ខេត្តបាត់ដំបងគឺជាខេត្តដែលមានស្ថេរភាពសន្តិសុខក្រោយពីបានឆ្លងកាត់សង្គ្រាមស៊ីវិលអស់ជិត៣ទសវត្សរ៍។ប៉ុន្តែទោះបីជាយ៉ាងណា ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅតំបន់ជនបទនៅតែជួបការលំបាកនៅឡើយដោយហេតុថា ការរកចំនូលតាមគ្រួសារនីមួយៗនៅមានកំរិតទាបបើប្រៀបធៀបនឹងប្រទេសជិតខាង។ប៉ុន្តែក្នុងឆ្នាំ២០០៧យើងឃើញថា ខេត្តនេះមានសំទុះអភិវឌ្ឍទៅមុខយ៉ាងខ្លាំងព្រោះថា ជីវភាពប្រជាជនធូរធារគ្រាន់បើ បើធៀបនឹងខេត្តផ្សេងៗទៀតក្នុងប្រទេស។ ហេតុដូច្នេះហើយបានជាកន្លងមកថ្មីៗនេះរាជរដ្ឋាភិបាលបានបង្កើតឡើងនូវគោលនយោបាយជាច្រើន ដើម្បីអភិវឌ្ឍប្រទេសតាមរយៈការរៀបចំនូវផែនការសេដ្ឋកិច្ច សង្គម ថ្នាក់ជាតិសំរាប់ឆ្នាំ២០០១ ២០០៥ ។ ម៉្យាងទៀតខេត្តបាត់ដំបងគឺជាខេត្តមួយមានវិសាលភាពធំទូលាយនិងមានលក្ខណៈភូមិសាស្ត្រល្អក្នុងកិច្ចការអភិវឌ្ឍន៍។ ខេត្តនេះមានទីតាំងស្ថិតនៅភាគពាយ័ព្យនៃប្រទេសកម្ពុជា តាមបណ្តោយផ្លូវជាតិលេខ៥ ដែលមានចំងាយ ២៩១គ.ម ពីទីក្រុងភ្នំពេញ។ មានភូមិសាស្ត្រខាងជើងជាប់នឹងខេត្តបន្ទាយមានជ័យ ខាងកើតជាប់នឹងខេត្តសៀមរាប និងបឹងទន្លេសាប ខាងត្បូងជាប់ខេត្តពោធិ៍សាត់ និងខាងលិចជាប់នឹងប្រទេសថៃ។ ខេត្តបាត់ដំបងក៏ដូចជាប្រទេសកម្ពុជាទាំងមូលដែរ មានរដូវពីរសំខាន់ៗគឺរដូវវស្សា និងរដូវប្រាំង។ រដូវវស្សាចាប់ផ្តើមពីខែមិថុនាដល់ខែវិច្ឆិកា ចំនែកឯរដូវប្រាំងពីខែធ្នូ ដល់ខែឧសភា។ អាកាសធាតុក្តៅបំផុតនៅរដូវប្រាំងមានរហូតដល់ ៣៨ អង្សាសេ ត្រជាក់បំផុតដល់ ១២អង្សាសេហើយអាកាសធាតុមានការប្រែប្រួលទៅតាមរដូវកាលនីមួយៗ។ ខេត្តបាត់ដំបងគ្របដណ្តប់ដោយផ្ទៃដីចំនួន ១.១៦២.២០០ ហិកតា ដែលក្នុងនោះមាន ៤១៥.២០០ ហិកតាជាដីដែលអាចដាំដំណាំបាន ៣១៥.១០០ ហិកតាជាវាលស្រែ ៤៤៤.២០០ ហិកតាជាដីព្រៃឈើ ហើយនិង ១៤៥.៨០០ ហិកតាជាវាលលិចទឹកនៅជាប់តាមដងទន្លេសាប និងផ្ទៃដីផ្សេងៗទៀតចំនួន ២៥៧.១០០ ហិកតា។
ខេត្តបាត់ដំបងចែកចេញជា១៤ស្រុកក្នុងនោះមាន៩៦ឃុំ និង៧៤១ភូមិ ។
| លេខកូដស្រុក | ស្រុក | ជាអក្សរឡាតាំង | ចំនួនឃុំ |
|---|---|---|---|
| ០២០១ | បាណន់ | Banan | ៨ |
| ០២០២ | ថ្មគោល | Thma Koul | ១០ |
| ០២០៣ | ក្រុងបាត់ដំបង | Bat Dambang | ១០ |
| ០២០៤ | បវេល | Bavel | ៦ |
| ០២០៥ | ឯកភ្នំ | Aek Phnum | ៧ |
| ០២០៦ | នោងឫស្សី | Moung Ruessei | ១១ |
| ០២០៧ | រតនមណ្ឌល | Rotanak Mondol | ៤ |
| ០២០៨ | សង្កែ | Sangkae | ១០ |
| ០២០៩ | សំឡូត | Samlout | ៧ |
| ០២១០ | សំពៅលូន | Sampov Lun | ៦ |
| ០២១១ | ភ្នំព្រឹក | Phnum Proek | ៥ |
| ០២១២ | កំរៀង | Kamrieng | ៦ |
| ០២១៣ | គាស់ក្រឡ | Koas Krala | ៦ |
| ០២១៤ | រុក្ខគិរី | Rukhakiri | ៥ |
| សរុប | ៩៤ | ||
អត្ថបទដកស្រង់ពី៖ km.wikipedia.org/wiki/ខេត្តបាត់ដំបង
👇 ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖
👇 ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖