បាយម៉ាត
?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះឈើតូចមួយប្រភេទ ស្លឹកមានក្លិនក្រអូបប្រហើរ; មាន២ប្រភេទគឺ បាយម៉ាតស្រុក, បាយម៉ាតព្រៃ ។
ចុល្លព្រឹក្សស្ទើរវារ ស្ទើរដុះត្រង់ កម្ពស់ ១-២ម ច្រើនមាននៅទីវាលនៃព្រៃទ្វីបអាស៊ីក្តៅ។ ស្លឹកគេឈ្លីឱ្យក្លិនក្អូពដូចកាបូ (Camphrier)។ នៅប្រទេសខ្មែរយើងនិយមយកស្លឹកសម្រាប់ស្ពុង ដើម្បីអាយបាត់វិលមុខឈឺក្បាល។ អ្នកស្រែខ្លះគេយកស្លឹកស្រស់ដាក់ក្នុងត្រចៀក បណ្តេញសត្វសង្កើចឱ្យទៅឆ្ងាយពីខ្លួន។ គ្រូថ្នាំតែងយកស្លឹកធ្វើឱសថផ្សេងៗទៀត សម្រាប់រំងាប់ជំងឺគ្រុន កើតរមាស់ កើតមុន ។ល។
👇 ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖
👇 ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖