Posted on Leave a comment

តើពាក្យ «បុសនាគ» មានន័យដូចម្ដេច ?


បុសនាគ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. បា. បុន្នាគ ) ឈ្មោះឈើមួយប្រភេទ ស្លឹកស្រដៀងនឹងរំដួល ផ្កាស្រដៀងនឹងផ្កាសុរភីតែធំៗ ជាង មានក្លិនក្រអូបល្អ, ដើមប្រើការធ្វើគ្រឿងផ្ទះរាយរងក៏បាន
ឧទាហរណ៍៖ ដើមបុសនាគ ( ពាក្យថា បុន្នាគ ជា សំ. បា. ពិត តែខ្មែរយើងមិនសូវហៅ ) ។

                    ព្រឹក្សម៉្យាងកម្ពស់ ២០- ៣០ ម ដុះក្នុងព្រៃធំនៃអាស៊ីអាគ្នេយ៍។ គេនិយមដាំលម្អ ដោយដើមនេះមានស្លឹកពណ៌ស រលោង និងមានផ្កាក្លិនក្រអូបល្អ ។ ឈើរឹងណាស់ ពណ៌ក្រហមក្រម៉ៅ ជាឈើលេខ១ គេប្រើសំរាប់សង់ផ្លូវដែក អយស្ម័យាន ធ្វើគ្រឿងភ្លេង ធ្វើដងកំភ្លើង និងគ្រឿងផ្ទះ​។ ផ្កា សំរាប់អប់ក្រមួនមាត់ ។ គ្រូថ្នាំបុរាណឥណ្ឌា​ ប្រើផ្កាស្ងួតបុកជាម្សៅ សំរាប់ព្យាបាលជំងឺឫសដូងបាត ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Leave a Reply