Posted on Leave a comment

តំបន់ទេសចរណ៍ក្នុងខេត្តកែប (Kep is a Province of Cambodia)

កោះទន្សាយប្រហែលជាទីទាក់ទាញភ្ញៀវទេសចរណ៍ដ៏សំខាន់នៅក្នុងខេត្តកែប យ៉ាងណាមិញខេត្តរបស់កម្ពុជាដ៏តូចបំផុតមួយនេះមានកន្លែងជាទីចាប់អារម្មណ៍ជាច្រើនបានលើកកម្ពស់ឱ្យយើងប្រមើលមើលឃើញនូវទស្សនៈវិស័យខាងបរិស្ថានដែលបង្កើតបានជាបរិស្ថានទេសចរណ៍ មិនត្រឹមតែដោយសារ រដ្ឋាភិបាលដែនដីតែប៉ុណ្ណោះទេ ក៏ប៉ុន្តែក៏ដោយសារតែគំនិតផ្ចុងផ្ដើមជាលក្ខណៈឯកជនតាមរយៈសមាគមទេសចរណ៍កែបដែលបានប្រមែប្រមូលបានសណ្ឋាគារ និង ភោជនីយដ្ឋានជាច្រើនក្នុងតំបន់នៃខេត្តនេះ។ ឆ្នេរកែបមានទីតាំងនៅក្នុងក្រុងកែប នៅចុងនៃទៀបកោះកែប។ តំបន់នេះគឺជាទីស្ថាននៃមនុគ្រឹះរបស់បារាំងដែលបាក់បែកជាច្រើន។ ភាគច្រើនជាខ្សាច់ពណ៌ខ្មៅ ដែលបានចាក់បំពេញឡើងវិញជាមួយខ្សាច់សក្បុសពីក្រុងព្រះសីហនុ។ ព្រៃត្រែក មានទីតាំងនៅខាងក្នុងឧទ្យានជាតិកែបដែលមានត្រែក៨សហតិមាត្រការ៉េនៅពាសពេញប្រជុំកូនភ្នំកែប។[១៣]ត្រពាំងធម្មជាតិជ្រោះផ្កាម្លិះគឺជារណ្ដៅអាចហែលទឹកបាននៅរដូវវស្សាដែលពោរពេញទៅដោយត្រីខាំជើង។ កាលណាត្រពាំងសើមខ្លាំង ព្រោះតែមានទឹកធ្លាក់ចូលទៅក្នុងត្រពាំងនោះ ហើយបង្កើតជាច្រាំងហូរចូលទៅកាន់ប្រភពទឹកធម្មជាតិដែលហូរចុះមកកាន់ជ្រោះនោះ។ វាលរំអិលជ្រោះផ្កាម្លិះគឺជាវាលក្ដាររំអិលតែមួយគត់ក្នុងតំបន់នេះ។ កីឡាកររំអិលមកពីទូទាំងពិភពលោកមកទីនេះដើម្បីរំអិលក្នុងព្រៃនេះជាមួយនឹងពួកកីឡាកររំអិលកម្ពុជាជំនាន់ទីមួយ។វាលរំអិលជ្រោះផ្កាម្លិះ។កសិដ្ឋានមេអំបៅគឺជាសួនបរិស្ថានវិទ្យាលក្ខណៈឯកជននៅលើផ្លូវលំជ្រោះផ្កាម្លិះដែលបើកឡើងដើម្បី​អភិរក្សបរិស្ថានក្នុងតំបន់ដឹកនាំដោយពួកអ្នកមានចិត្តស្រលាញ់មនុស្សធម៌ដែលឃ្លាតឆ្ងាយពីមាតុភូមិរបស់ខ្លួន។ [១៤]បូជនីយដ្ឋានផ្ទះកំណើតដុនបូស្កូត្រូវបានសម្ពោធឡើងនៅខែ ឧសភា ២០១២ ជាទីសក្ការៈបូជាទៅលោកដុនបូស្កូ និងក៏ជាការបង្កើតឡើងវិញនៃផ្ទះដែលលោកចន-បូស្កូបានចាប់កំណើតនៅឆ្នាំ ១៨១៦ នៅកាស្តិលន័រវ៉ូដុនបូស្កូ អ៊ីតាលី។ ផ្ទះនេះស្ថិតនៅខាងក្នុងនៃបរិវេណមជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈដុនបូស្កូ។

ភ្នំសសៀរ

នៅប្រមាណ ១៤ គីឡូម៉ែត្រពីក្រុងកែប មានរមណីយដ្ឋានមួយទៀតដែលមានឈ្មោះ ថា ភ្នំសសៀរ ភ្នំនេះស្ថិតនៅចម្ងាយប្រហែល ២-៣ គីឡូម៉ែត្រពីរង្វង់មូលសេះស។ នៅទីនោះមានរូងថ្មសំខាន់ៗចំនួនបួន គឺ ល្អាងស្តេចដំរីស ល្អាងវាលស្រែមួយរយ ល្អាងស-ខ្មៅ និង ល្អាងប្រចៀវ។ ល្អាងស្តេច ដំរីស គឺជាល្អាងមួយធំហើយសំខាន់ជាងគេ សម្រាប់គោរពបូជា ព្រោះទីនេះមានថ្មពណ៌ស ដុះដូចរូបសត្វដំរី រីឯល្អាងប្រចៀវនៅផ្នែកម្ខាងទៀតនៃភ្នំ មុននឹងចូលមកដល់ទីនេះលោកអ្នកអាចនឹងឮស្នូរ សំឡេងរងំនៃសត្វប្រចៀវ។វាក៏ជារូងធំហើយជ្រៅ និង មានទឹកខួបប្រាំងខួបវស្សានៅទីនោះ។ ទោះបីទីនេះមានភាពល្បីល្បាញយ៉ាងណាក្តី ក៏ពុំសូវមានទេសចរក្នុងស្រុកទៅទស្សនាច្រើន ប៉ុន្មានឡើយ នៅភ្នំសសៀរនេះ ពោល​គឺ​ភាគ​ច្រើន​ទៅហួសមកហួស ប៉ុន្តែសម្រាប់ភ្ញៀវបរទេសវិញ រមណីយដ្ឋានភ្នំសសៀរ គឺជារមណីយដ្ឋានវប្បធម៌ និង ទេសចរណ៍ដ៏សំខាន់សម្រាប់ពួកគេ ។ រមណីយដ្ឋានទេសចរណ៍ភ្នំពោន ភ្នំពោនជារមណីយដ្ឋានធម្មជាតិមាត់សមុទ្រដែលមានទីតាំងស្ថិតក្នុងភូមិសាស្ត្រ ភូមិភ្នំលាវ ឃុំពងទឹក ស្រុកដំណាក់ចង្អើរ ទីនេះអំណោយផលល្អសម្រាប់ការកម្សាន្តរបស់ភ្ញៀវទេសចរណ៍។ ភ្នំពោនមានធម្មជាតិព្រៃព្រឹក្សាយ៉ាងស្រស់បំព្រង មានឆ្នេរខ្សាច់យ៉ាងល្អស្អាតជាប់ មាត់សមុទ្រ និង អាកាសធាតុបរិសុទ្ធបក់មកគ្របដណ្តប់គ្រប់រដូវកាល។ ទិសដៅទៅអនាគត ខេត្តចង់ប្រែក្លាយឱ្យទៅជាទីសម្រាប់លំហែ និង សាងសង់កំពង់ផែខ្នាតអន្តរជាតិទៀតផង។ អ្វីដែលទន្ទឹងរង់ចាំដំបូងនាពេលនេះ នោះគឺ បញ្ហាផ្លូវសម្រាប់ភ្ជាប់ទីកន្លែងនេះទៅក្រុងកែប និង ផ្លូវសេដ្ឋកិច្ចឆ្ពោះទៅតំបន់ច្រកទ្វារអន្តរជាតិព្រែកចាក។ នៅថ្ងៃអនាគតខេត្តសង្ឃឹមថាតំបន់នេះនឹងក្លាយទៅ ជារមណីយដ្ឋានទេសចរណ៍មួយយ៉ាងសំខាន់នៅខេត្តកែប។ ភ្នំវល្លិ៍ ភ្នំវល្លិ៍បានក្លាយទៅជាតំបន់គួរឱ្យទាក់ទាញយ៉ាងខ្លាំងចាប់តាំងពីពាក់កណ្តាលទសវត្សរ៍ឆ្នាំ ១៩៩០ ពោលគឺតាំងពីតំបន់នេះត្រូវខ្មែរក្រហមធ្វើសមាហរណកម្ម ចូលជាមួយរាជរដ្ឋាភិបាលមកម៉្លេះ ពិសេសទីនេះមានការចាប់អារម្មណ៍យ៉ាងខ្លាំងពីភ្ញៀវបរទេស ដោយសារតែនៅភ្នំវល្លិជាកន្លែងដែលមេបញ្ជាការខ្មែរក្រហមម្នាក់ ឈ្មោះឈូក-រិន សម្លាប់ចំណាប់ខ្មាំងលោកខាងលិចបីនាក់។ សព្វថ្ងៃផ្នូររបស់ជនបរទេសទាំងបីនាក់ដែលមាន បារាំង អង់គ្លេស និង អូស្ត្រាលី នៅក្នុងភូមិចម្ការបី ឃុំភ្នំវល្លិ ស្រុកដំណាក់ចង្អើរ បានក្លាយទៅជាកន្លែង ជាទីចាប់អារម្មណ៍របស់ភ្ញៀវទេសចរជាតិ និង បរទេស។ ចំណុចដែលជាទីចាប់អារម្មណ៍ថ្មីមួយទៀតនោះ គឺចម្ការម្រេចនៅភ្នំវល្លិបានទាក់ទាញភ្ញៀវទេសចរមកពី អាមេរិក និង បារាំង ឱ្យចង់មកទស្សនាទេសភាពដ៏ស្រស់ត្រកាលនៃចម្ការម្រេច ចម្ការទុរេន ចម្ការស្វាយ។ បើចង់ទៅទស្សនាភ្នំវល្លិដោយចេញពីទីប្រជុំជន កំពង់ត្រាចឆ្ពោះទៅកែបបានប្រមាណជិត ១០ គីឡូម៉ែត្រ នឹងបានឃើញស្លាកសញ្ញាចូលភ្នំវល្លិនៅខាងស្តាំដៃ ហើយបន្តដំណើរតែជាង ៥ គីឡូម៉ែត្រទៀត នឹងបាន ដល់ភ្នំវល្លិ។

អត្ថបទដកស្រង់ពី៖ km.wikipedia.org/wiki/ខេត្តកែប

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Leave a Reply