បាយ
?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ភោជនាហារដែលចម្អិនដោយអង្ករស្ងោររំងាស់ហើយសម្រិត ឬសង្កត់យកទឹកចេញរួចផ្ងំឲ្យងំ :
ឧទាហរណ៍៖ បាយខ្សាយ បាយដំណើប ។ បរិភោគបាយ ពីសាបាយ ហូបបាយ ទទួលទានបាយ អាស្រ័យបាយ ស៊ីបាយ ជាពាក្យហៅដោយសរុបរួមការបរិភោគភោជនាហារមានបាយជាដើម ក្នុងវេលាមួយតាមពេលកំណត ។ ដាំបាយគឺចម្អិនបាយ : ដាំបាយ ត្រូវដាក់អង្ករនិងទឹកលៃស្មានឲ្យល្មម កុំផាត់ទឹកបាយចោលព្រោះការផាត់បាយនាំឲ្យបាយមានឱជារសខ្សោយ (ពាក្យទំនើបថា នាំឲ្យខូចវីតាមីន)។ ម. ព. វីតាមីន ទៀតផង។ បាយ នេះជា ន. ប៉ុន្តែខ្មែរយើងប្រើក្នុងអត្ថន័យសាមញ្ញជា កិ. ថា បរិភោគ ស៊ី ដោយរួបរួមជាការបរិភោគភោជនាហារក្នុងពេល, ច្រើននិយាយដោយខ្លីថា : អ្នកទាំងអស់គ្នា បាយហើយឬនៅ ? ទៅបាយឯណា ?; ម៍បាយជាមួយគ្នា ! ។ល។
?ថ្នាក់ពាក្យជា រាជសព្ទ
មានន័យថា ព្រះក្រយាស្ងោយ ។
👇 ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖
👇 ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖