រមណីយដ្ឋានសេកសក
សេកសក គឺជាឈ្មោះរមណីយដ្ឋានធម្មជាតិមួយស្ថិតនៅចំងាយ ៥៦គីឡូម៉ែត្រពីទីរួមខេត្តក្នុងភូមិសាស្រ្ត ភូមិផ្លូវមាស ស្រុករតនៈមណ្ឌុលលើកំណាត់ផ្លូវជាតិលេខ៥៧ អតីតផ្លូវជាតិលេខ១០ មានទឹកហូរ ថ្លាឆ្វង់ ហូរកាត់ប្រកប ដោយដុំលិលា រដិបរដុបគួជាទីមនោរម្យ ។ នៅលើមាត់ច្រាំងមានព្រៃព្រឹក្សាដុះស្អេកស្កះនិងមានម្លប់ត្រឈឹងត្រ ឈៃ ។ សកម្មភាពរស់នៅប្រកបរបរកស៊ីរបស់ប្រជាជននៅក្បែរតំបន់នេះគឺ ពឹងទៅលើការធ្វើស្រែចំការ ។ ដំណាំទាំងអស់នេះគឺសណ្តែកដី សណ្តែកបាយ ពោត ម្នាស់ ដូង ស្វាយ ខ្នុរ ល្ង ។ល។
រមណីយដ្ឋានពពុះពេជ្រចិន្តា
ពេជ្រចិន្តា គឺជាឈ្មោះរម្មណីយដ្ឋានធម្មជាតិមួយ ដែលមានចំងាយប្រមាណ ៤៤ គីឡូម៉ែត្រពីទីរួមខេត្តបាត់ដំបងតាមបណ្តោយផ្លូវជាតិលេខ១០ ទៅប៉ៃលិនដែលមានទីតាំងស្ថិតនៅភូមិត្រឹង ឃុំត្រឹង ស្រុករតនមណ្ឌល ។
រមណីយដ្ឋានស្ទឹងចំលងគួយ
រមណីយ ដ្ឋានស្ទឹងចំលងគួយ គឺជារមណីយដ្ឋានធម្មជាតិ ស្ថិតនៅក្នុងភូមិចំលងគួយ ឃុំមានជ័យស្រុកសំឡូតមានចំងាយ៨២ គីឡូម៉ែត្រពីទីរួមខេត្តបាត់ដំបង ស្ទឹងចំលងគួយជាស្ទឹងមួយហូរកាត់មកស្ទឹងសង្កែមានទេសភាពគួរជាទី ត្រេកត្រអាល ក្នុងស្ទឹងមានទឹកហូរថ្លាឆ្វង់កាត់ថ្មដាធំៗបញ្ជេញសំលេងខ្ទ័រខ្ទារ នៅមាត់ស្ទឹងមានដើមឈើរធំម្លប់ត្រឈឹងត្រឈៃសំរាប់ការសំរាករបស់ ភ្ញៀវទេសចរជាតិ និងអន្តរជាតិដែលបានទៅកំសាន្តនៅទីនោះ ។ ភូមិសាស្រ្តនៅតំបន់នេះសំបូរទៅដោយព្រៃឈើល្អប្រណិតដូចជា ក្រញូង ផ្ជឹក បេង នាងនួន ជាដើម។ ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅក្បែរតំបន់នេះភាគច្រើនប្រ កបរបរធ្វើស្រែ ។
រមណីយដ្ឋានបន្ទាយសត្វ
បន្ទាយ សត្វជាតំបន់ជំរកសត្វស្លាបគ្រប់ប្រភេទរស់នៅ ស្ថិតនៅក្នុងភូមិ កោះជីរាំង ឃុំកោះជីរាំង ស្រុកឯកភ្នំ មានចំងាយ ១០៥ គីឡូម៉ែត្រពីទីរួមខេត្តបាត់ដំបង ។ បន្ទាយសត្វជាព្រៃរនាមជាប់ព្រំប្រទល់ទន្លេសាបគឺគេអាចទៅទស្សនា បាន ដោយធ្វើដំណើរតាមផ្លូវទឹក មានកាណូត ទូក ជាដើម នៅរដូវវស្សាគេអាចធ្វើតាមដងស្ទឹងសង្កែ ។
អត្ថបទដកស្រង់ពី៖ km.wikipedia.org/wiki/ខេត្តបាត់ដំបង
👇 ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖
👇 ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖