ស្ថិតនៅចំណុចប្រសព្វគ្នានៃ ទន្លេមេគង្គ ទន្លេបាសាក់ និង ទន្លេសាប។ ភ្នំពេញគឺ ជាទីក្រុងធំនៃប្រទេសកម្ពុជាហើយមានប្រជាជនជាងពីរលាននាក់កំពុងរស់នៅ។ សព្វថ្ងៃនេះ ប្រទេសកម្ពុជា មានការអភិវឌ្ឍសេដ្ឋកិច្ច មានល្បឿនយឺត ក្នុងការប្រកួតប្រជែងទីផ្សារក្នុងស្រុក និង ប្រទេសនៅលើ សកលលោកដែលមានសេដ្ឋកិច្ចខ្ពស់ គឺអាស្រ័យទៅលើ រដ្ឋាភិបាល ការបើកទ្វារអោយប្រទេសផ្សេងៗមកធ្វើវិនិយោគទុនពង្រឹងនិងពង្រីកផលិតផលក្នុងស្រុក កាត់បន្ថយការនាំចូល និង បង្កើនការនាំចេញច្រើន។ ដើម្បីអភិវឌ្ឍសេដ្ឋកិច្ច ក៏ដូចជារកការងារអោយប្រជាពលរដ្ឋ រដ្ឋាភិបាលបានកែច្នៃកន្លែងផ្សេងៗអោយក្លាយទៅជាតំបន់ទេសចរណ៍ និងរកចំណូលបានតាមរយៈភ្ញៀវបរទេសដែលចូលមកទស្សនាប្រទេសកម្ពុជា។
ភ្នំពេញគឺជាមជ្ឈមណ្ឌលសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាដូចគ្នាដែរ វាក៏ត្រូវបានចាត់ទុកថាជាផ្នែកដ៏ធំនៃសេដ្ឋកិច្ចរបស់កម្ពុជា។ អត្រាកំណើនសេដ្ឋកិច្ច តួលេខបាន កើនឡើងទ្វេដងក្នុងប៉ុន្មានឆ្នាំថ្មីៗកន្លងផុតមកនេះ ដែលធ្វើឱ្យមានសន្ទុះឡើងនូវការលូតលាស់សេដ្ឋកិច្ចយ៉ាងឆាប់រហ័សនៅភ្នំពេញ ជាមួយនិង សណ្ឋាគារ ភោជនីយដ្ឋាន រង្គសាលថ្មីៗ ការផុសផុល និងការសាងសង់លំនៅឯកជនមានការរីកដុះដាលជាច្រើនឡើងជុំវិញទីក្រុង។
សេដ្ឋកិច្ចចំបងពឹងផ្អែកលើវិស័យពាណិជ្ជកម្មដូចជា កាត់ដេរ ពាណិជ្ជកម្ម និង បណ្ដាសហគ្រាសធុនតូច និង មធ្យម។ ក្នុងរយៈពេលពីរបីឆ្នាំមុននេះ ធុរកិច្ចខាងអចលនទ្រព្យកំពុងបានរីកលូតលាស់យ៉ាងរហ័ស រួមនិងការកើនឡើងយ៉ាងរហ័សនូវតំលៃអចលនទ្រព្យ។ ទេសចរណ៍ ក៏ជាវិស័យរួមចំណែកមួយសំខាន់ក្នុងរាជធានីក៏ដូចជាការបើកមជ្ឈមណ្ឌលទិញឥវ៉ាន់ និង ពាណិជ្ជកម្មកាន់តែច្រើន ដែលធ្វើឱ្យភ្នំពេញ ក្លាយជាកន្លែងមួយក្នុងចំណោមគោលដៅទេសចរណ៍ដ៏សំខាន់ក្នុងប្រទេសនេះរួមជាមួយ សៀមរាប និង ព្រះសីហនុ។ តាមរយៈ ក្រុមប្រឹក្សាគមនាការនិងទេសចរណ៍ពិភពលោក ទេសចរណ៍បានកើនឡើង ១៧,៥ភាគរយ (២ ០៥៣លានដុល្លារ) នៃផ.ផ.ស.របស់កម្ពុជានៅឆ្នាំ២០០៩ ឆ្លើយតបនឹង ១៣,៧ ភាគរយនៃការងារសរុប។ មួយក្នុងចំណោមនៃតំបន់ដែលមានប្រជាប្រិយបំផុតនៅភ្នំពេញសំរាប់អ្នកទេសចរណ៍នៅតិរណៈវិថីស៊ីសុវត្ថិ តាមបណ្ដោយទន្លេសាប។ តិរណៈវិថីស៊ីសុវត្ថិជាផ្លូវមួយខ្សែដែលមានប្រវែងជិត ៥ គម សំបូរទៅដោយភោជនីយដ្ឋាន រង្គសាល និង សណ្ឋាគារ។ការអភិវឌ្ឍក្រុងថ្មី កាំកូស៊ីធី ក្នុងរង្វង់ទឹកប្រាក់ ២.៦ រយកោដិដុល្លារ បំណងគឺលើកកំពស់ទស្សនីយភាពទីក្រុង។ ការិយាល័យកិច្ចការក្រុងនៃរាជធានីភ្នំពេញមានផែនការច្រើនពង្រីក និងកសាងហេដ្ឋារចនាសម្ព័ន្ធថ្មីដើម្បីជួយសំរួលទៅនឹងប្រជាជន និង សេដ្ឋកិច្ចកំពុងកើនឡើង។ អគារងើបឡើងខ្ពស់ៗនឹងត្រូវកសាងនៅចំណុចច្រកចូលនៃទីក្រុង និងក្បែរបឹងបួរនិងច្រាំងទន្លេ។ បន្ថែមទៀតនោះ ផ្លូវថ្មីៗ ប្រឡាយ និង ប្រព័ន្ធផ្លូវដែកនឹងត្រូវបានប្រើដើម្បីភ្ជាប់កាំកូស៊ីធីទៅនឹងរាជធានីភ្នំពេញ។គំរោងដទៃទៀតរួមមាន:
- ហ្គ្រែនដ៍ភ្នំពេញអន្តរជាតិ
- សហបាលាគារដឺខាសសលរ៉ូយ៉ាល់
- សំណង់អគារហិរញ្ញវត្ថុអន្តរជាតិ
- ហ្គោលដ៍ថោវ័រ ៤២ (ឈប់ត្រឹម៣២ជាន់)
- ថោវ័រអូស៊ីអាយស៊ី (OCIC) (៣២ ជាន់)
- រីវ៉ឺផាឡេស
- វឌ្ឍនៈកាប់ពីថលថោវ័រ (៣៨ ជាន់)
- ទីក្រុង អូឡាំព្យា
- មជ្ឈមណ្ឌលពាណិជ្ជកម្មភ្លោះ ថៃ ប៊ុនរ៉ុង
ជាមួយកំណើនសេដ្ឋកិច្ចផ្ទុះឡើងបានឃើញថាចាប់ផ្ដើមតាំងពីទសវត្សឆ្នាំ១៩៩០ ហាងថ្មីបានបើកសម្ពោធដូចគ្នានឹងម៉លបែបលោកខាងលិច ដូចជា ផ្សារទំនើបសូរិយា មជ្ឈមណ្ឌលសុវណ្ណា អុីអនម៉ល ធីខេម៉ល ផាសិន ជាដើម។ សិទ្ធិប្រើយីហោអន្តរជាតិពីរក៏បានសម្ពោធឡើងនៅភ្នំពេញដែរ។ ដាយអារីឃ្វិន ក៏បានសម្ពោធឡើងរួចហើយនៅខាងក្នុងអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ និង មាន់បំពងកេនទុកគី (KFC) បានសម្ពោធឡើងភោជនីដ្ឋានមួយលើដងមហាវិថីមុនីវង្ស និងមានផែនការបើកសម្ពោធបន្ថែមទៀតឆាប់ៗនេះ។ក្រុមហ៊ុន QSR ដែលបានបើក KFC នៅកម្ពុជាដែលឥឡូវទទួលបានសិទ្ធិប្រើយីហោដើម្បីនាំភីហ្សាហាត់ មកប្រទេសនេះដែរ។ក្រៅពីនោះ អាហារដ្ឋានការ៉េមស្វិនសឹន បានបើកសម្ពោធនៅមជ្ឈមណ្ឌលទិញឥវ៉ាន់សូរិយា។ ហាងកាហ្វេ ស្តារបាក់ បានបើកដំបូងនៅព្រលានអាកាសយាន្តនៅឆ្នាំ ២០១៥ ហើយឥលូវនេះមានចំនួន ៦ កន្លែងហើយ។
អគារកប់មេឃខ្ពស់បំផុតនៅភ្នំពេញគឺ ប៉មវឌ្ឍនៈកាប់ពីថល [២៦] នៅកម្ពស់ 200 metres (656 ft), ដែលលេចត្រដែតតាមជើងមេឃរបស់ភ្នំពេញជាមួយនឹងអគារកប់មេឃក្បែរខាង ប៉មកាណាឌីយ៉ា (ប៉មOCIC)។ ប៉មនេះត្រូវបានសាងសង់ឡើងនៅ ខែឧសភា ២០១២ និងបញ្ចប់បង្ហើយនៅចុងឆ្នាំ២០១៤។ ការងើបឡើងខ្ពស់ៗទំនើបៗត្រូវបានកសាងឡើងជុំវិញទីក្រុងនេះទាំងអស់ មិនមែនផ្ដុំនៅតំបន់ពិសេសណាមួយឡើយ។
ផ្សារធំថ្មី គឺជាចំណុចក្ដៅរបស់ទេសចរភាគច្រើន។ ស្លាបទាំងបួននៃផ្សារលាបពណ៌លឿងទុំ ពោរពេញទៅដោយរានជាច្រើនដែលលក់គ្រឿងអលង្ការមាស និង ប្រាក់ កាក់វត្ថុបុរាណ សម្លៀកបំពាក់ នាឡិកា ផ្កា ចំណីអាហារ ក្រណាត់សំពត់ និង ស្បែកជើង។ ផ្សារថ្មីទទួលការកែប្រែសាជាថ្មីភាគច្រើន រួមជាមួយការបង្កើតរានលក់ដូរថ្មីៗ ក្រោមការយកចិត្តទុកដាក់ពី សាធារណរដ្ឋបារាំង។
អត្ថបទដកស្រង់ពី៖ km.wikipedia. org/wiki/ភ្នំពេញ
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
-
Uncategorized (133)
-
កម្មវិធី QuickBooks រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (32)
-
ការគ្រប់គ្រង (Management) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (67)
-
ការធ្វើទីផ្សារ (Marketing) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (20)
-
គណនេយ្យ (Accounting) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (216)
-
គ្រប់គ្រង់ហិរញ្ញវត្ថុ (Finance) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (42)
-
ធនាគារនិងគ្រឹះស្ថានហិរញ្ញវត្ថុ (Banking & Financial Institution) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (6)
-
ពន្ធដារ (Cambodia Tax) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (79)
-
សវនកម្ម (Audit ) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (41)