Posted on Leave a comment

ប្រាសាទព្រះវិហារ (Preah Vihear is a Province of Cambodia)

  • ប្រាសាទព្រះវិហារមានទីតាំងនៅភូមិធម្មជាតិ ឃុំស្រអែម ស្រុកជាំក្សាន្ត នៅលើជួរភ្នំដងរែក ជាប់ព្រំប្រទល់អន្តជាតិកម្ពុជានិងប្រទេសថៃ។ ប្រាសាទព្រះវិហារមានចំងាយផ្លូវ ៤០០គមពីភ្នំពេញ តាមផ្លូវជាតិលេខ៦២ និង១៥០គមពីទីរួមខេត្តព្រះវិហារ។ ប្រាសាទព្រះវិហារត្រូវបានកសាងឡើងក្នុងសម័យអង្គរ ដោយព្រះមហាក្សត្រព្រះបាទសូរ្យវរ្ម័នទី១ នៅក្នុងសតវត្សរ៍ទី១១ និងត្រូវបានកសាងដោយព្រះមហាក្សត្រជាច្រើនអង្គរទៀត។ ប្រាសាទព្រះវិហារមានឈ្មោះតាមសិវលិង្គនៅក្នុងប្រាសាទដែលមានឈ្មោះថា ស្រី សិខារិស្វរៈ ដែលមានន័យថាអំណាចនៃកំពូលភ្នំ។ សិវលិង្គដែលតម្កល់នៅក្នុងប្រាសាទនេះត្រូវបាននាំយកមកពីប្រាសាទវត្តភូ(ប្រទេសឡាវ)ដើម្បីតម្កល់ទុកនៅក្នុងប្រាសាទនេះ។ ប្រាសាទព្រះវិហារមានគោបុរៈ(ខ្លោងទ្វារ)ចំនួន៥ ដែលរៀបចំពីគោបុរៈទី១នៅខាងលើរហូតដល់គោបុរៈទី៥ ប្រាសាទព្រះវិហារបែរមុខទៅទិសខាងជើង។ ភ្នំនេះមានកំពស់៧៤០ម ធៀបកំពស់ទឹកសមុទ្រ។ ដោយមានផ្ទៃក្រលា៨០០ម៤០០ម ចំនោតខ្លាំងពីទឹកដីកម្ពុជានិងរាងទេរទៅរកទឹកដីប្រទេសថៃ។ ប្រាសាទព្រះវិហារត្រូវបានដាក់បញ្ជូលក្នុងបញ្ជីជាសម្បត្តិបេតិកភណ្ឌពិភពលោកនៅថ្ងៃទី៧ខែកក្កដាឆ្នាំ២០០៨។

អត្ថបទដកស្រង់ពី៖ km.wikipedia.org/wiki/ខេត្តព្រះវិហារ

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Leave a Reply