ក្នុងសម័យចតុមុខរហូតមកដល់សម័យស្ដេចអង្គដួង ភូមិសាស្ត្ររដ្ឋបាលរបស់ភ្នំពេញគេមិនសូវដឹងច្បាស់ទេ។ ក្នុងសម័យអាណានិគមបារាំង ភ្នំពេញប្រហែលជាស្រុកមួយរបស់ខេត្តកណ្ដាល ប៉ុន្តែមិនមែនប៉ុនខែត្រកណ្ដាលបច្ចុប្បន្ននេះឡើយ ប្រហែលជាលាតសន្ធឹងដល់ ស្រុកអង្គស្នួលសព្វថ្ងៃនេះ ព្រោះបើតាមដើមកំណើតរបស់លោកតាក្រមង៉ុយ គាត់ជាអ្នកឃុំកំបូល ស្រុកភ្នំពេញ (បច្ចុប្បន្នកំបូលជាសង្កាត់មួយនៅក្នុងខណ្ឌពោធិ៍សែនជ័យ)។
កាលសម័យខ្មែរក្រហមភ្នំពេញជាប៉ែកនៃភូមិភាគបស្ចិម។
ភ្នំពេញគឺជាក្រុងមួយ ដែលមានផ្ទៃក្រឡា Conversion error: Value “៧៥៨” must be a number ដែលមានឋានៈស្មើបណ្ដាខេត្តរបស់កម្ពុជា។ រាជធានីត្រូវបានបែងចែកទៅជាបំណែងចែករដ្ឋបាលប្រាំបួនតទៅទៀតដែលគេហៅថា ខណ្ឌ ហើយចំណោមខណ្ឌទាំងដប់ពីរនោះមាន ដង្កោ មានជ័យ ពោធិ៍សែនជ័យ សែនសុខ និង ឫស្សីកែវចាត់ទុកថាជាជាយក្រុងនៃទីក្រុងនេះ។ ខណ្ឌទាំងអស់ត្រូវស្ថិតនៅក្រោមអភិបាលកិច្ចនៃរាជធានីភ្នំពេញ។ ខណ្ឌទាំងនេះត្រូវបានបែងចែកទៅជា ១០៥ សង្កាត់ និង ៩៥៣ ភូមិ។
រាជធានីត្រូវបានគ្រប់គ្រងដោយអភិបាលដែលមានតួនាទីជាអង្គនីតិប្រតិបត្តិកំពូលនៃទីក្រុង ដូចគ្នាដែរក៏មើលលើនគរបាលយោធារាជធានី នគរបាលរាជធានី និង ការិយាល័យកិច្ចការរាជធានី។ នៅពីក្រោមអភិបាលគឺមានអភិបាលរងទីមួយ និង អភិបាលរង ៥រូប ទៀត។ ប្រធានការិយាល័យ ដែលកាន់ឋានៈស្មើនឹងអភិបាលរង កាន់កាប់ការិយាល័យដែលមានអនុប្រធានការិយាល័យ ៨រូប ដែលទទួលបន្ទុកផ្នែករដ្ឋបាលទាំង ២៧។ គ្រប់ខណ្ឌក៏មានអភិបាលមួយរូបដែរ។
| បញ្ជីខណ្ឌរដ្ឋបាលភ្នំពេញ | ||||
|---|---|---|---|---|
| ឈ្មោះខណ្ឌ | ចំនួនសង្កាត់ | ចំនួនភូមិ | ប្រជាជននៅឆ្នាំ២០០៨ | ប្រជាជននៅឆ្នាំ២០១៧ (ពាន់នាក់) |
| ចំការមន | ៥ | ៤០ | ៩៨ ៩២១ | ១៩០.០ |
| ដង្កោ | ១២ | ៨១ | ៧៣ ២២៩ | ១៥៧.៨ |
| ដូនពេញ | ១១ | ១៣៤ | ១២៦ ៥០០ | ១២៩.៣ |
| ទួលគោក | ១០ | ១៤៣ | ១៧១ ២០០ | ១៧៨.៤ |
| ប្រាំពីរមករា | ៨ | ៦៦ | ៩១ ៨៩៥ | ៩៥.១ |
| ពោធិ៍សែនជ័យ | ៧ | ៧៥ | ១៥៩ ៤៥៥ | ២៣៣.៨ |
| មានជ័យ | ៧ | ៥៩ | ១៩៤ ៦៣៦ | ៣២៧.៨ |
| ឫស្សីកែវ | ៧ | ៣០ | ១៣៥ ៤៧០ | ១៩៦.៧ |
| សែនសុខ | ៦ | ៤៧ | ១២៥ ៥៣៦ | ១៤៨.០ |
| ច្បារអំពៅ | ៨ | ៤៩ | ១៣៣ ១៦៥ | ១៨៩.៤ |
| ជ្រោយចង្វារ | ៥ | ២២ | ៦១ ២១៤ | ៦៧.២ |
| ព្រែកព្នៅ | ៥ | ៥៩ | ៤១ ១២១ | ៤៦.១ |
| បឹងកេងកង | ៧ | ៥៥ | ៥៣០៨៣ | |
| កំបូល | ៧ | ៥៣ | ||
អត្ថបទដកស្រង់ពី៖ km.wikipedia. org/wiki/ភ្នំពេញ
👇 ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖
👇 ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖