តាកែវជាខេត្តចំណាស់មួយត្រូវបានគេចាត់ទុកថាជា “ដើមកំណើតនៃអរិយធ៌មខ្មែរ” ដោយសារតែធ្លាប់ជាតំបន់កណ្តាលនៃនគរចេនឡាបន្ទាប់ពីការធ្លាក់ចុះនៃនគរភ្នំ។ ប្រវត្តិសាស្រ្ត ជាច្រើនដែលទាក់ទងនឹងសម័យ អាណាចក្រភ្នំ និងសម័យ ចេនឡា ដោយមាន ប្រាសាទបុរាណជាច្រើនរហូតដល់៣៤ប្រាសាទដែលបានកសាងឡើងមុនសម័យអង្គររវាងសតវត្សទី៥ដល់ទី៨។ សក្ដានុពលភាពសំខាន់ក្នុងខេត្ត នេះគឺវិស័យទេសចរណ៍ ដែលជាប្រភពចំណូលជូនរដ្ឋ និងអាចឱ្យប្រជាពលរដ្ឋទាញរកប្រយោជន៍ពីវិស័យនេះផងដែរ។ តំបន់ទេសចរណ៍សំខាន់ៗក្នុងខេត្តនេះមានភាគច្រើនជាទីតាំងប្រវត្តិសាស្ត្រ ដូចជា ប្រាសាទបុរាណជាដើម ដែលធ្វើឱ្យទេសចរចូលចិត្តមកធ្វើការសិក្សាស្រាវជ្រាវ ព្រមទាំងទទួលនូវអារម្មណ៍បរិសុទ្ធ ពីទេសភាពប្រណីតៗជុំវិញតំបន់ ប្រាសាទបុរាណនោះផងដែរ។តាកែវត្រូវបានគេគិតថាជាកន្លែងកំណើតនៃអរិយធម៌ខ្មែរ។ ពាណិជ្ជករនៃប្រទេសចិនបានរៀបរាប់ថា រាជាណាចក្រខ្មែរកាលពីដើមមានទីតាំងស្ថិតនៅតាកែវ ដែលមានឈ្មោះថា “ហ្វ៊ូណន” ហើយពួកគេបាននិយាយទៀតថា នេះជាព្រះរាជាណាចក្រដែលមានកំពែងព័ទ្ធជុំវិញ។ ភស្ដុតាងនៃវត្ថុបុរាណនៅអង្គរបុរី បានបញ្ជាក់ថាទីនេះជាកន្លែងដែល ជាមូលដ្ឋាននៃព្រះរាជាណាចក្រខ្មែរយ៉ាងសំខាន់ចាប់តាំងពីដើមឆ្នាំ ៤០០ មុនគ្រិស្តសករាជ។ ក្នុងចំណោមខេត្តទាំង ២៤ ខេត្តតាកែវគឺជាខេត្តមួយដែលមានវ័យចំណាស់ជាងគេក្នុងប្រវត្តិសាស្រ្ត ដែលមានប្រវត្តិទាក់ទង់និងអាណាចក្រភ្នំ និងចេនឡា។ ខេត្តតាកែវមានប្រាសាទបុរាណចំនួន ៣៤ ដែលបុព្វបុរសខ្មែរយើងបានបន្សល់ទុក ហើយក៏ជាដួងព្រលឹងនៃប្រជាជនខ្មែរកាលជំនាន់នោះនិងប្រទេសកម្ពុជាយើងផងដែរ។ បច្ចុប្បន្នខេត្តតាកែវមានប្រាសាទ ដែលមានរូបរាងច្បាស់លាស់ចំនួន ៩កន្លែងដែលទាក់ទងនឹងប្រវត្តិសាស្រ្តគឺ៖
- ប្រាសាទភ្នំដា ស្ថាបនាឡើងនៅក្នុងសតវត្សទី៦ ស្ថិតនៅក្នុងស្រុកអង្គរបូរី។
- ប្រាសាទបាយ៉ង់កោរ ស្ថាបនាឡើងក្នុងសតវត្សទី៧ ស្ថិតនៅលើកំពូលភ្នំ បាយ៉ង់ ស្រុកគិរីវង់។
- ប្រាសាទនាងខ្មៅ: ស្ថាបនាឡើងក្នុងសតវត្សទី១០ ស្ថិតនៅក្នុងស្រុកសំរោង។
- ប្រាសាទភ្នំជីសូរ: ស្ថាបនាឡើងក្នុងសតវត្សទី១១ ស្ថិតនៅលើកំពូលភ្នំជីសូរ ក្នុងស្រុកសំរោង។
- ប្រាសាទភ្នំតាម៉ៅ: ស្ថាបនាឡើងក្នុងសតវត្សទី១១ ស្ថិតនៅក្នុងស្រុកបាទី។
- ប្រាសាទថ្មដុះ: ស្ថាបនាឡើងក្នុងសតវត្សទី១១ ស្ថិតនៅក្នុងស្រុកបាទី។
- ប្រាសាទតាព្រហ្មទន្លេបាទី: ស្ថាបនាឡើងក្នុងសតវត្សទី១២ និងដើមសតវត្សទី១៣ ស្ថិតនៅក្នុងស្រុកបាទី។
- ប្រាសាទយាយពៅ: ស្ថាបនាឡើងក្នុងសតវត្សទី១២ ស្ថិតនៅក្នុងស្រុកបាទី។
- ប្រាសាទជប់ពល: ស្ថិតនៅក្នុងក្រុងដូនកែវ។
អត្ថបទដកស្រង់ពី៖ km.wikipedia.org/wiki/ខេត្តតាកែវ
ឯកសារការងារនិងរៀនគ្រប់ប្រភេទ៖
---------------------------------------------
-
ពន្ធប៉ាតង់ (Patent Tax)
$3 ចុចទិញឯកសារខាងលើនេះ -
ប្រាក់រំដោះពន្ធលើប្រាក់ចំណូលឬប្រាក់ចំណេញ(Prepayment of Profit Tax/Income Tax)
$3 ចុចទិញឯកសារខាងលើនេះ -
ពន្ធអប្បបរមា (Minimum Tax)
$3 ចុចទិញឯកសារខាងលើនេះ -
អាករលើតម្លៃបន្ថែម ( Value Added Tax / VAT)
$8 ចុចទិញឯកសារខាងលើនេះ -
អាករពិសេសលើទំនិញនិងសេវាមួយចំនួន (Specific Tax on Certain Merchandises and Services)
$5 ចុចទិញឯកសារខាងលើនេះ -
អាករបំភ្លឺសាធារណៈ (Public Lighting Tax)
$5 ចុចទិញឯកសារខាងលើនេះ -
ការវាយតម្លៃគម្រោងវិនិយោគដោយប្រើវិធីសាស្ត្រ Adjusted Present Value /APV ( Investment Project Evaluation Using APV Method)
$7 ចុចទិញឯកសារខាងលើនេះ -
ការវាយតម្លៃគម្រោងវិនិយោគដោយប្រើវិធីសាស្ត្រ Average Accounting Return /Accounting Rate of Return ( Investment Project Evaluation Using AAR / ARR Method)
$4 ចុចទិញឯកសារខាងលើនេះ -
ការវាយតម្លៃគម្រោងវិនិយោគដោយប្រើវិធីសាស្ត្រ Discounted Payback ( Investment Project Evaluation Using Discounted Payback Method)
$4 ចុចទិញឯកសារខាងលើនេះ -
ការវាយតម្លៃគម្រោងវិនិយោគដោយប្រើវិធីសាស្ត្រ Internal Rate of Return ( Investment Project Evaluation Using IRR Method)
$6 ចុចទិញឯកសារខាងលើនេះ -
ការវាយតម្លៃគម្រោងវិនិយោគដោយប្រើវិធីសាស្ត្រ Modified Internal Rate of Return /MIRR ( Investment Project Evaluation Using MIRR Method)
$4 ចុចទិញឯកសារខាងលើនេះ -
ការវាយតម្លៃគម្រោងវិនិយោគដោយប្រើវិធីសាស្ត្រ Net Present Value /NPV ( Investment Project Evaluation Using NPV Method)
$6 ចុចទិញឯកសារខាងលើនេះ
-
កម្មវិធី QuickBooks រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (32)
-
ការគ្រប់គ្រង (Management) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (67)
-
ការធ្វើទីផ្សារ (Marketing) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (20)
-
គណនេយ្យ (Accounting) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (215)
-
គ្រប់គ្រង់ហិរញ្ញវត្ថុ (Finance) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (42)
-
ធនាគារនិងគ្រឹះស្ថានហិរញ្ញវត្ថុ (Banking & Financial Institution) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (6)
-
ពន្ធដារ (Cambodia Tax) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (79)
-
សវនកម្ម (Audit ) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (41)