ភ្នំពេញ ជារាជធានីរបស់ព្រះរាជាណាចក្រកម្ពុជាហើយជាទីក្រុងដែលឆ្លាតធំជាងគេនៅក្នុងប្រទេសដែលមានចំនួនប្រជាជនជិត២លាននាក់នៅក្នុងឆ្នាំ ២០១៧។ ភ្នំពេញជាមជ្ឈមណ្ឌលធ្វើជំនួញ ពាណិជ្ជកម្ម ឧស្សាហកម្ម និងជាបណ្ដុំការងារច្រើនជាងគេក្នុងប្រទេសកម្ពុជា។ ភ្នំពេញមានបណ្តុំសំណង់អាគារធំៗជាច្រើន រួមបញ្ជូលទាំងទីផ្សារ និងផ្សារទំនើបដែលធំជាងគេក្នុងប្រទេសកម្ពុជា សកលវិទ្យាលយ័ច្រើនជាងគេសំរាប់សិស្សានុសិស្សសិក្សារៀនសូត្រ ព្រលានយន្តហោះអន្តរជាតិ កំពង់ផែផ្លូវទឹក និងកំពង់ផែផ្លូវគោកសម្រាប់ផ្គត់ផ្គង់ការដឹកជញ្ជូននិងផ្ទុកទំនិញផ្សេងៗ និងកន្លែងទេសចរណ៍ដែលទាក់ទាញភ្ញៀវជាតិ-អន្តរជាតិបានច្រើនលំដាប់ទី២បន្ទាប់ពី ក្រុងសៀមរាប។
ភ្នំពេញយកតាមឈ្មោះវត្តភ្នំជាទីទួលតូចល្មមមួយដែលលម្អពីលើដោយវត្តអារាមមួយដែលបានកសាងឡើងនៅឆ្នាំ១៣៧៣ ហើយវាក៏ជាទីកន្លែងសំគាល់ចាប់បដិសន្ធិតាមព្រេងនិទានរបស់ទីក្រុង ដែលសព្វថ្ងៃវត្តភ្នំមានទីតាំងស្ថិតនៅ សង្កាត់ វត្តភ្នំ ខណ្ឌដូនពេញ។ នៅទីបរិវេណវត្តភ្នំគេសង្កេតឃើញថា ប្រជាជន និង ភ្ញៀវទេសចរជាតិ ជាច្រើនបានទៅលេងកំសាន្តនៅទីនោះ ជាពិសេសថ្ងៃបុណ្យជាតិ ឬ ថ្ងៃបុណ្យប្រពៃណីជាតិធំៗ បង្កើតបានជាភាពសប្បាយរីករាយ និងកន្លែងទីសក្ការៈបូជាសម្រាប់ព្រះពុទ្ធសាសានា និង ពុទ្ធសាសនិក គ្រប់មជ្ឈដ្ឋានផងដែរ។
រឿងនិទានមួយកាលនៅឆ្នាំ ១៣៧២ ឧបាសិកាចាស់ម្នាក់ ឈ្មោះដូនពេញបានធ្វើដំណើរទៅដល់មាត់ទឹកនៃទន្លេមេគង្គ ហើយបានឃើញដើមគគីរងាប់មួយយ៉ាងធំកំពុងអណ្ដែតចុះទៅតាមខ្សែទឹក។ នៅខាងក្នុងប្រហោងនៃដើមគគរីនោះមានរូបចម្លាក់សំឫទ្ធិបួន និង បដិមាព្រះពុទ្ធធ្វើពីថ្មមួយ។
ដូនពេញបាននាំរូបបដិមាទាំងនោះឡើងលើគោក ហើយបាននាំប្រជាជនដើម្បីពូនដីនៅភាគអាគ្នេយ៍នៃផ្ទះរបស់គាត់។ ក្រោយមកគាត់ក៏បានយកដើមគគីរនោះទៅសាងជាព្រះវិហារនៅលើភ្នំនោះដើម្បីតំកល់ព្រះបដិមាព្រះពុទ្ធរូបទាំងប្រាំអង្គនោះ ហើយក្រោយមកវត្តនោះក៏ដាក់ឈ្មោះតាមគាត់ថា វត្តភ្នំដូនពេញ ដែលបច្ចុប្បន្នកាលនេះគេស្គាល់ថាវត្តភ្នំ នេះឯង ដែលជាកូនភ្នំតូចមួយដែលមានកំពស់ 27 metres (89 ft)។ ក្រោយមកស្ដេចពញាយ៉ាត ដោយទ្រង់ទតឃើញនូវសេចក្ដីជ្រះថ្លារបស់ដូនពេញចំពោះព្រះពុទ្ធសាសនាដូច្នេះហើយ ទើបទ្រង់ក៏បានតាំងឈ្មោះខេត្តនេះសាជាថ្មីថា ភ្នំពេញ ដែលមុនទីត្រង់ភ្នំពេញសព្វថ្ងៃនេះ គេហៅថា ខេត្តកោះឫស្សីកែវ ដែលបច្ចុប្បន្នមានខណ្ឌមួយឈ្មោះថា ខណ្ឌឫស្សីកែវ និង ខណ្ឌមួយទៀតឈ្មោះថា ខណ្ឌដូនពេញ ដែលដូនពេញនេះយកតាមឈ្មោះរបស់ដូនពេញ។
តែបើគិតតាមភូមិសាស្ត្រ និងឈ្មោះគួរតែគេយកឈ្មោះតាមការចាក់ដីបំពេញបង្កើតជាភ្នំព្រោះវាជាភ្នំដី ដូច្នេះប្រហែលជាដំបូងឈ្មោះ ភ្នំបំពេញ រួចក្លាយជា ភ្នំពេញ។
ក្នុងរាជ្យព្រះបាទ ពញាយ៉ាត រាជធានីនេះត្រូវបានប្រទាននាមថា ក្រុងចតុមុខ ឬ ក្រុងចតុមុខមង្គលសកលកម្ពុជាធិបតី សិរីធរបវរ ឥន្ទបត្តបុរី រដ្ឋរាជសីមាមហានគរ។
អត្ថបទដកស្រង់ពី៖ km.wikipedia. org/wiki/ភ្នំពេញ
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
-
Uncategorized (133)
-
កម្មវិធី QuickBooks រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (32)
-
ការគ្រប់គ្រង (Management) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (67)
-
ការធ្វើទីផ្សារ (Marketing) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (20)
-
គណនេយ្យ (Accounting) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (216)
-
គ្រប់គ្រង់ហិរញ្ញវត្ថុ (Finance) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (42)
-
ធនាគារនិងគ្រឹះស្ថានហិរញ្ញវត្ថុ (Banking & Financial Institution) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (6)
-
ពន្ធដារ (Cambodia Tax) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (79)
-
សវនកម្ម (Audit ) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (41)