Posted on Leave a comment

សង្ខេបពីខេត្តព្រះវិហារ (Preah Vihear is a Province of Cambodia)

ខេត្តព្រះវិហារស្ថិតនៅក្នុងភូមិសាស្រ្តទិសឧត្តរនៃព្រះរាជាណាចក្រកម្ពុជា ដែលមានចម្ងាយពីរាជធានីភ្នំពេញ ប្រមាណចំងាយ ២៩៤គីឡូម៉ែត្រ (Km)ជាខេត្តស្ថិតនៅតំបន់ខ្ពង់រាប តំបន់ព្រៃភ្នំ ភូមិសាស្ត្រដែលមានភាពទូលាយ សំបូរព្រៃឈើធំៗជាជំរកសត្វព្រៃគ្រប់ប្រភេទ រ៉ែ ធនធានធម្មជាតិ និងសំនង់ប្រវត្តិសាស្ត្រ ប្រាសាទបុរាណ។ ព្រំប្រទល់ខាងជើងទល់នឹងប្រទេសថៃ និងប្រទេសឡាវ ប៉ែកខាងត្បូងទល់នឹងខេត្តកំពង់ធំ ប៉ែកខាងលិចទល់នឹង ខេត្តសៀមរាប និងឧត្តរមានជ័យ ប៉ែកខាងកើតទល់នឹង ខេត្តស្ទឹងត្រែង។ ខេត្តព្រះវិហារមានផ្ទៃដីសរុប ១៣.៧៨៨ គីឡូម៉ែត្រការ៉េ ក្នុងនោះផ្ទៃដីបង្ករបង្កើនផលមានចំនួន ៣០.០០០ហិចតា និងមានចំនួន៨៥%ជាព្រៃឈើ។ ខេត្តចែកចេញជា ៧ស្រុកក្រុងរួមមាន ៤៧ឃុំដែលមានភូមិសរុប ២០៨ភូមិ និងសង្កាត់មាន២។ ប្រជាពលរដ្ឋនៅខេត្តព្រះវិហារភាគច្រើនជាជនជាតិខ្មែរនិងមានជនជាតិភាគតិច កួយ មានប្រមាណ២០% មានរបរធ្វើស្រែចម្ការ រកជ័រ រកវល្លិ៍ លក់ដូរ និងនេសាទត្រីបន្តិចបន្តួច។ ការងារធ្វើស្រែចំការពុំសូវទទួលបានទិន្នផលខ្ពស់ឡើយ ព្រោះដោយបងប្អូនធ្វើតាមរបៀបអភិរក្សនិយម គឺធ្វើស្រែប្រវាស់មេឃ។ ខេត្តព្រះវិហារត្រូវបានដាក់ឈ្មោះតាមប្រាសាទព្រះវិហារ។ ខេត្តព្រះវិហារត្រូវបានបង្កើតឡើងនៅក្នុងខែមីនា ឆ្នាំ១៩៦៤ ដោយកាត់យកដីពីខេត្តកំពង់ធំ ខេត្តស្ទឹងត្រែង និងខេត្តសៀមរាប។ ខេត្តព្រះវិហារមានប្រជាជនសរុបចំនួន ១៦១,៥៤៣នាក់ និងដង់ស៊ីតេប្រជាជនមានចំនួន ១១នាក់ក្នុង១គីលូម៉ែត្រការ៉េ។ ក្រុងត្បែងមានជ័យគឺជាទីរួមខេត្តរបស់ខេត្តព្រះវិហារ ដែលត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ១៩៨២ រហូតដល់ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០០៩។ ក្រុងត្បែងមានជ័យត្រូវបានប្តូរទៅជាក្រុងព្រះវិហារវិញនៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០០៩។ ខេត្តនេះមានស្ទឹងមួយដែលហូរកាត់គឺស្ទឹងសែន។

អត្ថបទដកស្រង់ពី៖ km.wikipedia.org/wiki/ខេត្តព្រះវិហារ

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Leave a Reply