- ១. ពីសៀមរាបទៅកាន់បាត់ដំបង
- ការធ្វើដំណើរតាមផ្លូវទឹក : ពីសៀមរាបទៅបាត់ដំបង គឺធ្វើការចេញដំណើរទៅមកជារៀងរាល់ថ្ងៃ ចាប់ពីម៉ោង ៧:០០ ព្រឹក ក្នុងតំលៃ ៧ ដុល្លា ទៅ ១៥ ដុល្លាអាមេរិច ក្នុងម្នាក់ ។ ការធ្វើដំណើរត្រូវចំណាយពេលពី ៣ ទៅ ៤ ម៉ោង ដោយធ្វើដំណើរឆ្លងកាត់តាមបឹងទន្លេសាប និងស្ទឹងសង្កែ សំរាប់ការធ្វើដំណើរនៅរដូវវស្សា ប៉ុន្តែការធ្វើដំណើរនៅរដូវប្រាំងវិញគឺត្រូវចំណាយពេលយូរជាង នេះពីព្រោះនៅរដូវប្រាំងទឹកគឺមានគំពស់ទាប ហើយការធ្វើដំណើរ អាចនិងមានការលំបាកច្រើន ដូចនេះអ្នកគូរតែមើលពីស្ថានភាពមុននិងធ្វើដំណើរ ។
- ការធ្វើដំណើរតាមផ្លូវគោគ : ការធ្វើដំណើរតាមផ្លូវគោគពីសៀមរាបទៅកាន់បាត់ដំបងគឺត្រូវ ធ្វើដំណើរតាមផ្លូវជាតិលេខ ៦ និងផ្លូវជាតិលេខ ៥ ដោយឆ្លងកាត់តាម ស្វាយស៊ីសុផុន ។ លោកអ្នកត្រូវចំណាយពេលយូរបន្តិចសំរាប់ការធ្វើដំណើរពីសៀមរាបទៅស្វាយស៊ីសុផុន ព្រោះសភាពផ្លូវហាក់ដូចជាមានការលំបាក់បន្តិច ប៉ុន្តែចាប់ពីស្វាយស៊ីសុផុនទៅបាត់ដំបងគឺមានលក្ខណៈល្អប្រសើ ឡើងវិញ ។ ការធ្វើដំណើរតាមរថយន្តតាក់ស៊ីលក្ខណៈផ្ទាល់ខ្លូនគឺមានតំលៃចាប់ ពី ៣០ដុល្លា ទៅ ៤០ ដុល្លាអាមេរិចនិងប្រើពេលពី ៣ ទៅ ៥ ម៉ោង ។
- ២. ភ្នំពេញទៅបាត់ដំបង
- ការធ្វើដំណើរតាមផ្លូវគោគ : ពីភ្នំពេញទៅបាត់ដំបង គឺមានចំងាយផ្លូវ ២៩១គីឡូម៉ែត្រ ដោយធ្វើដំណើរតាមផ្លូវជាតិលេខ៥ ផ្លូវនេះ គឺក្រាលដោយកៅស៊ូដែលបង្កលក្ខណៈងាយស្រួលក្នុងការធ្វើដំណើរ ។
- ការធ្វើដំណើរតាមរថយន្តក្រុង : ការធ្វើដំណើរតាមរថយន្តក្រុងគឺមានក្រុមហ៊ុនជាច្រើនដែលបំរើសេវា កម្មនេះ ដូចជាក្រុមហ៊ុន នាគក្រហម រិទ្ធីមុន្នី ជីអេសធី កាពីតូល ភ្នំពេញសូរិយា ថោងស៊ីង លាង យូអេស ពន្លឺអង្គរខ្មែរ ដែលចេញដំណើរជារៀងរាល់ថ្ងៃ ពីពេលព្រឹករហូតដល់ពេលម៉ោង៩ និង ៣០នាទីយប់ ដែលសំរាប់មនុស្សម្នាក់មានតំលៃចាប់ពី ៦ ដុល្លា ទៅ ៨ ដុល្លាអាមេរិច ។ សំរាប់ការធ្វើដំណើរនេះត្រូវចំណាយពេលប្រហែលជា ៥ ទៅ ៦ ម៉ោង ។
- ការធ្វើដំណើរតាមតាក់ស៊ី : បើសិនជាលោកអ្នកចង់ជួលរថយន្តតាក់ស៊ីជិះជាលក្ខណៈផ្ទាល់ខ្លួន នោះ លោកអ្នកត្រូវចំណាយតំលែប្រហែលពី ៣០ ទៅ ៤០ ដុល្លាអាមេរិច ប៉ុន្តែបើសិនជាលោកអ្នកធ្វើដំណើរតាមរថយន្តតាក់ស៊ីដែលមានលក្ខ ណៈជាក្រុមនោះលោកអ្នកគ្រាន់តែចំនាយ២៥.០០០ រៀលប៉ុណ្ណុះក្នុងម្នាក់ ការធ្វើដំណើរជាក្រុមនេះលោកអ្នកប្រហែលជាមិនសួវស្រួលក្នុង ការធ្វើដំណើរទេព្រោះលោកអ្នកត្រូវអង្គុយប្រជ្រៀតគ្នាបន្តិច ។
- ការធ្វើដំណើរតាមរថភ្លើង : ពីភ្នំពេញទៅបាត់ដំបងលោកអ្នកក៏អាចធ្វើដំណើរតាមរថភ្លើងបានដែរ ប៉ុន្តែរថភ្លើងគឺវាមានសភាពចាស់ ហើយក្នុងមួយសប្តាហ៍ចេញដំណើរតែមួយដងគត់ គឺនៅថ្ងៃសៅរិ៍ចេញដំណើរពីភ្នំពេញ ទៅបាត់ដំបង និងនៅថ្ងៃអាទិត្យពីបាត់ដំបងទៅភ្នំពេញវិញ ការធ្វើដំណើរតាមរថភ្លើងត្រូវចំណាយពេល ១២ ម៉ោងនិងមានតំលៃ ២២.០០០រៀលក្នុងម្នាក់។
អត្ថបទដកស្រង់ពី៖ km.wikipedia.org/wiki/ខេត្តបាត់ដំបង
_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
-
Uncategorized (133)
-
កម្មវិធី QuickBooks រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (32)
-
ការគ្រប់គ្រង (Management) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (67)
-
ការធ្វើទីផ្សារ (Marketing) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (20)
-
គណនេយ្យ (Accounting) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (216)
-
គ្រប់គ្រង់ហិរញ្ញវត្ថុ (Finance) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (42)
-
ធនាគារនិងគ្រឹះស្ថានហិរញ្ញវត្ថុ (Banking & Financial Institution) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (6)
-
ពន្ធដារ (Cambodia Tax) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (79)
-
សវនកម្ម (Audit ) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (41)