ខេត្តកែបសេដ្ឋកិច្ចពឹងផ្អែកលើវិស័យ កសិកម្ម នេសាទ ទេសចរណ៍ និង ផលិតកម្មអំបិល។ ប្រជាជនក្នុងខេត្ត ៩២% មានមុខរបរខាងកសិកម្មនៅឆ្នាំ ២០០៨ (ដាំស្រូវ ៧៥%)។ នៅក្នុងឆ្នាំដដែលនោះមានផ្ទះសំណាក់ ១០ បានចុះបញ្ជី។ នៅឆ្នាំ ២០១៣ មានសណ្ឋាគារធំៗ ១៦ បានចុះបញ្ជីដោយមន្ទីរទេសចរណ៍ និង ៦៥ ទៀតដោយសមាគមទេសចរណ៍ក្នុងតំបន់តាមរយៈ www.visitkep.com)។ កែបអិចស្ប៉ូគឺជាគំនិតផ្ចុងផ្ដើមជាផ្លូវការដើម្បីផ្សព្វផ្សាយខេត្តកែបជាចំណុចទេសចរណ៍ និង អភិវឌ្ឍន៍ សិល្បករ ផលិតកម្ម ហើយនិងការការពារបរិស្ថានរបស់ខេត្តនេះ។ ចំណែលផ្សារមានដូចជា កែប ដំណាក់ចង្អើរ ផ្សារសេះស និងផ្សារក្ដាម។
អត្ថបទដកស្រង់ពី៖ km.wikipedia.org/wiki/ខេត្តកែប
👇 ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖
👇 ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖