Posted on Leave a comment

ការដឹកជញ្ជូនក្នុងរាជធានីភ្នំពេញ​ (​Phnom Penh is Capital of Cambodia)

អាកាសយានដ្ឋានអន្តរជាតិភ្នំពេញគឺជាអាកាសយានដ្ឋានធំនិងមមាញឹកបំផុតនៅកម្ពុជា។ វាបានស្ថិតនៅ 7 kilometres (4.3 mi) ភាគខាងលិចពីភ្នំពេញកណ្ដាលមក។

ក្រុមហ៊ុនដឹកជញ្ជូនទង់ជាតិកម្ពុជា កម្ពុជាអង្គរអ៊ែរ បានចាប់ផ្ដើមហោះហើរនៅឆ្នាំ ២០០៩ ដែលមានទីតាំងធំនៅភ្នំពេញ និង មានមជ្ឈមណ្ឌលសំខាន់របស់ខ្លួននៅទីក្រុងនេះ ជាមួយមណ្ឌលបន្ថែមមួយទៀតនៅអាកាសយានដ្ឋានអន្តរជាតិអង្គរ។ ជើងហោះហើរធូរថ្លៃពី បាងកក និងកូឡាឡាំពួ ទៅភ្នំពេញ បានដំណើរការដោយអ៊ែរអាស៊ី ក្រុមហ៊ុនដឹកជញ្ជូនតម្លៃទាបប្រចាំតំបន់។ ក្រុមហ៊ុនដឹកជញ្ជូនធូរថ្លៃផ្សេងៗទៀតរួមមាន អ៊ែរវ៉េចេតស្តារអាស៊ី (បុត្រសម្ព័ន្ធនៃខ្វនតឹស) ជាមួយជើងហោះហើរប្រចាំថ្ងៃទៅសិង្ហបុរី។

នៅខែតុលា ២០១០ អ៊ែរហ្វ្រង់ បានប្រកាសថានឹងបម្រើសេវាភ្នំពេញពីប៉ារីស-សាលដឺហ្គោលដែលចាប់ផ្ដើមនៅថ្ងៃ ២៧ មីនា ២០១១ មក។

ឡានឈ្នួល ឡានមួយបាំងកន្លះ និង ឡានក្រុងតូចចាកចេញពីទីក្រុងដើម្បីទៅកាន់គោលដៅទូទាំងប្រទេស ប៉ុន្តែការធ្វើដំណើរលើដីលឿនថោកជាងនិងមានផាសុខភាពគឺឡានក្រុង។ ភ្នំពេញក៏មានសេវាផ្លូវដែកដែរ។

មានក្រុមហ៊ុនឡានក្រុងមួយចំនួន រួមមាន ក្រុមហ៊ុនដឹកជញ្ជូនសាធារណៈភ្នំពេញ និង ក្រុមហ៊ុនដឹកជញ្ជូនជីអ៊ែសធី ដែលកំពុងដំណើរការសេវាទៅកាន់ទីរួមខេត្តជាច្រើន រួមមាន ព្រះសីហនុ កំពង់ឆ្នាំង ឧដុង្គ និង តាកែវ។ ក្រ.ដឹកជញ្ជូនភ្នំពេញសូរិយាផ្ដល់សេវាឡានក្រុងទៅកាន់គោលដៅខេត្តជាច្រើនតាមផ្លូវជាតិមួយចំនួន និង ទៅកាន់ទីក្រុងហូជីមិញ។

ទោះបីទីក្រុងនេះមានចម្ងាយ 290 kilometres (180 mi) ពីសមុទ្រក៏ដោយ ក៏ក្រុងនេះគឺជាទីកំពង់ផែទឹកសាបធំរបស់កម្ពុជាដែរ ផែសំខាន់មួយតាំងនៅលើទន្លេមេគង្គ និង ផែត្រូវបានភ្ជាប់ទៅកាន់សមុទ្រចិនខាងត្បូងឆ្លងកាត់ច្រកមួយនៃដីសណ្ដទន្លេមេគង្គនៅវៀតណាម។

ភ្នំពេញថ្មីៗនេះមិនមានដំណឹកជញ្ជូនសាធារណៈច្រើនទេ ទោះបីជារដ្ឋាភិបាលជប៉ុនបានប៉ុនប៉ងអភិវឌ្ឍសេវាឡានក្រុងទៅវិញទៅមកនៅភ្នំពេញនៅឆ្នាំ ២០០១ ក៏ដោយ។ នៅក្នុងការបន្ទាន់សម័យផែនការមេដំណឹកជញ្ជូននៃទីក្រុងរបស់ចៃកា សម្រាប់ភ្នំពេញគឺបញ្ចប់បង្ហើយនៅឆ្នាំ ២០១៤ ប៉ុន្តែប្រហែលជាមិនត្រូវបានរួចរាល់ទេរហូតដល់ឆ្នាំ២០៣៥។​ មធ្យោបាយដឹកជញ្ជូនសាធារណៈក្នុងស្រុកក្នុងទីក្រុងនេះរួមមាន ស៊ីក្លូ ទោចក្រយានយន្តឈ្នួលដែលគេស្គាល់ថា ម៉ូតូឌុប ត្រីចក្រយានយន្ត ដែលគេស្គាល់ថាជា ទុកទុក ឬ កង់បី រថសណ្ដោងដែលភ្ជាប់ទៅនឹងម៉ូតូឌុប ខ្មែរហៅថា រ៉ឺម៉ក និង ឡានឈ្នួលដែលមានមាត្រដ្ឋាន ខ្មែរហៅថា តាក់ស៊ីទម្រង់ដំណឹកជញ្ជូនឯកជនរួមមាន កង់ ម៉ូតូ និង ឡាន។

ផ្លូវធំ

ដោយជារាជធានីនៃកម្ពុជា ផ្លូវធំជាតិមួយចំនួនភ្ជាប់ទីក្រុងនេះទៅនឹងប៉ែកផ្សេងៗនៃប្រទេសនេះ:

ផ្លូវជាតិ ក្រម ប្រវែង ដើម ចុង
ផ្លូវជាតិលេខ១ ១០០០១ 167.10 km 103.83 mi ភ្នំពេញ ព្រំដែនវៀតណាម
ផ្លូវជាតិលេខ២ ១០០០២ 120.60 km 74.94 mi ភ្នំពេញ ព្រំដែនវៀតណាម
ផ្លូវជាតិលេខ៣ ១០០០៣ 202.00 km 125.52 mi ភ្នំពេញ វាលរេញ
ផ្លូវជាតិលេខ៤ ១០០០៤ 226.00 km 140.43 mi ភ្នំពេញ ព្រះសីហនុ
ផ្លូវជាតិលេខ៥ ១០០០៥ 407.45 km 253.18 mi ភ្នំពេញ ព្រំដែនថៃ
ផ្លូវជាតិលេខ៦ ១០០០៦ 416.00 km 258.49 mi ភ្នំពេញ បន្ទាយមានជ័យ
ផ្លូវជាតិលេខ៧ ១០០០៧ 509.17 km 316.38 mi ស្គន់ (ស្រុកជើងព្រៃ) ព្រំដែនលាវ

អត្ថបទដកស្រង់ពី៖​ km.wikipedia. org/wiki/ភ្នំពេញ

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Leave a Reply