- សារមន្ទីរនរៈបូរី សារមន្ទីរនេះស្ថិតនៅតាមដងផ្លូវជាតិលេខ៤ ត្រង់ចំណុចភូមិចំបក់ ឃុំវល្លិ៍ស ស្រុកសំរោងទង។ សារមន្ទីរនេះត្រូវបានសាងសង់ឡើងជាលក្ខណៈគ្រួសារមួយក្នុងបំណងទុកជាសម្បត្តិផ្ទាល់ខ្លួនរបស់គេផង ហើយនិងជាការចូលរួមចំណែករក្សាទុកនូវបេតិកភណ្ឌសម្បត្តិវប្បធម៌ជាតិឲ្យគង់វង្សផងដែរ។ សារមន្ទីរនរៈបូរីមានវត្ថុបុរាណតាំងពីសម័យបុរេប្រវត្តិ រហូតមកដល់បច្ចុប្បន្ននេះហើយវត្ថុទាំងនោះភាគច្រើនជារូបបដិមា ធ្វើពីឈើ ពីថ្ម និង កុលាភាជន៍ដែលសរុបទាំងអស់មានរាប់ពាន់វត្ថុបុរាណ។ នៅក្នុងសារមន្ទីរនេះគេបានដាក់តាំងនូវវត្ថុជាច្រើនប្រភេទធ្វើ អំពីថ្មភក់ ថ្មភ្នំ ពីឈើ ដូចជា ព្រះពុទ្ធបដិមា រូបចម្លាក់ព្រះបាទជយវរ្ម័នទី៧ រូបឆ្មាំប្រាសាទ រូបនាងចេកនាងចម៘ ហើយនិង វត្ថុប្រើប្រាស់ពីជំនាន់បុរាណរួមមានឆ្នាំងស្ពាន់ កុលាភាជន៍ ឬ ចាន ឆ្នាំងធ្វើពីដីឥដ្ឋ ក្រឡ ពួច ជាដើម។ ក្រៅពីនេះទៀតមានក្បាច់ចម្លាក់ តុ ទូ កៅអី ដែលធ្វើពីឈើពីគល់ឈើធំៗមានអាយុកាល ជាច្រើនឆ្នាំ ធ្វើអំពីថ្ម និង អំពីសំបកខ្យង ឬ លៀសសមុទ្រ ជាដើម។ វត្ថុទាំងអស់នេះត្រូវបានគេតម្កល់ទុកដាក់ដោយ ឡែកពីគ្នា និង ដាក់នៅតាមថែវនីមួយៗនៃសារមន្ទីរនោះ។ វត្ថុទាំងប៉ុន្មាននេះ មុននឹងបានយកមកដាក់តាំងនៅក្នុងសារមន្ទីរនេះ ត្រូវបានម្ចាស់ប្រមែប្រមូលទិញពីអ្នកស្រុកនៅតាម ខេត្តផ្សេងៗតាំងពីក្រោយប្រទេសជាតិបានរំដោះពីរបបខ្មែរក្រហមឆ្នាំ ១៩៧៩ មកម៉្លេះ។
- អំពែភ្នំ ៖ អំពែភ្នំជារមណីយដ្ឋានវប្បធម៌ និង ធម្មជាតិ មានទីតាំងស្ថិតនៅភូមិតាំងទនេ្ល និងភូមិអំពែភ្នំ ឃុំសុពណ៌ទេព និង ឃុំស្វាយក្រវាន់ ក្រុងច្បារមន មានចម្ងាយ ៤៨ គ.ម. ពីភ្នំពេញ រួចបត់ឆ្វេង ២ គ.ម. និងដល់រមណីយដ្ឋាននេះ។ តំបន់នេះមានទេសភាពនៃទឹកស្ទឹងឆ្លងកាត់ រួមផ្សំដើមឈើតូចធំដុះប្រជ្រៀតគ្នាតាមដងស្ទឹងបង្កើតបានជាទេសភាពគួរឧ្យចង់គយគន់ក្រៃលែង។ នៅជើងភ្នំអំពែភ្នំមានស្ពានយោលមួយឆ្លងកាត់ពីត្រើយម្ខាងទៅត្រើយម្ខាងទៀតដើម្បីតភ្ជាប់ ភូមិតាំងទន្លេ របស់ ឃុំសុពណ៌ទេពទៅភូមិអំពែភ្នំ ឃុំអំពែភ្នំ។ នៅរដូវប្រាំងបើយើងឈរពីលើស្ពានយោលសំឡឹងចុះទៅក្នុងបាតស្ទឹងនោះយើងនឹងបានឃើញទឹកស្ទឹងហូររឹមៗគេច ផ្ទាំងថ្ម និងពំនូកខ្សាច់ដោយមានហ្វូងចង្វាតូចៗហែលប្រដេញគ្នាឆ្វាត់ឆ្វែង និងជាយូរៗម្តងគេសង្កេតឃើញមានហ្វូងសត្វស្វានាំគ្នាចុះងូតទឹកបាតស្ទឹង យ៉ាងសប្បាយរីករាយ។ ឯនៅរដូវវស្សាវិញបើយើងឈរនៅលើស្ពានយោលសំឡឹងចុះទៅស្ទឹងវិញនោះយើងនឹងបានឃើញខ្សែទឹកហូរយ៉ាងខ្មួលខ្មាញបែកពពុះគួរឱ្យព្រឺខ្លាចក្រៃលែង ដែលអ្នកទេសចរណ៍មួយចំនួនឈរលើស្ពានសឹងមិនសំឡឹងចុះទឹកឡើយ។ នៅត្រើយខាងត្បូងស្ទឹង យើងនៅសង្កេតឃើញមានវត្តចាស់បុរាណមួយនៅលើកូនភ្នំ ដែលជាទីសក្ការៈរបស់ប្រជាពលរដ្ឋ ទៅធ្វើបុណ្យទានតាមប្រពៃណីជាតិ។ នៅតំបន់អំពែភ្នំគេអាចទៅងូតទឹក ឆ្លងស្ពានយោល និង អង្គុយលេងកម្សាន្តតាមតូបនានាសម្រាកតាមមាត់ស្ទឹងដើម្បីលំហែអារម្មណ៍ ហើយនៅតាមតូបនីមួយៗគេអាចកំម៉្មង់ម្ហូបសាច់សត្វព្រៃបានតាមចិត្តប្រាថ្នា នេះសបញ្ជាក់ថាការលួចបរបាញ់សត្វព្រៃនៅតែមាន។
- ឧទ្យានជាតិព្រះសុរាម្រិតកុសមៈ ៖ គីរីរម្យជារមណីយដ្ឋានធម្មជាតិ តំបន់នេះមានលក្ខណៈពិសេសសម្រាប់ភ្ញៀវទេសចរណ៍ ដូចជាព្រៃដើមស្រល់យ៉ាងក្រាស់មានម្លប់ជាទីមនោរម្យ ព្រមទាំងមានខ្យល់អាកាសដ៏បរិសុទ្ឋដែលធ្វើឱ្យអារម្មណ៍ស្រស់ស្រាយក្រៃលែង ឧទ្យានជាតិនេះស្ថិតនៅក្នុង ភូមិដំរីផុង ឃុំគីរីរម្យ ស្រុកភ្នំស្រួចមានចម្ងាយ ១១៧ គ.ម. ពីភ្នំពេញតាមផ្លូវជាតិលេខ៤ លើកំពូលភ្នំកំពស់ ៧០០ ម។
- រមណីយដ្ឋានគីរីរម្យ(ក្រោម) ៖ រមណីយដ្ឋាននេះស្ថិតនៅក្បែរជើងភ្នំគីរីរម្យ ទីនេះភាគច្រើនត្រូវបានគេកែច្នៃឱ្យមានភាពរស់រវើកល្អស្អាតដើម្បីទាក់ទាញភ្ញៀវទេសចរណ៍។ ទីនោះមានសណ្ឋាគារ កន្លែងក្មេងលេង សួនរូបចម្លាក់ដាយណូស័រ ទីលានលេងកីឡា និងកន្លែងងូតទឹកជាដើម។
- ចំបក់ ៖ ចំបក់ជារមណីយដ្ឋានធម្មជាតិដ៏ស្រស់បំព្រង ហើយកំពង់ពេញនិយមពីសំណាក់ភ្ញៀវទេសចរណ៍ជាតិ និងបរទេស ទីនោះមានទឹកធ្លាក់ដ៏ស្រស់ត្រកាលមានមានដងអូរដ៏វែងអន្លាយទឹកហូរបត់បែនកាត់ផ្ទាំងថ្មដោយមានម្លប់ឈើពិសេសម្លប់ឫស្សីនៅអមសងខាងផ្លូវធ្វើដំណើរគួរឱ្យត្រជាក់ចិត្តចាប់អារម្មណ៍ក្រៃលែង។ ចំបក់មានចម្ងាយជាង ១ គ.ម. ខាងជើងគីរីរម្យស្ថិតនៅក្នុង ឃុំចំបក់ ស្រុកភ្នំស្រូច។ អ្នកធ្វើដំណើរចេញពីទីស្នាក់ការទេសចរណ៍សហគមន៍ ប្រមាណ ៤ គ.ម. ដោយជិះរទេះគោ ដោយកង់ឬក៏ដោយថ្មើរជើងក៏បានតាមចំណង់ចំណូលចិត្តរៀងៗខ្លួន ហើយចម្ងាយផ្លូវ ១ គ.ម. ទៅដល់ទឹកធ្លាក់គឺត្រូវដើរដោយថ្មើជើងទើបបាន។
- ទឹកជ្រោះអន្លង់រ័ត្ន ៖ ទឹកជ្រោះអន្លង់រ័ត្នស្ថិតនៅចម្ងាយប្រមាណ ៤ គីឡូម៉ែត្រខាងជើងឧទ្យានជាតិគីរីរម្យ និងមានចម្ងាយប្រមាណ ៣ គីឡូម៉ែត្រ ពីរមណីយដ្ឋានទឹកធ្លាក់ចំបក់ មានទីតាំងស្ថិតនៅក្នុងឃុំចំបក់ ស្រុកភ្នំស្រួច។ រមណីយដ្ឋានទឹកជ្រោះអន្លង់រ័ត្ននេះត្រូវបានបង្កើតឡើងនៅចុងឆ្នាំ ២០០៨ ក្រោមការបង្ហាត់បង្រៀនរបស់អង្គការម្លប់បៃតងនិងមន្ទីរទេសចរណ៍ខេត្តកំពង់ស្ពឺ ក្រោមការឧបត្ថម្ភរបស់អង្កការ វីស៊ីអិនរបស់ប្រទេសហូឡង់។
- រមណីយដ្ឋានល្អាងភ្នំចាស់ ៖ រមណីយដ្ឋានល្អាងភ្នំចាស់ ស្ថិតនៅក្នុង ស្រុកឱរ៉ាល់។ ‘រមណីយដ្ឋានជារមណីយដ្ឋានប្រវត្តិសាស្ត្រដែលគេទើបនឹងរកឃើញថ្មីៗនេះ។ នៅទីនោះសំបូរទៅដោយល្អាងភ្នំធំៗ ជាពិសេសអ្នកទៅកំសាន្តនៅទីនោះនឹងបានទស្សនារបាំ និងស្គាល់ពីទំនៀមទំលាប់របស់ជនជាតិភាគតិចមួយដែលនៅទីនោះ នោះគឺជនជាតិសួយ។
- រមណីយដ្ឋានវប្បធម៌ធម្មជាតិភ្នំព្រះ ៖ ភ្នំព្រះជាកន្លែងប្រមូលផ្តុំប្រជាពលរដ្ឋពីទីជិតទីឆ្ងាយឱ្យមកគោរព បូជាបន់ស្រន់តាមជុំនឿរបស់ពួកគាត់ព្រោះទីនោះមានភាពអច្ឆរិយៈខ្លាំងណាស់ខាងជុំនឿ។ ឱ្យតែរដូវបន់ស្រន់ចូលមកដល់ពួកគាត់នាំគ្នាសម្រុកមកទីនេះរាប់ពាន់នាក់ ដើម្បីធ្វើបុណ្យទាន តាមចំណង់ចំណូលចិត្តរបស់ពូកគាត់។ ទីនោះជាកន្លែងបួងសួងពូកែស័ក្ដិសិទ្ធិណាស់ នៅតាមជើងភ្នំព្រះមានសំណង់បែបសាសនាផ្សេងៗពីគ្នាយ៉ាងច្រើនបានសង់ព័ទ្ធនៅជុំវិញភ្នំព្រះ ពិសេសនៅអំឡុងខែ មីនា និង មេសា មានប្រជាជនរាប់ម៉ឺននាក់នាំគ្នាទៅធ្វើបុណ្យទាន និងគោរពសក្ការៈតាមជំនឿរបស់គាត់រៀងៗខ្លួន។ ភ្នំព្រះមានរូងភ្នំ និង ល្អាងភ្នំ ជាច្រើនមានលក្ខណៈធម្មជាតិពិតៗល្អាងភ្នំ និងរូងភ្នំខ្លះត្រូវបានគេរៀបចំជាកន្លែងគោរពសក្ការៈ។ រមណីយដ្ឋានវប្បធម៌ទេសចរណ៍ភ្នំចាស់មានមានផ្ទៃដី ១០០ ហិកតាស្ថិតនៅក្នុងស្រុកឱរ៉ាល់ តាមផ្លូវទៅចម្ការអំពៅលីយ៉ុងផាត់មាន ចម្ងាយជាង ៥០ គ.ម. ពីទីរួមខេត្តកំពង់ស្ពឺ។
- ប្រាសាទសាតក្អែកពង ៖ ប្រាសាទនេះជាប្រាសាតលោលមានចម្ងាយ ១៥ គ.ម. ពីខេត្តកំពង់ស្ពឺស្ថិតនៅក្នុង ឃុំតាំងយាក ស្រុកភ្នំស្រួច។ ប្រាសាទក្អែកពងត្រូវបានកសាងនៅលើកំពូលភ្នំមួយដែលមានកំពស់ប្រមាណ ៣០០ ម មានជ្រុងទាំង៤ប៉ុនគ្នាកំពូលប្រសាទបានបាក់បែកអស់ ហើយប្រាសាទវិញប្រេះស្រាំស្ទើរគ្មានសល់។
- តំបន់ទេសចរណ៍ជនជាតិសួយ ៖ តំបន់នេះមានប្រជាជន ជនជាតិសួយរស់នៅចំនួន ៣ ៦០០ គ្រួសាររស់នៅក្នុងភូមិចំនួន៥ ក្នុងឃុំត្រពាំជោ ស្រុកឱរ៉ាល់។ ភ្ញៀវទេសចរណ៍ ដែលទៅទីនោះច្រើនតែចង់ទស្សនាវប្បធម៌ទំនៀមទម្លាប់ ប្រពៃណី និងការរស់នៅប្រចាំថ្ងៃរបស់ពួកគេ ហើយរឹតតែពិសេសទៀតនោះភ្ញៀវទេសចរណ៍ចង់ទៅទស្សនារបាំរបស់ជនជាតិសួយ និងរបាំផ្សេងៗទៀតរបស់ពួកគាត់។
អត្ថបទដកស្រង់់ពី៖ km.wikipedia.org/wiki/ខេត្តកំពង់ស្ពឺ
_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
-
Uncategorized (133)
-
កម្មវិធី QuickBooks រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (32)
-
ការគ្រប់គ្រង (Management) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (67)
-
ការធ្វើទីផ្សារ (Marketing) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (20)
-
គណនេយ្យ (Accounting) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (216)
-
គ្រប់គ្រង់ហិរញ្ញវត្ថុ (Finance) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (42)
-
ធនាគារនិងគ្រឹះស្ថានហិរញ្ញវត្ថុ (Banking & Financial Institution) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (6)
-
ពន្ធដារ (Cambodia Tax) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (79)
-
សវនកម្ម (Audit ) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (41)