Posted on Leave a comment

តំបន់ទេសចរណ៍សក្តានុពលក្នុងខេត្តបន្ទាយមានជ័យ (Banteay Meanchey is Province of Cambodia)

ប្រាសាទបន្ទាយឆ្មារ

ប្រាសាទបន្ទាយឆ្មារមានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៦៩អា ចម្ងាយប្រមាណ៤គីឡូម៉ែត្រពីទីរួមខេត្តបន្ទាយមានជ័យក្នុងស្រុកថ្មពួក តំបន់រមណីយដ្ឋានប្រវត្តិសាស្ត្រ ប្រាសាទបន្ទាយឆ្មារបានកសាងឡើងដោយព្រះបាទជ័យវរ្ម័នទី៧ ក្នុងចន្លោះ សតវត្សទី១២ និង១។ តំបន់នេះត្រូវរងការបំផ្លិចបំផ្លាញដោយសារសង្គ្រាមដែលបណ្ដាលឱ្យប្រាសាទមួយចំនួនធំត្រូវ បាក់បែកខ្ទេចខ្ទី នៅសល់តែថ្មរាយប៉ាយពាសពេញដី មិនតែប៉ុណ្ណោះនៅមានពួកចោរបានលួចយករូបចម្លាក់ផ្សេងៗ ពីប្រាសាទទៅលក់ឱ្យឈ្មួញជនជាតិប្រទេសថៃទៀតផង។ ភាពល្បីល្បាញនៃប្រាសាទនេះបានធ្វើឱ្យពីមួយថ្ងៃទៅមួយថ្ងៃមានអ្នក ទេសចរបរទេសចូលទស្សនាកាន់តែច្រើនឡើងៗ ដែលសក្ដានុពលនេះបានធ្វើឱ្យអជ្ញាធរគ្រប់គ្រងប្រាសាទមានការចាប់ អារម្មណ៍ ហើយព្យាយាមរៀបចំបណ្ដាប្រាសាទដទៃទៀតនៅក្នុងខេត្តឱ្យកាន់តែគួរឱ្យទាក់ទាញ ជាមួយនឹងការជួសជុល ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ដើម្បីបង្កលក្ខណៈងាយស្រួលដល់ទេសចរក្នុងការទៅកម្សាន្ត។ ប្រាសាទដែលខេត្តនេះមាន គម្រោងរៀបចំជួសជុលលម្អឡើងវិញមានដូចជា ប្រាសាទបន្ទាយទ័ព ប្រាសាទព្រះឈរ ប្រាសាទប្រាំជាដើម។

អាងទឹកកងវ៉ា

អាងទឹកនេះមានទីតាំងស្ថិតនៅក្នុងស្រុកសិរីសោភ័ណចម្ងាយ៤គីឡូម៉ែត្រពីទីរួមខេត្ត កសាងឡើងក្នុងរបបប៉ុលពត សម្រាប់យកទឹកប្រើប្រាស់ក្នុងការធ្វើស្រែចម្ការ។ ទេសចរអាចសប្បាយរីករាយជាមួយនឹងសកម្មភាពផ្សេងៗដូចជា ការជិះទូក ការងូតទឹកបឹង ការស្ទូចត្រីជាដើម។

ភ្នំបាក់ជញ្ជាំង

ភ្នំបាក់ជញ្ជាំងជារមណីយដ្ឋានវប្បធម៌ ឋិតក្នុងក្រុងសិរីសោភ័ណតាមបណ្តោយផ្លូវជាតិលេខ៥ ចម្ងាយ៥គីឡូ ម៉ែត្រពីទីរួមខេត្តបន្ទាយមានជ័យ។ ទីនេះមានភ្នំពីរឈរក្បែរគ្នា ដែលមានផ្ទាំងថ្មធំៗបញ្ឈរ ដែលមើលទៅដូចជាជញ្ជាំង អ្វីមួយ។ មានរូងមួយជម្រៅ១២ម៉ែត្រអាចឱ្យទេសចរចុះទៅកំសាន្តបានផងដែរ។

អត្ថបទដកស្រង់ពី៖​ km.wikipedia. org/wiki/ខេត្តបន្ទាយមានជ័យ

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Leave a Reply