បារាំង
?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បារ. ហ្វ្រង្សិ៍ France ) ឈ្មោះដែនឬប្រទេសរបស់បារាំងសែស : ប្រទេសបារាំង, របស់មកពីប្រទេសបារាំង ។ ខ្មែរយើងប្រើជាពាក្យហៅពួកមនុស្សជាតិបារាំងសែសទាំងអស់ថា បារាំង; ដែនទាំងមូលរបស់បារាំងសែស ក៏ហៅថា បារាំង; សម្ដីនិយាយដោយរួបរួមតាមទម្លាប់របស់ប្រជាជនជាតិខ្មែរខ្លះ, សូម្បីពួកមនុស្សអ្នកប្រទេសអឺរ៉ុបទាំងប៉ុន្មាន ក៏ហៅថា បារាំងៗ ដូចគ្នាទាំងអស់; អ្វីទាំងពួងដែលមានដើមកំណើតមកពីប្រទេសអឺរ៉ុបក៏ហៅថា បារាំងៗទាំងអស់, ដូចយ៉ាង អក្សរបារាំង, ខោបារាំង, ដំឡូងបារាំង, មាន់បារាំង ជាដើម ។ ខ្មែរបុរាណច្រើនហៅអ្វីៗដែលមកពីបរទេសថា . . . ទេស ដូចជា សំពត់ទេស ជាដើម ។
👇 ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖
👇 ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖