម៉ែត្រការ៉េ ខ្ពស់ជាង សន្ទភាពកម្រិតជាតិ ដែលមានតែ ៦៤ នាក់ ។

ខេត្តកំពង់ស្ពឺ​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​ខេត្ត​ដែល​សំបូរ​ដោយដើម​ត្នោត​ច្រើន​ជាង​គេ។

អត្ថបទដកស្រង់់ពី៖ km.wikipedia.org/wiki/ខេត្តកំពង់ស្ពឺ

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

វត្តអារាមក្នុងខេត្តកំពង់ឆ្នាំង (Kampong Chhnang is a Province of Cambodia)

  1. វត្ត​កំពង់ត្រឡាច​លើ
  2. វត្តត្រឡែងកែង
  3. វត្ត​ទេពធីតា​រាម ហៅ​ វត្ត​យាយ​ទេព
  4. វត្ត​ធម្មវ័ន
  5. វត្ត​​បន្ទាយ​​ធ្លក
  6. វត្ត​បរិបូ​ណ៌
  7. វត្ត​ពោធិ​រុក្ខា​រាម
  8. វត្ត​ព្រះរាម​រង្សី
  9. វត្តភ្នំព្រះ
  10. ​វត្ត​ភ្នំ​រាប់បាត្រ
  11. វត្ត​មេលំ
  12. វត្តវិហារហ្លួង ​ហៅ​វត្តផ្សារ
  13. វត្ត​សន្ទូច​
  14. វត្ត​សន្ទៃ ហៅ​ វត្ត​អណ្ដូង​ស្នាយ
  15. វត្ត​​សុវណ្ណារាម
  16. វត្ត​សំរោង​សែន
  17. ​វត្ត​ឧទុម្ពរ ហៅ វត្តក្រាំងល្វា
  18. វត្ត​ចំប៉ីសិរីឫទ្ធិ
  19. វត្ត​ចំប៉ា​បុប្ផា​រាម
  20. វត្ត​សិរីតេជៈ
  21. វត្ត​និគ្រោធវ័ន
  22. វត្ត​ត្រពាំង​ស្នោ
  23. វត្ត​វាលុកថុល្លា​រាម ហៅវត្ត​ទួល​ខ្សាច់
  24. វត្ត​ពន្លៃ
  25. វត្ត​អង្គ
  26. វត្ត​ក្រោល​ជី
  27. វត្តព្រះរាមរង្សី
  28. វត្តពានី
  29. វត្តកុលម្ពវន្ត
  30. វត្តស្វាយកល្ប ហៅវត្តស្វាយក្អែរ
  31. វត្តទេពអប្សរ ហៅ វត្តតាំងគ្រួស
  32. វត្តសំបុកក្រៀល
  33. វត្តអញ្ញិការាម ហៅស្វាយម្ដើម

អត្ថបទដកស្រង់ពី៖ km.wikipedia​. org/wiki/ខេត្តកំពង់ឆ្នាំង

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

សុខាភិបាលក្នុងខេត្តកំពង់ឆ្នាំង (Kampong Chhnang is a Province of Cambodia)

  1. មន្ទីរពេទ្យបង្អែក​ខេត្តកំពង់ឆ្នាំង​
  2. មន្ទីរពេទ្យបង្អែក​ស្រុក​បរិបូណ៌

មណ្ឌលសុខភាព

  1. មណ្ឌលសុខភាពតំបន់រ៉ាក្តុល
  2. មណ្ឌលសុខភាពព្រៃមូល
  3. មណ្ឌលសុខភាព​លង្វែក

មន្ទីរពហុព្យាបាល

  1. មន្ទីរពហុព្យាបាលផ្សារឆ្នាំង

ឱសថស្ថាន

  1. ឱសថស្ថានតារា
  2. ឱសថស្ថានលីនណា
  3. ឱសថស្ថានស្រះស្រង់
  4. ឱសថស្ថានស្រស់វិចិត្រ

អត្ថបទដកស្រង់ពី៖ km.wikipedia​. org/wiki/ខេត្តកំពង់ឆ្នាំង

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

ការអប់រំក្នុងខេត្តកំពង់ឆ្នាំង (Kampong Chhnang is a Province of Cambodia)

  1. សាលាបឋមសិក្សាអង្គសិរី
  2. សាលាបឋមសិក្សាគំរូក្រុង
  3. សាលាបឋមសិក្សា​ទឹក​ហូត​
  4. សាលាបឋមសិក្សា​បត់​ត្រង់​
  5. សាលាបឋមសិក្សាមិត្តភាព
  6. សាលាបឋមសិក្សាស្វាយជ្រុំ
  7. សាលាបឋមសិក្សា​អនុវត្ត​ន៍ក្រុងកំពង់ឆ្នាំង
  8. សាលាបឋមសិក្សាហ៊ុនសែនអណ្ដូងស្នាយ
  9. សាលាបឋមសិក្សាក្រាំងល្វា
  10. សាលាបឋមសិក្សាតាំងគ្រួស
  11. សាលាបឋមសិក្សាថ្លុកជ្រៅ
  12. សាលាបឋមសិក្សាអញ្ចាញរូង
  13. សាលាបឋមសិក្សារវៀងជុុំ
  14. សាលាបឋមសិក្សាស្រែកាច់
  1. អនុវិទ្យាល័យអង្គសិរី
  2. អនុវិទ្យាល័យកោះក្អែក
  3. អនុវិទ្យាល័យកោះថ្កូវ
  4. អនុវិទ្យាល័យក្រាំងស្គារ
  5. អនុវិទ្យាល័យខ្លាគ្រហឹម
  6. អនុវិទ្យាល័យ​ត្រពាំង​អំពិល
  7. អនុវិទ្យាល័យ​ប្រសិ្ន​ប
  8. អនុវិទ្យាល័យព្រះធាតុ
  9. អនុវិទ្យាល័យសែប
  10. អនុវិទ្យាល័យ​ស្វាយជ្រុំ
  11. អនុវិទ្យាល័យអ្នកតាហាង
  12. អនុវិទ្យាល័យជោគជ័យច្រណូក
  13. អនុវិទ្យាល័យដារ
  14. អនុវិទ្យាល័យក្រាំងល្វា
  15. អនុវិទ្យាល័យរវៀងជុំ
  16. អនុវិទ្យាល័យប្រពេជចង្វារ

វិទ្យាល័យ

  1. វិទ្យាល័យ​ក្រុង​កំពង់ឆ្នាំង
  2. វិទ្យាល័យជាស៊ីមកំពង់ត្រឡាច
  3. វិទ្យាល័យ​ប៊ុនរ៉ានីហ៊ុនសែនរលាប្អៀរ
  4. វិទ្យាល័យព្រះបាទសុរាម្រិត
  5. វិទ្យាល័យ​ហ៊ុនសែន​កំពង់ត្រឡាច
  6. វិទ្យាល័យ​ហ៊ុនសែនបរិបូណ៌​
  7. វិទ្យាល័យ​ហ៊ុនសែនរលាប្អៀរ
  8. វិទ្យាល័យមិត្តភាពខ្មែរជប៉ុនសាមគ្គីមានជ័យ

អត្ថបទដកស្រង់ពី៖ km.wikipedia​. org/wiki/ខេត្តកំពង់ឆ្នាំង

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

សេដ្ឋកិច្ចក្នុងខេត្តកំពង់ឆ្នាំង (Kampong Chhnang is a Province of Cambodia)

សេដ្ឋកិច្ចខេត្ត​កំពង់ឆ្នាំង​ពឹងផ្អែកទាំងស្រុង​លើការនេសាទ ការបង្កបង្កើនផលស្រូវ បន្លែផ្លែឈើ និងរោងចក្រកាត់ដេរ។ ជាពិសេសនៅតាមតំបន់ជនបទ គេចិញ្ចឹមជីវិតដោយ​ធ្វើកសិកម្ម​និងការងាររាយរងច្រើនយ៉ាងទៀត។

  • ផ្សារ៖
  1. កំពង់ត្រឡាច
  2. កំពង់លែង
  3. ក្ដុរ
  4. ទួលក្រឡាញ់
  5. ក្រោម
  6. ក្រាំងល្វា
  7. ឆ្នុកទ្រូ
  8. ត្រាច
  9. ពង្រ
  10. ពន្លៃ
  11. ព្រៃខ្មែរ
  12. រមាស
  13. លង្វែក
  14. លើ
  15. សាលាលេខ៥

អត្ថបទដកស្រង់ពី៖ km.wikipedia​. org/wiki/ខេត្តកំពង់ឆ្នាំង

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

ប្រជាសាស្ត្រក្នុងខេត្តកំពង់ឆ្នាំង (Kampong Chhnang is a Province of Cambodia)

ខេត្តកំពង់ឆ្នាំង​មានប្រជាជនសរុប ៤៧២ ៦១៦ នាក់ គឺស្មើនឹង ៣,៦%​ នៃប្រជាជនកម្ពុជាសរុប (ទិន្នន័យរដ្ឋាភិបាលកម្ពុជាឆ្នាំ ២០១១)។ ក្នុងនោះមានបុរស ២៥៩ ៣៤៧ នាក់ និងស្ត្រី ២៧៨ ៨១៦ នាក់។ អត្រាកំនើនប្រជាជនប្រចាំឆ្នាំគឺ ២,៤%។ ប្រជាជន ៨៥,៥% ជាកសិករ ៧,៥% ជាពាណិជ្ជករ ៦% ជាអ្នកនេសាទ និង ១% ទៀតជាមន្ត្រីរាជការ។

អត្ថបទដកស្រង់ពី៖ km.wikipedia​. org/wiki/ខេត្តកំពង់ឆ្នាំង

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

ទេសចរណ៍ក្នុងខេត្តកំពង់ឆ្នាំង (Kampong Chhnang is a Province of Cambodia)

តំបន់ទេសចរណ៍ធម្មជាតិ និងកែច្នៃ

1.ទំនប់ធារាសាស្ត្រអាចាង(ស្រុកបរិបូណ៌)

2.ទំនប់ធារាសាស្ត្រលំហាច(ស្រុកបរិបូណ៌)

3.ទឺកធ្លាក់ស្រែអំពិល

ប្រាសាទ

  1. ប្រាសាទ​កំពង់ព្រះ​
  2. ប្រាសាទតូច
  3. ប្រាសាទថ្មប្តី
  4. ប្រាសាទប្រុស
  5. ប្រាសាទ​ពណ្ណរាយ​
  6. ប្រាសាទព្រះស្រី
  7. ប្រាសាទភ្នំជីដុះ
  8. ប្រាសាទភ្នំទីពីរ
  9. ប្រាសាទសខ្ល
  10. ប្រាសាទស្រី
  11. ប្រាសាទស្លុតី

ភ្នំ

  1. ភ្នំ​ក្រាំង​ដី​មាស
  2. ភ្នំ​ក្រាំង​រមាស​
  3. ភ្នំ​ដា​
  4. ភ្នំ​តា​រាជ
  5. ភ្នំ​នាង​ក​ង្រី
  6. ភ្នំ​ព្រះ
  7. ភ្នំ​ព្រះ​ធាតុ
  8. ភ្នំ​រាប់​បាត
  9. ភ្នំ​សន្ទូច
  10. ភ្នំស្រែអំពិល
  11. ភ្នំកង្កែប

អត្ថបទដកស្រង់ពី៖ km.wikipedia​. org/wiki/ខេត្តកំពង់ឆ្នាំង

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

បំណែងចែករដ្ឋបាលក្នុងខេត្តកំពង់ឆ្នាំង​ (Kampong Chhnang is a Province of Cambodia)

ខេត្តនេះត្រូវបានបែកចែកទៅជា ៨ ស្រុក-ក្រុង។ ស្រុកត្រូវបានបែងចែកបន្តទៅទៀតជា ៦៦ ឃុំ និង ៥៦៩ ភូមិ។ មានក្រុងមួយ ហើយនិង ៤ សង្កាត់។ ក៏មានអង្គការរដ្ឋបាលឃុំចំនួន ១០២។

ខេត្តកំពង់ឆ្នាំង
ក្រមស្រុក-ក្រុង ស្រុក-ក្រុង ឈ្មោះជាឡាតាំង ចំនួនឃុំ-សង្កាត់
០៤០១ បរិបូណ៌ Baribour ១១
០៤០២ ជលគីរី Chol Kiri
០៤០៣ កំពង់ឆ្នាំង Kampong Chhnang
០៤០៤ កំពង់លែង Kampong Leaeng
០៤០៥ កំពង់ត្រឡាច Kampong Tralach ១០
០៤០៦ រលាប្អៀរ Rolea B’ier ១៣
០៤០៧ សាមគ្គីមានជ័យ Sameakki Mean Chey
០៤០៨ ទឹកផុស Tuek Phos
ចំនួនឃុំ-សង្កាត់សរុប
  • ៦៦ឃុំ
  • ៤សង្កាត់

អត្ថបទដកស្រង់ពី៖ km.wikipedia​. org/wiki/ខេត្តកំពង់ឆ្នាំង

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

សង្ខេបពីខេត្តកំពង់ឆ្នាំង (Kampong Chhnang is a Province of Cambodia)

ជាខេត្តមួយ ស្ថិតនៅភាគកណ្តាលនៃប្រទេស កម្ពុជា។ ខេត្តកំពង់ឆ្នាំង ជាខេត្តល្បីខាងផលិតក្អមឆ្នាំងមានគុណភាពល្អ អំពីដី។ ខេត្តជិតខាងគឺ (ពីខាងជើងតាមទ្រនិចនាឡិកាវិល) កំពង់ធំ កំពង់ចាម កណ្ដាល កំពង់ស្ពឺ និង ពោធិ៍សាត់។ ក្រុងទីរួមខេត្តកំពង់ឆ្នាំងគឺក្រុងកំពង់ឆ្នាំង។

ខេត្តកំពង់ឆ្នាំង​ស្ថិតនៅភាគកណ្ដាលប្រទេសកម្ពុជា។ ខេត្តកំពង់ឆ្នាំងមាន​ព្រំប្រទល់​ខាងជើងជាប់ខេត្តកំពង់ធំ ខាងកើតជាប់ខេត្តកំពង់ចាម ខាងត្បូងជាប់ខេត្តកំពង់ស្ពឺ និងខាងលិចជាប់ខេត្តពោធិ៍សាត់។ ខេត្តនេះស្ថិតនៅចម្ងាយប្រមាណ ៩១ គ.​ម. ពីរាជធានី​ភ្នំពេញ។

ខេត្តកំពង់ឆ្នាំង​មានអាកាសធាតុក្ដៅហើយសើមដូចបណ្ដាខេត្តទូទាំង​ប្រទេសកម្ពុជាដទៃទៀតដែរ។ រដូវវស្សា​ចាប់ពីខែ ឧសភា ដល់ខែ តុលា (សីតុណ្ហភាពពី ២៧ ទៅ ៣៥អង្សា សំណើម ៩០ % ) រដូវរងារពីខែ វិច្ឆិកា​ ដល់ខែ មីនា (សីតុណ្ហភាពពី ១៨ ទៅ ២៨ អង្សា) និងរដូវក្ដៅពីខែ មីនា ដល់ ខែ ឧសភា (សីតុណ្ហភាពពី ២៨ ទៅ ៣៦ អង្សា)។

វាគឺស្ថិតក្នុងវាលល្បប់ចំកណ្ដាលប្រទេសកម្ពុជានិងត្រូវនាំមកដោយទន្លេសាប ដៃនៃទន្លេមេគង្គ។ ទីក្រុងរាជធានីភ្នំពេញច្បាស់ជាលូតរហូតដល់វាព័ទ្ធជុំវិញដោយព្រំដែនខេត្តកំពង់ឆ្នាំងជាមិនខាន។

សំណល់បុរាណវត្ថុពីតំបន់នេះត្រូវបានគេដឹងថាចំណោមវត្ថុបុរាណជាច្រើនដែលគេរកឃើញនោះគឺមកពីទ្វារវត្តី អតីតនគរមួយដែលបច្ចុប្បន្នស្ថិតក្នុងប្រទេសថៃសព្វថ្ងៃ ដោយចុះកាលបរិច្ឆេទពីសតវត្សទី៦ ដល់ ទី១១។

ខេត្តកំពង់ឆ្នាំងកាលពីប៉ុន្មានសតវត្សកន្លងទៅគឺជាទីក្រុងឆ្នេរនៅតាមច្រកផ្លូវរវាង ចិន និង ឥណ្ឌា ដោយសារតែការហូរនាំដីល្បប់ពីទន្លេមេគង្គ ខ្សែឆ្នេរបានកាន់តែឃ្លាតឆ្ងាយពីសមុទ្រឆ្ងាយៗទៅ។ នៅពេលដែលទន្លេសាបបានផ្លាស់ប្ដូរខ្សែទឹកហូររបស់វា ទីក្រុងនេះក៏បានបាត់បង់ប្រភពទឹកដ៏សំខាន់របស់ខ្លួន និងដូច្នេះវាក៏បានក្លាយជារហោស្ថាន ប្រជាជនក៏រើលំនៅទៅកាន់ទីក្រុងមួយដែលគេហៅថា កំពង់ត្រឡាច។ ទីក្រុងមួយបានកកើតបន្តិចៗម្ដងជុំវិញទីនោះ ដែលនាំមកនូវជីវិតថ្មីដល់កំពង់ឆ្នាំង។ សារមន្ទីរមួយបង្ហាញនូវកំណត់ត្រាបុរាណវិទ្យាអំពីប្រវត្តិរបស់ទីក្រុងមួយនេះ។

អត្ថបទដកស្រង់ពី៖ km.wikipedia​. org/wiki/ខេត្តកំពង់ឆ្នាំង

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

វត្តអារាមក្នុងខេត្តកំពង់ចាម (Kampong Cham is a Province of Cambodia)

  1. វត្ត​កកោះ
  2. វត្តខ្នារ
  3. វត្ត​គោក​ទ្រា
  4. វត្ត​ជ័យ​គី​រី ហៅ​វត្តភ្នំ​ហាន់ជ័យ​
  5. វត្តជីលា
  6. វត្ត​ឃ្មួ​ង​
  7. វត្តត្រពាំងព្រះ
  8. វត្តថ្មពូន
  9. វត្ត​ទួល​កែវ​
  10. វត្ត​នគរ​បា​ជ័យ​
  11. វត្ត​ប្រាសាទ​ព្រះធាតុ​ទឹកឆា
  12. វត្តផ្ដៅជុំ
  13. វត្តមេមាំង
  14. វត្តរវាងកើត
  15. វត្តរវាងលិច
  16. វត្តឫស្សីជ្រោយ
  17. វត្តសុវណ្ណារាម ហៅ វត្តថ្កូវ
  18. វត្តស្ដើងជ័យ
  19. វត្តស្វាយបាក់
  20. វត្តគីរីបុប្ផារាម ហៅវត្តបាធាយ
  21. វត្តចន្ទមូលី ហៅវត្តផ្អាវ
  22. វត្តតាំងធ្លក
  23. វត្តក្ដុយ
  24. វត្តឧទម្ពរ
  25. វត្តសុគន្ធារាម
  26. វត្តង៉ូង
  27. វត្តស្វាយមានល័ក្ខ
  28. វត្តដូនដុំ
  29. វត្តពោធិវង្ស
  30. វត្តមនោព្រហ្ម
  31. វត្តត្របែករស្មីសាមគ្គី
  32. វត្តមេព្រីង
  33. វត្តធ្លក
  34. វត្តជើងព្រៃ
  35. វត្តតុងរុង
  36. វត្តប្រឹមប្រីយ៍
  37. វត្តរវាងលិច
  38. វត្តរវាងកើត
  39. វត្តស្រម៉
  40. វត្តតាំងរលាង
  41. វត្តតាំងស្រី
  42. វត្តព្នៅលិច
  43. វត្តព្នៅកើត
  44. វត្តសូរ្យសែន
  45. វត្តមុន្នីរតនៈ វត្តក្រូចសើច
  46. វត្តឥន្ទ្រវិសាល ហៅវត្តទី៣
  47. វត្តឥន្ទ្រកោសី ហៅវត្តទី៤
  48. វត្តសំទ្ធិជោគ ហៅវត្ត ព្រះអង្គខ្មៅ ឃុំកោះសំរោង ខេត្តកំពង់ចាម
  49. វត្តវ៉ារិន្ទមង្គរ
  50. វត្តមុនីសាគខ្ចៅ
  51. វត្តទួលច័ន្ទ

អត្ថបទដកស្រង់ពី៖ km.wikipedia. org/wiki/ខេត្តកំពង់ចាម

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

សុខាភិបាលក្នុងខេត្តកំពង់ចាម (Kampong Cham is a Province of Cambodia)

មន្ទីរពេទ្យ

  • មន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម
  • មន្ទីរពេទ្យបង្អែកស្រុកជើងព្រៃ
  • មន្ទីរពេទ្យបង្អែកស្រុកព្រៃឈរ
  • មន្ទីរពេទ្យបង្អែកស្រុកស្ទឹងត្រង់
  • មន្ទីរពេទ្យបាធាយ
  • មន្ទីរពេទ្យបង្អែកស្រុកស្រីសន្ធរ
  • មន្ទីរពេទ្យបង្អែកស្រុកកងមាស

មណ្ឌលសុខភាព

  • មណ្ឌលសុខភាពឃុំតុងរុង
  • មណ្ឌលសុខភាព​ឃុំមេស​ជ្រៃ
  • មណ្ឌលសុខភាពឃុំផ្អាវ
  • មណ្ឌលសុខភាពឃុំខ្ចៅ
  • មណ្ឌលសុខភាពជីហែ
  • មណ្ឌលសុខភាព មានជ័យ

ឱសថស្ថាន

  • ឱសថស្ថានសង់ត្រាល់

អត្ថបទដកស្រង់ពី៖ km.wikipedia. org/wiki/ខេត្តកំពង់ចាម

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

ការអប់រំក្នុងខេត្តកំពង់ចាម (Kampong Cham is a Province of Cambodia)

សាលាបឋមសិក្សា

  • សាលាបឋមសិក្សាព្រៃទទឹង
  • សាលាបឋមសិក្សាក្រឡោង
  • សាលាបឋមសិក្សាខ្លែងពណ៌
  • សាលាបឋមសិក្សាត្រពាំងអំពិល
  • សាលាបឋមសិក្សាណាំកិន
  • សាលាបឋមសិក្សាខ្វិតធំ
  • សាលាបឋមសិក្សាព្រីងបីដើម
  • សាលាបឋមសិក្សាព្រៃស្រឡៅ
  • សាលាបឋមសិក្សាមៀន
  • សាលាបឋមសិក្សាឃ្លោយ
  • សាលាបឋមសិក្សាតាលន
  • សាលាបឋមសិក្សាកោះតាភេម
  • សាលាបឋមសិក្សាអូរដូនញា
  • សាលាបឋមសិក្សាទួលព្រិច
  • សាលាបឋមសិក្សាកំពង់សំណាញ់
  • សាលាបឋមសិក្សាក្រុមព្រះ រលួស
  • សាលាបឋមសិក្សាកំពង់សំរិទ្ធ
  • សាលាបឋមសិក្សាក្រសាំងពុល
  • សាលាបឋមសិក្សាត្រើង
  • សាលាបឋមសិក្សាកកោះ
  • សាលាបឋមសិក្សាល្វា
  • សាលាបឋមសិក្សាមេមាំង
  • សាលាបឋមសិក្សាគោកទ្រា
  • សាលាបឋមសិក្សាព្រៃឈរ
  • សាលាបឋមសិក្សាពោធិ៍គ្រង
  • សាលាបឋមសិក្សាអំពិលធំ
  • សាលាបឋមសិក្សាបារាយណ៍
  • សាលាបឋមសិក្សាហ៊ុនសែន មុនីរង្សី
  • សាលាបឋមសិក្សាពោធ្យ៉ារ៉ាម
  • សាលាបឋមសិក្សាប្រាសាទ
  • សាលាបឋមសិក្សាស្រង៉ែ
  • សាលាបឋមសិក្សាស្រង៉ែកើត
  • សាលាបឋមសិក្សាតាកុច
  • សាលាបឋមសិក្សាត្រពាំងធំ
  • សាលាបឋមសិក្សាប្រឹមប្រីយ៍
  • សាលាបឋមសិក្សាស្វាយព្រៃ
  • សាលាបឋមសិក្សាទំពាំងឫស្សី
  • សាលាបឋមសិក្សាត្រពាំងរាំង
  • សាលាបឋមសិក្សាស្វាយរ័ក្ស
  • សាលាបឋមសិក្សាសូរសែន្យ
  • សាលាបឋមសិក្សាប៊ុនរ៉ានីគរ
  • សាលាបឋមសិក្សាថ្មពូន
  • សាលាបឋមសិក្សាអូរតាថុក
  • សាលាបឋមសិក្សាត្រពាំងបី
  • សាលាបឋមសិក្សាព្រៃខ្ជាយ
  • សាលាបឋមសិក្សាទួលចំបក់
  • សាលាបឋមសិក្សាត្រពាំងបេង
  • សាលាបឋមសិក្សារោងគោ
  • សាលាបឋមសិក្សាគោកស្រឡៅ
  • សាលាបឋមសិក្សារោលជ្រូក
  • សាលាបឋមសិក្សាអ្នកតាស្នឹង
  • សាលាបឋមសិក្សាថ្មដា
  • សាលាបឋមសិក្សាឈើបាក់
  • សាលាបឋមសិក្សាកុមារាជ្យ
  • សាលាបឋមសិក្សាបឹងណាយ
  • សាលាបឋមសិក្សាក្បាលដំរី
  • សាលាបឋមសិក្សាក្រូច
  • សាលាបឋមសិក្សាទួលខ្ពស់
  • សាលាបឋមសិក្សាភូមិថ្មី
  • សាលាបឋមសិក្សា​កណ្តោលជ្រុំ
  • សាលាបឋមសិក្សា​កោង​កាង
  • សាលាបឋមសិក្សា​កោះ​ប្រាក់
  • សាលាបឋមសិក្សា​ដីដុះ
  • សាលាបឋមសិក្សា​ត្រពាំង​ឫស្សី
  • សាលាបឋមសិក្សានគរបាជ័យ
  • សាលាបឋមសិក្សាភូមិ​រើ​ល
  • សាលាបឋមសិក្សា​វត្ត​កកោះ
  • សាលាបឋមសិក្សា​វាលវង់
  • សាលាបឋមសិក្សា​ហ៊ុនសែន​កោះ​កុក​
  • សាលាបឋមសិក្សាអង្គួញដី
  • សាលាបឋមសិក្សាផ្អាវ
  • សាលាបឋមសិក្សាតាំងបឹង
  • សាលាបឋមសិក្សាសាយឈុំសំរោង
  • សាលាបឋមសិក្សាជីហែ
  • សាលាបឋមសិក្សាប៉ាក់ណាម
  • សាលាបឋមសិក្សាចុងកោះសូទិនត្បូង
  • សាលាបឋមសិក្សាឧត្តរ*សាលាបឋមសិក្សាព្រែកលីវ(កង
  • សាលាបឋមសិក្សាចុងកោះសំរោង
  • សាលាបឋមសិក្សាក្បាលកោះសំរោង
  • សាលាបឋមសិក្សាទស្សិណ

អនុវិទ្យាល័យ

  • អនុវិទ្យាល័យទួលព្រិច
  • អនុវិទ្យាល័យកោះតាភេម
  • អនុវិទ្យាល័យហ៊ុនសែនមុនីរង្សី
  • អនុវិទ្យាល័យប្រឹមប្រីយ៍
  • អនុវិទ្យាល័យសូរសែន្យ
  • អនុវិទ្យាល័យត្រពាំងបឹង
  • អនុវិទ្យាល័យត្រពាំងបេង
  • អនុវិទ្យាល័យទួលខ្ពស់
  • អនុវិទ្យាល័យមេមាំង
  • អនុវិទ្យាល័យថ្មពូន
  • អនុវិទ្យាល័យព្រៃឈរ
  • អនុវិទ្យាល័យខ្វិតធំ
  • អនុវិទ្យាល័យ​ដូនតី
  • អនុវិទ្យាល័យទួលព្រិច
  • អនុវិទ្យាល័យព្រះសីហនុ
  • អនុវិទ្យាល័យ​សម្ដេចឪ​
  • អនុវិទ្យាល័យព្រែកលីវ(កងមាស)

វិទ្យាល័យ

  • វិទ្យាល័យនរោត្តម រណឫទ្ធិ គន្ធបុប្ផា (ព្រៃឈរ)
  • វិទ្យាល័យហ៊ុនសែនព្រៃទទឹង
  • វិទ្យាល័យហ៊ុនសែនគរ
  • វិទ្យាល័យល្វា
  • វិទ្យាល័យស្រេងគីម
  • វិទ្យាល័យឈីនលាន ហាន់ជ័យ (កំពង់សៀម)
  • វិទ្យាល័យហ៊ុនសែនចំការលើ
  • វិទ្យាល័យប៊ុនរ៉ានី ហ៊ុនសែនស្ពឺ
  • វិទ្យាល័យកោះសូទិន
  • វិទ្យាល័យ​ខ្ចៅ(កងមាស)
  • វិទ្យាល័យហ៊ុនសែនកងតាណឹង(កងមាស)
  • វិទ្យាល័យជីហែ
  • វិទ្យាល័យ​​បុសខ្នុរ​​​​
  • វិទ្យាល័យព្រះសីហនុ
  • វិទ្យាល័យ​សម្ដេចជួនណាត
  • វិទ្យាល័យ​ស្គន់
  • វិទ្យាល័យ​ហ៊ុនសែនពាមជីកង(កងមាស)
  • វិទ្យាល័យហ៊ុនសែនស្ទឹងត្រង់
  • វិទ្យាល័យសម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែនបាធាយ
  • វិទ្យាល័ួស្រីសន្ធរ
  • វិទ្យាល័យវង តឹក(ស្រីសន្ធរ)
  • វិទ្យាល័យឬស្សីស្រុក(ស្រីសន្ធរ)
  • វិទ្យាល័យមាន ជ័យ (ស្រីសន្ធរ)
  • វិទ្យាល័យហ៊ុនសែនជើងឆ្នុក(បាធាយ)
  • វិទ្យាល័យហ៊ុនសែនសំពងជ័យ(ជើងព្រៃ)

អត្ថបទដកស្រង់ពី៖ km.wikipedia. org/wiki/ខេត្តកំពង់ចាម

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តំបន់ទេសចរណ៍ក្នុងខេត្តកំពង់ចាម (Kampong Cham is a Province of Cambodia)

ប្រាសាទបុរាណ

  1. ប្រាសាទគុក
  2. ប្រាសាទគុកខ្វិត
  3. ប្រាសាទគុកតាព្រហ្ម
  4. ប្រាសាទគុកព្រីងជ្រុំ
  5. ប្រាសាទគុកព្រះធាតុ
  6. ប្រាសាទគុកយាយហម
  7. ប្រាសាទគុកអំពិលទ្វារ
  8. ប្រាសាទជើងអង
  9. ប្រាសាទទំ​ព្រ​ង​
  10. ប្រាសាទព្រៃគី
  11. ប្រាសាទព្រៃនគរ​ក្នុង​ក្រៅ
  12. ប្រាសាទព្រះធាតុ
  13. ប្រាសាទព្រះធាតុខ្ញុំ
  14. ប្រាសាទព្រះធាតុខ្នាយវាន
  15. ប្រាសាទព្រះធាតុតូច
  16. ប្រាសាទព្រះធាតុត្រពាំងជ្រៃ
  17. ប្រាសាទព្រះធាតុធំ
  18. ប្រាសាទព្រះធាតុទឹកឆា
  19. ប្រាសាទព្រះធាតុបារាយណ៍
  20. ប្រាសាទព្រះធាតុព្រះស្រី
  21. ប្រាសាទព្រះធាតុសម្ដី
  22. ប្រាសាទព្រះធាតុស្រម
  23. ប្រាសាទភូមិមៀន
  24. ប្រាសាទភ្នំជើងព្រៃ
  25. ប្រាសាទភ្នំត្រប់
  26. ប្រាសាទភ្នំធំ
  27. ប្រាសាទវត្តប្រើសមាស
  28. ប្រាសាទវត្តព្រះធាតុថ្មដា
  29. ប្រាសាទស្រះត្រប់
  30. ប្រាសាទហាន់ជ័យ

សេដ្ឋកិច្ច

បញ្ជីផ្សារក្នុងខេត្ត ៖

  1. កណ្ដោលជ្រំ
  2. កំពង់ចាម
  3. ក្រែក
  4. ខ្នងក្រពើកើត
  5. ខ្នារ
  6. គរ
  7. ចិន
  8. ចុងជៀច
  9. ចំការលើ
  10. ជីមាន់
  11. ជីហែ
  12. ដារ
  13. តាអុក
  14. ត្រពាំងកក់
  15. ត្រពាំងឫស្សី
  16. ត្រើង
  17. ថ្នល់ទទឹង
  18. ថ្នល់បត់
  19. ថ្នល់បែក
  20. ថ្មី
  21. ទទឹង
  22. ទន្លេបិទ
  23. ធំកំពង់ចាម
  24. បាខម
  25. បឹងកុក
  26. បុសខ្នុរ
  27. បែកអន្លូង
  28. ពាមជីកង
  29. ព្រែកពោធិ៍
  30. ផ្អាវ
  31. ព្រៃទទឹង
  32. ភ្នំដិល
  33. មេមត់
  34. មេសរជ្រៃ
  35. សួង
  36. ស្គន់
  37. ស្ទឹង
  38. ស្ទឹងត្រង់
  39. ស្ពឺ
  40. ស្រែវាល
  41. រាត្រីកំពង់ចាម
  42. អាហារកំពង់ចាម
  43. អ្នកតាស្នឹង
  44. ៧មករា
  45. បែកអន្លូង

អត្ថបទដកស្រង់ពី៖ km.wikipedia. org/wiki/ខេត្តកំពង់ចាម

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

អត្រាប្រជាជនក្នុងខេត្តកំពង់ចាម (Kampong Cham is a Province of Cambodia)

ចំនួន​ប្រជាជនសរុបគឺ ឬ  % នៃចំនួនប្រជាជនសរុប​នៃ​ប្រទេស​កម្ពុជា ១៣ ៤១៣ ៨៩២ នាក់ (២០០១, ទិន្នន័យខេត្ត) ជាមួយនិងកំណើន​ប្រជាជន ចំនួន ២,៤០%, ដែលក្នុងនោះ នាក់ ឬ ជាបុរស និង នាក់ ឬ  % ជានារីភេទ។ នៅក្នុង​ចំនួន​ខាង​លើ​នេះដែរ នាក់ ឬ  % ជាកសិករ, នាក់ ឬ  % ជា​អ្នកនេសាទ, នាក់ ឬ  % ជាអ្នកជំនួញ, នាក់ ឬ  % ជា អ្នកធ្វើការរាជការ។ សន្ទភាពជា​មធ្យម​នៃ​ខេត្ត​នេះ គឺ នាក់ ក្នុងមួយសហាតិមាត្រការ៉េ។

អត្ថបទដកស្រង់ពី៖ km.wikipedia. org/wiki/ខេត្តកំពង់ចាម

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

រដ្ឋបាលក្នុងខេត្តកំពង់ចាម (Kampong Cham is a Province of Cambodia)

កំពង់ចាមត្រូវបានបែងចែកជា ១០ ស្រុក-ក្រុង ដែលក្នុងនោះបានបែងចែកតទៅទៀតជាឃុំ-សង្កាត់ បន្ថែមពីនោះឃុំ-សង្កាត់ត្រូវបានបែងចែកជាភូមិ

ក្រមស្រុក-ក្រុង ស្រុក-ក្រុង ឡាតាំង ចំនួនឃុំ
០៣០១ បាធាយ​ Batheay ១២
០៣០២ ចំការលើ​ Chamkar Leu
០៣០៣ ជើងព្រៃ​ Cheung Prey ១០
០៣០៤ កំពង់ចាម​ Kampong Cham
០៣០៥ កំពង់សៀម​ Kampong Siem ១៥
០៣០៦ កងមាស​ Kang Meas ១១
០៣០៧ កោះសូទិន​ Kaoh Soutin
០៣០៨ ព្រៃឈរ​ Prey Chhor ១៥
០៣០៩ ស្រីសន្ធរ​ Srey Santhor ១៤
០៣១០ ស្ទឹងត្រង់ Stueng Trang ១០
ខេត្តកំពង់ចាម មានស្រុក ៩ និងក្រុង ១ ៩៣ ឃុំ និង ៤ សង្កាត់

អត្ថបទដកស្រង់ពី៖ km.wikipedia. org/wiki/ខេត្តកំពង់ចាម

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

សង្ខេបពីខេត្តកំពង់ចាម (Kampong Cham is a Province of Cambodia)

ខេត្តកំពង់ចាមគឺជាទឹកដីដ៏ចំណាស់មួយមានស្លាកស្នាមប្រវត្តិសាស្រ្តសម័យមុនអង្គរ និងសម័យក្រោយមកទៀតដ៏ច្រើនសន្ធឹកសន្ធាប់។​ខេត្តកំពង់ចាមមានប្រាសាទបុរាណ ទួលបុរាណ ព្រមទាំងបុរាណវត្ថុផ្សេងៗនៅសេសសល់ជាច្រើនកន្លែងណាស់នៅក្នុងទឹកដីខេត្តមួយនេះ។ មិនតែប៉ុណ្ណោះមានទាំងធនធានធម្មជាតិដូចជា ព្រៃ ភ្នំ ទីវាល ទន្លេ​ បឹង និងប្រភពទឹកផ្សេងៗ ដែលជាសក្តានុពលសម្រាប់វិស័យទេសចរណ៍ និងការវិនិយោគ។ ខេត្តកំពង់ចាមមានតំបន់ទេសចរណ៍ដូចជា ប្រាសាទនគរបាជ័យ ប្រាសាទភ្នំជើងព្រៃ ប្រាសាទភ្នំហាន់ជ័យ ប្រាសាទព្រះធាតុទឹកឆា ភ្នំប្រុស ភ្នំស្រី កសិទេសចរណ៍ថ្មដាទឹកឆា និងឆ្នេរខ្សាច់កោះប៉ែនជាដើម។

ខេត្តកំពង់ចាមគឺជាខេត្តមួយ​ ដែលមានវ័យចំណាស់មួយនៅក្នុងប្រទេសកម្ពុជា ហើយស្ថិតនៅភាគខាងជើងឆៀងខាងកើតរាជធានីភ្នំពេញ។ខេត្តនេះមានចម្ងាយប្រហែល ១២៤គីឡូម៉ែត្រពីរាជធានីភ្នំពេញ ដែលកាត់តាមផ្លូវជាតិលេខ៦ និងផ្លូវជាតិលេខ៧។ ខេត្តកំពង់ចាមមានផ្ទៃដីចំនួន ៤៥៤៩គីឡូម៉ែត្រការ៉េ ដែលមាក្រុងចំនួន ១ ស្រុកចំនួន៩ ឃុំចំនួន១៦៩ សង្កាត់ចំនួន៤ ភូមិចំនួន១៧៥៨។ កាលដើមឡើយខេត្តកំពង់ចាមក្រុងចំនួន២ និងស្រុកចំនួន១៤ នៅដើមអាណត្តិនៃរាជរដ្ខាភិបាលកម្ពុជាបានបំបែកខេត្តនេះជាពីរនៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៣ ដោយព្រះករុណាព្រះបាទនរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។ ខេត្តនេះស្ថិតនៅវាលទំនាបកណ្តាលនៃទន្លេមេគង្គ ដែលមានព្រំប្រទល់ខាងលិចជាប់ខេត្តកំពង់ឆ្នាំង ខាងជើងជាប់ខេត្តកំពង់ធំ និងខេត្តក្រចេះ ខាងកើតជាប់ខេត្តត្បូងឃ្មុំ ខាងត្បូងជាប់ខេត្តកណ្តាល និងខេត្តព្រៃវែង។

អត្ថបទដកស្រង់ពី៖ km.wikipedia. org/wiki/ខេត្តកំពង់ចាម

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

រមណីដ្ឋានធម្មជាតិខេត្តបាត់ដំបង (Battambang is a Province of Cambodia)

រ​ម​ណីយ​ដ្ឋាន​សេក​សក

សេកសក ​គឺ​ជា​ឈ្មោះ​រមណីយ​ដ្ឋាន​ធម្ម​ជាតិមួ​យស្ថិត​នៅ​ចំ​ងាយ ៥៦​គី​ឡូ​ម៉ែត្រ​ពី​ទី​រួម​ខេត្ត​ក្នុង​ភូមិ​សាស្រ្ត ភូមិ​ផ្លូវ​មាស ស្រុ​ករតនៈមណ្ឌុលលើ​កំ​ណាត់​​ផ្លូវ​ជាតិ​លេខ​៥៧ អតី​តផ្លូវ​ជាតិ​លេខ​១០ មាន​ទឹក​ហូរ ថ្លា​ឆ្វង់ ហូរ​កាត់​ប្រ​កប ដោយ​ដុំលិលា រដិ​ប​រ​ដុបគួ​ជា​ទីមនោរម្យ ។ នៅ​លើ​មាត់​ច្រាំង​មាន​ព្រៃ​ព្រឹក្សា​ដុះស្អេក​ស្កះនិង​មាន​ម្លប់ត្រឈឹង​ត្រ ​ឈៃ ។ សកម្ម​ភាព​រស់​នៅ​ប្រ​កប​របរក​ស៊ី​របស់​ប្រជា​ជន​នៅ​ក្បែរ​តំ​បន់​នេះ​គឺ​ ពឹង​ទៅ​លើ​ការ​ធ្វើ​ស្រែ​ចំ​ការ ។ ដំ​ណាំទាំង​អស់​នេះ​គឺ​សណ្តែក​ដី សណ្តែក​បាយ ពោត ម្នាស់ ដូង ស្វាយ ខ្នុរ ល្ង ។ល។​

រមណីយដ្ឋានពពុះពេជ្រចិន្តា

ពេជ្រចិន្តា ​គឺ​ជា​ឈ្មោះ​រម្មណីយ​ដ្ឋាន​ធម្ម​ជាតិមួ​យ ដែល​មាន​ចំ​ងាយប្រ​មាណ ៤៤​ គីឡូ​ម៉ែត្រ​ពី​ទី​រួម​ខេត្តបាត់​ដំ​បងតាម​បណ្តោយ​ផ្លូវ​ជាតិ​លេខ​១០ ទៅ​ប៉ៃលិន​​ដែលមាន​ទីតាំង​ស្ថិត​នៅ​ភូមិ​ត្រឹង ឃុំត្រឹង ស្រុក​រតនមណ្ឌល ។

រមណីយដ្ឋានស្ទឹងចំ​លងគួយ

រមណីយ ​ដ្ឋាន​ស្ទឹង​ចំ​លង​គួយ គឺ​ជា​រមណី​យដ្ឋាន​ធម្មជាតិ ស្ថិត​នៅ​ក្នុង​ភូមិ​ចំ​លង​គួយ ឃុំ​មាន​ជ័យ​ស្រុក​សំ​ឡូតមាន​ចំ​ងាយ​៨២ ​គី​ឡូ​ម៉ែត្រ​ពី​ទី​រួម​ខេត្ត​បាត់​​​ដំ​បង ស្ទឹង​ចំ​លងគួយ​ជា​ស្ទឹង​មួយ​ហូរ​កាត់​មកស្ទឹង​សង្កែមាន​ទេស​ភាពគួរជាទី​ ត្រេកត្រអាល ក្នុង​ស្ទឹង​មាន​ទឹក​ហូរ​ថ្លាឆ្វង់កាត់​ថ្ម​ដា​ធំៗបញ្ជេញសំ​លេង​​ខ្ទ័រខ្ទារ នៅ​មាត់​ស្ទឹង​មាន​ដើម​ឈើរ​ធំ​ម្លប់​ត្រឈឹង​ត្រឈៃសំ​រាប់​ការសំរាក​របស់​ ភ្ញៀវ​ទេស​ចរជាតិ និង​អន្តរជាតិដែល​បាន​ទៅ​កំ​សាន្តនៅ​ទី​នោះ ។ ភូមិ​​សាស្រ្ត​នៅ​តំ​បន់​នេះ​សំ​បូរ​ទៅ​ដោយ​ព្រៃ​ឈើ​ល្អប្រណិតដូចជា ក្រញូង ផ្ជឹក បេង នាងនួន ជា​ដើម។ ជីវភាព​រស់​នៅ​របស់​ប្រជា​ពល​រដ្ឋ​នៅ​ក្បែរ​​តំ​បន់​នេះ​ភាគ​ច្រើន​ប្រ​ កបរបរ​ធ្វើ​ស្រែ ។

រមណីយ​ដ្ឋាន​បន្ទាយ​សត្វ

បន្ទាយ ​សត្វ​ជា​តំ​បន់​ជំ​រក​សត្វ​ស្លាប​គ្រប់​ប្រ​ភេទរស់​នៅ ស្ថិត​នៅ​ក្នុង​ភូមិ កោះ​ជី​រាំង ឃុំ​កោះ​ជី​រាំង ស្រុក​ឯក​ភ្នំ​ មាន​ចំ​ងាយ​ ១០៥ ​គីឡូ​ម៉ែត្រ​ពី​ទី​រួម​ខេត្តបាត់​ដំ​បង ។ បន្ទាយ​សត្វ​ជា​ព្រៃ​រនាម​ជាប់​ព្រំ​ប្រ​ទល់​ទន្លេសាប​គឺ​គេ​អាច​ទៅ​ទស្សនា​ បាន​ ដោយ​ធ្វើ​ដំ​ណើរ​តាម​ផ្លូវ​ទឹក​ មាន​កាណូត ទូក ជា​ដើម នៅរដូវ​វស្សាគេ​អាច​ធ្វើ​តាម​ដង​ស្ទឹង​សង្កែ ។

អត្ថបទដកស្រង់ពី៖ km.wikipedia.org/wiki/ខេត្តបាត់ដំបង

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តំបន់ទេសចរណ៍ក្នុងខេត្តបាត់ដំបង (Battambang is a Province of Cambodia)

ខេត្ត​បាត់ដំបង ជា​​ខេត្ត​មួយ​ក្នុងចំនោម​ខេត្តទាំង​អស់​នៃព្រះរាជាណាចក្រ​កម្ពុជាដែលមាន​វិសាលភាព​ផ្ទៃដីធំ មាន​ភោគសម្បត្តិ​ធម្មជាតិ​ និង​សំនល់​វប្បធម៌​បុរាណ​ជា​ច្រើន។ ប្រាសាទ​បុរាណ​ជាច្រើន​ស្ថាបនា​រាយ​ប៉ាយ​លើភ្នំ លើទួល និង​តំបន់​លិចទឹក​ ទាំងអស់នេះហើយ​គឺ​ជា​សក្តានុពលទាក់ទាញភ្ញៀវទេសចរណ៍ចង់មកទស្សនា។

ប្រាសាទបាណន់

ប្រាសាទបាណន់​ជា​រចនាបថ​​កណ្តាល​ស.ត​ទី ១១ និង​ចុង​ស.តទី ១២។ ព្រះរាជា​ដែល​បាន​កសាង​មុន​គេគឺ​ព្រះ​បាទ​ឧទយាទិត្យា​វរ្ម័ន​ទី២ (១០៥០ ដល់១០៦៦) ក្រោយ​មក​ត្រូវ​បញ្ចប់​ដោយ​ព្រះ​បាទ​ជ័យវរ្ម័នទី៧ (១១៨១​.១២១៩)។ ប្រាសាទ​បាណន់​ត្រូវបានកសាងលើកំពូលភ្នំ​ដែល​មាន​កំពស់​ប្រមាណជាង​១០០ម ដោយ​មាន​កាំ​ជណ្តើរ​ចំនួន៣៥២​កាំ​ ស្ថិតនៅក្នុង​ឃុំ​កន្ទឺ២ ស្រុក​បាណន់​ ចំងាយ​ ២៥គ,ម​ ពីទីរួមខេត្ត​តាម​ដង​ផ្លូវ​ខេត្ត​លេខ ​១៥៥​ ស្រប​តាម​ដង​ស្ទឹងសង្កែ​​ទៅទិស​និរតី។ នៅ​ជើងភ្នំ​បាណន់មាន​គូទឹក និង​ល្អាងសំខាន់​ពីរ​គឺ​ល្អាងព្រះទឹក និង​ល្អាងបិទមាស។ រមណីយដ្ឋាន​ប្រាសាទ​បាណន់​គឺជារមណីយដ្ឋានវប្បធម៌​ប្រវត្តិសាស្ត្រ​ផង និង​ជារមណីយដ្ឋានធម្មជាតិ​ផង ពីព្រោះកសាងឡើង​នៅលើ​កំពូលភ្នំប្រកប​ទៅដោយធម្មជាតិ​ព្រៃព្រឹក្សា​ដ៏ស្រស់ត្រកាល ព្រមទាំង​មាន​ទឹកស្ទឹងសង្កែ​រួមជាមួយ​ផង។ ភូមិសាស្ត្រ​ និង បរិស្ថាន​ជុំវិញ​បាន​ផ្តល់​អំនោយ​ផល​​បន្ថែមទៀត​លើ​វិស័យ​ទេសចរណ៍​ ពីព្រោះ​សងខាងដងផ្លូវ​ទៅកាន់​រមនីយដ្ឋាននេះ​សំបូរ​ទៅ​ដោយ​ភោគ​ផល​ដំ​នាំ​​កសិកម្ម​ដូចជាស្រូវ ជាពិសេស​ចំការ​ក្រូចពោធិ៍សាត់ដ៏ល្បីល្បាញក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​ មានរសជាតិឆ្ងាញ់។ ដំនាំក្រូចផ្តល់ផល​ក្នុង​មួយ​ឆ្នាំ ២ ដង ហើយ​បាន​ដឹក​នាំទៅ​លក់​តាម​បណ្តា​ខេត្ត​នានា​និងទីក្រុងភ្នំពេញផង។

​ប្រាសាទឯកភ្នំ

ប្រាសាទ​វត្ត​ឯក​ ឬ ឯកភ្នំ ជា​​ស្ថាបត្យកម្ម​រចនាបទ​ក្នុង​ស.ត​ទី ១១ កសាង​ឡើង​នៅ​ក្នុង​​ឆ្នាំ​១០២៧​ ក្នុង​រជ្ជកាល​ព្រះ​បាទ​សុរិយវរ្ម័ន​ទី​១ (១០០២-១០៥០) ។ ប្រាសាទ​វត្ត​ឯក​មាន​ទី​តាំង​នៅ​ក្នុង​ឃុំ​ពាម​ឯក ស្រុក​ឯក​ភ្នំ​ ចំងាយ ១៥ គ.ម ពី​ទីរួម​ខេត្ត។ នៅ​ជុំ​វិញ​ប្រាសាទ​មាន​គូទឹក​មួយ សព្វ​ថ្ងៃ​​ប្រាសាទ​នេះត្រូវ​បាក់​បែក​ជា​ច្រើន​អន្លើ​ដោយ​មូលហេតុ​ធម្មជាតិ​ និង​ ការជីក​កកាយ​ពី​មនុស្ស ប៉ុន្តែ​ទោះជាយ៉ាង​ណា​ក៏​ដោយ​ក៏ប្រាសាទ​នេះនៅ​មាន​ទ្រង់​ទ្រាយ​ល្អ​ខ្លះ​គួរឱយអ្នក​ទេសចរណ៍​ជាតិ និង​អន្តរជាតិ​មក​ទស្សនា។

ប្រាសាទបាសែត

ប្រា​សាទ​បាសែត​​​ត្រូវ​បាន​កសាង​​ក្នុង​រជ្ជកាល​ព្រះបាទ​សុរិយវរ្ម័ន​ទី១​ (១០០២-១០៥០) ដែល​មាន​ទី​តាំង​​លើ​ទួល​មួយ​ចំងាយ​​ ១៥ គ.ម ពីទីរួមខេត្ត ស្ថិតក្នុងភូមិបាសែត ឃុំតាប៉ុន ស្រុកសង្កែ។ ប្រាសាទ​បាសែត ជា​ស្ថាបត្យកម្ម​ក្នុង​ស.វទី​ ១១ កសាង​ឡើង​ក្នុង​ចន្លោះ​ឆ្នាំ ១០៣៦ ដល់ឆ្នាំ ១០៤២។​ នៅ​ក្បែរ​ប្រាសាទ​នេះ​មាន​ស្រះទឹក​បុរាណ​មួយរាង​ការេ ២០ម បួន​ជ្រុង ជំរៅ១២ម លក្ខណៈ​ពិសេស​របស់​ស្រះ​ទឹក​បុរាណ​នេះ​គឺ​មាន​ទឹក​ខួប​ប្រាំង ខួប​វស្សា។

​ប្រាសាទស្នឹង

ប្រាសាទ​ស្នឹង​ស្ថិត​នៅ​ក្នុង​ឃុំ​ស្នឹង​ ស្រុក​បាណន់ មាន​ចំ​ងាយ ២២ គ.ម ពីទីរួមខេត្ត។ ប្រាសាទ​ស្នឹង​កសាង​អំពីឥដ្ឋ​នៅ​លើ​ទួល​មួយ​បណ្តោយ ៣០​ម ទទឹង ២០ម។​ តាម​ការ​សង្កេត​មើល​ ប្រាសាទនេះ​មាន​លក្ខណៈ​ប្រហាក់​ប្រហែល​គ្នានឹងបណ្តា​ប្រាសាទ​កសាង​ក្នុង​សតរត្ស​​ទី​ ១២ ដែរ។​ ប្រាសាទ​ចំនួន​ ២ ស្ថិត​នៅ​ក្នុង​បរិវេណ​រត្ត​ស្នឹង​ និង មួយទៀត​ស្ថិត​នៅ​ពី​មុខ​វត្ត នៅលើបណ្តោយ​ផ្លូវ​ជាតិ​លេខ​ ៥៧ ដែល​ជា​ផ្លូវ​ត​ភ្ជាប់​ពីខេត្ត​បាត់ដំបង​ទៅ​ក្រុង​ប៉ៃលិន។

​ភ្នំសំពៅ

ភ្នំសំពៅ គឺជារមណីយដ្ឋាន​ធម្មជាតិ​មួយ​​ដែល​ភ្ញៀវ​ទេសចរ​និយម​ទៅ​កំសាន្ត ជា​ពិសេស​ភ្ញៀវ​ក្នុង​ស្រុក ក្នុង​ថ្ងៃសំរាក ឫ បុណ្យ​ប្រពៃណី​ផ្សេងៗ ដូចជា​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ បុណ្យ​ភ្ជុំបិណ្ឌ។ល។ រមណីយដ្ឋាន​នេះ​មាន​ទី​តាំង​ស្ថិត​នៅតាម​ដង​ផ្លូវ​ជាតិ​លេខ​ ១០​ ខាងឆ្វេង​ដៃ​មាន​ចំងាយ​ ១៣ គ.ម ពីទីរួមខេត្ត​។​ បើពិនិត្យ​ឱយ​​ម៉ត់​ចត់ ភ្នំនេះ​មាន​ទ្រង់​ទ្រាយ​ដូចជា​សំពៅ មាន​កំពស់​ ១០០ ម មាន​កាំ​ជណ្តើរ​​ជាង​៧០០​កាំ។ ក្នុង​តួ​ភ្នំ​ទាំង​មូល​មាន​ល្អាង​ជា​ច្រើន​ ប៉ុន្តែ​ល្អាង​សំខាន់ៗ​ដែល​គេ​និយម​ទស្សនា​គឺ​ ល្អាង​ផ្កាស្លា​ ល្អាង​ល្ខោន ល្អាង​អសុក។ នៅ​លើ​កំពូល​ភ្នំ​មាន​វត្ត​មួយ​ឈ្មោះ​ថា​ វត្តគិរីរម្យ ។ នៅជុំ​វិញ​ក្បែរ​ភ្នំ​សំពៅ​ មាន​ចង្កោម​ភ្នំ​ផ្សេងៗ​ទៀត​ដែល​មាន​​ទំនាក់​ទំនង​ជាមួយ​គ្នា​ក្នុងរឿង​ព្រេង​ខ្មែរ រាជកុល និង​ នាង​រំសាយសក់ ដូចជា​ភ្នំ​ក្តោង ភ្នំ​ក្រពើ ភ្នំ​ទ្រុងមាន់ ភ្នំ​ទ្រុងទា ភ្នំ​នាង​រំសាយសក់។ល។​ ដែល​សុទ្ធ​តែ​ជា​រមណីយដ្ឋាន​ធម្មជាតិ។ ភំ្ន​សំពៅ​ស្ថិត​នៅ​ក្នុង​ភូមិ-ឃុំ​ភ្នំសំពៅ ស្រុកបាណន់។

​អាងកំពីងពួយ

អាង​កំពីងពួយ​បាន​ត្រូវ​កសាង​ឡើង​ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ​អំឡុង​ទស្សវត្ស​ទី ៧៦ប្រជាជន​ជា​ច្រើន​រយ​ពាន់​អ្នក​ត្រូវ​បាន​ពលី​ក្នុង​ការ​កសាង​អាង​ទឹក​នេះ។ អាង​កំពីងពួយ​​ស្ថិត​នៅចន្លោះភ្នំពីរ​គឺ ភ្នំគល់ និង​ភ្នំ​តាង៉ែន ក្នុង​ឃុំ​តាគ្រាម​ ស្រុក​បាណន់​ មាន​ចំងាយ ៣៥ គ.ម ពីទីរួមខេត្ត និង​មាន​ចំងាយ ១៩ គ.ម ពីផ្លូវ​ជាតិលេខ​ ៥៧ អតីត​ផ្លូវ​ជាតិ​លេខ​ ១០ ត្រង់​ចន្លោះ​ភ្នំ​ក្រពើ​និង​ភ្នំទ្រុង​មាន់។ ទំនប់អាង មាន​បណ្តោយ ៧៥០០ ម និង​ទទឹង​មាន​ ១៩០០ម អាច​ផ្ទុក​ទឹក​បាន​ចំនួន​ ១១០.០០០.០០០ ម៉ែតគូប នៅ​ក្នុង​រដូវ​វស្សា គឺ​ជា​ប្រភពទឹក​សំរាប់​ស្រោច​ស្រព​ តាម​សេច​ក្តី​ត្រូវ​ការ​ក្នុង​វិស័យ​កសិកម្ម។ អាង​​កំពីងពួយ​មិន​គ្រាន់តែ​ផ្តល់​ផល​ប្រយោជន៍​យ៉ាង​ច្រើន​ក្នុងវិស័យ​កសិកម្មតែមួយ​មុខ​ប៉ុណ្ណោះទេ ជាពិសេស​លើស​ពី​នេះទៅទៀត​បាន​ផ្តល់​ប្រយោជន៍​យ៉ាង​សំខាន់​បំរើ​ឱ្យ​វិស័យ​ទេសចរណ៍ គឺ​ជា​រមណីយដ្ឋាន​មួយដែល​ទេសចរណ៍​ជាតិ​និង​អន្តរជាតិ​និយម​ទៅ​លំហែ​យក​ខ្យល់​អាកាស​បរិសុទ្ធ​ ទស្សនា​ភ្នំ​ និង​មុជទឹក​លេង។ ប្រជាជន​នៅ​ក្បែរ​អាង​កំពីង​ពួយ​មាន​អាជីវកម្ម​ធ្វើ​ស្រែ​ចំការ​និង​នេសាទ​ត្រី។

​សេកសក

សេកសក​គឺ​ជា​រមណីយដ្ឋាន​ធម្មជាតិ​មួយ ស្ថិត​នៅ​ចំងាយ​៥៦ គ.ម ពី​ទីរួម​ខេត្ត ក្នុង​ភូមិសាស្រ្ត​​ភូមិ​ផ្លូវ​មាស​ ស្រុក​រតនៈមណ្ឌល លើ​កំនាត់​ផ្លូវ​ជាតិ​លេខ​ ៥៧ អតីត​ផ្លូវជាតិ​លេខ ១០ មាន​ទឹក​ហូរ​ថ្លាឆ្វង់​ហូរ​កាត់ដោយ​ដុំ​​សិលា​រដិបរដុប​គួរ​ជាទី​មនោរម្យ។ នៅ​លើ​មាត់​ច្រាំង​មាន​ព្រៃ​ព្រឹក្សា​ដុះ​ស្អេក​ស្កះ​និង​មាន​ម្លប់​ត្រឈឹង​ត្រឈៃ។​ សកម្មភាព​រស់​​នៅ​របស់​ប្រជាជន​នៅក្បែរ​តំបន់​នេះ​គឺ​ពឹង​ទៅ​លើ​ការធ្វើ​ស្រែ​ចំការ។ ដំនាំ​ទាំងអស់​នេះ​គឺ​ សណ្តែកដី សណ្តែកបាយ ពោត ម្នាស់ ដូង ខ្នុរ ល្ង ។ល។

​ស្ទឹងចំលងគួយ

រមនីយដ្ឋាន​ស្ទឹង​ចំលង​គួយ គឺ​ជា​រមនីយដ្ឋាន​ធម្មជាតិ​ស្ថិត​នៅ​ក្នុង​ភូមិ​ចំលងគួយ ឃុំ​មាន​ជ័យ ស្រុក​សំឡូត មាន​ចំងាយ ៨២​គ.ម ពី​ទីរួម​ខេត្ត​បាត់ដំបង។​ ស្ទឹង​ចំលងគួយ ជា​ស្ទឹង​មួយហូរកាត់​មក​ស្ទឹង​សង្កែ មាន​ទេសភាព​គួរ​ជាទី​ត្រេក​ត្រអាល​ មានទឹកថ្លាឆ្វង់​ហូរ​កាត់​ថ្ម​ដា​ធំៗ នៅមាត់ស្ទឹងមាន​ដើម​ឈើ​ធំៗ​ម្លប់ត្រឈឹងត្រឈៃសំរាប់​ការ​សំរាក​របស់ភ្ញៀវ​ទេសចរ​ជាតិ​និង​អន្តរជាតិ​ ដែល​បាន​ទៅ​កំសាន្តទី​នោះ។ ភូមិសាស្ត្រ​នៅ​តំបន់​នេះ​សំបូរ​ទៅ​ដោយ​ព្រៃ​ឈើ​ល្អ​ប្រណិត​ដូចជា​ក្រញូង ផ្ចឹក បេង នាងនួន ជាដើម។ ជីវភាព​រស់​នៅរបស់​ប្រជាពលរដ្ឋ​ក្បែរ​តំបន់​នេះ​ ភាគច្រើន​ប្រកប​របរ​ធ្វើ​ស្រែ​ចំការ។

​បន្ទាយសត្វ

បន្ទាយ​សត្វ​ជា​តំបន់​ជំរក​សត្វ​ស្លាប​គ្រប់​ប្រភេទរស់នៅ ស្ថិត​នៅ​ក្នុងភូមិ​កោះជីរាំង និងភូមិព្រែកទាល់ ឃុំ​កោះជីរាំង ស្រុក​ឯកភ្នំ ខេត្តបាត់ដំបង និងមាន​ចំងាយ​ ១០៥ គ.ម ពី​ទីរួម​ខេត្ត​បាត់ដំបង។ បន្ទាយ​សត្វ​ជាព្រៃ​រនាម​ជាប់​ព្រំ​ប្រទល់​ទន្លេសាប គឺ​គេ​អាច​​ទៅ​ទស្សនា​បាន​ដោយ​ធ្វើ​ដំនើរ​តាម​ផ្លូវទឹក​មាន​កាណូត​ទូក​ជាដើម នៅរដូវ​វស្សា​តាម​ដងស្ទឹង​សង្កែ។

អត្ថបទដកស្រង់ពី៖ km.wikipedia.org/wiki/ខេត្តបាត់ដំបង

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

មធ្យោបាយធ្វើដំណើរទៅកាន់ខេត្តបាត់ដំបង (Battambang​ is a Province of Cambodia)

១. ពីសៀមរាបទៅកាន់បាត់ដំបង
  • ការធ្វើដំណើរតាមផ្លូវទឹក : ពីសៀមរាប​ទៅ​បាត់​ដំ​បង​ គឺ​ធ្វើការ​ចេញ​ដំ​ណើរ​ទៅ​មក​ជា​រៀង​រាល់​ថ្ងៃ ចាប់​ពី​​ម៉ោង ៧:០០ ព្រឹក​ ក្នុង​តំ​លៃ ៧ ដុល្លា ទៅ ១៥ ដុល្លាអាមេរិច ក្នុង​ម្នាក់ ។​ ការធ្វើ​ដំ​ណើរ​ត្រូវ​ចំ​ណាយ​ពេល​ពី​ ៣ ទៅ​ ៤ ម៉ោង ដោយ​ធ្វើ​ដំណើរ​ឆ្លង​កាត់​តាម​បឹង​ទន្លេ​សាប និង​ស្ទឹង​សង្កែ សំ​រាប់​ការ​ធ្វើ​ដំ​ណើរ​នៅ​រដូវ​វស្សា​ ប៉ុន្តែការ​ធ្វើ​ដំ​ណើរ​នៅ​រដូវប្រាំង​វិញ​គឺ​ត្រូវ​ចំ​ណាយ​ពេល​យូរជាង​ នេះពី​​ព្រោះ​នៅ​រដូវ​ប្រាំង​ទឹក​គឺ​មាន​គំ​ពស់​ទាប ហើយ​ការ​ធ្វើ​ដំ​ណើ​រ អាច​និង​មាន​ការ​លំ​បាក​ច្រើន ដូច​នេះ​អ្នក​គូរ​តែ​មើល​ពី​ស្ថាន​ភាព​មុន​និង​ធ្វើ​ដំ​ណើរ ។
  • ការធ្វើដំណើរតាមផ្លូវ​គោគ : ការ​ធ្វើ​ដំ​ណើរ​តាម​ផ្លូវ​គោគ​ពី​សៀម​រាប​ទៅ​កាន់​បាត់​ដំ​បង​គឺ​ត្រូវ​ ធ្វើដំ​ណើរ​តាម​ផ្លូវ​ជាតិ​លេខ ៦ និង​ផ្លូវ​ជាតិ​លេខ ៥ ដោយ​ឆ្លង​កាត់​តាម ស្វាយ​ស៊ី​សុ​ផុន​ ។​ ​លោក​អ្នក​ត្រូវ​ចំ​ណាយពេល​យូរ​បន្តិច​សំ​រាប់​ការ​ធ្វើ​ដំ​ណើរ​ពី​សៀម​រាបទៅស្វាយ​ស៊ី​សុ​ផុន ព្រោះ​ស​ភាព​ផ្លូវ​ហាក់​ដូច​ជា​មាន​ការ​លំ​បាក់​បន្តិច ​​ ប៉ុន្តែចាប់​ពី​ស្វាយ​ស៊ី​សុ​ផុន​ទៅ​បាត់​ដំ​បងគឺ​មាន​លក្ខ​ណៈ​ល្អ​ប្រ​សើ​ ឡើង​វិញ ។ ការ​ធ្វើ​ដំ​ណើរ​តាម​រថយន្ត​តាក់​ស៊ី​លក្ខណៈផ្ទាល់​ខ្លូនគឺ​មាន​តំ​លៃ​ចាប់ ពី ៣០ដុល្លា ទៅ ៤០ ដុល្លាអា​មេរិច​និង​ប្រើ​ពេលពី​ ៣ ទៅ ៥ ម៉ោង ។
២. ភ្នំ​ពេញ​ទៅបាត់​ដំបង
  • ការធ្វើដំណើរតាមផ្លូវ​គោគ : ពី​ភ្នំ​ពេញ​ទៅបាត់​ដំ​បង គឺ​មាន​ចំ​ងាយ​ផ្លូវ ​២៩១​គីឡូម៉ែត្រ ដោយ​ធ្វើ​ដំណើរ​តាម​ផ្លូវ​ជាតិ​លេខ​៥ ផ្លូវ​នេះ គឺ​ក្រាល​ដោយ​កៅ​ស៊ូដែល​បង្ក​លក្ខ​ណៈងាយ​ស្រួល​ក្នុង​ការ​ធ្វើ​ដំ​ណើរ ។
  • ការធ្វើដំ​ណើរតាម​រថយន្តក្រុង : ការធ្វើដំ​ណើរ​តាម​រថយន្ត​ក្រុង​គឺ​មាន​ក្រុម​ហ៊ុន​ជា​ច្រើន​ដែល​បំ​រើ​សេវា ​កម្ម​នេះ ដូច​ជា​ក្រុម​ហ៊ុន​ នាគ​ក្រ​ហម រិទ្ធី​មុន្នី ជី​អេស​ធី កាពី​តូល ភ្នំពេញ​សូរិយា ថោងស៊ីង លាង យូអេស ពន្លឺអង្គរខ្មែរ ដែល​ចេញ​ដំ​ណើរ​ជា​រៀង​រាល់​ថ្ងៃ​ ពីពេល​ព្រឹក​រហូត​ដល់​ពេលម៉ោង៩ និង ៣០នាទីយប់ ដែល​សំ​រាប់​មនុស្ស​ម្នាក់​មាន​តំ​លៃ​ចាប់​ពី ៦ ដុល្លា ទៅ​ ៨​ ដុល្លាអាមេរិច ។​ សំ​រាប់​ការ​ធ្វើ​ដំ​ណើរ​នេះ​ត្រូវ​ចំ​ណាយ​ពេល​ប្រ​ហែល​ជា​ ៥ ទៅ ៦ ម៉ោង ។
  • ការធ្វើដំ​ណើរ​តាម​តាក់ស៊ី : បើ​សិន​ជា​លោក​អ្នក​ចង់​ជួល​រថយន្ត​តាក់​ស៊ី​ជិះ​ជា​លក្ខ​ណៈ​ផ្ទាល់​ខ្លួន​ នោះ​ លោក​អ្នក​ត្រូវ​ចំ​ណាយ​តំ​លែ​ប្រ​ហែល​ពី ៣០ ទៅ ៤០ ដុល្លាអាមេ​រិច ប៉ុន្តែ​បើ​សិនជា​លោក​អ្នក​ធ្វើ​ដំ​ណើរ​តាម​រថយន្ត​តាក់​ស៊ី​ដែល​មាន​លក្ខ​ ណៈជា​ក្រុម​នោះ​លោក​អ្នក​គ្រាន់​តែ​ចំ​នាយ​២៥.០០០ រៀល​ប៉ុណ្ណុះក្នុង​ម្នាក់ ការ​ធ្វើ​ដំ​ណើរ​ជា​ក្រុម​នេះ​លោក​អ្នក​ប្រ​ហែល​​ជា​មិន​សួវ​ស្រួល​ក្នុង​ ការ​ធ្វើ​ដំ​ណើរ​ទេ​ព្រោះ​លោក​អ្នក​ត្រូវ​អង្គុយ​ប្រ​ជ្រៀត​គ្នា​បន្តិច ។
  • ការធ្វើដំ​ណើរ​តាម​រថភ្លើង : ពីភ្នំ​ពេញ​ទៅបាត់​ដំ​បង​លោក​អ្នកក៏​អាច​ធ្វើ​ដំ​ណើរ​តាម​រថ​ភ្លើង​បាន​ដែរ ប៉ុន្តែ​រថ​ភ្លើង​គឺ​វា​មាន​សភាព​ចាស់​ ហើយ​ក្នុង​មួយ​សប្តាហ៍​ចេញ​ដំ​ណើរ​តែ​មួយ​ដងគត់ គឺ​នៅ​ថ្ងៃ​សៅរិ៍ចេញ​ដំ​ណើរ​ពីភ្នំពេញ ទៅបាត់​ដំ​បង និង​នៅ​ថ្ងៃ​អាទិត្យពី​បាត់​ដំបង​ទៅ​ភ្នំពេញ​វិញ ការ​ធ្វើ​ដំ​ណើរ​តាម​រថភ្លើង​ត្រូវ​ចំណាយ​ពេល ១២ ម៉ោង​និង​មាន​តំ​លៃ ​២២.០០០រៀល​ក្នុង​ម្នាក់។

អត្ថបទដកស្រង់ពី៖ km.wikipedia.org/wiki/ខេត្តបាត់ដំបង

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

វិស័យវប្បធម៌និងសាសនាក្នុងខេត្តបាត់ដំបង (Battambang​ is a Province of Cambodia)

មន្ទីរវប្បធម៌ និងវិចិត្រសិល្បះខេត្តបាត់ដំបង ជាអង្គភាពមួយបំរើការងារវប្បធម៌ និង ធ្វើអាជីវកម្មរកចំណូលបង់ ចូលរដ្ឋផង។មន្ទីរវប្បធម៌ និងវិចិស្រិល្បៈខេត្តគ្រប់គ្រងដឺកនាំការិយាល័យចំណុះផ្ទាល់ចំនួន៦ និង ការិយាល័យវប្បធម៌និងវិចិត្រ ស្រុកទាំង១៣។

១-ការងារវប្បធម៌និងស្តារទំនៀមទំលាបប្រ់ពៃណី

ប្រជាពលរដ្ឋនៅក្នុងខេត្តបាត់ដំបង រក្សាបានយ៉ាងខ្ជាប់ខ្ជួននូវទំនៀមទំលាប់ប្រពៃណីដូចជា

  • ការប្រារឰពិធីបុណ្យជាតិនិងបុណ្យប្រពៃណី-ល្បែងប្រជាប្រិយនិងសំលៀកបំពាក់ក្នុងពិធីបុណ្យផ្សេងៗ។
  • ចូលរួមពិព័រណ៍តាំងបង្ហាញមុខម្ហូបអាហារ និងបង្អែមខ្មែរនៅកន្លែងនាគបាញ់ទឺកមុខដើមពោធិព្រឹក្ស។
  • បានរៀបចំលេងល្បែងប្រជាប្រិយនៅ រមណីយដ្ឋានភ្នំសំពៅក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិ។
  • បានចូលរួមប្រណាំងទូកនៅខេត្តក្នុងឱកាសចេញព្រះវស្សា
  • បានចូលរួមមហោស្រពខ្លែងខ្មែរ លើកទី២០ឆ្នាំ២០០៦ទូទាំងព្រះរាជាណាចក្រកម្ពុជានៅខេត្តសៀមរាប។
  • ចុះស្រាវជ្រាវលើគ្រប់វិស័យវប្បធម៌-ទេសចរណ៍-កសិកម្មលើភូមិ៣ក្នុងឃុំវត្តគរស្រុក-ខេត្តបាត់ដំបង
  • ទប់ស្កាត់ការលួចបញ្ចាំងវីដេអូអាសអាភាស
  • ចុះស្រង់ស្ថិតិបណ្ណាល័យនៅតាមសាលារៀនគ្រប់កំរិតនិងតាមវត្តអរាម
  • ចុះស្រង់ស្ថិតិផ្ទះសំអាងការ-ថតរូប-បណ្ណាគារ-បោះពុម្ពនិងណែនាំឱ្យទៅធ្វើច្បាប់អាជីវកម្ម
  • បណ្ណាល័យខេត្តបើកទ្វារជូនសាធារណះជនចូលអានសៀវភៅជារៀងរាល់ថ្ងៃធ្វើការ
  • មណ្ឌលពិព័រណ៍រូបភាពបើកទ្វារជូនភ្ញៀវទស្សនារៀងរាល់ម៉ោងធ្វើការ
  • បានសហការជាមួយអង្គការគ្រួសារថ្មីតាំងពិព័រណ៍ផ្សេងៗ

២-ការងារបេតិកភណ្ឌ័និងថែរក្សាសម្បត្តិវប្បធម៌ជាតិ

  • បានសហការជាមួយស្ថាបន័ពាក់ពន្ធ័ និងសមត្ថកិច្ចចុះទប់ស្កាត់ជនទុច្ចរិត ដែលលួចជីកគាស់កកាយរាវរកវត្ថុបុរាណ
  • ចូលរួមប្រជុំដោះស្រាយការរំលោភយក ដីប្រាសាទត្រីកោណឬប្រាសាទបវេលនៅស្រុកបវេល
  • ចុះធ្វើការការពារ ទួលប្រាសាទទួលបុរាណដែលមានការប៉ះពាល់ពី សុរិយោដីខេត្តក្នុងការវាស់វែងធ្វើបណ្ណ័
  • កម្មសិទ្ធជូនប្រជាពលរដ្ឋ។
  • ចុះពិនិត្យមើលគ្រប់ប្រាសាទទាំងអស់ក្នុងខេត្ត ហើយបានកាប់ឆ្ការព្រៃសំអាតជុំវិញបរិវេណប្រាសាទទាំង៥ គឺ
  • ប្រាសាទបាសែត ប្រាសាទបាណន់ ប្រាសាទឯកភ្នំ ប្រាសាទស្នឹងលិច និងប្រាសាទស្នឹងកើតសំរាប់ភ្ញ៉ៀវ
  • ទេសចរណ៍រៀងរាល់ថ្ងៃ។
  • បានបន្តធ្វើការផ្សព្វផ្សាយដល់ប្រជាជន និងដល់ចៅអធិការអាចារ្យគណៈកម្មការវត្តនូវច្បាប់ស្តីពីកិច្ច
  • ការពារបេតិកភណ្ឌ័វប្បធម៌ និងសារាចរណែនាំស្តីពីការប្រមូលវត្ថុបុរាណ ពីកន្លែងដែលគ្មានសុវត្ថិភាពនៅ
  • រាយប៉ាយតាមព្រៃនិងតាមប្រាសាទនានាមករក្សាទុកនៅក្នុងសារមន្ទីរ
  • បានប្រមូលវត្ថុបុរាណជា ថ្មចម្លាក់ជាភាជន៍និងវត្ថុផ្សេងៗទៀត បានចំនួន៧១ដុំមករក្សាទុកក្នុងសារមន្ទីរខេត្ត
  • សារមន្ទីរខេត្តបានបើកទ្វារជូនសាធារណៈជនភ្ញ៉ៀវជាតិ អន្តរជាតិចូលទស្សនារៀងរាល់ថ្ងៃធ្វើការ

៣-ការងារសិល្បះសូនរូប- សិប្បកម្ម

  • មានសិប្បកម្មចម្លាក់ផ្ទះលក់វត្ថុសិប្បកម្ម និងវត្តុអនុស្សាវរីយ៍វិចិត្រកម្មគំនូរហើយបានអញ្ជើញអាជីវករ
  • ដែលប្រកបរបរអាជីវកម្មនេះ មកធ្វើការណែនាំពីការធ្វើច្បាប់អាជីវកម្មលើមុខរបរ។
  • អាជីវករលក់ដូរស៊ីឌី វីស៊ីឌី បានជ្រួតជ្រាបកាន់តែច្បាស់ពីសិទ្ធិអ្នកនិពន្ធ និងសិទ្ធិប្រហាក់ប្រហែល។
  • ការងារសិល្បអាជីព ខេត្តនៅក្នុងឆ្នាំ២០០៦នេះមានការរីកចំរើនប្រសើរទ្បើង។
  • បានរៀបចំធ្វើច្បាប់លើការងារអភិវឌ្ឍន៍វប្បធម៌ និងការងារសិល្បះសូនរូបសិប្បកម្ម។
  • ទោះបីសិល្បមហាជននៅមានសេសសល់តិចតួចយើង នៅតែរក្សាបាននូវប្រភេទសិល្បះមហាជនមួយចំនួន
  • នៅតាមមូលដ្ឋានភូមិ-ឃុំដែលជាទុនមួយសំរាប់ការអភិវឌ្ឍន៍នៅថ្ងៃមុខ។

៤ -ការងារសិល្បះនិងទស្សនីយភាព

ក-សិល្បៈទស្សនីយភាព

  • សិល្បករ និងសិល្បការនី បច្ចេកទេស មួយចំនួនបានចុះទៅបង្ហាត់របាំ និងល្ខោនខ្លីៗ ។
  • ចុះស្រាវជ្រាវប្រវត្តិកន្ទ្រឺមមីន នៅភូមិចំការសំរោងឃុំចំការសំរោងស្រុក-ខេត្តបាត់ដំបង និងនៅឃុំចម្លងគួយស្រុកសំទ្បូត។
  • ចុះពិនិត្យរបាំដូរតន្ត្រីបុរាណនៅវិហារព្រះគ្រឺស្តសាសនានៅភូមិតាហែន ឃុំរការស្រុកសង្កែ ខេត្តបាត់ដំបង
  • បានតម្លើងរបាំថ្មីបាន២របាំគឹរបាំឆៃយ៉ាំនិងរបាំងកន្ទ្រឺមមីង
  • បានសំដែងរបាំត្រុដិដើម្បីអបអរក្នុង ពិធីបុណ្យចូលឆ្នាំថ្មីតាមបណ្តាមន្ទីរនានាជុំវិញខេត្តនៅតាមរមណីយដ្ឋាន និងតាមវិទ្យាស្ថានសិក្សានានាក្នុងខេត្ត។

ខ-សិល្បៈមហាជន

  • វិស័យសិល្បមហាជនមានសកម្មភាពផុលផុសតាំងពីប្រជាជន រហូត ដល់សិស្សានុសិស្ស និង បណ្តាអង្គការ ក្រៅរដ្ឋាភិបាល។
  • នៅឆ្នាំ២០០៦នេះកម្មវិធីសិលាប្រចាំខេត្តបាត់ដំបង បានជួយឧបត្ថម្ភថវិកាសំរាប់បណ្តុះបណ្តាលបង្កើត ក្រុមភ្លេងពិណពាទ្យ ១ក្រុមចំនួន១២នាក់ រយះពេល៩០ថ្ងៃ សំរាប់ឃុំតាសាញស្រុកសំទ្បូត។

៦-ផែនការសំរាប់ឆ្នាំ២០០៧

  • ប្រទ្បងមហោស្រពចំរៀងសម័យ និង បុរាណទូទាំងខេត្ត
  • ប្រគុំតន្ត្រីលេងល្បែងប្រជាប្រិយពេលចូលឆ្នាំប្រពៃណីជាតិ
  • ស្រាវជ្រាវរបាំនិងហ្វឺកហាត់យីកេនិងល្ខោនបាសាក់
  • ចុះពិនិត្យការផលិតសិល្បៈសូនរូបនិងសិប្បកម្មទូទាំងខេត្ត
  • ផ្សព្វផ្សាយទប់ស្កាត់ផ្នែកភាពយន្តវីដេអូអាសអាភាស និងស្រាវជ្រាវទួលបុរាណ
  • ធ្វើប្លង់កំណត់តំបន់ប្រាសាទទាំង៤
  • ធ្វើសាលាកបត្រ័វត្ថុបុរាណក្នុង សារមន្ទីរខេត្តនិងអតីតសារមន្ទីរជាតិវត្តពោធិវាល
  • ចុះប្រមូលវត្ថុបុរាណតាមវត្តទូទាំងខេត្ត
  • បណ្តុះបណ្តាលបង្កើតភ្លេងពិណពាទ្យ១វង់ ក្នុងឃុំឆ្នាល់មាន់ស្រុកគាស់ក្រទ្ប
  • ជួសជុលមណ្ឌលពិព័រណ៍រូបភាព
  • រៀបចំសំដែងសិល្បៈក្នុងពិធីចំរើនព្រះជនព្រះមហាក្សត្រ
  • សុំក្របខណ្ឌ័មន្ត្រីជំនាញ ល្ខោនបាសាក់របាំបុរាណយីកេ សិល្បៈសូនរូបសិប្បកម្មបុរាណវិទ្យាបុគ្គលិកអណ្តែត

៧-វត្តអារាមនិងសាសនា

ក្នុងខេត្តមានវត្តអារាមដែលជា ទីសក្ការះបូជានៃព្រះពុទ្ធសាសនាមានចំនួន៣០៧វត្ត ក្នុងនោះមានវត្តធម្មយុត៉្តិ ចំនួន១៣មានព្រះសង្ឃសរុប ៥១៦៩អង្គ និងព្រះវិហារសាសនា ដទៃទៀត ដែលគួរចាប់អារម្មណ៍។ជាពិសេសគឹ វត្ថុបុរាណខ្មែរ ជាច្រើនពោរពេញទៅដោយក្បាច់រចនានៃ វប្បធម៌ខ្មែរ។វត្តអារាមមិនត្រឺមតែជាកន្លែង ប្រណិប័តជំនឿសាសនាប៉ុណ្ណោះទេប៉ុន្តែ គឹជាកន្លែងសំរាប់ការសិក្សារៀនសូត្រ របស់កុលបុត្រខ្មែរផងដែរ។ក្នុងនោះមាន ៖

  • សាលាធម្មវិន័យចំនួន៨៨សាលា១១៥ថ្នាក់
  • សាលាពុទ្ធិកបឋមសិក្សាចំនួន៣៧សាលា៤៥ថ្នាក់
  • សាលាពុទ្ធិកវិទ្យាល័យចំនួន១សាលា
  • សាលាពុទ្ធិកមធ្យមទុតិយភូមិមាន៣ថ្នាក់

ដោយទ្បែកអាស្រមមាន២៩សាលាឆទាន ៥០រោងឧបោសថ៥១មណ្ឌលវិបស្សនាធុរះ៤។ នៅក្នុងឆ្នាំ២០០៦នេះបានធ្វើការកែសំរួលមន្ត្រីសង្ឃបាន៣វត្ត ហើយជួយបង្កលក្ខណះដល់វត្តអារាមនានាកសាងវត្ត អោយមានសោភណ័ភាពល្អដែលអាចមានដូចជាវត្តកំផែងវត្តសំរោង ក្នុងវត្តឯកភ្នំវត្តភ្នំសំពៅជាដើមត្រូវបាន ភ្ញៀវទេសចរជាតិ និងអន្តរជាតិចូលទៅទស្សនាច្រើន។ ក្រៅពីព្រះពុទ្ធសាសនាមានសាសនាផ្សេងៗទៀត ៖

  • អ៊ីស្លាមសាសនា= មានវិហារចំនួន៧ស៊ូរ៉ាវ១១
  • គ្រឺស្តសាសនា = មាន២៤ក្រុមជំនុំសាសនាបាហាយមានព្រះវិហារ១
  • សាសនាម៉ីលិក = មានវិហារ២សាសនាព្រះនាងគង់ស៊ីអ៊ីមមានព្រះវហារ១

អត្ថបទដកស្រង់ពី៖ km.wikipedia.org/wiki/ខេត្តបាត់ដំបង

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

ទីផ្សារក្នុងខេត្តបាត់ដំបង (Battambang​ is a Province of Cambodia)

នៅខេត្តបាត់ដំបងមានទីផ្សារជាច្រើនជាពិសេសនៅក្រុងទីរួមខេត្ត។

ផ្សារ៖ កង្កែបយំ កំរៀង ខ្នាចរមាស គាស់ក្រឡ ឃុំជ្រៃ ឈើទាល ដីហុយ ដូនទាវ ដើមដូង ដំណាក់ស្ដៅ ថ្មគោល ថ្មី(១៣មករា) ទឹកពុះ ទួលតាឯក ធំបាត់ដំបង(ណាត់) បវេល បាណន់ បាត់ដំបង(ផ្សារទំនើប) បឹងឈូក បុរីថ្មី បុរីសុភមង្គល ពពាលខែ ព្រៃស្វាយ ភ្ជាវ(ជាវ) ភ្នំព្រឹក ភ្នំសំពៅ មោងឫស្សីថ្មី រាត្រី រូង លើ វត្តលៀប សង្ហារ សំណង់ទីពីរ(កំពីងពួយ) សំពៅលូន ផ្សារសំឡូត ស្នឹង អន្លង់វិល អប្សរាផ្សារលើ ផ្សាររោងល្ខោន ផ្សាររោងចក្រ។

អត្ថបទដកស្រង់ពី៖ km.wikipedia.org/wiki/ខេត្តបាត់ដំបង

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

វិស័យសេដ្ឋកិច្ចក្នុង​ខេត្តបាត់ដំបង (Battambang is a Province of Cambodia)

ឆ្នាំ២០០៦ វិស័យសេដ្ឋកិច្ចនៅខេត្តបាត់ដំបងមានការរីកចំរើនគួរអោយកត់សំគាល់ ទាំងជីវភាពរស់នៅរបស់ ប្រជាពលរដ្ឋទាំងការកសាងហេដ្ឋារចនាសម្ព័ន្ធ។

១-ការងារសេដ្ឋកិច្ច ការងារបង្កបង្កើនផលស្រូវ នារដូវវស្សាឆ្នាំ២០០៦នេះទឹកភ្លៀងអំណោយផលនៅដើមរដូវ និង ពាក់កណ្តាល​រដូវធ្វើឱ្យការងារបង្កបង្កើនផលស្រូវ និងដំណាំរួមផ្សំបានលើសផែនការដែលបានគ្រោងទុករហូតជាង ១០២,៥៣ភាគ​រយ។ នៅចុងរដូវជួបគ្រោះរាំងស្ងួតខ្លះ ធ្វើឱ្យខូចខាតដំណាំស្រូវអស់២៤៦ហិកតា។ ជាក់ស្តែងនៅរដូវវស្សានេះការដាំដុះស្រូវ សរុប ២៤៤,០១ហិកតាស្មើនិង ១០២,៥៣ភាគរយនៃផែនការ២៣៨.០០០ហិកតាក្នុងនោះការខូចខាតតិចជាងឆ្នាំទៅ ២៤៦ ហិកតា។ ឆ្នាំ២០០៦ ផ្ទៃដីស្រូវកើនឡើងជាងឆ្នាំ២០០៥ ចំនួន៨០០ ហិកតាការកើនឡើងនេះដោយសារកសិករ នាំគ្នា​រានដី ដែលបោះបង់ចោលពីមុន​ និងធ្វើនៅលើផ្ទៃដី ដែលទើបធ្វើការដោះមីនរួច។ តាមការប៉ាន់ស្មានទិន្នផល ស្រូវជាមធ្យម ​២,២តោនក្នុង១ហិកតា។ មានបរិមាណផលសរុប ចំនួន៥៣៦.៨៣០,៨តោន និងគ្រោងអនុវត្តឆ្នាំ២០០៧ ស្រូវប្រាំងចំនួន​ជាង២០០០ហិកិតា ។ ការដាំដុះស្រូវសរុបចំនួន២៤៤.០១៤ ហិកតា មានស្រូវឡើងទឹក ១៧.១១៧ ហិកតា ស្រូវធ្ងន់ ចំនួន១១២.៨៣៤​ហិកតា ក្នុងនោះស្រូវសន្ទូង៨០៤២ ហិកតា ស្រូវកណ្តាល ៧២.៣៧៥ហិកតា ក្នុងនោះស្រូវសន្ទូង៨៩៣៤ហិកតាស្រូវស្រាលសរុប ៣៩.៣៥៧ហិកតាក្នុងនោះសន្ទូង៣១៨៦ ហិកតា ស្រូវអ៊ីអ៊ែរ ៣៥១១ហិកតាក្នុងនោះសន្ទូង ៣៤ហិកតា​ស្រូវបង្កើនរដូវ ៣៤៧៩ហិកតា ស្រូវបុកដាំ ២៣៣១ហិកតា។

២-ក្រៅពីដំណាំស្រូវមានដំណាំរួមផ្សំដែលអនុវត្តបាន៩៨.៣៤២ហិកតាស្មើនិង១៣៨,៧២ភាគរយនៃផែនការ៧០៨៩០ហិកតា ពោតសរុប៤២០១៨ហិកតាស្មើ៩៨,៣៨%ក្នុងនោះពោតក្រហម៤០៥៦៥ហិកតា ស្មើ១០០,៧៨%​ដំឡូងមី១៨០២០ហិកតាស្មើ៦៧៧,៤៤% ដំឡូងជ្វា២៤២ហិកតាស្មើ ៣២,៧០% បន្លែគ្រប់មុខ១២៧៣ ហិកតាស្មើ​ ៤៨,៥៩%ក្នុងនោះម្ទេស៤៣៦ហិកតាស្មើ៨៧,២០%សណ្តែកសរុប៣៦.៧៨៩ហិកតាស្មើ១៦៦,០២%ក្នុងនោះសណ្តែក ​បាយ៣៦.៧៦០ហិកតាស្មើ ១៦៦,៦៤%

៣-ដំណាំឧស្សាហកម្មសរុប៥០.១៧៨ហិកតាស្មើ ៧៣,៦៧% សណ្តែកដី៤៥៨៩ហិកតាស្មើ៧២,៣៨%សណ្តែកសៀង៣៨.៩១៧ហិកតាស្មើ៧៨,៨១% ក្រចៅ ២៣៦ហិកតាស្មើ៦២,១១% អំពៅ៣៦៣ហិកតាស្មើ ៧១,១៨% ម្នាស់​១៩០ហិកតាស្មើ៩៥% ល្ង៥៨៣០ហិកតាស្មើ៥១,៥៩%ល្មៀត៦៦ហិកតា ល្ហុងប្រេង៥៣ហិកតា ទំពាំងបាយជូ៣ហិកតា​កៅស៊ូ ១៨៣ហិកតាការវាយតំលៃតុល្យភាព ស្បៀងស្រូវជំហានទី២សំរាប់ឆ្នាំ២០០៧សល់ពីការហូបចុក ទុកពូជ ចំណីសត្វ និងការ​បាត់បង់ នៅពេលប្រមូលផល សល់ស្បៀងចំនួនជិត ៣០០-០០០តោន​សំរាប់លក់។ ក្រៅពីដំណាំស្រូវរដូវវស្សា-ដំណាំរួមផ្សំនិងដំណាំឧស្សាហកម្មនៅមានការចិញ្ចឹមសត្វ ការផលិតពូជស្រូវ ចំណីសត្វ៘ដើម្បីចូលរួមក្នុងការងារលើកស្ទួយកំរឹត ជីវភាពរបស់ប្រជាកសិករនៅតាមមូលដ្ឋានក្នុងខេត្ត និងដើម្បីអនុវត្តនូវ ​យុទ្ធសាស្ត្រ របស់ ក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ ដែលជំរុញឱ្យកសិករប្តូរទំលាប់ពី ការធ្វើស្រូវធ្ងន់ងាកមកធ្វើស្រូវស្រាល និង ស្រូវ​កណ្តាល ព្រមទាំងការធ្វើស្រូវប្រពល វប្បកម្មដំណាំស្រូវ តាមគោលការណ៍ ធម្មជាតិ ។ មន្ទីរជំនាញ​កសិកម្ម ព្រមទាំងមន្ត្រីការិយាល័យក្សេតសាស្ត្រ និង កែលំអដីកសិកម្មបានចុះជំរុញ និង ធ្វើការផ្សព្វផ្សាយ តាមបណ្តាមូល​ ដ្ឋានរបស់ប្រជាកសិករនូវការ អនុវត្តន៍ប្រពលវប្បកម្មដំណាំស្រូវ តាមគោលការណ៍ធម្មជាតិ តាមរយៈការចាក់បញ្ជាំងវីដេអូ ​ស៊ីឌីព្រមទាំងផ្តល់ជូននូវខិតប័ណ្ណ និង សៀវភៅណែនាំស្តីពីប្រពលវប្បកម្មដំណាំស្រូវដែលជាអំណោយរបស់ឯកឧត្តម​បណ្ឌិត ច័ន្ទ សារុន រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់ និង នេសាទ។ ជាមួយគ្នានេះ មន្ទីរកសិកម្ម ក៏បានផ្តល់ជូន ដល់ប្រជាកសិករផងដែរនូវគ្រាប់ពូជស្រូវមានគុណភាពល្អដូចជាពូជ​ ផ្ការំដួលនិងសែនពិដោរ ដើម្បីយកទៅធ្វើបង្ហាញ តាមរយៈស្រែ របស់ពួកគាត់ផ្ទាល់ចំនួន២៥បង្ហាញដោយផ្តល់ពូជស្រូវ ពី ៣ ទៅ ៦ គីឡូក្រាម។ដោយឡែកគំរោងទុនវិនិយោគខេត្ត ភីធ បានធ្វើ ប-វ-ស ចំនួន២៧ បង្ហាញ ក្នុងមួយបង្ហាញ​ផ្តល់ពូជស្រូវ ១៨គីឡូក្រាម។ ចាប់ពីខែកក្កដា រហូតដល់បច្ចុប្បន្ននេះមន្ទីរកសិកម្ម ខេត្តបានធ្វើស្រែបង្ហាញ ប-វ-ស ជាមួយសិករតាមបណ្តា​ភូមិ-ឃុំមួយចំនួន ក្នុងខេត្តបាត់ដំបង។ ស្រុកបាត់ដំបងធ្វើនៅឃុំវត្តគរ និង ឃុំអូម៉ាល់បានចំនួន ០,៥៨ហិកតា ស្រុកថ្មគោលអនុវត្តបាន​ ចំនួន៤ឃុំគឺឃុំតាប៉ុន ឃុំជ្រៃ ឃុំបឹងព្រីង ឃុំអូតាគីបាន ១,៤៨ហិកតា ស្រុកបានណន់អនុវត្តនៅឃុំ​ចំនួន២គឺឃុំបាយដំរាំ និង ឃុំ តាគ្រាមបាន ០,៣២ហិកតា ស្រុកបវេលអនុវត្តបាន ៨បង្ហាញក្នុងឃុំចំនួន២គឺឃុំបវេលនិង​ឃុំខ្នាចរមាសបានចំនួន២,៥៦ ហិកតា ស្រុកមោងឫស្សីអនុវត្តបានស្រែបង្ហាញ ចំនួន២៩ ក្នុងឃុំចំនួន៣មានឃុំគារ ឃុំជ្រៃ​និងឃុំមោងបានចំនួន១៨ហិកតា ស្រុកសង្កែ អនុវត្តបាន៤ បង្ហាញក្នុងឃុំ ចំនួន៣ មានឃុំតាប៉ុន ឃុំរាំងកេសី និងឃុំរការ​បានចំនួន ០,៨៨ហិកតា ស្រុកឯកភ្នំអនុវត្តបាន២បង្ហាញក្នុងឃុំចំនួន២ មានឃុំពាមឯក និងឃុំព្រែកនរិន្ទបាន ០,២២​ហិកតា។ សរុបទាំងអស់ការធ្វើស្រែបង្ហាញបានចំនួន ៥២ បង្ហាញក្នុងឃុំចំនួន ២០នៃស្រុកចំនួន ៧ សំរេចបាន២៣,០៤​ហិកតា។ ដើម្បីបង្កើននូវប្រសិទ្ធភាព លើការងារផ្សព្វផ្សាយ នូវ បច្ចេកទេស ប-វ-សនេះឱ្យកាន់តែប្រសើរថែមទៀតទៅ​តាមបណ្តាស្ថានីយកសិកម្ម យើងបានធ្វើស្រែបង្ហាញ នូវ បច្ចេកទេសនេះ ដោយអនុវត្តជារបៀប ផលិតពូជក្នុងស្ថានីយ​ទាំង៤ បានចំនួន២,៥ហិកតា ដោយប្រើប្រាស់ពូជសែនពីដោរ និង ពូជ ផ្ការូដួលសំរាប់ធ្វើ ការបង្ហាញដល់ កសិករដែលនៅ​ជុំវិញ និង ដល់ស្ថានីយនានា ដែលពាក់ព័ន្ធ។ ចំពោះការចិញ្ចឹមសត្វភាគច្រើន ចិញ្ចឹមជា លក្ខណៈ គ្រួសារ ការចិញ្ចឹមដែលមាន ទ្រងទ្រាយជាកសិដ្ឋាន មានចំនួនតិចតួចណាស់ ។ ជារៀងរាល់ឆ្នាំ មុនរដូវដាំដុះការិយាល័យបសុព្យាបាលបានរៀបចំវិធានការ ចុះចាក់វ៉ាក់សាំងការពារជំងឺ ឆ្លងនៅគ្រប់ស្រុក។ តាមការសង្កេត ឃើញស្ថានភាព ជំងឺឆ្លងសត្វពាហនៈនៅតាមស្រុកខ្លះ ក្នុងខេត្ត និង មានងាប់តិចតួច​។ ឆ្នាំនេះសត្វមាន់ ទាមានកើតជំងឺងាប់រាប់ពាន់ក្បាលនៅស្រុកមួយចំនួន តែមិនទាក់ទង និងជំងឺគ្រុនផ្តាសាយបក្សីទេ។ ឯការចិញ្ចឹមគោ ក្របី ជ្រូក មាន់ ទា មានការកើនឡើងជាងឆ្នាំ២០០៥។

ឡូត៍នេសាទមានចំនួន ១២ឡូត៍ ក្នុងនោះគាត់ឱ្យអ្នកនេសាទ ជាលក្ខណៈគ្រួសារមានចំនួន៣ឡូត៍ និង ៩ឡូត៍​ទៀតត្រូវបញ្ចប់កិច្ចសន្យានៅ ឆ្នាំ២០០៩។
អាជីវកម្មនេសាទឧស្សាហកម្មសំរេចបាន៧.០១០តោនមានការកើនឡើងចំនួន១.៨១០តោន
នេសាទគ្រួសារក្នុងដែននេសាទសរុបបាន១៨០០តោនមានការថយចុះ១៨០០តោន។ នេសាទគ្រួសារនៅតាម​វាលស្រែសំរេចបាន៩៩០តោន
សហគមន៍នេសាទ ៣៧សហគមន៍ មានសមាជិកជាង ៣០០នាក់ក្នុងមួយសមាគមន៍។
ចំពោះការងារជលផលនៅរដូវវស្សាឆ្នាំនេះយើងសង្កេតឃើញប្រភេទត្រី ដែលមានសេដ្ឋកិច្ច មួយចំនួនកើន​ឡើងជាប្រភេទត្រី រ៉ស់ ត្រីឆ្តោរ។ មូលហេតុកើនឡើងដោយសារ ក្រសួកកសិកម្ម ធ្វើការហាមឃាត់ ការចាប់កូនត្រី​រ៉ស់-ត្រីឆ្តោរ ពីធម្មជាតិទៅចិញ្ចឹម។ក្នុងខែធ្នូ កន្លងមកនេះគេសង្កេតឃើញមានត្រីល្អិត ត្រីសំរាប់ធ្វើប្រហុកនៅតាមដង​ស្ទឹងសង្កែដែលភាគច្រើនជាត្រីស មាន៩០%-ជាត្រីរៀលមានប្រមាណរ៉ាប់ពាន់តោន។ តាមលទ្ធផលនេះគឺមានការកើន​ឡើងជាងឆ្នាំមុនៗ នេះបណ្តាលមកពីការទប់ស្កាត់បទល្មើសនេសាទបានជោគជ័យនៅរដូវបិទនេសាទ។

អត្ថបទដកស្រង់ពី៖ km.wikipedia.org/wiki/ខេត្តបាត់ដំបង

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

សេដ្ឋកិច្ចក្នុងខេត្តបន្ទាយមានជ័យ (Banteay Meanchey is Province of Cambodia)

សេដ្ឋកិច្ចខេត្ត៩៣%ពឹងផ្អែកលើកសិកម្មនិងនៅសល់៧%ទៀតគឺការនេសាទនិងពាណិជ្ជកម្ម។ ដោយសារតែខេត្តនេះមានព្រំដែនជាប់នឹងប្រទេសថៃ អាជីកម្មបនល្បែង (កាស៊ីណូ) កំពុងតែរីកដុះដាលយ៉ាងខ្លាំង ដែលកំពុងក្លាយជាប្រភពចំនូលដ៏សំខាន់សំរាប់ខេត្ត។

ផ្សារ៖ កណ្ដាលហ៊ុយគា គុត្តសត ចំការគ ជប់វ៉ារី អគ្គ ថ្មពួក ទឹកថ្លា និមិត្ត បន្ទាយឆ្មារ បន្ទាយនាង ប៉ោយប៉ែតថ្មី ភ្នំតូច ភ្នំធំ ភ្នំស្រុក មង្គល មង្គលបុរី ម៉ាឡៃ រលួស រហាត់ទឹក រ៉ាថ្មី រាត្រី ហ៊ុយឡេង សិរីសោភ័ណ សែនជ័យដីថ្មី(សហគមន៍) សឿ ស្វាយចេក អូរស្ងួត អូរអំបិល
ផ្សារធ្លាប់មាន៖ កណ្ដាល

អត្ថបទដកស្រង់ពី៖​ km.wikipedia. org/wiki/ខេត្តបន្ទាយមានជ័យ

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

ប្រជាសាស្ត្រក្នុងខេត្តបន្ទាយមានជ័យ (Banteay Meanchey is Province of Cambodia)

ខេត្តបន្ទាយមានជ័យមានប្រជាជនសរុប ៨១៦ ៣៨២ ឬ ៥,២៤២%នៃប្រជាជនកម្ពុជាសរុប(ទិន្នន័យរដ្ឋាភិបាលកម្ពុជាឆ្នាំ២០០៧)។ ក្នុងនោះមានបុរស ៤០២ ២០១ (ត្រូវជា៤៩,១១%) និងស្ត្រី ៤១៤ ១៨១ (ត្រូវជា៥០,៨៩%)។ អត្រាកំនើនប្រជាជនស្មើនឹង ៥,៩៣%។ ប្រជាជនខេត្តបន្ទាយមានជ័យ៩៣%ជាកសិករ ៥%ជាពាណិជ្ជករ ១,១៧%ជាអ្នកនេសាទ និង ០.៨៣%ទៀតជាមន្ត្រីរាជការ។

អត្ថបទដកស្រង់ពី៖​ km.wikipedia. org/wiki/ខេត្តបន្ទាយមានជ័យ

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

ភូមិសាស្រ្តក្នុងខេត្តបាត់ដំបង (Battambang​ is a Province of Cambodia)

​​​     ខេត្តបាត់ដំបង​គឺជា​ខេត្ត​ដែលមាន​ស្ថេរភាព​សន្តិសុខក្រោយពីបានឆ្លងកាត់សង្គ្រាមស៊ីវិល​អស់​ជិត​៣​ទសវត្សរ៍។​​ប៉ុន្តែ​ទោះបីជា​យ៉ាងណា ជីវភាព​រស់នៅរបស់ប្រជាពលរដ្ឋ​នៅតំបន់​ជនបទ​នៅតែ​ជួប​ការ​លំបាក​នៅ​ឡើយ​ដោយហេតុថា​ ការរកចំនូល​តាមគ្រួសារ​នីមួយៗ​នៅមាន​កំរិត​ទាប​បើប្រៀបធៀប​នឹង​ប្រទេស​ជិត​ខាង។ប៉ុន្តែក្នុងឆ្នាំ២០០៧​យើងឃើញថា ខេត្តនេះមានសំទុះអភិវឌ្ឍទៅមុខយ៉ាងខ្លាំងព្រោះថា ជីវភាពប្រជាជនធូរធារគ្រាន់បើ បើធៀបនឹងខេត្តផ្សេងៗទៀតក្នុងប្រទេស។ ហេតុ​ដូច្នេះហើយ​បាន​ជា​កន្លងមក​ថ្មីៗនេះ​រាជរដ្ឋាភិបាល​បានបង្កើត​ឡើងនូវ​គោល​នយោបាយ​ជា​ច្រើន​ ដើម្បី​អភិវឌ្ឍ​ប្រទេស​តាម​រយៈ​ការ​រៀបចំនូវ​​ផែនការ​សេដ្ឋកិច្ច សង្គម ថ្នាក់​ជាតិ​សំរាប់ឆ្នាំ២០០១ ២០០៥ ។​ ម៉្យាងទៀតខេត្តបាត់ដំបង​គឺ​ជា​ខេត្ត​មួយ​មាន​វិសាលភាពធំទូលាយ​និង​មាន​លក្ខណៈ​ភូមិសាស្ត្រ​ល្អក្នុង​កិច្ចការ​អភិវឌ្ឍន៍។​ ខេត្តនេះ​មាន​ទីតាំង​ស្ថិត​នៅភាគ​ពាយ័ព្យ​នៃ​ប្រទេស​កម្ពុជា​ តាម​បណ្តោយផ្លូវជាតិលេខ៥ ដែល​មាន​ចំងាយ ​២៩១គ.ម​ ពីទីក្រុងភ្នំពេញ។ មាន​ភូមិសាស្ត្រ​ខាង​ជើង​ជាប់​នឹង​ខេត្ត​បន្ទាយមានជ័យ ខាង​កើត​ជាប់​នឹងខេត្តសៀមរាប និង​បឹង​ទន្លេសាប​ ខាងត្បូងជាប់ខេត្តពោធិ៍សាត់ និង​ខាងលិច​ជាប់នឹង​ប្រទេសថៃ។ ខេត្តបាត់ដំបង​ក៏ដូច​ជា​ប្រទេស​កម្ពុជា​ទាំងមូលដែរ មានរដូវពីរសំខាន់ៗគឺរដូវ​វស្សា និង​រដូវ​ប្រាំង។ រដូវ​វស្សាចាប់​ផ្តើមពី​ខែមិថុនា​ដល់​ខែវិច្ឆិកា ចំនែកឯរដូវ​ប្រាំងពី​ខែធ្នូ ដល់ខែ​ឧសភា។ អាកាសធាតុក្តៅបំផុតនៅរដូវប្រាំង​មានរហូត​ដល់ ៣៨ អង្សាសេ ត្រជាក់បំផុតដល់ ១២អង្សាសេ​ហើយ​អាកាសធាតុ​មាន​ការ​ប្រែប្រួលទៅ​តាម​រដូវ​កាល​នីមួយៗ។ ខេត្ត​បាត់ដំបង​គ្រប​ដណ្តប់ដោយផ្ទៃដីចំនួន​ ១.១៦២.២០០ ហិកតា ដែល​ក្នុង​នោះមាន ៤១៥.២០០ ហិកតាជា​ដី​ដែល​អាចដាំ​ដំណាំ​បាន ៣១៥.១០០ ហិកតា​ជា​វាល​ស្រែ ៤៤៤.២០០ ហិកតា​ជាដីព្រៃឈើ​ ហើយ​និង ១៤៥.៨០០ ហិកតា​ជា​វាល​លិច​ទឹក​នៅជាប់​តាមដង​ទន្លេសាប និង​ផ្ទៃដីផ្សេងៗទៀតចំនួន ២៥៧.១០០​ ហិកតា។

ខេត្តបាត់ដំបងចែកចេញជា១៤ស្រុកក្នុងនោះមាន៩៦ឃុំ និង៧៤១ភូមិ ។

លេខកូដស្រុក ស្រុក ជាអក្សរឡាតាំង ចំនួនឃុំ
០២០១ បាណន់ Banan
០២០២ ថ្មគោល Thma Koul ១០
០២០៣ ក្រុងបាត់ដំបង Bat Dambang ១០
០២០៤ បវេល Bavel
០២០៥ ឯកភ្នំ Aek Phnum
០២០៦ នោងឫស្សី Moung Ruessei ១១
០២០៧ រតនមណ្ឌល Rotanak Mondol
០២០៨ សង្កែ Sangkae ១០
០២០៩ សំឡូត Samlout
០២១០ សំពៅលូន Sampov Lun
០២១១ ភ្នំព្រឹក Phnum Proek
០២១២ កំរៀង Kamrieng
០២១៣ គាស់ក្រឡ Koas Krala
០២១៤ រុក្ខគិរី Rukhakiri
សរុប ៩៤

អត្ថបទដកស្រង់ពី៖ km.wikipedia.org/wiki/ខេត្តបាត់ដំបង

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

សង្ខេបពីខេត្តបាត់ដំបង (Battambang​ is a Province of Cambodia)

​​    ខេត្តបាត់ដំបង គឺជាខេត្តមួយនៅភាគពាយ័ព្យនៃព្រះរាជាណាចក្រកម្ពុជា។ ខេត្តបាត់ដំបង មានទីប្រជុំជនធំនៅក្រុងបាត់ដំបង។ ខេត្តបាត់ដំបងមានព្រំប្រទល់ ខាងជើងជាប់ខេត្តបន្ទាយមានជ័យ ខាងកើតជាប់ខេត្តសៀមរាបនិងបឹងទន្លេសាប ខាងត្បូងជាប់ខេត្តពោធិ៍សាត់ ខាងលិចជាប់ខេត្តប៉ៃលិននិងខេត្តច័ន្ទបុរី(ប្រទេសថៃ)។

បើ​តាម​សិលា​ចារិក​ថ្ម​ប្រាសាទ​ដែល​យើង​មាន និង​បាន​រក​ឃើញ​រហូត​សព្វ​ថ្ងៃ​ នៅ​មុន​សម័យ និង​សម័យ​អង្គរ​គេពុំ​បាន​​ឃើញ​ចែង​អោយ​យើង​ដឹង​ថា តើ​សម័យ​នោះ មាន ភូមិ​ស្រុក​ណា​មួយ​ដែល​មាន​ឈ្មោះ បាត់​ដំបង​នោះ​ទេ ។ ប៉ុន្តែ​យើង​ក៏​មិនហ៊ាន​សន្និដ្ឋាន​ថា ឈ្មោះ​បាត់​ដំបង នេះ​មាន​ប្រើ​ឬ​មិ​ន​ប្រើ​ក្នុង​សម័យ​នោះ​ដែរ ។​ ប៉ុន្តែ​ក្នុង​សម័យ​អង្គរ​និង​ក្រោយ​អង្គរ​​តាម​ឯកសារ​មហា​ជន​ខ្មែរ​មាន​ ប្រើ​ឈ្មោះ​ស្រុកបាត់ដំបង។​ ហេតុ​អ្វី​បាន​ជា​ហៅ​ឈ្មោះ​បាត់​ដំបង ប្រវត្តិ​សាស្ត្រ​សរ​សេរ​លើ​សិលា​ចារិក​មិន​បាន​ឆ្លើយ​ឲ្យ​ដឹង​ឡើយ គឺ​មាន​តែ​នៅ​ក្នុង​រឿង​ព្រេង​ប៉ុណ្ណោះ​គឺ​រឿង​តា​ដំបង​ក្រញូង​ដែល​ខ្មែរ​ យើង​យល់​​ថា​ជា​រឿង​កើត​មាន​តាំង​ពី​សម័យ​អង្គរ​ដែល​បាន​ពន្យល់​ពី​ដើម​ហេតុ ​ដែល​នាំ​អោយ​យើង​ហៅ​ឈ្មោះ​បាត់ដំបង​ឬ​អូរ​ដំបង ។ ​ឯឈ្មោះ​ ព្រះ​ដំបង ​គឺ​ស្តេច​រាមាទី១​បាន​កំណត់​ឲ្យ​ហៅ​ឈ្មោះ​ភូមិ​សង្កែ​ថា​ជា ​ព្រះ​ដំបង​ ។

អត្ថបទដកស្រង់ពី៖ km.wikipedia.org/wiki/ខេត្តបាត់ដំបង

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

អតីតកាលរដ្ឋបាលក្នុងខេត្តបន្ទាយមានជ័យ (Banteay Meanchey is Province of Cambodia)

ខេត្តបន្ទាយមានជ័យ មាន ១ ក្រុង និង ៧ ស្រុក÷

  • ក្រុងសិរីសោភ័ណ
  • ស្រុកមង្គលបុរី
  • ស្រុកភ្នំស្រុក
  • ស្រុកព្រះនេត្រព្រះ
  • ស្រុកអូរជ្រៅ
  • ស្រុកថ្មពួក
  • ស្រុកស្វាយចេក
  • ស្រុកម៉ាឡៃ

អត្ថបទដកស្រង់ពី៖​ km.wikipedia. org/wiki/ខេត្តបន្ទាយមានជ័យ

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

រដ្ឋបាលក្នុងខេត្តបន្ទាយមានជ័យ (Banteay Meanchey is Province of Cambodia)

ខេត្តបន្ទាយមានជ័យ ស្ថិតនៅ ប្រទេសកម្ពុជា មាន ៧ ស្រុក​ និង​ ២ ក្រុង÷

លេខកូដឃុំ ឈ្មោះស្រុក និងក្រុងជាអក្សរខ្មែរ ឈ្មោះស្រុក និងក្រុងជាអក្សរឡាតាំង ចំនួនឃុំ
១០២ ស្រុកមង្គលបូរី MONGKOL BOREI ១៣
១០៣ ស្រុកភ្នំស្រុក PHNOM SRUK
១០៤ ស្រុកព្រះនេត្រព្រះ PREAH NETH PREAH
១០៥ ស្រុកអូរជ្រៅ OU CHROV
១០៦ ក្រុងសិរីសោភ័ណ SEREI SAOPHOAN
១០៧ ស្រុកថ្មពួក THMOR PUOK
១០៨ ស្រុកស្វាយចេក SVAY CHEK
១០៩ ស្រុកម៉ាឡៃ MALAI
១១០ ក្រុងប៉ោយប៉ែត PAOY PAET
ក្រុង/ស្រុកចំនួន ៩ ស្រុក ៥៦ ឃុំ

អត្ថបទដកស្រង់ពី៖​ km.wikipedia. org/wiki/ខេត្តបន្ទាយមានជ័យ

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តំបន់ទេសចរណ៍សក្តានុពលក្នុងខេត្តបន្ទាយមានជ័យ (Banteay Meanchey is Province of Cambodia)

ប្រាសាទបន្ទាយឆ្មារ

ប្រាសាទបន្ទាយឆ្មារមានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៦៩អា ចម្ងាយប្រមាណ៤គីឡូម៉ែត្រពីទីរួមខេត្តបន្ទាយមានជ័យក្នុងស្រុកថ្មពួក តំបន់រមណីយដ្ឋានប្រវត្តិសាស្ត្រ ប្រាសាទបន្ទាយឆ្មារបានកសាងឡើងដោយព្រះបាទជ័យវរ្ម័នទី៧ ក្នុងចន្លោះ សតវត្សទី១២ និង១។ តំបន់នេះត្រូវរងការបំផ្លិចបំផ្លាញដោយសារសង្គ្រាមដែលបណ្ដាលឱ្យប្រាសាទមួយចំនួនធំត្រូវ បាក់បែកខ្ទេចខ្ទី នៅសល់តែថ្មរាយប៉ាយពាសពេញដី មិនតែប៉ុណ្ណោះនៅមានពួកចោរបានលួចយករូបចម្លាក់ផ្សេងៗ ពីប្រាសាទទៅលក់ឱ្យឈ្មួញជនជាតិប្រទេសថៃទៀតផង។ ភាពល្បីល្បាញនៃប្រាសាទនេះបានធ្វើឱ្យពីមួយថ្ងៃទៅមួយថ្ងៃមានអ្នក ទេសចរបរទេសចូលទស្សនាកាន់តែច្រើនឡើងៗ ដែលសក្ដានុពលនេះបានធ្វើឱ្យអជ្ញាធរគ្រប់គ្រងប្រាសាទមានការចាប់ អារម្មណ៍ ហើយព្យាយាមរៀបចំបណ្ដាប្រាសាទដទៃទៀតនៅក្នុងខេត្តឱ្យកាន់តែគួរឱ្យទាក់ទាញ ជាមួយនឹងការជួសជុល ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ដើម្បីបង្កលក្ខណៈងាយស្រួលដល់ទេសចរក្នុងការទៅកម្សាន្ត។ ប្រាសាទដែលខេត្តនេះមាន គម្រោងរៀបចំជួសជុលលម្អឡើងវិញមានដូចជា ប្រាសាទបន្ទាយទ័ព ប្រាសាទព្រះឈរ ប្រាសាទប្រាំជាដើម។

អាងទឹកកងវ៉ា

អាងទឹកនេះមានទីតាំងស្ថិតនៅក្នុងស្រុកសិរីសោភ័ណចម្ងាយ៤គីឡូម៉ែត្រពីទីរួមខេត្ត កសាងឡើងក្នុងរបបប៉ុលពត សម្រាប់យកទឹកប្រើប្រាស់ក្នុងការធ្វើស្រែចម្ការ។ ទេសចរអាចសប្បាយរីករាយជាមួយនឹងសកម្មភាពផ្សេងៗដូចជា ការជិះទូក ការងូតទឹកបឹង ការស្ទូចត្រីជាដើម។

ភ្នំបាក់ជញ្ជាំង

ភ្នំបាក់ជញ្ជាំងជារមណីយដ្ឋានវប្បធម៌ ឋិតក្នុងក្រុងសិរីសោភ័ណតាមបណ្តោយផ្លូវជាតិលេខ៥ ចម្ងាយ៥គីឡូ ម៉ែត្រពីទីរួមខេត្តបន្ទាយមានជ័យ។ ទីនេះមានភ្នំពីរឈរក្បែរគ្នា ដែលមានផ្ទាំងថ្មធំៗបញ្ឈរ ដែលមើលទៅដូចជាជញ្ជាំង អ្វីមួយ។ មានរូងមួយជម្រៅ១២ម៉ែត្រអាចឱ្យទេសចរចុះទៅកំសាន្តបានផងដែរ។

អត្ថបទដកស្រង់ពី៖​ km.wikipedia. org/wiki/ខេត្តបន្ទាយមានជ័យ

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

សង្ខេបពីខេត្តបន្ទាយមានជ័យ (Banteay Meanchey is Province of Cambodia)

ខេត្តបន្ទាយមានជ័យជាខេត្តមួយនៃព្រះរាជាណាចក្រកម្ពុជាដែលស្ថិតនៅចុងពាយ័ព្យនៃប្រទេសដែលមានសេដ្ឋកិច្ចយ៉ាងសំខាន់មួយរបស់ប្រទេសជាតិ។ ខេត្តនេះមានព្រំខេត្តជាប់ខេត្តឧត្តរមានជ័យ និង ខេត្តសៀមរាបនៅខាងកើត ខេត្តបាត់ដំបងនៅខាងត្បូង និងមានព្រំដែនរួមអន្តរជាតិជាមួយប្រទេសថៃនៅខាងលិច។ ទីរួមខេត្តនិងទីក្រុងធំបង្អស់គឺក្រុងសិរីសោភ័ណ និងក្រុង ។ ខេត្តបន្ទាយមានជ័យគឺជាខេត្តធំបង្អស់ទី១៣ នៃព្រះរាជាណាចក្រកម្ពុជា។ ដោយមានប្រជាជន ៦៧៨០៣៣ នាក់ វាជាប់លេខជាខេត្តធំទី ១០ ប្រចាំប្រទេស។ ខេត្តនេះមានក្រុងចំនួនពីគឺក្រុងសិរីសោភណ្ឌ និងក្រុងប៉ោយប៉ែតនៅប៉ែកខាងលិចនៃខេត្តគឺជាព្រំដែនអន្តរជាតិឆ្លងចូលទៅប្រទេសថៃ។ បន្ទាយមានជ័យគឺជាខេត្តមួយក្នុងចំណោមខេត្តទាំងប្រាំបួនដែលជាប៉ែកភាគនៃដែនជំរកជីវមណ្ឌលទន្លេសាប។

ឋិតនៅចម្ងាយ៣៥៩គីឡូម៉ែត្រពីរាជធានីភ្នំពេញតាមផ្លូវជាតិលេខ៥ និងមានទីតាំងជាប់នឹងព្រំប្រទល់ខេត្តបាត់ដំបង ឧត្ដរមានជ័យ សៀមរាប និងព្រំប្រទល់ថៃ ខេត្តបន្ទាយមានជ័យ កំពុងទទួលបានភ្ញៀវទេសចរណ៍យ៉ាងកុះករតាម រយៈកាស៊ីណូខ្នាតអន្តរជាតិមួយ ដែលកំពុងបើកឱ្យមានការចូលលេង កំសាន្តទាំងយប់ទាំងថ្ងៃ។ តំបន់កាស៊ីណូនេះ ក៏មានរៀបចំជាផ្នែកផ្សេងទៀតដូចជា ភោជនីយដ្ឋាន សណ្ឋាគារ ផ្សារលក់ឥវ៉ាន់ផងដែរ។ ភ្ញៀវដែរទៅកំសាន្តនៅទីនោះភាគច្រើនជាជនជាតិប្រទេសថៃ ឯភ្ញៀវជនជាតិផ្សេងទៀតពុំសូវមាននោះទេ។ បើចំពោះជនជាតិខ្មែរជាអ្នកទេសចរណ៍ សាមញ្ញវិញ គឺពួកគេច្រើនទៅដើម្បីកម្សាន្តភ្នែកតែប៉ុណ្ណោះ ពុំសូវមានអ្នកដែលទៅ ដើម្បីប្រព្រឹត្តល្បែងស៊ីសងនោះ ឡើយ។ មិនមែនមានតែតំបន់កម្សាន្តច្រកព្រំដែនលក្ខណអន្តរជាតិ ប៉ោយប៉ែតប៉ុណ្ណោះ ទេដែលភ្ញៀវទេសចរណ៍ចាប់ អារម្មណ៍ លើសពីនេះទៅទៀតខេត្តបន្ទាយមានជ័យនៅមានតំបន់កម្សាន្តមួយចំនួនទៀត ដែលបានទាក់ទាញ និងកំពុង អភិវឌ្ឍន៍ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ទៀតផង។

អត្ថបទដកស្រង់ពី៖​ km.wikipedia. org/wiki/ខេត្តបន្ទាយមានជ័យ

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

ការផ្គត់ផ្គង់ទឹកស្អាតក្នុងរាជធានីភ្នំពេញ​ (​Phnom Penh is Capital of Cambodia)

ការផ្គត់ផ្គង់ទឹកនៅភ្នំពេញបានកើនឡើងយ៉ាងខ្លាំងក្នុងលក្ខណ្ឌការមានសិទ្ធិប្រើប្រាស់ គុណភាពសេវា ប្រសិទ្ធិភាព ការទារថ្លៃ និង អភិបាលកិច្ចរវាងឆ្នាំ១៩៩៣ និង ២០០៦។ ចំនួនអតិថិជនបានកើនឡើងប្រាំបួនដង គុណភាពសេវាបានកើនឡើងពីការផ្គត់ផ្គង់មានចន្លោះទៅឥតដាច់ ការខ្វះខាតទឹកត្រូវបានកាត់បន្ថយយ៉ាងខ្លាំង និង តម្លៃប្រើប្រាស់ទឹករបស់ទីក្រុងនេះបានដើរចាប់ពីការក្ស័យធនរហូតដល់ការរកប្រាក់ចំណេញសមរម្យ។ សមិទ្ធិផលទាំងនេះត្រូវបានទទួលស្គាល់តាមរយៈរង្វាន់មួយចំនួនដូចជា រង្វាន់រ៉ាម៉ុនម៉ាក់សេសេ២០០៦ និង រង្វាន់ទឹកឧស្សាហកម្មស្តុកខុល២០១០។ សេវាទឹករបស់ទីក្រុងនេះគឺជារបស់រដ្ឋាករទឹកភ្នំពេញ (រ.ទ.ស.ភ.)។ ធនធានទឹកសំខាន់របស់ខ្លួនគឺទន្លេមេគង្គ បឹងទន្លេសាប និង ទឹកក្រោមដី។

អត្ថបទដកស្រង់ពី៖​ km.wikipedia. org/wiki/ភ្នំពេញ

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

ការដឹកជញ្ជូនក្នុងរាជធានីភ្នំពេញ​ (​Phnom Penh is Capital of Cambodia)

អាកាសយានដ្ឋានអន្តរជាតិភ្នំពេញគឺជាអាកាសយានដ្ឋានធំនិងមមាញឹកបំផុតនៅកម្ពុជា។ វាបានស្ថិតនៅ 7 kilometres (4.3 mi) ភាគខាងលិចពីភ្នំពេញកណ្ដាលមក។

ក្រុមហ៊ុនដឹកជញ្ជូនទង់ជាតិកម្ពុជា កម្ពុជាអង្គរអ៊ែរ បានចាប់ផ្ដើមហោះហើរនៅឆ្នាំ ២០០៩ ដែលមានទីតាំងធំនៅភ្នំពេញ និង មានមជ្ឈមណ្ឌលសំខាន់របស់ខ្លួននៅទីក្រុងនេះ ជាមួយមណ្ឌលបន្ថែមមួយទៀតនៅអាកាសយានដ្ឋានអន្តរជាតិអង្គរ។ ជើងហោះហើរធូរថ្លៃពី បាងកក និងកូឡាឡាំពួ ទៅភ្នំពេញ បានដំណើរការដោយអ៊ែរអាស៊ី ក្រុមហ៊ុនដឹកជញ្ជូនតម្លៃទាបប្រចាំតំបន់។ ក្រុមហ៊ុនដឹកជញ្ជូនធូរថ្លៃផ្សេងៗទៀតរួមមាន អ៊ែរវ៉េចេតស្តារអាស៊ី (បុត្រសម្ព័ន្ធនៃខ្វនតឹស) ជាមួយជើងហោះហើរប្រចាំថ្ងៃទៅសិង្ហបុរី។

នៅខែតុលា ២០១០ អ៊ែរហ្វ្រង់ បានប្រកាសថានឹងបម្រើសេវាភ្នំពេញពីប៉ារីស-សាលដឺហ្គោលដែលចាប់ផ្ដើមនៅថ្ងៃ ២៧ មីនា ២០១១ មក។

ឡានឈ្នួល ឡានមួយបាំងកន្លះ និង ឡានក្រុងតូចចាកចេញពីទីក្រុងដើម្បីទៅកាន់គោលដៅទូទាំងប្រទេស ប៉ុន្តែការធ្វើដំណើរលើដីលឿនថោកជាងនិងមានផាសុខភាពគឺឡានក្រុង។ ភ្នំពេញក៏មានសេវាផ្លូវដែកដែរ។

មានក្រុមហ៊ុនឡានក្រុងមួយចំនួន រួមមាន ក្រុមហ៊ុនដឹកជញ្ជូនសាធារណៈភ្នំពេញ និង ក្រុមហ៊ុនដឹកជញ្ជូនជីអ៊ែសធី ដែលកំពុងដំណើរការសេវាទៅកាន់ទីរួមខេត្តជាច្រើន រួមមាន ព្រះសីហនុ កំពង់ឆ្នាំង ឧដុង្គ និង តាកែវ។ ក្រ.ដឹកជញ្ជូនភ្នំពេញសូរិយាផ្ដល់សេវាឡានក្រុងទៅកាន់គោលដៅខេត្តជាច្រើនតាមផ្លូវជាតិមួយចំនួន និង ទៅកាន់ទីក្រុងហូជីមិញ។

ទោះបីទីក្រុងនេះមានចម្ងាយ 290 kilometres (180 mi) ពីសមុទ្រក៏ដោយ ក៏ក្រុងនេះគឺជាទីកំពង់ផែទឹកសាបធំរបស់កម្ពុជាដែរ ផែសំខាន់មួយតាំងនៅលើទន្លេមេគង្គ និង ផែត្រូវបានភ្ជាប់ទៅកាន់សមុទ្រចិនខាងត្បូងឆ្លងកាត់ច្រកមួយនៃដីសណ្ដទន្លេមេគង្គនៅវៀតណាម។

ភ្នំពេញថ្មីៗនេះមិនមានដំណឹកជញ្ជូនសាធារណៈច្រើនទេ ទោះបីជារដ្ឋាភិបាលជប៉ុនបានប៉ុនប៉ងអភិវឌ្ឍសេវាឡានក្រុងទៅវិញទៅមកនៅភ្នំពេញនៅឆ្នាំ ២០០១ ក៏ដោយ។ នៅក្នុងការបន្ទាន់សម័យផែនការមេដំណឹកជញ្ជូននៃទីក្រុងរបស់ចៃកា សម្រាប់ភ្នំពេញគឺបញ្ចប់បង្ហើយនៅឆ្នាំ ២០១៤ ប៉ុន្តែប្រហែលជាមិនត្រូវបានរួចរាល់ទេរហូតដល់ឆ្នាំ២០៣៥។​ មធ្យោបាយដឹកជញ្ជូនសាធារណៈក្នុងស្រុកក្នុងទីក្រុងនេះរួមមាន ស៊ីក្លូ ទោចក្រយានយន្តឈ្នួលដែលគេស្គាល់ថា ម៉ូតូឌុប ត្រីចក្រយានយន្ត ដែលគេស្គាល់ថាជា ទុកទុក ឬ កង់បី រថសណ្ដោងដែលភ្ជាប់ទៅនឹងម៉ូតូឌុប ខ្មែរហៅថា រ៉ឺម៉ក និង ឡានឈ្នួលដែលមានមាត្រដ្ឋាន ខ្មែរហៅថា តាក់ស៊ីទម្រង់ដំណឹកជញ្ជូនឯកជនរួមមាន កង់ ម៉ូតូ និង ឡាន។

ផ្លូវធំ

ដោយជារាជធានីនៃកម្ពុជា ផ្លូវធំជាតិមួយចំនួនភ្ជាប់ទីក្រុងនេះទៅនឹងប៉ែកផ្សេងៗនៃប្រទេសនេះ:

ផ្លូវជាតិ ក្រម ប្រវែង ដើម ចុង
ផ្លូវជាតិលេខ១ ១០០០១ 167.10 km 103.83 mi ភ្នំពេញ ព្រំដែនវៀតណាម
ផ្លូវជាតិលេខ២ ១០០០២ 120.60 km 74.94 mi ភ្នំពេញ ព្រំដែនវៀតណាម
ផ្លូវជាតិលេខ៣ ១០០០៣ 202.00 km 125.52 mi ភ្នំពេញ វាលរេញ
ផ្លូវជាតិលេខ៤ ១០០០៤ 226.00 km 140.43 mi ភ្នំពេញ ព្រះសីហនុ
ផ្លូវជាតិលេខ៥ ១០០០៥ 407.45 km 253.18 mi ភ្នំពេញ ព្រំដែនថៃ
ផ្លូវជាតិលេខ៦ ១០០០៦ 416.00 km 258.49 mi ភ្នំពេញ បន្ទាយមានជ័យ
ផ្លូវជាតិលេខ៧ ១០០០៧ 509.17 km 316.38 mi ស្គន់ (ស្រុកជើងព្រៃ) ព្រំដែនលាវ

អត្ថបទដកស្រង់ពី៖​ km.wikipedia. org/wiki/ភ្នំពេញ

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

វិស័យសុខាភិបាលក្នុងរាជធានីភ្នំពេញ​ (​Phnom Penh is Capital of Cambodia)

រដ្ឋ

មន្ទីរពិសោធន៍

  • មន្ទីរពិសោធន៍​កសិក​ម្ម​ជាតិ
  • មន្ទីរពិសោធន៍មជ្ឈមណ្ឌលវិទ្យុសាស្ត្រ និងរូបភាពវេជ្ជសាស្ត្រ
  • មន្ទីរ​ពិសោធន៍វេជ្ជសាស្ត្រ​ភ្នំពេញ
  • មន្ទីរពិសោធន៍សាមគ្គី
  • មន្ទីរពិសោធន៍​សារ​មន្ទីរ​ជាតិ​ភ្នំពេញ

មន្ទីរពេទ្យ

  • មន្ទីរពេទ្យកាល់ម៉ែត
  • មន្ទីរពេទ្យ​កេតុមាលា
  • មន្ទីរពេទ្យបង្អែកចំការមន
  • មន្ទីរពេទ្យបង្អែក​ច្បារអំពៅ
  • មន្ទីរពេទ្យបង្អែក​ដង្កោ
  • មន្ទីរពេទ្យបង្អែក​ពោធិ៍ចិនតុង
  • មន្ទីរពេទ្យបង្អែក​ព្រែក​ព្នៅ
  • មន្ទីរពេទ្យបង្អែកមានជ័យ
  • មន្ទីរពេទ្យបង្អែក​រាជធានី​ភ្នំពេញ ហៅ ពេទ្យ​សម្ភព​ក្រុង
  • មន្ទីរពេទ្យបង្អែក​​សែន​សុខ
  • មន្ទីរពេទ្យ​បង្អែក​សម្ដេចឪ​
  • មន្ទីរពេទ្យ​ព្រះកុសមៈ ហៅ ពេទ្យលោកសង្ឃ
  • មន្ទីរពេទ្យ​មិត្តភាព​ខ្មែរសូ​វៀត ហៅ ពេទ្យ​រុស្ស៊ី

មណ្ឌលសុខភាព

  • មណ្ឌលសុខភាព៧មករា
  • មណ្ឌលសុខភាពឃ្មួញ
  • មណ្ឌលសុខភាពចាក់អង្រែ
  • មណ្ឌលសុខភាពដង្កោ
  • មណ្ឌលសុខភាពដូនពេញ
  • មណ្ឌលសុខភាពទឹកថ្លា
  • មណ្ឌលសុខភាពទួលស្វាយព្រៃ
  • មណ្ឌលសុខភាពផ្សារដើមថ្កូវ
  • មណ្ឌលសុខភាពពន្សាំង
  • មណ្ឌលសុខភាពពោធិ៍ចិន​តុង
  • មណ្ឌលសុខភាព​ស្ទឹងមានជ័យ
  • មណ្ឌលសុខភាពអន្លង់ក្ងាន
  • មណ្ឌលសុខភាពពញ្ញាពន់

ឯកជន

មន្ទីរពិសោធន៍

  • ក្រុមហ៊ុនមន្ទីរពិសោធន៍កម្ពុជា
  • មន្ទីរពិសោធន៍ប៊ីយ៉ូម៉េដភ្នំពេញ
  • មន្ទីរពិសោធន៍សុភមង្គល
  • មន្ទីរពិសោធន៍ស៊ីធីស្កេន
  • មន្ទីរពិសោធន៍សុភមង្គលឡាប
  • វិទ្យាស្ថានប៉ាស្ទ័រ

មន្ទីរពេទ្យ

  • មន្ទីរពេទ្យគន្ធបុប្ផា នៅជិតវត្តភ្នំ
  • មន្ទីរពេទ្យគន្ធបុប្ផាទី២
  • មន្ទីរពេទ្យគន្ធបុប្ផាទី៣ នៅជិតព្រះបរមរាជវាំង
  • មន្ទីរពេទ្យជោរៃភ្នំពេញ នៅច្បារអំពៅ
  • មន្ទីពេទ្យប៉ាស៊ីហ្វិកភ្នំពេញ
  • មន្ទីរពេទ្យ​រ៉ូយ៉ាល់​ភ្នំពេញ ទឹកថ្លា
  • មន្ទីរពេទ្យរ៉ូយាល់រតនៈ រង្វង់មូលទួលគោក
  • មន្ទីរពេទ្យវិសាលសុខ
  • មន្ទីរពេទ្យ​សែន​សុខ
  • មន្ទីរពេទ្យស្ត្រី​នគរ​ទេព

មន្ទីរពហុព្យាបាល

  • ប៉ូលីគ្លីនិកម៉ៅសារី
  • មន្ទីរពហុព្យាបាលចិន្ដា
  • មន្ទីរពហុព្យាបាលណារិទ្ធ
  • មន្ទីរពហុព្យាបាលហុងអ៊ីន
  • មន្ទីរពហុព្យាបាលហ្វឹសគ្លីនិក
  • មន្ទីរពហុព្យាបាលនិងសម្ភពចោមចៅ
  • មន្ទីរពហុព្យាបាលនិងសម្ភពដេអិន
  • មន្ទីរពហុព្យាបាលនិងសម្ភពរតនៈវិសាល
  • មន្ទីរពហុព្យាបាលនិង​សម្ភពវិបុលសុខ
  • មន្ទីរពហុព្យាបាលនិងសម្ភពសុក្រិត
  • មន្ទីរពហុព្យាបាលនិងសម្ភពសុខលាភមេត្រី
  • មន្ទីរពហុព្យាបាលនិងសម្ភពសុវណ្ណារ៉ា
  • មន្ទីរពហុព្យាបាលនិងសម្ពពអង្គរធំ
  • មន្ទីរពហុព្យាបាលហ៊្សីនហ៊្សីន
  • មន្ទីរពហុព្យាបាល​សៀនតាយ

មន្ទីរព្យាបាល

  • គ្លីនិក215ភ្នំពេញ
  • គ្លីនិក​កែសម្ផស្ស​កូរ៉េ​ខាង​ត្បូង
  • គ្លីនិក​ខាង​ហ៊ួ​រ​
  • គ្លីនិក​គឹម​សុង
  • គ្លីនិក​ដំបូន្មាន​ប្រចាំថ្ងៃ
  • គ្លីនិក​ឃឹម​រ៉ានី
  • គ្លីនិក​ចិន​នៅ​ភ្នំពេញ
  • គ្លីនិក​ចោមចៅ
  • គ្លីនិកណាហ្គា
  • គ្លីនិក​ធ្មេញ​អ៊ឹងហួត
  • គ្លីនិក​ធ្មេញឡាយរ៉ាវី
  • គ្លីនិកព្រីនសេស
  • គ្លីនិក​ព្យាបាល​ដោយ​ចលនាភ្នំពេញ
  • គ្លីនិក​ព្យាបាល​ភ្នែកភ្នំពេញ
  • គ្លីនិក​មេគង្គ
  • គ្លីនិករ៉ាក់ចាក់អង្រែក្រោម
  • គ្លីនិករ៉ាក់ទឹកថ្លា
  • គ្លីនិករ៉ាក់ភ្នំពេញ១
  • គ្លីនិករ៉ាក់ភ្នំពេញ២
  • គ្លីនិករ៉ាចសំអុល
  • គ្លីនិកលីស្រីវីណា
  • គ្លីនិកវុឌ្ឍីស័ក្តិ
  • គ្លីនិក​វេជ្ជ​បុត្រ
  • គ្លីនិក​សម្ភព​សូ​រិ​យា
  • គ្លីនិក​សិង្ហបុរី MW Medical]
  • គ្លីនិក​សុខភាព​សង្គម
  • គ្លីនិក​សើស្បែកភ្នំពេញ
  • គ្លីនិកសៀង​ហៃ
  • គ្លីនិក​ឯកជន​មនោ​រម្យ
  • គ្លីនិក​ឯកជនសួគ៌ា​
  • គ្លីនិក​ឯកជន​ហំ​សម្បត្តិ​
  • មន្ទីរព្យាបាលខាយរ៉ូព្រែកធីក
  • មន្ទីរព្យាបាលនិងថែរក្សាស្បែកដឺរម៉ាឃែរ
  • មន្ទីរព្យាបាលធ្មេញខ្មែរ
  • មន្ទីរព្យាបាល​ធ្មេញដួងវណ្ណា
  • មន្ទីរព្យាបាល​ធ្មេញដួង​សិទ្ធិ
  • មន្ទីរព្យាបាលធ្មេញប៉ាស៊ីហ្វិក
  • មន្ទីរព្យាបាល​​ធ្មេញ​បស្ចិម
  • មន្ទីរព្យាបាល​ធ្មេញស៊ិនហ្វេត
  • មន្ទីរព្យាបាលធ្មេញអន្តរជាតិ
  • មន្ទីរព្យាបាលនិងសម្ភពឥន្ត្រទេវី
  • មន្ទីរព្យាបាលនិងសម្ភពអ៊ុំសារ៉ន
  • មន្ទីរម​ព្យាបាល​សុខភាព​រ៉ាក់
  • មន្ទីរព្យាបាលអប្សារាភ្នំពេញ
  • រ៉ាម៉ាប៉ូលីគ្លីនិក
  • សុភាគ្លីនិកនិងសម្ពព

មជ្ឈមណ្ឌល

  • មជ្ឈមណ្ឌល​កែ​សម្ផស្ស​ឌែម៉ូ​គ្លីនិក
  • មជ្ឍមណ្ឌលវ៉ាក់សាំងអប្បរាភ្នំពេញគ្លី

បន្ទប់ពិគ្រោះ និង ព្យាបាលជំងឺ

  • បន្ទប់ពិគ្រោះ​ជំងឺតាន់តឹកស្រេង
  • បន្ទប់ពិគ្រោះនិងព្យាបាលជំងឺកុមារឈប៊ុនណា
  • បន្ទប់ពិគ្រោះនិងព្យាបាលជំងឺមាត់ធ្មេញថៃសុខបញ្ញា
  • បន្ទប់ពិគ្រោះនិងព្យាបាលជំងឺវេជ្ជបណ្ឌិតចាន់ងី
  • បន្ទប់ពិគ្រោះពិនិត្យព្យាបាលជំងឺសនស៊ីថា
  • បន្ទប់ពិគ្រោះព្យាបាលជំងឺសុខទៀង
  • បន្ទប់ពិគ្រោះនិងព្យាបាលជំងឺសុខសាន្ដ
  • បន្ទប់ពិគ្រោះនិងព្យាបាលជំងឺសើស្បែក
  • បន្ទប់ពិគ្រោះ​និងព្យាបាលជំងឺ​អ៊ុន​វុទ្ធី

ឱសថស្ថាន

  • ឱសថស្ថានឌីយ៉ាម៉ង់
  • ឱសថស្ថានចេនឡា
  • ឱសថស្ថានបញ្ញាមហោសថ
  • ឱសថស្ថានបាយ័ន
  • ឱសថស្ថាន​​​ប៉ាស៊ីហ្វ្រិក​ភាគ​ខាងលិច
  • ឱសថស្ថានបូផលើ
  • ឱសថស្ថានបូព្រី
  • ឱសថស្ថានផ្សារតាប៉ាង
  • ឱសថស្ថានព្រំចន្ថា
  • ឱសថស្ថានភ្នំពេញ
  • ឱសថស្ថានមយូរ៉ា
  • ឱសថស្ថាន​ម៉ា​រី​ណា
  • ឱសថស្ថានវិមានស័ក្ខសិទ្ធ
  • ឱសថស្ថានវេស្ទើន
  • ឱសថស្ថានសិរី​នាថ
  • ឱសថស្ថានសុផាន់ណា
  • ឱសថស្ថានហេងចំរើន
  • ឱសថស្ថានហ្វាម៉ាតខ្មែរ-សូវៀត
  • ឱសថស្ថានហ្វាម៉ាតនរោត្តម
  • ឱសថស្ថានអង្គរគីម
  • ឱសថស្ថាន MedCare
  • ឱសថស្ថាន​រង​ 9​កប​ 9​ខ​ប​

អត្ថបទដកស្រង់ពី៖​ km.wikipedia. org/wiki/ភ្នំពេញ

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

វិស័យកីឡាក្នុងរាជធានីភ្នំពេញ​ (​Phnom Penh is Capital of Cambodia)

កម្ពុជា មានការលេងកីឡាជាង៣០ឆ្នាំមកហើយ ឥឡូវនេះកម្ពុជាកំពុងតែរឹតបន្តឹងនិងបង្កើនវិស័យកីឡាបន្ថែមទៀត។ កីឡាដែលមានការពេញនិយមមាន កីឡាបាល់ទាត់ ហើយនិង កីឡាសិល្បៈប្រយុទ្ឋដូចជា ល្បុក្កតោ ប្រដាល់សេរី (ក្បាច់គុណប្រដាល់សព្វថ្ងៃ)ហើយនិង កីឡាចំបាប់តាមបែបប្រពៃណី] ប្រជាជនខ្មែរហាត់ក្បាច់ប្រយុទ្ឋទាំងនេះទុកជាគ្រឿងការពារខ្លួន និងដើម្បីសុខភាព។

ទីកន្លែងជួបជុំដែលសំខាន់ជាងគេគឺនៅក្នុងទីក្រុងភ្នំពេញ ពហុកីឡាដ្ឋានជាតិអូឡាំពិក ដែលមានចំណុះប្រជាជនអាចចូលទស្សនាបាន៥ម៉ឺននាក់ ទោះបីជាប្រទេសនេះមិនដែលបានធ្វើជាម្ចាស់ផ្ទះល្បែងអូឡាំពិកក៏ដោយ។ ពហុកីឡាដ្ឋាននេះ បានកសាងឡើងនៅឆ្នាំ ១៩៦៤។ វាក៏ជាកន្លែងហ្វឹកហាត់សម្រាប់ក្រុមកីឡាករបាល់ទាត់ជម្រើសជាតិកម្ពុជាផងដែរ និងជាទីប្រកួតជម្រើសជើងឯក (Cambodian Premier League)។

នៅពេលបញ្ចប់ការសាងសង់ កីឡាដ្ឋាននេះធ្លាប់ជាកីឡាដ្ឋានមួយក្នុងចំណោមកីឡាដ្ឋានធំបំផុតនៅអាស៊ី។ សព្វថ្ងៃនេះវាគឺជាកីឡាដ្ឋានធំបំផុតទី៦នៅអាស៊ីអាគ្នេយ៍។ ល្បែងបាល់ទះ បាល់បោះ និង តៃក្វាន់ដូ ជាញឹកញាប់បានទទួលជាម្ចាស់ផ្ទះនៅកីឡាដ្ឋាននេះ។

មជ្ឈមណ្ឌលកីឡាជាតិកម្ពុជាល្បីល្បាញដោយសារការធ្វើជាម្ចាស់ផ្ទះលើការប្រកួតហែលទឹក ប្រដាល់ និង បាល់ទះ។ ក្លិបបាល់ទាត់ក្នុងស្រុកគួរឱ្យកត់សំគាល់រួមមាន ក្លឹបបាល់ទាត់ភ្នំពេញក្រោន ក្លិបបាល់ទាត់ណាហ្គាវើល ក្លឹបបាល់ទាត់ព្រះខ័នរាជស្វាយរៀង​ និងក្លិបបាល់ទាត់បឹងកេត។

អត្ថបទដកស្រង់ពី៖​ km.wikipedia. org/wiki/ភ្នំពេញ

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

សភាពទីក្រុងនិងស្ថាបត្យកម្មក្នុងរាជធានីភ្នំពេញ​ (​Phnom Penh is Capital of Cambodia)

កន្លែងដែលទាក់ទាញភ្ញៀវទេសចរណ៍នៅទីក្រុងភ្នំពេញរួមមាន ព្រះបរមរាជវាំង ផ្សារធំថ្មី ព្រះវិហារព្រះកែវមរកត សារមន្ទីរជាតិ វិមានឯករាជ្យ វិមានមិត្តភាពកម្ពុជា-វៀតណាម សារមន្ទីរទួលស្លែង វត្តភ្នំ និង វាលពិឃាតជើងឯកនៅជាយក្រុងភ្នំពេញ។

ព្រះបរមរាជវាំងគឺជាអគារមួយក្នុងចំណោមអគារជាច្រើនដែលស្ថិតនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ព្រះបរមរាជវាំងចតុមុខ ត្រូវបានសាងសង់ឡើងដោយ ព្រះចៅក្រុងកម្ពុជា នៅក្នុងឆ្នាំ ១៨៦៦។ ព្រះបរមរាជវាំងត្រូវបានរុះរើសាងសង់សាជាថ្មីដោយព្រះបាទនរោត្តម។

វត្តភ្នំគឺជាវត្តប្រវត្តិសាស្ដ្រមួយដ៏មានសារៈសំខាន់ដែលមានទីតាំងនៅក្នុងរាជធានីភ្នំពេញ។ កសាងនៅក្នុងឆ្នាំ ១៣៧៣ មានកំពស់២៧ម៉ែត្រ ជាវត្តខ្ពស់ជាងគេក្នុងចំណោមវត្តទាំងប៉ុន្មាននៅក្នុងទីក្រុងភ្នំពេញ។ វាបានសាងសង់ឡើងដោយកម្លាំងសាមគ្គីដែលដឹកនាំដោយស្ដ្រីមេម៉ាយដែលមានទ្រព្យស្តុកស្តមម្នាក់ គឺ ដូនជីពេញ ដើម្បីតម្កល់ព្រះពុទ្ធរូប៥អង្គ ដែលត្រូវបានទឹកជំនន់ហូរនាំមកតាម​ដើមគគីរធំមួយ មកទើរនៅត្រង់តំបន់ចតុមុខនេះឯង។

សំណង់ចាស់បំផុតគឺវត្តភ្នំចាប់ពីថ្ងៃស្ថាបនាក្រុងនេះ ដែលបានសាងសង់នៅឆ្នាំ ១៣៧៣។ ការទាក់ទាញទេសចរណ៍សំខាន់បំផុតគឺព្រះបរមរាជវាំងដែលមានព្រះវិហារព្រះកែវ និងសារមន្ទីរជាតិ បានសាងសង់នៅកំឡុងសម័យអាណានិគមបារាំងនៅចុងសតវត្សទី១៩ក្នុងរចនាបថខ្មែរបុរាណ ហើយទទួលនូវការប្រមូលផ្ដុំវត្ថុបុរាណខ្មែរជាច្រើន។ វិមានឯករាជ្យ ទោះបីចាប់ពីទសវត្សឆ្នាំ១៩៥០ក៏ដោយ ក៏វាត្រូវបានសាងសង់ឡើងក្នុងរចនាបថខ្មែរបុរាណដដែល។

ពួកបារាំង ដែលជាម្ចាស់អាណានិគមចាប់ពីសតវត្សទី ១៩ ដល់ ទសវត្សឆ្នាំ ១៩៤០ ក៏បានបន្សល់ទុកទីសំគាល់ខ្លួនរបស់ពួកគេ ជាមួយភូមិគ្រឹះអាណានិគមផ្សេងៗ ព្រះវិហារបារាំង មហាវិថី និង ផ្សារសិល្បៈតែង ផ្សារធំថ្មី។ ទីសំគាល់ដែននៃសម័យអាណានិគមគឺសណ្ឋាគារឡឺរ៉ូយ៉ាល់។

ចាប់ផ្ដើមជាមួយឯករាជ្យពីពួកបារាំងនៅទសវត្សឆ្នាំ ១៩៥០ និង បន្តរហូតដល់សម័យខ្មែរក្រហមនៅទសវត្សឆ្នាំ ១៩៧០ ភ្នំពេញបានរងនូវការលូតលាស់យ៉ាងសម្បើមជាទីក្រុងធានីនៃប្រទេសឯករាជ្យថ្មីមួយ។ ព្រះបាទ សីហនុបានយកចិត្តទុកដាក់ដើម្បីបង្ហាញរចនាបថថ្មីនៃស្ថាបត្យកម្ម និងដោយហេតុធ្វើឱ្យរឹងមាំនូវដំណើរការកសាងជាតិ។ យុគមាសនៃស្ថាបត្យកម្មថ្មីបានបញ្ចប់ រួមជាមួយនិងគម្រោងផ្សេងៗនិង ស្ថាបត្យករខ្មែរវ័យក្មេង ជារឿយៗបានរៀនសូត្រនៅបារាំង ដែលមានឱកាសដើម្បីរចនានិងសាងសង់។ ចលនាថ្មីនេះត្រូវបានគេហៅថា ស្ថាបត្យកម្មខ្មែរថ្មី និង ជារឿយៗត្រូវបានធ្វើឱ្យមានចរិកលក្ខណៈដោយសារការរំលាយចូលគ្នានៃប៉ោហូស ស្ថាបត្យកម្មក្រោយសម័យទំនើបអឺរ៉ុប និង ធាតុបុរាណពីសម័យអង្គរ។ ស្ថាបត្យករដែលលេចធ្លោបំផុតគឺលោកវណ្ណ-ម៉ូលីវណ្ណ ដែលត្រូវបានតែងតាំងជាប្រធាស្ថាបត្យករជាតិដោយព្រះមហាក្សត្រផ្ទាល់នៅឆ្នាំ១៩៥៦។ លោកម៉ូលីវណ្ណបានបង្កើតអគារទីសំគាល់ដែនដូចជារោងមហោស្រពជាតិព្រះសុរាម្រិត និង អគារគណៈរដ្ឋមន្ត្រី។ ស្ថាបត្យករដទៃៗទៀតបានជួយសាងសង់សាកលវិទ្យាល័យភូមិន្ទដែលស្ថាបនាថ្មី វិទ្យាស្ថានភាសាបរទេស និង មជ្ឈមណ្ឌលកីឡាជាតិ។ រួមជាមួយកំណើននៃថ្នាក់លើនិងកណ្ដាលរបស់សហគ្រិន ជាយក្រុងថ្មីៗត្រូវបានសាងសង់នៅទសវត្សឆ្នាំ ១៩៥០ និង ៦០។

ទោះបីជាសំណង់អគារទាំងនោះបាននៅសេសសល់នៅសម័យខ្មែរក្រហម និង សម័យសង្គ្រាមរដ្ឋប្បវេណីក៏ដោយ ក៏បច្ចុប្បន្ននេះ អគារទាំងនោះស្ថិតនៅក្រោមការគំរាមកំហែង ដោយសារតែការអភិវឌ្ឍខាងសេដ្ឋកិច្ចនិងបរិកប្បហិរញ្ញវត្ថុដដែល។ ភូមិគ្រឹះ និង សួនច្បារពីសម័យនោះកំពុងត្រូវបានបំផ្លាញ និង អភិវឌ្ឍឡើងវិញដើម្បីបង្កើតកន្លែងសម្រាប់សំណង់ធំៗ។ ទីសំគាល់ដែន មហោស្រពជាតិដោយលោកម៉ូលីវណ្ណត្រូវបានវាយរំលំនៅឆ្នាំ ២០០៨។ចលនាមួយកំពុងងើបឡើងនៅកម្ពុជាដើម្បីថែរក្សាឱ្យគង់វង្សនូវកេរដំណែលសម័យនិយមនេះ។ ភូមិគ្រឹះចាស់ៗជួនកាលកំពុងត្រូវបានគេប្រែទៅជាសណ្ឋាគារហាង ដូចជា ខ្នើយបាំងឆ័ត្រ។

វិមាន និងទីរំលឹកដល់ការប្រល័យពូជសាសន៍កំឡុងសម័យខ្មែរក្រហមនៅទសវត្សឆ្នាំ ១៩៧០ គឺសារមន្ទីរប្រល័យពូជសាសន៍ទួលស្លែង (អតីតវិទ្យាល័យមួយបានប្រើជាជំរុំប្រមូលផ្ដុំ) និង នៅជាយក្រុងនៃទីក្រុងនេះ មជ្ឈមណ្ឌលប្រល័យពូជសាសន៍ជើងឯក។ វិមានមិត្តភាពកម្ពុជា-វៀតណាមត្រូវបានប្រគល់ឱ្យដោយពួកកុម្មុយនិស្តវៀតណាម ជានិមិត្តរូបនៃមិត្តភាពខ្មែរ-យួនកំឡុងទសវត្សឆ្នាំ១៩៧០ ដែលបន្តបន្ទាប់ពីការរំដោះកម្ពុជាពីរបបខ្មែរក្រហម។

អត្ថបទដកស្រង់ពី៖​ km.wikipedia. org/wiki/ភ្នំពេញ

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

វត្តអារាមក្នុងរាជធានីភ្នំពេញ​ (​Phnom Penh is Capital of Cambodia)

រាជធានីភ្នំពេញ គិតត្រឹមឆ្នាំ ២០១៧ មានវត្តអារាមពុទ្ធសាសនាចំនួន ១៤៩ វត្ត និងព្រះសង្ឃជាង ៩ពាន់ អង្គ។

វត្តអារាមនានាមាន:

  • វត្តឧណ្ណាលោម
  • វត្តបទុមវតី
  • វត្តសារាវ័ន្តតេជោ
  • វត្តលង្កា
  • វត្តស្វាយពពែ
  • វត្តពោធិយារាម ហោវត្តចាស់
  • វត្តប្រយូវង្ស
  • វត្តថាន់
  • វត្តភ្នំ
  • វត្តមង្គលវ័ន ហៅវត្តស្វាយដង្គុំ
  • វត្តស្រះចក
  • វត្តព្រះពុទ្ធឃោសាចារ្យ
  • វត្តទួលសង្កែ
  • វត្តមហាមន្ត្រី
  • វត្តសំពៅមាស
  • វត្តព្រះធម្មត្រ័យ
  • វត្តឧត្តរាវត្តី
  • វត្តអង្គត្រគៀត
  • វត្តទួលសន្តិវ័ន
  • វត្តសំរោងអណ្ដែត
  • វត្តញាណរង្សី
  • វត្តនាគវ័ន
  • វត្តព្រែកតាគង់
  • វត្តវារិន្ទ ហៅវត្តព្រែកលៀប
  • វត្តពោធិព្រឹក្ស
  • វត្តបុទុមគង្គា
  • វត្តអម្ពផល
  • វត្តពោធិព្រះឥន្ទ
  • វត្តឥន្ធពិសី
  • វត្តឧទុម្ពរ
  • វត្តបុទុមពិសី ហៅវត្តល្វាលើ
  • វត្តក្រពុំពេជ្រ
  • វត្តសាមគ្គីក្បាលកោះ
  • វត្តមង្គលសិរីគៀនឃ្លាំង
  • វត្តសំពៅត្រៃល័ក្ស
  • វត្តប្រជុំសាគរ
  • វត្តសុវណ្ណបទុម
  • វត្តសូរិយាពោធិមាស
  • វត្តព្រះពុទ្ធមានបុណ្យ
  • វត្តទឹកថ្លា
  • វត្តវង្គដបូរី
  • វត្តទួលទំពូង
  • វត្តកោះ
  • វត្តចង្ក្រានតាព្រហ្ម ស្ទឹងមានជ័យ
  • វត្តកំសាន្ត
  • វត្តសន្សំកុសល
  • វត្តសំពោងផលអណ្ដែត
  • វត្តច្បារអំពៅ
  • វត្តនិគ្រោធវ័ន គល់ទទឹង
  • វត្តនន្ទមុនី
  • វត្តជោតរតនសិលា កោះនរា
  • វត្តយសសុវណ្ណរាម ហៅវត្តឫស្សីស្រស់
  • វត្តអង្គពោធិញាណ
  • វត្តដំបូកខ្ពស់
  • វត្តនិរោធរង្សី
  • វត្តប្រជុំវង្ស
  • វត្តសំបួរមាស
  • វត្តក្ដីតាកុយ
  • វត្តចាក់អង្រែក្រោម
  • វត្តអង្គតាមិញ
  • វត្តធុតុង្គ ចំការដូង
  • វត្តពោធិចិនតុង
  • វត្តវាលស្បូវ
  • វត្តជើងឯក
  • វត្តតាំងកសាងខាងត្បូង
  • វត្តតាំងកសាងខាងត្បូង
  • វត្តបញ្ចកែវមន្នី ឫស្សីសាញ
  • វត្តគោត្តមរង្សី ហៅវត្តគោកបញ្ជាន់
  • វត្តព្រែកឯង
  • វត្តទួលសុភាឃួន
  • វត្តកំពែង
  • វត្តព្រះធម្មត្រ័យ
  • វត្តជ្រោយអំពិល
  • វត្តក្រាំងធ្នង់
  • វត្តមជ្ឈឹមវ័ន្ត
  • វត្តខេមរបុណ្ណារាម ហៅវត្តថ្មី
  • វត្តសុវណ្ណីមន្នីវង្ស
  • វត្តចំពុះក្អែក
  • វត្តហារាម
  • វត្តជុំ
  • វត្តព្រៃស្ពឺ
  • វត្តចំប៉ា
  • វត្តជ្រោយបុទុម ហៅវត្តព្រែកជ្រៃ
  • វត្តជម្ពូវ័ន
  • វត្តតិក្ខប្បញ្ញោ
  • វត្តឈូកវ៉ា
  • វត្តត្រពាំងឈូក
  • វត្តព្រះច័ន្ទរង្សី
  • វត្តអង្គមេត្រី
  • វត្តគោកអំពិល
  • វត្តត្រពាំងសាលា
  • វត្តព្រែកព្នៅ
  • វត្តកប់ស្រូវ
  • វត្តមុន្នីប្រសិទ្ធិវង្ស
  • វត្តគៀនស្វាយក្នុង
  • វត្តចំការខ្សាច់
  • វត្តអង្គចំប៉ា មានឫទ្ធិ អង្គសំរិទ្ធិមានជ័យ ហៅវត្តទួលអង្គក្រពើ
  • វត្តព្រែកថ្លឹង
  • វត្តកំពង់ក្តុល
  • វត្តអញ្ចាញថ្មី
  • វត្តជន្លង់ម្លូ
  • វត្តព្រៃវែង
  • វត្តកំបូល
  • វត្តធម្មវិបស្សនារាម ហៅវត្តតាភេម
  • វត្តព្រះធាតុ
  • វត្តគោកខ្សាច់
  • វត្តទ័ពចំបក់មាស
  • វត្តអង្គសិរីសួស្ដី
  • វត្តភ្នៀតសិម្ពលី
  • វត្តស្វាយផ្អែម
  • វត្តស្លែង
  • វត្តសុវណ្ណរាសីរតនារាម ហៅវត្តសំរោងកណ្ដាល
  • វត្តស្ងួនពេជ្រ
  • វត្តប្រាសាទ
  • វត្តសំរោងខាងជើង
  • វត្តសុវណ្ណអម្ពារស្វាយមាស
  • វត្តគ្រួស
  • វត្តអង្គរកា
  • វត្តបឹងប្រីយ៍
  • វត្តព្រៃរមាស
  • វត្តអង្គបឹងចក
  • វត្តអង្គមុនី
  • វត្តទ្រនុំជ្រឹង

អត្ថបទដកស្រង់ពី៖​ km.wikipedia. org/wiki/ភ្នំពេញ

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

វប្បធម៌នៃរាជធានីភ្នំពេញ​ (​Phnom Penh is Capital of Cambodia)

ភ្នំពេញក៏មានគ្រាមភាសាខ្មែរផ្ទាល់ខ្លួនដែរ។ ពួកអ្នកនិយាយគ្រាមភាសាភ្នំពេញជារឿយៗ កាត់សំឡេងព្យាង្គមួយចំនួន ដែលគេហៅថាគ្រាមភាសាកម្ជិល។ ភ្នំពេញត្រូវបានគេស្គាល់ដោយសារតែឥទ្ធិពលរបស់ខ្លួនលើស្ថាបត្យកម្មខ្មែរថ្មី។ ទីក្រុងនេះគឺជាមជ្ឈមណ្ឌលសេដ្ឋកិច្ច និង វប្បធម៌នៃកម្ពុជា។

សារមន្ទីរដែលមានការទស្សនាច្រើនបំផុតពីរនៅទីក្រុងនេះគឺសារមន្ទីរជាតិ ដែលគឺជាសារមន្ទីរប្រវត្តិសាស្ត្រនិងបុរាណវត្ថុឈានមុខគេរបស់ប្រទេសនេះ និង សារមន្ទីរប្រល័យពូជសាសន៍ទួលស្លែង អតីតគុកមួយរបស់ខ្មែរក្រហម។

ចូលឆ្នាំថ្មី ១០–១២​កើត​ ខែចេត្រ

នៅក្នុងពេលនេះ ភ្នំពេញប្រារព្ធចូលឆ្នាំខ្មែរ ជាឱកាសមួយពេញនិយមកើនឡើងជាមួយពួកទេសចរ។ កំឡុងពេលក្ដៅហែងបំផុតប្រចាំឆ្នាំជាធម្មតា ទឹកត្រូវបានគេជះជុំវិញដែលបន្ថែមទៅក្នុងបរិយាកាសពិធីបុណ្យ រួមជាមួយការរាំរែកនិងតន្ត្រី។ កាលបរិច្ឆេទជាក់លាក់ប្រែប្រួលពីមួយឆ្នាំទៅមួយឆ្នាំ ប៉ុន្តែការឈប់សម្រាកបន្តយ៉ាងហោចណាស់ក៏បីថ្ងៃដែរ។ ពិធីបុណ្យនេះកត់សំគាល់ការបើកឆ្នាំផ្អែកលើប្រតិទិនខ្មែរបុរាណ និង ក៏កត់សំគាល់ការបញ្ចប់នៃការប្រមូលផលនៅឆ្នាំចាស់។

បុណ្យអុំទូក ១៤កើត–១រោច ខែកត្ដិក

បុណ្យប្រចាំឆ្នាំធំបំផុតនៅភ្នំពេញ ការប្រមូលផ្ដុំយ៉ាងរស់រវើកនេះប្រារព្ធដោយការហូរបញ្ច្រាសនៃទន្លេសាប។ ថ្ងៃឈប់សម្រាកដំណើរការរយៈពេលបីថ្ងៃ ពេលនោះមនុស្សម្នាជន់ជោរទៅក្នុងទីក្រុងដើម្បីចូលរួមសប្បាយនឹងកាំជ្រួច ការប្រណាំងទូកចម្រុះពណ៌ ការប្រគំតន្ត្រីផ្ទាល់ ញ៉ាំអី និង ចូលរួមពិធីបុណ្យ។ ការប្រណាំងទូកនេះកំណត់កាលត្រឡប់ទៅសម័យបុរាណដែលកត់សំគាល់អំពីកម្លាំងកងទ័ពជើងទឹកខ្មែរនាសម័យអាណាចក្រខ្មែរ។

នៅថ្ងៃ ២២ វិច្ឆិកា ២០១០ យ៉ាងហោចណាស់ប្រជាជន៣៤៨នាក់ត្រូវបានសង្កត់ជាន់គ្នាស្លាប់នៅក្នុងការរត់ជាន់គ្នាលើស្ពាននៅក្នុងពិធីបុណ្យនេះ។

ភ្ជុំបិណ្ឌ ១៤រោជ​ ខែភទ្របទ– ១កើត ខែអស្សុជ

ភ្ជុំបិណ្ឌគឺជាទិដ្ឋភាពសំខាន់ណាស់នៃវប្បធម៌ខ្មែរ។ វាមានន័យថា ការជួបជុំគ្នា រឺ តាមន័យបាលីថា ការប្រជុំដុំបាយ ដើម្បីធ្វើចង្ហាន់ និង ក៏ជាពេលវេលានៃការជួបជុំគ្នាឡើងវិញ ការរំលឹក បង្ហាញនូវក្ដីស្រលាញ់អាឡោះអាល័យ និង ការដឹងគុណដល់ដូនតារបស់ខ្លួន។ ដោយប្រគេនចង្ហាន់ និងបញ្ជូន អំពើល្អទៅកាន់ដូនតាដែលទំនងជាជាប់នៅស្ថានប្រែត ញាតិសណ្ដានដែលកំពុងរស់ជួយរំដោះទុកវេទនាពួកលោក និង នាំផ្លូវដូនតាទៅវិលចាប់ជាតិសាជាថ្មី។

វិសាខបូជា ១៥កើត ខែពិសាខ

វិសាខបូជាគឺជាថ្ងៃឈប់សម្រាកប្រចាំឆ្នាំដែលបានកាន់តាមប្រពៃណីដោយពួកពុទ្ធសាសនិកនៅកម្ពុជា។ ជួនកាលហៅក្រៅផ្លូវការថា ថ្ងៃប្រសូត្ររបស់ព្រះពុទ្ធ វាជាក់ស្ដែងរួមមាន ថ្ងៃប្រសូត្រ ថ្ងៃត្រាស់ដឹង និង ថ្ងៃបរិនិព្វានរបស់ព្រះពុទ្ធគោតម។

អត្ថបទដកស្រង់ពី៖​ km.wikipedia. org/wiki/ភ្នំពេញ

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

វិស័យអប់រំក្នុងរាជធានីភ្នំពេញ​ (​Phnom Penh is Capital of Cambodia)

នៅក្នុងប្រទេសកម្ពុជាមានសាលារៀន វិទ្យាស្ថាន និង សាកលវិទ្យាល័យ ជាច្រើនសម្រាប់បំពេញ​តម្រូវការដល់សិស្សានុសិស្សដែលបានបញ្ចប់ថ្នាក់សិក្សា​នៅថ្នាក់​ទុតិយភូមិ រឺ មធ្យមសិក្សា ហើយពួកគេអាចបន្តចូលរៀននៅថ្នាក់ឧត្តមសិក្សាបានដូចជានៅ សកលវិទ្យាល័យរដ្ឋ និង ឯកជន។ សកលវិទ្យាល័យទាំងនោះ​មាន​មុខវិជ្ជាជាច្រើនដូចជា: អក្សរសាស្ដ្រអង់គ្លេស ព័ត៌មានវិទ្យា គ្រប់គ្រង គណនេយ្យ វិស្វករសំណង់ គ្រប់គ្រងសណ្ឋាគារ មគ្គុទេសន៍ អស្យាណូវិទ្យា។ល។ សាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានចាប់ផ្តើមតាំងពីឆ្នាំ១៩៦០ មកម៉្លេះ។ សព្វថ្ងៃមានសិស្ស៥ពាន់នាក់ និង មានសាស្ត្រាចារ្យ ២០០នាក់​។ នេះជាមោទនភាពមួយរបស់ ប្រទេសកម្ពុជា ដែលមានសាកលវិទ្យាល័យធំបែបនេះ ហើយការអប់រំប្រកបដោយភាពស្វាហាប់និងម៉ត់ចត់ ធ្វើអោយ និសិ្សតបន្ទាប់ពីបាន បញ្ចប់ថ្នាក់មានសម្ថតភាព ក្នុងការស្វែងរកការងារធ្វើ និងប្រកួតប្រជែងដើម្បីមាន អនាគតល្អក្នុងសង្គមជាតិ និង ជួយដល់ប្រទេសជាតិ។ អគារសាងសង់ឡើងនៅសម័យអាណានិគមបារាំងនៅក្នុងទីក្រុងភ្នំពេញ។​ ហើយនៅពេលបច្ចុប្បន្ននេះវិស័យអបរំកំពុងមានការរីកចម្រើនឡើងជាលំដាប់ដោយសារតែការសិក្សារអបរំពីសំណាក់លោកគ្រូអ្នកគ្រូដែលមានបទពិសោធន៍ជាច្រើនឆ្នាំទើបធ្វើអោយការសិក្សារអប់រំរបស់មនុស្សសម័យបច្ចុប្បន្នមានការចេះដឹងច្រើនហើយទើបធ្វើអោយប្រទេសជាតិមានការរីកចម្រើនឡើងជាលំដាប់។ហើយនៅក្នុងអំឡុងឆ្នាំ២០១៦ កំណើនការចេះដឹងរបស់យុវវ័យនៅតាមគ្រឹះស្ថានឧត្តមសិក្សានានាមានការរីកចម្រើនយ៉ាងខ្លាំងផងដែរ។

  • សាលាភូមិន្ទរដ្ឋបាល ឬ École Royale d’Administration (ERA)។
  • សាកលវិទ្យាល័យភូមិន្ទភ្នំពេញ (ស.ភ.ភ.ភ. រឺ RUPP) ឬ L’université Royale de Phnom Penh (URPP) គឺជាស្ថាប័នអប់រំជាន់ខ្ពស់ធំ និងចំណាស់បំផុតនៅកម្ពុជា។ កាលពីឆ្នាំ ២០០៨ សាកលវិទ្យាល័យនេះមាននិស្សិតជាង ១០ ០០០ នាក់ ទូទាំងបរិវេណសាកលវិទ្យាល័យបី និងផ្ដល់នូវវគ្គសិក្សាគុណភាពខ្ពស់ទូលំទូលាយក្នុងមហាវិទ្យាល័យវិទ្យាសាស្ត្រ មហាវិទ្យាល័យវិទ្យាសាស្ត្រសង្គម និង មនុស្សសាស្ត្រ និង វិទ្យាស្ថានភាសាបរទេស (វ.ភ.ប. រឺ IFL)។ មានស្ថាប័នអប់រំជាន់ខ្ពស់ប្រហែលហាសិបនៅកម្ពុជា ភាគច្រើនក្នុងនោះគ្មានបរិវេណទីធ្លាទេ។ ការបរិច្ចាគអន្តរជាតិជាច្រើន ដូចជា ថ្ងៃថ្មី កម្ពុជា ចាត់ចែងសុខូបត្ថម្ភវត្ថុ ខាងអប់រំឯករាជ្យជាការបន្ថែមដល់សាលាសាធារណៈសម្រាប់សិស្សនិស្សិត។
  • សាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រនិងវិទ្យាសាស្ត្រសេដ្ឋកិច្ច (ស.ភ.ន.ស. រឺ RULE) រឺ L’université Royale de Droit et Science Economique (URDSE)
  • សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ (ស.ភ.វ.ស. រឺ RUFA) ឬ L’université Royale des Beaux Art (URBA)
  • សាកលវិទ្យាល័យភូមិន្ទកសិកម្ម (ស.ភ.ក. រឺ RUA) រឺ L’université Royale d’Agriculture (URA)
  • សាកលវិទ្យាល័យជាតិគ្រប់គ្រង (ស.ជ.គ. រឺ NUM)
  • វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (វ.ប.ក. រឺ ITC) រឺ Institut de Technologie du Cambodge
  • វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យត្រូវបានបង្កើតឡើងនៅថ្ងៃ ១២ ឧសភា ១៩៣០ និងក៏ជាស្ថាប័នពុទ្ធសាសនាបណ្ឌិត្យរបស់រដ្ឋដ៏សំខាន់នៅកម្ពុជា។

គ្រឹះស្ថានមធ្យមសិក្សា

វិទ្យាល័យព្រះស៊ីសុវត្ថិ
អនុវិទ្យាល័យចតុមុខ
វិទ្យាល័យបាក់ទូក
វិទ្យាល័យជាស៊ីមសាមគ្គី
វិទ្យាល័យជាស៊ីមបឹងកេងកង
វិទ្យាល័យឥន្ទ្រទេវី
វិទ្យាល័យជាស៊ីមសន្ធរម៉ុក
វិទ្យាល័យជាស៊ីមជ្រោយចង្វារ
វិទ្យាល័យច្បារអំពៅ
វិទ្យាល័យវត្តកោះ
វិទ្យាល័យហ៊ុនសែនប៊ុនរ៉ានីផ្សារដើមថ្កូវ

អត្ថបទដកស្រង់ពី៖​ km.wikipedia. org/wiki/ភ្នំពេញ

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖