Posted on Leave a comment

តើពាក្យ «បេង, បេងស, បេងក្រមហម» មានន័យដូចម្ដេច ?


បេង, បេងស, បេងក្រមហម


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា បេងជាឈើធំ មានកម្ពស់ពី ១០ ទៅ ៣០ ម មានដុះតែក្នុងប្រទេសឥណ្ឌូចិនទេ គឺខ្មែរ លាវ វៀតណាម សៀម និងភូមា។ ដើនេះដុះលើដីទំនាប គេមិនដែលប្រទះឃើញ បេងនៅលើភ្នំ ដែលមានកម្ពស់លើសពី ៩០០ ម ឡើយ។ ឈើបេង ជាឈើល្អប្រណិត មានតម្លៃណាស់ គេយកធ្វើតុ ទូ ក្តារមឈូស សម្រាប់អ្នកមាន។ សាច់ដែលមានជុំវិញគ្រាប់ អាចធ្វើកាវបិទបារីបាន។ សំបកគេយកធ្វើថ្នាំកម្លាំង ឬសម្រាប់បរិភោគបាយបានច្រើន។ ពេទ្យសត្វប្រើសំបកបេង ដើម្បីព្យាបាលជំងឺឆ្កែ ឆ្មា។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Leave a Reply