ខេត្តកណ្តាលជាឈ្មោះខេត្តមួយក្នុងរចនាសម្ព័ន្ធគ្រប់គ្រងរដ្ឋបាលនៃប្រទេសកម្ពុជា ពាក្យនេះពុំដឹងជាមានប្រវត្តិនិងប្រភពដើមយ៉ាងណាទេតែតាមការស្រាវជ្រាវបានឱ្យដឹងថាក្នុងផែនដីព្រះបាទនរោត្តម (១៨៦០-១៩០៤) និងផែនដីព្រះបាទស៊ីសុវត្ថិ (១៩០៤-១៩២៧) ព្រះរាជាណាចក្រកម្ពុជាចែកចេញជាច្រើនខេត្តក្នុងនោះពុំមានឈ្មោះខេត្តកណ្តាលទេ កាលនោះឈ្មោះខេត្តមួយចំនួនជាឈ្មោះស្រុកសព្វថ្ងៃដូចជា ស្រុកល្វាឯម ស្រុកស្អាង ស្រុកកោះធំ ស្រុកកណ្តាលស្ទឹង ជាដើម (ឯកសារមហាបុរសខ្មែរ)។ បើតាមកំណត់ត្រាចារឹកនៅចេតិយអង្គឌួងនិងចេតិយបុរាណជាច្រើនទៀតលើភ្នំព្រះរាជទ្រព្យ ស្រុកពញាឮ យើងយល់ថាក្នុងរាជព្រះបាទនរោត្តម ស៊ីសុវត្ថិ ភ្នំព្រះរាជទ្រព្យនេះស្ថិតក្នុង ស្រុកសំរោងទង (ឈ្មោះស្រុកមួយរបស់ខេត្តកំពង់ស្ពឺសព្វថ្ងៃ) តែក្រោយមកក្នុងរាជ្យព្រះបាទស៊ីសុវត្ថិ-មុនីវង្ស (១៩២៧-១៩៤១) មានការរៀបចំព្រំប្រទល់ខេត្តជាថ្មីទើបបានជាភ្នំព្រះរាជទ្រព្យត្រូវស្ថិតនៅក្នុងខេត្តកណ្តាលវិញ (កំណត់ត្រាចារឹកចេតិយព្រះស៊ីសុវត្ថិ) ដូចនេះ យើងអាចសន្និដ្ឋានបានថាខេត្តកណ្តាលកើតមានក្នុងរចនាសម្ព័ន្ធរដ្ឋបាលចាប់តាំងពីរាជ្យព្រះបាទស៊ីសុវត្ថិ-មុនីវង្ស សម័យដែលអាណានិគមបារាំងគ្រប់គ្រង។
១៩២៧-១៩៤១
ខេត្តកណ្ដាល កាលសម័យរជ្ជកាលព្រះបាទស៊ីសុវត្ថិមុន្នីវង្ស (១៩២៧‑១៩៤១) ត្រូវបានបែងចែកជាស្រុក និង តំបន់ ទាំងអស់ ១២ ក្នុងនោះមានស្រុកចំនួន ១០ និង តំបន់ចំនួន ២៖
រដ្ឋបាល
| លេខរៀង | ប្រភេទ | ឈ្មោះ | តំណែង | គោរម្យងារ | បាឡាត់ | ភូឈួយ |
|---|---|---|---|---|---|---|
| ០ | ខេត្ត | កណ្ដាល | ចៅហ្វាយខេត្ត | ឧកញ៉ារាជាមេត្រីសិរីមជ្ឈឹមគ្រាស សេដ្ឋាវរារក្ស សិទ្ធិស័ក្តិ ឧត្ដមក្រមពាហុ | គិរិរដ្ឋា | ទី១ ជំនិតមេត្រី, ទី២ ពិភ័តមេត្រី |
| ១ | ស្រុក | ភ្នំពេញ | ចៅហ្វាយស្រុក | បំរុងរាជា | ពិភ័ត្តរាជាសង្គ្រាម | |
| ២ | តំបន់ | ថ្នល់ទទឹង | ចៅតំបន់ | ជំនិតភូធរ | ||
| ៣ | ស្រុក | ពញាឮ | ចៅហ្វាយស្រុក | ឧទ័យសេនា | ||
| ៤ | ស្រុក | ខ្សាច់កណ្ដាល | ចៅហ្វាយស្រុក | សេនាមេត្រី | មេត្រីសេនា | |
| ៥ | ស្រុក | មុខកំពូល | ចៅហ្វាយស្រុក | ជលសាភិមុខ | ||
| ៦ | តំបន់ | វិហារសួគ៌ | ចៅតំបន់ | សូគ៌ានុរក្ស | ||
| ៧ | ស្រុក | គៀនស្វាយ | ចៅហ្វាយស្រុក | មេត្រីភូធរ | ពិភ័ត្តិភូធរ | |
| ៨ | ស្រុក | ល្វាឯម | ចៅហ្វាយស្រុក | ឥសូរមេត្រី | អនុរក្សមេត្រី | |
| ៩ | ស្រុក | កណ្ដាលស្ទឹង | ចៅហ្វាយស្រុក | វង្សាភូធរ | ភូធរពិភ័ត្តិ | |
| ១០ | ស្រុក | លើកដែក | ចៅហ្វាយស្រុក | ឥទ្ធរវិជ័យតេជោ | ពិជ័យតេជោ | |
| ១១ | តំបន់ | លើកដែក | ចៅតំបន់ | តេជោនុរក្ស | ||
| ១២ | ស្រុក | ស្អាង | ចៅហ្វាយស្រុក | វស្សាមេត្រី | ||
| ១៣ | ស្រុក | កោះធំ | ចៅហ្វាយស្រុក | ភក្ដីតេជោ |
អត្ថបទដកស្រង់ពី៖ km.wikipedia.org/wiki/ខេត្តកណ្ដាល
👇 ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖
👇 ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖