នៅក្នុងខេត្តក៏ដូចជានៅទូទាំងប្រទេស គឺទទួលនូវខ្យល់មកពីតំបន់ត្រូពិច ដែលមានអាកាសធាតុក្តៅ ហើយសើម។ នៅរដូវដែលមានខ្យល់មូសុង គឺបានពាំនាំមកនូវចំនួនទឹកភ្លៀងយ៉ាងច្រើនមកជាមួយ ដែលអំណោយផលទៅដល់ការធ្វើកសិកម្មនានា និងដាំដំណាំផ្សេងៗ។ នៅរដូវកាលនេះ អាកាសធាតុ បានធ្វើអោយមានការទាក់ទាញដល់ភ្ញៀវទេសចរណ៍យ៉ាងច្រើនមកទស្សនា។ អ្នកដំណើរមិនចង់ជួបនូវគ្រោះធម្មជាតិនោះទេ ដូចជា ការផ្ទុះភ្នំភ្លើង ឬបណ្តាលមកពីខ្យល់ព្យុះនៅតំបន់ត្រូពិចឡើយ។ អំពីអាកាសធាតុ៖
- – រដូវរងារ៖ ខែ វិច្ឆិកា ដល់ ខែ មីនា (២០ ទៅ ២៨ អង្សា)
- – រដូវក្តៅ៖ ខែ មីនា ដល់ ខែ ឧសភា (៣០ ទៅ ៣៥ អង្សា)
- – រដូវភ្លៀង៖ ខែ ឧសភា ដល់ ខែ តុលា (២៣ ទៅ ៣០ អង្សា ជាមួយនិងការឡើងសំណើមទៅដល់ ៩០ ភាគរយ) នៅរដូវនេះជារៀងរាល់ឆ្នាំ គឺមានភ្លៀងធ្លាក់ខ្លាំង នៅពេលព្រឹក។
អត្ថបទដកស្រង់ពី៖ km.wikipedia. org/wiki/ខេត្តកំពង់ធំ
👇 ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖
👇 ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖